ក្រុមហ៊ុន BYD និង Tesla មានគោលដៅដូចគ្នា និងមិនមែនជាគូប្រជែង
នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នាយកក្រុមហ៊ុនផលិតរថយន្តចិន BYD បានប្រកាសថា ខ្លួនមិនមែនជាគូប្រជែងរបស់ក្រុមហ៊ុន Tesla ទេ ប៉ុន្តែក្រុមហ៊ុនទាំងពីរនឹងសហការគ្នាលើការប្រើប្រាស់រថយន្តអគ្គិសនី និងវាយលុកទីផ្សាររថយន្តប្រេងឥន្ធនៈ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្រុមហ៊ុន BYD បានចេញមកនិយាយរឿងល្អៗជាមួយក្រុមហ៊ុន Tesla ក្រោយពីយល់ឃើញថា Tesla មិនមែនជាគូប្រជែងផ្នែកពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Tesla គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់ BYD ដើម្បីរួមគ្នាប្រកួតប្រជែងជាមួយទីផ្សារឧស្សាហកម្មរថយន្តប្រេងឥន្ធនៈ ។ បច្ចុប្បន្ន ក្រុមហ៊ុន BYD និង Tesla បានប្រើប្រាស់បច្ចេកវិទ្យា LFP Battery Cells ដូចគ្នាសម្រាប់រថយន្តមួយចំនួន ហើយមើលទៅ ហាក់ដូចជាទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនេះរីកចម្រើនយ៉ាងឆាប់រហ័ស ។
នាយកក្រុមហ៊ុន BYD បាននិយាយទៅកាន់សារព័ត៌មាន CNBC ថា ៖ «ក្រុមហ៊ុន Tesla បានក្លាយជាមិត្តផ្នែកឧស្សាហកម្មរថយន្តដ៏សំខាន់ និងជាអតិថិជនរបស់យើងផងដែរ ។ ខ្ញុំគិតថា ទីផ្សារនេះមានទំហំធំណាស់ ហើយយើងមិនចាំបាច់ពូកែជាងពួកគេ ឬពួកគេត្រូវពូកែជាងយើងទេ ប៉ុន្តែក្រុមហ៊ុន BYD និង Tesla នឹងសហការគ្នាផលិតរថយន្តថាមពលថ្មីរួមគ្នា ។ យើងនឹងគិតអំពីរបៀបផលិត និងចំណែកទីផ្សាររថយន្តអគ្គិសនីឱ្យបានច្រើនជាងរថយន្តប្រេងឥន្ធនៈ» ។
បើទោះជាក្រុមហ៊ុនទាំងពីរនេះចាប់យកទីផ្សារគោលដៅខុសៗគ្នាក្នុងអំឡុងពេលការចាប់ផ្តើមប្រើប្រាស់រថយន្តអគ្គិសនីក្តី ប៉ុន្តែក្រុមហ៊ុន BYD នឹងផ្តោតទៅលើប្រព័ន្ធ PHEV (Plug-in Hybrid Electric Vehicle) នៅដំណាក់កាលដំបូង ខណៈក្រុមហ៊ុន Tesla នឹងផ្តោតលើប្រព័ន្ធ BEV (Battery Electric Vehicle) ប៉ុន្តែ Tesla មិនបានគិតអំពីក្រុមហ៊ុនផលិតរថយន្តរបស់ចិនប៉ុន្មានទេ ។
កាលពីឆ្នាំ២០១១ នាយកក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយចំអកគំនិតរបស់ក្រុមហ៊ុន BYD ថា ក្រុមហ៊ុននេះគ្រាន់តែជាក្រុមហ៊ុនចិនមានទំហំតូចតាចប៉ុណ្ណោះ ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន បែរជាក្រុមហ៊ុន BYD អាចលក់រថយន្តអគ្គិសនីបានច្រើនជាងក្រុមហ៊ុន Tesla ។
ទោះយ៉ាងណា ក្រុមហ៊ុន BYD និង Tesla មានគោលដៅរួមគ្នា គឺលុបបំបាត់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈឱ្យអស់ពីពិភពលោកនេះ ហើយក្រុមហ៊ុនទាំងពីរនឹងព្យាយាមផ្លាស់ប្តូរការដឹកជញ្ជូននានាឱ្យក្លាយជាការដឹកជញ្ជូនប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង ៕












នៅក្នុងហេតុការណ៍នោះ ជនសង្ស័យ១នាក់ បានចុះពីលើម៉ូតូដោយប្រើល្បិចយកប្រហិតចៀន១ប្រអប់ចូលយកទៅឱ្យម្ចាស់ផ្ទះដែលកំពុងហូបបាយជុំគ្នាដោយនិយាយថា៖” កូនកុម៉្មង់ពេលនោះម្ចាស់ផ្ទះបានឆ្លើយថា មិនបានកុម៉្មង់ទេ ច្រឡំហើយ ជនសង្ស័យនិយាយតប២-៣ម៉ាត់ ហើយក៏យកប្រហិតចៀននោះមកវិញដើរ រួចក៏ដកកាំភ្លើងខ្លីបាញ់សំដៅក្រុមគ្រួសារម្ចាស់ផ្ទះជាច្រើនបណ្តាលឱ្យរងបួសធ្ងន់ចំនួន ០៣នាក់ មាន (ប្តី ប្រពន្ធ និងម្តាយ)។


ពលរដ្ឋខ្លះលើកឡើងថា៖” ការទិញទឹកពីប្រទេសវៀណាម ក្នុង១ហិកតា ជាមធ្យមតម្លៃ១លាន៥សែនដុង ស្មើលុយខ្មែរជាង២០ម៉ឺនរៀល ដោយគិតចាប់ផ្តើមពីពេល ភ្ជួររាស់ ព្រោះស្រូវ រហូតទទួលផលច្រូតកាត់ ដូច្នេះ២ដង ត្រូវចំណាយប្រាក់ ៥០ម៉ឺនរៀល”។




នៅពេលអ្នកសារព័ត៌មានសួរថា តើប្រទេសថៃត្រូវតែដាក់ផែនការផលិតខោដំរីបន្ថែមទៀតឬយ៉ាងណា? លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃលើកឡើងថា ប្រទេសថៃត្រូវតែដោះស្រាយបញ្ហាប្រភពឫសគល់ជាមុនសិនថា តើថៃបានឈ្វេងយល់ពីការធ្វើទីផ្សារដែរឬទេ? តើមានការការពារកម្មសិទ្ធបញ្ញាដែរឬទេ? ពីព្រោះវាមិនមែនជារឿងថ្មីទេ ក្នុងការធ្វើពាណិជ្ជកម្ម ។





ស្នាដៃនេះគឺគួរអោយកត់សម្គាល់ជាពិសេសរបស់ Lisa នៅក្នុងប្រទេសបារាំង ដែលបង្ហាញពីការរីកលូតលាស់នៃអ្នកគាំទ្រនៅក្នុងប្រទេស និងបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយរបស់សមាជិក BLACKPINK នៅអឺរ៉ុប។






