តើភ្នំ Everest ពិតជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកមែនដែរឬទេ?
ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាគិតថា ភ្នំ Everest គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ស្ថិតក្នុងប្រទេសនេប៉ាល់ មានកម្ពស់ ៨,៨៤៩ ម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការសិក្សាថ្មីៗនេះ បានឱ្យដឹងថា Everest មិនមែនជាភ្នំដែលខ្ពស់ជាងគេនៅលើផែនដីនោះទេ ហើយភ្នំដែលមានកម្ពស់ខ្ពស់បំផុតនៅលើលោកនោះគឺ ភ្នំម៉ូណាគា (Mauna Kea) ដែលមានកម្ពស់រហូតដល់ ១០,២០០ ម៉ែត្រឯណោះ។
ភ្នំម៉ូណាគា (Mauna Kea) គឺជាភ្នំភ្លើងស្ថិតនៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ វាមានកម្ពស់ពីនីវ៉ូទឹកសមុទ្រ ៤,២០៦ ម៉ែត្រ ប៉ុន្តែប្រសិនបើវាស់ពីជើងភ្នំដែលនៅជាប់បាតសមុទ្រនោះវិញ គឺមានកម្ពស់រហូតដល់ ១០,២០០ ម៉ែត្រឯណោះ ខណៈភ្នំអេវើរ៉េសមានកម្ពស់ត្រឹមតែ ៨,៨៤៩ ម៉ែត្រប៉ុណ្ណោះ ពោលគឺភ្នំម៉ូណាគាមានកម្ពស់ខ្ពស់ជាងភ្នំអេវើរ៉េសដល់ទៅ ១,២០០ ម៉ែត្រឯណោះ នេះបើយោងតាម Science Focus។![]()
ភ្នំភ្លើង Mauna Kea បានអសកម្មអស់រយៈពេលប្រហែល ៤,៥០០ ឆ្នាំមកហើយ និងបង្កើតបានជាខ្សែក្រវាត់កោះជាច្រើននៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាកោះហាវ៉ៃនេះជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ប្រសិនបើមានចលនាកញ្ជ្រោលក្រោមបាតសមុទ្រនៅតំបន់នោះ ភ្នំម៉ូណាគាអាចនឹងបង្កឱ្យមានភ្នំភ្លើងផ្ទុះសារឡើងវិញ។ ប្រការនេះបង្ហាញថា ម៉ូណាគា មិនតែត្រឹមតែជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេប៉ុណ្ណោះទេ ថែមទាំងជាភ្នំដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ផែនដីទៀតផង ពីព្រោះស្រទាប់ផែនដីនៅតំបន់នោះ គឺមានសភាពស្ដើងខ្លាំងណាស់។
បើយោងតាមការស្រាវជ្រាវភ្នំ Everest គឺជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេទី ២ នៅលើពិភពលោកជាមួយកម្ពស់ ៨,៨៤៩ ម៉ែត្រ ខណៈភ្នំ Chimborazo ជាប់ចំណាត់ថ្នាក់ទី៣ ដែលមាន ៦,២៦៣ ម៉ែត្រ និង Mauna Loa ដែលជាភ្នំភ្លើងសកម្មនៅហាវ៉ៃក៏ជាភ្នំដែលខ្ពស់ជាងគេទី៤ នៅលើផែនដីផងដែរជាមួយកម្ពស់ ៤,១៦៩ ម៉ែត្រ។ សរុបមកជាទូទៅ ប្រសិនបើគេនិយាយពី ភ្នំខ្ពស់បំផុតគឺភ្នំអេវើរ៉េស ប៉ុន្តែបើគេនិយាយពី ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេឱ្យពិតប្រាកដវិញនោះ គឺជាភ្នំម៉ូណាគាទៅវិញទេ៕









លោក Hasyim Asyari ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បាននិយាយថា បច្ចុប្បន្នបុគ្គលិក និងអ្នកស្ម័គ្រចិត្តប្រហែល ៤,០០០ នាក់ផ្សេងទៀតកំពុងមានបញ្ហាសុខភាពដោយសារតែអស់កម្លាំងខ្លាំងពេក បន្ទាប់ពីបានជួយរៀបចំការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ។ លោក Hasyim Asyari បានបន្តទៀតថា នេះគឺជាការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានអ្នកបោះឆ្នោតឥណ្ឌូនេស៊ីជិត ២០៥ លាននាក់ចូលរួមនៅទូទាំង ៣៨ ខេត្តរបស់ខ្លួន។



























