Home ព័ត៌មានអន្តរជាតិ ការកុម្ម៉ង់ម្ហូបតាម App នៅវៀតណាមកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង

ការកុម្ម៉ង់ម្ហូបតាម App នៅវៀតណាមកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង

63
0

ប្រទេសវៀតណាម ៖ បើតាមរបាយការណ៍ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works បង្ហាញថា កាលពីឆ្នាំ២០២៣ ចំនួនការកុម្ម៉ង់ទិញម្ហូបអាហារតាមកម្មវិធី App ផ្សេងៗ ដូចជា Grab និង Shopee Food នៅប្រទេសវៀតណាម ស្មើទឹកប្រាក់សរុបចំនួន១ពាន់៤រយលានដុល្លារអាមេរិក ឬស្មើនឹង៣លាន៨សែនដុល្លារអាមេរិកក្នុង១ថ្ងៃ ។Go-Viet claims it's a leader in Vietnam's online food delivery market |  KrASIA

ការកុម្ម៉ង់ម្ហូបអាហារតាម App របស់ពលរដ្ឋវៀតណាម នៅឆ្នាំ២០២៣ បានកើនឡើង៣០% បើធៀបនឹងឆ្នាំ២០២២ ហើយវាកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ទោះយ៉ាងណា តម្លៃការបញ្ជាទិញរបស់វៀតណាម ស្មើនឹងទឹកប្រាក់ចំនួន១ពាន់៤រយលានដុល្លារអាមេរិកនេះ គឺទាបជាងប្រទេសមួយចំនួន ដូចជា ៖
-ម៉ាឡេស៊ី ស្មើនឹង ២ពាន់៤រយលានដុល្លារអាមេរិក
-ហ្វីលីពីន និងសិង្ហបុរី ស្មើនឹង ២ពាន់៥រយលានដុល្លារអាមេរិក
-ថៃ ស្មើនឹង ៣ពាន់៧រយលានដុល្លារអាមេរិក ។What are the best ways to order food online in Vietnam in 2023?

កម្មវិធី Grab និង Shopee Food បានកាន់កាប់ចំណែកទីផ្សារនៃការដឹកជញ្ជូនម្ហូបអាហារនៅប្រទេសវៀតណាម គឺស្មើនឹង៤៧% និង៤៥% តាមលំដាប់ ។ ចំណែកភាគរយនៅសល់៨% ទៀត គឺជារបស់កម្មវិធី GoJek និង BaeMin ហើយកម្មវិធី BaeMin បានផ្អាកដំណើរនៅប្រទេសវៀតណាម តាំងពីចុងឆ្នាំ២០២៣ មកម៉្លេះ ។

ក្រៅពីនេះ កម្មវិធី Grab បានកាន់កាប់ចំណែកទីផ្សារខ្ពស់បំផុតនៅប្រទេសជាច្រើនទៀត ដូចជា ៖ ប្រទេសថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងឥណ្ឌូណេស៊ី ។ លើសពីនេះ Grab បានក្លាយជាកម្មវិធីឈានមុខគេផ្នែកដឹកជញ្ជូនម្ហូបអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដែលតម្លៃការបញ្ជាទិញសរុបរបស់ Grab គឺស្មើនឹង៩ពាន់៤រយលានដុល្លារអាមេរិក ។Food Delivery business with 4 apps satisfying Vietnamese people

តម្លៃការបញ្ជាទិញរបស់ Grab បានវ៉ាដាច់គូប្រជែងផ្សេងទៀត ដូចជា ៖
-Foodpanda ស្មើនឹង ២ពាន់៧រយលានដុល្លារអាមេរិក
-Gojek ស្មើនឹង ១ពាន់៨រយលានដុល្លារអាមេរិក
-Shopee Food ស្មើនឹង ១ពាន់៥រយលានដុល្លារអាមេរិក និង
-Lineman ស្មើនឹង ១ពាន់៣រយលានដុល្លារអាមេរិក ៕