កញ្ញា Engfa Waraha លំដាប់រងទី១ Miss Grand International 2022 ក្នុងឱកាសខួបកំណើតរបស់ខ្លួនគម្រប់ខួប២៩ឆ្នាំទទួលបានការស្រលាញ់ចូលចិត្តពីហ្វេនៗជាច្រើនដោយទទួលបានកាដូជាទឹកប្រាក់សរុបដល់ទៅជាង២៧ម៉ឺនដុល្លារឬ ១០លានបាត។ មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះក៏ទទួលបានកាដូផ្ទះល្វែងមួយខ្នងពីក្រុមហ៊ុនមួយផងដែររួមជាមួយកាដូជាច្រើនទៀត។Miss Grand Thái Lan Engfa Waraha diện váy trễ nải khoe vòng 1

នៅថ្ងៃទី១៥ កុម្ភៈ គឺជាថ្ងៃកំណើតរបស់បវរកញ្ញា Engfa Waraha Miss Grand Thailand 2022 និងជាលំដាប់រងទី១ Miss Grand International 2022 ។ ក្នុងឱកាសខួបកំណើតគម្រប់ខួប២៩ឆ្នាំ Engfa បានរៀបចំជប់លៀងកាលពីថ្ងៃទី១៧ កុម្ភៈជួបជុំអ្នកគាំទ្រជាច្រើននាក់រួមជាមួយលោក ណាវ៉ាត់ បវរកញ្ញាផ្សេងទៀតក្នុងនោះបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានទៅចូលរួមអបអរសាទរផងដែរ។ ខួបកំណើតក្នុងឆ្នាំនេះហ្វេនៗរបស់ Engfa ពួតដៃគ្នារៀបចំយ៉ាងអធិកអធមតែម្តងដើម្បីបញ្ជាក់ពីក្តីស្រលាញ់ទៅកាន់អាយដលកាន់តែធំដោយរៀបចំយកលុយសុទ្ធធ្វើជានំខួបកំណើតជាច្រើនជាន់ រូបផ្កា ដាយណូស័រ រួមជាមួយរបស់របរជាច្រើនយកលុយទៅច្នៃយ៉ាងស្រស់ស្អាតតែម្តង។Entertainment reporters announce their "Names of the Year" for 2022 | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both Thai and

ទំហំទឹកប្រាក់ដែលហ្វេនៗគៀងគរគ្នាយកមករៀបចំជូនបវរកញ្ញា Engfa ត្រូវបានបណ្តាញសារព័ត៌មានថៃចុះផ្សាយថារូបនាងទទួលបានអាចលើសពី១០លានបាតឬជាង២៧ម៉ឺនដុល្លារឯណោះរួមជាមួយកាដូផ្សេងៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3eauD86JbIorGTBLJTKiIksmHKGuO6hPEj9IgWpeut_6azMV3KVGsYjGBvDg31zdbmlZEnHmD4DrWyhjBbkN8imcyR55EZqJHx54BoqUjn8tZIg1veVyTcrb07ilfViAeScqRj3RnxIdOA9gKbcgeaVTjN7xccLaz8t0ykFMVeVT4dK3NicPfFEgfzI/s1080/photo_2024-02-20_12-57-16.jpg

មិនត្រឹមតែរៀបចំយ៉ាងធំបែបនេះជូនចំពោះ Engfa ប៉ុណ្ណោះទេប៉ុន្តែ Fans club របស់នាងក៏បានរៀបចំអបអរសាទរបញ្ចាំងរូប Engfa នៅលើផ្ទាំង LED នៅមុខ MBK និង Central World ទៀតផង។
ខួបកំណើតឆ្នាំនេះមិនត្រឹមតែទទួលបានកាដូធំៗពីហ្វេនៗប៉ុណ្ណោះទេនៅលើបណ្តាញសង្គមXរបស់នាងទទួលបានហ្វេនតាមដាន៧០០០០ នាក់បន្ថែមទៀតក្នុងអំឡុងថ្ងៃខួបកំណើត។ អ្វីដែលកាន់តែពិសេស Engfa ក៏ទទួលបានផ្ទះមួយល្វែងពីក្រុមហ៊ុនមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsJgXcG7BdZ4d7IzsFx-ArRLlECG4CF6V4SSexiCVXNmngt6UEBY11UV1_1OuKI0sLmHzTMa0XGwivDiQ2sO_y2fT_ZnI97d48clWikHKhiGn0bujm2ZhL39l1tio4ZE-p7fqp-ZVsIr2-R5Uryr1GgwVVcgeBV-I5pk6wAr6KqsVpJS-ohtdpt8aMg0o/s1280/photo_2024-02-20_12-57-17.jpg

ចាប់តាំងពីមានឈ្មោះបោះសំឡេងពីវិស័យបវរកញ្ញា Engfa កាន់តែមានប្រជាប្រិយភាពខ្លាំងមានការប្រគំតន្រ្តីផ្ទាល់ខ្លួននៅក្នុងតំបន់អាស៊ានក្នុងនោះក៏មានកម្ពុជាផងដែរ។ បវរកញ្ញារូបនេះបានកើបលុយយ៉ាងក្រាស់ក្រែលជូនម្ចាស់កម្មវិធី Miss Grand រហូតដាក់ទុនវិនិយោគក្នុងក្រុមហ៊ុនរបស់លោក ណាវ៉ាត់។ ទ្រព្យសម្បត្តិសុទ្ធរបស់ Engfa Waraha ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១ លានដុល្លារ៕