មាឃបូជាគឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះគឺត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជារៀងរាល់ថ្ងៃសីលពេញបរមី ១៥កើត ខែមាឃ។ ពិធីបុណ្យមាឃបូជាគឺប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រឹត្តការណ៍សំខាន់២របស់ព្រះសម្មាសម្ពុទ្ធ។បុណ្យ​​មាឃ​បូជា​»​​ប្រារព្ធ​រំឭក​​ដល់​​ព្រឹត្តិការណ៍​ធំ​ៗ​​៣​ - វិទ្យុវាយោ - VAYO FM Radio

ព្រឹត្តិការណ៍ទី១ គឺនៅពេលដែលព្រះអង្គប្រជុំព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ជាការប្រជុំលើកដំបូងបង្អស់ដើម្បីប្រកាសបង្កើតព្រះពុទ្ធសាសនា នៅឯប្រទេស¬ឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គបានត្រាស់ដឹងបានចំនួន៩ខែគត់។

ព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ(សត្រូវ)។ ទោះជាយ៉ាងណា ការប្រកាសនេះបានធ្វើឲ្យភិក្ខុសង្ឃនិងពុទ្ធបរិស័ទទាំងឡាយមានការតក់ស្លុតជាខ្លាំងព្រោះដឹងថាព្រះពុទ្ធនឹងត្រូវយ៉ាងចូលបរិនិព្វានដ៏ឆាប់នាពេលខាងមុខ។ ព្រឹត្តិការណ៍បានកើតឡើងនៅថ្ងៃទី១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនពេលព្រះពុទ្ធចូលព្រះបរិនិព្វាន៣ខែ។ពុទ្ធបរិស័ទ នាំ​គ្នា​ប្រារព្ធ​ពិធី​មាឃបូជា បើ​ទោះ​រដ្ឋាភិបាល​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក — ខ្មែរ

អាស្រ័យលើព្រឹត្តិការណ៍សំខាន់ទាំង២ខាងលើនេះហើយ ទើបពុទ្ធសានិកដែលកាន់ព្រះពុទ្ធសាសនាគ្រប់គ្នាតែងតែគោរពពិធីបុណ្យមាឃបូជាជារៀងរាល់ថ្ងៃទី១៥កើតខែមាឃ ដើម្បីសម្តែងនូវសេចក្តីការដឹងគុណចំពោះព្រះសម្មាសម្ពុទ្ធ តាមរយៈការបូជាគ្រឿងសក្ការៈ សូត្រធម៌ សមាទានសីលជាដើម។ រីឯគ្រឿងសក្ការៈបូជាសម្រាប់ពិធីបុណ្យនេះមានដូចជា ទៀន ធូប ផ្កា គ្រឿងក្រអូបផ្សេងៗ។

ការប្រារព្ធពិធីបុណ្យមាឃបូជាគឺប្រារព្ធឡើងខុសៗគ្នាទៅតាមទំនៀមទម្លាប់នៃវត្តនីមួយៗ ជាទូទៅគឺកម្មវិធីសំខាន់ៗនៃបុណ្យនេះរួមមាន ការដង្ហែគ្រឿងសក្ការៈបូជា ប្រទក្សិណបូជនីយដ្ឋានជុំវិញព្រះវិហារជាដើម បន្ទាប់មកវេរគ្រឿងសក្ការៈទាំងនោះថ្វាយចំពោះព្រះរតនត្រ័យ នមស្ការ សមាទានសីល ហើយព្រះព្រះសង្ឃឬអាចារ្យនឹងដឹកនាំសម្តែងព្រះធម៌ទេសនាអំពីពុទ្អប្រវត្តិនិងប្រវត្តិមាឃបូជា។ វត្តខ្លះក៏ប្រារព្ធកម្មវិធីសូត្រធម៌ទល់ភ្លឺឬខ្លះទៀតត្រឹមតែពាក់កណ្តាលអាធ្រាតប៉ុណ្ណោះតាមលទ្ធភាពជាក់ស្តែង។ពិធីបុណ្យមាឃបូជា នឹងប្រារព្ធក្នុងបរិវេណភ្នំព្រះរាជទ្រព្យនៅថ្ងៃស្អែកនេះ | Radio Veritas Asia

តាមរយៈពិធីបុណ្យមាឃបូជានេះ ព្រះពុទ្ធអង្គក៏បានបង្រៀនមនុស្សឲ្យប្រព្រឹត្តិនូវអំពើល្អដើម្បីទទួលបានសុខភាពផ្លូវចិត្តល្អ។ ម៉្យាងវិញទៀត ក្នុងឋានៈជាពលរដ្ឋរស់នៅក្នុងសង្គមមួយ គឺត្រូវតែចេះស្រលាញ់សាមគ្គី អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក មិនរើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឬសាសនា ព្រោះថារស់នៅក្នុងនាមជាមនុស្សជាតិដូចគ្នា ដើម្បីនាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់ប្រទេសផងដែរ៕