អ្នកនៅក្នុងពិភពជំនួយអនឡាញ Ah Gi Leader បាន Live រៀបរាប់ទាំងទឹកភ្នែកពីភាពឈឺចាប់របស់ខ្លួននៅក្នុងរង្វង់គ្រួសារខំផ្តល់អ្វីគ្រប់យ៉ាងតាមការចង់បានទៅឱ្យម្តាយប៉ុន្តែទទួលបានមកវិញជាមួយពាក្យកូនរមិលគុណនិងការរករឿងនាងមិនចេះចប់ចង់បានទ្រព្យសម្បត្តិរបស់នាងមកធ្វើជារបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ អាជី ថាកុំឆ្ងល់ហេតុអ្វីបានជានាងជាកូនមិនគោរពម្តាយ។ ការចេញមក Live ហែកហួរក្នុងរង្វង់គ្រួសារនេះ អ្នកលេងបណ្តាញសង្គមក៏រិះគន់អ្នកលក់អនឡាញរូបនេះផងដែរ។
វីដេអូ របស់ អាជី ដែលមានឈ្មោះពិតថា តេង ស៊ីណាត ត្រូវបានចែកចាយនៅលើបណ្តាញសង្គមទិកតុកកាត់ចេញពីការ Live របស់នាងនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលនាងបានលើកយករឿងក្នុងគ្រួសារមកហែកហួរទាំងទឹកភ្នែកដោយសារតែក្តីឈឺចាប់ខ្លាំង។ ក្នុងវីដេអូដែលចែកចាយលើបណ្តាញសង្គមនោះ អាជី បាននិយាយថា កុំឱ្យនាងដល់កម្រិតកំពូលមួយដែលប្តឹងគ្រួសារខ្លួនឯង ឆ្ងាញ់ត្រង់តេទៅពន្លើសប្រាប់ប៉ានាងថាប្តីនាងចាប់គេដាក់គុក។ អាជី ថាមិនបាច់ឆ្ងល់នោះទេហេតុអ្វីបានជានាងជាកូនមិនគោរពម្តាយ ម្តាយដែលអាក្រក់ដល់ថ្នាក់ហ្នឹង ទង្វើអាក្រក់ដែលធ្លាប់ធ្វើឱ្យនាងឃើញនាងឆ្អែតហើយ។
អ្នកលក់អនឡាញរូបនេះថា នាងមករស់ជាមួយប្តីនាងដោយសារនាងមិនចង់មានប្តីមួយទៅប្តីមួយលែងចោលយកថ្មី យកប្តីផ្គាប់ចិត្តអ្នកឯងដែលសម្តៅទៅលើម្តាយនាង។ Ah Gi Leader បន្តដោយទឹកភ្នែករៀបរាប់ដោយក្តីឈឺចាប់ថា ម្តាយនាងខលមកដាក់សម្ពាធនាង ហៅនាងទៅនៅផ្ទះវិញដោយសារចង់បានប្លង់ផ្ទះដែលផ្ទះនោះមានតម្លៃ៣០ទៅ៤០ម៉ឺនដុល្លារ ចង់បានទ្រព្យសម្បត្តិរបស់នាងធ្វើជារបស់ខ្លួន ខណៈនាងចង់បានផ្ទះនោះត្រលប់មកវិញដើម្បីយកមកសងបំណុលគេ និងធ្វើការរកស៊ី ប៉ុន្តែខាងម្តាយរបស់នាងមិនឱ្យនាងនោះទេដោយអះអាងថាលុយនោះជាការរកស៊ីរបស់ខ្លួនពីការលក់ត្រី លក់ផ្លែឈើ។
ទោះយ៉ាងណាការចេញមក Live ហែកហួររឿងគ្រួសារឯងនេះ អាជី ក៏ត្រូវអ្នកលេងបណ្តាញសង្គមបញ្ចេញមតិទាំងការអាណិត និងរិះគន់ ដោយពួកគេបានលើកឡើងថា «រឿងអត់ចេះចប់ សូម្បីរឿងគ្រួសារក៏យំប្រាប់liveដែរ ដើម្បី View, ចប់បាត់ រឿងតូចធំរឿងគ្រួសារពិសេសរឿងឪពុកម្តាយមិនមកយាយចឹងទេ, បើគាត់ចង់បានហើយឱ្យទៅ កុំដោយកំហឹងមួយឆាវ បាប គាត់ជាអ្នកបង្កើតយើង បើគាត់ខុសជាបាបគាត់ សំខាន់យើងធ្វើតែល្អទៅ,ហើយចុះឡាយធ្វើអីរឿងគ្រួសារឯងសោះ»។
បើងាកទៅកាន់បណ្តាញសង្គមរបស់ អាជី ផ្ទាល់ឃើញថាការ Live និយាយពីគ្រួសារ ឈ្លោះទាស់ទែងរឿងទ្រព្យសម្បត្តិនេះពុំបានឃើញនៅលើផេករបស់នាងទៀតនោះទេ៕










