Home Blog Page 1221

ព្រោះតែមានទំនាក់ទំនងស្នេហា បវរកញ្ញាជប៉ុនដើមកំណើតអ៊ុយក្រែន បានប្រកាសបោះបង់តំណែងចោល

0

ប្រទេសជប៉ុន៖ Carolina Shiino ដែលជាបវរកញ្ញាថ្មីរបស់ប្រទេសជប៉ុនដើមកំណើតអ៊ុយក្រែនបានបោះបង់តំណែងរបស់នាងបន្ទាប់ពីមានរឿងអាស្រូវស្នេហា។

យោងតាមសមាគមបវរកញ្ញាជប៉ុន ដែលជាអ្នករៀបចំកម្មវិធីប្រកួតសម្រស់ក្នុងប្រទេសនេះ បានប្រកាសកាលពីថ្ងៃទី៥ ខែកុម្ភៈ ថាខ្លួនបានទទួលយកសំណើរសុំដកតំណែងបវរកញ្ញាថ្មី ខារ៉ូលីណា ស៊ីណូ អាយុ ២៦ឆ្នាំ ដែលបានគ្រងមកុដកាលពីខែមុន។ នេះបើតាមទស្សនាវដ្ដី Shukan Bunshun បានឱ្យដឹងថា ទំនាក់ទំនងស្នេហារបស់នាងជាមួយវេជ្ជបណ្ឌិតអនឡាញដ៏មានឥទ្ធិពលអាយុ ៤៥ ឆ្នាំគឺជិតរៀបការហើយ ដូច្នេះនាងមិនអាចបន្តកាន់តំណែងជាបវរកញ្ញាប្រចាំប្រទេសបានទេ។

 

 

ដំបូងឡើយ សមាគមសម្រស់បានការពារ Shiino ប្រឆាំងនឹងការចោទប្រកាន់នេះ បន្ទាប់ពីនាងបញ្ជាក់ថា នាងបានបញ្ចប់ទំនាក់ទំនងរួចអស់ហើយ ប៉ុន្តែបន្ទាប់មកនៅថ្ងៃទី៥ ខែកុម្ភៈ សមាគមបានបញ្ជាក់ថា ស៊ីណូ នៅតែបន្តណាត់ជួបគូរស្នេហ៍របស់នាង ហើយពួកគេនឹងជិតរៀបការជាមួយគ្នាទៀត។ ហេតុនេះហើយ សមាគមបានសុំទោសចំពោះភាគីពាក់ព័ន្ធក្នុងការប្រកួតប្រជែង រួមទាំងអ្នកឧបត្ថម្ភ និងចៅក្រម សម្រាប់តំណែងជារាជិនីសម្រស់នឹងនៅទំនេរសម្រាប់ឆ្នាំដែលនៅសេសសល់។

 

Ukraine-born Miss Japan relinquishes crown following affair - The Japan Times

 

 

Shiino ក៏បានបង្ហោះសារសុំទោសនៅលើបណ្ដាញសង្គម ដោយនិយាយថានាងមិនអាចប្រាប់ការពិតបានទេ ដោយសារតែខ្លាចថាព័ត៌មានអំពីរឿងអាស្រូវស្នេហាបានរីករាលដាល។ នាងបានសរសេរថា៖ «ខ្ញុំពិតជាសោកស្ដាយចំពោះបញ្ហាដែលខ្ញុំបានបង្ក និងក្បត់អ្នកគាំទ្រខ្ញុំ»។ ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះរបស់បវរកញ្ញាជប៉ុនថ្មីៗនេះក៏មានភាពចម្រូងចម្រាសខ្លាំងណាស់ដែរកាលពីខែមុន ដោយសារតែនាងគឺជាបវរកញ្ញាស្របច្បាប់ដំបូងគេក្នុងប្រទេសដែលមានឪពុកម្តាយជាជនជាតិអ៊ុយក្រែន។

 

 

Shiino បានផ្លាស់ទៅប្រទេសជប៉ុនដើម្បីរស់នៅ Nagoya នៅពេលដែលនាងមានអាយុ ៥ ឆ្នាំ។ មនុស្សជាច្រើនបានពិភាក្សាគ្នាថាតើ Shiino ពិតជាមុខមាត់ដូចជនជាតិជប៉ុន ឬអត់ព្រោះនាងមិនមានឫសគល់ពីជប៉ុនទេ។ មនុស្សមួយចំនួនក៏បានចោទសួរទៀតថាតើការជ្រើសរើសគំរូដើមកំណើតអ៊ុយក្រែនជាការសម្រេចចិត្តនយោបាយឬអត់?

 

Ukrainian-born model sparks debate by winning Miss Japan pageant | CNN

 

 

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុន បានបើកទូលាយដល់ជនបរទេសឱ្យក្លាយជាពលរដ្ឋស្របច្បាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអត្រាកំណើតធ្លាក់ចុះរបស់ខ្លួន ដោយសារតែប្រទេសជប៉ុនមានអត្រាកំណើតទាបបំផុតមួយក្នុងពិភពលោក។ ដូច្នេះហើយ លក្ខណៈវិនិច្ឆ័យនៃការប្រកួតគឺផ្អែកលើការវាយតម្លៃគុណភាព រូបរាង និងសកម្មភាពរបស់បេក្ខជន ដោយបេក្ខនារីត្រូវតែមានសញ្ជាតិរបស់ប្រទេសនេះ មិនទាន់រៀបការ និងមានអាយុពី ១៧-២៦ ឆ្នាំទើបអាចដា

កសិករដាំផ្កាស្បៃរឿងរីករាយនឹងប្រមូលប្រាក់ពេលបុណ្យចូលឆ្នាំចិន

0

ប្រទេសថៃ ៖ កសិករដាំផ្កាស្បៃរឿងនៅខេត្តម៉ុកដាហាន ប្រទេសថៃ បានថែទាំដើមផ្កាស្បៃរឿងដែលពួកគេដាំនៅក្នុងផើងតូចៗ និងយកមកតម្រៀបដាក់លក់ឱ្យអតិថិជនពេលបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ ។ កសិករនិយាយថា ពួកគេអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនបាតក្នុង១ថ្ងៃ ហើយអតិថិជនភាគច្រើនបានទិញផ្កាស្បៃរឿងយកទៅតុបតែងនៅមុខលំនៅឋាន ដើម្បីទទួលបានសំណាងល្អ និងចម្រុងចម្រើនក្នុងជីវិត ។

នៅពេលពិធីបុណ្យចូលឆ្នាំចិន បានធ្វើឱ្យទំនិញ ឬម្ហូបអាហារផ្សេងៗសម្រាប់សែនលក់ដាច់យ៉ាងខ្លាំង ហើយគេសង្កេតឃើញជនជាតិថៃកាត់ចិន ឬជនជាតិថៃកាត់វៀតណាម បានដើរទិញរបស់របរ និងម្ហូបអាហារសម្រាប់សែនដូនតារបស់ពួកគេតាមប្រពៃណីចិន ។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំចិនក៏បានធ្វើឱ្យកសិករដាំផ្កាស្បៃរឿងនៅស្រុកមឿង ខេត្តម៉ុកដាហាន រកចំណូលបានច្រើនផងដែរក្នុង១ថ្ងៃៗ ។

 

ស្បៃរឿង ត្រូវបានជនជាតិថៃចាត់ទុកថា គឺជាផ្កានាំមកនូវសិរីសួស្តីដល់ក្រុមគ្រួសារ និងអាជីវកម្ម ។ ហេតុនេះ ជនជាតិថៃតែងយកដើមផ្កាស្បៃរឿងទៅតុបតែងតាមលំនៅឋាន, ហាងលក់ដូរ និងភោជនីយដ្ឋាន ដោយសារពួកគេមានជំនឿថា ផ្កានេះតំណាងឱ្យភាពរីកចម្រើននៅក្នុងក្រុមគ្រួសារ ឬការលក់ដូរ ។

 

អ្នកស្រី សុរ៉ាង បុណខាន់ ជាកសិករដាំផ្កាស្បៃរឿង នៅភូមិស៊ូនម៉ៃ ឃុំម៉ុកដាហាន ដែលជាតំបន់ដាំផ្កាស្បៃរឿងដ៏ធំជាងគេបានរៀបរាប់ថា អ្នកស្រី និងស្វាមី បានចាប់យកមុខរបរដាំផ្កាស្បៃរឿង អស់រយៈពេលជាង២០ឆ្នាំហើយ ។ អ្នកស្រីបានដាំផ្កាស្បៃរឿងនៅខាងក្រោយផ្ទះ ដែលមានផ្ទៃដីមិនដល់១ហិកតាទេ ហើយត្រូវចំណាយពេល៧០ថ្ងៃ ទើបវាចេញផ្កាអាចកាត់លក់បាន ។

 

កសិកររូបនេះបន្តថា បើអាកាសធាតុកាន់តែត្រជាក់នឹងធ្វើឱ្យដំណាំស្បៃរឿងដុះលូតលាស់បានលឿន និងចេញផ្កាស្អាតៗ ។ អ្នកស្រីបានដាំផ្កាស្បៃរឿង ប្រមាណ២.៥០០ដើម ហើយដើមនីមួយៗចេញផ្កាច្រើនគួរសម គឺចាប់ពី៨ផ្កា ទៅ១០ផ្កា ។ ហេតុនេះ វាចេញផ្កាច្រើនល្មមឱ្យអ្នកស្រីប្រមូលផ្កាលក់ក្នុងពិធីបុណ្យចូលឆ្នាំចិន ព្រោះមានអតិថិជនត្រូវការច្រើន ។

 

កសិករដដែលបញ្ជាក់ថា ផ្កាស្បៃរឿងដាំក្នុងផើង គឺមានក្រុមអាជីវករ, ពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងៗនាំគ្នាមកជ្រើសរើសទិញជាច្រើននាក់ ។ អ្នកស្រីបានលក់ក្នុងតម្លៃពី៣០បាត ទៅ៥០បាត សម្រាប់ផ្កាស្បៃរឿង១ផើង ហើយវាអាស្រ័យលើទំហំផ្កាតូច-ធំផងដែរ ។ បើតម្លៃលក់ដុំវិញ អ្នកស្រីបានលក់ក្នុងតម្លៃ១០០បាត សម្រាប់ផ្កាស្បៃរឿង ៣ផើង ។ ហេតុនេះ អ្នកស្រីមានប្រាក់បង្វិលពី១ម៉ឺនបាត ទៅ១ម៉ឺន៣ពាន់បាត ជារៀងរាល់ថ្ងៃ ដោយសារមុខរបរលក់ផ្កាស្បៃរឿង ៕

ភ្ញាក់ផ្អើល! ជាមួយទិដ្ឋភាពលើកំពូលភ្នំអេវឺរ៉េសថតដោយកាមេរ៉ា ៣៦០ ដឺក្រេ

0

អ្នកនិយមលេងអ៊ីនធើណែតមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកឡើងភ្នំមួយក្រុមបានពុះពារឡើងទៅដល់ខាងលើកំពូលភ្នំអេវឺរ៉េស កម្ពស់ ៨.៨៤៩ម៉ែត្រ ហើយក៏បានផ្តឹតយកនូវរូបភាព ឃើញភ្នំទាំងមូលជាមួយនឹងកាមេរ៉ា 360 ដឺក្រេ។ ទិដ្ឋភាពនៃកំពូលភ្នំនេះគឺបានធ្វើឱ្យអ្នកទស្សនាមានការរំភើបជាមួយនឹងភាពស្រស់ស្អាតដ៏អស្ចារ្យ ប្រៀបដូចទៅនឹងពិភពនិមិត្ត។Breathtaking': 360 Degree View From The Top Of Mount Everest Amazes  Internet - News18

ខ្សែវីដេអូដែលថតដោយអ្នកជំនាញឡើងភ្នំមួយក្រុម បានផ្តល់នូវការមើលឃើញដែលមិនធ្លាប់មានពីមុនមកដ៏គួរឱ្យស្ញប់ស្ញែង និងកោតសរសើរចំពោះដំណើរផ្សងព្រេងដ៏លំបាករបស់ទៅគេទៅលើកំពូលភ្នំកម្ពស់ខ្ពស់មួយនេះ។

យោងតាមគណនី @aelzarka គឺបានធ្វើការបង្ហោះវីដេអូរបស់ខ្លួននៅលើសង្គម X ដែលទទួលបានការចូលមើលជាង ២៧០K ក៏បានធ្វើអ្នកនិយមលេងអ៊ីនធើណែតចូលមកបញ្ចេញមតិជាមួយនឹងអារម្មណ៍ចម្រុះជាច្រើន។ អ្នកខ្លះបានបង្ហាញទាំងការកោតសរសើរចំពោះភាពក្លាហាន និងភាពប៉ិនប្រសប់ផ្នែកបច្ចេកទេសនៃក្រុមដែលបានបានផ្តឹតយកនូវទិដ្ឋភាពជាមួយកាមេរ៉ា ៣៦០ ដឺក្រេ ឲ្យមើលឃើញនូវភាពស្រស់ស្អាតអស្ចារ្យនៃភ្នំហិមាល័យនេះ អមជាមួយនឹងភាពស្រៀវស្រាញនៃកំពូលភ្នំដ៏ខ្ពស់នេះ។At least three dead on Everest amid safety worries over crowded summit

ទោះជាយ៉ាងណា ព្រមជាមួយនឹងអារម្មណ៍នៃភាពអស្ចារ្យ ខ្សែវីដេអូនេះក៏បានបង្កឲ្យមានការលើកឡើងអំពីគ្រោះថ្នាក់ និងបញ្ហាប្រឈមដែលអ្នកឡើងភ្នំជួបប្រទះនៅលើភ្នំអេវឺរេសផងដែរ ព្រោះថាពួកគេត្រូវប្រើប្រាស់រយៈពេលវែងឆ្ងាយសម្រាប់ឡើងលើភ្នំដ៏ខ្ពស់និងទំហំធំនេះ។ ម៉្យាងវិញទៀត ក៏នៅមានបញ្ហាអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ដែលជាហានិភ័យអាចនឹងកើតមានដោយចៃដន្យសម្រាប់ពួកគេផងដែរ៕

ថ្មីទៀតហើយ! កាហ្វេទឹកកកជាមួយម្ទេសកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ ហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសចិនបានចេញមីនុយថ្មីជាមួយនឹងការលក់កាហ្វេទឹកកករសជាតិម្ទេស កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន ដោយភេសជ្ជៈប្លែកៗនេះលក់បានរហូតដល់ ៣០០ ពែងក្នុងមួយថ្ងៃ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម South China Morning Post បានឱ្យដឹងថា ហាងកាហ្វេ Jingshi ស្ថិតនៅទីក្រុង Ganzhou ខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បានបើកដំណើរការឡាតេហឹរតាំងពីខែធ្នូឆ្នាំមុនមកម្លេះ ប៉ុន្តែមីនុយកាហ្វេនេះទើបតែពេញនិយមខ្លាំងនាពេលថ្មីៗនេះនៅក្នុងប្រទេសចិន ដោយលក់បានរហូតដល់ ៣០០ ពែងក្នុងមួយថ្ងៃ។

យោងតាមវីដេអូឃ្លីបដ៏ល្បីមួយនៅលើ Douyin បានបង្ហាញឱ្យឃើញថា បុគ្គលិករបស់ហាងបានដាក់ម្ទេសហាន់ចូលទៅក្នុងពែងឡាតេទឹកកក បន្ទាប់មកចាក់ម្សៅម្ទេសចូលទៅក្នុងភេសជ្ជៈមុនពេលបម្រើដល់អតិថិជន។ កាហ្វេទឹកកករសជាតិម្ទេស ឬកាហ្វេហឹរ ជាទូទៅមានតម្លៃប្រហែល ២០ យន់ (ប្រមាណ ២.៨០ ដុល្លារអាមេរិក) ក្នុងមួយពែង ហើយត្រូវបានគេហៅថា Jiangxi Spicy Latte ។Hot and spicy: China cafe sells 300 cups of pepper-chilli coffee a day as  quirky drinks craze sweeps country | South China Morning Post កាហ្វេពិសេសពី Jingshi Coffee នេះបានបំពេញតាមរសជាតិរបស់អតិថិជននៅតំបន់អាហារដែលមានរសជាតិហិរបំផុតក្នុងប្រទេសចិន ដូច្នេះហើយតែងតែមានមនុស្សជាច្រើនមករីករាយជាមួយវាជារៀងរាល់ថ្ងៃ។

អតិថិជនភាគច្រើនបន្ទាប់ពីរីករាយជាមួយភេសជ្ជៈនេះបានផ្តល់មតិវិជ្ជមានថា “ខ្ញុំមិនគិតថាវាហឹរខ្លាំងទេ ផ្ទុយទៅវិញវាមានរសជាតិឆ្ងាញ់ ហើយកាហ្វេនេះមិនចម្លែកដូចមនុស្សគិតនោះទេ»។ អ្នកខ្លះទៀតក៏និយាយថា “ឡាតេថ្មីនេះមិនអាក្រក់ទេ វាមានរសជាតិហឹរ និងផ្អែមបន្តិច “។Chinese coffee chain makes millions on Moutai-infused latteគួរបញ្ជាក់ដែរថា នេះមិនមែនជាមីនុយប្លែកជាងគេនោះទេ ការរួមផ្សំប្រកបដោយការច្នៃប្រឌិតនៃកាហ្វេ និងរសជាតិកម្របានបង្ហាញខ្លួននៅទូទាំងប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅខែកញ្ញា ឆ្នាំ ២០២៣ មនុស្សជាច្រើនបានរង់ចាំជាជួរអស់រយៈពេលជាច្រើនម៉ោង ដើម្បីទិញកាហ្វេប្រភេទថ្មីលាយជាមួយស្រា Maotai។

ក្នុងឆ្នាំដដែលនោះ ហាងកាហ្វេមួយកន្លែងក្នុងខេត្ត Zhejiang បានលាយពងមាន់ដុតជាមួយកាហ្វេឡាតាំង ហើយហាងជាច្រើនទៀតមិនយូរប៉ុន្មានក៏ធ្វើតាម។ នៅឆ្នាំ ២០២១ ហាងកាហ្វេមួយនៅក្នុងខេត្ត Shanxi ក៏បានបន្ថែមទឹកខ្មេះទៅកាហ្វេ Americano របស់ខ្លួនផងដែរ ដោយសារតំបន់នេះល្បីល្បាញសម្រាប់ផលិតផលទឹកខ្មេះ ហើយមនុស្សជាច្រើនចូលចិត្តជ្រលក់អ្វីគ្រប់យ៉ាងនៅក្នុងអាហាររបស់ពួកគេជាមួយនឹងទឹកខ្មេះ៕

ឃើញមិត្តសម្លាញ់គ្រាំចិត្តមិនបានជួបមុខកូន ពេជ្រ សូលីកា បង្ហោះយ៉ាងខ្លីទៅកាន់ ដេត ម៉ាលីណា

0

ដូចមហាជនជ្រាបមកហើយថាទោះបីជាលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានលែងលះគ្នាដាច់ស្រេចហើយក្តីប៉ុន្តែអ្នកទាំងពីរនៅតែមានបញ្ហាទៅលើរឿងកូនៗ ខណៈអ្នកនាង ដេត ម៉ាលីណា ថាខ្លួននាងមិនបានជួបមុខកូនៗអស់រយៈពេល៨ខែមកហើយ។ ជាមួយក្តីឈឺចាប់ទឹកចិត្តជាម្តាយដែលមិនបានជួបមុខកូនបង្កើតរបស់ខ្លួននោះតារាចម្រៀង ពេជ្រ សូលីកា ជាមិត្តសម្លាញ់របស់ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពមួយសន្លឹកភ្ជាប់ជាមួយខ្លឹមសារយ៉ាងខ្លីប្រៀបដូចជាការផ្តល់កម្លាំងចិត្តទៅកាន់មិត្តសម្លាញ់។

ជារឿយៗអ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បានបង្ហោះនៅលើបណ្តាញសង្គមស្នើដល់ប្រព័ន្ធផ្លូវច្បាប់ជួយសម្រួលឱ្យបានជួបកូនរបស់ខ្លួនព្រោះអស់រយៈពេលជាច្រើនខែហើយនាងមិនទាន់បានជួបមុខកូនសូម្បីតែខល។ នាពេលថ្មីៗនេះអ្នកនាងក៏បានបង្ហោះថាជីវិតនាងលែងលះជាង៣ឆ្នាំហើយនៅមិនទាន់ចប់ដោយសារតែអតីតស្វាមីមិនគោរពនិងខ្លាចច្បាប់គោរពតាមសាលក្រមរបស់តុលាការ។

ជាមួយគ្នានេះ អ្នកនាង ដេត ម៉ាលីណា ចង់ឱ្យស្រ្តីខ្មែរនិងក្មេងខ្មែរបានទទួលការការពារពិសេសពីប្រព័ន្ធផ្លូវច្បាប់ដែលជួបរឿងហិង្សានិងលែងលះគ្នាហើយមនុស្សប្រុសយកកូនបំបែកពីម្ដាយព្រោះរាល់ថ្ងៃនេះខ្លួននាងកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត រងសម្ពាធព្រោះមិនបានជួបមុខកូនៗដោយបារម្ភពីបញ្ហាផ្លូវចិត្តនឹងភាពកក់ក្តៅរបស់កូន។
ស្របពេលដែលមិត្តសម្លាញ់បានបង្ហាញអារម្មណ៍គ្រាំចិត្ត កំពុងទន្ទឹងរង់ចាំបានជួបមុខកូនៗ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពមួយសន្លឹករបស់អ្នកនាង ដេត ម៉ាលីណា និងកូនស្រី ព្រមទាំង Mention ឈ្មោះ Deth Malina ជាមួយខមសិនថា «Her and her daughter»។

ទោះបីជាមិនរៀបរាប់អ្វីច្រើន ប៉ុន្តែទង្វើរបស់ ពេជ្រ សូលីកា ទៅកាន់អ្នកនាង ដេត ម៉ាលីណា ហាក់ចង់បង្ហាញពីការផ្តល់កម្លាំងចិត្តទៅកាន់មិត្តសម្លាញ់និងកូនស្រីរបស់មិត្តសម្លាញ់គួរតែម្តាយ ជាអ្នកមើលថែ ។ លើសពីនេះ ការចេញមកបង្ហោះបែបនេះរបស់ ពេជ្រ សូលីកា អាចថានាងយល់អារម្មណ៍របស់អ្នកនាង ដេត ម៉ាលីណា ច្បាស់ពីចិត្តជាម្តាយដែលរស់នៅបែកកូនៗព្រោះនាងក៏ជាម្តាយរបស់គេ និងជាស្រ្តីមេម៉ាយដូចគ្នា។

មិនត្រឹមតែ ពេជ្រ សូលីកា ផ្តល់កម្លាំងចិត្តទៅកាន់អ្នកនាង ដេត ម៉ាលីណាប៉ុណ្ណោះទេ តែមហាជនក៏បានចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តទៅកាន់អតីតភរិយាលោក ឌួង ឆាយ ដូចគ្នានឹងសង្ឈឹមថា ប្រព័ន្ធផ្លូវច្បាប់ធ្វើយ៉ាងណាជួយសម្រួលឱ្យនាងបានជួបជាមួយកូនៗវិញ៕

កោះបាលីត្រៀមប្រមូលពន្ធពីភ្ញៀវទេសចរបរទេសនៅខែកុម្ភៈ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ភ្ញៀវទេសចរបរទេសគ្រប់រូប រួមទាំងកុមារផងដែរ នឹងត្រូវចំណាយប្រាក់ក្នុងម្នាក់ចំនួន១៥ម៉ឺនរូពី (ឬស្មើជិត១០ដុល្លារអាមេរិក) សម្រាប់បង់ពន្ធទេសចរណ៍ នៅពេលពួកគេមកកម្សាន្តនៅកោះបាលីដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងកោះតូចៗនៅជុំវិញកោះបាលីផងដែរ គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ។ ការតម្រូវឱ្យភ្ញៀវទេសចរបរទេសបង់ពន្ធនេះ គឺឥណ្ឌូណេស៊ីនឹងយកប្រាក់នេះទៅប្រើប្រាស់លើការកែលម្អសេវាកម្មទេសចរណ៍ និងថែទាំបរិស្ថាន ។12 Best Places to Visit in Bali, Indonesia

Tjok Bagus Pemayun នាយកគ្រប់គ្រងផ្នែកទេសចរណ៍ប្រចាំកោះបាលីលើកឡើងថា ការទូទាត់ថ្លៃសេវាទេសចរណ៍នេះ ភ្ញៀវទេសចរបរទេសត្រូវទូទាត់ប្រាក់នៅអាកាសយានដ្ឋានឥណ្ឌូណេស៊ី ហើយពួកគេអាចចំណាយពេលវេលាមិនលើសពី២៣វិនាទីទេ ។Best Bali holidays 2023: Luxury and affordable stays on the Indonesian  island | The Independent

បើតាមព័ត៌មានចុងក្រោយរបស់មន្ត្រីឥណ្ឌូណេស៊ីបញ្ជាក់ថា ភ្ញៀវទេសចរបរទេសនឹងត្រូវបង់ពន្ធទេសចរណ៍តាមគេហទំព័រ Love Bali ឬក្នុងកម្មវិធីទេសចរណ៍ មុនពេលពួកគេធ្វើដំណើរទៅកាន់កោះបាលី ។ ក្រោយពេលពួកគេទូទាត់ប្រាក់រួចហើយ ពួកគេនឹងទទួលបានប័ណ្ណធ្វើដំណើរតាមអ៊ីម៉ែល បន្ទាប់មក ត្រូវថតប័ណ្ណនេះទុកក្នុងទូរស័ព្ទដៃសម្រាប់ការស្កេនពេលធ្វើដំណើរមកដល់អាកាសយានដ្ឋាន ឬកំពង់ផែកោះបាលី ។Luxury Beach Resort in Bali | AYANA Resort Bali

មន្ត្រីប្រចាំកោះបាលីបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីនឹងប្រមូលប្រាក់បង់ពន្ធទេសចរណ៍នេះសម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍, ការថែរក្សាវប្បធម៌កោះបាលី និងការការពារបរិស្ថាននៅលើកោះផងដែរ ។Best Things to Do in Bali | Unique Tours & Activities - Indonesia | Airbnb

គួរបញ្ជាក់ថា កោះបាលី គឺជាតំបន់ទេសចរណ៍មួយដ៏ពេញនិយមរបស់ភ្ញៀវទេសចរនៅទូទាំងពិភពលោក ប៉ុន្តែរយៈពេលច្រើនឆ្នាំកន្លងមកនេះ កោះបាលីបានប្រឈមនឹងបញ្ហាការបំពុលបរិយាកាសជាច្រើន ជាពិសេស សំរាមផ្លាស្ទិកនៅតាមឆ្នេរសមុទ្រ ។BALI ITINERARY & COSTS - HOW TO PLAN THE PERFECT BALI TRIP | Biz Evde Yokuz

លើសពីនេះ ភាពតានតឹងរវាងពលរដ្ឋឥណ្ឌូណេស៊ីរស់នៅក្នុងតំបន់ និងជនបរទេស ក៏កើនឡើងខ្លាំងផងដែរ ដោយសារមានកំណើនភ្ញៀវទេសចរមកកម្សាន្តនៅកោះបាលី ជាពិសេស ភ្ញៀវទេសចរខ្វះគុណភាព, ចូលចិត្តបង្កបញ្ហា, បំផ្លាញតំបន់ទេសចរណ៍ដ៏សំខាន់, បើកបរយានជំនិះក្នុងអំឡុងពេលស្រវឹង និងបង្កបញ្ហាផ្សេងទៀត ។

នៅឆ្នាំ២០២៤ មន្ត្រីឥណ្ឌូណេស៊ីបានកំណត់គោលដៅថា នឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកោះបាលី ប្រមាណ៧លាននាក់ កើនឡើងពីចំនួន៥លាន២សែននាក់ នៅឆ្នាំ២០២៣ ។ ចំណែករដ្ឋាភិបាលរំពឹងថា នឹងមានភ្ញៀវទេសចរបរទេសមកប្រទេសឥណ្ឌូណេស៊ី សរុបប្រមាណ១៤លាននាក់នៅឆ្នាំ២០២៤ និងផ្តល់ប្រាក់ចំណូលយ៉ាងច្រើនចូលជាតិ ៕Where to Stay in Bali & Where To Avoid

ប្រទេសចិនបានបង្ហោះផ្កាយរណបសាកល្បង 6G ដំបូងបង្អស់របស់ពិភពលោក

0

ប្រទេសចិន៖ ក្រុមហ៊ុន China Mobile របស់ប្រទេសចិន បានសម្រេចនូវរបកគំហើញបច្ចេកវិទ្យាដ៏សំខាន់មួយ នៅពេលដែលវាបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបដំបូងគេរបស់ពិភពលោក ដែលត្រូវបានរចនាឡើងដើម្បីសាកល្បងបណ្តាញ 6G ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម China Daily បានឱ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ចិន China Mobile ដែលជាប្រតិបត្តិករបណ្តាញដ៏ធំបំផុតរបស់ពិភពលោកទាក់ទងនឹងចំនួនអ្នកជាវទូរស័ព្ទចល័តបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបដំបូងគេរបស់ពិភពលោកដែលត្រូវបានរចនាឡើងដើម្បីសាកល្បងបច្ចេកវិទ្យាបណ្តាញ 6G ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនាក់ទំនងក្នុងលំហ និងដីរួមបញ្ចូលគ្នា។China Mobile launches the world's first 6G test satellite -  Chinadaily.com.cn

ផ្កាយរណបសាកល្បងគន្លងផែនដីទាបនេះគឺជាផ្កាយរណបដំបូងគេរបស់ពិភពលោកដែលប្រើប្រាស់បច្ចេកវិទ្យាបណ្តាញ 6G ហើយវាត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ រួមជាមួយនឹងផ្កាយរណបមួយផ្សេងទៀតដែលបំពាក់ដោយបច្ចេកវិទ្យា 5G ពីក្រុមហ៊ុនចិន China Mobile ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China Mobile និងវិទ្យាស្ថាន Microsatellite Innovation នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។China Mobile's Pioneering Launch: Revolutionizing 5G and 6G Tech

ក្រុមហ៊ុន China Mobile បាននិយាយថា ប្រព័ន្ធនេះប្រើប្រាស់ផ្នែកទន់ និងផ្នែករឹងក្នុងស្រុក គាំទ្រការបង្កើតឡើងវិញនូវកម្មវិធីនៅលើគន្លង ការដាក់ពង្រាយដែលអាចបត់បែនបាននៃមុខងារបណ្តាញស្នូល និងការគ្រប់គ្រងដោយស្វ័យប្រវត្តិ ការកែលម្អប្រសិទ្ធភាពនិងភាពជឿជាក់ក្នុងប្រតិបត្តិការនៃបណ្តាញស្នូលផ្កាយរណបក្នុងគន្លង។ ដាក់នៅរយៈកម្ពស់គន្លងប្រហែល ៥០០km ផ្កាយរណបសាកល្បងទាំងនេះផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា latency ទាប និងល្បឿនបញ្ជូនទិន្នន័យខ្ពស់ បើប្រៀបធៀបទៅនឹងផ្កាយរណបគន្លងកម្ពស់ខ្ពស់នៅរយៈកម្ពស់ ៣៦,០០០km។China tightens control over cybersecurity in data crackdown

យោងតាមក្រុមហ៊ុន China Mobile បានឱ្យដឹងទៀតថា ផ្កាយរណបក្នុងគន្លងផែនដីទាបត្រូវបានដាក់ជាវេទិកាដ៏សំខាន់សម្រាប់បណ្តាញអវកាស និងបណ្តាញដីរួមបញ្ចូលគ្នានាពេលអនាគត។ ផ្កាយរណបប្រភេទនេះអាចដោះស្រាយភាពទន់ខ្សោយនៃរលកសញ្ញាទូរគមនាគមន៍នៃបណ្តាញទូរស័ព្ទចល័តនៅលើដី ខណៈពេលដែលផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបកម្រិតបញ្ជូនខ្ពស់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន China Mobile បានបន្ថែមថា ខ្លួនគ្រោងនឹងធ្វើការពិសោធន៍ក្នុងគន្លងតារាវិថី ដោយផ្អែកលើផ្កាយរណបសាកល្បងទាំងនេះ ដោយបង្កើនល្បឿននៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាអវកាស-ដី៕

ចែអំបិលម្ទេស ថាស្រ្តីពីរនាក់ដែលហូបសា.ច់សុនក.មិនមែនជាគី្នគ្នារបស់ខ្លួន

0

បន្ទាប់ពីមហាជនផ្ទុះប្រតិកម្មទៅលើស្រ្តីពីរនាក់ដែលហូបសាច់សុនកបង្ហោះតាមបណ្តាញសង្គមទិកតុកដែលមានការលើកឡើងថាជាក្រុមរបស់ចែអំបិលម្ទេសនោះ ពេលនេះចែអំបិលម្ទេស បានចេញមុខអះអាងថាខ្លួនមិនស្គាល់ស្រ្តីដែលហូបសាច់សុនកនោះហើយក៏មិនមែនជាក្រុមតែមួយដែរ។

ប៉ុន្មានថ្ងៃមកនេះនៅលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុមស្រ្តីដែលបរិភាគសាច់សុនកបង្ហោះនៅលើគណនីទិកតុកឈ្មោះថា good.food.2024 រហូតមានការប្រតិកម្មពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបង្ហាញអារម្មណ៍សោកស្តាយនិងសង្វេកនូវទង្វើរបស់ស្រ្តីនោះ និងមានការស្នើទៅដល់សមត្ថកម្មពាក់ព័ន្ទ រួមជាមួយក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ ចាត់វិធានការទៅលើមុខសញ្ញាល្មើសទាំងនេះ។

ស្របពេលមានការប្រតិកម្មពីមជ្ឈដ្ឋានអ្នកប្រើបណ្តាញសង្គម ក្នុងនោះក៏មានការចោទប្រកាន់ដែលថាក្រុមស្រ្តីនោះគឺជាគ្នីគ្នារបស់ ចែអំបិលម្ទេស ។ ទោះយ៉ាងណា នាពេលថ្មីៗនេះគណនី ទិកតុកឈ្មោះ Jinsu ដែលហៅថា ចែអំបិលម្ទេស ចេញមុខអះអាងភាពបរិសុទ្ធរបស់ខ្លួនទៅកាន់មហាជនថារូបនាងមិនមែនជាមេក្រុមឬបានស្គាល់ស្រ្តីហូបសាច់ឆ្កែនោះទេ។

ចែអំបិលម្ទេស បានអះអាងយ៉ាងដូច្នេះថា គណនីដែលឈ្មោះ Mss Jinsu ខ្លួនបានលក់ទៅឱ្យអ្នកដទៃយូរហើយ ហើយខ្លួនក៏មិនមែនជាមេក្រុមស្រ្តីដែលហូបសាច់ឆ្កែនោះទេ។ ចែអំបិលម្ទេសថា នាងមិនដែលស្គាល់ស្រ្តីនោះទេ ហើយក៏មិនដែលចូលក្រុមជាមួយគ្នាដូចគ្នា ខណៈដែលនាងខានធ្វើវីដេអូជិត១ឆ្នាំមកហើយ។
ចែអំបិលម្ទេស បន្តទៀតថា សម្រាប់អ្នកដែលយកវីដេអូរបស់ខ្លួនទៅបង្ហោះបន្តនាំឱ្យកើតមានបញ្ហាផ្សេងៗនាងមិនទទួលខុសត្រូវឡើយ។ ជាមួយគ្នានេះ ចែអំបិលម្ទេស ថាវីដេអូដែលខ្លួនផលិតហូបរបស់ឆៅ និងរបស់ណាអាក្រក់ៗគឺបានលុបចេញពីបណ្តាញសង្គមរបស់ខ្លួនដូចគ្នា។

គួរបញ្ជាក់ផងដែរថា ចែអំបិលម្ទេស ត្រូវបានមហាជនរិះគន់ជាញឹកញាប់បន្ទាប់ពីរូបនាងបង្កើតមាតិកាហូបរបស់ឆៅៗញញើត គួរឱ្យខ្លាចមិនថារបស់អ្វីក៏នាងអាចយកមកថតញិចជាមួយអំបិលម្ទេស ដូច្នេះនៅពេលផ្ទុះរឿងស្រ្តីហូបសាច់ឆ្កែទើបមានការចោទប្រកាន់ថាជាក្រុមតែមួយដែលបង្កើតមាតិកាសាហាវៗបែបនេះ៕

 

Brad Pitt ឈ្នះបណ្តឹងអចលនទ្រព្យ៥០០លានដុល្លារពីអតីតភរិយា Angelina Jolie

0

យោងតាមប្រភពព័ត៌មានបរទេសបានឱ្យដឹងថាកាលពីថ្ងៃទី២ ខែកុម្ភៈ តុលាការលុចសំបួ (ប៊ែលហ្សិក) បានប្រកាសថា Brad Pitt បានឈ្នះជុំចុងក្រោយនៃការកាត់ក្តីនៅក្នុងករណីចោទប្រកាន់ Angelina Jolie ពីបទលក់ភាគហ៊ុនដោយស្ម័គ្រចិត្តទៅឱ្យ Yuri Shefler ដែលជាម្ចាស់ក្រុមហ៊ុនស្រាដ៏ធំនៅប្រទេសរុស្ស៊ី។ មេធាវីរបស់តារាសម្តែងរូបនេះបានប្រកែកថា Angelina មានចេតនាចង់យកកម្មសិទ្ធិទាំងអស់ដោយលក់ភាគហ៊ុនទៅឱ្យអ្នកខាងក្រៅ។ នេះបានបញ្ជាក់ថា Brad Pitt បានឈ្នះលើអតីតភរិយារបស់ខ្លួននៅក្នុងការប្រយុទ្ធផ្លូវច្បាប់រយៈពេល ៣ ឆ្នាំដោយជោគជ័យក្នុងការការពារកម្មសិទ្ធិនៃចម្ការទំពាំងបាយជូរដែលមានតម្លៃ ៥០០លានដុល្លារ។Brad Pitt says he suffers from facial blindness | CNN

កាលពីមុន អតីតគូស្នេហ៍គូនេះបានជួលចម្ការទំពាំងបាយជូរ Château Miraval ក្នុងប្រទេសបារាំងក្នុងឆ្នាំ ២០០៨ មុនពេលទិញអចលនទ្រព្យក្នុងឆ្នាំ ២០១១។ ដំបូងឡើយ Brad Pitt កាន់កាប់ភាគហ៊ុន ៦០% ហើយ Angelina Jolie កាន់កាប់ ៤០% ។ អ្នកទាំងពីរបានរៀបចំពិធីមង្គលការរបស់ពួកគេនៅឯទីតាំងនេះក្នុងឆ្នាំ២០១៤ ។ បន្ទាប់ពីរៀបការរួច តារាសម្តែងរូបនេះបានផ្ទេរ ១០% ទៅឱ្យភរិយារបស់ខ្លួនជាកាដូអាពាហ៍ពិពាហ៍ ដោយបានកំណត់អត្រាកម្មសិទ្ធិអចលនទ្រព្យរបស់ពួកគេទាំងពីរ។If Angelina Jolie Had to Choose a Career Today, She 'Wouldn't Be an Actress'

បន្ទាប់ពីការលែងលះ Angelina Jolie ត្រូវបានគេនិយាយថាបានលក់ភាគហ៊ុនដោយសម្ងាត់ទៅឱ្យដៃគូរុស្ស៊ីរបស់នាង។ Brad Pitt ជឿជាក់ថា Angelina មិនសមស្របតាមច្បាប់ទេ ព្រោះលោកនៅតែរក្សាបាន ៦០% នៃកម្មសិទ្ធិ។ តារាសម្តែងវ័យ ៦០ ឆ្នាំរូបនេះបាននិយាយថា កិច្ចព្រមព្រៀងផ្ទេរ ១០% ទៅអតីតភរិយាក្នុងឆ្នាំ២០១៤ គឺមិនផ្លូវការ ដូច្នេះលោកចង់ទទួលបានទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ និងរក្សាការគ្រប់គ្រង។ តុលាការលុចសំបួរបានទទួលយកសំណើនេះ ហើយសម្រេចថា Brad Pitt អាចរក្សាភាគហ៊ុន ៦០% សម្រាប់រយៈពេលមួយឆ្នាំ ឬលើសពីនេះ រហូតដល់បណ្តឹងនេះត្រូវបានបញ្ចប់ទាំងស្រុង។Brad Pitt and Angelina Jolie net worth: how the multi-millionaire couple are splitting their wealth | Evening Standard

ជម្លោះអតីតគូស្វាមីភរិយានេះបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០១៦ នៅពេលដែល Angelina ចង់លក់ចំការទំពាំងបាយជូរដើម្បីផ្លាស់ទៅប្រទេសអង់គ្លេសដើម្បីបន្តសកម្មភាពនយោបាយ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រឆាំងពី Brad Pitt ។ Brad Pitt ថាលោកស្រលាញ់កន្លែងនេះខ្លាំងណាស់ ហើយបានចំណាយពេលជុសជុលកែលម្អច្រើនណាស់ ទើបលោកមិនចង់លក់វា។ ក្នុងឆ្នាំ២០២២ តារាសម្តែងរូបនេះបានប្តឹងអតីតភរិយារបស់លោកជាលើកដំបូងពីបទលក់កម្មសិទ្ធិសម្ងាត់ឱ្យ Yuri Shefler ប៉ុន្តែត្រូវបានបាត់បង់ដោយតុលាការ Los Angeles ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ឧក្រិដ្ឋកម្ម។Brad Pitt lists his longtime LA compound next to Angelina Jolie for nearly $57 million - realestate.com.au

គួរបញ្ជាក់ថា Angelina Jolie និង Brad Pitt បានបើកចំហចំណងស្នេហ៍ជាសាធារណៈ ក្នុងឆ្នាំ ២០០៤ ហើយបានរៀបការជាមួយគ្នានៅឆ្នាំ ២០១៤ ដោយបានមើលថែកូនចំនួន ៦ នាក់ក្នុងនោះមានកូនចិញ្ចឹមបីនាក់ និងកូនបង្កើតបីនាក់ផងដែរ។ នៅឆ្នាំ២០១៦ Angelina Jolie បានដាក់ពាក្យសុំលែងលះដោយសុំសិទ្ធិចញ្ចឹមកូនៗរបស់ពួកគេ ប៉ុន្តែ Brad Pitt បានចាញ់៕

 

គូស្នេហ៍គំរូ! លោក ឃុំ ប៉ុណ្ណាដែត រៀបល្បិចថារវល់រួចកាន់បាច់ផ្កាឡើងទៅពញាក់ អ្នកនាង យក់ ថិតរដ្ឋា លើឆាក

0

នៅលើបណ្តាញសង្គមទិកតុកវីដេអូរបស់លោក ឃុំ ប៉ុណ្ណាដែត កាន់បាច់ផ្កាដ៏ស្រស់ស្អាតឡើងទៅពញាក់អ្នកនាង យក់ ថិតរដ្ឋា ជាភរិយានៅលើឆាកក្នុងពេលកំពុងបំពេញការងារបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងសរសើរថាគូស្នេហ៍អ្នកសិល្បៈមួយគូនេះជាគូស្នេហ៍គំរូពុំដែលមានរឿងអាស្រូវល្អក់កករក្នុងជីវិតគូឡើយ។  អស់រយៈពេល១៨ឆ្នាំមកហើយដែលតារាចម្រៀង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ប្រើជីវិតជាប្តីប្រពន្ធដែលសុទ្ធតែជាអ្នកប្រឡូកអាជីពសិល្បៈដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន៣នាក់។ លើសពីនេះកូនប្រុសច្បងរបស់អ្នកទាំងពីរ បច្ចុប្បន្នពេញកំលោះស្តូកថែមទាំងមានរូបរាងសង្ហាមានដុងសិល្បៈមិនចាញ់ឪពុកម្តាយឡើយ ខណៈកន្លងមកនេះ ឃុំរដ្ឋា ណាលីដូ ទទួលបានការកោតសរសើរយ៉ាងច្រើនពីទស្សនិកជនបន្ទាប់ពីរូបគេបានបង្ហើរសំឡេងរបស់ខ្លួន។

ក្នុងរយៈពេលជិត២០ឆ្នាំមកនេះគូស្វាមីភរិយា មួយគូនេះអាចថាជាគូស្នេហ៍សិល្បៈដែលមានភាពគំរូព្រោះជីវិតគូ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ពុំដែលលេចធ្លាយរឿងអាស្រូវក្នុងរង្វង់គ្រួសារនោះទេ ប៉ុន្តែទស្សនិកជនបានឃើញពីសកម្មភាពដ៏កក់ក្តៅរបស់លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីល្អទៅវិញដោយបានចេញមុនការពារភរិយា បន្ទាប់ពីអ្នកនាង យក់ ថិតរដ្ឋា រងនូវពាក្យសម្តីបន្តុះបង្អាប់ពីអ្នកប្រើបណ្តាញសង្គមទៅលើរូបរាងរបស់អ្នកនាង។

មិនត្រឹមតែ មើលថែគ្រួសារពោរពេញដោយសុភមង្គលប៉ុណ្ណោះទោះបីជាមានកូនទន្ទឹមខ្លួនក្តី ប៉ុន្តែលោក ឃុំ ប៉ុណ្ណាដែត នៅតែផ្តល់ភាពផ្អែមល្អែមដល់ភរិយាដោយបានរៀបល្បិចកុហកប្រពន្ធថាខ្លួនជាប់រវល់មិនបានជូនអ្នកនាង យក់ ថិតរដ្ឋា ទៅច្រៀងក្នុងកម្មវិធីឡើយ ដោយរៀបចំផែនការ Surprise អ្នកនាង យក់ ថិតរដ្ឋាលើឆាក។

តាមរយៈវីដេអូមួយចែកចាយនៅលើបណ្តាញសង្គម គេបានឃើញលោក ឃុំ ប៉ុណ្ណាដែត កាន់បាច់ផ្កាមួយបាច់ដ៏ស្រស់ស្អាតអមជាមួយនឹងការច្រៀងរបស់លោកទៅលើបទចម្រៀងមានចំណងជើងថា «បេះដូងកក់ក្តៅ» ឡើងទៅពញាក់អ្នកនាង យក់ ថិតរដ្ឋា នៅលើឆាកដែលតារាចម្រៀងរូបនេះទើបបញ្ចប់ការច្រៀងរបស់ខ្លួន។

បន្ទាប់ពីឃើញទិដ្ឋភាពដ៏ផ្អែមល្ហែមរបស់គូស្វាមីនេះរួច ទស្សនិកជនពោលសរសើរមិនដាច់ពីមាត់នូវចំណងស្នេហ៍អ្នកទាំងពីរជាគូស្នេហ៍សិល្បៈគំរូមើលហើយពិតជាមានសុភមង្គលជំនួស៕