Home Blog Page 1220

ប្រទេសថៃប្រារព្ធទិវា Muay Thai បង្ហាញពីអត្តសញ្ញាណជាតិទៅកាន់ពិភពលោក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឧទ្យានជាតិរ៉ាជ្ជផាក់ ស្ថិតក្នុងឃុំណងកេ ស្រុកហួហិន ខេត្តប្រាជួបសិរីខាន់ កងទ័ពជើងគោកថៃ រួមទាំងអាជ្ញាធរទេសចរណ៍ថៃ, អាជ្ញាធរកីឡាថៃ, ក្រសួងវប្បធម៌ និងស្ថាប័នផ្សេងៗបានប្រារព្ធទិវា «Muay Thai ល្បីល្បាញទៅកាន់ពិភពលោក ប្រចាំឆ្នាំ២០២៤ /Amazing MuayThai World Festival 2024» តាមការកំណត់របស់រដ្ឋាភិបាល គឺនៅថ្ងៃទី៦ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃ Muay Thai ។May be an image of 10 people and monument

ការប្រារព្ធទិវា Muay Thai នេះ ដូចគ្នានឹងថ្ងៃសោយរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះនាម ព្រះចៅសឿ ដែលព្រះអង្គមានសមត្ថភាពផ្នែក Muay Thai ។ ហេតុនេះ វាជាការបន្តមរតក Muay Thai ទៅកាន់យុវជនជំនាន់ក្រោយ ខណៈ Muay Thai គឺជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ រហូតមកដល់សម័យបច្ចុប្បន្ន ។May be an image of 6 people and monument

កងទ័ពជើងគោកថៃបានមើលឃើញពីសារៈសំខាន់ថា Muay Thai មិនត្រឹមតែជាការហាត់ក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ជនជាតិថៃផងដែរ ។ ការប្រារព្ធទិវានេះឡើងក្នុងគោលបំណងជំរុញឱ្យ Muay Thai ក្លាយជាកីឡាប្រចាំជាតិ និងមរតករបស់ជាតិ ក៏ដូចជាការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ ប្រពៃណី និងវប្បធម៌ដ៏ស្រស់ស្អាតទៅកាន់ពិភពលោក ។

លើសពីនេះ ប្រទេសថៃនឹងជំរុញ Muay Thai ឱ្យពិភពលោកបានស្គាល់ និងពង្រីកទេសចរណ៍វប្បធម៌តាមរយៈ Muay Thai ព្រមទាំងធ្វើឱ្យឧទ្យានជាតិរ៉ាជ្ជផាក់ ក្លាយជាទីកន្លែងតំណាងឱ្យ Muay Thai ដែលជនជាតិថៃ និងភ្ញៀវទេសចរបរទេសត្រូវមកកាន់ទីនេះ ។May be an image of saxophone and crowd

ក្នុងឱកាសនោះ មានកងទ័ពជើងគោកចូលរួមសំពះគ្រូ Muay Thai ចំនួនជាង៣.០០០នាក់ រួមទាំងកីឡាករមកពីសមាគមប្រដាល់ព្រះចៅសឿ និងពលរដ្ឋទូទៅ សរុបស្មើជាង៥.០០០នាក់ ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ មានការបាញ់កាំជ្រួចដើម្បីបង្ហាញពីសារៈសំខាន់ និងភាពអស្ចារ្យរបស់ពិធី ។

គួរបញ្ជាក់ថា លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានមកចូលរួមការប្រារព្ធទិវា Muay Thai ពិភពលោក ហើយលោកថ្លែងថា ប្រទេសថៃបានជំរុញឱ្យ Muay Thai ក្លាយជាគោលដៅសម្រាប់កីឡាករប្រដាល់នៅជុំវិញពិភពលោក ។May be an image of 8 people, people dancing and crowd

លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «ខ្ញុំបានឃើញពីអំណាចរបស់ Muay Thai តាមរយៈការបង្ហាញរបស់អ្នកស្រឡាញ់ Muay Thai នៅទូទាំងពិភពលោក ស្មើជាង៥.០០០នាក់ ។ ហេតុនេះ កងទ័ពជើងគោកបានប្រារព្ធពិធីនេះឡើងយ៉ាងអធិកអធម ដើម្បីកត់ត្រាក្នុងហ្គីណេស World Record ជារៀងរាល់ឆ្នាំ ។ Muay Thai គឺជាមរតករបស់ប្រទេសថៃ ដែលយើងជាជនជាតិថៃបានរួមគ្នាថែរក្សា និងបន្តមរតកនេះពីជំនាន់មួយទៅជំនាន់មួយទៀតអស់រយៈពេលជាង៣០០ឆ្នាំ» ។

លោកនាយករដ្ឋមន្ត្រីបន្តថា ៖ «ថ្ងៃនេះ (ថ្ងៃទី៦ ខែកុម្ភៈ) យើងបានធ្វើឱ្យ Muay Thai ក្លាយជាមរតករបស់ពិភពលោក ។ កាលពីដើមសប្តាហ៍កន្លងមក យើងបានរៀបចំកម្មវិធី WBC Amazing Muay Thai ដែលមានកីឡាករចូលរួមជាង៦០ប្រទេស ។ ភាពអស្ចារ្យដែលយើងរួមគ្នាបន្តពីជំនាន់មុន និងភាពស្រស់ស្អាតរបស់ការសំពះគ្រូ Muay Thai បានធ្វើឱ្យថៃក្លាយជាប្រទេសគោលដៅរបស់កីឡាករប្រដាល់មកពីជុំវិញពិភពលោក ដែលត្រូវធ្វើដំណើរមកចូលរួមសំពះគ្រូ Muay Thai ឱ្យបានម្តងក្នុងមួយជីវិត» ៕May be an image of monument and text

អគារការិយាល័យថ្មីរបស់ធនាគារជាតិ ខ្ពស់ស្កឹមស្កៃនៅចំកណ្តាលក្រុងភ្នំពេញ យកលំនាំតាមរចនាប្រាសាទភ្នំ

0

អគារទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តមកំពុងដំណើរការសាងសង់ដល់ជាន់ទី ២៧ហើយ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

អគារគារដ៏ខ្ពស់ស្កឹមស្កៃរបស់ស្ថាប័នជាតិនេះ យកលំនាំតាមរចនាប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក៏ដូចជាបង្ហាញពីភាពរឹងមាំ ភាពទំនើប និងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យធនាគារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។May be an image of skyscraper and text

#រូបភាពកម្ពុជាថ្មី

អគារទីស្នាក់ការថ្មីធនាគារជាតិនៃកម្ពុជា គ្រោងចំណាយទឹកប្រាក់ប្រមាណជា៣០លានដុល្លារ ក្នុងការសាងសង់។ ដោយឡែកចំពោះកម្ពស់ និងជាន់អគារ មិនត្រូវបានស្ថាប័នណាមួយចេញមកបញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា អគារទីស្នាក់ការកណ្ដាលបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជាមានទីតាំងនៅតាមបណ្តោយមហាវិថីនរោត្តមដែលចាប់តាំងពីឆ្នាំ ១៩៥៤ មកទីស្នាក់ការកណ្ដាលនេះត្រូវបានកែលម្អឡើងវិញជាបន្តបន្ទាប់៕ធនាគារជាតិនៃកម្ពុជានឹងសាងសង់អគារការិយាល័យថ្មីតាមលំនាំប្រាសាទភ្នំ

 

ប៉ូលិសដែលផាកគេហើយ ឆាតញ៉ែទៀតនោះ ត្រូវបានស្នងការកោះហៅចូលខ្លួនបកស្រាយហើយ នៅឡើយជនរងគ្រោះ ស្នងការកំពុងតាមរក

0

កាលពីម្សិលមិញ មានករណីប៉ូលិសចរាចរមួយក្រុម បានឃាត់រថយន្តនារីម្នាក់នៅម្តុំបឹងកក់ ខណៈម្ចាស់រថយន្តកំពុងដឹកអ្នកម្តាយទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ។

នារីជនរងគ្រោះ បានលើកឡើងថា៖”ចូលផ្លូវបឹងកក់ ពេលនោះមាន ប៉ូលីសគ្នា៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ដោយសួររកឆៀកឡាន និងចោទថាបានឈប់លើគំនូសដើរថែមទៀត។”May be an image of 1 person and smiling

ក្រោយសម្រួលគ្នាចុះឡើង នារីជនរងគ្រោះ បានបាញ់ទៅឱ្យប៉ូលិសម្នាក់ស្លៀកពាក់សុីវិល១៧មុឺនរៀល ហើយប៉ូលិសនោះក៏បានបាញ់ឱ្យប៉ូលិសផ្សេងទៀតចំនួន២០ដុល្លារ ហើយថែមទាំងសុំលេខទូរសព្ទនាងទៀត។May be an image of 1 person, motorcycle and scooter
ជុំវិញករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសអញ្ជើញនារីរងគ្រោះម៉ូ លីកា ចូលខ្លួនទៅបំភ្លឺឱ្យបានច្បាស់ជុំវិញករណីនេះ តើថាវាជាការពិត ឬប្រឌិត ខណៈប៉ូលិសដែលផាកនារីជនរងគ្រោះនោះ ត្រូវបានស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនបានអស់ហើយ ដោយរងចាំតែនារីរងគ្រោះម៉ូ លីកា ទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ៕

May be an image of text that says 'រួចរាល់ LM -36.63 USD LIM MENGLEANG លេខកូដប្រតិបត្តិការ៖ 20733541431 ថ្ងៃធ្វើប្រតិបត្តិការ៖ គណនីផ្ទេរចេញៈ ទៅគណនី៖ ក.ម 01, 2024 03:01PM Savings (000 001 212 212518 ចករំលែក ធ្វើម្តងទៀត ទាញយក រក្សាទុក'May be an image of textMay be an illustration of text

គ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឮអ្នកជំងឺនិយាយបែបនេះ

0

ប្រទេសចិន ៖ វេជ្ជបណ្ឌិតម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឮអ្នកជំងឺម្នាក់ប្រាប់ថា នាងបានស៊ី..ស..ព..ទា..រ..ក អាយុ២ខែ ដោយនាងបានយកគាវមកខ្ចប់..សា..ច់..ស..ព ហើយស៊ីរយៈពេល៧ថ្ងៃជាប់ៗគ្នា ព្រោះជឿថា នាងនឹងមានផ្ទៃពោះតាមបំណងប្រាថ្នា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។รวมรูปภาพของ หมอช็อกคำสารภาพ สาวกินศพทารก นำไปห่อเกี๊ยว เชื่อกินติดกัน 7  วัน จะได้มีลูก รูปที่ 1 จาก 12

ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសចិន ក្រោយពីនារីម្នាក់សារភាពថា នាងបានស៊ីសពទារក អាយុ២ខែ ដែលគេរំលូតចោល ដោយនាងស៊ីសពនេះជាមួយគាវ ។ នាងជឿថា ការស៊ីសពទារកនឹងធ្វើឱ្យនាងមានផ្ទៃពោះដូចបំណងប្រាថ្នា ហើយទេវតាបានប្រាប់រឿងនេះដល់នាង ។

វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រី ឈ្មោះ Dou ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានស្តាប់ការសារភាពរបស់អ្នកជំងឺថា នាងបានស៊ីសពទារកដែលគេរំលូតចោល ព្រោះជឿថា ការស៊ីសពទារកក្នុងផ្ទៃ ដែលមានអាយុប្រមាណ២ខែ នាងនឹងអាចមានកូនបាន ។ ហេតុនេះ នាងបានស៊ីសពទារក ចំនួន៣ដុំក្នុង១ថ្ងៃ ហើយស៊ីរយៈពេល៧ថ្ងៃជាប់ៗគ្នា ។รวมรูปภาพของ หมอช็อกคำสารภาพ สาวกินศพทารก นำไปห่อเกี๊ยว เชื่อกินติดกัน 7  วัน จะได้มีลูก รูปที่ 2 จาก 12

មុនដំបូង វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រី ឈ្មោះ Dou មិនជឿទេ ប៉ុន្តែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលអ្នកជំងឺនិយាយបែបនេះ ។ វេជ្ជបណ្ឌិតសួរថា តើអ្នកណាប្រាប់គំនិតនេះទៅនាង? ហើយគាត់សួរទៀតថា តើនាងអាចលេបសពទារកចូលក្នុងមាត់យ៉ាងដូចម្តេច?

អ្នកជំងឺឆ្លើយថា នាងបានប្រើប្រាស់ម៉ាស៊ីនកិនសាច់ដើម្បីកិនសាច់ទារកឱ្យហ្មត់ ហើយនាងស៊ីសពទារកអស់៣នាក់ហើយ ។ ចំណែកមូលហេតុដែលនាងសារភាពប្រាប់គ្រូពេទ្យនោះ ដោយសារនាងមានអារម្មណ៍ថា ក្តៅខ្លួនខុសធម្មតា ។ បើតាមលទ្ធផលត្រួតពិនិត្យរាងកាយអ្នកជំងឺជំហានដំបូង ធ្វើឱ្យគ្រូពេទ្យសន្និដ្ឋានថា នាងបានឆ្លងមេរោគពីសាកសព ។รวมรูปภาพของ หมอช็อกคำสารภาพ สาวกินศพทารก นำไปห่อเกี๊ยว เชื่อกินติดกัน 7  วัน จะได้มีลูก รูปที่ 3 จาก 12

វេជ្ជបណ្ឌិត Dou មានបទពិសោធន៍ផ្នែកសម្ភព និងរោគស្ត្រីជាច្រើនឆ្នាំ និយាយថា បើទោះជាគាត់ធ្លាប់ជួបជាមួយអ្នកជំងឺប្លែកៗជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែនេះជាលើកដំបូងហើយ ដែលគាត់បានជួបអ្នកជំងឺជឿអ្វីប្លែកៗបែបនេះ ។

ក្រៅពីនេះ វេជ្ជបណ្ឌិត Dou ក៏បានដាស់តឿនស្ត្រីខាងលើ អំពីផលប៉ះពាល់សុខភាពដែលអាចកើតឡើង និងការឆ្លងមេរោគពីសាកសព ។ ចុងក្រោយ គាត់បានណែនាំឱ្យនាងផ្តល់ភាពសំខាន់លើវិទ្យាសាស្ត្រច្រើនជាងជឿលើអបិយជំនឿ ៕

ផ្លែឈើ ៣៤ មុខដែលមិនគួរដាក់ក្នុងទូទឹកកក ព្រោះវានឹងឆាប់រលួយ ឬដុះផ្សិត

0

ស្ត្រីមេផ្ទះជាច្រើនតែងជ្រើសរើសទុកអាហារនៅក្នុងទូទឹកកកដើម្បីរក្សាទុកឱ្យបានយូរ និងការពារកុំឱ្យវាខូចយ៉ាងឆាប់រហ័ស ជាពិសេសបន្លែ និងផ្លែឈើ។ ប៉ុន្តែតើអ្នកដឹងទេ? មិនមែនផ្លែឈើទាំងអស់សុទ្ធតែសមរម្យសម្រាប់ដាក់ក្នុងទូរទឹកកកទេ ព្រោះវានឹងធ្វើឱ្យវាឆាប់រលួយ និងកាន់តែជាំលឿន។ ដូច្នេះហើយ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះផ្លែឈើដែលមិនគួរដាក់ក្នុងទូទឹកកក ដោយសារតែសីតុណ្ហភាពត្រជាក់ខ្លាំងប៉ះពាល់ដល់រសជាតិ វាយនភាព និងតម្លៃអាហារូបត្ថម្ភ។Silo: Managing Vegetable and Fruit Rot Along the Produce Supply Chain

១.ផ្លែឈើមិនទាន់ទុំ ៨ ផ្លែ មិនគួរដាក់ក្នុងទូរទឹកកកនោះទេរួមមាន៖ ផ្លែបឺរ,ចេក, ផ្លែឃីវ, ស្វាយ, ផ្លែល្ហុង, ផ្លែប៉ែស, ម្នាស់, និងផ្លែប៉ោម។
២.ផ្លែឈើដែលមានស្បែកក្រាស់ដូចជា៖ ឪឡឹក, ទំពាំងបាយជូ, ក្រូច, អំពិល, និងក្រូចឆ្មា។
៣.ផ្លែឈើសាច់ទន់ ៣ ប្រភេទ បើទុកក្នុងទូទឹកកកនឹងដុះផ្សិតបានលឿន៖ ផ្លែឈើទាំងនោះរួមមាន ផ្លែស្ត្របឺរី, និងប៊្លូបឺរី។Apples should be kept in the fridge now – but what about oranges and  bananas? | Food waste | The Guardian៤.ផ្លែឈើដែលគួរតែត្រូវបានរក្សាទុកនៅខាងក្រៅរួមមាន៖ ផ្លែប៉ែស, ផ្លែព្រូន, និងផ្លែឈឺរី។
៥.ផ្លែឈើដែលមានជាតិទឹកច្រើនមិនត្រូវបានណែនាំអោយដាក់ទូរទឹកកកទេដូចជា៖ ប៉េងប៉ោះ, ត្រសក់, និងត្រសក់ស្រូវ។
៦.ផ្លែឈើដែលមានជាតិម្សៅមានដូចជា៖ ខ្ទឹមបារាំង, ស្វាយទុំ, ទំពាំងបាយជូ, គូលេន។
៧.ផ្លែឈើដែលមានក្លិនខ្លាំងរួមមាន៖ ធុរេន, មង្ឃុត។

៨.ផ្លែឈើដែលមានជាតិខ្លាញ់ច្រើនគឺផ្លែបឺរ។ ទោះជាយ៉ាងណា ផ្លែឈើទាំងនេះគួរតែត្រូវបានរក្សាទុកនៅសីតុណ្ហភាពត្រជាក់ក្នុងបន្ទប់ ប៉ុន្តែមិនមែនដាក់ក្នុងទូរទឹកកកទេ ត្រូវដាក់វានៅលើតុផ្ទះបាយ ឬក្នុងកន្ត្រកផ្លែឈើទើបជាការល្អ។ ផ្លែឈើមួយចំនួនដូចជា ផ្លែបឺរ ចេក និងស្វាយ អាចត្រូវបានរក្សាទុកក្នុងទូទឹកកកបន្ទាប់ពីវាទុំ៕When You Should Be Putting Bananas In The Fridge

នារីម្នាក់ប្តឹងលែងលះប្តីដោយសារម្តាយក្មេកលួចប្រើគ្រឿងសម្អាង

0

ប្រទេសឥណ្ឌា ៖ នារីឥណ្ឌាម្នាក់បានខឹងសម្បារយ៉ាងខ្លាំងនៅពេលដឹងថា ម្តាយក្មេកចូលចិត្តលួចប្រើប្រាស់គ្រឿងសម្អាងរបស់នាង ។ លើសពីនេះ ប្តីរបស់នាងបានកាន់ជើងម្តាយរបស់ខ្លួនទៀតផង ហើយតែងរករឿងឈ្លោះប្រកែកជាមួយនាង ដោយពុំព្រមស្តាប់ហេតុផលអ្វីទាំងអស់ ។ ហេតុនេះ នាងបានសម្រេចចិត្តថា សុំលែងលះគ្នាជាមួយប្តី ដោយសារមិនអាចរស់នៅជាមួយគ្រួសារខាងប្តីបន្តទៀតបាន ។

នារីភាគច្រើនចាត់ទុកថា គ្រឿងសម្អាង គឺជាសម្បត្តិដ៏មានតម្លៃ និងជារបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។ ពួកនាងស្រឡាញ់ និងហួងហែងគ្រឿងសម្អាងយ៉ាងខ្លាំង ដូចគ្នានឹងនារីឥណ្ឌាម្នាក់នេះដែរ នាងសុខចិត្តលែងលះជាមួយប្តី ដោយសារតែមូលហេតុគ្រឿងសម្អាង ។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Agra រដ្ឋ Uttar Pradesh ក្រោយពីប្តី-ប្រពន្ធនេះបានរៀបការ និងរួមរស់ជាមួយគ្នាអស់រយៈពេល៨ខែ ។ រីឯប្អូនស្រីរបស់នាង ក៏បានរៀបការជាមួយបងប្អូនរបស់ស្វាមីនាងដូចគ្នាដែរ ហើយពួកនាងបានមករស់នៅផ្ទះខាងប្តីជាមួយគ្នា ។

ជីវិតគូរបស់ពួកនាងបានរស់នៅប្រកបដោយសុភមង្គល រហូតដល់ថ្ងៃមួយ នាងដឹងថា ម្តាយក្មេកបានលួចប្រើប្រាស់គ្រឿងសម្អាងរបស់នាងជាប្រចាំ ដោយគ្មានការអនុញ្ញាត ។ ក្រោយពីដឹងថា ម្តាយក្មេកធ្វើបែបនេះ នាងស្ទើរតែមិនយកគ្រឿងសម្អាងទាំងនេះមកប្រើប្រាស់ទៀតឡើយ ។

ក្រោយមក នាងក៏បានដាស់តឿន និងប្រាប់ម្តាយក្មេក កុំឱ្យប្រើប្រាស់គ្រឿងសម្អាងបន្តទៀត ប៉ុន្តែគាត់មិនស្តាប់ទេ ថែមទាំងប្រើពាក្យសម្តីខ្លាំងៗដាក់នាងទៀតផង ។ បន្ទាប់មក ម្តាយក្មេកក៏យករឿងនេះទៅប្រាប់កូនប្រុសរបស់ខ្លួន ហើយប្តីនាងក៏ចាប់ផ្តើមឈ្លោះជាមួយនាង ។ វាបានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង រហូតដល់នាង និងប្អូនស្រី ត្រូវបានបណ្តេញចេញពីផ្ទះ ។

ចាប់តាំងពីថ្ងៃនោះមក នាង និងប្អូនស្រី បាននាំគ្នាមករស់នៅជាមួយម្តាយបង្កើតវិញ ហើយនាងក៏បានយករឿងនេះទៅពិភាក្សាជាមួយមជ្ឈមណ្ឌលផ្តល់ប្រឹក្សាបញ្ហាជីវិតគ្រួសារ ដើម្បីសុំលែងលះជាមួយប្តី ។ នាងយល់ឃើញថា វាមិនមែនជាការលួចប្រើប្រាស់គ្រឿងសម្អាងតែម្យ៉ាងទេ ប៉ុន្តែមានអំពើហិង្សាក្នុងគ្រួសារផងដែរ ។ ម្យ៉ាងទៀត ប្តីរបស់នាងតែងនិយាយពាក្យគំរោះគំរើយ និងស្តាប់សម្តីម្តាយរបស់ខ្លួនតែប៉ុណ្ណោះ ៕

Rich Kh អន់ចិត្តខ្លាំងកម្មវិធីជាតិមិនបានចូលរួមម្តងត្រូវគេដៀលថា «មិនស្រលាញ់ជាតិគិតតែពីលុយ»

0

នៅលើបណ្តាញសង្គមរបស់ influencers ល្បីៗជាច្រើនរូបបានរួបរួមគ្នាផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅខេត្តសៀមរាបដែលជាយុទ្ធនាការជំរុញកំណើនទេសចរណ៍ក្នុងស្រុក។ ទោះយ៉ាងណា ដោយសារតែជា influencers ល្បីឈ្មោះនិងចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ជាច្រើន Rich Kh គោប្រាក់ មិនបានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកលើកនេះទេជាហេតុត្រូវរងនូវពាក្យសម្តីថា «មិនស្រលាញ់ជាតិគិតតែពីលុយ»។May be an image of 3 people and the Great Sphinx of Giza

នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤ នេះនៅលើបណ្តាញសង្គមរបស់លោក Rich Kh គោប្រាក់ ដែលជាអ្នកបង្កើតមាតិកាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តទាំងក្នុងនិងក្រៅប្រទេសបានបង្ហោះខ្លឹមសារដោយអារម្មណ៍អន់ចិត្ត។ លោកបានរៀបរាប់យ៉ាងដូច្នេះថា«អាសូរកូនក្មេងម្នាក់នេះណាស់(សម្តៅដល់លោកផ្ទាល់) ២៥ខេត្តក្រុង+ផ្សារ ប្រាសាទដែលបាត់បង់ បើសៀមរាបវិញវីដេអូស្ទើរគ្រប់ស្រុក ធ្លាយដល់សមុទ្រសៀមរាប គ្រាន់តែកម្មវិធីជាតិមិនបានចូលរួមម្តងគេដៀលថា “មិនស្រលាញ់ជាតិគិតតែពីលុយ”»។No photo description available.

«ឱព្រះទេវតាមានភ្នែកអើយ ខ្ញុំ Rich KH អ្នកស្រលាញ់ប្រវត្តិសាស្ត្រជុំវិញពិភពលោក ស្រលាញ់បុណ្យបាប ខុសអី ហើយបងប្អូនដែលធ្វើវីដេអូក្នុងស្រុកតាំងពីជំនាន់មុនៗ ចង់ស្គាល់ប្រវត្តិស្រុកគេខ្លះតើខុសអី?
មុននឹងវាយតម្លៃគេ សូមយកកៅអីចេញពីតុមុខកាមេរ៉ា ហើយឈានជើងដើរជុំវិញខេត្តក្រុងខ្មែរឱ្យបានសព្វសិន គេមានតម្លៃស្រលាញ់ជាតិតាមបែបផែនរបស់គេ ជីវិតគេ កម្រិតជីវភាពរបស់គេដែរ»។ នេះជាការបន្ថែមរបស់ Rich KH ។No photo description available.

លោករៀបរាប់ទៀតថា «កុំដាក់កាលវិភាគលើជីវិតខ្ញុំ ខ្ញុំមានខែថ្ងៃកាលវិភាគក្នុងស្រុកនិងក្រៅស្រុករបស់ខ្ញុំ ដើម្បីទប់ចំណាយក្មេងៗរៀននិងស្នាក់នៅកន្លែងខ្ញុំឥតគិតថ្លៃ ខ្ញុំមិនទំលាប់យកមេក្រូហ្វូនស្រែកថាឱ្យគេម្តងដើម្បីលើកខ្លួនឯងទេ។ ខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់ ធ្វើម្តងស្រែកថាឈ្នះ បងប្អូនអ្នកធ្វើវីដេអូជាច្រើនរាប់ភ្លេច បែរជាមើលមិនឃើញហើយ ស្តីថាឱ្យទៀត អស់កម្លាំងហើយអ្នកខំពិត»។No photo description available.

បន្ទាប់ពី Rich KH បង្ហាញអារម្មណ៍អន់ចិត្តរបស់ខ្លួនធ្វើអំពើល្អច្រើន មិនបានធ្វើម្តងត្រូវគេមើលរំលងនិងចោទថាមិនស្រលាញ់ជាតិ ស្រលាញ់តែលុយអ្នកគាំទ្រជាច្រើនសុទ្ធតែបបង្ហាញអារម្មណ៍របស់ខ្លួនឱ្យ Rich KH កុំខ្វល់ពីពាក្យសម្តីអស់ទាំងអស់ហើយឈរលើគោលការណ៍របស់ខ្លួនដែលបានកំណត់៕

 

រដ្ឋកាលីហ្វ័ញ៉ានឹងប្រឈមជាមួយខ្យល់ព្យុះយ៉ាងខ្លាំងក្លា

0

សហរដ្ឋអាមេរិក ៖ អ្នកជំនាញលើកឡើងថា រដ្ឋកាលីហ្វ័ញ៉ារបស់សហរដ្ឋអាមេរិកនឹងប្រឈមជាមួយខ្យល់ព្យុះយ៉ាងខ្លាំងក្លា ដែលបណ្តាលឱ្យរដ្ឋនេះមានទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ជាច្រើន និងដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។California Flooding Map Shows Key Areas Affected

Daniel Swain ជាអ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានបានប្រកាសដាស់តឿនឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលរស់នៅរដ្ឋកាលីហ្វ័ញ៉ា ត្រៀមខ្លួនទប់ទល់ជាមួយខ្យល់ព្យុះយ៉ាងខ្លាំងក្លា ដែលវានឹងបក់សំដៅមកកាន់រដ្ឋនេះ ។ ដូច្នេះ ឥទ្ធិពលខ្យល់ព្យុះនឹងបណ្តាលឱ្យកើតទឹកជំនន់ និងបាក់ដីនៅតំបន់ជាច្រើន រួមទាំងអាចធ្វើឱ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង ។California hit by widespread flooding, power outages amid back-to-back  storms | CBC News

រដ្ឋកាលីហ្វ័ញ៉ា នឹងប្រឈមជាមួយបាតុភូតឈ្មោះថា «Pineapple Express» ឬឈ្មោះមួយទៀតហៅថា «ទន្លេនៅក្នុងបរិយាកាស» លើកទី២ ក្នុងរយៈពេលឆាប់ៗខាងមុខនេះ ឬប្រមាណ១សប្តាហ៍ទៀត (បើគិតចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤) ។California flood warnings live updates: 3 dead and millions under flood  alerts

ភ្នាក់ងារគ្រប់គ្រងអាកាសធាតុជាតិរបស់អាមេរិកបានចេញសេចក្តីប្រកាសដាស់តឿនពលរដ្ឋផងដែរ អំពីកម្រិតខ្យល់ព្យុះខ្លាំង ឬមានន័យថា គឺជាកម្រិតខ្យល់បក់ខ្លាំងក្នុងល្បឿនជាង១២៥គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ សម្រាប់តំបន់ Big Sur និងតំបន់នៅក្បែរគ្នា ។California flood warnings live updates: 3 dead and millions under flood  alerts

នៅតំបន់មួយចំនួនក្នុងទីក្រុង Santa Barbara និងទីក្រុង Los Angeles នឹងប្រឈមជាមួយទឹកជំនន់ធ្ងន់ធ្ងរ ។ ហេតុនេះ អាជ្ញាធរក្នុងតំបន់បានជួយគ្នាជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយគ្រោះធម្មជាតិ ខណៈនៅតំបន់ភ្នំខ្ពស់ៗវិញ ទឹកភ្លៀងបានក្លាយទៅជាព្រិលយ៉ាងក្រាស់ ។

ចំណែកនៅរដ្ឋ Oregon វិញ ក៏បានប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាផងដែរ ហើយគេរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីបានកើតឡើង ដោយសារផ្លូវរអិលខ្លាំងពេក ៕

រថភ្លើងចិន-ឡាវ បន្ថែមចំនួនកៅអីសម្រាប់អ្នកដំណើរកើនឡើងពេលចូលឆ្នាំចិន

0

ប្រទេសចិន ៖ បុគ្គលិកក្រុមហ៊ុន China Railway Kunming Group លើកឡើងថា រថភ្លើងល្បឿនលឿនធ្វើដំណើរឆ្លងកាត់ព្រំដែនចិន និងឡាវ បានត្រៀមកៅអីបន្ថែមទៀតសម្រាប់ទទួលអ្នកដំណើរបរទេស ដើម្បីបំពេញតម្រូវការការធ្វើដំណើររវាងប្រទេសទាំងពីរ ដែលអាចកើនឡើងពេលបុណ្យចូលឆ្នាំចិន នៅខែកុម្ភៈ ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងដែលជនជាតិចិនជាច្រើននាក់ចាប់ផ្តើមធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ហើយក្រុមហ៊ុន China Railway Kunming Group បានបន្ថែមកៅអីពី៥០ រហូតដល់៣៥០កៅអី សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងទីក្រុងគុនមីង ខេត្តយូណាន ជាមួយទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

រថភ្លើងល្បឿនលឿននេះបានផ្តល់សេវាកម្មធ្វើដំណើរទៅមករវាងទីក្រុងគុនមីង និងទីក្រុងវៀងច័ន្ទ ជារៀងរាល់ថ្ងៃ ហើយក្នុង១ថ្ងៃ រថភ្លើងនេះរត់១ជើង ។ ការធ្វើដំណើររវាងទីក្រុងទាំងពីរបានចំណាយពេលប្រមាណ៩ម៉ោងនិង៣០នាទី ។

បើតាមទិន្នន័យរបស់ក្រុមហ៊ុនរថភ្លើងនៅទីក្រុងគុនមីងបង្ហាញថា តម្រូវការធ្វើដំណើរឆ្លងកាត់ព្រំដែនតាមរថភ្លើងចិន-ឡាវ បានកើនឡើងខ្លាំងក្នុងអំឡុងពេលលំហូរចូលនៃភ្ញៀវទេសចរ ។ ហេតុនេះ ភ្ញៀវទេសចរបានរៀបចំគម្រោងការធ្វើដំណើររបស់ពួកគេទុកជាមុន ។

ទោះយ៉ាងណា ការជ្រើសរើសធ្វើដំណើរតាមរថភ្លើងពេលចូលឆ្នាំចិន គឺជាលើកដំបូងហើយ តាំងពីការផ្តល់សេវាកម្មដឹកអ្នកដំណើរឆ្លងប្រទេសរបស់រថភ្លើងចិន-ឡាវ ។ កាលពីខែមេសា ឆ្នាំ២០២៣ បុគ្គលិករថភ្លើងក៏បានត្រៀមខ្លួនផងដែរសម្រាប់ផ្តល់សេវាកម្មដឹកអ្នកដំណើរយ៉ាងច្រើននៅឆ្នាំ២០២៤ ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន China Railway Kunming Group បង្ហាញថា រថភ្លើងបានដឹកអ្នកដំណើរឆ្លងប្រទេស ចំនួន១២ម៉ឺន៥ពាន់ជើងនាពេលកន្លងមក ហើយអ្នកដំណើរភាគច្រើនមកពីប្រទេសចិន, ឡាវ, ថៃ និងសិង្ហបុរី ៕

Oh Young Soo តារាសម្តែងក្នុងរឿង Squid Game អាចប្រឈមមុខនឹងការជាប់.ពន្ធ.នា.គារ ១ឆ្នាំ

0

កូរ៉េខាងត្បូង៖ តារាសម្តែងវ័យចំណាស់ដ៏ល្បីល្បាញ Oh Young Soo ដែលដើរតួជា Oh Il Nam ដែលជាជីតានៅក្នុងរឿង Squid Game ទំនងជាត្រូវជាប់គុ..កមួយឆ្នាំពីបទរំ.លោ.ភ.ផ្លូវ.ភេទ.លើស្ត្រីអាយុ ២២ ឆ្នាំ នេះបើយោងតាម News Directory3 ដែលចុះផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។Squid Game's Oh Young-soo On Making Awards Season History - Netflix Tudum

មនុស្សជាច្រើនប្រហែលជាស្គាល់មុខលោក Oh Young Soo ដែលដើរតួជា Oh Il Nam ឬ Grandfather ក្នុងរឿង Squid Game ដែលរឿងភាគនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ នៅឆ្នាំ ២០២១ គាត់គឺជាតារាសម្តែងប្រុសដំបូងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានឈ្នះពានរង្វាន់ Golden Globe។ អាជីពរបស់គាត់ក្នុងវិស័យនេះហាក់មានការរីកចម្រើនខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំដដែលនោះ ស្ត្រីវ័យ ២២ ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដោយអះអាងថានាងត្រូវបានលោក Oh Young Soo អាយុ ៧៩ ឆ្នាំចាប់រំលោភតាមរយៈការស្ទាបអង្អែលខ្លួន។ ក្នុងនោះតារាសម្ដែងវ័យចំណាស់រូបនេះក៏បានឆ្លើយបដិសេធភ្លាមៗចំពោះរឿងនេះផងដែរ ដោយផ្តល់ហេតុផលថាវាជាការយល់ខុស យើងគ្រាន់តែដើរជុំវិញបឹងកាន់ដៃគ្នាប៉ុណ្ណោះ។Squid Game star Oh Young-soo removed from ads, steps down from stage drama  | The Straits Times

ប៉ុន្តែចំណាត់ការផ្លូវច្បាប់នោះ វាមានរយៈពេលរហូតដល់ឆ្នាំ២០២៤ ដោយនៅថ្ងៃទី ២ ខែកុម្ភៈ ថ្មីៗនេះព្រះរាជអាជ្ញាបានស្នើសុំឱ្យចៅក្រមកាត់ទោស ១ ឆ្នាំលើលោក Oh Young Soo ដោយសារតែគេបានរកឃើញថា នៅឯពិធីជប់លៀងមួយក្នុងឆ្នាំ ២០១៧ តារាសម្តែងវ័យ ៧៩ ឆ្នាំរូបនេះបានបង្ហាញពីចេតនារបស់គាត់ ឬបំណងប្រាថ្នាមួយចំនួនសម្រាប់ជនរងគ្រោះ។ ភាគីរងគ្រោះបានផ្ញើសារទៅកាន់តារាសម្ដែងជើងចាស់ ដើម្បីឱ្យគាត់សុំទោសនាង ប៉ុន្តែគាត់បានគេចពីការទទួលខុសត្រូវ ហើយប្រាប់ជនរងគ្រោះថា គាត់ទុកនាងត្រឹមតែជាកូនស្រីប៉ុណ្ណោះ។Squid Game's Oh Young-soo On Making Awards Season History - Netflix Tudum
មេធាវីរបស់តារាសម្ដែងជើងចាស់រូបនេះបានប្រកែកដូច្នេះថា មិនមានភស្តុតាងគ្រប់គ្រាន់ចំពោះអ្វីដែលបានកើតឡើងនោះទេ។ បន្ថែមពីលើការបញ្ជាក់របស់ជនរងគ្រោះតែម្នាក់ឯង មានភស្តុតាងតិចតួចណាស់ដែលសមនឹងករណីនេះ ដោយពិចារណាលើទីតាំង លក្ខខណ្ឌ និងពេលវេលានៃអំពើមិនសមរម្យ។ ដូច្នេះហើយ តុលាការនៅតែមានការសង្ស័យថាតើចុងចោទអាចប្រព្រឹត្តបទល្មើសឬយ៉ាងណា?Review: Squid Game - The Fangirl Verdict

គួរបញ្ជាក់ដែរថា Oh Young Soo បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ ទោះជាយ៉ាងណា ឱកាសថតរឿង Squid Game វគ្គ ២ របស់គាត់ដែលនឹងធ្វើឡើងម្តងទៀតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍ថា ក្រុមការងាររបស់ផលិតកម្មបានលុបឈុតឆាកទាំងអស់ជាមួយ Oh Young Soo ហើយនឹងមានតែតារាសម្ដែងជើងចាស់ Lee Sun Jae មកធ្វើជាតួឯកប៉ុណ្ណោះ៕