Home Blog Page 1222

ប្រជាជនចិននិយមទិញមាសក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

0

ប្រទេសចិន៖ ពិធីបុណ្យចូលឆ្នាំថ្មី នៅសល់មិនដល់មួយសប្តាហ៍ទៀតទេ ហើយប្រជាជនក្នុងប្រទេសជាច្រើននៅតែដើរទិញឥវ៉ាន់យ៉ាងសកម្ម ដើម្បីត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។ វត្ថុដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសចិនក្នុងឱកាសនេះគឺគ្រឿងអលង្ការមាស នេះបើយោងតាមសមាគមមាសរបស់ប្រទេសចិន ការប្រើប្រាស់មាសក្នុងប្រទេសនេះបានលើសពី ១០០០ តោនឯណោះក្នុងឆ្នាំ ២០២៣។Lunar New Year Chinese visitors to Singapore, Hong Kong help revive gold  post-Covid | South China Morning Post

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមសារព័ត៌មានអន្តរជាតិមួយបានឱ្យដឹងថា នៅផ្សារទំនើប Yuyuan ក្រុងសៀងហៃ តូបលក់មាសគឺមានការមមាញឹកខ្លាំងណាស់ ខណៈបុណ្យចូលឆ្នាំជិតចូលមកដល់។ មនុស្សជាច្រើនបានមកទីនេះដើម្បីទិញទំនិញមិនមែនសុទ្ធតែអ្នកនៅក្រុងសៀងហៃនោះទេ គឺមានអ្នកទេសចរ និងប្រជាជននៅតាមតំបន់នានាផងដែរ។Gen Z in 'gold rush' for precious metal investment - Chinadaily.com.cn

យោងតាមសមាគមមាសរបស់ប្រទេសចិន ការប្រើប្រាស់មាសក្នុងប្រទេសបានលើសពី ១,០០០ តោនកាលពីឆ្នាំមុន។ ជាពិសេស ប្រាក់ចំណូលគ្រឿងអលង្ការមាសរបស់ក្រុមហ៊ុនបានកើនឡើងប្រមាណ ៨%។ ភាពទាក់ទាញនៃមាសគឺមិនត្រឹមតែដោយសារតែរូបរាងទាក់ទាញរបស់វាប៉ុណ្ណោះទេប៉ុន្តែក៏មកពីតម្រូវការដើម្បីសន្សំប្រាក់ផងដែរ។China's gold output up 14.04% in Jan-Sept - Chinadaily.com.cn

លោក Wang Lixin នាយកប្រតិបត្តិនៃក្រុមប្រឹក្សាមាសពិភពលោកនៅក្នុងប្រទេសចិនបាននិយាយថា “បើប្រៀបធៀបទៅនឹងទ្រព្យសកម្មផ្សេងទៀតជាច្រើន ការទិញមាសនាពេលបច្ចុប្បន្នគឺទទួលបានផលចំណេញតិចតួច។ ដូច្នេះហើយ ទោះបីជាតម្លៃគ្រឿងអលង្ការមាសកើនឡើងខ្ពស់បន្តិចក្នុងឆ្នាំនេះក៏ដោយ ក៏យុវវ័យជាច្រើននៅតែចង់ទិញវាដើម្បីទុកជាមធ្យោបាយសន្សំ»។China's gold output, consumption rise in first nine months of 2023 |  Ukrainian news

គួរបញ្ជាក់ដែរថា ចាប់តាំងពីចុងឆ្នាំមុនមក សេដ្ឋកិច្ចរបស់ប្រទេសចិនបានមើលឃើញសញ្ញាវិជ្ជមានជាច្រើន ជាពិសេសកំណើននៃការចំណាយរបស់អ្នកប្រើប្រាស់។ ដូច្នេះហើយ អាជីវកម្មគ្រឿងអលង្ការមាសអាចរំពឹងថានេះនឹងក្លាយជារដូវកាលដ៏ជោគជ័យសម្រាប់ពួកគេក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕

ជំនឿនៃការដុតផាវ ដែលពលរដ្ឋចិនតែងធ្វើនៅថ្ងៃចូលឆ្នាំ

0

ជារៀងរាល់ឆ្នាំពលរដ្ឋចិនតែងតែប្រារព្ធពិធីបុណ្យមួយ ដើម្បីដេញព្រលឹងបិសាច និងបួងសួងសុំសំណាងល្អ ដែលបុណ្យនេះគេហៅថា”បុណ្យចូលឆ្នាំចិន”។

នៅក្នុងពិធីបុណ្យនេះ ពលរដ្ឋចិនតែងតែធ្វើម្ហូបអាហារសែន និងសម្តែងការលោតមុងសាយជាដើម ដែលជាជំនឿរបស់ដូនតាប្រទេសចិនក្នុងការដេញកម្ចាត់ព្រាយបិសាច។Chinese New Year Legends: Monsters, Dumplings, and Firecrackers | The Epoch  Times

ជុំវិញការបណ្តេញព្រាយបិសាចនេះ ពលរដ្ឋចិនជំនាន់មុន ក៏ប្រើប្រាស់មធ្យោបាយមួយទៀត ដោយពួកគេនាំគ្នាប្រើដើមឫស្សីញាត់រំសេវ ហើយដុតវា ដើម្បីបង្កើតបានជាការផ្ទុះតូចមួយ ឬធំ តាមអ្វីដែលពួកគេដុតដើម្បីបណ្តេញព្រលឹងបិសាច។ លុះក្រោយមកការដុតនេះត្រូវបានគេហៅថា “ការដុតផាវ”។

ផាវ នីមួយៗត្រូវបានខ្ចប់ជាមួយក្រដាសពណ៌ក្រហមដែលពណ៌នេះមានន័យល្អចំពោះពិធីបុណ្យជាក់ស្តែងដូចជាពិធីបុណ្យចូលឆ្នាំចិនម្តងៗ ។ នៅពេលដែលដុតផាវមានលាន់ឮសំឡេងខ្លាំង ឬខ្សោយទៅតាមបរិមាណរំសេវនៅក្នុងក្រដាសក្រហមនោះ ។ ពេលរំសេវផ្ទុះចេញមកក្រៅមនុស្សប្រុស-ស្រីបន្ទរសំឡេងតាមក្រោយដើម្បីអបអរ សាទរ ហើយពួកគេមានជំនឿថាសំឡេងរបស់ផាវនឹងជួយបណ្តេញព្រាយបិសាច ឬព្រលឹងឧបទ្រពចង្រៃឱ្យអស់ ។Popular Sale For Celebration Thailand And Maylaysia Market_factory Price 8 Feet Red Crackers Firecrackers - Buy Red Firecrackers,Firecrackers For Sale,Chinese Firecrackers For Sale Product on Alibaba.com

រហូតមកដល់ពេលបច្ចុប្បន្ននេះការដុតផាវបានក្លាយជាទំនៀមទម្លាប់មួយដ៏សំខាន់ ពោលគឺគេតែងមានការដុតផាវអំឡុងពេលចូលឆ្នាំចិនដែលខានមិនបានឡើយ៕

នាវាមុជទឹកមួយបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្រោមផ្ទាំងទឹកកកអង់តាក់ទិក

0

បរទេស៖ នាវាមុជទឹកគ្មានមនុស្សបើកប្រវែង ៧ ម៉ែត្រដែលមានឈ្មោះថា Ran បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្រោមផ្ទាំងទឹកកកអង់តាក់ទិកក្នុងអំឡុងពេលបេសកកម្មជាមួយនាវាបំបែកទឹកកកកូរ៉េ RV/IB Araon ។
យានជំនិះក្រោមទឹកនេះត្រូវបានគ្រប់គ្រងដោយសាកលវិទ្យាល័យ Gothenburg គឺជាយានដែលមានសមត្ថភាពខ្ពស់បំផុតមួយក្នុងចំណោមយានជំនិះចំនួនបីនៅលើពិភពលោក ដែលត្រូវបានប្រើសម្រាប់ការស្រាវជ្រាវ និងរួមចំណែកដល់ចំណេះដឹងសំខាន់ៗជាច្រើននៅក្នុងសមុទ្រ។The Mysterious Disappearance of an Underwater Explorer in Antarctica

Ran គឺជាយានជំនិះក្រោមទឹកគ្មានមនុស្សបើក (AUV) ដែលផ្ទុកទៅដោយបច្ចេកវិទ្យាទំនើប និងឧបករណ៍ចាប់សញ្ញាដែលអាចវាស់ស្ទង់ និងកត់ត្រាជុំវិញនៅក្នុងទឹក។ វាមានសមត្ថភាពអនុវត្តបេសកកម្មរយៈពេលវែងក្រោមទឹកកក ហើយត្រូវបានប្រើប្រាស់ដោយជោគជ័យនៅអង់តាក់ទិក ក្នុងចំណោមកន្លែងផ្សេងៗទៀត។
ទោះជាយ៉ាណា នាវាមុជទឹកនេះបានបាត់ខ្លួនដោយមិនដឹងមូលហេតុ អស់រយៈពេល ១ សប្តាហ៍ហើយនៅតែរកមិនឃើញ។ ការបាត់ខ្លួនរបស់ Ran គឺនៅក្នុងអំឡុងពេលនៃការមុជទឹកក្រោមទឹកកកក្រាស់ ២០០ – ៥០០ ម៉ែត្រ ដោយ Ran មិនបានបន្តទំនាក់ទំនងជាមួយកប៉ាល់ស្រាវជ្រាវ RV/IB Araon ទេ។The Mysterious Disappearance of an Underwater Explorer in Antarctica

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា “ការរកនាវាមុជទឹក Ran ដូចជាការស្វែងរកម្ជុលនៅក្នុងវាលស្មៅ ដោយមិនដឹងថាបាតនៅទីណា។ នៅពេលនេះ Ran អស់ថ្ម យើងដឹងទាំងអស់ថា នឹងមានរឿងចម្លែកបានកើតឡើងនៅក្រោមទឹកកក។ យើងក៏គិតដែរថា នាវាមុជទឹកនេះនឹងមានបញ្ហាអ្វីមួយបានរារាំងវាមិនឱ្យរត់គេចខ្លួនបាន»។
សាស្រ្តាចារ្យ Anna Wahlin នៅសាកលវិទ្យាល័យ Gothenburg បាននិយាយថា “ការបាត់បង់ Ran នៅក្នុងសមុទ្រទឹកកកនេះគឺអាចធ្វើឱ្យយើងពិបាកក្នុងការស្រាវជ្រាវសមុទ្របន្តទៀត” ព្រោះ Ran គឺមានតែមួយគត់នៅក្នុងពិភពលោក និងមានតម្លៃដ៏អស្ចារ្យសម្រាប់ការស្រាវជ្រាវអន្តរជាតិ។

យានជំនិះក្រោមទឹកគ្មានមនុស្សបើកនេះ បានក្លាយជាអ្នកស្រាវជ្រាវសមុទ្រទឹកកកដំបូងគេក្នុងពិភពលោកតាំងពីឆ្នាំ ២០១៩។ វាបានឃើញការរលាយ និងការផ្លាស់ទីលំនៅរបស់ទឹកកកពីទិន្នន័យផ្កាយរណប ដោយទទួលបានរូបភាពជិតស្និទ្ធនៃតំបន់ខាងក្រោមទឹកកក និងព័ត៌មានអំពីយន្តការពិតប្រាកដនៅពីក្រោយការរលាយ។ លោក Anna Wahlin បានបន្តទៀតថា យើងដឹងរួចហើយថាឧប្បត្តិហេតុបែបនេះអាចនឹងកើតឡើងនៅថ្ងៃណាមួយ ហើយក៏ជាទីបញ្ចប់សម្រាប់ Ran ដែរ។ ដូច្នេះហើយការបាត់បង់វាគឺធំធេងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវគ្រោងនឹងរកវិធីដើម្បីជំនួស Ran នាពេលអនាគត៕

សូមប្រុងប្រយ័ត្ន! ជំងឺឆ្លងប្រភេទថ្មីមួយទៀត កំពុងវាយលុកនៅកម្ពុជា

0

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីប្រកាសជុំវិញ ករណីជំងឺអឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ ដែលករណីនេះជាករណីទី៥ហើយ ដែលក្រសួងបានរកឃើញ។Mpox (Monkeypox): Signs, Symptoms, and Complications
វីរុសនេះ ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រាចាន កែវទឹក។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអឹមផក ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា៕

 

តើជំងឺខ្លាចកញ្ចក់កើតឡើងដោយសារអ្វី និងមានគ្រោះថ្នាក់ដែរឬទេ?

0

តើដឹងឬទេថា នៅពេលយើងឆ្លុះកញ្ចក់យូរ វាគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង? កាលពីឆ្នាំ២០១០ លោក ជីអរវ៉ាណូ ខាពូតូ ជាអ្នកចិត្តវិទ្យាជនជាតិអ៊ីតាលី បានសាកល្បងឱ្យអ្នកស្ម័គ្រចិត្តចំនួន៥០នាក់ ឆ្លុះកញ្ចក់រយៈពេល១០នាទី ហើយលទ្ធផលដែលគាត់ទទួលបាន គឺមនុស្សភាគច្រើនបានឃើញមុខរបស់ខ្លួនផ្លាស់ប្តូរមិនដូចពីមុន, ឃើញសត្វចម្លែកគួរឱ្យខ្លាច ឬឃើញមុខរបស់អ្នកបាត់បង់ជីវិតនៅក្នុងកញ្ចក់ ។What is Spectrophobia? (Fear Of Mirrors) Symptoms and How to Overcome

អ្នកចិត្តវិទ្យាអ៊ីតាលីបញ្ជាក់ថា វាបណ្តាលមកពីខួរក្បាលរបស់ពួកគេមិនអាចផ្តោតទៅលើអ្វីច្រើនយ៉ាងក្នុងពេលតែមួយបាន ហើយវាធ្វើឱ្យពួកគេមើលឃើញអ្វីដែលកំពុងគិតក្នុងចិត្ត ដូចជា ៖ ការមើលឃើញខ្មោច ឬព្រាយបិសាច ។ ហេតុនេះ យើងមិនគួរភ័យខ្លាចនៅពេលឆ្លុះកញ្ចក់នៅកន្លែងងងឹតទេ ។

ជាទូទៅ អ្នកកើតជំងឺខ្លាចកញ្ចក់ (Catoptrophobi) តែងតែមានអាការៈភ័យខ្លាចស្រមោលខ្លួនឯង ឬខ្លាចស្រមោលផ្សេងៗនៅក្នុងកញ្ចក់ ។ ហេតុនេះ ពួកគេតែងដើរគេចពីកញ្ចក់ ឬគេចពីវត្ថុផ្សេងទៀតដែលបង្ហាញស្រមោលចេញមក ។What My Mind Won't See {Explored!!} {3/365} | Fear of mirror… | Flickr

*មូលហេតុនៃការខ្លាចកញ្ចក់ ៖
ជំងឺខ្លាចកញ្ចក់អាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែវាដូចគ្នានឹងជំងឺខ្លាចទូទៅដែរ ។ ជំងឺនេះភាគច្រើនកើតឡើងដោយសារហេតុការណ៍ប៉ះពាល់ផ្លូវចិត្តខ្លាំង, ខួរក្បាលធ្វើការខុសប្រក្រតី, បរិស្ថាននៅជុំវិញ ឬមនុស្សមួយចំនួនក៏អាចមានបញ្ហាសង្គមផងដែរ ដូចជា ៖ គ្មានទំនុកចិត្តលើខ្លួនឯង ។ រីឯអ្នកខ្លះទៀតអាចមានអាការៈ Spectrophobia ដែលបានកើតឡើងពេលនៅវ័យកុមារធ្លាប់ខ្លាចអ្នកណាម្នាក់នៅក្នុងកញ្ចក់ ។

ប្រសិនបើយើងវិភាគឱ្យលម្អិតបន្តិចឃើញថា ការភ័យខ្លាចស្រមោលនៅក្នុងកញ្ចក់ គឺមានច្រើនប្រភេទ ដូចជា ៖ មនុស្សមួយចំនួនមានអារម្មណ៍មិនសប្បាយចិត្ត និងមិនចូលចិត្តឃើញរូបភាពក្នុងកញ្ចក់ ដោយសារមើលទៅខុសពីការពិត ។ រីឯមនុស្សមានភាពខុសប្រក្រតីផ្នែករាងកាយ ក៏ខ្លាចភ័យផងដែរនៅពេលពួកគេឃើញរូបរាងខ្លួនឯងក្នុងកញ្ចក់ ខណៈមនុស្សខ្លះទៀតខ្លាចកញ្ចក់ ដោយសារមានជំនឿថា មានវិញ្ញាណទាក់ទងនឹងកញ្ចក់ ។eisoptrophobia. | Fear of seeing ones self in a mirror. My a… | Flickr

*រោគសញ្ញានៃការភ័យខ្លាចកញ្ចក់ ៖
អ្នកកើតជំងឺនេះតែងតែព្យាយាមចៀសវាងឆ្លុះកញ្ចក់ ឬមិនហ៊ានមើលវត្ថុដែលមានស្រមោលត្រឡប់មកវិញទេ ។ អ្នកខ្លះទៀតអាចបង្ហាញអាកប្បកិរិយាបារម្ភ និងការភ័យខ្លាចចេញមកក្រៅ ដូចជា ៖ ភ័យញ័រ, បែកញើស, បេះដូងលោតញាប់ និងភ័យស្លន់ស្លោ ជាដើម ។

តើគួរធ្វើដូចម្តេចនៅពេលយើងខ្លាចកញ្ចក់? បើយើងមានអារម្មណ៍ថា កញ្ចក់នឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់យើងនោះ យើងគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុ និងព្យាបាល ពីព្រោះជំងឺនេះកម្រកើតឡើងណាស់ ។The Dread Files – Eisoptrophobia – The Haunted Pen

សរុបមក ជំងឺខ្លាចកញ្ចក់មិនមែនជាជំងឺគ្រោះថ្នាក់ខ្លាំងនោះទេ ហើយអ្នកជំងឺមួយចំនួនយល់ឃើញថា ការប្រឈមមុខដាក់គ្នា ឬសូម្បីតែការគិតអំពីការប្រឈមមុខនឹងស្ថានការណ៍គួរឱ្យភ័យខ្លាច បានធ្វើឱ្យពួកគេភ័យស្លន់ស្លោ និងបារម្ភយ៉ាងខ្លាំង ។ ហេតុនេះ ដំណោះស្រាយដើម្បីការពារជំងឺខ្លាចកញ្ចក់ គឺត្រូវព្យាយាមបង្កើតទំនុកចិត្តលើខ្លួនឯង និងបន្ធូរអារម្មណ៍នៅពេលប្រឈមមុខជាមួយស្ថានការណ៍ដែលធ្លាប់ខ្លាចពីមុន ឬទៅព្យាបាលផ្លូវចិត្ត ៕

ទំនៀមទម្លាប់ និងតំណមខ្លះៗក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលអ្នកគួរតែដឹង

0

ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ទំនៀមទំលាប់របស់ប្រជាជនចិនត្រូវបានគេចាត់ទុកជាទំនៀមទំលាប់ដើម្បីលើកតម្កើងលាភសំណាង ក៏ដូចជាបង្កើនសុភមង្គល និងទ្រពសម្បត្តិរបស់អ្នកពេញមួយឆ្នាំ ដោយប្រជាជនចិនតែងតែអនុវត្តទម្លាប់ទាំងនេះពីមួយជំនាន់ទៅមួយជំនាន់ផងដែរ ។ ដូច្នេះហើយ តើទំនៀមទម្លាប់អ្វីខ្លះដែលប្រជាជនចិនចូលចិត្តធ្វើក្នុងថ្ងៃចូលឆ្នាំថ្មី?Lunar New Year: Traditions and Celebrations

១.សែនដង្វាយដល់ព្រះ ដូនតា និងវត្ថុស័ក្តសិទ្ធ៖ ដំណើរការដ៏សំខាន់បំផុតមួយនៃ “បុណ្យចូលឆ្នាំចិន” គឺការគោរពដល់បុព្វបុរស វត្ថុពិសិដ្ឋ ព្រោះការថ្វាយបង្គំព្រះជាអ្វីដែលនៅជាមួយជនជាតិចិនជាយូរមកហើយ។ គ្រប់គ្រួសារនឹងរៀបចំដង្វាយរួមមានអាហារប្រៃ អាហារផ្អែម និងផ្លែឈើល្អៗ ដើម្បីប្រើប្រាស់ជាតង្វាយក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលត្រូវជាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។Chinese Lunar New Year: Year of the Rooster | Arts and Culture | Al Jazeera

២.ការឱ្យអាំងប៉ាវ៖ ការផ្តល់ស្រោមសំបុត្រក្រហម ឬគេហៅថាឱ្យអាំងប៉ាវ គឺជាអំណោយដែលមនុស្សចាស់ ឬមនុស្សធំ ឱ្យទៅមនុស្សដែលក្មេងជាងអ្នក។ សម្រាប់កូនៗ ឬចៅៗ ដែលទទួលបានអាំងប៉ាវពីសាច់ញាតិចាស់ទុំ ពួកគេត្រូវនិយាយពាក្យជូនពរទៅកាន់ចាស់ទុំថា ដែលមានន័យថា សូមឱ្យឆ្នាំថ្មីនេះ សម្រេចបាននូវរាល់បំណងប្រាថ្នារបស់អ្នក និងមានភាពចម្រុងចម្រើនជាដើម។How to celebrate the Lunar New Year with kids

៣.ស្លៀកសម្លៀកបំពាក់ថ្មីៗ៖ ការស្លៀកសម្លៀកបំពាក់ពណ៌ភ្លឺថ្មីគឺដូចជាមានតែរឿងថ្មីៗ និងរឿងល្អៗក្នុងជីវិតពេញមួយឆ្នាំ ដែលពណ៌ពេញនិយមជាងគេគឺ “ក្រហម” មានន័យថា លាភសំណាង និងទ្រព្យសម្បត្តិ។Chinese New Year Clothes: What to Wear and When to Wear

៤.ជួបជុំញាតិមិត្តគ្រួសារ៖ កិច្ចការដែលត្រូវធ្វើ និងចាត់ទុកថាមានសារៈសំខាន់បន្ទាប់ គឺការជួបជុំគ្រួសារ ព្រោះថ្ងៃចូលឆ្នាំចិនត្រូវបានគេចាត់ទុកជាថ្ងៃសម្រាប់ការជួបជុំបងប្អូនគ្រួសារ ញ៉ាំអាហាររួមតុជាមួយគ្នាជាដើម។How to dress for Lunar New Year - Reviewed

៥.ញ៉ាំអាហារបួស៖ នៅថ្ងៃចូលឆ្នាំចិន ប្រជាជនចិនតែងតែទទួលទានអាហាបួសនៅពេលព្រឹកដំបូងនៃថ្ងៃចូលឆ្នាំ ព្រោះគេជឿថាឆ្នាំថ្មីគួរតែចាប់ផ្តើមជាមួយរឿងល្អៗ ហើយការទទួលទានអាហារបួសជាអាហារដំបូង គឺជាវិធីដ៏ល្អបំផុតដើម្បីចាប់ផ្តើមឆ្នាំថ្មី ព្រោះអ្នកបួសទាំងអស់នឹងពេញចិត្តតាំងពីអាហារដំបូង។

ទោះជាយ៉ាងណា សម្រាប់តំណមដែលអ្នកមិនគួរធ្វើក្នុងថ្ងៃបុណ្យចូលឆ្នាំចិនរួមមាន៖
– ហាមបោសផ្ទះ
-ហាមបោកខោអាវ
-ហាមទិញស្បែកជើងថ្មី
-ហាមមិនអោយជេរ ឬវ៉ៃគ្នា
-បំណុលប៉ុន្មាន ត្រូវសងឱ្យអស់
-ហាមធ្វើឱ្យរបស់បែកបាក់
-ហាមកក់ ឬកាត់សក់
-ហាមបរិភោគបបរ
-ហាមប្រើប្រាស់របស់មុតស្រួច
-ហាមស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ
– ហាមចូលបន្ទប់អ្នកដ៏ទៃ៕

មហាជនផ្ទុះសំណើចក្រោយអ្នកបម្រើលើយន្តហោះស្រ្តីកែភេទឈ្នះមកុដបវរកញ្ញាបញ្ចេញសកម្មភាពបែបនេះ

0

នៅយប់ថ្ងៃទី៤ ខែកុម្ភៈ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Tiffany’s Universe លើកទី២៥ បានប្រព្រឹត្តទៅនៅទីក្រុងបាងកក ដោយមានការចូលរួមពីបេក្ខនារីចំនួន ៣០ នាក់ រកឃើញម្ចាស់មកុដហើយគឺបានទៅលើ Saruda Panyakham មកពីឈៀងម៉ៃ។ អ្វីដែលធ្វើឱ្យមហាជនទប់សំណើចមិនបាននោះគឺសកម្មភាពរបស់នាងនៅពេលដែលកម្មវិធីប្រកួតប្រកាសថានាងគឺជាម្ចាស់មកុដ។

សកម្មភាពរបស់ Saruda បានធ្វើឱ្យទស្សនិកជន និងបេក្ខនារីផ្សេងទៀតសើចឡើងហូរទឹកភ្នែកជាមួយនឹងការអបអរដ៏ពិសេសមួយ ។ ក្រោយដឹងលទ្ធផលចុងក្រោយថាខ្លួនឈ្នះ Saruda ទប់អារម្មណ៍មិនបានក៏ដួល និងដាល់ដីដើម្បីអបអរជ័យជម្នះរបស់ខ្លួន ។ នាងស្រក់ទឹកភ្នែក ហើយលើកដៃអរគុណម្តងហើយម្តងទៀត។ វាត្រូវចំណាយពេលបន្តិចសម្រាប់ Saruda ដើម្បីមានភាពស្ងប់ស្ងាត់ឡើងវិញ ហើយក្រោកឈរឡើងដើម្បីទទួលមកុដ។ ការប្រកួតឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «អនាគតគឺជារបស់អ្នក ពិភពលោកថ្មីដែលអ្នកកំណត់»។ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បេក្ខនារីទទួលបានមេរៀនជាច្រើន ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ និងឆ្លងកាត់ដំណើរការជ្រើសរើសដ៏លំបាកមួយ។

គួរបញ្ជាក់ថា Saruda Panyakham មានអាយុ ២៨ ឆ្នាំ កម្ពស់ ១.៧៨ ម៉ែត្រ ហើយបច្ចុប្បន្នជា ស្រ្តីកែភេទដំបូងគេដែលត្រូវបានគេទទួលធ្វើជាអ្នកបម្រើការលើយន្តហោះនៅ American Airlines ហើយនាងនឹងតំណាងឱ្យប្រទេសថៃក្នុងការប្រកួត Miss International Queen 2024 នៅទីក្រុង Pattaya ។ ក្រៅពីអាជីពបម្រើការងារនៅយន្តហោះនេះ Saruda ធ្វើជាតារាបង្ហាញម៉ូតផងដែរ ដោយនាងបានលេចមុខលើវិថីសិល្បៈធំៗក្នុងនិងក្រៅប្រទេសជាច្រើន៕ 

 

លឹម សេរីហាន់នីកា រងនូវពាក្យសម្តីបន្តុះ..បង្អា..ប់ពីអ្នកលេងបណ្តាញសង្គមរឿង «សម្បុរ.ខ្មៅ»

0

ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ លឹម សេរីហាន់នីកា ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនប្រើសម្តីក្នុងន័យបន្តុះបង្អាប់ពីពណ៌សម្បុររបស់នាងថាមានស្បែកខ្មៅ បន្ទាប់ពីម្ចាស់ពានរូបនេះចាប់ដៃគូជាមួយ លីម តិចម៉េង ថតបទចម្រៀងថ្មីដែលត្រៀមផ្តល់រសជាតិថ្មីដល់អ្នកគាំទ្រ។ ពាក្យសម្តីបន្តុះបង្អាប់នេះដែរត្រូវបាន នីកា ឆ្លើយតបវិញថា សម្បុរខ្មៅខុសអ្វី?។

ការរើសអើងពណ៌សម្បុរនាពេលបច្ចុប្បន្ននៅតែកើតមានមិនថានៅប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍ អ្នកមួយចំនួននៅប្រកាន់ភ្ជាប់នូវទស្សនៈអាត្មានិយមទាល់តែសម្បុរសទើបស្រស់ស្អាត ហើយអ្នកមានសម្បុរខ្មៅមិនស្រស់ស្អាតឡើយ។ ពាក្យសម្តីរើសអើងពណ៌សម្បុរនេះអ្នកមួយចំនួនបានប្រើភាគច្រើនទៅលើស្រ្តី ដោយមិនយល់ពីអត្ថន័យថាមនុស្សម្នាក់ៗតែងមានភាពស្រស់ស្អាតផ្សេងៗគ្នាដោយមិនសម្គាល់ទៅលើបុគ្គលនោះ ធាត់ឬស្គម សឬខ្មៅ ឡើយ។

ភាពរើសអើងពណ៌សម្បុរនេះក៏បានធ្លាក់ទៅលើកញ្ញា លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ដែលត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបន្តុះបង្អាប់ពីពណ៌សម្បុររបស់នាង។ ការបន្តុះបង្អាប់នេះគឺនៅពេលមានអ្នកគាំទ្ររបស់ លីម តិចម៉េង បានបង្ហោះវីដេអូ ក្រៅឆាកពីការថតបទថ្មីចង្វាក់ប្រពៃណីខ្មែររបស់ តិចម៉េង និង សេរីហាន់កា ដែលម្ចាស់ពានទាំងពីរមានបទចម្រៀងថ្មីរួមគ្នាផ្តល់ជូនទស្សនិកជននាពេលឆាប់ៗខាងមុខនេះ។
អ្នកលេងបណ្តាញសង្គមនោះបានបញ្ចេញមតិដាក់ លឹម សេរីហាន់នីកា ថា «ចុម មើលតួស្រីខ្មៅម៉្លេះ? , ងាប់ហើយមើលមុខតួស្រីចាញ់សម្រស់បងផាត់មុខផង»។

បន្ទាប់ពីរងនូវពាក្យសម្តីនេះហើយ លឹម សេរីហាន់នីកា បានឆ្លើយតបវិញថា « ខ្មៅខុសអី? បើប្អូនកើតមកពិននឹង ប៉ុន្តែក្នុងកែវភ្នែកពុកម៉ែប្អូនគឺ គាត់ថាប្អូនស្រស់ស្អាតណាស់»។ ចំណែកអ្នកគាំទ្រវិញ ក៏បានចេញមុខការពារតារាចម្រៀងរូបនេះដែរថា សម័យនេះទៅហើយនៅមានអ្នកប្រើសម្តីអសីលធម៌រើសអើងពណ៌សម្បុរបែបនេះទៀតភាពស្រស់ស្អាតរបស់មនុស្សមិនមែនស្ថិតទៅលើពណ៌សម្បុរនោះទេ។

គួរបញ្ជាក់ថា លឹម សេរីហាន់នីកា ជាម្ចាស់ពាននារីដំបូងគេកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ហើយទទួលបានត្រឹមមួយកៅអីប៉ុណ្ណោះពីគ្រូបង្វឹក ពេជ្រ សោភា ខណៈមានវ័យត្រឹម១៦ឆ្នាំ ប៉ុន្តែរូបនាងពោរពេញដោយសមត្ថភាព។ បន្ទាប់ពីក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មរស្មីហង្សាមាសបទចម្រៀង នីកា ដែលទម្លាក់លើទីផ្សារទទួលបានគាំទ្រច្រើនជាងគេគឺបទ ឯណាពាក្យស្មោះ , សុំបែកចង់ឱ្យបងលួង និងបទ បងលែងវិលវិញ ជាដើម៕

 

 

ថៃអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Thairath រាយការណ៍ថា លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលថៃ នៅថ្ងៃទី៧ ខែកុម្ភៈ នេះ ។ ដំណើរទស្សនកិច្ចនេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហការលើវិស័យផ្សេងៗ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។Srettha, Hun Manet hold talks on Thai-Cambodian cooperation | Thai PBS  World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English. We

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលថៃ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin ។New Thai prime minister pays friendly visit to neighboring Cambodia's own  new leader | AP News

ការធ្វើដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសថៃលើកនេះ គឺជាការមកកាន់ប្រទេសថៃជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ វាជាឱកាសសម្រាប់ពង្រឹងកិច្ចសហការលើវិស័យផ្សេងៗ ដើម្បីជាប្រយោជន៍រួមគ្នារវាងប្រទេសកម្ពុជា និងថៃ ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ព្រំដែន, ការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ, ការលើកកម្ពស់ការតភ្ជាប់ផ្លូវដឹកជញ្ជូន និងជំរុញវិស័យទេសចរណ៍រួមគ្នា រួមទាំងការពង្រឹងទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរ ។Schedule Set for Prime Minister Hun Manet's Diplomatic Visit to Thailand -  The Better Cambodia

ចំណែកកាលវិភាគសំខាន់ៗរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ រួមមាន ៖ ជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីថៃ, ការធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហការរវាងស្ថាប័ននានារបស់ប្រទេសកម្ពុជា និងថៃ, ការធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ព្រមទាំងការទទួលទានអាហារថ្ងៃត្រង់ជាផ្លូវការ ។

ហេតុនេះ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងភរិយា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការជជែកពិភាក្សាជាមួយប្រធានរដ្ឋសភា, ប្រធានសភាតំណាងរាស្ត្រ និងប្រធានព្រឹទ្ធសភា រួមទាំងធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីវិស័យអាជីវកម្មថៃ និងកម្ពុជា ។ នេះបើតាមការដកស្រង់តាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Thairath ៕

កូរ៉េខាងជើងរកចំណូលបានរាប់ពាន់លានដុល្លារដោយសារលក់ផលិតផលចិន

0

កូរ៉េខាងជើង៖ ផលិផលដែលមានស្លាកថា Made in China បានជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងងើបឡើងវិញកាលពីឆ្នាំមុន និងរកប្រាក់ចំណូលបាន ១៦៧ លានដុល្លារអាមេរិក ពីរោមភ្នែកក្លែងក្លាយដែលដាក់លក់ក្នុងហាងកែសម្ផស្សជុំវិញពិភពលោក។North Korean eyelashes make their way to West as 'made in China'

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរាយការណ៍កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការកែច្នៃ និងការវេចខ្ចប់រោមភ្នែកក្លែងក្លាយរបស់កូរ៉េខាងជើង ដែលធ្វើឡើងដោយបើកចំហនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសនេះ បានផ្តល់ឱ្យកូរ៉េខាងជើងនូវវិធីមួយដើម្បីគេចចេញពីការដាក់ទណ្ឌកម្មអន្តរជាតិ ដោយផ្តល់នូវប្រភពដ៏សំខាន់នៃរូបិយប័ណ្ណបរទេស។

ជាពិសេស ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបាននាំចូលផលិតផលពាក់កណ្តាលសម្រេចពីប្រទេសកូរ៉េខាងជើង បន្ទាប់មកបញ្ចប់ និងវេចខ្ចប់វានៅក្នុងប្រទេសចិន។ រោមភ្នែកក្លែងក្លាយដែលបានបញ្ចប់នឹងត្រូវនាំចេញទៅកាន់ទីផ្សាររួមមានលោកខាងលិច ជប៉ុន និងកូរ៉េ។ ប្រទេសកូរ៉េខាងជើងគឺជាអ្នកនាំចេញរោមភ្នែកក្លែងក្លាយជាយូរមកហើយ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 នៅពេលដែលកូរ៉េខាងជើងបិទព្រំដែនរបស់ខ្លួន។How North Korean eyelashes make their way to West as 'made in China' - The  Korea Times

យោងតាមឯកសារគយបានឱ្យដឹងថា ពាណិជ្ជកម្មរោមភ្នែកក្លែងក្លាយដែលផលិតដោយកូរ៉េខាងជើងតាមរយៈប្រទេសចិនបានដំណើរការឡើងវិញនៅឆ្នាំ ២០២៣។ ទិន្នន័យគយចិនក៏បានបង្ហាញដែរថា ការនាំចេញរបស់កូរ៉េខាងជើងទៅកាន់ប្រទេសចិនកើនឡើងទ្វេដងនៅឆ្នាំ ២០២៣ នៅពេលដែលព្រំដែនបានបើកឡើងវិញ។ ប្រទេសចិនគឺជាគោលដៅសម្រាប់ការនាំចេញស្ទើរតែទាំងអស់របស់កូរ៉េខាងជើងដែលបានប្រកាស។

រោមភ្នែក និងរោមភ្នែកក្លែងក្លាយមានចំនួនជិត ៦០% នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។ សរុបមក ប្រទេសកូរ៉េខាងជើងបាននាំចេញរោមភ្នែក ពុកចង្ការ និងសក់ពាក់ចំនួន ១,៦៨០ តោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៣ ដែលមានតម្លៃប្រហែល ១៦៧ លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៩ នៅពេលដែលតម្លៃធ្លាក់ចុះ ប្រទេសនេះបាននាំចេញចំនួន ១,៨២៩ តោន ដែលមានតម្លៃ ៣១,១ លានដុល្លារ។How North Korean eyelashes make their way to West as 'made in China' -  VnExpress International

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន កូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយលើបញ្ហាខាងលើនោះទេ។ ទន្ទឹមនឹងនេះ ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង “គឺជាអ្នកជិតខាងដ៏មិត្តភាព” ហើយ “កិច្ចសហប្រតិបត្តិការធម្មតារវាងប្រទេសទាំងពីរគឺស្របច្បាប់ និងអនុលោមតាមច្បាប់”៕How North Korean eyelashes make their way to West as 'made in China' -  GulfToday