Home Blog Page 1216

វៀតណាមកំណត់គោលដៅវិនិយោគអាទិភាពផ្នែកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់

0

ប្រទេសវៀតណាម ៖ សារព័ត៌មាន Vietnam News បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថា រដ្ឋាភិបាលវៀតណាមនឹងផ្តល់នូវសិទ្ធិ និងផលប្រយោជន៍ផ្សេងៗផ្នែកពន្ធដល់បណ្តាវិនិយោគិនបរទេស ។ ការផ្តល់សិទ្ធិ និងផលប្រយោជន៍ពន្ធនេះ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសសម្រាប់អភិវឌ្ឍន៍តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម ។Vietnam - The choice of high-tech investors

ការវិនិយោគផ្នែកអភិវឌ្ឍន៍តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នេះ ក្រុមហ៊ុននានានឹងត្រូវបង់ពន្ធលើប្រាក់ចំណូលអាជីវកម្មត្រឹមតែ១០% ប៉ុណ្ណោះក្នុង១ឆ្នាំ សម្រាប់រយៈពេល១៥ឆ្នាំ ។ ហេតុនេះ វិនិយោគិនបរទេសនឹងទទួលបានការលើកលែងពន្ធក្នុងរយៈពេល៤ឆ្នាំដំបូង ព្រមទាំងទទួលបានការកាត់បន្ថយពន្ធរហូតដល់៥០% ក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។Hi-tech industry – experience learnt from HCM City | Sci-Tech | Vietnam+  (VietnamPlus)

បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់សរុបចំនួន៣កន្លែង រួមមាន ៖ នៅទីក្រុងហូជីមិញ, តំបន់ Hoa Lac ស្ថិតនៅភាគនិរតីនៃក្រុងហាណូយ និងនៅទីក្រុងដាណាង ។

គណៈកម្មការគ្រប់គ្រងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅតំបន់ Hoa Lac លើកឡើងថា ការកំណត់គោលនយោបាយផ្សេងៗដែលជាប្រយោជន៍ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងទិដ្ឋាការរយៈពេលវែងសម្រាប់បណ្តាអ្នកជំនាញ ដែលធ្វើការនៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក៏ជាបញ្ហាចាំបាច់ផងដែរដែលរដ្ឋាភិបាលវៀតណាមត្រូវតែគិតគូរ ។GT Voice: China-Vietnam industrial chain defined by close cooperation -  Global Times

ចំណែកគណៈកម្មការគ្រប់គ្រងតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងដាណាង លើកឡើងថា ក្នុងរយៈពេលវែង ច្បាប់ពាក់ព័ន្ធនឹងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នេះ គួរតែបំបែកចេញពីគ្នាដើម្បីផ្តល់ភាពងាយស្រួលដល់ការអភិវឌ្ឍ ៕

ស្លាបមាន់២តោននាំចូលពីវៀតណាម ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

0

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាប ស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម យកទៅដុតកម្ទេចចោល។

ស្លាបមាន់ ខូចគុណភាព ២តោននេះ គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

ការនាំចូលស្លាបមាន់ ខូចគុណភាពទាំងនេះ ត្រូវបានឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young ពណ៌លឿន ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9042 មកពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកទៅបំផ្លាញចោលតាមនីតិវិធី៕May be an image of van and textMay be an image of text

 

តើស្ត្រីណាខ្លះមិនចាប់អារម្មណ៍នឹងភាពរ៉ូមេនទិក នៅពេលដែលយើងហេវហត់ ពោះទទេ?

0

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Alice E. Ellie មកពីសាកលវិទ្យាល័យ Drexel សហរដ្ឋអាមេរិក បានធ្វើការស្រាវជ្រាវមួយពាក់ព័ន្ធនឹងការស្រេកឃ្លាន និងភាពរ៉ូមេនទិករបស់មនុស្សស្រី ។ អ្នកស្រាវជ្រាវរូបនេះបានឱ្យមនុស្សស្រីមើលរូបភាពរ៉ូមេនទិក និងរូបភាពទូទៅ ខណៈពួកនាងពុំទាន់បរិភោគអ្វីសោះចូលក្នុងពោះ ។ បន្ទាប់មក ឱ្យពួកនាងមើលរូបភាពទាំងនេះម្តងទៀត ក្រោយពេលពួកនាងបានបរិភោគអាហារឆ្អែតហើយ ។13 Fort Lauderdale Date Night Ideas (Couples Therapist Approved)

គេបានពិនិត្យមើលអាកប្បកិរិយារបស់ស្រីៗទាំងនេះនៅមុនពេល និងក្រោយពេលបរិភោគអាហាររួច តាមរយៈការស្កេនបែប MRI បង្ហាញថា ពួកនាងមានអារម្មណ៍រ៉ូមេនទិកទៅលើរូបភាពបានយ៉ាងល្អ នៅពេលពួកនាងបរិភោគអាហារឆ្អែតតឹងពោះ ។ បើនិយាយឱ្យងាយស្រួលយល់ គឺបើមានអារម្មណ៍ឃ្លាន ពួកនាងនឹងផ្តោតទៅលើរឿងស៊ីចុកច្រើនជាងរឿងផ្សេងទៀត ។ ហេតុនេះ ក្រោយពេលបរិភោគអាហារឆ្អែតនឹងធ្វើឱ្យខួរក្បាលរបស់មនុស្សស្រីគិតរឿងផ្សេងទៀត ។20 Summer Date Ideas That Are Totally Worth It

*អាហារមានរសជាតិផ្អែមផ្តល់ឥទ្ធិពលដល់ភាពរ៉ូមេនទិក ៖
អាហារមានរសជាតិផ្អែមបានផ្តល់ផលល្អសម្រាប់ទំនាក់ទំនងទូទៅ ហើយបើបានបរិភោគអាហាររសជាតិផ្អែម វានឹងធ្វើឱ្យមនុស្សយើងនិយាយស្តីផ្អែមល្ហែមច្រើនជាងការបរិភោគអាហារទូទៅ ។ មនុស្សស្រីភាគច្រើននឹងមានភាពទន់ភ្លន់ជាមួយអ្នកនិយាយផ្អែមដាក់នាងក្នុងអំឡុងពេលទទួលទានអាហារ ។ ហេតុនេះ ភាពផ្អែមល្ហែមអាចធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធមួយកម្រិតទៀត ។31 Best Summer Date Ideas Worthy of a Nicholas Sparks Novel

លើសពីនេះ ប្រសិនបើការទទួលទានអាហារនោះមានការបញ្ចុកអាហារគ្នាទៅវិញទៅមក ឬភាគីម្ខាងបានចម្អិនអាហារដោយផ្ទាល់ដៃឱ្យភាគីម្ខាងទៀតទទួលទាន វានឹងអាចបង្កើតភាពរ៉ូមេនទិក ឬមនោសញ្ចេតនាឱ្យគ្នាទៅវិញទៅមកកាន់តែខ្លាំង ហើយបង្ហាញឱ្យឃើញថា ភាគីម្ខាងទៀតមានសារៈសំខាន់ខ្លាំងកម្រិតណា ។

ក្រៅពីការបរិភោគឆ្អែត និងរសជាតិអាហារហើយ យើងត្រូវគិតដល់រឿងមួយទៀតផងដែរ គឺការយកចិត្តទុកដាក់ និងរក្សាទំនាក់ទំនងឱ្យបានល្អ ដោយការបន្ថែមភាពផ្អែមល្ហែមឱ្យគ្នាទៅវិញទៅមក វានឹងធ្វើឱ្យទំនាក់ទំនងនេះនៅគង់វង្ស ៕At Home Date Night Ideas | Romantic and Fun Ideas to Stay Indoors – The  Adventure Challenge

ការផលិតថាមពលកកើតឡើងវិញពីខ្យល់ និងពន្លឺព្រះអាទិត្យ កើនឡើងខ្លាំងនៅអាស៊ាន

0

បើតាមរបាយការណ៍របស់ Global Energy Monitor បញ្ជាក់ថា ការផលិតថាមពលខ្យល់ និងពន្លឺព្រះអាទិត្យក្នុងតំបន់អាស៊ានបានកើនឡើងរហូតដល់២០% កាលពីឆ្នាំ២០២៣ ។ វាស្មើនឹងជាង២៨ជីហ្គាវ៉ាត់ (Gigawatts) ឬស្មើប្រមាណ៩% នៃកម្លាំងផលិតអគ្គិសនីសរុប ។Vietnam Clean Energy Forum looks towards carbon neutrality | Environment |  Vietnam+ (VietnamPlus)

ទោះយ៉ាងណា ការបង្កើតគម្រោងថ្មីៗយឺតយ៉ាវ ព្រមទាំងបទប្បញ្ញត្តិថាមពលកកើតឡើងវិញមានការពិបាក និងការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីលអស់រយៈពេលយ៉ាងយូរ បានធ្វើឱ្យវាក្លាយជាបញ្ហាប្រឈមដ៏សំខាន់ចំពោះការផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត ។

ប្រទេសនានានៅតំបន់អាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ក៏បានប្រឈមនឹងតម្រូវការថាមពលកើនឡើងដូចគ្នាដែរ គឺតម្រូវការប្រើប្រាស់បានកើនឡើង១ក្នុងចំណោម៤ ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ។ ហេតុនេះ វាខ្ពស់ជាងមធ្យមភាគលើសកលលោកយ៉ាងខ្លាំង ។Investing in renewable energy in Vietnam - Ecovis Vietnam

ចំណែកកំណើនថាមពលកកើតឡើងវិញនៅឆ្នាំ២០២២ ត្រូវបានរារាំងដោយសមត្ថភាពផលិតប្រេងឥន្ធនៈហ្វូស៊ីល ហើយមួយផ្នែកទៀតបណ្តាលមកពីភាពយឺតយ៉ាវរបស់គម្រោង ដោយសារមានដែនកំណត់ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ជាលទ្ធផល វាធ្វើឱ្យការកំណត់គោលដៅសមត្ថភាពផលិតពីថាមពលកកើតឡើងវិញមានសមាមាត្រស្មើនឹង៣៥% នៅឆ្នាំ២០២៥ របស់តំបន់អាស៊ាន ធ្លាក់ចុះបន្តិចបន្តួច ។

ក្រៅពីនេះ របាយការណ៍បង្ហាញថា វៀតណាមជាប្រទេសនាំមុខគេក្នុងតំបន់នេះលើការគ្រប់គ្រងរោងចក្រថាមពលខ្យល់ និងពន្លឺព្រះអាទិត្យទំហំធំ ដែលមានកម្លាំងផលិតស្មើនឹង១៩ជីហ្គាវ៉ាត់ ។ បន្ទាប់មក គឺប្រទេសថៃ និងហ្វីលីពីន ដែលប្រទេសនីមួយៗមានកម្លាំងផលិតស្មើ៣ជីហ្គាវ៉ាត់ ខណៈប្រទេសឡាវក៏បានអភិវឌ្ឍន៍កម្លាំងផលិតក្នុងរោងចក្រថាមពលទាំង២ប្រភេទផងដែរ ហើយឡាវបានកំណត់គោលដៅការផលិតឱ្យស្មើនឹង៣ជីហ្គាវ៉ាត់ ៕Green energy development a long-term orientation in Vietnam

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវរដ្ឋសភាបោះឆ្នោត តែងតាំង​ជាឧបនាយករដ្ឋមន្ត្រី

0

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបន្ថែមជាឧបនាយករដ្ឋមន្ត្រី នេះបើយោងតាមខ្លឹមសារបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី ៧ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះ មានរបៀបវារៈតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបមាន៖

  • ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
  • លោក ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
  • លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពី ការដឹកជញ្ជួនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ស្តីពី ការឧបត្ថម្ភធនជលផល តាមសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញដែរ៕

 

 

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣

0

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការកំណត់អត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ”វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣។

ម្ចាស់គណនីហ្វេសប៊ុកនោះ បានសារភាពថា ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ លើទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួន ទទួលបានពីប្រភពមិនច្បាស់ដែលបានចែកចាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។May be an image of 1 person and text

បុគ្គលរូបនេះបានសារភាពបន្ថែមថា៖” រាល់ការបង្ហោះឯកសារពាក់ព័ន្ធខាងលើ ខ្លួនមានចេតនាប្រើប្រាស់ទាញយកប្រជាប្រិយភាពមកលើទំព័រហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” របស់ខ្លួន ឱ្យសាធារណជនកាន់តែមានការចាប់អារម្មណ៍ច្រើនឡើង ទុកសម្រាប់ប្រើប្រាស់បង្កើនចំណូលតាមរយៈការធ្វើអាជីវកម្មលក់សៀវភៅ និងកំណែវិញ្ញាមុខវិជ្ជាសិក្សាផ្សេងៗដែលខ្លួនដាក់លក់លើទំព័រហ្វេសប៊ុកខាងលើនេះ”។May be an image of 7 people and text

ក្រោយពីបានសាកសួរបំភ្លឺ បុគ្គលរូបនេះ បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា នៅចំពោះមន្ត្រីនគរបាលយុត្តិធម៌ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក៕

 

អ្នកគាំទ្រសរសើរមិត្តភាពរបស់ TOP4 ជាក្តីស្រលាញ់មិនអាចកាត់ថ្លៃបាន

0

តារាចម្រៀង លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ីម ច័ន្ទពន្លឺ ដែលអ្នកគាំទ្រនិយមហៅថា TOP4 បានធ្វើឱ្យទស្សនិកជនរំភើបចិត្តនឹងមិត្តភាពរបស់អ្នកទាំង៤ ដែលស្រលាញ់យកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ជាក់ស្តែង ថ្ងៃនៃសេចក្តីស្រលាញ់១៤ កុម្ភៈ លីម តិចម៉េង ថុល សុភិទិ នាង ដាវីន បានធ្វើរឿងរំជួលចិត្តទៅកាន់ ស៊ីម ច័ន្ទពន្លឺ យ៉ាងភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdKEofqLLL9rIGj1rfJe4JRd3cMD5v6k9STI40ZQ0SCPosy5Nxxg4ggmWj8L_D_-WalfPp5t8pf9KciAMTDqmQrlf1TC5VvVwyhoMp_2EjZ_811Pl_pHHCynsELfT5u3gK2tCH-hSM1Lfzfz5dtIrj52EsopkdFuDnTFkcL_4WKL5B3IUdFlvC7Yj5Fk8/s2048/image_2024-02-15_10-46-51.png

នៅក្នុងកម្មវិធីប្រគំតន្រ្តីចំថ្ងៃទិវានៃសេចក្តីស្រលាញ់(១៤ កុម្ភៈ) តារាចម្រៀង ស៊ីម ច័ន្ទពន្លឺ និង នាង ដាវីន មានការងារជាមួយគ្នានៅឯកោះពេជ្រដើម្បីចែករំលែកនៃសេចក្តីស្រលាញ់ទៅកាន់អ្នកគាំទ្រតាមរយៈបទចម្រៀងរបស់ពួកគេ។ អ្វីដែលកាន់តែចាប់អារម្មណ៍ នាង ដាវីន បានកាន់បាច់ផ្កាដ៏ស្រស់ស្អាតជូនទៅកាន់ ស៊ីម ច័ន្ទពន្លឺ នៅលើឆាកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghZ0-OXeSFPUQo9IYlzVob3LhNU4FnFqfj5NYQWk2mEWFMEUP_MDnKFaDJQ7tast4TjpZ5X1xJogBJea5vgIlN1aS9opEtb-5vGfIwGfeNjW1q72XTv3qK8y2kuAMIY43a0aU4X4E1I467dKVhjfyMeHxJb8plLq-Ac7b2o-WPb0foS_LKYmjCDLT_q_M/s2048/image_2024-02-15_10-46-56.png

លើសពីភាពភ្ញាក់ផ្អើលទទួលបានបាច់ផ្កានេះ ស៊ីម ច័ន្ទពន្លឺ ក៏ទទួលបានការ Surprise មួយតង់ទៀត ដោយ ថុល សុភិទិ និង តិចម៉េង បានផ្ញើសេចក្តីស្រលាញ់តាមរយៈវីដេអូមកកាន់លោកដោយសារតែអ្នកទាំងពីរពុំមានវត្តមានលើឆាកជាមួយគ្នា។ តិចម៉េង និង ភិទិ បានរៀបរាប់ពីទំហំនៃស្រលាញ់ដែល ស៊ីម ច័ន្ទពន្លឺ មានឱ្យពួកគេតែងតែយកចិត្តទុកដាក់ចំពោះប្អូនៗ ដោយនិយាយថាសមាជិកTOP4ដែលមានអាយុច្រើនជាងគេរូបនេះជាមនុស្សល្អ ផ្តល់ដំបូន្មាន ឆ្លងកាត់បទពិសោធល្អៗជាមួយគ្នា រួមទាំងជូនពរឱ្យ ស៊ីម ច័ន្ទពន្លឺ ឆាប់មានគូស្នេហ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50kfFD7sQN0jKggg-w3rov9hApWGTAhA60KXPFxgfyxsJM2ycgMdcxs3FQjis8cyYrTVCPvgvP6VaezN_FUS2-Q4OYTBYd9y5OOVEuLUXLeRg7ZEQFWgKQgA5tpI_R3cenjBdureXV8tynxHhaq7_3F07CJ_gZI2O17RDNkbr3mM4vWgoNshpumvRRHY/s2048/image_2024-02-15_10-46-57.png

ងាកមកកាន់ នាង ដាវីន ដែលមានវត្តមានលើឆាកជាមួយ ស៊ីម ច័ន្ទពន្លឺ វិញក៏បានបង្ហាញសេចក្តីស្រលាញ់ដែរថា ពន្លឺ ជាបងប្រុសម្នាក់ដែលល្អបន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន ដែលតែងតែឈឺឆ្អាលចំពោះសមាជិកក្នុងក្រុមទោះបីជាទើបស្គាល់គ្នាបានជាង២ឆ្នាំក្តី។ ដាវីន បន្តទៀតថា ពេលខ្លះការច្រៀងរបស់ខ្លួននៅលើឆាកមានភាពរអាក់រអួលនោះមាន ពន្លឺ មកជួយច្រៀងដោយមិនខ្លាចធ្លាក់ទឹកជាមួយប្រសិនជាបទនោះ ស៊ីម ច័ន្ទពន្លឺ មិនចេះឬភ្លាត់ស្នៀតនៅលើឆាក។ នាង ដាវីន ថា ស៊ីម ច័ន្ទពន្លឺ ជាមនុស្សមានចិត្តបរិសុទ្ធ។

ទន្ទឹមនឹងក្តីស្រលាញ់របស់ ភិទិ តិចម៉េង នាង ដាវីន មានចំពោះខ្លួន ស៊ីម ច័ន្ទពន្លឺ រំភើបចិត្តយ៉ាងខ្លាំងចំពោះក្តីស្រលាញ់មួយនេះរហូតដល់រូបលោករលីងរលោងទឹកភ្នែក។ បន្ទាប់ពីអ្នកគាំទ្រឃើញមិត្តភាពដ៏របស់អ្នកទាំង៤ហើយ ធ្វើឱ្យអ្នកគាំទ្រពោលសរសើរមិត្តភាពរបស់ពួកគេយ៉ាងខ្លាំងដែលតែងតែមានក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFwcOI7UGdFEtnHDQ2IxyN2VkSx6XaZypFZywhz5FRfrsIPILIOtZ30A9rF9mOfGNK4KA31qTbdsivtakR3wKF2_gqpvWkRnqD8NeS8muIT8XIrO_xf3eIPL5stbi0Ekhz4sR2JB5gcHthcvgw_A0ENDB1eNYeg4H4-GfynDueyzwuIxF4WBaI7YjRKPA/s2048/image_2024-02-15_10-47-02.png

លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ីម ច័ន្ទពន្លឺ គឺជាបេក្ខជនជើងខ្លាំង៤នាក់ចុងក្រោយនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលមានសន្ទុះគាំទ្រច្រើនពីទស្សនិកជន ដោយ តិចម៉េង ជាម្ចាស់ពាន។ ក្រោយពីបញ្ចប់ការប្រកួតអ្នកទាំង៤បានក្លាយជាតារាចម្រៀងក្នុងក្រុមហ៊ុនហង្សមាស ព្រមទាំងលេចមុខតាមកម្មវិធីជាហូរហែមិនដែលដាច់៕

 

ភាពយន្តដែលសម្តែងដោយតារាល្បី លី តៅហ៊ួ ប្រឈមនឹងការខាតទុនជាង២២លានដុល្លារ

0

ខ្សែភាពយន្តមានចំណងជើងថា «The Movie Emperor» ជាភាពយន្តបែបកំប្លែងដែលសម្តែងដោយតារាល្បី Andy Lau (អេនឌី ឡោ) ឬប្រជាជនខ្មែរស្គាល់ថា លី តៅហ៊ួ រកប្រាក់ចំណូលបានទាប ហើយប្រឈមនឹងការខាតដើមទុនរហូតដល់២២លានដុល្លារ ប្រសិនបើរឿងនេះនៅតែទទួលបានចំណូលទាបនៅ Box Office។Andy Lau Talks Career Hits, Playing Villains in Hollywood Movies – The  Hollywood Reporter

ភាពយន្តនេះបានចាក់បញ្ចាំងដំបូងក្នុងរោងកុនចិននៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (ថ្ងៃទី១០ ខែកុម្ភៈ) ហើយរហូតមកដល់ពេលនេះរកចំណូលបាន ៧៣.១ លានយន់ (ប្រមាណ ១០.១ លានដុល្លារ)។ គេហទំព័រវិភាគទីផ្សារ ព្យាករណ៍ថាតម្លៃសំបុត្រនឹងមិនលើសពី ១០០ លានយន់ (ប្រមាណ១៣.៩ លានដុល្លារ)ដោយសារតែដំណើរការបញ្ចាំងមានកម្រិតទាប។HK actor Andy Lau shares tips for coping with self-doubt and how he deals  with anxiety | The Star

ភាពយន្តខាងលើនេះ គឺជាខ្សែភាពយន្តដែលពិបាករកប្រាក់ចំណូលបំផុត ក្នុងចំណោមស្នាដៃទាំង ៦ដែលចេញក្នុងរោងកុនក្នុងពេលតែមួយ។ «The Movie Emperor» ជាមួយនឹងការវិនិយោគចំនួន ២៦០លានយន់ (ប្រមាណ ៣៦.២ លានដុល្លារ) ភាពយន្តនេះប្រឈមនឹងការខាតដើមទុន។
នៅលើវេទិកាភាពយន្តទស្សនិកជនបានវាយតម្លៃភាពយន្តនេះមិនអាក្រក់ទេ ដោយទទួលបាន៦.៨/១០ ពិន្ទុ។Hong Kong star Andy Lau honoured at Toronto International Film Festival |  The Straits Times

ទោះជាយ៉ាងណាក៏ដោយ កម្រិតនេះគឺទាបជាងស្នាដៃផ្សេងទៀតដែលបានបង្ហាញក្នុងអំឡុងពេលរឿងផ្សេងចាក់បញ្ចាំងដំណាលគ្នា។ ដូច្នេះហើយ ទស្សនិកជនជាច្រើនគិតថា «The Movie Emperor» ជ្រើសរើសពេលវេលាខុសក្នុងការចាក់បញ្ចាំងក្នុងរោងភាពយន្ត ខណៈខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២៣៕

 

 

ហាមផឹកកាហ្វេជាមួយអាហារទាំងនេះជាដាច់ខាត

0

អ្នកផឹកកាហ្វេរាល់ថ្ងៃគួរតែដឹងថា ពុំគួរផឹកកាហ្វេជាមួយអាហារទាំងនេះជាដាច់ខាត ព្រោះបើយើងផឹកវាដោយខ្វះការប្រុងប្រយ័ត្ននោះ វានឹងផ្តល់ផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។ ហេតុនេះ បើអាចចៀសវាងបាន គួរតែចៀសវាង ។ យើងគួរតែចៀសវាងនូវប្រភេទអាហារដូចខាងក្រោមនេះ ៖

១-ផឹកកាហ្វេជាមួយគ្រឿងស្រវឹង ៖
យើងពុំគួរផឹកកាហ្វេ និងគ្រឿងស្រវឹងក្នុងពេលជាមួយគ្នាទេ ដោយសារកាហ្វេ និងគ្រឿងស្រវឹង មានឥទ្ធិពលដល់ការធ្វើការរបស់បេះដូង និងប្រព័ន្ធដំណើរការបត់ជើងតូច ។ ហេតុនេះ ការផឹកទាំងពីរយ៉ាងនេះជាមួយគ្នា វានឹងមានឥទ្ធិពលដល់រាងកាយកាន់តែខ្លាំងឡើង គឺយើងនឹងស្រវឹងខ្លាំង ។Two to three cups of coffee a day could lead to a longer life: study – The  Hill

ការស្រាវជ្រាវមួយបង្ហាញថា អ្នកដែលបានផឹកកាហ្វេជាមួយគ្រឿងស្រវឹង មិនថាពួកគេផឹកវាក្នុងពេលជាមួយគ្នា ឬផ្សំវាបញ្ចូលគ្នាដើម្បីប៉ូវកម្លាំង វានឹងធ្វើឱ្យអ្នកនោះប្រឈមនឹងគ្រោះថ្នាក់ដោយសារឥទ្ធិពលជាតិស្រវឹង ច្រើនជាងអ្នកផឹកមិនផ្សំបញ្ចូលគ្នា ។

២-ផឹកកាហ្វេជាមួយអាហារមានជាតិដែក ៖
យើងពុំគួរផឹកកាហ្វេជាមួយអាហារមានជាតិដែកទេ ព្រោះក្នុងកាហ្វេមានសារធាតុថានីន ហើយសារធាតុនេះនឹងរារាំងដល់សារធាតុដែក ។ ហេតុនេះ រាងកាយរបស់យើងមិនអាចទទួលយកជាតិដែកបានពេញលេញទេ គឺរាងកាយនឹងទទួលបានជាតិដែកតិចជាងមុន ។ សារធាតុដែកមាននៅក្នុងប្រភេទអាហារដូចជា ៖ បន្លែ, ស៊ុតក្រហម, ទឹកដោះគោ និងគ្រាប់សណ្តែក ។

វិធីល្អ បើចង់ឱ្យរាងកាយទទួលយកនូវជាតិដែកបានល្អ យើងគួរបរិភោគអាហារណាដែលផ្តល់វីតាមីន C ខ្ពស់ និងវីតាមីន A ខ្ពស់ជាមួយគ្នា ។ ក្រៅពីនេះ គួរតែបរិភោគស្វាយទុំ, ស៊ុត, ល្ពៅ, ល្ហុង និងផ្លែឈើមានរសជាតិជូរ ។Is it bad to drink coffee on an empty stomach? - India Today

៣-ផឹកកាហ្វេជាមួយអាហារមានវីតាមីនផ្សេងៗ ៖
ការផឹកកាហ្វេជាមួយអាហារផ្តល់វីតាមីនផ្សេងៗ គឺអាចធ្វើឱ្យយើងមានផលប៉ះពាល់មួយចំនួន ជាពិសេស វីតាមីនរលាយក្នុងទឹក ដូចជា ៖ វីតាមីន B និងវីតាមីន C ។ ការផឹកកាហ្វេជាមួយអាហារមានវីតាមីនទាំងនេះ វានឹងធ្វើឱ្យវីតាមីនត្រូវបញ្ចេញចោលតាមរយៈទឹកនោមយ៉ាងឆាប់រហ័ស ព្រោះជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេមានឥទ្ធិពលដល់ការបញ្ចេញទឹកនោមស្រាប់ហើយ ។ ហេតុនេះ ក្រោយពីផឹកកាហ្វេរួច យើងមានអារម្មណ៍ថា ចង់បត់ជើងតូចញឹកញាប់ ។

ក្រៅពីនេះ យើងពុំគួរផឹកកាហ្វេជាមួយអាហារមានវីតាមីន D ទេ ព្រោះវាជាវីតាមីនរលាយក្នុងខ្លាញ់ ហើយជាតិកាហ្វេអ៊ីនអាចធ្វើឱ្យប៉ះពាល់ដល់វីតាមីន D ក្នុងរាងកាយបាន ។ វិធីល្អបំផុត បើយើងបរិភោគអាហារផ្តល់វីតាមីនណាមួយជាមួយកាហ្វេ គួរតែផឹកទឹកតាមក្រោយផង ។When Is the Best Time to Drink Coffee?

៤-ផឹកកាហ្វេជាមួយថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ៖
គេបានដឹងហើយថា នៅក្នុងកាហ្វេមានជាតិកាហ្វេអ៊ីន ហើយជាតិកាហ្វេអ៊ីនបានធ្វើឱ្យប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម ដូចជា ៖ វាធ្វើឱ្យកម្រិតជាតិស្ករកើនឡើង ឬធ្លាក់ចុះ ។ រីឯថ្នាំព្យាបាលជំងឺទឹកនោមផ្អែមភាគច្រើន នឹងធ្វើឱ្យកម្រិតស្ករក្នុងឈាមធ្លាក់ចុះដូចគ្នា ។

ហេតុនេះ ការផឹកកាហ្វេជាមួយថ្នាំព្យាបាលជំងឺទឹកនោមផ្អែម វាអាចធ្វើឱ្យប្រសិទ្ធភាពនៃថ្នាំព្យាបាលជំងឺទឹកនោមផ្អែមផ្លាស់ប្តូរ ។ បើយើងមានជំងឺទឹកនោមផ្អែម និងត្រូវលេបថ្នាំទឹកនោមផ្អែមជាប្រចាំនោះ គួរតែប្រុងប្រយ័ត្នក្នុងការផឹកកាហ្វេផងដែរ ៕

មិនគួរឱ្យជឿសោះ! លោកយាយម៉ាឡេស៊ីអាយុ១១២ឆ្នាំប្រកាសចង់រៀបការម្តងទៀត

0

ប្រទេសម៉ាឡេស៊ី៖ លោកយាយ Siti Hawa Hussin អាយុ ១១២ ឆ្នាំ ដែលជាជនជាតិម៉ាឡេស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាកូនក្រមុំ ប្រសិនបើមានយុវជនណាម្នាក់សុំគាត់រៀបការ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានឱ្យដឹងថា លោកយាយ Siti Hawa Hussin មានបំណងចង់រៀបការម្តងទៀត ទោះបីជាគាត់មានអាយុ ១១២ ឆ្នាំ និងមានកូនចៅច្រើនក៏ដោយ ក៏សុខភាពរបស់គាត់នៅតែរឹងមាំដូចក្មេងទូទៅ។ Siti Hawa Hussin រស់នៅក្នុងតំបន់ភាគពាយ័ព្យនៃរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី ដោយលោកយាយមានប្តី ៧នាក់ និងកូន ៤នាក់ ហើយកូនរបស់គាត់នីមួយៗបច្ចុប្បន្នមានអាយុចន្លោះពី ៥៨ ទៅ ៦៥ ឆ្នាំ ។112-Year-Old M'sian Grandma Jokes That She's Willing To Remarry, Has Already Had 7 Marriages

យោងតាមបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោកយាយ Siti Hawa Hussin បាននិយាយថា “ប្រសិនបើមានបុរសណាម្នាក់ពិតជាចង់រៀបការជាមួយគាត់ គាត់នឹងត្រៀមខ្លួនជាស្រេចក្នុងការរៀបការម្តងទៀត”។ នៅពេលសួរពីមូលហេតុមួយចំនួនពីលោកយាយ ថាហេតុអ្វីបានជាគាត់កាលពីមុនរៀបការរហូតទៅដល់ ៧ ដង? លោកយាយឆ្លើយថា ប្តីខ្លះស្លាប់ និងខ្លះទៀតត្រូវលែងលះដោយសារតែអាកប្បកិរិយា និងរបៀបរស់នៅមិនត្រូវគ្នា។112-Year-Old Woman Pursues 8th Marriage With 30 Grandkids In Towទោះជាយ៉ាងណា លោកយាយ Siti Hawa Hussin នៅតែចង់រៀបការម្តងទៀតប្រសិនបើគ្មាននរណាម្នាក់រិះគន់គាត់។ Siti Hawa Hussin បានបន្តទៀតថា សុខភាពខ្ញុំល្អណាស់ លើកលែងតែការមើលឃើញនិងការស្តាប់ វាអាចមានឧបសគ្គមួយចំនួនប៉ុណ្ណោះ។112-Year-Old Woman Pursues 8th Marriage With 30 Grandkids In Tow

Alismi ដែលជាកូនស្រីរបស់លោកយាយបានបន្ថែមថា ទោះបីជាម្តាយរបស់គាត់មានអាយុ ១១២ ឆ្នាំក៏ដោយ ប៉ុន្តែសុខភាពរបស់គាត់គឺល្អឥតខ្ចោះ ហើយគាត់គ្រាន់តែត្រូវការលេបថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់គាត់តែប៉ុណ្ណោះ។ លើសពីនេះលោកយាយ តែងតែគ្រប់គ្រងទាំងស្រុងលើរបបអាហារ និងអនាម័យខ្ជាប់ខ្ជួនបំផុត។ នៅពេលគេសួរអំពីអាថ៌កំបាំងនៃអាយុវែង លោកយាយបាននិយាយថា គាត់មិនមានអាថ៌កំបាំងអ្វីនោះទេ គ្រាន់តែមានទម្លាប់ញ៉ាំបាយឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។ គួរបញ្ជាក់ដែរថា បងប្អូនបង្កើត និងសាច់ញាតិរបស់ Siti Hawa Hussian គឺបានស្លាប់អស់ហើយ ដោយលោកយាយគឺជាមនុស្សតែម្នាក់គត់ដែលនៅរស់រហូតមកដល់បច្ចុប្បន្ន៕