នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ បានធ្វើការស្នើទៅក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ បើទោះជាល្បែងនោះមានច្បាប់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSjKPCDOwKrBP8Obu9tAVKa7ZsQpN0UnT_pKiZhhpFoXF4AT7Tgve_eLoBbwAASaty6UlkrJcyuYNSLREMHoWGXAS7SYhmlNFy3ktGlJTExyRU-eYYNyfpAGDBGqOb7hc4xXxxicrEjeYySdR9lAakSWHBXi6mVTAMRjowaCJeTNlGIxZRTkKnSOtMbQk/s1024/433501384_750877080488778_6003827661725103071_n-1024x772.jpg

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា៖”លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោយបាតដៃស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងាររោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5wJw9408dOxzLMIpuBMMMyuv6KWLhMw_OEjF4FVlapksxGYnGGvTwaKX7oV0k28WKkvXsp4S1JH3fjCUTyCNI9_5ORC_RKGPTs0hADkbU4cOVOtQX8KMQCV2rZOXt5Jnla0dznZGKroBUBJx1u70419cR1L6MIAtkqvRQNaKhtng4LI0PM8Ot-omA8Q/s960/631db60faa83c.jpeg

ឯកឧត្ដម បានសង្កត់ធ្ងន់ថា៖”សំណូមពរដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ ទោះជាល្បែងនោះមានច្បាប់ក៏ដោយ ល្បែងស៊ីសងគឺនាំមកនូវភាពវិនាសហិនហោចនិងកើតមានហឹង្សាក្នុងគ្រួសារ កើតមានភាពអសន្តិសុខ ចោរកម្ម ឆក់លួចប្លន់ បាត់បង់អស់សន្តិសុខក្នុងមូលដ្ឋាន”៕