បរទេស៖ កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានបរទេស Daily Mail បានឱ្យដឹងថា ប្រភេទពស់អាណាខុនដាមួយក្បាល ប្រវែង ៨ ម៉ែត្រត្រូវបានអ្នកប្រមាញ់បា.ញ់.ស.ម្លា.ប់ នៅក្នុងព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ដោយមិនដឹងមូលហេតុច្បាស់លាស់។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អ្នកវិទ្យាសាស្ត្របានសម្តែងការសោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់ពស់ប្រភេទអាណាខុនដាដ៏ធំបំផុតរបស់ពិភពលោកដែលមានឈ្មោះថា Anajulia បន្ទាប់ពីវាត្រូវបានបាញ់សម្លាប់ដោយអ្នកប្រមាញ់ កាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងព្រៃអាម៉ាហ្សូន។https://www.thesun.co.uk/wp-content/uploads/2024/03/440-lbs-shot-dead-hunters-889714237.jpg

សត្វពស់ Anajulia ត្រូវបានគេស្គាល់ទូទាំងពិភពលោក បន្ទាប់ពីអ្នកជីវវិទូជនជាតិហូឡង់ លោកសាស្រ្តាចារ្យ Freik Vonk អាយុ ៤០ ឆ្នាំបានរកឃើញវានៅក្នុងខែកុម្ភៈ ហើយបានកំណត់ថាវាជាប្រភេទថ្មីដោយផ្អែកលើភាពខុសគ្នា ៥.៥ ភាគរយនៅក្នុង DNA របស់វាបើប្រៀបធៀបទៅនឹង anacondas ផ្សេងទៀត។ AnaJulia ដែលជាប្រភេទពស់អាណាខុនដាពណ៌បៃតង ប្រវែងជាង ២៦ ហ្វីត និងទម្ងន់ជាង ៤៤០ ផោន កាលពីពេលថ្មីៗនេះត្រូវបានគេប្រទះឃើញសាកសពនៅក្នុងទន្លេ Formoso នៃតំបន់ជនបទ Bonito ក្នុងរដ្ឋ Mato Grosso do Sul ប្រទេសប្រេស៊ីលភាគខាងត្បូង។https://www.thesun.co.uk/wp-content/uploads/2024/03/440-lbs-shot-dead-hunters-889714354.jpg?strip=all&w=960

សាស្ត្រាចារ្យ Freak Vonk បានបង្ហោះនៅលើ Instagram អំពីឧប្បត្តិហេតុនេះដោយនិយាយថា៖ គាត់ពិតជាឈឺចាប់ខ្លាំងណាស់ក្នុងការបាត់បង់ពូជសត្វដ៏កម្រមួយក្បាលនេះ ដោយគាត់បានបន្តថា ពស់អាណាខុនដាត្រូវបានគេប្រទះឃើញងាប់នៅក្នុងទន្លេ។ សាស្ត្រាចារ្យ Freak Vonk បានបន្ថែមទៀតថា ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃការស្លាប់របស់វាក៏ដោយ ក៏ខ្ញុំពិតជាមានអារម្មណ៍សោកសៅ និងខឹងជាខ្លាំង។https://www.tennessean.com/gcdn/authoring/authoring-images/2024/03/01/USAT/72806472007-cristian-dimitrius-underwater-closeup.jpg?crop=959,540,x0,y0&width=959&height=479&format=pjpg&auto=webp

ក្រុមអ្នកជំនាញផ្សេងទៀត ក៏បានលើកឡើងដែរថា តាមដែលយើងដឹង ពស់នេះមានសុខភាពល្អខ្លាំងណាស់ ហើយវាក៏អាចបង្កើតកូនបានច្រើនទៀតផង ប្រសិនបើវានៅមានជីវិត។ ក្រុមអ្នកជំនាញសង្ឃឹមថានឹងរកឃើញជនល្មើស ហើយនឹងកាត់ទោសភ្លាមៗ ព្រោះទង្វើបែបនេះត្រូវតែទទួលទោសធ្ងន់៕