អ្នកស្រាវជ្រាវអាចបង្កើតអង្ករផ្សំសារធាតុសាច់គោផ្តល់ប្រូតេអ៊ីនខ្ពស់
ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសផ្សាយថា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yonsei ដែលជាស្ថាប័នអប់រំឈានមុខគេនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានទទួលជោគជ័យក្នុងការអភិវឌ្ឍ «អង្ករផ្សំសារធាតុសាច់គោ» ។ វាជាប្រភេទអាហារថ្មីមួយមាននិរន្តរភាព ហើយ អាហារនេះអាចជួយដោះស្រាយបញ្ហាកង្វះខាតអាហារ និងបម្រែបម្រួលអាកាសធាតុលើពិភពលោក ។
ក្រុមអ្នកស្រាវជ្រាវបានផ្សព្វផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍអាហារថ្មីនេះក្នុងទស្សនាវដ្តី Matter កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា គ្រាប់អង្ករទាំងនេះបានដាំដុះនៅក្នុងបន្ទប់ពិសោធន៍ ហើយលទ្ធផលស្រាវជ្រាវដែលពួកគេទទួលបាន គឺគ្រាប់ស្រូវពណ៌ផ្កាឈូកពោរពេញទៅដោយកោសិកាសាច់គោ និងខ្លាញ់ ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វាអាចជាជម្រើសសម្រាប់សាច់សត្វមានតម្លៃថោកជាង និងជាមិត្តជាមួយបរិស្ថានផងដែរ ដោយសារវាបញ្ចេញកាបូនឌីអុកស៊ីតតិចជាងមុន ។
Park So Hyun គឺជាអ្នកចូលរួមសរសេររបាយការណ៍ស្តីពីការអភិវឌ្ឍអង្ករសាច់គោ និយាយថា គ្រាប់អង្ករនេះពោរពេញទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមរាងកាយដែលយើងត្រូវការ ។ វាជាអង្ករមានតម្លៃអាហារូបត្ថម្ភកម្រិតខ្ពស់ ហើយការបន្ថែមកោសិកាពីសាច់សត្វ អាចបង្កើនតម្លៃអាហារូបត្ថម្ភកាន់តែច្រើនថែមទៀត ។
ក្រុមស្រាវជ្រាវបានយកគ្រាប់ស្រូវមកពិសោធន៍ជាមួយសារធាតុជេឡាទីនពីត្រី ដើម្បីជួយឱ្យកោសិកាសាច់គោជាប់គ្នាជាមួយគ្រាប់ស្រូវ ។ បន្ទាប់មក ពួកគេបានយកវាទៅដាំក្នុងចានរយៈពេល១១ថ្ងៃ ។ ក្រុមអ្នកស្រាវជ្រាវប្រាប់ថា លទ្ធផលទទួលបាននៅដំណាក់កាលចុងក្រោយ គឺវាមានប្រូតេអ៊ីនជាង៨% និងខ្លាញ់ជាង៧% គឺខ្ពស់ជាងគ្រាប់ពូជស្រូវធម្មតា ហើយវាមានសាច់ណែន ប៉ុន្តែងាយបាក់ ។
Park So Hyun និយាយថា ៖ «ការស្រាវជ្រាវលើកនេះនឹងជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងច្រើន ដោយសារវិធីការផលិតបានជួយកាត់បន្ថយតម្រូវការចិញ្ចឹមសត្វសម្រាប់បរិភោគ ព្រោះការចិញ្ចឹមសត្វត្រូវចំណាយធនធាន និងទឹកជាច្រើន ។ ម្យ៉ាងទៀត វាបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនផងដែរ» ។
របាយការណ៍បញ្ជាក់ថា អង្ករថ្មីនេះនឹងបញ្ចេញកាបូនឌីអុកស៊ីតតិចជាង៦,២៧គីឡូក្រាម ខណៈផលិតកម្មសាច់គោបានបញ្ចេញកាបូនឌីអុកស៊ីតលើសនេះ៨ដង ។ បើអង្ករថ្មីនេះដាក់លក់ជាសាធារណៈ វានឹងជាជម្រើសមួយទៀតដែលអតិថិជននៅកូរ៉េខាងត្បូងអាចជ្រើសរើសអង្ករមានតម្លៃថោក ។ អង្ករថ្មីពណ៌ផ្កាឈូកអាចមានតម្លៃប្រមាណជាង២ដុល្លារអាមេរិកក្នុង១គីឡូក្រាម ខណៈសាច់គោមានតម្លៃប្រមាណ១៥ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។
ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yonsei មានគម្រោងអភិវឌ្ឍន៍ដំណើរការផលិតអង្ករផ្សំសារធាតុសាច់គោបន្ថែមទៀត មុនពេលដាក់លក់អង្ករនេះនៅលើទីផ្សារ ដើម្បីទទួលបានអង្ករថ្មីផ្តល់នូវអាហារូបត្ថម្ភខ្ពស់ ៕


បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ បានចូលមកប្រទេសកម្ពុជា ដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។
ក្រោយពីបានស្តាប់ចម្លើយ តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕






វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រាចាន កែវទឹក។ល។










.jpg)

.png)











:max_bytes(150000):strip_icc()/Date-night-2cf20942d8d24a04bcb75629e793e7d0.jpg)



