Home Blog Page 1202

ស្ពានខ្ពស់ជាងគេនៅកម្ពុជា សាងសង់សម្រេចបាន៤០ភាគរយ

0

ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥T ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥ ដោយបច្ចុប្បន្នស្ពាននេះ សាងសង់សម្រេចបាន៤០ភាគរយហើយ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៨កន្លែងប្រវែង ១៧២១,៤៦ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ​ដែលខ្ពស់ជាងគេនៅ​កម្ពុជា ​គ្រោងបញ្ចប់ជាស្ថាបពរ នាខែឧសភាឆ្នាំ២០២៥ - CNC NewsBTV NEWS Home - BTV News

 

ពលរដ្ឋសម្តែងការមិនពេញចិត្ត ជុំវិញចំណាត់ការរបស់ស្នងការលើរថយន្តអគ្គិសនីកែច្នៃដឹកភ្ញៀវផឹកស៊ីចល័ត

0

ករណីការហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀង និងពិសាស្រាបៀរតាមទីសាធារណៈ ត្រូវបានអ្នកលេងតាមបណ្តាញសង្គមមួយចំនួន សម្តែងការមិនពេញចិត្ត ទៅលើចំណាត់ការរបស់សមត្ថកិច្ច។May be an image of 3 people and text

អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងដោយមិនពេញចិត្តផ្សេងៗគ្នាថា៖”ខ្ញុំយល់ថា Beer Bus គឺជាការច្នៃប្រឌិតមួយ ដែលទាក់ទាញភ្ញៀវទេសចរ។ ខ្ញុំមិនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលសង្កាត់ចតុមុខ ក្នុងការបិទ ឬផ្អាក នូវដំណើរការ នៃរថយន្ត Beer Bus ទេ។May be an image of 2 people, child and text
ដោយឡែកគណនីមួយទៀតបានលើកឡើងថា៖”គេធ្វើចឹង គេទាក់ទាញទេសចរណ៍ចង់ជិះ តែដល់រដ្ឋធ្វើចឹង ទេសចរណ៍មានអ្វីចាប់អារម្មណ៍ថ្មីៗ ទៅ មិនមែនមានតែប្រាសាទអង្គរ រងចាំទេសចរមកទស្សនានោះទេ។ ត្រូវមានអ្វីផ្សេងៗ ដែលលោកខាងលិច គេចង់សាក ចង់ដឹង។May be an image of 4 people, parking meter, street and text
ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖”ការប្រកបមុខរបរធ្វើអាជីវកម្ម លើវិស័យទេសចរណ៍ ដោយស្របច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរ ដើម្បីបង្កើនជីវភាព និងទាក់ទាញទេសចរណ៍។ ប៉ុន្តែក្នុងករណីរាល់រថយន្ត ដែលធ្វើដំណើរតាមដងផ្លូវ គឺដែលមានការប្រើប្រាស់មធ្យោបាយ ជាពិសេសរថយន្ត ត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ស្លាកលេខ និងល្បឿន”។

ស្នងការ បានសង្កត់ធ្ងន់ថា៖ “ច្បាប់ បានអនុញ្ញាតទៅលើសហគ្រាសរបស់គាត់(បៀរ បាស) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្ម បើកភោជនីយដ្ឋាន នៅក្នុងកន្លែងទេសសចរណ៍ ដើរកម្សាន្ត ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ជាងនេះ ដោយឃើញការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈ ដែលមានការចាក់ចម្រៀង ច្រៀងរាំ គងរំពង និងពិសាស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានីភ័យ អាចបង្កបញ្ហាគ្រោះ ដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យ បង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អ នៅក្នុងសង្គម”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMY24NQ5MGIk6iCPToOAmRF7_3AveSCfrufAW1Yug5nIot_neoBcbEoy0vVMWXm36oyKv8QbL0HEXIKpSnukGCPuEpxIyWNWV4w6uystxVBTkQf0upGwBEZlNqH5nCNQvJ_PWTg3dlFjVdMaMvHOYiNYeZ9VE7BssPJ3XCuyFBzx8LM1lzfW0H3IfEtxM/s678/Screenshot%202024-02-22%20083855.png

 

ការហាត់ប្រាណអាចកាត់បន្ថយផលប៉ះពាល់សុខភាពពីការអង្គុយធ្វើការពេញ១ថ្ងៃ

0

សហរដ្ឋអាមេរិក ៖ យោងតាមលទ្ធផលការស្រាវជ្រាវមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងកីឡា មកពីវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅសហរដ្ឋអាមេរិក និងអឺរ៉ុបបង្ហាញថា ការហាត់ប្រាណចាប់ពី៣០នាទី ទៅ៤០នាទីក្នុង១ថ្ងៃ នឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដែលកើតឡើងដោយសារការអង្គុយធ្វើការរយៈពេលយូរ ។ ជាទូទៅ មនុស្សភាគច្រើនបានអង្គុយជាមធ្យម ស្មើនឹង១០ម៉ោងក្នុង១ថ្ងៃ ។Walking your way to better health? Remember the acronym FIT | American  Heart Association

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ និងកីឡាអង់គ្លេស បញ្ជាក់ថា បើយើងបានហាត់ប្រាណតិចតួច ឬបានក្រោកឈរឡើងដើម្បីផ្លាស់ប្តូរឥរិយាបថឱ្យបានទៀងទាត់ក្នុងអំឡុងពេលថ្ងៃ វានឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាពបានខ្លះ ដោយសារការអង្គុយធ្វើការ ។ ប៉ុន្តែការហាត់ប្រាណដោយប្រើប្រាស់កម្លាំងជាមធ្យមក្នុងរយៈពេលយូរជាង៤០នាទី និងការហាត់ប្រាណខ្លាំងក្លាក្នុងរយៈពេល៣០នាទី វានឹងអាចកាត់បន្ថយផលប៉ះពាល់សុខភាពរាងកាយរបស់យើង ដោយសារការអង្គុយធ្វើការរហូតដល់១០ម៉ោងក្នុង១ថ្ងៃ ។

ពាក្យណែនាំនេះបានមកពីការវិភាគលទ្ធផលសាកល្បងមួយ ដែលទទួលបានពីការស្រាវជ្រាវនាពេលកន្លងមក ។ ការសាកល្បងទាំងនេះមានអ្នកស្ម័គ្រចិត្តចូលរួមរហូតដល់៤៤.៣៧០នាក់ មកពី៤ប្រទេស ហើយពួកគេម្នាក់ៗបានពាក់ឧបករណ៍វាស់កាយសម្បទាជាប់នឹងខ្លួនក្នុងអំឡុងពេលសាកល្បង ។Don't take back pain sitting down - Harvard Health

លទ្ធផលបង្ហាញថា អត្រាហានិភ័យនៃការស្លាប់នឹងកើនឡើងខ្ពស់ ប្រសិនបើយើងអង្គុយធ្វើការនៅស្ងៀមមួយកន្លែង និងពុំសូវបានក្រោកដើរ ។ ផ្ទុយពីនេះ អត្រាហានិភ័យនៃការស្លាប់នឹងមិនផ្លាស់ប្តូរទេ ករណីអ្នកនោះបានហាត់ប្រាណ ចាប់ពី៣០នាទី ទៅ៤០នាទីក្នុង១ថ្ងៃ បើទោះជាអ្នកនោះត្រូវអង្គុយធ្វើការរយៈពេលយូរស្ទើរពេញ១ថ្ងៃក្តី ។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា សម្រាប់ក្រុមមនុស្សដែលអង្គុយធ្វើការរយៈពេលយូរ ប៉ុន្តែពួកគេបានហាត់ប្រាណជារៀងរាល់ថ្ងៃ គឺអត្រាហានិភ័យនៃការស្លាប់នឹងស្ថិតក្នុងកម្រិតទាប ឬស្មើនឹងក្រុមមនុស្សដែលបានបញ្ចេញកម្លាំងពលកម្មជាប្រចាំ ។Walking Tips: 7 Ways to Make Walking for Exercise More Fun

សាស្ត្រាចារ្យម្នាក់ឈ្មោះ Emmanuel Stamatakis ជានិពន្ធនាយករបស់ទស្សនាវដ្តី BJSM ប្រាប់ថា ការហាត់ប្រាណដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការអង្គុយធ្វើការរយៈពេលយូរ គឺយើងអាចធ្វើបានតាមវិធីជាច្រើន ដូចជា ៖ ការដើរលឿន, ការធាក់កង់, ការរៀបចំសួនច្បារ និងការដើរឡើង-ចុះកាំជណ្តើរឱ្យបានច្រើនដងក្នុង១ថ្ងៃ ។

ការណែនាំក្នុងការស្រាវជ្រាវនេះ គឺស្របតាមគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ ដែលអង្គការនេះបានណែនាំឱ្យមនុស្សគ្រប់គ្នាហាត់ប្រាណដោយប្រើកម្លាំងជាមធ្យម ចាប់ពី១៥០នាទី ដល់៣០០នាទីក្នុង១សប្តាហ៍ ឬហាត់ប្រាណប្រើកម្លាំងខ្លាំង ចាប់ពី៧៥នាទី ដល់១៥០នាទីក្នុង១សប្តាហ៍ ។ ហេតុនេះ ការហាត់ប្រាណនឹងអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការមិនចូលចិត្តធ្វើចលនារាងកាយរបស់មនុស្សសម័យថ្មី ៕

រឿង ៥ យ៉ាងដែលអ្នកមិនគួរនិយាយនៅកន្លែងធ្វើការ

0

ជាការពិតណាស់ នៅកន្លែងធ្វើការ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគឺជារឿងល្អ ហើយការបើកចំហ ឬការនិយាយប្រាប់មិត្តភក្ដិរួមការងារអំពីខ្លួនអ្នក ក៏ជារឿងល្អដែរពីព្រោះអ្នកនឹងអាចកសាងបណ្ដាញទំនាក់ទំនងការងារកាន់តែទូលំទូលាយ។ ប៉ុន្តែទោះជាយ៉ាងណា រឿងខ្លះក៏មិនគួរនិយាយចេញមកដែរ ព្រោះវាអាចនាំផលអវិជ្ជមានដល់រូបអ្នក។ ដូច្នេះខាងក្រោមនេះ គឺជារឿងមួយចំនួនដែលអ្នកមិនគួរនិយាយអំពីខ្លួនអ្នកនៅកន្លែងធ្វើការ៖4 Ways Managers Can Build a Positive Workplace Environment | Traliant

១.រឿងនយោបាយ៖ ការនិយាយរឿងនយោបាយក្នុងកន្លែងធ្វើការគឺមិនល្អនោះទេ ទោះបីជាអ្នកមិនកាន់ជើងខាងណាក៏ដោយ ក៏វាអាចមានបញ្ហាដល់រូបអ្នកដែរ។ មនុស្សម្នាក់ៗប្រកាន់គោលការណ៍ និងជំនឿខុសៗគ្នា ដូច្នេះបើអ្នកមើលស្រាលគោលការណ៍ ឬជំនឿដែលគេប្រកាន់ខ្ជាប់ នោះទំនាក់ទំនងអ្នកនិងមិត្តរួមការងារអាចនឹងមានបញ្ហា។

២.រឿងប្រាក់ខែ៖ ការនិយាយប្រាប់ពីប្រាក់ខែអ្នកឱ្យគេដឹង ឬក៏សួរគេអំពីប្រាក់ខែគឺជារឿងមិនល្អ ដែលវានឹងនាំមកនូវតែភាពអវិជ្ជមានរវាងអ្នកនិងមិត្តរួមការងារអ្នក។ ជាការពិតណាស់ នៅកន្លែងធ្វើការនីមួយៗ គឺមិនមានភាពយុត្តិធម៌ចំពោះរឿងប្រាក់ខែនោះទេ។ ពេលខ្លះ សូម្បីតែមិត្តសម្លាញ់របស់អ្នក នៅពេលដែលអ្នកប្រាប់គ្នាទៅវិញទៅមកអំពីប្រាក់ខែរៀងៗខ្លួនរួច អារម្មណ៍នៃការរាប់អានរបស់អ្នកចំពោះគ្នាអាចនឹងលែងដូចដើម។Bridging Communication Gaps in the Workplace

៣.រឿងក្នុងបន្ទប់ដេករបស់អ្នកដទៃ៖ នៅកន្លែងធ្វើការ អ្នកគួរជៀសវាងដាច់ខាតការនិយាយអំពីជីវិតផ្លូវភេទ ឬទំនោរផ្លូវភេទរបស់មិត្តរួមការងារ។ គ្មានអ្នកណាម្នាក់សប្បាយចិត្តនឹងស្ដាប់អ្នកនិយាយអំពីជីវិតផ្លូវភេទឯកជនរបស់គេនោះទេ អ្នកអាចគិតអ្វីក៏បានចំពោះអ្នកណាម្នាក់ក៏បាន ប៉ុន្តែទុកតែក្នុងខួរក្បាលអ្នកបានហើយ កុំនិយាយវាអី ព្រោះនឹងនាំមកតែភាពអវិជ្ជមានមកលើរូបអ្នកតែប៉ុណ្ណោះ។

៤.ប្រាប់គេពីអតីតកាលមិនល្អរបស់ខ្លួន៖ គួរកុំប្រាប់គេឯងនៅកន្លែងធ្វើការដឹងពីអតីតកាលមិនល្អរបស់អ្នកឱ្យសោះ។ វាមិនចំណេញអ្វីទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងនាំឱ្យគេឯងគិតអវិជ្ជមានមកលើរូបអ្នក ដូច្នេះរឿងអតីតកាលមិនល្អរបស់អ្នក ទុកក្នុងចិត្តអ្នកបានហើយ។10 Words that Describe Positive Company Culture - Aloha International  Employment

៥.ប្រាប់គេឯងថាអ្នកកំពុងរកការងារថ្មី៖ នៅកន្លែងធ្វើការ បើកាលណាគេដឹងថា អ្នកកំពុងរៀបចំគម្រោងចាកចេញ គឺគ្មានហេតុផលអ្វីដែលគេឯងគ្រប់គ្នាគួរចំណាយពេលជាមួយអ្នកនោះទេ។ ជួនកាល អ្នកបរាជ័យក្នុងការទទួលបានការងារថ្មី ដូច្នេះគួរតែកុំប្រាប់គេឯងឱ្យដឹងអី ត្រូវរង់ចាំរហូតដល់ពេលអ្នកបានការងារនោះសិន បើគេដឹងថាអ្នកស្វែងរកការងារថ្មី ប៉ុន្តែបរាជ័យគេលែងចាត់ទុកអ្នកជាមនុស្សសំខាន់ទៀតហើយ៕

សាំងម៉ាស៊ូត និងសាំងធម្មតា បន្តឡើងថ្លៃ

0

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀល ក្នុង១លីត្រ។

បើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួចនៅក្នុងនោះ៖

  • ១០ថ្ងៃមុន ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ
  • ១០ថ្ងៃមុន ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀល មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕

 

រូបមន្តធម្មជាតិ ៤ យ៉ាងដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះ ដោយមិនចាំបាច់ហាត់ប្រាណ

0

ដុះក្បាលពោះ ឬមានខ្លាញ់ក្បាលពោះ គឺជាបញ្ហាប្រឈមមួយដែលមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះកំពុងតែជួបប្រទះ។ ការដុះក្បាលពោះនេះអាចនាំទៅរកហានិភ័យផ្នែកសុខភាពជាច្រើន និងប៉ះពាល់ដល់សោភណ្ឌភាពរបស់មនុស្សម្នាក់ៗយ៉ាងខ្លាំងទៀតផង។ ដើម្បីដោះស្រាយបញ្ហាក្បាលពោះនេះ យើងខ្ញុំសូមណែនាំលោកអ្នកនូវវិធី ៤ យ៉ាង ដែលអាចជួយសម្រកខ្លាញ់ក្បាលពោះបានយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់ហាត់ប្រាណនោះទេ។

១.ញ៉ាំខ្ទឹមសស្រស់នៅពេលព្រឹក៖ ការទទួលទានខ្ទឹមសស្រស់នៅពេលព្រឹកនៅលើពោះទទេក៏ជាវិធីដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយខ្លាញ់ក្បាលពោះផងដែរ។ ព្រោះខ្ទឹមសជួយជំរុញការបំប្លែងថាមពលបានល្អ ដូច្នេះការសម្រកទម្ងន់នឹងមានប្រសិទ្ធភាព។ លើសពីនេះ ការទទួលទានខ្ទឹមសពេលពោះទទេ ក៏ជួយបន្សាបជាតិពុលក្នុងរាងកាយ ដែលរារាំងដល់ប្រព័ន្ធរំលាយអាហារផងដែរ។What are the benefits of eating raw garlic everyday?

២.ផឹកទឹកក្រូចឆ្មាក្តៅៗនៅពេលព្រឹក៖ ក្រោកពីដំណេកនៅពេលព្រឹក ក្រពះយើងនឹងទទេរ ដូច្នេះយើងណែនាំឱ្យផឹកទឹកក្រូចឆ្មាក្តៅៗ ១ កែវជារៀងរាល់ព្រឹក។ វិធីនេះមានប្រសិទ្ធភាពខ្លាំងក្នុងការកម្ចាត់ជាតិខ្លាញ់ក្បាលពោះ ក៏ដូចជាជួយឱ្យក្បាលពោះអ្នករាបស្មើដោយភាពជឿជាក់។6 Health Benefits of Warm Water with Honey & Lemon - PharmEasy

៣.ផឹកតែរុក្ខជាតិ៖ តែរុក្ខជាតិដូចជា តែខ្ញី តែជីអង្កាម ឬយិនស៊ិនគឺជាភេសជ្ជៈរុក្ខជាតិ ដែលជួយជំរុញការរំលាយអាហារឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពពេញលេញ។ លើសពីនេះវាក៏ជួយកាត់បន្ថយជាតិខ្លាញ់នៅតំបន់ក្បាលពោះបានយ៉ាងល្អផងដែរ។Can You Water Plants With Tea? Here Are the Facts! – Do Not Disturb  Gardening

៤.ប្រើប្រេងដូងសម្រាប់ចម្អិនអាហារ៖ ការប្រើប្រាស់ប្រេងដូងដើម្បីរៀបចំអាហារដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃក៏មានប្រយោជន៍ក្នុងការកាត់បន្ថយក្បាលពោះផងដែរ។ នេះគឺដោយសារតែប្រេងដូងផ្តល់កំដៅដល់រាងកាយ ជាលទ្ធផលរាងកាយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ ក៏ដូចជាជួយលើកកម្ពស់ការសម្រកទម្ងន់ផងដែរ៕

កុំភ្លេចចូលរួមទាំងអស់គ្នា! ក្បួនដង្ហែតុក្កតាយក្សដ៏ធំសម្បើមនៅតាមដងវិថីខេត្តសៀមរាបឆ្នាំ២០២៤

0

កាលពីពេលថ្មីៗ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានដឹងថា ត្រឹមតែប៉ុន្មានថ្ងៃទៀតនេះខេត្តសៀមរាបទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជាគឺនឹងរៀបចំគម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតប្រចាំឆ្នាំ២០២៤។May be an image of 1 person

ក្បួនដង្ហែតុក្កតាយក្សដ៏ធំសម្បើមលើកនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៦៖៣០នាទីល្ងាចតទៅ ដែលនឹងចាប់ផ្តើមពីវត្តដំណាក់ កាត់តាមបណ្តោយផ្លូវដងស្ទឹងសៀមរាប ក្រុងសៀមរាប។ ក្នុងនោះផងដែរក៏ឃើញថាមានតុក្កតាធំៗជាច្រើនប្រភេទ ដែលបានរៀបចំដំឡើងនិងធ្វើឡើងដោយដៃសុទ្ធសាធប្រកបដោយភាពច្នៃប្រឌិតខ្ពស់។May be an image of 2 people

រីឯគោលបំណងនៅក្នុងការដង្ហែក្បួនតុក្កតាយក្សនេះគឺធ្វើឡើងដើម្បីលើកស្ទួយវិស័យសិល្បៈ ទេសចរណ៍ វិស័យអប់រំ វប្បធម៌ និងបរិស្ថាន ដោយមានការសង្ឃឹមចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សតាមសាលារៀននិងអង្គការនានា ព្រមទាំងភ្ញៀវអន្តរជាតិមកកម្សាន្តព្រឹត្តិការណ៍ដ៏ធំអស្ចារ្យលើកនេះផងដែរ៕May be an image of 1 personMay be an image of 4 people and temple

 

រូបភាព៖ មន្ទីទេសចរណ៍ខេត្តសៀមរាប

VinFast និង BYD រួមគ្នាបញ្ចុះតម្លៃរថយន្តអគ្គិសនី ដើម្បីវាយលុកទីផ្សារអាស៊ីអាគ្នេយ៍

0

បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម និង BYD របស់ចិនបានរួមគ្នាបញ្ចុះតម្លៃរថយន្តអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Nikkei Asia បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងក្លាយជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន ខណៈដែលប្រទេសនេះអះអាងជំហររបស់ខ្លួនថាជាប្រទេសផលិតនីកែលដ៏ធំបំផុតរបស់ពិភពលោក ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងអាគុយរថយន្តអគ្គិសនី។BYD Atto 3 Review 2024 | Top Gear

ជាមួយនឹងប្រជាជនជាង ២៧០ លាននាក់ ឥណ្ឌូនេស៊ីគឺប្រទេសដែលមានប្រជាជនច្រើនជាងគេទី ៤ របស់ពិភពលោកកំពុងឈរឈ្មោះជាទីផ្សាររថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ នៅឯពិព័រណ៌រថយន្តអន្តរជាតិឥណ្ឌូណេស៊ីដែលកំពុងដំណើរការកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន VinFast បានដាក់បង្ហាញរថយន្ត ៥ កៅអីចំនួន ២ ម៉ូដែលគឺ VFe34 ដែលមានតម្លៃប្រហែល ៣០០ លានរូពី (ប្រមាណ ១៩,០០០ ដុល្លារអាមេរិក) និង VF5 មានតម្លៃ ២៥០ លានរូពី (ប្រមាណ ១៦,០០០ ដុល្លារអាមេរិក)។2024 VinFast VF8 Review, Pricing, and Specs

ចំពោះក្រុមហ៊ុនចិន BYD វិញក៏បានដាក់បង្ហាញនូវរថយន្តអគ្គិសនី Atto 3 របស់ខ្លួនផងដែរនៅឯការតាំងពិព័រណ៌រថយន្តអន្តរជាតិនៅឥណ្ឌូណេស៊ី ដែលមានតម្លៃ ៥១៥ លានរូពី (ប្រមាណ ៣៣,០០០ ដុល្លារអាមេរិក)។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាម Nikkei Asia តម្លៃនេះគឺតិចជាងពាក់កណ្តាលនៃមធ្យមភាគសកលសម្រាប់រថយន្តអគ្គិសនី ប៉ុន្តែវានៅតែមានតម្លៃថ្លៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រាក់បៀវត្សរ៍ប្រចាំខែរបស់ប្រជាជននៃប្រទេសនេះជាមធ្យមគឺប្រហែល ៣.១៨ លានរូពី (ប្រមាណជាង ២០០ ដុល្លារអាមេរិកប៉ុណ្ណោះ)។EV Maker BYD's $18 Billion Rout Shows Tesla's Price War Heats Up in China -  Bloomberg

គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីគឺជាទីផ្សាររថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ ដូច្នេះក្រុមហ៊ុន VinFast របស់វៀតណាមគ្រោងនឹងដំឡើងរថយន្តអគ្គិសនីរបស់ខ្លួនចំនួន ៥០,០០០ គ្រឿងនៅឆ្នាំនេះ និង ១០០,០០០ គ្រឿងនៅឆ្នាំក្រោយ។ លោក Zachary Mark Hollis នាយកផ្នែកលក់របស់ VinFast បាននិយាយថា រថយន្តអគ្គិសនីមានអត្ថប្រយោជន៍ជាច្រើនដូចជាមិនចាំបាច់ចាក់សាំង ការថែទាំកាន់តែងាយស្រួល និងស្របតាមនិន្នាការចុងក្រោយបង្អស់៕2024 VinFast VF 7: Review, Trims, Specs, Price, New Interior Features,  Exterior Design, and Specifications | CarBuzz

រថយន្តបើកបរស្វ័យប្រវត្តិនៅអាមេរិកមានគ្រោះថ្នាក់ជាង៦ពាន់លើកក្នុង១ឆ្នាំ

0

សហរដ្ឋអាមេរិក ៖ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញទិន្នន័យរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនចំនួន៣៨ ដែលបានបើកបរសាកល្បងនៅលើដងផ្លូវជាក់ស្តែងក្នុងរដ្ឋកាលីហ្វ័រញ៉ា ស្មើនឹងចម្ងាយផ្លូវសរុបជិត១៥លានគីឡូម៉ែត្រ ។ គេបានបែងចែកជារថយន្តបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ស្មើជាង៥លាន៣សែនគីឡូម៉ែត្រ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែមានភ្នាក់ងារនៅប្រចាំការ ស្មើជាង៩លាន៣សែនគីឡូម៉ែត្រ ។

រថយន្តរបស់ក្រុមហ៊ុនចំនួន៣ រួមមាន ៖ ក្រុមហ៊ុន Cruise, ក្រុមហ៊ុន Waymo និងក្រុមហ៊ុន Apollo បានគ្រប់គ្រងតំណែងជើងឯកកំពូលទាំង៣ ក្នុងចំណោមក្រុមហ៊ុនដែលមានចម្ងាយផ្លូវសាកល្បងច្រើនបំផុត ។ រថយន្តរបស់ក្រុមហ៊ុន Waymo អាចបើកបររហូតដល់៧លាន៨សែនគីឡូម៉ែត្រ បន្ទាប់មក គឺរថយន្តរបស់ក្រុមហ៊ុន Cruise អាចបើកបររហូតដល់៩៣ម៉ឺន៩ពាន់គីឡូម៉ែត្រ និងក្រុមហ៊ុន Zoox អាចបើកបរបាន៧២ម៉ឺន៩ពាន់គីឡូម៉ែត្រ ។GM's autonomous vehicle unit hits Houston streets

ក្រៅពីនេះ នៅមានរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស គឺក្រុមហ៊ុន Apple បានចូលរួមសាកល្បងបើកបរផងដែរ ដែលមានរថយន្តសាកល្បងចំនួន៦៧គ្រឿង ។ រថយន្តរបស់ក្រុមហ៊ុន Apple បានបើកបរក្នុងចម្ងាយផ្លូវសរុបចំនួន៧២ម៉ឺន៩ពាន់គីឡូម៉ែត្រ ប៉ុន្តែវាជាការបើកបររថយន្តដោយស្វ័យប្រវត្តិ និងមានភ្នាក់ងារចាំត្រួតពិនិត្យ ។Video shows Google self-driving van being hit by car in Arizona

បើទោះជាតួលេខចម្ងាយផ្លូវរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិ ស្មើរាប់លានគីឡូម៉ែត្រក្តី ប៉ុន្តែ The Robot Report គឺជាភ្នាក់ងារព័ត៌មានមនុស្សយន្តដ៏ល្បីល្បាញ បានដាស់តឿនថា វាឆាប់រហ័សពេកហើយ ដែលគេសន្និដ្ឋានថា បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិនេះមានសុវត្ថិភាព ពីព្រោះរបាយការណ៍នេះមិនបានបង្ខំឱ្យក្រុមហ៊ុននានាបង្ហាញពីចំនួនគ្រោះថ្នាក់ ឬបង្ហាញពីចំណុចដែលរថយន្តមិនអាចសម្រេចចិត្ត ឬរថយន្តសម្រេចចិត្តខុសឆ្គង ។Cruise car involved in San Francisco crash – NBC Bay Area

លើសពីនេះ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា ក៏ពុំបានកំណត់លក្ខខណ្ឌគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ ទើបធ្វើឱ្យចំនួនគ្រោះថ្នាក់ស្មើជាង៦.៥៧០លើក នៅឆ្នាំ២០២៣ អាចតិចជាងចំនួនគ្រោះថ្នាក់ពិតប្រាកដ ។

ហេតុនេះ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា គួរតែផ្អាកចេញលិខិតអនុញ្ញាតឱ្យបើកបរសាកល្បងសម្រាប់រថយន្តណា ដែលជារបស់ក្រុមហ៊ុនមិនផ្ញើរបាយការណ៍គ្រោះថ្នាក់ក្នុងពេលបើកបរ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់ផ្នែកសុវត្ថិភាព ហើយបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិត្រូវតែទទួលបានការអភិវឌ្ឍ និងកែលម្អបន្តទៀត មុនពេលរដ្ឋកាលីហ្វ័រញ៉ា អនុញ្ញាតឱ្យរថយន្តទាំងនេះផ្តល់សេវាកម្មបើកបរនៅតាមផ្លូវជាក់ស្តែង ៕

ភ្ញាក់ផ្អើល! រកឃើញទីតាំងយករ៉ែនិងទីតាំងផលិតលោហៈបុរាណចំនួន ៥ កន្លែងក្នុងខេត្តព្រះវិហារ

0

ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) កំពុងបន្តស្រាវជ្រាវទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។May be an image of 1 person and climbing

កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅថ្មីនេះ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានរៀបរាប់ថា ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ។May be an image of 1 person and camping -តំបន់ទី១គឺ ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០
-តំបន់ទី២គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែកនិងរ៉ែដែក និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០
-តំបន់ទី៣គឺ ឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក
-តំបន់ទី៤គឺ ត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល
-តំបន់ទី៥គឺ ភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ ហើយក៏ជាតំបន់ការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។May be an image of 2 people

ក្រសួងបន្ថែមថា តំបន់យករ៉ែនិងតំបន់ផលិតលោហៈក្នុងស្រុកឆែបខេត្តព្រះវិហារនេះ គឺជាតំបន់បេតិកភណ្ឌតែមួយគត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែងសម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរអំឡុងឆ្នាំ៨០២ដល់១៤៣១នៃគ.ស។ បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ប៉ុណ្ណោះ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi, ជ្រលងភ្នំPhu Lon ខេត្ត Nong Khai ខេត្ត Savannakhet ក្នុងប្រទេសឡាវ, និងនៅកម្ពុជាស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ៕May be an image of 2 people and treeMay be an image of craterMay be an illustration of map