Home Blog Page 1199

មនុស្សរាប់ពាន់នាក់បានបរិច្ចាគប្រាក់ដើម្បីជួយលោក Trump ពីការបង់ប្រាក់ពិន័យ

0

សហរដ្ឋអាមេរិក៖ មនុស្សជាង ៧,០០០ នាក់បានបរិច្ចាគប្រាក់នៅលើគេហទំព័រគាំទ្រអនឡាញ GoFundMe ដើម្បីជួយអតីតប្រធានាធិបតី Donald Trump ពីការបង់ប្រាក់ពិន័យ ៣៥៥ លានដុល្លារអាមេរិក ដែលតុលាការញ៉ូវយ៉កបានចោតប្រកាន់កាលពីប៉ុន្មានថ្ងៃមុន។Fact check: Trump falsely claims Nikki Haley supported Obama over  Republican opponent Romney | CNN Politics

លោកស្រី Elena Cardone ភរិយារបស់មហាសេដ្ឋីអាមេរិកដ៏ល្បីល្បាញ Grant Cardone បានចាប់ផ្តើមយុទ្ធនាការគាំទ្រលោកត្រាំ នៅលើគេហទំព័ររៃអង្គាសប្រាក់តាមអ៊ីនធឺណិត GoFundMe ដោយមានគោលដៅរៃអង្គាសប្រាក់ចំនួន ៣៥៥ លានដុល្លារអាមេរិកសម្រាប់ជួយលោក Trump ក្នុងការបង់ប្រាក់ពិន័យរបស់តុលាការ។ លោកស្រី Cardone បានសរសេរនៅលើ GoFundMe ថា “ខ្ញុំឈរយ៉ាងម៉ឺងម៉ាត់ជាមួយប្រធានាធិបតី Trump ក្នុងការប្រឈមមុខនឹងការប្រព្រឹត្តដោយអយុត្តិធម៌”។Judge says Trump's hush money trial will move forward, shoots down campaign  conflict arguments - ABC News

គួររំលឹកដែរថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ តុលាការក្រុងញូវយ៉កបានចោតប្រកាន់លោកត្រាំ ពីបទបំប៉ោងតម្លៃនៃទ្រព្យសម្បត្តិរបស់គាត់ដើម្បីទទួលបានប្រាក់កម្ចីអនុគ្រោះ ឬលក្ខខណ្ឌធានារ៉ាប់រង។ ដោយតុលាការបានសម្រេចផាកពិន័យទឹកប្រាក់ចំនួន ៣៥៥ លានដុល្លារ និងហាមឃាត់មិនឱ្យដំណើរការក្រុមហ៊ុននៅក្នុងរដ្ឋញូវយ៉ករយៈពេល ៣ ឆ្នាំទៀតផង។ រីឯ Eric ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏ត្រូវបានទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងឧបទ្ទវហេតុនេះផងដែរ ដោយត្រូវបានបង្ខំឱ្យបង់ប្រាក់ពិន័យជាង ៤ លានដុល្លារអាមេរិក។Donald Trump | Today's latest from Al Jazeera

ហេតុនេះហើយ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ យុទ្ធនាការរៃអង្គាសថវិកាគាំទ្រលោក Trump បានទទួលការគាំទ្រពីមនុស្សជាង ៧,២០០ នាក់ ជាមួយនឹងអំណោយសរុបជិត ៣៧០,០០០ ដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់នេះគឺទាបជាងការផាកពិន័យរបស់តុលាការ។ នេះបើយោងតាមការិយាល័យមេធាវីនៅទីក្រុងញូវយ៉ក ប្រសិនបើការប្រាក់ត្រូវបានរាប់បញ្ចូល អតីតប្រធានាធិបតី Donald Trump និងអាជីវកម្មរបស់គាត់អាចនឹងត្រូវបង់ប្រាក់ពិន័យសរុបជាង ៤៥០ លានដុល្លារអាមេរិក ដែលនេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន ហើយ Trump ប្រហែលជាត្រូវលក់អចលនទ្រព្យ ការវិនិយោគ និងភាគហ៊ុនមួយចំនួនដើម្បីបង់ការផាកពិន័យនេះ។We've Defended Trump's First Amendment Rights, but his Latest Jan. 6  Indictment Claims are Nonsense | ACLU

គួរបញ្ជាក់ដែរថា លោក Trump ដែលស្ទើរតែនឹងក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅក្នុងខែវិច្ឆិកាខាងមុខនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៩១ ករណីនៅក្នុងសំណុំរឿងផ្សេងទៀត។ កាលពីខែមុន គាត់ក៏ត្រូវបានបង្គាប់ឱ្យបង់សំណង ៨៣,៣ លានដុល្លារសម្រាប់ការបរិហារកេរ្តិ៍អ្នកកាសែត E. Jean Carroll ផងដែរ៕

អបអរសាទរ ! រូបថតរបស់អ្នកនាង ស្រួង ភាវី ត្រូវបានតាំងលើ cover ផេករបស់ទូរទស្សន៍កូរ៉េដ៏ធំមួយ

0

អ្នកនាង ស្រួង ភាវី កីឡាការនីស្នូកឃ័រពិភពលោកនិងអាស៊ី កាលពីពេលថ្មីៗនេះគឺបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាស្ថានីយទូរទស្សន៍កូរ៉េដ៏ល្បីល្បាញបានជ្រើសយករូបអ្នកនាងធ្វើជារូបតំណាងដាក់តាំងលើ Cover ឆានែលយូធូបផ្លូវការ។May be an image of 1 person

អ្នកនាង ស្រួង ភាវី ជាកូនខ្មែរមួយរូបដែលបាននាំយកនូវកិត្តិនាមប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ តាមរយៈការបញ្ចេញសមត្ថភាពប្រកួតកីឡាស្នូកឃ័រពិភពលោករហូតទទួលបានជ័យលាភីជើងឯកលំដាប់ថ្នាក់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងគឺតែងតែលេចវត្តមានជួយដល់សង្គមខ្មែរជាច្រើន តាមរយៈគម្រោងមូលនិធិធំៗជួយដល់កុមារ ក្មេងកំព្រា ជនទុគត ចាស់ជរាជាដើម។ ប្រជាជនខ្មែរភាគច្រើនគឺបានស្គាល់និងកោតសរសើររូបអ្នកនាង ព្រោះតែងតែបានជួយទំនុកបម្រុងដល់សង្គមជានិច្ចតាមរយៈកាយ វាចា ចិត្ត ក៏ដូចជាបង្ហោះនូវសារលើកទឹកចិត្ត គំនិតអប់រំខ្លីៗ ជាពិសេសក្នុងន័យព្រះពុទ្ធសាសនា តាមរយៈបណ្តាញសង្គមអ៊ីនធើណែត ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ។May be an image of 2 people and text

កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២៤នេះ យោងតាមដាក់បង្ហោះនៅលើគណនីផ្លូវការរបស់អ្នកនាង ស្រួង ភាវីគឺបានសរសេរថា «ជាមោទកភាពដ៏ក្រៃលែងសម្រាប់ជាតិខ្មែរ ដែលស្ថានីយទូរទស្សន៍ដ៏ធំរបស់កូរ៉េSBS Sportsបានជ្រើសយករូបកូនស្រីរបស់កម្ពុជាមកដាក់លើគម្រប(cover)នៃឆានែលយូធូបផ្លូវការរបស់ស្ថានីយទូរទស្សន៍ដ៏ធំរបស់កូរ៉េមួយនេះ»។May be an image of 1 person and text

គួរបញ្ជាក់ដែរថា SBS Sports គឺបុស្តិ៍ទូរទស្សន៍កីឡាដ៏ធំនិងល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣មកម្លេះ។ ដូច្នេះហើយវត្តមានរបស់កូនខ្មែរនៅលើផ្ទាំង Cover ទូរទស្សន៍ប្រទេសកូរ៉េលើកនេះគឺជារឿងដ៏គួរឲ្យស្ងើចសរសើរបំផុត ដែលបានបង្ហាញមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ អ្នកនាង ស្រួង ភាវី ម្នាក់នេះហើយគឺជាអ្វីដែលសង្គមខ្មែរបច្ចុប្បន្នត្រូវការជាចាំបាច់ ដើម្បីអភិវឌ្ឃធនធានមនុស្សដ៏មានតម្លៃ និងជាទំពាំងស្នងឬស្សីដ៏មានគុណភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmCfkQ_i1BzdA_isEiGEa2NY_pTYeofuwrVReREDfgYUriWwF05Vo13g1u1bDWHNwpMCXhDI9UBaALux3UAqydiYG8TYgkSEnT5iGbTtu3Nw0koPDvDC_Yu7GYDHAMWf7PkVDG0AQjbArKNJHvyulxWlL8RrUzOT77aRpts6R8HMjigJW-rpWUll6L4t8/s1080/photo_2024-02-19_15-17-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqp_Q05A-beAfdboMWh3tg4SOJRabIPFs2e9usFstLTxL6gDARTt383JJi-kvgPEVnlibtseALSNxJLk5i1mv0sqczzMLk8kzFWRxb2VAjHYw_vkT5BM_pequ3JgwJv5c6zN8CUEiQ0vJfsqL8ajB6qe9VAG37OXMza0aL7GBlhe-TUzF5mqVhmc9MS3g/s1280/photo_2024-02-19_15-17-14.jpg

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ តម្លើងស្លាកកំណត់ល្បឿន៨០គីឡូម៉ែត្រ ៣ទីតាំង ពីភ្នំពេញមកកំពត

0

ថ្មីៗនេះ ដោយមានករណីសមត្ថកិច្ចបាញ់ល្បឿនជាច្រើនករណី ដែលអ្នកបើកបរភាគច្រើន លោកមិនបានដឹង ឬក៏ប្រទះឃើញស្លាកសញ្ញាកំណត់ល្បឿននៅតាមបណ្តោយផ្លូវជាតិ ឆ្ពោះទៅកាន់ខេត្តកំពតនោះ ខណៈនេះស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការតម្លើងស្លាកកំណត់ល្បឿន៨០គីឡូម៉ែត្រ ៣ទីតាំង ពីភ្នំពេញមកកំពត។

នៅក្នុងរួមមាន៖

១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។
២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ជុំវិញករណីនេះ ស្នងការខេត្តកំពតក៏បានបញ្ជាក់ថា៖”នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេបាទ គឺយើងខ្ញុំនិងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត សូមបងប្អូនទាំងអស់ជ្រាបជាពត៏មាន”៕May be an image of 8 people and textMay be an image of 5 people, ambulance and text

 

ក្រុមហ៊ុនស្មាតហ្វូនមួយចំនួន នឹងដកខ្លួនពីការផលិតស្មាតហ្វូនដែលអាចបត់បានព្រោះតែរឿងនេះ !

0

បរទេស៖ ក្រុមហ៊ុនធំៗមួយចំនួនដូចជា Apple, OPPO និង Vivo បានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារទូរស័ព្ទដែលអាចបត់បាន ដោយសារតែជួបបញ្ហាលំបាកខ្លាំងពេកក្នុងការផលិត និងរចនា។Next-Generation Folding Smartphone Concepts : Apple iPhone Fold conceptកាលពីពេលថ្មីៗនេះយោងតាម Digital Chat Station (DCS) ដែលជាវេទិការព័ត៌មានបច្ចេកវិទ្យាល្បីឈ្មោះមួយរបស់ពិភពលោក បានឱ្យដឹងថា ទីផ្សារទូរស័ព្ទអេក្រង់បត់ ដែលធ្លាប់បានសាទរថាជារបកគំហើញបន្ទាប់នៅក្នុងឧស្សាហកម្មស្មាតហ្វូន កំពុងប្រឈមមុខនឹងបញ្ហាដែលមិននឹកស្មានដល់ ខណៈដែលក្រុមហ៊ុនធំៗចំនួនបីបានផ្អាក ឬពន្យារពេលក្នុងការផលិតទូរស័ព្ទអេក្រង់បត់។

លើសពីនេះ ក្រុមហ៊ុនពីរផ្សេងទៀតក៏បានផ្អាកគម្រោងផលិតទូរស័ព្ទអេក្រង់ដែលអាចបត់បានរបស់ពួកគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ហេតុផលសម្រាប់ការផ្អាកគម្រោងទាំងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីៗនេះបាននិយាយថា ទាំង OPPO និង Vivo បានសម្រេចចិត្តដកខ្លួនចេញពីទីផ្សារទូរស័ព្ទដែលអាចបត់បាន។ មូលហេតុត្រូវបានគេនិយាយថាដោយសារតែចំណែកទីផ្សាររបស់ពួកគេនៅក្នុងផ្នែកនេះធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន។Vivo X Fold 2, Vivo X Flip, Vivo Pad 2 announced: All Details

ខណៈដែលគម្រោងអេក្រង់បត់របស់ Apple ក៏ត្រូវបានគេនិយាយដែរថាកំពុងប្រឈមមុខនឹងបញ្ហាដោយសារតែភាពផុយស្រួយនៃអេក្រង់។ ទោះបីជាទូរស័ព្ទដែលអាចបត់បានផ្តល់នូវការរចនា និងសមត្ថភាពពិសេសក៏ដោយ ប៉ុន្តែពួកគេនៅតែមានតម្លៃថ្លៃ និងមានភាពផុយស្រួយ ហើយកម្មវិធីពិតជាមិនត្រូវបានធ្វើឱ្យប្រសើរនោះទេ។ ដូច្នេះហើយ បច្ចុប្បន្នទីផ្សារទូរស័ព្ទដែលអាចបត់បានគឺមានតែក្រុមហ៊ុន Samsung ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធប្រតិបត្តិការ Android។Samsung Galaxy Z Fold5 Folding Phone | Samsung US

ដោយពួកគេបានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនដែលអាចបត់បានធំបំផុត ហើយត្រូវបានគេនិយាយថាកំពុងអភិវឌ្ឍទូរស័ព្ទអេក្រង់ជំនាន់ក្រោយដែលអាចបត់បានរហូតដល់ទៅ ៣ តង់ទៀតផង។ ខណៈដែលក្រុមហ៊ុន Huawei ក៏ត្រូវបានគេនិយាយដែរថានឹងកំពុងអភិវឌ្ឍទូរស័ព្ទដែលមានអេក្រង់អាចបត់បាន ៣ តង់ដូចទៅនឹង Samsung ផងដែរ៕

ហារ៉ាយុទ្ធ និង គណនី Jee Mey ស៊.កសៀ..តពាក្យស..ម្តីផ្ទុះពេញបណ្តាញសង្គមរាលដាលដល់ វណ្ណដា

0

លោក ហារ៉ាយុទ្ធ ដែលធ្លាប់មានរឿងចម្រូងចម្រាសជាមួយតារារ៉េប វណ្ណដា ពេលនេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកម្តងទៀតបន្ទាប់ពីលោក និងគណនីហ្វេកប៊ុកមួយឈ្មោះ Jee Mey បានផ្ទុះសង្គ្រាមពាក្យសម្តីឌឺដងផ្លែផ្កាដាក់គ្នា។ រឿងនេះកាន់តែរីករាលខ្លាំងបន្ទាប់ពី ហារ៉ាយុទ្ធ ទប់កំហឹងលែងជាប់ថែមទាំងផ្លែផ្កាទៅដល់អាយដលម្ខាងទៀតគឺ វណ្ណដា ។No photo description available.ដើមចមដំបូងនៃរឿងនេះបានកើតឡើងនៅក្នុងកម្មវិធីមួយដែល ហារ៉ាយុទ្ធ បានទៅគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស ច្រៀងក្នុងកម្មវិធី ហើយគណនីហ្វេកប៊ុកមានឈ្មោះថា Jee Mey បានបង្ហោះរូបភាពដោយក្នុងរូបភាពនោះជាប់រូបលោកព្រមទាំងដាក់ចំណងជើងថា «តោះយើង យីសហាស់ទល់មុខជ្រូកតូច»។ បន្ទាប់ពីគណនីនេះបង្ហោះរូបភាពខ្លួនអមជាមួយសម្តីស៊កសៀតពាក្យថាជ្រូកតូចនេះលោក ហារ៉ាយុទ្ធ បានបង្ហោះឡើងវិញភ្ជាប់ជាមួយសម្តីថា «ប្រដៅ fan ផងបើសិនជាថ្លៃថ្នូរ»។No photo description available.

ភ្លើងកម្តៅកាន់តែក្តៅងំ នៅក្នុង Story របស់លោក ហារ៉ាយុទ្ធ បានពួយមួយរយៗដាក់គណនី Jee Mey ព្រោះតែការមិនពេញចិត្តដែលបានបង្ហោះរូបលោក។ ចំណែកឯគណនី Jee Mey នេះបានអះអាងនៅលើអាខោនរបស់ខ្លួនដែរថា ការថតជាប់លោក ហារ៉ាយុទ្ធ គឺជារឿងចៃដន្យប៉ុណ្ណោះ។No photo description available.

ហារ៉ាយុទ្ធ បាននិយាយទៀតថា អ្នកនិយាយថារឿងហ្វេនមក bully អាយដល នោះលោកបានឆ្លើយតបថា ក្រែងអាយដលអ្នកថ្លៃថ្នូរចុះមិចមិនប្រដៅហ្វេនរឿងប៉ុណ្ណឹងៗដោយលោកថាគេធ្វើតារាប៉ុននេះដែលសម្តៅទៅកាន់វណ្ណដា គឺមាន fans club ហើយចេះណែនាំខ្លះទៅរឿងបញ្ចប់អស់ហើយប៉ុន្តែនៅតែដើរខាំគេមិនព្រមលែង។Hara Yuth បញ្ជាក់ថា រឿងខ្លួននឹង វណ្ណដា បានបញ្ចប់ហើយ នៅឡើយតុលាការមិនមានក្នុងហេតុការណ៍ – Popular Magazine

ដោយភ្លើងកម្តៅកាន់តែខ្លាំង ហារ៉ាយុទ្ធ បានលើកឡើងទៀតថា មិនមែនស៊េរីធ្វើកម្មវិធីឱ្យហ្វេនចូលរួមអស់លុយនោះទេគួរតែយល់ហើយ គ្នាលោកធ្វើកម្មវិធីដែលសម្តៅដល់ ជី ដេវីត និង ទេព បូព្រឹក្ស លក់សំបុត្រយកតម្លៃធម្មតាម៉ាឱ្យហ្វេនសប្បាយបើចង់សប្បាយអាចមកបានព្រោះអត់ដែលមាន Concert ច្រើនចឹងហើយច្រណែនហ្វេនអត់មានកន្លែងសប្បាយអាចមកសប្បាយកន្លែងគ្នាលោកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-zdfmNfBGn73TOuOHZEI-0xA7v76wTQDHX97K-FUT6n40HXhyFn3saSCjfGZTEyKU0Jb52ru0s2Nr2kD-nNG838_WU2HSfNWgvCx_sZpla9jidw8eKTMDWlLStkrkL3ohS3zEgdsAyeg_jiUTSz3WXrxAgpDBHuthtk8XKSIGNEVVI8xuAecMb63iKL4/s744/image_2024-02-19_09-35-01.png

ការផ្ទុះសង្គ្រាមមពាក្យសម្តីរវាងហ្វេន វណ្ណដា និង ហ្វេន ជី ដេវីត តែងតែកើតមាននៅលើបណ្តាញសង្គមដែលហ្វេនៗទាំងសងខាងតែងតែឌឺដងពាក្យសម្តីទៅវិញទៅមកម្តងហើយម្តងទៀតមិនចេះចប់។ ការឈ្លោះគ្នាទាំងសាមីខ្លួន វណ្ណដា និង ជី ដេវីត បញ្ចប់ហើយនៅឡើយតែហ្វេនៗមួយចំនួនរករឿងគ្នាទៅវិញទៅមកនេះជាហេតុធ្វើឱ្យអាយដលរបស់ខ្លួនអាប់ឈ្មោះកិត្តិយសទៅជាមួយដែរ។ ដូច្នេះហ្វេនៗគួរគិតឱ្យល្អិតល្អន់មុននឹងធ្វើអ្វីមួយទៅព្រោះរាល់ការមានរឿងឈ្លោះទាស់ទែងជាមួយគ្នាមិនដែលមានផលល្អទេថែមទាំងដោយទៅទាំងអាយដលផងដែរ៕

 

 

រដ្ឋបាលខណ្ឌទួលគោក ព្រមានចាត់វិធានការលើពលរដ្ឋដែលយកចញ្ចើមផ្លូវនៅលើផ្លូវម៉ៅសេទុង ធ្វើអាជីវកម្ម

0

រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីប្រកាស ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ២៤៥ (ម៉ៅសេទុង) ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ សូមបញ្ឈប់ការប្រកបអាជីវកម្មលក់ដូរនៅលើផ្លូវសាធារណៈ និងមិនអនុញ្ញាតឱ្យចតយានយន្តនៅលើផ្លូវសាធារណៈបន្តទៀតឡើយ។ចិញ្ចើមផ្លូវភាគច្រើននៅក្នុងរាជធានីភ្នំពេញត្រូវគេរំលោភធ្វើជាកម្មសិទ្ធ  ជាក់ស្តែងផ្លូវលេខ១៦៣ ពីវត្តមហាមន្ត្រីដល់កែងផ្លូវម៉ៅសេទុង ...ក្នុងករណីនេះ រដ្ឋបាលខណ្ឌ ដាក់ចេញនូវវិធានការ២សំខាន់ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋធ្វើតាម ដែលមានដូចជា៖

១. បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ព្រមទាំងយកទីតាំង ដីសាធារណៈនៅមុខផ្ទះរបស់ខ្លួនដែលអាជ្ញាធរបានកំណត់ ជួល ឬធ្វើអាជីវកម្មលក់ដូរជាដាច់ខាត។

២. មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ លើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ ១៨២ ដល់ផ្លូវលេខ២១៧)។

រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីមិនអនុវត្តតាមសេចក្តី ជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ សម្ភារ និងទ្រព្យសម្បត្តិណាមួយឡើយ។ ក្នុងករណីមានការរារាំងប្រឆាំងនឹងការអនុវត្តវិធានការរដ្ឋបាល របស់អាជ្ញាធរមាន សមត្ថកិច្ច នឹងឈានដល់ការអនុវត្តវិធានការច្បាប់ ៕

ដើម្បីទទួលបានសុខភាពរាងកាយល្អ តើមនុស្សគ្រប់វ័យត្រូវការកាល់ស្យូមប៉ុន្មាន?

0

កាល់ស្យូម គឺជាសមាសធាតុរ៉ែដល់សំខាន់នៅក្នុងឆ្អឹងនិងធ្មេញ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយរបស់យើងផងដែរ។ ប៉ុន្តែនៅអាយុនីមួយៗរាងកាយរបស់យើងបានលូតលាស់ជាបន្តបន្ទាប់ ដូច្នេះហើយតើមនុស្សគ្រប់វ័យទាំងអស់ត្រូវការកាល់ស្យូមប៉ុន្មានក្នុង ១ថ្ងៃ?

១.កុមារភាព៖ ចំពោះកុមារតូចដែលមានអាយុ ១-១០ឆ្នាំ គួរតែទទួលបានកាល់ស្យូម ៨០០ – ១០០០ មីលីក្រាមក្នុងមួយថ្ងៃ សម្រាប់ពង្រឹងឆ្អឹង និងធ្មេញ រួមទាំងផ្នែកផ្សេងៗទៀត ដើម្បីប្រើប្រាស់ជារចនាសម្ព័ន្ធនៃរាងកាយ។Calcium: Health benefits, foods, and deficiency

២.មនុស្សពេញវ័យ៖ សម្រាប់មនុស្សពេញវ័យវិញគួរតែទទួលបានជាតិកាល់ស្យូម ១២០០ មីលីក្រាមក្នុងមួយថ្ងៃ។Teenage Years - Nutritional Information - Bord Bia

៣.ស្ត្រីមានផ្ទៃពោះ៖ រីឯស្ត្រីមានផ្ទៃពោះគួរតែទទួលបានជាតិកាល់ស្យូម ១៥០០មីលីក្រាមក្នុងមួយថ្ងៃ ដែលលើសពីមនុស្សធម្មតា ដោយសារតែសារធាតុរ៉ែបែបនេះត្រូវបានបញ្ជូនទៅកុមារសម្រាប់ការអភិវឌ្ឍនៃរចនាសម្ព័ន្ធរាងកាយរបស់ទារក។Essential Nutrients For A Healthy Pregnancy: Are You Eating Enough Protein  & Calcium? - MY Texas Health Care Obstetrics & Gynecology

៤.ស្ត្រីបំបៅដោះ៖ សម្រាប់ស្រ្តីបំបៅដោះគួរតែទទួលបានជាតិកាល់ស្យូម ១៥០០ – ២០០០ មីលីក្រាមក្នុងមួយថ្ងៃ។

៥.មនុស្សចាស់៖ ជាធម្មតាមនុស្សគួរតែទទួលបានជាតិកាល់ស្យូម ១០០០-១៥០០ មីលីក្រាម / ថ្ងៃ ដែលលើសពីមនុស្សធម្មតា ព្រោះក្រោយអាយុជាង ៣០ឆ្នាំ រាងកាយនឹងស្រូបជាតិកាល់ស្យូមតិច បណ្តាលឱ្យមានបញ្ហាឆ្អឹង ព្រោះមិនបានទទួលជាតិកាល់ស្យូមគ្រប់គ្រាន់ និងធ្វើឱ្យឆ្អឹងផុយ prune និងមិនមានសុខភាពល្អ៕Healthy Eating for Older Adults - Abba Medical Transportation

ទីផ្សាររថយន្តអគ្គិសនីបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក

0

បរទេស៖ នៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់នៅទូទាំងពិភពលោកមានចំនួន ១.១ លានគ្រឿង កើនឡើង ៦៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះថា ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករា ប៉ុន្តែបានធ្លាក់ចុះទៅវិញនៅក្នុងខែធ្នូ។ ការផ្លាស់ប្តូរនេះអាចមកពីកត្តាជាច្រើនដូចជាការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនី បទប្បញ្ញត្តិតឹងរ៉ឹងទាក់ទងនឹងយានជំនិះ/ការបំភាយអគ្គីសនី ឬគ្រាន់តែជាការធ្លាក់ចុះនៃការលក់តាមរដូវកាលជាដើម។People Love Electric Vehicles! Now Comes the Hard Part | WIRED

នៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសអាល្លឺម៉ង់ បារាំង និងចិន រថយន្តអគ្គិសនី និងរថយន្តកូនកាត់សរុបចំនួន ១.១ លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោកក្នុងខែមករា ឆ្នាំ ២០២៤។ ដោយតួលេខខាងលើមានការកើនឡើងគួរឱ្យកត់សម្គាល់ ៦៩% បើប្រៀបធៀបទៅនឹង ៦៦០,០០០ គ្រឿងដែលបានលក់ក្នុងខែមករា ឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនៃការលក់នេះគឺទាបជាងក្នុងខែធ្នូ ២៦% ហើយក៏ទាបជាងខែមិថុនា សីហា កញ្ញា តុលា និងវិច្ឆិកា ក្នុងឆ្នាំ ២០២៣ ផងដែរ។ លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យនៅ Rho Motion បានពន្យល់ថា ការលក់រថយន្តអគ្គិសនីក្នុងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះប្រហែល ៥០% ក្នុងខែមករា ឆ្នាំ២០២៤ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលប្រទេសនេះបានដកប្រាក់ឧបត្ថម្ភរថយន្តអគ្គិសនី ហើយការធ្លាក់ចុះស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងប្រទេសបារាំងផងដែរ។Electric Vehicles for Everyone? The Impossible Dream | Manhattan Institute

ទោះជាយ៉ាងណាក៏ដោយ Lester នៅតែមានសុទិដ្ឋិនិយមអំពីអនាគតដោយព្យាករណ៍ថាការធ្លាក់ចុះនេះនឹងមានរយៈពេលខ្លី។ លោកបានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្តទំនងជានឹងបង្កើនការចំណាយលើរថយន្តអគ្គិសនី ដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័នដែលកំណត់ដោយសហភាពអឺរ៉ុប។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា ការលក់ម៉ូដែលកូនកាត់អគ្គិសនី និងដោតឌុយអ៊ីនបានកើនឡើង ៤១% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបានថយចុះ ១៤% បើធៀបនឹងខែធ្នូ ឆ្នាំ ២០២៣។ ដូចគ្នានេះដែរនៅក្នុងប្រទេសចិន ការលក់បានកើនឡើងជិតពីរដងក្នុងខែមករា ប៉ុន្តែបានធ្លាក់ចុះ ២៦% បើធៀបនឹងខែធ្នូឆ្នាំមុន។Electric Vehicles Ease into Fast Lane

ម៉្យាងវិញទៀត យោងតាមសេចក្តីប្រកាសដ៏គួរឱ្យកត់សម្គាល់បំផុតមួយដែលបានធ្វើឡើងនៅក្នុងវិស័យរថយន្តកូនកាត់អគ្គិសនី និងដោតឌុយប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺក្រុមហ៊ុនរថយន្តយក្សរបស់អាមេរិក General Motors បាននិយាយកាលពីខែមុនថា ខ្លួននឹងចាប់ផ្តើមលក់រថយន្តកូនកាត់ដោតឌុយអ៊ីនមួយចំនួននៅក្នុងប្រទេស និងពង្រីកទីផ្សារ ដើម្បីអនុលោមតាមស្តង់ដារឥន្ធនៈ និងការបំភាយឧស្ម័នដ៏តឹងរ៉ឹង។ ការផ្លាស់ប្តូរនេះអាចជំរុញការលក់រថយន្តកូនកាត់នៅក្នុងសហរដ្ឋអាមេរិក ដោយដើរតួជា “ជំហានមួយ” ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការផ្លាស់ប្តូរពីរថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុងទៅជារថយន្តអគ្គិសនីសុទ្ធ៕

លោកនាយករដ្ឋមន្ត្រីថៃរីករាយនៅពេលលោកថាក់ស៊ីន ទទួលបានការព្យួរទោស

0

ប្រទេសថៃ ៖ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លើកឡើងថា លោករីករាយនៅពេលអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ លោក Thaksin Shinawatra បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។ លោកនាយករដ្ឋមន្ត្រីថៃនឹងមានឱកាសចូលជួបលោក Thaksin ប៉ុន្តែលោកបញ្ជាក់ថា ប្រទេសថៃមាននាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះ ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានផ្តល់សម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោកបានបង្ហាញនូវក្តីរីករាយដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin បានទទួលការព្យួរទោស និងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។Bangkok Post - Srettha: Thaksin could have role after release

លោក Srettha Thavisin បញ្ជាក់ថា គ្រប់យ៉ាងបានដំណើរការទៅតាមលក្ខខណ្ឌច្បាប់ ហើយលោកនៅតែបញ្ជាក់ពាក្យដដែលថា លោក Thaksin គឺជាអតីតនាយករដ្ឋមន្ត្រីថៃម្នាក់ ដែលមានចំណេះដឹង សមត្ថភាព និងទទួលបានការស្រឡាញ់ចូលចិត្តពីពលរដ្ឋថៃ ។ លោករីករាយណាស់នៅពេលលោក Thaksin ទទួលបានការព្យួរទោស ប៉ុន្តែលោកមិនបានទូរស័ព្ទទៅជជែកជាមួយអ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ នៅឡើយទេ ពីព្រោះបច្ចុប្បន្ននេះ លោកចង់ឱ្យពួកគេមានពេលវេលានៅជាមួយគ្នាជាលក្ខណៈគ្រួសារ ។Pheu Thai foots the political bill for Thaksin's return | East Asia Forum

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីមិនបានបារម្ភអ្វីទេ ដោយសារលោក និងអ្នកនាង Paetongtarn បានយល់ពីគ្នាទៅវិញមកស្រាប់ហើយ ។ ប្រសិនបើមានឱកាស លោកនឹងចូលជួបលោក Thaksin ដូចលោកធ្លាប់ចូលជួបលោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃដែរ ។

នៅពេលអ្នកសារព័ត៌មានសួរថា ពេលនេះ អ្នកមានទស្សនៈខុសគ្នានិយាយថា អំណាចគ្រប់គ្រងនាពេលនេះ បានផ្លាស់ចេញពីវិមានរដ្ឋាភិបាលទៅកាន់លំនៅឋានរបស់លោក Thaksin វិញ តើលោកនាយករដ្ឋមន្ត្រីយល់ឃើញយ៉ាងណាដែរ?Ex-prime minister Thaksin enters Thai prison hours after returning from  exile | The Hunts Post

លោក Srettha Thavisin ឆ្លើយថា លោកទទួលស្គាល់ពីទស្សនៈខុសគ្នា ប៉ុន្តែលោកមិនចង់ឱ្យយករឿងនេះមកធ្វើជាប្រធានបទទេ ពីព្រោះបើយោងតាមរដ្ឋធម្មនុញ្ញប្រទេសថៃចែងថា នាយករដ្ឋមន្ត្រីថៃមានតែម្នាក់ប៉ុណ្ណោះ ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ បានបង្ហោះរូបភាពក្នុង Instagram ផ្ទាល់ខ្លួន អំពីលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ អង្គុយលេងនៅបរិវេណអាងហែលទឹកក្នុងលំនៅឋាន ក្រោយពីលោកទទួលបានការព្យួរទោស ។ អ្នកនាង Paetongtarn បានសរសេរក្នុង Instagram ថា ៖ «ក្រោយពីមិនបានឃើញបរិយាកាស និងពន្លឺថ្ងៃនៅខាងក្រៅអស់ចំនួន១៨០ថ្ងៃ និងមិនបានវិលត្រឡប់មកផ្ទះមួយនេះអស់រយៈពេល១៧ឆ្នាំ នៅទីបំផុត លោកប៉ាក៏អាចមកអង្គុយនៅខាងក្រៅបែបនេះ» ។PM-elect Srettha vows to improve Thais' lives - Khmer Times

គួរបញ្ជាក់ថា លោក Thaksin អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ បានទទួលការព្យួរទោសកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីលោកទទួលទោសអស់ចំនួន១៨០ថ្ងៃ ។ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ លោកបានធ្វើដំណើរចាកចេញពីមន្ទីរពេទ្យប៉ូលិស និងជិះរថយន្តទៅផ្ទះរបស់លោក ដែលស្ថិតនៅផ្លូវចារឺនសានីតវង្ស តំបន់បាងផ្លាត់ ទីក្រុងបាងកក ៕

NASA កំពុងប្រកាសរកអ្នកស្មគ្រ័ចិត្តទៅរស់នៅសាកល្បងនៅភពអង្គារសិប្បនិមិត្ត

0

សហរដ្ឋអាមេរិក៖ ប្រិយមិត្តទាំងអស់គ្នាដែលជាអ្នកតាមដានផ្នែកអវកាសប្រាកដជាដឹងហើយថា កាលពីកន្លងទៅ NASA បានបញ្ជូនអ្នកវិទ្យាសាស្ត្រចំនួន ៤រូបទៅរស់នៅភពអង្គារសិប្បនិមិត្ត (Mars Dune Alpha) ដែលរៀបចំឡើងនៅលើភពផែនដីនោះទេ។ ទោះបីជាទីភ្នាក់ងារនេះមិនទាន់បញ្ជូនមនុស្សទៅកាន់ភពក្រៅពិតប្រាកដក៏ដោយ ក៏ NASA គ្រោងនឹងបញ្ជូននាវិកទៅរស់នៅភពអង្គារនាពេលអនាគត ដោយបច្ចុប្បន្នកំពុងរៀបចំសម្រាប់បេសកកម្មស្វែងរកអ្នកស្ម័គ្រចិត្តបន្ថែម ខណៈដែលវិទ្យាសាស្ត្រចំនួន ៤រូបនោះជិតដល់ថ្ងៃត្រឡប់មកវិញហើយ។Want to live like a Martian? NASA is seeking volunteers

ដូច្នេះប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរបរិយាកាសផែនដី ទៅរស់នៅភពអង្គារវិញ NASA នឹងមានការផ្តល់ជូនសម្រាប់អ្នក។ នេះបើយោងតាម Digital Trends ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បេសកកម្មរស់នៅភពអង្គារសិប្បនិមិត្ត នៅក្នុងមូលដ្ឋាន Mars Dune Alpha មានគោលបំណងចង់ឱ្យមនុស្សចេះសម្របខ្លួន និងអភិវឌ្ឍការច្នៃប្រឌិត ក៏ដូចជាដោះស្រាយបញ្ហាដែលអាចកើតឡើងភ្លាមៗ នៅក្នុងបរិស្ថានស្មុគស្មាញ ដែលត្រូវបានរៀបចំឱ្យមានលក្ខណៈស្រដៀងនឹងភពអង្គារ។NASA Seeks Volunteers For Yearlong Simulated Mars Mission

Mars Dune Alpha គឺជាមូលដ្ឋានដែលមានទំហំ ១៥៨ ម៉ែត្រក្រលាកសាងឡើងដោយបច្ចេកវិទ្យាព្រីន 3D គឺជាការពិសោធន៍ផ្នែកសុខភាពរាងកាយ ស្មារតី និងការដោះស្រាយបញ្ហានានាពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្ត ដោយមិនមានជំនួយពីមនុស្សនៅលើផែនដីនោះទេ។ ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ ៤រូបនឹងត្រូវបញ្ចប់បេសកកម្មនៅប៉ុន្មានខែខាងមុខនេះ ដោយសារពួកគាត់បានសិក្សា និងរស់នៅភពអង្គារសិប្បនិមិត្តអស់រយៈពេល ១ឆ្នាំហើយ។ ហេតុនេះបច្ចុប្បន្ន NASA កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តមួយក្រុមទៀត ដើម្បីជំនួសអ្នកវិទ្យាសាស្ត្រពីមុន ក៏ដូចជាចូលរួមជាមួយក្រុមនាពេលអនាគតផងដែរ។Nasa seeks volunteer applications for paid, year-long simulated Mars mission

ដូច្នេះ NASA កំពុងសាកល្បងអ្នកវិទ្យាសាស្ត្រដែលមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែក STEM ដូចជាជីវវិទ្យា គណិតវិទ្យា ឬវិស្វកម្ម ឬអ្នកបើកយន្តហោះដែលមានបទពិសោធន៍យ៉ាងហោចណាស់ ១,០០០ ម៉ោង ដើម្បីអាចជួយមនុស្សធម្មតាដែលមានឆន្ទៈចង់ចង់ចូលរួមបេសកកម្មនេះឱ្យទទួលបានជោគជ័យទាំងអ្នកវិទ្យាសាស្រ្ត និងអ្នកស្ម័គ្រ្គចិត្ត ក្នុងគោលបំណងជ្រើសរើសមនុស្សទាំងនេះទៅរស់នៅភពក្រៅជាមួយសមាជិកនាវិកនាពេលអនាគត។Nasa unveils 'Mars' habitat for year-long experiments on Earth | The  Straits Times

គួរបញ្ជាក់ដែរថា អង្គការ NASA បានកំពុងស្វែងរកពលរដ្ឋអាមេរិកដែលមានសុខភាពល្អមាំមួន មានកម្លាំងចិត្តរឹងមាំ មិនចេះជក់បារី មិនផឹកស្រា ដែលមានអាយុពី ៣០-៥៥ ឆ្នាំ និងស្ទាត់ជំនាញភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងនាវិក និងបេសកកម្ម។ អ្នកគ្រប់គ្រង NASA បាននិយាយថា “អ្នកដាក់ពាក្យសុំគួរតែមានបំណងប្រាថ្នាដ៏មុតមាំសម្រាប់ការផ្សងព្រេង និងចាប់អារម្មណ៍ក្នុងការរួមចំណែកដល់ការងាររបស់ NASA ដើម្បីរៀបចំសម្រាប់ដំណើរមនុស្សដំបូងទៅកាន់ភពព្រះអង្គារនាពេលអនាគត”៕