Home Blog Page 1200

វៀតណាមនាំចេញកាហ្វេធម្មជាតិ Organic លើកដំបូងទៅជប៉ុន

0

ប្រទេសវៀតណាម ៖ កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Vinh Hiep ស្ថិតនៅខេត្តសាឡាយ ប្រទេសវៀតណាម បាននាំចេញគ្រាប់កាហ្វេធម្មជាតិ Organic ជាផ្លូវការលើកដំបូងទៅកាន់ប្រទេសជប៉ុន ស្មើប្រមាណ៤០តោន ខណៈជប៉ុនគឺជាទីផ្សារមានតម្រូវការកាហ្វេខ្ពស់ ។

កាហ្វេធម្មជាតិ Organic គឺសំដៅលើកាហ្វេដែលបានដាំដុះ និងផលិតតាមវិធីសាស្ត្រប្រកបដោយសុវត្ថិភាព គ្មានសារធាតុគីមី ។ វាជាកាហ្វេដែលគេដាំឱ្យធំលូតលាស់តាមបែបធម្មជាតិ និងដាំនៅតំបន់ធម្មជាតិ ដែលមានគ្មានសារធាតុគីមីនៅក្នុងដី, បរិយាកាស និងទឹក ដើម្បីទទួលបានទិន្នផលកាហ្វេមានគុណភាពល្អ និងសុវត្ថិភាព ។ ក្រៅពីនេះ កសិករត្រូវតែថែទាំវាយ៉ាងចិត្តទុកដាក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIbu7basC8O1VR304fTIT1rk0LNGMaftq9BodvctRrzHO5DRfJ4b8p__FhgLFWjn-6wp97I964D8VRgndFxpH2TdeAmhif01d_UnlL_mOKg0oVzPNKCs7Lr-1iV5rdHf93oz1151P9iIbunceTa5O0wGRAsUoKzDw4MppTqgh2Lu8DZBCSmaQXiTGiQE/s700/photo_2024-03-27_09-38-24.jpg

លោក Thai Nhu Hiep អនុប្រធានសមាគមកាហ្វេ និងកាកាវនៅវៀតណាម និងជានាយកក្រុមហ៊ុន Vinh Hiep លើកឡើងថា បើទោះជាគ្រាប់កាហ្វេធម្មជាតិ Organic របស់វៀតណាមនឹងមានសក្តានុពលខ្ពស់ក្តី ប៉ុន្តែវាមានបរិមាណត្រឹមតែ២% ប៉ុណ្ណោះ នៃទិន្នផលផលិតនៅលើទីផ្សារពិភពលោក ។ លោកបន្តថា កសិករវៀតណាមភាគច្រើននិយមដាំដុះដំណាំតាមទម្លាប់របស់ពួកគេ និងប្រើប្រាស់ជីគីមី ។

ទោះយ៉ាងណា ក្រុមហ៊ុន Vinh Hiep បានសហការជាមួយបណ្តាកសិករមួយចំនួន ដើម្បីបង្កើនតម្លៃនៃការដាំដុះកាហ្វេ ។ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានវិនិយោគប្រាក់ ដើម្បីផ្លាស់ប្តូរចម្ការកាហ្វេដាំដុះតាមបែបប្រពៃណី ទំហំ៤២ហិកតា ឱ្យក្លាយជាចម្ការកាហ្វេធម្មជាតិ Organic និងស្របតាមស្តង់ដាររបស់ក្រសួងកសិកម្មអាមេរិក ហើយក្រុមហ៊ុនបានចំណាយរយៈពេល២ឆ្នាំ ក្នុងការចរចាជាមួយក្រុមហ៊ុនផ្សេងៗរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk4sq-mlk5n_Jbzo5WTJO17bhVuP0XPwOGveQ9bEK8aO9nNk8eoEStqy0xJ3PzeBvr8Z1MC4AbwOfxWKsHL9_oujMrp0vEmPcMmUuNcjHvOGQXcGVhyphenhyphenR2oLnVoPhEd6Kq7OvoFcEwvelASnTafTcHAo4mg6mDjWTllnG_C1G3i_PW6LD0qyByyAiGlVJI/s640/photo_2024-03-27_09-38-21.jpg

ការនាំចេញគ្រាប់កាហ្វេធម្មជាតិ Organic របស់វៀតណាមជាលើកដំបូង គឺបាននាំចេញទៅប្រទេសជប៉ុនក្នុងតម្លៃខ្ពស់ជាងគ្រាប់កាហ្វេផ្សេងទៀត រហូតដល់៣៥% ។ ភាពជោគជ័យនេះនឹងជួយបង្កើតឱកាសផ្សេងៗក្នុងការលក់ផលិតផលកាហ្វេធម្មជាតិ Organic របស់ក្រុមហ៊ុននៅជប៉ុន នាថ្ងៃអនាគតផងដែរ ។

ក្រៅពីនេះ ក្រុមហ៊ុន Vinh Hiep ក៏មានគម្រោងនាំចេញកាហ្វេធម្មជាតិ Organic ទៅកាន់ទីផ្សារផ្សេងទៀតនៅតំបន់អាស៊ី និងសហរដ្ឋអាមេរិក ក្រោយពីក្រុមហ៊ុនទទួលបានជោគជ័យលើការនាំចេញកាហ្វេទៅប្រទេសជប៉ុន ៕

ទំនប់វារីអគ្គិសនីថ្មីមួយរបស់ចិនលើដងទន្លេមេគង្គអាចបង្កផលប៉ះពាល់ដល់ប្រទេសអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា

0

ទន្លេមេគង្គដែលមានប្រវែងសរុប ៤២០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់ពីប្រទេសចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និង វៀតណាម បន្ទាប់មកក៏ហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង ដែលកាលពីពេលថ្មីៗ បានបណ្តាលឲ្យមានការព្រួយ.បារម្ភក្នុងបណ្តាប្រទេសទាំងនេះ ព្រោះលេចព័ត៌មានថា ចិនបាននឹងកំពុងពន្លឿនការសាងសង់គម្រោងទំនប់វារីអគ្គីសនីលើដងទន្លេមេគង្គ បើទោះជាបីជាដឹងថាប៉ះ.ពាល់យ៉ាងធ្ងន់.ធ្ងរដល់ជលផលទន្លេក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjohZlzivnqaLvZjAAJphH6xdXJB3KI-euElC3nAo_KU9-oPoDLwUUAfPIEocOjvkhqZ8Yb-a8v9kWfVjJ_LtuqaACmU_OdxLbHIaPEUVLSoDNruyV4JSajf_WEsoyMvwjkknhZoRqyDn0RHVb3S5l0C_WppwHlMpbS4qpw6cCDX6BJvh7knCAt5AiwV3Q/s1000/Side-of-Nuozhadu-Dam.jpg

កាលពីថ្ងៃទី ២៥ ខែមីនា យោងតាមប្រភពសារព័ត៌មាន The Straits Times គឺបានរាយការណ៍ថា តាមរយៈរូបភាពពីផ្កាយរណបបង្ហាញឲ្យឃើញថា ប្រទេសចិនបាននឹងកំពុងពន្លឿនការសាងសង់ទំនប់វារីអគ្គិសនីទី១២ ដោយស្ងាត់ៗនៅលើទន្លេមេគង្គ ដែលគម្រោងនេះបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១៩មកម្លេះ ក្នុងទំហំទឹកប្រាក់ ២០ ពាន់លានយន់ ឬជាង២,៧ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgavW-ARo56X_JqDrBGdQBq99ucGwDzMWVHntqD3mnHJIHdy-s4FCkG7meLeQ0ZJk_18Hvu7erxOKkCgkv78iO3I_T_yVh9-cIBGvHTObjeQPs3fHbdf1sN-CoI-7LhQ2oaxJFDBg3tA_3EC1RcfvR6B3Z6PMv2TXKh79QVaBrIcWUjUPu5PkR4mC6sHWM/s1024/8762468928_ef9632797e_b.jpg

ទោះជាយ៉ាងណា បើយោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ការសាងសង់ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គនេះ នឹងផ្តល់នូវផលអវិជ្ជមានដល់ជលផល ក៏ដូចជាប៉ះពាល់ដល់ជីវចម្រុះក្រោមទឹក ដែលជាប្រភពចំណូលដល់កាក់កបរបស់ប្រជានេសាទក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ប្រទេសចិនហាក់មិនខ្វល់និងបន្ថែមល្បឿនធ្វើឲ្យកាន់តែលឿនបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3cszS4-seDEGxdhyphenhyphenpnktYQCCtTR5K_i-esVmc7xC8YvHb-fed5m-w0YTnaO5KtjWNlZHuo0_3NFqg9iCTP3FrhfPJEJQaUan77AvcpTlncMKjSVA7-FeWthHZWiUh8G4SZMbTN6Mbplt8CGsNwsIJrJyCXMRQjZMiLXXJyqauxZ3smqkQ_gIYhY_04k/s1200/1200x800.jpg

ប្រាសាទទឹកកកក្នុងប្រទេសឥណ្ឌាទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

0

ប្រទេសឥណ្ឌា៖ ប្រាសាទទឹកកក Taj Mahal របស់ប្រទេសឥណ្ឌាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរបរទេសរាប់ពាន់នាក់ឱ្យទៅកាន់តំបន់ Sonamarg ដើម្បីថតរូប ក៏ដូចជាជិះស្គីទឹកកក និងរត់លេងកម្សាន្តនៅទីនោះ។
នៅពាក់កណ្តាលខែមីនា ប្រាសាទទឹកកកចម្លងនៃអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោកគឺ Taj Mahal បានបង្ហាញខ្លួននៅក្នុងរមណីយដ្ឋានទេសចរណ៍ Gulmarg ដែលស្ថិតនៅចន្លោះ Jammu និង Kashmir ប្រទេសឥណ្ឌា។ https://images.indianexpress.com/2022/02/Taj-Mahal-snow-sculpture-crop.jpg

ប្រាសាទទឹកកក Taj Mahal ផលិតដោយព្រិល មានកម្ពស់ ៦ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ហើយអាចផ្ទុកមនុស្សយ៉ាងហោចណាស់ ១០-១៥ នាក់ក្នុងពេលតែមួយនៅខាងក្នុង។ លោក Zubair Ahmed ដែលជាជាងចម្លាក់ម្នាក់ក្នុងចំនោមជាងចម្លាក់ទាំងបីនាក់បាននិយាយថា ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចប់ការងារនេះ។ លោក Zubair បានបន្តថា “សម្រាប់រយៈពេល ៥-៦ ថ្ងៃដំបូង យើងត្រូវជួលកម្មករ ១៥-១៦ ។ បន្ទាប់មកវាជាវេននៃពួកយើងបីនាក់ដើម្បីទទួលបន្ទុក និងបញ្ចប់ការងារក្នុងរយៈពេល ១៦ ថ្ងៃបន្ថែមទៀត” ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់ ព្រិលបានធ្លាក់រហូតដល់កម្រាស់ ០.៩ ម៉ែត្រ។ https://images.hindustantimes.com/img/2022/02/15/550x309/pjimage_(87)_1644905523626_1644905536742.jpg

លោក Zubair ក៏បានបន្តទៀតថា “យើងត្រូវឆ្លងកាត់ព្រិលដើម្បីទៅដល់កន្លែងនេះ ហើយធ្វើការក្នុងសីតុណ្ហភាពត្រជាក់” លោក Zubair បាននិយាយថា ក្រៅពីព្រិល មិនមានសម្ភារៈផ្សេងទៀតត្រូវបានប្រើដើម្បីបង្កើតប្រាសាទនេះទេ។ ដូច្នេះហើយ អាយុកាលនៃការចម្លងប្រាសាទ Taj Mahal ធ្វើពីទឹកកក និងព្រិលគឺ ២០ ថ្ងៃ។ បច្ចុប្បន្នប្រាសាទនេះបានក្លាយជា “ចំណុចពិសេស” ថ្មីមួយដែលទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រុកឱ្យចូលកម្សាន្តនិងមកថតរូប។ អ្នកទេសចរម្នាក់មកពីរដ្ឋ Jharkhand បានអធិប្បាយថា “ប្រាសាទទឹកកកនេះគឺអស្ចារ្យ និងគួរឱ្យទាក់ទាញ” ហើយបញ្ជាក់ថាភាពស្រស់ស្អាតនៃ Kashmir ត្រូវបានពង្រឹងបន្ថែមទៀតដោយរូបចម្លាក់ព្រិលទាំងនេះ។ https://im.rediff.com/news/2022/feb/12snow-sculpture-taj-mahal1.jpg

អ្នកទេសចររូបនេះបាននិយាយថា “នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញប្រាសាទ Taj Mahal ធ្វើពីព្រិល វាមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញណាស់”។ អ្នកទេសចរបានបន្ថែមទៀតថា “ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាមកទទួលយកភាពអស្ចារ្យ និងភាពស្រស់ស្អាតនៃកន្លែងនេះ។ គួរបញ្ជាក់ដែរថា តំបន់ Sonamarg គឺស្ថិតនៅក្នុងបញ្ជីនៃគោលដៅទេសចរណ៍កំពូលសម្រាប់អ្នកទេសចរ និងអ្នកស្រឡាញ់ព្រិលនៅតំបន់កាស្មៀរ ដែលបានឃើញភ្ញៀវទេសចរយ៉ាងច្រើនកុះករដើម្បីទស្សនាភ្នំ និងផ្ទាំងទឹកកកដែលគ្របដណ្តប់ដោយព្រិលក្នុងរដូវរងារកន្លងមក៕

ព្រះធម្មវនវាសី ចន្ទមុនី ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើមផ្នែកសាសនា នៅប្រទេសសិង្ហបុរី

0

មហាហជនបានសម្តែងការស្ញប់ស្ញែងទៅលើ ព្រះធម្មវនវាសី ចន្ទមុនី ដែលគង់នៅតែក្នុងព្រៃសោះ តែបែរជាអាចមានព្រះថេរដិកាជាភាសាចិន និងអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggIOwNUatQcq-VN8i580rYR1WKmfIRrEqqYt5ircxCy9wivApcTYVpW6tp0VIV4_ffRA7QPgvPxznxAhFwq8QipWJ8RRql33g5zKLEQW5PITTbAQ1AtMc39i8PXfyfUg3Y2z_w5QSJQyA_YQFtc0TLWFSZa-utVpcDnWSn55TSjIXhbqVRGPUZ2t0co_8/s1079/433468486_831403902355240_1844574379098230395_n.jpg

សុន្ទរកថាជាភាសាអង់គ្លេស និងចិនរបស់ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានថ្លែងក្នុងកម្មវិធីទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ European International University។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgypgx-4g6uBIvsiz8HxKP_1UJhocyusY-sct0_n4dtH1B3Z7vNgZ1VcHvLi1tCVW8dJWPmr862Jrga8E3cUNIg5s5pbjsd_LPopDV_M5TeXjgQj2_pFDC6OUKn08HjJNE06UzkWVVi3FSxCEHk1CRlgOJ3nPTewcTRqMn_JAj6l_HB4Mp469wG7ccBR5o/s1079/434181414_388190633992722_6253282628587307696_n.jpg

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ព្រះធម្មវនវាសី ចន្ទមុនី ក៏ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើមផ្នែកសាសនា International Outstanding Religious Leadership Award ពីស្ថាប័នអន្តរជាតិ I.O.L នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy99qghqbNCKvR_DWRX4HnzmRRt2ne1KHcMM2qPX2xZGGbrX_I0V-Bx93S9wXaefTAZqZ2Penzt0y69mZWRD5qQs-m7Khwh_Ktym6EJ-bt3binNN1XxW5KhHGvGuFy-_CQa9CYBdkMBUAebeZTyLtu5BfN5pBR84XCOfvXqM5ZZqINr-PFkjggd_uMDK0/s1280/434250815_122149405076087652_7275474811288493768_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJKcQUGGnyxc1vKQStIOFN8UX1TdUfCTKEEZYm5bc6ks99ACmIYP9wDq0RrMWz0ox-BP0c26hr92Jup4lQ-aqxR6nX6wRmsBzJ7kDEnhyphenhypheng1skc-B5FP-i98PpXOg3wyij2c3uQ7EecscMOlTnOPVFfQWfQ3Uv4AIUxMesQZdW94FXFMPiPS6dd8LN1W1E/s1280/434273118_122149405106087652_1974975944288467049_n.jpg

 

កំណាត់ឈើជួយជីវិត Rose ក្នុងរឿង «Titanic» លក់បានជាង៧០ម៉ឺនដុល្លារ

0

កំណាត់ឈើដែលបានរក្សាជីវិត Rose ក្នុងរឿង «Titanic» ត្រូវបានលក់ក្នុងតម្លៃ ៧១៨,៧៥០ ដុល្លារ ដែលជាផ្នែកមួយនៃការប្រមូលទិញលក់ដេញថ្លៃនៅឯព្រឹត្តិការណ៍ Treasures From Planet Hollywood ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUv-9smqpr38TacgPDyfXDIzaHE6n5sCW8Sv9zhIh2LvsRmfVo98PEzJ-Dy0L1UDDWyK3-qBBabOMqSjNf02MpU1zCO-MvJa84dxBYcMG3UoDm5dW0c_bcfJLSThfHPRbUkhszHh492ovuBgor0vn75S7sxiib427Rom4U8jUeo1VIV2nLkMo6lCrKjhA/s999/image_2024-03-26_15-38-49%20(2).png

យោងតាម សារព័ត៌មាន The Hollywood Reporter នៅថ្ងៃទី២៥ ខែមីនា ការដេញថ្លៃបេតិកភណ្ឌបានរៀបចំការដេញថ្លៃវត្ថុតំណាងពីស៊េរីភាពយន្តដ៏ពេញនិយម។ កំណាត់ឈើក្នុងរឿង Titanic (១៩៩៧) បានយកឈ្នះលើវត្ថុផ្សេងទៀតដែលជាស៊េរីរបស់រឿងល្បីៗ។ អ្នករៀបចំចំណាំថាកំណាត់ឈើ តាមពិតផ្នែកនៃស៊ុមទ្វារនៅខាងលើច្រកចូលបន្ទប់ទទួលភ្ញៀវថ្នាក់ទីមួយរបស់នាវា។ កាលពីមុន សេចក្ដីលម្អិតដែលមានតែ Rose ប៉ុណ្ណោះដែលនៅរស់ដោយការដេកលើកំណាត់ឈើនៅខាងចុងនៃភាពយន្តគឺមានភាពចម្រូងចម្រាស ។ ទស្សនិកជនគិតថាកំណាត់ឈើទ្វារអាចផ្ទុកមនុស្សពីរនាក់បាន ដូច្នេះ Jack អាចបន្តរស់នៅបានប្រសិនបើគេឡើងជាមួយគូស្នេហ៍របស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX7b2hKdiwoiXUj676tGn57VoZBNsflMWVAmCfz4YaJsb-GT5KS66etGLf06DmGCndwWix3VkbcgZu4HrslYAb6xmKb_rLUsfAklPUju1YCwNpGF4DlS_IxPl5S1SznQOiojN-_Efa0NLisUVMY_d21fVC8-pZDhU3RAsJF1UYCHsDySaYmPQEPw31ZKg/s871/bsz7t0r0ief31.jpg

អ្នកដឹកនាំ រឿង Titanic លោក James Cameron បានធ្វើការពិសោធន៍មួយដើម្បីសាកល្បងលទ្ធភាពនេះជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកសម្តែងក្នុងពិធី គម្រប់ខួប ២៥ ឆ្នាំនៃ ការចេញផ្សាយខ្សែភាពយន្តនេះ។ លោកបានសន្និដ្ឋានថា Jack អាចរស់នៅបាន ប៉ុន្តែអ្នកទាំងពីរត្រូវប្រឈមមុខនឹងហានិភ័យជាច្រើន។
ភាពយន្ត Titanic ១៩៩៧ ដឹកនាំដោយ លោក James Cameron និយាយពីស្នេហារបស់ Rose និង Jack ដែលជារឿងស្នេហាដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅលើភាពយន្តនេះ។ Rose ត្រូវបានម្តាយបង្ខំឱ្យរៀបការជាមួយអភិជន។ ទោះជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលនាងបានជួប Jack ។ ពួកគេស្រឡាញ់គ្នាទោះបីជាមានគម្លាតឋានៈនិងការហាមឃាត់ពីមនុស្សជាច្រើនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlouZkZnPYqb8LZjPRJMLaNHvkl08o7DpYN8rP5tge93GlxwbOpkTUroARW_h3j6cNufeLltRAoLqQ7e2SG4mVbz_AThDJc7nSd-fjtSBWZgENJu4P-SS0JID0-rGNFpdYs6XjdR0unsNjM_b1gVgKVbqb63nSb73MRcBItCrzdEENzOp630XFdjmVNPI/s1020/image_2024-03-26_15-38-49.png

ភាពយន្តនេះបានបំបែកឯតទគ្គកម្ម Box Office ជាច្រើន ដោយក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតទី៣ជាមួយនឹងទឹកប្រាក់ ២.២ ពាន់លានដុល្លារនៅ Box Office ទូទាំងពិភពលោកហើយបានឈ្នះពានរង្វាន់អូស្ការចំនួន១១៕

រឿន ណាត និង លាវ វេងហួរ ស្អិតរមួតជាមួយគ្នាធ្វើឱ្យអ្នកគាំទ្រសង្ស័យថាបង្កើតចំណងស្នេហ៍ក្រៅឆាក

0

ចុងក្រោយនេះកញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងលោក លាវ វេងហួរ Mister Friendship International2023 បង្ហាញភាពស្និទ្ធស្នាលនិងស្អិតរមួតជាមួយគ្នាយ៉ាងខ្លាំងចាប់តាំងពីបានថតភាពយន្តថ្មីជាមួយគ្នា។ ជុំវិញសកម្មភាពផ្អែមល្អែមនេះអ្នកគាំទ្រជាច្រើនសង្ស័យថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នានៅក្រៅឆាកភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHCD6TLE6NkmgLtTjbuYYkJTCtUJMjWi8FdvZdsSBlFX2AJXSpmeraaTJBgdsiMve9UDnoJZQhxoFvSnOCcDocVLkJt4yW_OiuYCuqFbjdm5gGCNfIjmppasa1fjtDkS5TA4wDWgg9fq8YyFIRKHSOQHCgK2S4XXP3lkVkd7DCmOXG9oZvnaOOrQcwwfE/s2048/image_2024-03-26_14-33-01.png

កាលពីកន្លងមកនេះ ផលិតកម្មសាស្រ្តាហ្វៀមបានបង្ហាញភាពយន្តខ្នាតធំរបស់ខ្លួនមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលមាន រឿន ណាត និង លាវ វេងហួរ ជាតួអង្គសំខាន់ក្នុងរឿងនេះ។ គ្រាន់តែបង្ហើបឈុតខ្លះក្នុងភាពយន្តនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនខណៈអ្នកទាំងពីរទើបតែប៉ះគ្នាលើកដំបូងក្នុងគម្រោងដ៏ធំនេះជាមួយនឹងការគាំទ្រយ៉ាងខ្លាំងទោះបីជាទស្សនិកជនមិនទាន់បានទស្សនាក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MVpVY6Gr8_EqazbZhaEezKkoy50LRVFYN7k3nZWBqUxcCpRagjDzlTbmXuogSgQVVU1pPhK9ww3sVCzY0kPnDYJK2mw0aWckYi4U4oqbRcHGqj01XjF369QAYPJLGbgqgVa8Z9XgqbBSQfR1AMT9t4xNs7tEx1gsWV_AvzZHOy2LZgcDe5T9m6IVcVk/s1799/image_2024-03-26_14-33-02.png

ឱកាសដែល រឿន ណាត និង លាវ វេងហួរ បានសម្តែងជាមួយគ្នាបានក្លាយទៅជាភាពស្និទ្ធស្នាលមួយដូចជាគូស្នេហ៍ពិតៗមិនមែនតែស្ថិតក្នុងខ្សែភាពយន្តនោះទេ។ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែល លាវ វេងហួរ ធ្វើជាពិធីការ និង រឿន ណាត ធ្វើជាគណៈកម្មការក្នុងការប្រកួត Universal Women 2024 មានវីដេអូមួយគេបានឃើញ លាវ វេងហួរ បានថើបដៃកញ្ញា រឿន ណាត និងបង្ហាញភាពស្និទ្ធស្នាលយកចិត្តទុកដាក់ជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbI-3akaFG_O9QETqOVxZm3bAslpaosxTU03hOrrKst-0OToD5rjuNORYBqa5ZDHwyb3ObXy14IN9VBQwxOTQEystBCs7aBAa-jCDS4Tz9hdcUtvg4Od0zwOBDNxYSMHS_tQi-Hf6knLXlQL9IgxnIeYTFazyfQqdPtW3WS1tfT3N5KHt-ip4VpNp-UJQ/s2048/image_2024-03-26_14-33-03.png

ក្រោយមកទៀត មានវីដេអូផ្សេងៗទៀតលេចឡើងនៅលើបណ្តាញសង្គមពីរូបភាពអ្នកទាំងពីរនៅក្បែរគ្នាបង្ហាញកាយវិការដូចជាគូស្នេហ៍។

ការបង្ហាញកាយវិការផ្អែមល្អែមនិងក្បែរគ្នាមិនលែងរបស់ រឿន ណាត និង លាវ វេងហួរ នេះដែរធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរកំពុងតែស្វែងយល់ចិត្តគ្នាលើសពីដៃគូសម្តែង។

យ៉ាងណាមិញ ចំពោះទំនាក់ទំនង រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងលោក លាវ វេងហួរ Mister Friendship International 2023 ជាមិត្តរួមការងារឬលើសពីដៃគូសម្តែងមានតែអ្នកគាំទ្រតាមដានបន្តទៀត៕

កប៉ាល់ដឹកកុងតឺន័របើកបុកស្ពានវែងលំដាប់ទី៣ លើពិភពលោក

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក Kevin Cartwright ប្រធានផ្នែកទំនាក់ទំនងនៃភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក លើកឡើងថា មានកបាល់ដឹកកុងតឺន័រដ៏ធំបានបើកបុកស្ពាន Francis Scott Key រហូតដល់បណ្តាលឱ្យតួស្ពានដែលមានប្រវែង៣គីឡូម៉ែត្រ បាក់ធ្លាក់ចូលទឹកទន្លេ ។ ហេតុការណ៍នេះធ្វើឱ្យមនុស្សជាច្រើននាក់ និងយានយន្តជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរនៅលើស្ពាន ក៏បានធ្លាក់ចូលទឹកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX8XakixaWmwXnYnQCwLmVpHhle2i9DCkKz2bGNswFIP95cEy51tWTUvIo5m9QAvO37szc2jmfeMILxgaqFtYNtu0I9fTCO-hGvtuXjLxGR92OIhCz9yTtph2D8BqQXepQInvzfcr_AyvabpTHSyGlNS4VhkQJsiTrodQnZabPK7NCIrhgp4JFv4OGxbY/s615/1_Francis-Scott-Key-Bridge-in-US-collapses-after-cargo-ship-collision.jpg

ភ្នាក់ងារសង្គ្រោះមកពីស្ថាប័នផ្សេងៗបានរួមកម្លាំងគ្នាជួយសង្គ្រោះជនរងគ្រោះដោយសារហេតុការណ៍នេះ ប៉ុន្តែនៅពុំទាន់មានសេចក្តីការណ៍ពីចំនួនអ្នកស្លាប់ទេ ។ ភ្នាក់ងារសង្គ្រោះបានរាយការណ៍ព័ត៌មានបឋមថា ពួកគេប្រឹងប្រែងស្វែងរកជនរងគ្រោះប្រមាណ២០នាក់ និងយានយន្តមួយចំនួនដែលបានធ្លាក់ទៅក្នុងទឹកទន្លេ ប៉ុន្តែអាកាសធាតុត្រជាក់ខ្លាំង និងមានសីតុណ្ហភាព -១អង្សារសេ ។ ម្យ៉ាងទៀត ដោយសារភាពងងឹតធ្វើឱ្យក្លាយជាឧបសគ្គរបស់ក្រុមអ្នកជ្រមុជទឹកដើម្បីស្វែងរកជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMLOLAN-xMtb2orQgE0qvdFux3DbjGeVHGUkyQj2a_JHg2x7E3L4sAwLMAVAV4RNpkl6qlVnpfUyyDG27JGFQAUlwGfPmHoa6zVJYg7KzFA3kgdbafF_ZnXiJ3bwYM2I0nmsqcuLHqTLTzsjAG-Rbt3Vjc3MyxpZJFSIb1c2DzoRS8Vjn9_V58mghFCSY/s960/2024-03-26T083156Z_1918597736_RC2KT6A25L48_RTRMADP_3_MARYLAND-INCIDENT_2024_03_26_16_43_22.jpg

ចំណែកក្រុមហ៊ុនដឹកជញ្ជូនទំនិញ Synergy Marine Group បញ្ជាក់ថា កប៉ាល់ដឹកកុងតឺន័រ Dali បានបើកបុកស្ពាននៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក ហើយគេពុំទាន់ជ្រាបពីមូលហេតុនៅឡើយទេ ។ រីឯអ្នកជិះនៅលើកប៉ាល់នេះទាំងអស់មានសុវត្ថិភាព ។

កប៉ាល់ដឹកកុងតឺន័រដ៏ធំមានប្រវែង៣០០ម៉ែត្រ ដែលជាដើមហេតុរបស់គ្រោះថ្នាក់លើកនេះ មានឈ្មោះថា «Dali» គឺជាកប៉ាល់របស់ប្រទេសសិង្ហបុរី ។ បើតាមទិន្នន័យតាមដានការដឹកជញ្ជូនរបស់កប៉ាល់ឱ្យដឹងថា កប៉ាល់នេះបានធ្វើដំណើរចេញពីកំពង់ផែប្រ៊ីស ស្ថិតនៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក នៅម៉ោងប្រមាណ១យប់ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីទៅកាន់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3tRKp7PEB7rL-CVIM1hmbovi5BDiyrHnmdO2NVBm7c6z-MsfHuNeH5jTyvmaBzSCwBsf3Q0VS6RfEnkBAGmRfQBFhJoH_kJ12qz5oqCOMPFj2vveTYrIDLZGRvEOnugxsTZIWvy7mBLSlgXSjwcIssiqAqC8d1OHoDGRcQEsdj4XefqIVD19B3-s9po/s640/a5e29f39fc6d096d71c0fbf12ddd07b9.jpg

គួរបញ្ជាក់ថា ស្ពាន Francis Scott Key គឺជាស្ពានដែលមានប្រវែងវែងជាងគេស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក ដែលលាតសន្ធឹងពីទន្លេ Patapsco ទៅកាន់កំពង់ផែនៅទីក្រុង Baltimore ។ ក្រោយពីកប៉ាល់ដឹកកុងតឺន័របើកបុកស្ពានបានបណ្តាលឱ្យស្ពានដ៏វែងនេះធ្លាក់ចូលទៅក្នុងទន្លេ Patapsco ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizjS_xRe0Ioi8OsBFUIAA8glkXM3UAU-9jO3amCKqqZzpBiEUnMONaq2Yqo5M5P7e2qq0dbCKjKJpm-RWOxMYCVsLSwCNjcB9qdFq9De72OF3PBi7TsmacZAdWde-jDxMY6KSbV24-OyegykAO7zQ4fMWWgFJtpVxfRIdoLCB-VOKLTdFesaAhj-g2sz4/s1100/gettyimages-2115097543-eeae6bbaa8e628576b83e1d08e07caadbc044339-s1100-c50.jpg

ស្ពាននេះត្រូវបានបើកឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់កាលពីឆ្នាំ១៩៧៧ ហើយគេបានដាក់ឈ្មោះស្ពានតាមឈ្មោះរបស់អ្នកនិពន្ធភ្លេងជាតិអាមេរិក គឺលោក Francis Scott Key ដោយសារបាននិពន្ធបទចម្រៀង «The Star-Spangled Banner» ។ គេជឿថា លោក Francis Scott Key បានអង្គុយនៅជិតស្ពានពេលលោកឃើញការទម្លាក់គ្រាប់បែកមកលើបន្ទាយ Fort McHenry កាលពីឆ្នាំ១៨១៤ ទើបជំរុញឱ្យលោកនិពន្ធភ្លេងជាតិ ៕

កុយ អេនណា ខកខានឱកាសចូលប្រកួត Miss Grand Cambodia2024

0

បន្ទាប់ពី កុយ អេនណា បង្ហាញគោលបំណងចង់ចូលរួមប្រកួតកម្មវិធី Miss Grand Cambodia2024 ព្រមទាំងស្នើដល់អ្នករៀបចំកម្មវិធីអនុញ្ញាតឱ្យនាងចូលរួមប្រកួតនោះ ពេលនេះដឹងលទ្ធផលហើយគឺនាងមិនអាចចូលរួមប្រកួតក្នុងឆ្នាំនេះនោះទេ។ កុយ អេនណា ក៏បានបន្ថែមដែរថា នាងមិនច្បាស់ថាឆ្នាំណានាងនឹងចូលប្រកួតម្តងទៀតដែរ ខណៈពេលនេះនឹងបំពេញតួនាទីជាលំដាប់រងទី១ Miss Grand Cambodia 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgorGrHMIE9AXPYQpRsA1mBuLR8bev7DyM3Bxt1yQdB04OfxqMm7y3nRqNIyzU1G_XL8CPl8HZYm_Lz2yCSt6_EW08plGdqdAJggazho0Vzechi4NttmhbsYJcThLYGV1Jwf6U2rJcWq8VVuKyFg_AYREdRFd5uOYyNEHD-cDVJAIzgplx7wX_BxCPoetU/s2048/419615678_390037836883570_4116027381113173803_n.jpg

តាមរយៈវីដេអូ Live កាលពីពេលថ្មីៗនេះ កុយ អេនណា បាននិយាយថា «ឆ្នាំនេះនាងមិនបានចូលប្រកួតនោះទេដោយសារខាងក្រុមហ៊ុនក៏បានយល់ព្រមដែរដោយសារតែនាងស្ថិតនៅក្នុងកុងត្រាស្ថាប័ននៅឡើយ ព្រោះខ្លួននាងមិនបញ្ចប់តំណែងលំដាប់រងទី១ ដូច្នេះនាងនឹងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អបំផុតពេលដែលនាងស្ថិតនៅខ្មែរនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXV1vTl5WOy6hN6JnQLbYw8kcL8AI9x3Kz9K-6DsWmeeSa2uMq3LSxj2ZSTf0RfQuyZsUkNQYouYmRCarE8AVK5mnbxFhvmBDzp2w7E8RDk_rHIMKkbM4qBPCitLXPIrJXlfOqemVsZmUiAzOv3C0z49LbJACUOO5WTIPAxs8WHGmXN9UyeNR-4AvjQDw/s2048/422265364_396975702856450_4147180229637717184_n.jpg

កុយ អេនណា ក៏បង្ហាញដែរថានាងត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតប៉ុន្តែបើមួយឆ្នាំទៀតវារឹតតែល្អមិនជាបញ្ហាចោទនោះទេសម្រាប់ការមិនបានចូលរួមប្រកួតឆ្នាំនេះ ហើយនាងនឹងពង្រឹងខ្លួនឯងពីចំណុចខ្វះខាតរបស់ខ្លួន ហើយវានឹងកាន់តែល្អប្រសើរបើនាងនឹងចូលរួមប្រកួតនៅឆ្នាំណាមួយ។ ទោះយ៉ាងណា កុយ អេនណា បានបញ្ជាក់ប្រាប់អ្នកគាំទ្រថានាងមិនប្រាកដថាឆ្នាំណាដែលនាងនឹងចូលរួមប្រកួតម្តងទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP6LydHoxRqsZY-z4ctW90O-o2B4tVtJHfAKgeBCJvX2teDQ2lmB1hHknRVxO9p8FN4z7XZJoA1nhZQEw2DY7NeK-FJLvAIRgWd82bW3OOwfbn5A50DxfgxNcAo2gJSVoMOZhPnU0H9WT3870SrimPFWP90PyklNik1HlLtROx02zWVo8MfmJzp7bHI7Y/s2048/433235678_425233616697325_5176240969505405046_n.jpg

ទោះយ៉ាងណា មតិរបស់អ្នកគាំទ្រវិស័យបវរកញ្ញាភាគច្រើនបានបង្ហាញការយល់ស្របមិនឱ្យ កុយ អេនណា ប្រកួតក្នុងឆ្នាំនេះដូចគ្នាដោយចង់ឱ្យនាងដកឃ្លានិងពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងចូលប្រកួតម្តងទៀតបំបុកយកមកុដតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9CV4EOmrKB_j-S735nvHO7aPcZePpLdvQnhcsMKzO9kTHBXlnuCP688En9MdSPywElK3OaTEHGVcI2QlQi2_6txD0GwKiT2uoIZRXZs4G5q0XAvaSd91sV-si4CxfUQj62FB3DsfCIgWL_Wt-Pfv9BGKpjMr70fkEgYDAzKGtu2OWXpOTTy_29zlPf8/s2048/410520744_372733141947373_2974629869400252510_n.jpg

គួរបញ្ជាក់ផងដែរថា កុយ អេនណា បានចំណាយពេលមួយរយៈពេលខ្លីនៅលើ ទឹកដីនូវែលសេឡង់ (New Zealand) ហើយបានវិលមកប្រទេសកម្ពុជាវិញ។ រូបនាងបានចូលរួមក្នុងកម្មវិធីមួយដោយបានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថានាងមានបំណងចង់ចូលរួមប្រកួត Miss Grand Cambodia 2024 ប៉ុន្តែស្ថិតក្នុងដំណាក់កាលរង់ចាំអនុញ្ញាតពីស្ថាប័នជាមុនសិន ខណៈនាងបានស្នើសុំប្រកួតថ្មីជាច្រើនដងនិងបានលើកដៃស្នើសុំលោកស្រី អ៊ឹម សុគន្ធា ជួយបើកឱកាសឱ្យនាងប្រកួតផងដែរ៕

សិង្ហបុរីដោះស្រាយបញ្ហាផ្សែងមកពីភ្លើង ឆេះ ព្រៃនៅឥណ្ឌូណេស៊ីដោយជោគជ័យ

0

ប្រទេសសិង្ហបុរី ៖ ច្បាប់ផ្សែងអ័ព្ទឆ្លងព្រំដែន (Transboundary Haze Pollution Act) របស់ប្រទេសសិង្ហបុរី បានអនុវត្តចាប់ពីឆ្នាំ២០១៤ មកម៉្លេះ ហើយច្បាប់នេះបានជួយឱ្យប្រទេសសិង្ហបុរីអាចដោះស្រាយបញ្ហាធូលី PM 2.5 បានដោយជោគជ័យ ដែលបណ្តាលមកពីភ្លើង ឆេះ ព្រៃនៅប្រទេសជិតខាង គឺឥណ្ឌូណេស៊ី ។

ច្បាប់នេះបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ខណៈឥណ្ឌូណេស៊ី ជាប្រទេសជិតខាងរបស់សិង្ហបុរី បានប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃខ្លាំងក្លា រហូតបណ្តាលឱ្យមានផ្សែងមកដល់សិង្ហបុរី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពអាកាសធាតុ ។ ហេតុនេះ រដ្ឋាភិបាលសិង្ហបុរីបានបង្កើតច្បាប់ផ្សែងអ័ព្ទឆ្លងព្រំដែន (Transboundary Haze Pollution Act) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jYO1iuADijXUOSz_aBTS3KazRUzETcWGQ67Pr5fIvnPn1T0EDCQmwohHRRRZ-7_nfE5q8G7KKd9feeSIsaq3LHAhwG4ZkhbPu3DCd0ANknXoX8C9B7biyZXQR9RZVEAMKCWrDwapz8AlWD29yu-PCZrVDsxhUopf7vZFo5zbpnace0htKIAtDnFwS6s/s2048/singapore-haze-f1_3351034.jpg

ច្បាប់នេះចែងថា ក្រុមហ៊ុនណាក៏ដោយ មិនថាស្ថិតនៅក្នុង ឬក្រៅប្រទេសក្តី ដែលបានគាំទ្រការដុតព្រៃដោយផ្ទាល់ ឬដោយប្រយោល និងមានចំណែករួមធ្វើឱ្យមានផ្សែង ធូលី បក់មកធ្វើឱ្យប៉ះពាល់ដល់បរិយាកាសសិង្ហបុរី ក្រុមហ៊ុននោះនឹងត្រូវឡើងតុលាការ និងបង់ប្រាក់ពិន័យឱ្យសិង្ហបុរី ស្មើទឹកប្រាក់១សែនដុល្លារក្នុង១ថ្ងៃ ។ រីឯប្រាក់ពិន័យខ្ពស់បំផុត គឺស្មើនឹង២លានដុល្លារ ។

ប្រទេសសិង្ហបុរីបានរឹងបន្តឹងបញ្ហានេះខ្លាំងណាស់ ដោយសារប្រាក់ពិន័យនេះនឹងគិតតាមចំនួនថ្ងៃ ដែលបំពុលបរិយាកាសនៅសិង្ហបុរី ។ ហេតុនេះ ប្រសិនបើក្រុមហ៊ុនណាមួយដោះស្រាយបញ្ហាយឺតយ៉ាវ ពួកគេនឹងត្រូវបង់ប្រាក់ពិន័យប្រចាំថ្ងៃកាន់តែច្រើនថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguMjS8hg_ds6NmLvSsHUe3nrmhhJRCjpntdLvsxbX9EjBsFmU2LPnETTzTglyTE0Un5YrJBGFnvOOqyVsAtZQhA-a34fN4CHrnDUgqoax0iiqINkorOENEBnWISEPlqmS9oDE90CFVufPkXKikv9_998mWfV4BcWiNykFWv7H8I_6HBGFFSyHQJijSrm8/s1200/PSI_353_over_Tiong_Bahru_-Singapore_(21494797589).jpg

ការតម្រូវឱ្យបង់ប្រាក់ពិន័យនេះនឹងធ្វើឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ដែលបង្កបញ្ហា ត្រូវតែប្រញាប់ដោះស្រាយឱ្យបានឆាប់រហ័សបំផុត បើទោះជាច្បាប់នេះពុំបានដោះស្រាយបញ្ហាតាំងពីដើមទីក្តី ប៉ុន្តែវាជាវិធីមួយដែលធ្វើឱ្យរដ្ឋាភិបាលសិង្ហបុរី ឬសូម្បីតែប្រទេសជិតខាង អាចដោះស្រាយបញ្ហាភ្លើងឆេះព្រៃបាន ។ ជាក់ស្តែង ប្រទេសឥណ្ឌូណេស៊ី ក៏បានបង្កើតប្រព័ន្ធត្រួតពិនិត្យភ្លើងឆេះព្រៃ និងការដុតនៅតាមទីវាល ដើម្បីត្រួតពិនិត្យប្រភពបណ្តាលឱ្យកើតភ្លើងឆេះព្រៃកាន់តែខ្លាំង ។

កាលពីឆ្នាំ២០២៥ ប្រទេសសិង្ហបុរីបានចាប់ផ្តើមចាត់វិធានការតាមច្បាប់លើក្រុមហ៊ុនចំនួន៤ របស់ឥណ្ឌូណេស៊ី ដូចជា ៖ PT Bumi Andalas Permai, PT Bumi Mekar Hijau, PT Sebangun Bumi Andalas Woods Industries និង PT Rimba Hutani Mas ដែលមានទីស្នាក់ការនៅសិង្ហបុរី និងជាសាខារបស់ក្រុមហ៊ុនផលិតក្រដាស Asia Pulp and Paper ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwqe46KvSMdFGBQa2bSyrN3lLm0LyrJ8bOe9ExDlukJqxamckv3k_6IB7NHFRboLFNawchexsgEX6AqL_eJWcKn7Uio72aa33B2CbLpJFj6LsYKPf7W3gWN1ys5nQ_r9DbxUMWu3L-xV6XkFN2Cd9QMu_qdApT6HOAHDNH3x2gZRE8CbYu-WmVMP2WXo8/s976/_108822619_7b61935e-7679-4a2e-9f66-808be49be046.jpg

ក្រៅពីការចាត់វិធានការតាមច្បាប់លើក្រុមហ៊ុនទាំងនេះហើយ ប្រទេសសិង្ហបុរី ក៏មានវិធានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនណា ដែលផលិតទំនិញបំផ្លាញបរិស្ថានផងដែរ ដើម្បីកុំឱ្យពួកគេលក់ទំនិញនៅសិង្ហបុរី ។

ភ្លើងឆេះព្រៃភាគច្រើននៅប្រទេសជិតខាង គឺដោយសារក្រុមហ៊ុនបញ្ជាឱ្យដុតព្រៃ ឬបំផ្លាញផ្ទៃដីកសិកម្មឱ្យឆាប់រហ័ស និងទទួលបានទិន្នផលឆាប់បំផុត ។ ម្យ៉ាងទៀត ភ្លើងឆេះព្រៃអាចបណ្តាលមកពីទង្វើរបស់ក្រុមហ៊ុនមួយធ្វើដាក់ក្រុមហ៊ុនមួយទៀត ដោយសារពួកគេមិនត្រូវរ៉ូវគ្នា ។ រីឯក្រុមហ៊ុនដែលគាំទ្រឱ្យមានការដុតព្រៃ មានដូចជា ៖ ក្រុមហ៊ុនដូងប្រេង, ក្រុមហ៊ុនឈើ, ក្រុមហ៊ុនផលិតក្រដាស និងក្រុមហ៊ុនថ្នាំជក់ ជាដើម ៕

ក្រៅពីកម្ពុជាមានប្រពៃណីសង្ក្រាន្ត តើប្រទេសណាខ្លះមានប្រពៃណីដូចគ្នានេះ?

0

ប្រទេសកម្ពុជាបានរៀបចំប្រពៃណីសង្ក្រាន្តរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ដោយកម្ពុជាប្រារព្ធពិធីនេះនៅអំឡុងខែមេសា ជារៀងរាល់ឆ្នាំ និងមានរយៈពេល៣ថ្ងៃ ក្នុងនោះនៅថ្ងៃទី១ ហៅថា ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ហៅថា ថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ហៅថា ថ្ងៃវារៈឡើងស័ក ។ នៅថ្ងៃចូលឆ្នាំថ្មីនេះ ជនជាតិខ្មែរយើងត្រូវធ្វើចិត្តឱ្យសប្បាយរីករាយដើម្បីទទួលពរពីទេវតាឆ្នាំថ្មី និងលះបង់ការខឹងសម្បារ ឬ គំ.នុំស.ងសឹ.ក ឱ្យអស់ពីក្នុងខ្លួន ។https://cdn.cambonomist.com/media/images/new-year1.2e16d0ba.fill-960x540.jpg

ក្នុងនាមយើងជាជនជាតិខ្មែរ យើងមានតួនាទីចូលរួមថែរក្សា ការពារ និងលើកស្ទួយទំនៀមទម្លាប់ចូលឆ្នាំថ្មី ប្រពៃណីសង្ក្រាន្តរបស់យើង ដូចជា ៖

-បោសសម្អាត និងតុបតែងលម្អផ្ទះ រំលេចដោយអំពូលអគ្គិសនីតូចៗចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌សម្រាប់ទទួលទេវតាឆ្នាំថ្មី
-រែកទឹកដាក់ពាង, រកអុសទុក និងកាត់សម្លៀកបំពាក់ថ្មីៗ
-រៀបចំគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មី ដូចជា ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ផ្តិល និងភេសជ្ជៈ, នំនែក និងផ្លែឈើគ្រប់មុខ
-ពេលទេវតាឆ្នាំថ្មីចុះមក សមាជិកគ្រួសារទាំងអស់ត្រូវមកអង្គុយជុំគ្នានៅកន្លែងរៀបចំគ្រឿងសក្ការៈទទួលទេវតា ដោយអុជទៀន ធូប និងបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខពីទេវតាឆ្នាំថ្មី
-ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយសម្រាប់ថ្វាយទេវតា គេនិយមតម្រូវតាមទេវតាដែលនឹងចុះមកក្នុងឆ្នាំនីមួយៗ
-ចៀសវាងលេងល្បែងស៊ីសងពាលានៅថ្ងៃចូលឆ្នាំ
-ចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗ ឬភាពសប្បាយរីករាយរបស់បងប្អូនខ្មែរយើង ដើម្បីជួយជំរុញវិស័យទេសចរណ៍ជាតិ
-គ្រប់វត្តអារ៉ាមមានបង្ហាញនូវទស្សនីយភាពរបាំប្រជាប្រិយ ដូចជា ៖ របាំគោះត្រឡោក របាំគោះអង្រែ របាំក្ងោកប៉ៃលិន ការសម្តែងល្ខោនបាសាក់ និងយីកេ ជាដើម ។https://vayofm.com/content_img/102855/ee.jpg

រយៈពេល៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំថ្មី តើបងប្អូនខ្មែរយើងមានទំនៀមទម្លាប់ធ្វើអ្វីខ្លះ?

-ថ្ងៃទី១ ៖ បងប្អូនខ្មែរយើងបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់មកពូនភ្នំខ្សាច់នៅជុំវិញព្រះវិហារក្នុងវត្ត និងពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ។

-ថ្ងៃទី២ ៖ កូនចៅជូនសម្លៀកបំពាក់ នំចំណី និងលុយកាក់ដល់អ្នកមានគុណ រួមមាន ៖ ឪពុកម្តាយ និងជីដូន ជីតា ជាដើម ហើយពេលខ្លះ គេធ្វើទានដល់អ្នកខ្វះខាតផងដែរ ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ ។https://cdn.cambonomist.com/media/images/kny-hp4.2e16d0ba.fill-960x540.jpg

-ថ្ងៃទី៣ ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ និងពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជា ៖ លេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងចាប់កូនខ្លែង ព្រមទាំងមានរបាំត្រុដិ ជាពិសេស ការរាំវង់ ។ អ្នកខ្លះនិយមនាំគ្នាដើរកម្សាន្តបន្ត ខណៈអ្នកខ្លះទៀតធ្វើបុណ្យតាមវត្តអារាម ។

តើដឹងឬទេថា ប្រទេសជិតខាងយើងមួយចំនួន ដូចជា ៖ មីយ៉ាន់ម៉ា, ឡាវ និងថៃ ក៏បានរៀបចំប្រពៃណីសង្ក្រាន្តដូចគ្នាដែរ ដោយសារប្រទេសទាំងនេះមានវប្បធម៌ស្រដៀងគ្នា បើទោះជារៀបចំកម្មវិធីខុសៗគ្នាក្តី ។ ហេតុនេះ ប្រទេសនីមួយៗពុំអាចនិយាយថា ប្រពៃណីសង្ក្រាន្ត គឺជាកម្មសិទ្ធិរបស់ខ្លួនដាច់មុខនោះទេ ។

ខាងក្រោមនេះ គឺជាការបង្ហាញខ្លះៗអំពីប្រពៃណីសង្ក្រាន្តនៅប្រទេសមីយ៉ាន់ម៉ា និងឡាវ ៖

*ពិធីបុណ្យសង្ក្រាន្តមីយ៉ាន់ម៉ា ៖ ជាប្រពៃណីដែលមានឈ្មោះថា «Thingyan» ឬ «តាក់ចាន» ដែលមីយ៉ាន់ម៉ាចាត់ទុកថា គឺជាពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមេសា ជារៀងរាល់ឆ្នាំ ។ កាលពីបុរាណ ពលរដ្ឋមីយ៉ាន់ម៉ាបានធ្វើពិធីប្រោះទឹកមន្តក្នុងផ្តិលប្រាក់ ប៉ុន្តែក្រោយមកទៀត ពលរដ្ឋមីយ៉ាន់ម៉ាចាប់ផ្តើមលេងជះទឹករយៈពេល៥ថ្ងៃ នៅមុនថ្ងៃចូលឆ្នាំថ្មី ។ លើសពីនេះ មីយ៉ាន់ម៉ាចាត់ទុក វាជាពិធីមង្គល ដោយមានការធ្វើបុណ្យ, កាន់សីល, ស្រង់ទឹកព្រះពុទ្ធរូប, ស្រង់ទឹកចេតិយ និងសុំពរពីអ្នកមានអាយុច្រើនផងដែរ ។https://d13jio720g7qcs.cloudfront.net/images/guides/origin/611246105bfdf.jpg

*ពិធីបុណ្យសង្ក្រាន្តឡាវ ៖ ប្រទេសឡាវបានរៀបចំពិធីបុណ្យសង្ក្រាន្ត រយៈពេល៣ថ្ងៃ ហើយពលរដ្ឋឡាវបានបោសសម្អាតផ្ទះសម្បែង ដើម្បីបណ្តេញរឿងមិនល្អចេញឱ្យឆ្ងាយ និងទទួលយករឿងល្អៗចូលផ្ទះ ។ ក្រៅពីនេះ សាច់ញាតិ និងបងប្អូនទាំងអស់បានមកជួបជុំគ្នាដើម្បីជូនពរដល់ចាស់ទុំ, ជូនពរដល់គ្នាទៅវិញទៅមក ព្រមទាំងរៀបចំពិធីស្រង់ព្រះ និងធ្វើពិធីដង្ហែទេវតាឆ្នាំថ្មីរបស់ឡាវ ៕https://d13jio720g7qcs.cloudfront.net/images/guides/origin/5e75900a93f75.jpg