Home Blog Page 1195

ទម្លាប់ប្រចាំថ្ងៃ ៤ យ៉ាងធ្វើឱ្យអ្នកដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន

0

នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗ មានទម្លាប់ខុសគ្នាដែលអ្នកខ្លះមានទម្លាប់ការរស់ប្រចាំថ្ងៃបានល្អ និងត្រឹមត្រូវ រីឯអ្នកខ្លះទៀតក៏មានទម្លាប់រស់នៅខុសឆ្គងរហូតអាចបណ្តាលឱ្យមានជាជម្ងឺធ្ងន់ធ្ងរជាច្រើន។ ក្នុងនោះក៏មានទម្លាប់អាក្រក់ប្រចាំថ្ងៃ ៤ យ៉ាងដែលធ្វើឱ្យអ្នកងាយនឹងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន៖

១.ញ៉ាំអាហារមិនទៀងទាត់៖ ការញុំាអាហារជាតម្រូវការចំាបាច់មួយរបស់សារពាង្គកាយមនុស្សគ្រប់រូប ដើម្បីធ្វើការលូតលាស់ និងអាចបញ្ចេញនូវថាមពលនានា ។ ទោះជាការញ៉ាំអាហារសំខាន់យ៉ាងណាក៏ដោយនៅតែមានមនុស្សមួយចំនួនបានខ្ជះខ្ជាយ និងមានទម្លាប់អាក្រក់ក្នុងការញុំាអាហារខុសពេល ឬមិនទៀងទាត់នេះជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIb5-bsAXaCJg9EqBCaQ2Jg9pfqXWBuz05-eFivP_ySvKzYloum__egIIgjRkKd9etw1Ee6iOgUK8EXIWYYUFV1QXIhEnOIAR4atw9H7pEBAT2BWqzUDp2vIMMEMxlcDBklY-rdi_gkHxsVm3ePjLZVcNoGQoc_7OOZlMvB4DWkIdhgccUUtd9TrCSQkc/s1000/woman-eating-strawberries-in-kitchen.jpg

២.ផឹកគ្រឿងស្រវឹងនៅពេលយប់ជាប្រចាំ៖ ការពិសារនូវគ្រឿងស្រវឹងនេះជារឿងដែល ជះឥទ្ធិពលមកដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលពិសារវាលើសកំរិត ឬជាប្រចាំថ្ងៃតែម្តង នេះអាចបង្កឱ្យមានជាបញ្ហាជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbD-w60fw5F9i7a30UcxO3m2FYUk8Bfb9E795QAOEYhkI1nj4ElRRTFd9A8Ob7LZhmNnFr5YInnLzRztWCkwWQuFHy1LTQvlN-O8nmqEPTZA3qI1Uj5_nUK4sjUoTzgELJsQOYX0h-JwSOUAeVGeG4Kk-OI7Ks0Taq8JM5b4LKY0sihj4anjA8J-4dLI/s2121/Drinking-a-Glass-of-Beer.webp

៣.ងូតទឹកផ្កាឈូកពេលយប់ញឹកញាប់៖ ការងូតទឹកនាពេលយប់ជ្រៅពេក គឺជារឿងមួយដែលមិនល្អចំពោះសុខភាពនោះទេ ជាពិសេសគឺការងូតទឹកផ្កាឈូកតែម្តង។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល សូមកុំងូតទឹកក្នុងលកខណ្ឌខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXcKzhyhHObu5oF7SthKoyqt1xnQ0UKFMkVwgedw0E8HRN29PrGp-rUX_0GXoVc0c34zAfTo5J14Y7ZNb3HLvpZ86Pvtqb6t6YswFxCjNf-v4psA5XVpG18Deh0OH3DZdKgTmyInvTO9gxI10MvBc5ds7uI9BFi91VLNhxsXU6kpx-LxRFKNOTv_v9ybw/s3000/Thumbnail-Images-aae81515_rgb.jpg

៤.ប្រើឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេង៖ ជាការពិតណាស់ មនុស្សគ្រប់រូបតែងមានទំលាប់អាក្រក់មួយគឺលេងទូរស័ព្ទ កំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀតនៅពេលយប់មុនពេលចូលគេង ដោយពួកគេគ្រាន់តែគិតថាវាមិនអីទេ។ ប៉ុន្តែជាក់ស្តែងវាមានបញ្ហាដល់សុខភាពយ៉ាងខ្លាំង ជាពិសេសមានហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7K8hbJWwogrxO31ft5S0Pdfyjmerw7SuWy_s95l6o1LnsoFp88fOzYxDxH-gnprukLZw0jYB8ldFz8kg1BDDaenTWThyphenhyphen1oMngK1xskf4LPDr7PyxKteumy7taMdokKG7VWU1QcRHunhL12pi7aijgvQZXIR0SSBLq3xY1kGQYm_jiWbe4jW4VMCvtVBg/s1500/iStock-589417622-5938680f3df78c537b1f83f8.jpg

ហេតុនេះហើយ សរុបមកវិញដើម្បីបង្ការ និងកាត់បន្ថយអត្រាអ្នករងគ្រោះ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគប្បីផ្លាស់ប្តូរទម្លាប់អាក្រក់ទាំង ៤ ខាងលើនេះ ដើម្បីសុខភាពមានភាពល្អប្រសើរនិងរឹងមាំ៕

តោះមកយល់ដឹងពីប្រព័ន្ធអប់រំ និងវិធីសាស្ត្របង្រៀនរបស់ប្រទេសហ្វាំងឡង់សម្រាប់កុមារតូចៗ

0

ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតនៅលើពិភពលោក ហើយការគ្រប់គ្រងរបស់ហ្វាំងឡង់ គឺកំណត់ឱ្យកុមារស្ថិតនៅចំណុចកណ្តាល ។ ហ្វាំងឡង់បានផ្តោតសំខាន់ទៅលើកូនសិស្សមានគុណភាពជីវិត និងមានសិទ្ធិស្មើៗគ្នានៅតាមសាលារៀន, គេហដ្ឋាន និងពេលវេលាផ្ទាល់ខ្លួន រួមទាំងស្មើភាពគ្នាផ្នែកការសិក្សាផងដែរ ។ ហេតុនេះ វាធ្វើឱ្យកូនសិស្សអាចរៀនសូត្រដើម្បីជំរុញចំណេះដឹងមូលដ្ឋាន និងការគិតដ៏ល្អចំពោះសង្គម ។

កូនសិស្សគ្រប់រូបនៅប្រទេសហ្វាំងឡង់ មានសិទ្ធិទទួលបានការសិក្សាមិនគិតថ្លៃនៅតាមសាលារៀនមានគុណភាពល្អនៅទូទាំងប្រទេស ដើម្បីឱ្យកូនសិស្សអាចរៀនសូត្រតាមរយៈការលេង ពីព្រោះហ្វាំងឡង់ផ្តល់ភាពសំខាន់ចំពោះការសិក្សា ជាពិសេស ក្នុងកម្រិតមុនអាយុចូលរៀនរបស់សិស្ស ។ ការលេងជាមួយមិត្តភក្តិនឹងធ្វើឱ្យកុមារអាចអភិវឌ្ឍន៍ខ្លួន និងរីកចម្រើនគ្រប់ផ្នែកយ៉ាងមានគុណភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw0cR6SpdjCGpqAnxWFq5IUjdb9v1j5VTe_XcCByS-jSSyu9xXKpMexTmtGOI6PkduNu-2RSx6YGLYUFyyC5_Qvr-3RbjVGwXRRHSOwlHaH-G7l1xZHC3jl_y6GdxjyCCO4rS1oLqLnytZ4K8blJJOOe0d_ox9aZ9IQ6CxXV_gBAlykvQdCVMlHykUKrg/s960/finnish-international-school-children-working.jpg

ចំណែកការរៀនសូត្រលក្ខណៈផ្ទាល់ខ្លួនវិញ ប្រព័ន្ធអប់រំហ្វាំងឡង់គ្មានការពិនិត្យដើម្បីវាស់ស្ទង់ចំណេះដឹង ឬការប្រកួតប្រជែងទាំងកម្រិតគ្រឹះស្ថានអប់រំ និងកម្រិតបុគ្គល ។ ការរៀបចំឱ្យមានស្តង់ដារការសិក្សាស្មើភាពគ្នា គឺដើម្បីឱ្យកូនសិស្សគ្រប់រូបអាចសម្រេចនូវគោលដៅរបស់ខ្លួនតាមការចាប់អារម្មណ៍ និងភាពស្ទាត់ជំនាញរបស់បុគ្គលម្នាក់ៗ ដោយគ្មានការកំណត់ផ្នែកការអប់រំទេ ។

ចំពោះម៉ោងសម្រាប់សិក្សា គឺកូនសិស្សត្រូវសិក្សាចំនួន៥ម៉ោងក្នុង១ថ្ងៃ ហើយក្នុង១មុខវិជ្ជា មានរយៈពេល៤៥នាទី ។ ការកំណត់បែបនេះ ដើម្បីឱ្យកូនសិស្សមានពេលវេលាផ្ទាល់ខ្លួនសម្រាប់រៀនសូត្រនូវអ្វីដែលពួកគេចាប់អារម្មណ៍ផ្សេងទៀត ។
Is the education the best in Finland? - Quoraនៅប្រទេសហ្វាំងឡង់មានត្រឹមតែការប្រឡងថ្នាក់ជាតិ (National Matriculation Exam) ប៉ុណ្ណោះ ក្រោយពីកូនសិស្សបានបញ្ចប់ការសិក្សា ។ រីឯការវាស់ស្ទង់កម្រិតការសិក្សា ពួកគេធ្វើឱ្យត្រឹមការវាស់ស្ទង់ផ្នែកគុណភាពផ្សេងៗ ដើម្បីអភិវឌ្ឍន៍ការរៀនសូត្រជំនាញផ្លូវអារម្មណ៍ និងសង្គមរបស់កុមារជាចម្បង ។ ចំណុចគួរឱ្យកត់សម្គាល់នោះ គឺគ្រូពុំសូវដាក់លំហាត់ ឬកិច្ចការផ្ទះឱ្យកូនសិស្សធ្វើទេ ។

ប្រទេសហ្វាំងឡង់បានកំណត់ឱ្យកុមារចូលរៀនចាប់ពីអាយុ៧ឆ្នាំ ឡើងទៅ ហើយពួកគេរៀនរយៈពេលខ្លីក្នុងសាលារៀន, លំហាត់តិច ដើម្បីឱ្យកុមារមានពេលវេលារៀនសូត្រនៅក្រៅថ្នាក់រៀន និងឈ្វេងយល់ពីពិភពលោកខាងក្រៅដោយខ្លួនឯង ។ កុមារទាំងឡាយអាចលេង និងធ្វើការងារអ្វីមួយដែលពួកគេស្ទាត់ជំនាញ និងចាប់អារម្មណ៍ ដើម្បីជំរុញការយល់ដឹងជាមូលដ្ឋានសម្រាប់ការចម្រើនវ័យរបស់ពួកគេ ។

លើសពីនេះ កុមារគ្រប់រូបមានសិទ្ធិបរិភោគអាហារមិនគិតថ្លៃនៅតាមសាលារៀន រហូតដល់ពួកគេបញ្ចប់ការសិក្សា ។ សាលារៀនបានផ្តល់អាហារថ្ងៃត្រង់ឱ្យកូនសិស្សទាំងអស់ តាំងពីឆ្នាំ១៩៤៣ មកម្ល៉េះ ហើយហ្វាំងឡង់បានបណ្តុះបណ្តាលគ្រូឱ្យមានគុណភាពដើម្បីជំរុញកម្រិតការអប់រំផងដែរ ។ រីឯគុណសម្បត្តិសម្រាប់ការក្លាយជាគ្រូបង្រៀន គឺខ្ពស់ណាស់ ហើយមានបេក្ខជនត្រឹមតែ១០% ប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនដាក់ពាក្យទាំងអស់ ដែលត្រូវបានគេជ្រើសរើសឱ្យធ្វើជាគ្រូបង្រៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3SpleCiqD6ZCPTDPZ9RQoE0bFlSlpVMOxv-4mOztUUjjp8F5FA4gZv3SI_HAPVpDcQ_hnlAoo2JU2qcvjWYLdP_XPTE7859QITrSuBP8t-K_Hpg-dRbTOpYhCfHK8AqG7_ba25aetkxZ7QdIg71jJYncMUQ6-tAP4jCiUr7x4DJoOFQXg7pB-b9Spn7Q/s2560/Foreign-language-teaching-practices-from-the-Finnish-education-system-Cropped-1-min-min-scaled.jpeg

គ្រូបង្រៀននៅប្រទេសហ្វាំងឡង់ គឺពួកគេសិក្សាឱ្យចប់ថ្នាក់អនុបណ្ឌិតឡើងទៅ មិនថាពួកគេបង្រៀនសិស្សនៅកម្រិតណាទេ ។ គ្រូទាំងឡាយមានសេរីភាព និងទទួលបាននូវការគាំទ្រក្នុងការអភិវឌ្ឍវិធីសាស្ត្របង្រៀន ដើម្បីជំរុញឱ្យគ្រូអាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ។

បើទោះជាហ្វាំងឡង់មានឈ្មោះថា មានប្រព័ន្ធអប់រំល្អបំផុតនៅលើពិភពលោកក្តី ប៉ុន្តែបុគ្គលិកផ្នែកអប់រំរបស់រដ្ឋ និងឯកជន នៅតែព្យាយាមស្វែងរកវិធីសាស្ត្រថ្មីៗជានិច្ច ដើម្បីឱ្យប្រព័ន្ធអប់រំកាន់តែអភិវឌ្ឍន៍ជឿនលឿនថែមទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTOXCl21Wghzyb5ujqgAJIXO1GnhFrITkHcl8geET1DHJ_XIjRTIjTOrvYVdsoDuH_ZBJ1Pfk1O6ZifSqVcIHKLLLLQIoo_4ge56rDiCCDvwz6EluOhr3XQuPa6KRFNyqr9qs-CB4CNHNLEIH2rG9wO9i63bf0h1BcAo9iVo4P6OWPE1ZwzTbOEOrO_Fw/s3648/Jennifer-Heller-Doyle-OpEd-Photo-1.webp

ហេតុផល ៤ យ៉ាងដែលបណ្តាលឱ្យរថយន្តរបស់អ្នកមានក្លិនស្អុ…យ និងវិធីដោះស្រាយ

0

តើអ្នកធ្លាប់ជួបបញ្ហានៅពេលដែលចតរថយន្តនៅកន្លែងណាមួយ ហើយពេលបើកទ្វាររថយន្តម្តងៗគឺមានក្លិនស្អុ…យជះចេញពីរថយន្តតែម្តង តើនេះមកពីមូលហេតុអ្វីដែលបណ្តាលឱ្យរថយន្តរបស់អ្នកមានក្លិនស្អុ…យបែបនេះ? ចម្លើយនោះគឺដោយសារមូលហេតុដូចខាងក្រោម៖

១.សំលៀកបំពាក់ដែលសើមដោយញើស៖ ជាការពិតណាស់ នៅពេលដែលអ្នកធ្វើអ្វីមួយបែកញើសខ្លាំងដូចជា រត់ហាត់ប្រាណ ឬលេងកីឡាផ្សេងៗ អ្នកប្រាកដជាស្លៀកសម្លៀកបំពាក់សើម ហើយនៅពេលដែលអ្នកត្រឡប់ចូលក្នុងឡានវិញ នោះក្លិនញើសនឹងកកកុញនៅខាងក្នុងរថយន្ត ធ្វើឱ្យវាមានក្លិនស្អុយ ប្រសិនបើវាជាកៅអីក្រណាត់នោះក្លិនស្អុយនឹងជាប់ក្នុងរថយន្តយ៉ាងយូរ។

វីធីដោះស្រាយ៖ ផ្លាស់ប្តូរសម្លៀកបំពាក់ស្ងួតជានិច្ចមុនពេលចូលក្នុងរថយន្ត ដោយសម្លៀកបំពាក់ដែលសើមញើសគួររក្សាទុកក្នុងថង់ដាច់ដោយឡែកមួយ ហើយដាក់នៅលើកម្រាលកៅស៊ូ ដើម្បីការពារផ្នែកកំរាលព្រំពីការស្រូបយកសំណើម។ លើសពីនេះ អ្នកគួរប្រើក្រណាត់សើមភ្លាមដើម្បីជូតឱ្យស្ងួត នោះវានឹងជួយកាត់បន្ថយក្លិនស្អុយដែលកកកុញ។What's the Worst Car Smell? | The Drive

២.ប្រព័ន្ធម៉ាស៊ីនត្រជាក់៖ មូលហេតុពេញនិយមបំផុតនៃក្លិនស្អុយនៅខាងក្នុងរថយន្តនោះគឺជាប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្ត។ នេះគឺដោយសារតែម៉ាស៊ីនត្រជាក់មានជាតិសំណើមកកកុញនៅខាងក្នុង ជាពិសេសនៅរដូវវស្សាដែលមានសំណើមខ្ពស់ បើទុកយូរ វានឹងបណ្តាលឱ្យមានបាក់តេរី រហូតដល់វាក្លាយជាប្រភពនៃក្លិនស្អុយនៅខាងក្នុងរថយន្ត។

វិធីដោះស្រាយបញ្ហា៖ ក្លិនស្អុយដែលបណ្តាលមកពីប្រព័ន្ធម៉ាស៊ីនត្រជាក់នឹងធុំក្លិនយ៉ាងច្បាស់បន្ទាប់ពីម៉ាស៊ីនត្រជាក់ទើបតែបានបើក។ ដំណោះស្រាយជាមូលដ្ឋានគឺទុករថយន្តក្រោមពន្លឺថ្ងៃយ៉ាងហោចណាស់ ២-៣ ម៉ោង (បើអាចធ្វើទៅបាន សូមទុកទ្វារឱ្យចំផង) នេះនឹងជួយយកសំណើមពីម៉ាស៊ីនត្រជាក់ ហើយនឹងជួយកាត់បន្ថយក្លិនស្អុយយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Yrrb5HShaHaij6Ewwx4CZ9KIN-0Qonn5CY8cv9CGEiUOkh4-9fFzPnYchDdsUieIE81ebiR5gWYKl0cgufJLlsbiTOoBCv5Za7-7JxTxaUEGm21Z6mtXAT1pfh9n-f6GTE0nWHNdLQnJmzeB1u6ZQk0s279j_WbExKmzR4e2nhjNoZ9Mxi4pjksG0Qs/s1253/iStock-1300792141.jpg

៣.ក្លិនសត្វចិញ្ចឹម៖ ទោះបីជាអ្នកបានងូតទឹកឱ្យសត្វចិញ្ចឹមរបស់អ្នកបានទៀងទាត់ក៏ដោយ ក៏ក្លិនរបស់ពួកវាពេលចូលក្នុងឡានបណ្តាលឱ្យស្អុយផងដែរ ដោយសារមានស្នាមប្រឡាក់ទឹកមាត់ ឬភាពកខ្វក់ដែលអាចជាន់ឈ្លីពីកន្លែងផ្សេងៗ ទាំងនេះនឹងធ្វើឱ្យមានក្លិនមិនល្អនៅខាងក្នុងរថយន្តដោយមិនដឹងខ្លួន។

ដូច្នេះសម្រាប់ដំណោះស្រាយគឺ កន្លែងអង្គុយ ឬកន្លែងផ្សេងៗគួរតែត្រូវបានសម្អាត បន្ទាប់ពីដឹកសត្វចិញ្ចឹមរបស់អ្នកទៅដល់គោលដៅ វានឹងជួយកាត់បន្ថយឱកាសនៃក្លិនសត្វដែលជាប់ក្នុងរថយន្ត។How to Get Rid of Pet Smells from Your Car

៤.សំណល់អាហារ និងភេសជ្ជៈ៖ ប្រសិនបើអ្នកយកអាហារចូលក្នុងឡាន មិនថាជាអាហារអ្វីនោះទេគឺវាអាចបង្កឱ្យមានក្លិនស្អុយក្នុងឡាន។ ជាពិសេសប្រសិនបើវាជាឡានដែលមានកៅអីក្រណាត់ ឬកំពប់លើកំរាលព្រំ នោះក្លិននឹងជាប់យ៉ាងយូរ មិនថាអ្នកជូតវាដោយរបៀបណានោះទេ វានឹងមិនត្រលប់មកស្អាតវិញទេ។

ហេតុនេះសម្រាប់ដំណោះស្រាយ៖ ជៀសវាងការនាំយកអាហារដែលមានក្លិនខ្លាំងចូលក្នុងឡាន ហើយសម្រាប់អ្នកចូលចិត្តកាហ្វេ ឬភេសជ្ជៈផ្សេងៗ គួរតែយកវាចេញនៅពេលដែលអ្នកចាកចេញពីរថយន្ត នឹងមិនគួរទុកវានៅក្នុងឡានជាដាច់ខាត ព្រោះបើទុកចោលមួយយប់អាចនឹងមានក្លិនស្អុយរលួយពេញឡាន៕

ត្រឹមរយៈពេលជាង ១ខែប៉ុណ្ណោះ ចំណូលនៃការនាំចេញកាហ្វេរបស់វៀតណាមឈានដល់ ១ ពាន់លានដុល្លារអាមេរិក

0

វៀតណាម៖ តម្លៃកាហ្វេនៅក្នុងប្រទេសវៀតណាមបានបង្កើតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំ ដែលឈានដល់ជិត ១ ពាន់លានដុល្លារអាមេរិកត្រឹមរយៈពេល ៤៥ ថ្ងៃប៉ុណ្ណោះនៃការនាំចេញកាហ្វេ ដែលនេះនឹងជួយដល់ឧស្សាហកម្មកាហ្វេរីកចម្រើនខ្លាំងនាពេលអនាគត។
យោងតាមអគ្គនាយកដ្ឋានគយ គិតត្រឹមឆមាសទីមួយនៃខែកុម្ភៈ ឆ្នាំ២០២៤ ប្រទេសនេះបាននាំចេញកាហ្វេជិត ៥៧.០០០តោន ជាមួយនឹងចំណូលសរុប ១៨៤.៤ លានដុល្លារអាមេរិក។ សរុបមក ចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ បរិមាណនៃការនាំចេញកាហ្វេសម្រេចបានជិត ២៩៥.០០០តោន គិតជាទឹកប្រាក់ ៩១១ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgHAGUxHhxb-IIrIBokvYaNFYasmYIz6GU0u72JVJRGhoHn1GcnjA71DnKs60MP0U1frSvSvd962tiItqnjTBCAk9s9Fjx2MAhO8Hm9Z9JFh4g32gurUYPLVlb5194Ii2gbrzl-RJ3x9YATnos8oQN0RgJGUTo9BNVwy6iitPf2o1FV1H_82R00q5iYg0/s640/vn-coffee-exports.webp

បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បរិមាណនៃការនាំចេញកាហ្វេកើនឡើងត្រឹមតែ ១៦.៧% ប៉ុណ្ណោះ ប៉ុន្តែចំណូលវិញគឺកើនឡើងរហូតដល់ ៦៦.៨%។ រីឯតម្លៃកាហ្វេនាំចេញជាមធ្យមឈានដល់ជិត ៣,១០០ ដុល្លារ/តោន កើនឡើងជិត ៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារនាំចេញកាហ្វេសំខាន់ៗរបស់វៀតណាមគឺអឺរ៉ុប អាមេរិក ចិន រុស្សី ឥណ្ឌូនេស៊ី… ក្នុងនោះអឺរ៉ុបគឺជាទីផ្សារនាំចូលកាហ្វេវៀតណាមធំជាងគេដែលមានចំនួន ៨៧,៧០០ តោន ចំណូលកើនឡើងដល់ជាង ២៦៣ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkZiMjS2oVPaViPEaXidEllZrm-x2Nn_aA5UOG3wD4WsPuy7cfGgaZBQZaZn-X4MQ-a4IAeQxvpEX8eO7j5Tzxw8h1rDmdycXqQnvNMQa-dLYBta22PUEsWXGT7hp9BySQ3OZtORjc2A81zCKzCRv6UsUY8-LkEMuys7SJw_x34Cq31CmF40r3Im4SRw/s660/internal_external_factors_challenge_vietnams_coffee_exports.jpg

យោងតាមកំណត់ត្រា បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី តម្លៃកាហ្វេបៃតងនៅសួនច្បារក្នុងខេត្តខ្ពង់រាបភាគកណ្តាលបានបន្តកើនឡើងយ៉ាងខ្លាំង ហើយនេះក៏ជាលើកដំបូងដែលបានឈានដល់កំណត់ត្រា ៨០,០០០ ដុង/គីឡូក្រាម។ បច្ចុប្បន្ន តម្លៃកាហ្វេក្នុងទីផ្សារក្នុងស្រុកបានឈានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ដែលលើសពីសញ្ញាណ ៨៣.០០០ ដុង/គីឡូក្រាម កើនឡើង ៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7xq34B-RmBtB-NTv9KZCHIrSgnjyyu9Lv9LE3reteZOcCVtNFlOXv7McpeDEyWYi_VBezN-QgchftWBK3DnaktIzqQVCCCwcvIIqP84NsT1U7lucLtEAUdNGuTOPTy9UiesBZff9dPIb7K6vJnngWiq_hoAUAksTzS6QR9ApdPy8h1hyphenhyphenskJwBs6RA85A/s640/coffee.jpg

គួរបញ្ជាក់ដែរថា សមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) បានព្យាករណ៍ថាជាមួយនឹងស្ថានភាពនេះនៅឆ្នាំ ២០២៤ ការនាំចេញកាហ្វេអាចឈានដល់ ៤.៥ – ៥ ពាន់លានដុល្លារអាមេរិក ដែលនេះនឹងក្លាយជាឆ្នាំកំណត់ត្រាថ្មីសម្រាប់ការនាំចេញកាហ្វេរបស់វៀតណាម។ ពីមុនក្នុងឆ្នាំ ២០២៣ ប្រទេសវៀតណាមបាននាំចេញកាហ្វេជាង ១.៦២ លានតោន ជាមួយនឹងចំណូលជាង ៤.២៤ ពាន់លានដុល្លារអាមេរិក បើទោះបីជាបរិមាណធ្លាក់ចុះ ៨.៧% ប៉ុន្តែកើនឡើង ៤.៦% នៅក្នុងចំណូលធៀបនឹងឆ្នាំ ២០២២៕

ជីវិតហាយសូរក្រោយរៀបការរួច! តាមពិតម្ចាស់សំអាង ចុងភៅ ភ្លេងខ្មែរ…តាមទារលុយជាង៣ខែហើយ មិនខ្ចីសង

0

គូរស្វាមីភរិយាដែលទើបតែរៀបការថ្មីថ្មោងមួយគូរ កាលពីពេលថ្មីៗគឺបានមានការបង្ហោះទារលុយពីសំណាក់ម្ចាស់សំអាង ជាងថត អ្នកភ្លេង ចុងភៅ…ជាហូរហែ ព្រោះតែតាំងពីថ្ងៃរៀបការរួចមកគឺបាត់ស្រមោលសូន្យឈឹងតែម្តង មិនព្រមទូទាត់ថ្លៃចំណាយផ្សេងៗដែលខ្លួនបានជួលមករៀបចំក្នុងថ្ងៃមង្គលការនោះទេ ថែមទាំងបង្ហាញពីជីវិតដ៏សុខសប្បាយរបស់ខ្លួននៅលើបណ្តាញសង្គមទៀត។May be an image of 2 people and text

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុកដោយគណនីមួយមានឈ្មោះថា «សំអាងការ រស្មីឧត្តម» គឺបានរៀបរាប់ទាំងឈឺចិត្តនិងអស់សំណើចចំពោះគូរស្វាមីភរិយាមួយគូរទំនងជាមកជួលកញ្ចប់សេវាកម្មរៀបចំក្នុងកម្មវិធីមង្គលការ រួមមាន សំអាងការ ជាងថត របាំ ភ្លេងខ្មែរ ចុងភៅជាដើម។ ប៉ុន្តែនៅពេលបានបញ្ចប់កម្មវិធីខ្លួនដោយរលូនហើយ គូរស្នេហ៍មួយគូរនេះបែរជាមិនទូរទាត់ថ្លៃចំណាយផ្សេងៗនោះទេ ថែមទាំងព្យាយាមពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកទល់ពេលនេះគឺរយៈពេល៣ខែហើយ។ ស្របពេលដែលគេចមិនព្រមសងលុយម្ចាស់សំអាងនិងអ្នករៀបចំកម្មវិធីផ្សេងៗហើយ គូរស្នេហ៍មួយគូរនេះគឺតែងតែបង្ហោះរូបភាពនិងវីដេអូបង្ហាញពីជីវិតដ៏ស៊ីវិល័យ សំញែងសម្ភារៈនិយម នៅលើបណ្តាញសង្គមយ៉ាងមានសេចក្តីសុខទៀតផង។May be an image of 2 people and text

ម្ចាស់គណនីក៏បានធ្វើការបង្ហោះរូបភាពរបស់គូរស្នេហ៍មួយគូរនេះ អមជាមួយនឹងសំណេរមួយឃ្លាដោយសរសេរថា «សុខទុក្ខយ៉ាងណាហើយគូស្វាមីភរិយាជាទីស្រលាញ់? រៀបការ៣ខែជាងហើយ តេទៅមិនទទួលទូរស័ព្ទសោះ ចង់ផ្ញើក្តីនឹករលឹកពីចម្ងាយផង មាន (ភ្លេងខ្មែរ ជាងថត របាំ តែងផ្ទះ ចុងភៅ អ្នកដើរហែរជំនូន រានក្រុងពាលី) ព្រោះបើឃើញក្នុងហ្វេសបុកដូចជាសុខជាខ្លាំងសង្ឃឹមថានឹងនឹកដល់ពួកខ្ញុំវិញខ្លះដែរ»។
ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺគ្រាន់តែជាការលើកឡើងរបស់ភាគីតែម្ខាងប៉ុណ្ណោះ រីឯការពិតយ៉ាងណានោះ គឺមានតែរងចាំមើលការបកស្រាយពីសំណាក់គូរស្វាមីភរិយាខាងលើផងដែរ៕May be an image of 1 person and textMay be an image of money and textMay be an image of 5 people and text that says '10:57 87% Data mode Q Search Buv data Switch modes Ena Anna 3 mutual friends [Roeurt LeakhAna ABA000349268 微信号: Annaena90 Add friend Message Lives in Phnom Penh From Srok Siem Reap, Cambodia Married to Soyce Tye'May be an image of 2 people and text that says '11:24 Data mode 55% Buv data Q Search Switch modes Soyce Tye 525 friends 总是以为那些得不到的是最好的, 其 实却没有意识到自己身边的那简简单 单的幸福, 所以才有太多人等到失去 后才懂得珍惜 没东西发表, 哈哈 Add friend Message Studied at Tunku Abdul Dahman Inivarnitu f Manana <'

 

 

ជី ដេវីត ជួបរឿងនឹកស្មានមិនដល់ព្រោះតែហ្វេនម្នាក់ធ្វើរឿងនេះដាក់លោក

0

ជី ដេវីត គឺជាតារាចម្រៀងម្នាក់ដែលក្រាញននៀលតស៊ូលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរងព្យុះភ្លៀងច្រើនរាប់មិនអស់តែនៅតែអាចឈរយ៉ាងរឹងមាំបាន នេះដោយសាររួចចំណែកពីហ្វេនពិតប្រាកដរបស់លោកនៅតែបន្តគាំទ្រលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងថ្មីៗនេះ អ្នកគាំទ្រម្នាក់របស់ ជី ដេវីត បានស្រក់ទឹកភ្នែកដោយរីករាយជាទីបំផុត ព្រោះមនុស្សដែលគេគាំទ្រទទួលបានភាពជោគជ័យ។May be an image of 3 people

លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា «ខ្ញុំបានជួបហ្វេនម្នាក់នៅហាងកាហ្វេគាត់រត់មកឱបខ្ញុំគាត់យំ ហើយគាត់ថាតែងតែយំពេលឃើញខ្ញុំ តែគាត់បញ្ជាក់ថាទឹកភ្នែកខ្ញុំព្រោះឃើញមនុស្សខ្ញុំគាំទ្រជោគជ័យ ( tear of joy ) ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ខ្ញុំសង្ឃឹមថាគាត់នឹងសប្បាយចិត្តពេលឃើញ Status នេះ thank you»។May be an image of 2 people and the Statue of Liberty

នៅក្នុងវីដេអូមួយចែកចាយនៅលើបណ្តាញសង្គមដែលអាចនិយាយបានថាគឺជាទិដ្ឋភាពនៃការបង្ហោះសាររបស់ ជី ដេវីត ខាងលើដោយក្នុងវីដេអូនោះ គេឃើញ ជី ដេវីត ទៅជួបហ្វេនប្រកបដោយភាពស្និទ្ធស្នាលជជែកជាមួយគ្នាប្រៀបដូចជាមិត្តភក្តិ ខណៈនេះគ្រាន់តែជាការជួបហ្វេនដោយចៃដន្យ។ ឃើញវីដេអូនោះភ្លាមអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានលើកឡើងថា «ខ្ញុំរើសយកគាត់ពិតជាមិនខកបំណងមែន G-DEVITH មើលណ៎ក! ជួប Fan ចៃដន្យសោះចំណាយពេលអង្គុយជជែកគ្នាដូចមិត្តជិតស្និទ្ធចឹង»។May be an image of 1 person

នេះមិនមែនជាលើកទីមួយនោះទេដែលតារាចម្រៀងល្បីឈ្មោះ ជី ដេវីត ទទួលបានការសរសើរពីហ្វេនពីអត្តចរិតរបស់លោកដែលមានភាពស្និទ្ធស្នាលជាមួយហ្វេនរបស់ខ្លួន ជារឿយៗហ្វេនៗតែងតែសរសើរ ជី ដេវីត ជាអាយដលគំរូមួយចូលចិត្តធ្វើខ្លួនសាមញ្ញទោះបីដើរចេញទៅក្រៅសាធារណៈ បើជួបហ្វេនសុំថតវិញគឺផ្តល់ភាពកក់ក្តៅទៅកាន់ហ្វេនតែម្តងមិនឱ្យហ្វេនខកបំណងទេ។May be an image of 1 person, wrist watch and eyewear

នាពេលថ្មីៗនេះទៀតសោត ក្នុងអំឡុងពេលប្រគំតន្រ្តីផ្ទាល់ខ្លួន ជី ដេវីត បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីលោកទិញម្ជូរយកទាំងអស់ចែកហ្វេនៗហូប ក្រោយពីអ្នកលក់ម្ជូរត្អូញត្អែរសុំឱ្យលោកជួយទិញម្ជូរ។

ជាមួយគ្នានេះផងដែរ ដ្បិតតែតារាចម្រៀងរូបនេះនិយមតុបតែងខ្លួនស៊ីវិល័យអមជាមួយគ្រឿងអលង្ការពេជ្ររាប់ម៉ឺនដុល្លារ និងញឹកញាប់ទិញរថយន្តស៊េរីទំនើបក្តី ប៉ុន្តែកិច្ចការសប្បុរសលោកពុំដែលបំភ្លេចនោះទេ។ ជាក់ស្តែង ក្នុងឱកាសគម្រប់ខួប១ឆ្នាំកូនប្រុស ជី ដេវីត និង ទេព បូព្រឹក្ស បានចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP ជាទង្វើគួរឱ្យសរសើរ៕

 

 

ព្រះកាយច័ន្ទ និង ចំប៉ីខ្មៅ ផ្ទុះសង្គ្រា.មពាក្យសម្តីកាន់តែក្តៅគគុកឈានដល់ការប្រើពាក្យធ្ង.ន់ៗ

0

ចាប់តាំងពី ព្រះកាយច័ន្ទ បោះចោលមកុដលាលែងតំណែងរបស់ខ្លួនជា Miss Grand ភ្នំពេញមក មកទល់ពេលនេះកាន់តែមានរឿងជាបន្តបន្ទាប់ រហូតឈានដល់ការប្រើសម្តីធ្ង.ន់ៗរវាង ចំប៉ីខ្មៅ និងព្រះកាយច័ន្ទ កើតចេញពីការមិនគាំទ្រ និងផ្លែ.ផ្កាពាក្យសម្តីមិនមែនជាជនជាតិខ្មែរ ខណៈចំប៉ីខ្មៅ បានទម្លាយសំឡេង ព្រះកាយច័ន្ទ ដោយ ព្រះកាយច័ន្ទ និយាយដាក់ចំប៉ីខ្មៅ ថាជា «ក្មេងនរ.ក អបលក្ខណ៍» ខណៈ ចំប៉ីខ្មៅ បោះសម្តីថា «នេះមែនសំឡេងពិតៗរបស់ idol អ្នកណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeOGX7w9zx4KquMXYp9g0haVfhUpE-grxHw80icdCVtE1zzGpr3Tge0s5u36xOirx9oZdD3F8iY3SBmJvWX8JicMw2PwuWf2JkqtbD0ax9PXTuGtoOurIrGCOmZBu53mZru5hUUC7nUT-fbrxflL5IcxWmjT8nF-0pSWrf-8Db6LCqMJyEl4P2UEIqFqQ/s960/image_2024-02-24_14-38-56.png

ដូចមហាជនអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ព្រះកាយច័ន្ទ បានប្រកាសលាលែងតំណែងរបស់ខ្លួនយ៉ាងតក់ក្រហល់កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ ក្រោមមូលហេតុមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកួតមានភារកិច្ចផ្ទាល់ខ្លួនជាចាំបាច់។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ ព្រះកាយច័ន្ទ ខណៈរូបនាងត្រៀមសឹងតែគ្រប់យ៉ាងទៅហើយបែរជាត្រូវមកបោះបង់កណ្តាលទីទៅវិញយ៉ាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigwD5XP0MfhFi0auPZTLxkFv4X50oplQn_JcbBf26uPrgAcPBTUK_mRgPnGECC18V97MMj5lnhMc2qAfZ0sLKU4Wciqbn_e4jPAHaE5jYelCp3r3wdamQIztRRoEgoc4VIv7sn9Acm9Ow-zxLs45AWlWqB6Oiis6NHOUJc_hcD0VF9H-2VPjf4rEgpq6w/s2048/image_2024-02-27_09-24-56.png

យ៉ាងណាទន្ទឹមអ្នកគាំទ្របង្ហាញការសោកស្តាយនិងបានពោលថា ព្រះកាយច័ន្ទ ជាបវរកញ្ញាក្នុងបេះដូងប្រជាជនកម្ពុជានៃខ្ញុំ គេសង្កេតឃើញថា ចំប៉ីខ្មៅ បានបង្ហាញចំៗតែម្តងថា កុំរាប់ខ្លួនចូលជាមួយព្រោះតាំងពីដើមមិនបានគាំទ្រ ព្រះកាយច័ន្ទ នោះទេ។ យ៉ាងណាមិញ ការប្រើសម្តីរបស់ចំប៉ីខ្មៅដោយមានពាក្យ អញ ជាមួយនេះ ព្រះកាយច័ន្ទ ក៏បានចូល តបទៅកាន់ចំប៉ីខ្មៅវិញថា «អូនមិនគាំទ្រត្រូវហើយព្រោះអូនមិនមែនខ្មែរ»។

ការតបតរបស់ព្រះកាយច័ន្ទនេះដែរ ចំប៉ីខ្មៅ ក៏បានដាក់ទៅវិញថា «និយាយភ្លើជាមួយអញ គប់អត្តសញ្ញាណប័ណ្ណកណ្តាលមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIUOZSaEp-yBjgGT8pIBn4eMOItsiYO65zDEyTS8Ir4eohN3TUKml-rJtCamgB47QWF2xJTyfv2Or_cyeLejXTIc5104Y5NhLw2aBn87mOUmUcqXHcOR8X5t-vUVcBjzH-9F0jNE_zaPxv-DyWh6iPi1_PHOa_v9RIZstI4qTosnguDo25WxmFeYscdl4/s1440/image_2024-02-27_09-25-02%20(3).png

សង្គ្រាមពាក្យសម្តីរបស់អ្នកទាំងពីរនៅមិនទាន់ចប់នោះទេ ខណៈ ចំប៉ីខ្មៅ បានទម្លាយសំឡេងរបស់ ព្រះកាយច័ន្ទ ដៀលខ្លួនកប់ៗមាត់វិញថាជា ក្មេងនរក។ នៅក្នុងវីដេអូនោះ ព្រះកាយច័ន្ទ បាននិយាយក្នុងគ្រុបមួយជាមួយអ្នកគាំទ្រថាខ្លួនបានប្លុកច ចំប៉ីខ្មៅ ហើយទាំងនៅលើផេកនិងអាខោន ព្រោះមិនចង់ជួប ក្មេងនរក ក្មេងអបលក្ខណ៍ និងបាននិយាយថា ចំប៉ីខ្មៅ រៀនច្បាប់ទាំងមូលដែរប្រើភាសាមិនសមគួរ និងបង្ហាញការសោកស្តាយដែលចំប៉ីខ្មៅ កើតមកមានឈាមខ្មែរនៅក្នុងខ្លួន ដោយនិយាយថាខ្មែរមិនថោកដូចចំប៉ីខ្មៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBThwkpKsnzHuIUXdekHpTuEhKc3Na_kQbMPpQTr377RmSLG2KxxJKY6hMX-9Eu6KVKdX1BExwqTBwtw5RKQBVqV3vs-JKoZDtIYET51qbpeCgXXCusDBVOMAbgnm_DDtCv9AfsvCc0ub80rMyNBBo3SMjTKS8I5ZMvqgmedEctBHx5j2wPgAWnFUuUGc/s1280/image_2024-02-27_09-24-58.png

ក្នុងសំឡេងនោះ ព្រះកាយច័ន្ទ បាននិយាយទៀតថា ខ្លួននាងមិនខ្លាចនឹងមានការថតសំលេងទុកនោះទេ ក្នុងនាម ចំប៉ីខ្មៅ ជាអ្នករៀនច្បាប់មួយរូបបែរជាប្រើសម្តីមិនគួរទាំងខ្លួនបានប្រើសម្តីយ៉ាងសមរម្យបំផុត។

ជាមួយនឹងសង្គ្រាមពាក្យសម្តីតបតទៅវិញទៅមកយ៉ាងក្តៅគគុកនិងការប្រើពាក្យធ្ងន់ៗនេះដែរ ចំប៉ីខ្មៅត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ទក់សាច់ដូចគ្នា ហើយបានលើកឡើងទៀតថា ពាក្យសម្តីរបស់ ព្រះកាយច័ន្ទ លើកឡើងគឺត្រឹមត្រូវ៕

 

នាយករដ្ឋមន្ត្រីឥណ្ឌាអង្គុយសមាធិ និងសូត្រធម៌នៅទីក្រុងបុរាណក្រោមទឹក

0

ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi បានជ្រមុជទឹកទៅធ្វើពិធីគោរពសាសនាក្នុងវត្ត និងទីក្រុងបុរាណនៅក្រោមទឹក ឈ្មោះ «ថាវ៉ារ៉ាកា» ដែលស្ថិតនៅបរិវេណខាងក្រៅឆ្នេរសមុទ្រអារ៉ាប់ រដ្ឋឃូឆារ៉ាត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកបានអង្គុយសមាធិ និងសូត្រធម៌នៅក្រោមទឹក ហើយលោកបានយកកន្ទុយក្ងោកទៅថ្វាយវត្ថុស័ក្តសិទ្ធផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz6ouF_9o8UspPINaqMCWBaruFdcEJnbVvrbY_3ryG2vH0_nPrRtBC34SzZUJ4aplDEhA3lNZtd7jAC1nelWGUiVTzsbCSEhUgW3NbClhpyX69ZA4RDd76TSiz26CbHvMIFKRSlmsbXusR_ltGTBhbHjJFVjl2ca5K-iNlrlWQ7b8lvSOX0E6MtS0_7Wg/s1200/modi-1.jpg

ចំណែកអ្នកមានជំនាញជ្រមុជទឹកជាច្រើននាក់ទៀតបានជួយការពារលោកនាយករដ្ឋមន្ត្រី និងមិនទៅឆ្ងាយពីលោកទេ ។ មេដឹកនាំឥណ្ឌា អាយុ៧៣ឆ្នាំ រូបនេះ បានចុះទៅក្រោមទឹកនៅបរិវេណដែលគេជឿថា គឺជាទីក្រុងបុរាណ ដោយលោកស្លៀកពាក់ឈុតប្រពៃណីឥណ្ឌា និងពាក់តែមួកប្រភេទ Diving Helmet ប៉ុណ្ណោះ ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើពិធីសូត្រធម៌ ដែលមានកន្ទុយសត្វក្ងោកសម្រាប់គោរពបូជាក្នុងវត្តហិណ្ឌូស័ក្តសិទ្ធស្ថិតនៅក្រោមទឹក ។ ជនជាតិឥណ្ឌាដែលគោរពសាសនាហិណ្ឌូជឿថា វាគឺជាផ្នែកមួយរបស់ថាវ៉ារ៉ាកា ឬទីក្រុងបុរាណនៅក្រោមទឹក ដែលត្រូវបានគេដាក់ឈ្មោះថា «ទីក្រុងអាឡែនទីសរបស់ឥណ្ឌា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmHvw5rO0LZ9sK3gDYg5RbDHcUO6ihduiiAEB3eOHgyx5SD7OMGjeR5A3OIroSSk7vFLapJ89_vNm1SwYQLOcJlrGrsTtXnOUFJLFN_0fjjlmNB3el-NznKnXNhvfX9dWvmbwuzN8ATLggpbXDLlAz9IQsr6jtmawjZbd2xvh6Li1Hqy60fe9dmScNaQ/s768/skynews-modi-under-water_6470072.jpg

លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានបង្ហោះសារក្នុងបណ្តាញសង្គម X ឬ Twitter ថា ៖ «នៅពេលខ្ញុំបានជ្រមុជទឹកដើម្បីសូត្រធម៌ និងគោរពបូជានៅទីក្រុងបុរាណថូវ៉ារ៉ាកា គឺជាបទពិសោធន៍ដ៏ល្អមួយ និងមានភាពស័ក្តសិទ្ធយ៉ាងខ្លាំង ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងទំនាក់ទំនងជាមួយវត្ថុស័ក្តសិទ្ធនៅសម័យបុរាណ ហើយខ្ញុំសូមឱ្យព្រះប្រទានពរដល់អ្នកគ្រប់គ្នាផងដែរ» ។

ថាវ៉ារ៉ាកា គឺជាទីក្រុងបុរាណស្ថិតនៅបរិវេណខាងក្រៅឆ្នេរសមុទ្រនៃរដ្ឋឃូឆារ៉ាត និងជាប់សមុទ្រអារ៉ាប់ ។ ទីក្រុងនេះ គឺជាទីក្រុងស័ក្តសិទ្ធមួយក្នុងចំណោមទីកន្លែងស័ក្តសិទ្ធចំនួន៧ សម្រាប់អ្នកធ្វើបុណ្យសាសនាហិណ្ឌូគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ ។ ទីក្រុងថាវ៉ារ៉ាកា បានបង្ហាញពីមហាទេពក្នុងសាសនាហិណ្ឌូ ឬមហាភារៈតៈ ថា គឺជារាជធានីរបស់ព្រះគីសាណៈ និងបានសាងសង់ឡើងនៅទន្លេ កុមទិ ។ ប៉ុន្តែទីក្រុងនេះបានធ្លាក់ទៅក្នុងទឹក ក្រោយពីការសោយទីវង្គតរបស់ព្រះគីសាណៈ ។

អ្នកបុរាណវិទ្យាបានប្រទះឃើញភស្តុតាងផ្សេងៗនៅក្រោមទឹក ហើយចាប់តាំងពីពេលនោះមក គេជឿថា បរិវេណនេះជាទីតាំងរបស់ទីក្រុងបុរាណថាវ៉ារ៉ាកា ។ ហេតុនេះ គេបានដាក់ឈ្មោះទីក្រុងនេះថា ទីក្រុងអាឡែនទីស របស់ប្រទេសឥណ្ឌា ។ អាឡែនទីស គឺជារឿងរ៉ាវរបស់ឋានសួគ៌នៅសម័យបុរាណ ដែលបានបាត់បង់នៅក្រោមសមុទ្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHEHrQ0RhWVwwOW7TrCeV64C1Xth7BDUTkh8pg2ARNjb51AZGBCAnp84ESGhiiLGKvKPRV0W-JEQcdkjZeyOA_IwZvvI9wppfcDwQQwDV4fg_f2BQM24xIK6IH2ojPSBVpQFoMwY0T-jw9P_x3vW-ZnbhoWXBCeOXHs4hyJTBi_nWalY-JvsDYo3Jh-CY/s1200/Untitled-design168.jpg

គ្នីគ្នា Bafido ដែលបុកមនុស្សស្លាប់នោះ ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ VIP

0

គ្នីគ្នារបស់ Bafido ឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូបាត់បង់ជីវិត ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ “PJ”។

ជនបង្ក FU ZHONG HUA បានបើកបររថយន្តក្នុងល្បឿនលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L (តាមច្បាប់ឱ្យត្រឹម០.៤០mg/L) បណ្តាលឱ្យបុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ។បច្ចុប្បន្នជនបង្កត្រូវបាន តុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ “PJ” ដោយត្រូវរងការចោទប្រកាន់ចំនួន២បទល្មើស គឺបើកបរធ្វេសប្រហែងបង្កឱ្យមនុស្សស្លាប់ និងបទបើករត់ពីកន្លែងកើតហេតុ។ពន្ធនាគារព្រៃសស្នើសុំផ្អាកនាំជនជាប់ឃុំទៅតុលាការ ដោយសារមានឆ្លងកូវីដ-១៩  នៅក្នុងពន្ធនាគារគួរបញ្ជាក់ថា ពន្ធនាគារប៉េហ្ស៊ី (PJ) អាចផ្ទុកអ្នកទោសបាន២២០នាក់ (ទិន្ន័យសម្ពោធដាក់ឱ្យប្រើប្រាស់ដំបូង) ដែលត្រូវបានមហាជនស្គាល់ថា ជាគុកអ្នកមាន ឬ VIP ព្រោះថានៅទីនោះមានកន្លែងស្នាក់នៅផាសុកភាពជាងគុកដទៃ៕

ក្តៅៗ Dispatch ទម្លាយថា Karina និងតារាសម្តែង Lee Jae Wook មានទំនាក់ទំនងស្នេហា

0

នៅថ្ងៃទី ២៧ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយ Dispatch បានលាតត្រដាងថាតារាសម្តែង Lee Jae Wook និង Karina សមាជិកក្រុម Aespa ថាមានទំនាក់ទំនងស្នេហា។ ខណៈពេលនេះខាងតំណាងក្រុមហ៊ុនទាំងសងខាងកំពុងស្ថិតក្នុងដំណើរការបញ្ជាក់ថាតើនេះជាការពិតឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWqUF-7KlJzLmCXlwAc-kH1MZfZRezIk3CLjzgPHNrIoyPeoYqF132l4pxUQAyS_RlUIXFBW0998WsqXEW0jnl2G06Fp-ogqxAMZjjRO0QDswHDsyy2g-c8rNrh8NVKQnFQHYL43VHMuq-C_LleuPRbw-9dboEDiETSjS8-BaTZYzS49QOxCVvjOiJeBo/s847/image_2024-02-27_10-03-25.png

ប្រព័ន្ធផ្សព្វផ្សាយខាងលើនេះរាយការណ៍ទៀតថា តារាទាំងពីរកាន់តែមានភាពស្និទ្ធស្នាលនឹងស្នេហា បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតម៉ាកយីហោជាមួយគ្នានៅទីក្រុង Milan កាលពីថ្ងៃទី១៤ មករា ហើយទំនាក់ទំនងរបស់ពួកគេបានបន្តនៅក្នុងទីក្រុងសេអ៊ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaoXevgSb8KwZDnHABN1yJUupGFJcF0HOeOP5ijnVs22ovsHlHCsISh5cO4X2zHeJppSNXQ9JBU-Ipa8Pyak0Whwv_Hgmo_B3eF91WzdYCKZVM7BimQFbY7bVCosGvvrXXJmZHeoWOwsT3rZUIWB1Fkfhs2HmiGn21G7RvsHepFj0ahfBhaXyw6VziwNI/s925/image_2024-02-27_10-03-25%20(2).png

ព័ត៌មានបានលើកឡើងទៀតថាទោះបីជា Karina បច្ចុប្បន្នកំពុងរស់នៅក្នុង dorm របស់ Aespa ក៏ដោយ ក៏អ្នកទាំងពីរអាចរីករាយនឹងការណាត់ជួបជាមួយគ្នាគ្រប់ពេលដែលពួកគេអាចឆ្លៀតបាន។ Dispatch លើកឡើងថា Karina នឹងជួបជាមួយ Lee Jae Wook នៅម្ដុំក្បែរកន្លែងដែលតារាសម្តែង Lee Jae Wook រស់នៅ ហើយគេបានប្រទះឃើញ Karina នៅជិតផ្ទះរបស់តារាសម្តែងប្រុសរូបនេះនៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPhRfj4gOxyN0qzhTqkh1R9uDN8e6Hw6xurthpXi5pplA_eXwteUWywQA99OZBxvlzBXrVBFnsk07BCosbiIfptyEKZu3Pk3M1gOjkvDLhXgvJiIdL0M7fQYPJ44QIJLIOLZRtnlB7yOwPtLuU3YYjmRifx2o-02NmjXQu8xmVkyPOTB0bC8MsclLmgs/s925/image_2024-02-27_10-03-24.png

ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់តារាសម្តែង Lee Jae Wook និង Karina សមាជិកក្រុម Aespa ទីភ្នាក់ងាររបស់ពួកគេនៅតែប្រុងប្រយ័ត្នដោយនិយាយថា «យើងកំពុងស្ថិតក្នុងដំណើរការបញ្ជាក់ថាតើនេះជាការពិតឬអត់»។ អ្នកតំណាងមកពីទីភ្នាក់ងាររបស់ Lee Jae Wook គឺ C-JeS Studio បាននិយាយថា «យើងទើបតែបានឆ្លងកាត់អត្ថបទ។ យើងនឹងត្រូវការផ្ទៀងផ្ទាត់ព័ត៌មាននេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ8qxSpa5rydHlpWmvarh_UeGKmfXAfZDx8lJmyIjkaH2Uc_Da4Pp8RiJpeNuxKvqaIAL5zdhsT_6PaopXHM_t_NQ2nHgbcJOWEFiaampW62n9-sYdF76Xb8PubKzH4Urln-gF1kHL-kbyvPHi5hVx1S6rcVeB02thvBS1dczrG7nJvJXkkHUTvwl0PgU/s925/image_2024-02-27_10-03-25%20(3).png

គួរបញ្ជាក់ថា Lee Jae Wook បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៨ ជាមួយនឹងរឿង ‘Memories of the Alhambra’ របស់ទូរទស្សន៍ tvN ហើយចាប់តាំងពីពេលនោះមកលោកបានបង្ហាញខ្លួននៅក្នុងរឿងជាច្រើន។ តារាចម្រៀង Karina បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុមចម្រៀងនារី Aespa ក្នុងឆ្នាំ២០២០ ក្នុងនាមជាមេក្រុម។ ក្រុមចម្រៀងរបស់ផលិតកម្ម SM នេះទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ជាមួយនឹងបទចម្រៀងល្បីៗដូចជា «Black Mamba», «Next Level», «Savage», «Girls», «Spicy»និង «Drama» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfLtUnjOWkVfgjydFkX3kZbrzvTcf3kqW5wDY1K4n3PaARmXe9cQ5hxWFGI7pPyvfvjCcneW7pqOerbHi5VQJp8VmhYnJqZi9n3DgMZEbmE9j5gUYpC3j8b0wTSr-8hXylRBAiVaBXNPXPs6STZACewuTcJd0WXs1nuYYTvIeAUxQKT7roeWGm9RlIOAc/s1388/image_2024-02-27_10-03-26.png