Home Blog Page 1194

ទំនាក់ទំនង Karina និង Lee Jae Wook ត្រូវបានគេលើកឡើងថាប្រើដើម្បីបិទបាំងព័ត៌មានន.យោបាយ

0

នៅថ្ងៃទី២៧ ខែកុម្ភៈ Dispatch បានរាយការណ៍ថា Karina សមាជិកក្រុម Aespa និង Lee Jae Wook ជាតារាសម្តែងកំពុងទាក់ទងគ្នា។ ដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សគ្របដណ្តប់នៅលើប្រព័ន្ធអ៊ីនធឺណិត ព្រោះអ្នកទាំងពីរគឺជាតារាដ៏មានប្រជាប្រិយភាពនៅក្នុងពិភពសិល្បៈ។ ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើនថាទំនាក់ទំនង Karina និង Lee Jae Wook ប្រើដើម្បីបិទបាំងព័ត៌មាននយោបាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWqUF-7KlJzLmCXlwAc-kH1MZfZRezIk3CLjzgPHNrIoyPeoYqF132l4pxUQAyS_RlUIXFBW0998WsqXEW0jnl2G06Fp-ogqxAMZjjRO0QDswHDsyy2g-c8rNrh8NVKQnFQHYL43VHMuq-C_LleuPRbw-9dboEDiETSjS8-BaTZYzS49QOxCVvjOiJeBo/s847/image_2024-02-27_10-03-25.png

អ្នកគាំទ្រប្រតិកម្មនឹងព័ត៌មានស្នេហានេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនគិតថាវាជារឿងចម្លែកដែលដំណឹងនេះត្រូវបានគេរាយការណ៍ភ្លាមៗ ជាពិសេសដោយសារតែថ្ងៃទី ២៧ ខែកុម្ភៈ គឺជាថ្ងៃអង្គារធម្មតាមិនមែនជាថ្ងៃពិសេសអ្វីមួយដែលទម្លាយស្នេហាតារា Kpop នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaoXevgSb8KwZDnHABN1yJUupGFJcF0HOeOP5ijnVs22ovsHlHCsISh5cO4X2zHeJppSNXQ9JBU-Ipa8Pyak0Whwv_Hgmo_B3eF91WzdYCKZVM7BimQFbY7bVCosGvvrXXJmZHeoWOwsT3rZUIWB1Fkfhs2HmiGn21G7RvsHepFj0ahfBhaXyw6VziwNI/s925/image_2024-02-27_10-03-25%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការសង្ស័យភ្លាមៗ ហើយបានចោទប្រធានាធិបតីកូរ៉េ Yoon Suk Yeol ថាព្យាយាមបំបែរអារម្មណ៍សាធារណជនពីព័ត៌មាន។ ការសង្ស័យរបស់អ្នកលេងអ៊ីនធឺណិតហាក់ដូចជាត្រូវបានធានា ខណៈបើតាមរបាយការណ៍ ជប៉ុននឹងបញ្ចេញទឹកសំណល់នុយក្លេអ៊ែរកាន់តែច្រើនទៅក្នុងមហាសមុទ្រដែលកូរ៉េបានចែករំលែក។ ការបញ្ចេញកាកសំណល់នុយក្លេអ៊ែររបស់ជប៉ុនគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាចម្រូងចម្រាសបំផុតក្នុងអំឡុងពេលលោក Yoon Suk Yeol កាន់តំណែងជាប្រធានាធិបតីដែលជំហរមិត្តជប៉ុនរបស់លោកប្រធានាធិបតីមានសភាពធ្ងន់ធ្ងរ។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

លើសពីនេះអ្នកគាំទ្រក៏បង្ហាញការព្រួយបារម្ភចំពោះអ្នកទាំងពីរដោយសារទំនាក់ទំនងពួកគេទើបតែចាប់ផ្តើមក្នុងរយៈពេលខ្លីស្គាល់គ្នាកាលពីខែមករា ត្រូវបានគេយកមកចែកចាយបាត់ហើយ ខណៈអ្នកមួយចំនួនក៏បង្ហាញការត្រេកអរចំពោះអ្នកទាំងពីរ។

គួរបញ្ជាក់ថា បន្ទាប់ពីរបាយការណ៍បង្ហាញថា Karina សមាជិកក្រុម Aespa និង Lee Jae Wook កំពុងទាក់ទងគ្នានោះខាងក្រុមហ៊ុនគ្រប់គ្រងអ្នកទាំងពីរគឺ SM Entertainment និង C-JeS Studio បញ្ជាក់ថាអ្នកទាំងពីរកំពុងតែស្ថិតក្នុងស្ថានភាពដែលកំពុងស្គាល់គ្នា។ តារាសម្តែង Lee Jae Wook មានអាយុ២៦ ឆ្នាំបានសម្តែងរឿងដំបូងក្នុងឆ្នាំ២០១៨ ។ Karina ជាតារា K-Pop មានអាយុ២៤ឆ្នាំ បានបង្ហាញខ្លួនជាក្នុងក្រុមចម្រៀង Aespa ក្នុងឆ្នាំ២០២០៕

 

មកស្គាល់ពីសហគមន៍ទេសចរណ៍ “កោះទ្រង់”ខេត្តក្រចេះ និងភាពល្បីល្បាញរបស់ក្រូចថ្លុងកោះទ្រង់

0

សហគមន៍អេកូទេសចរណ៍កោះទ្រង់ ដែលមានទីតាំងស្ថិតនៅចំកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិច ប្រមាណ១គ.ម។

យោងតាមការបង្ហោះដោយរដ្ឋបាលខេត្តក្រចេះ គឺបានណែនាំតំបន់សក្តានុពលអេកូទេសចរណ៍ធម្មជាតិមួយកន្លែងទៀត ដែលបានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមិនដែលដាច់ ព្រោះតែភាពល្អឯកនៃកោះ ទិដ្ឋភាពដ៏ស្រស់ត្រកាល ទទួលបានភាពកក់ក្តៅនិងភាពរស់រាយរាក់ទាក់ពីអ្នកភូមិ ក៏ដូចជាទទួលបានអារម្មណ៍ធម្មជាតិពិតៗពី «កោះទ្រង់»ក្នុងទឹកដីនៃខេត្តក្រចេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRMh6gl2egzU6S-ifZQkVQ92gpdz6cofHq-BDm6J9D5jNP50hc_F6gu6VjPhS69f8ksCen9NUMq97yHYmWwWN2TmrAYvK0Gp32ldBAMBg_7q30DUuG7Oq-QsynHOwQVXIYYMhD9vhWM-4-td5IkFJCrSKJURmbuQpl7rvUzrpkz4xkTWWYaLiOa7snIs/s970/5f65cf203a4d5_1600507680_medium.png

កោះទ្រង់មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត អមដោយទឹកទន្លេត្រជាក់ថ្លាឆ្លង់នារដូវប្រាំង និងហ៊ុមព័ទ្ធដោយព្រៃប្រឹក្សា ធម្មជាតិស្រស់បំព្រោងពាសពេញផ្ទៃកោះ ក៏ដូចជាដើមឈើធំៗដែលមានអាយុកាលរាប់ឆ្នាំ។ រីឯបរិយាកាសនៅលើកោះនេះទៀតសោតគឺមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសបរិសុទ្ធស្រស់ស្រាយសម្រាប់អ្នកដែលចង់សម្រាកលំហែកាយតាមបែបជនបទ និងស្រលាញ់ធម្មជាតិ។nullអ្នកទាំងអស់គ្នាគឺអាចរីករាយជាមួយនឹងសកម្មភាពបែបសាមញ្ញៗជាច្រើននៅលើកោះនេះ ដូចជា បោះតង់សម្រាកនៅតាមឆ្នេរខ្សាច់នៃដងទន្លេ មានទាំងផ្ទះស្នាក់សហគមន៍ រីសតតូចធំ ភ្សក់ម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់ ជិះរទេះសេះ/រទេះគោ ជួលកង់ជិះកម្សាន្តជុំវិញកោះ មើលថ្ងៃរៀបលិចនៅពេលល្ងាច ក៏ដូចជាមើលឃើញសម្រស់ក្រុងក្រចេះដ៏ស្រស់ស្អាតនាពេលរាត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplELnasit0Ls9nR6JsV5u5-fzLWknCQUHomwNX88giG-ghoY3lGfM6WN4MWZkfV1rPF9CKnfpYZFump6iz-cD0vXmfBH0-oduvOf8JRjvUYy21iHaKmTvxPzbHjp2-P_lvCe49tjQtBwiQRayTYSlOctCWkA1ALubHN34VXUx9h-dmGAJLRUHdfzDYcQ/s1024/DJI_0135-1024x575.jpg

កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នៅលើកោះមួយនេះគឺពោរពេញទៅដោយបន្លែ រុក្ខជាតិ និងដើមឈើស្ទើរតែគ្រប់ប្រភេទដែលប្រជាសហគមទីនោះដាំដុះដើម្បីចិញ្ចឹមជីវិត។ ពិសេសបំផុតគឺ«កោះទ្រង់»នេះត្រូវបានគេស្គាល់ ព្រោះល្បីថាក្រូចថ្លុងមានរសជាតិឆ្ងាញ់ពិសារជាងតំបន់ផ្សេងៗ ដែលអំណោយផលតាំងពីសម័យសង្គមរាស្រ្តនិយមមកម្លេះ។ គ្រប់ផ្ទះរបស់អ្នកស្រុកទីនោះ សុទ្ធតែមានដើមក្រូចថ្លុងស្ទើរតែគ្រប់ៗគ្នា ហើយចំពោះរដូវក្រូចថ្លុងដែលសម្បូរហូរហ៊ាវិញគឺក្នុងអំឡុងខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoREIc3pn30hsdIYumVbpchvuvFHLGhAATb1VNhvX9-D7XPeJUa1TmNhPg3-uWWddULuOwzKI9EbxkaTmGHuUCRkuT3VCL9qHUtN-4boSEj5ll0FMPyA0Ol3EewUJmjnhTogVB2LyyGQfWGSYmTnmGGqkItfGfGj1-hdSvTSjlmBTuRGOsqg0eu1thKo/s1920/Koh-Trong-Feature-Image-1-.jpg

ដូច្នេះហើយ ភ្ញៀវទេសចរគ្រប់ៗរូបនាថ្ងៃចុងសប្តាហ៍មិនដឹងទៅកម្សាន្តទីណាគឺអាចមកលេងសហគមន៍អេកូទេសចរណ៍«កោះព្រះ»ខេត្តក្រចេះនេះបាន ធានាថានឹងទទួលបានដំណើរកម្សាន្តដ៏រីករាយនិងអនុស្សាវរីយមិនអាចបំភ្លេចបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6wqBkCaZzAQEEmpR5pIAUhh22MVrerlRr1XVH12XzT1Wb82i7Mu9Hwn9HHw0XaMoGtR9tHZvb11rYbbdyFex7aPNw6qwGBtUuePiPbHyx5ADaDHoLraRN0Tc1IG5ggvP-xrEaaQwT-oHWpQ0HLiUdJsOjH_FFDHzcO6heIbcomJc4yvOwo36qL-QmNNs/s1800/263.jpg

បង់ក្លាដែសហាមឆ្លុះអេកូផ្ទៃពោះពិនិត្យមើលភេ..ទទារកក្នុងផ្ទៃ

0

ប្រទេសបង់ក្លាដែស ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន Xinhua រាយការណ៍ថា តុលាការកំពូលនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស បានចេញបម្រាមមួយ គឺមិនឱ្យក្រុមគ្រួសារឆ្លុះអេកូផ្ទៃពោះ ដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកក្នុងផ្ទៃម្តាយ ។ ការចេញបម្រាមនេះ ដោយសារកន្លងមក មានក្រុមគ្រួសារមួយចំនួនបាន..ប..ង្ខំ.. ឱ្យស្ត្រីមានផ្ទៃពោះ ..រំ..លូ..ត.. កូនរបស់ខ្លួនចោល នៅពេលពួកគេបានដឹងពី ..ភេ..ទ.. របស់ទារក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZp1LJo-T-jt2VpHNxyZEZmil-J7Bg2zlY3NrYlMYqKUJX_OOfFJ5jB5mKiiWp7BR7Mp_JxBTV_u5WXyJ4TRrgh-8-3_ywZHhF7owE3LLlgJ0mXrUk1GMzseuG3T8k0oNUGMx1h8HfaX6_zf5QAJk7g8XqQNvV2-Q-HaAL9bNRIJ9PaMn4Cmo3gJUCZ4/s610/5e3a83394c30a_600.webp

កាលពីខែមករា ឆ្នាំ២០២០ មានអ្នកដាក់ពាក្យបណ្តឹងមួយមកកាន់តុលាការកំពូលបង់ក្លាដែស ហើយក្នុងពាក្យបណ្តឹងនោះបញ្ជាក់ថា ការឆ្លុះអេកូផ្ទៃពោះដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកនៅក្នុងផ្ទៃម្តាយ គឺជាទង្វើមួយដែលប្រឆាំងនឹងសិទ្ធិរស់រានមានជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។

ការលើកឡើងបែបនេះ ដោយសារនាពេលកន្លងមក មានក្រុមគ្រួសារមួយចំនួនបានបង្ខំឱ្យស្ត្រីមានផ្ទៃពោះរំលូតកូនរបស់ខ្លួនចោល នៅពេលពួកគេដឹងថា ទារកនៅក្នុងផ្ទៃនោះរបស់នាង ជាប្រុស ឬស្រី ។ ហេតុនេះ បម្រាមរបស់តុលាការនឹងអាចទប់ស្កាត់នូវទង្វើ ដែលប្រឆាំងនឹងសិទ្ធិរស់រានមានជីវិតរបស់ទារកនៅប្រទេសបង់ក្លាដែស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAdLD7DRWAsojEdXZ4ySAOYCr-zx0exGyQH2RlVmAD06EemHCtFfVbkLBjO4VcZWOWdxpiilHpMosOTDXqn0mo8h90b-fkMNKdwBR9S7yyWePuvJ2dozx6Dp3OlTtBG_6NfOaK4NbnEkb1WdEfq3cuAAFqSDXXLvDrThFoRggqtSQQb4KlBGm902g4kbE/s640/105a57f8e176368c212b47006f4434fb41102d0ebbd5e0845ddef3cb948999a8.webp

ក្រៅពីនេះ តុលាការជាន់ខ្ពស់នៅទីក្រុងដាកា ដែលមានចៅក្រមឈ្មោះ Naima Haider និងចៅក្រម Qazi Zeenat Hok បានចេញបទបញ្ជាឱ្យមជ្ឈមណ្ឌលរោគវិនិច្ឆ័យទាំងអស់នៅទូទាំងប្រទេសបង់ក្លាដែស អនុវត្តតាមបទបញ្ជានេះយ៉ាងតឹងរ៉ឹង ។ បើមជ្ឈមណ្ឌលរោគវិនិច្ឆ័យណាមួយមិនព្រមអនុវត្តតាមបទបញ្ជានេះទេនោះ ពួកគេនឹងប្រឈមមុខជាមួយច្បាប់ ។

គួរបញ្ជាក់ថា តុលាការកំពូលបង់ក្លាដែសបានចេញបទបញ្ជាហាមក្រុមគ្រួសារឆ្លុះអេកូផ្ទៃពោះ ដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកនៅក្នុងផ្ទៃម្តាយនេះ បានកើតឡើងក្នុងអំឡុងពេលតុលាការពិចារណាលើរឿងក្តី ដែលដាក់ដោយមេធាវីតុលាការកំពូល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAvBiRCnVR7OAi4G6RHG3TartD05lAoQ4pgPxGXXrlqjDl5Yij0jnT1H0RvpkhZai6-7XnIbBL_ZxhKb-sx7OUeI2BGEt2EwB3-HdKMU9SOFTot4tjX3XdpNWGOiDf-9PEK5zdKgWqp8ZyiBJl0cyk3UdbVrJwlIshwjw603vv3dmZHHE1YMNYKTm5ao/s800/pregnannt-1708945984.jpg

ទីក្រុងសេអ៊ូលនឹងផ្តល់ផ្ទះជួលតម្លៃថោ..កជាងទីផ្សារសម្រាប់អ្នកនៅលីវ

0

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងផ្តល់ផ្ទះជួលដែលមានតម្លៃសមរម្យជាងមុន ពោលគឺក្នុងតម្លៃពាក់កណ្តាលទីផ្សារ សម្រាប់អ្នកនៅលីវក្នុងទម្រង់ជាកន្លែងរស់នៅរួមគ្នា ខណៈដែលចំនួនគ្រួសារទោលនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងយ៉ាងឆាប់រហ័ស។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឱ្យដឹងថា ការជួលផ្ទះរួមគ្នាគឺមានតម្លៃថោកជាងទីផ្សារសម្រាប់អ្នកនៅលីវដែលមានចំណូលទាបរហូតដល់ ៥០% និងតម្លៃថោកជាងរហូតដល់ ៧០% សម្រាប់អ្នកនៅលីវដែលគ្មានផ្ទះសម្បែង។ រយៈពេលជួលគឺ ៦ ឆ្នាំសម្រាប់អ្នកដែលមានអាយុពី ១៩ ទៅ ៣៩ ឆ្នាំ និងរហូតដល់ ១០ ឆ្នាំសម្រាប់អ្នកដែលមានអាយុលើសពី ៤០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiupaPeFs5Bk5OcI_mpoWLIBdHJB5gRuj3XJ_xF5XdUX2f9hNcjmqIT5o-6srOP7YhEtw_D6wqoFiknHSN4aDEoqo43laUKL3wj42jWmaEFRSDS3z1IEYV2jOabkvcf9fEVpJDNxO-3jD_E83y6qvsSbdOqDcbpH3XVP2H2EvbWXH7SesjeT0ahX45ZZQQ/s1498/4862934.jpg

លំនៅឋានរួមគឺជាប្រភេទដែលលំហផ្ទាល់ខ្លួន និងលំហរួមត្រូវបានបញ្ចូលគ្នានៅក្នុងអគារតែមួយ។ បន្ទប់គេង និងបន្ទប់ទឹកត្រូវបានផ្តល់ជូនជាអាផាតមិនស្ទូឌីយោដាច់ដោយឡែក ខណៈដែលបន្ទប់ទទួលភ្ញៀវ និងផ្ទះបាយត្រូវបានចែករំលែកដោយអ្នករស់នៅ។ សម្រាប់ទំហំឯកជនត្រូវបានកំណត់ត្រឹម ១២ ម៉ែត្រការ៉េ ឬច្រើនជាងនេះ ២០% ធំជាងទំហំអប្បបរមាស្របច្បាប់នៃ ៩.៥ ម៉ែត្រការ៉េសម្រាប់អន្តេវាសិកដ្ឋានជួល។ ទំហំដែលបានចែករំលែកត្រូវបានគិតប្រាក់តាមទំហំដែលអ្នកជួលជ្រើសរើស និងប្រើប្រាស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT3BmHLeQzYupP55wekBBy7EeP-1h7_GAjpZR76YTbOxq5SU9GCEka4-sW90nFS8yf3cp5dz48JJ1OSYPkk3bivclF5n0SJizNqZfWIvr9M_6a65_-3kV16dbmUkp-RrvzVLwB11J57XAbd0SZv6-FrR8v1bTlPe3NEo1w9CXpF94TBgI9IJF8hKG9Hno/s1536/2WA4fzkxL4ypWzw6mDww.webp

កន្លែងរួមមានបួនប្រភេទសំខាន់ៗគឺ៖ កន្លែងរស់នៅមូលដ្ឋានមានដូចជា (ផ្ទះបាយ បន្ទប់ទទួលទានអាហារ បន្ទប់បោកអ៊ុត); និងកន្លែងសហគមន៍មានដូចជា (បណ្ណាល័យតូច បន្ទប់សន្និសីទ); រួមជាមួយកន្លែងរស់នៅជំនួយមានដូចជា (បន្ទប់ផ្ទុកចែកចាយ មជ្ឈមណ្ឌលគាំទ្រអ្នកជួល); ក៏ដូចជាកន្លែងពិសេស (កន្លែងលេងហ្គេម បន្ទប់ទឹកសត្វចិញ្ចឹម បន្ទប់សំដែង) ជាដើម។ ផ្ទៃដីរួមអប្បបរមាគឺច្រើនជាង ៦ ម៉ែត្រការ៉េ ក្នុងមនុស្សម្នាក់ ដូច្នេះប្រសិនបើផ្ទះរួមគ្នាផ្តល់កន្លែងស្នាក់នៅសម្រាប់អ្នករស់នៅ ១៥០ នាក់នោះ វាទាមទារទំហំជាន់អប្បបរមា ២,៧០០ ម៉ែត្រការ៉េ រួមទាំងទំហំឯកជន ១,៨០០ ម៉ែត្រការ៉េ និងទំហំរួម ៩០០ ម៉ែត្រការ៉េ។

គម្រោងផ្ទះជួលរួមសម្រាប់អ្នកនៅលីវនឹងត្រូវសាងសង់នៅជិតស្ថានីយ៍រថភ្លើងក្រោមដី ផ្លូវធំៗ និងកន្លែងថែទាំសុខភាព ដើម្បីបំពេញតម្រូវការពីក្រុមមនុស្សផ្សេងៗគ្នា។ រដ្ឋាភិបាលទីក្រុងនឹងផ្តល់ការលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ក្នុងការសាងសង់ផ្ទះបែបនេះ រួមទាំងការបន្ធូរបន្ថយទំហំផ្ទៃជាន់រហូតដល់ ៥០០% ដោយកែសម្រួលបទប្បញ្ញត្តិកំណត់តំបន់បច្ចុប្បន្ន។ Byeongyong Han ដែលប្រធានការិយាល័យគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយថា មូលដ្ឋាននេះមានគោលបំណងផ្តល់កន្លែងចំនួន ២០,០០០ សម្រាប់អ្នកនៅលីវក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrOybTtLKeYYYtCz7Lx48x7AQNoAUcG_pk8h1mi4QGlSflmOB-Ng-Bs4U2VDv0vHFaXPOcGHzUDsqbOYlV_U7Qc01T83Ym2UyN1BWr0krXBogjrgN_AcJCQN7AJvIKEuViH6og6mlpMiZL3Nufmbo5N69r1yiKIs2r6fQdCmeOXnYowGFINkmpoyyhHWU/s1500/LIFE_22-6c4797a96aef4d55980b7b5dc4431314.jpg

គួរបញ្ជាក់ដែរថា គ្រួសារទោលត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគត ខណៈដែលមនុស្សរៀបការតិចជាងមុន ហើយចំនួនប្រជាជនដែលមានវ័យចំណាស់ជាច្រើនតែងតែរស់នៅម្នាក់ឯង។ ដូច្នេះយោងតាមការិយាល័យស្ថិតិជាតិកូរ៉េ សមាមាត្រនៃគ្រួសារទោលនៅក្នុងទីក្រុងសេអ៊ូលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ប្រហែល ៤០% (ប្រមាណ ១.៦១ លានគ្រួសារ) នៅឆ្នាំ ២០៣០៕

អ្នក រិះគ..ន់មេដឹកនាំរុស្ស៊ី បាន ស្លា..ប់យ៉ាងអាថ៌កំបាំជាបន្តបន្ទាប់

0

ប្រទេសរុស្ស៊ី ៖ គេសង្កេតឃើញថា បណ្តាអ្នកហ៊ានចេញមុខ ..រិះ..គ..ន់.. មេដឹកនាំប្រទេសរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន តែងតែជួបជោគវាសនាដូចៗគ្នា គឺពួកគេបាន ..ស្លា..ប់.. យ៉ាងអាថ៌កំបាំងជាបន្តបន្ទាប់ ។ តើបុគ្គលណាខ្លះដែលបានបញ្ចេញ ..រិះ..គ..ន់.. មេដឹកនាំរុស្ស៊ី និង ..ស្លា..ប់.. ដោយគ្មានមូលហេតុ?How a baseless claim about Putin's health spread from an unreliable  Telegram account to TV news | AP News

ខាងក្រោមនេះ គឺជាអ្នក ..ស្លា..ប់.. បា..ត់..បង់.. ជីវិតដោយសារនិយាយរិះគន់មេដឹកនាំប្រទេសរុស្ស៊ី រួមមាន ៖

*លោក អាឡេកសេ ណាវ៉ានី (១៩៧៦-២០២៤) ៖ គឺជាបុគ្គលម្នាក់ដែលបានរិះគន់មេដឹកនាំរុស្ស៊ី លោក ពូទីន ហើយមានមហាជនស្គាល់លោកច្រើនបំផុត ។ វីដេអូរបស់លោកបង្ហាញពីការស៊ើបអង្កេតរឿងរ៉ាវពាក់ព័ន្ធនឹងលោក ពូទីន គឺមានអ្នកចូលទស្សនារាប់លាននាក់ ទើបធ្វើឱ្យលោកក្លាយជាបុគ្គលគំរាមកំហែងដល់រដ្ឋាភិបាលរុស្ស៊ី ។ ការបាត់បង់ជីវិតភ្លាមៗរបស់លោកនៅក្នុងពន្ធនាគារស៊ីបេរី បានក្លាយជាព័ត៌មានដ៏ល្បីល្បាញនៅលើពិភពលោក ។

*លោក យេសកេនី ហ្វ្រិកូស៊ីន (១៩៦១-២០២៣) ៖ ធ្លាប់ធ្វើជាមិត្តភក្តិរបស់លោក ពូទីន ប៉ុន្តែលោកបានក្លាយជាមេដឹកនាំក្រុមប្រឆាំងរដ្ឋាភិបាលរុស្ស៊ី កាលពីឆ្នាំ២០២៣ ។ លោកបានស្លាប់ដោយសារការធ្លាក់យន្តហោះដ៏គួរឱ្យសង្ស័យ ក្រោយពីលោកបានធ្វើសកម្មភាពប្រឆាំងលោក ពូទីន ។

*លោក ប័ររីស ណេមសស់ (១៩៥៩-២០១៥) ៖ ធ្លាប់ធ្វើជាមេដឹកនាំគណបក្សប្រឆាំងរបស់រុស្ស៊ី ហើយលោកបានស្លាប់ដោយសារជនមិនស្គាល់មុខលួចបាញ់ពីក្រោយខ្នង ចំនួន៤គ្រាប់ ។

*លោកស្រី អេនណា ប៉ូលិសកុបស្កាយយ៉ា (១៩៥៨-២០០៦) ៖ គឺជាអ្នកសារព័ត៌មានដែលហ៊ានបញ្ចេញរិះគន់សមត្ថកិច្ចរុស្ស៊ី ហើយលោកស្រីត្រូវបានគេធ្វើឃាតកម្មនៅឆ្នាំ២០០៦ ។

*លោក អេឡិកសាន់ឌ័រ លីតវីណេនហ្គោ (១៩៥៨-២០០៦) ៖ គឺជាអតីតមន្ត្រី KJB និងជាបុគ្គលម្នាក់ទៀតដែលបាននិយាយរិះគន់លោក ពូទីន ក៏បានស្លាប់ផងដែរ ។ លោកបានស្លាប់នៅទីក្រុងឡុងដ៍ ក្រោយពីលោកផឹកទឹកតែ ដែលភ្នាក់ងារសម្ងាត់រុស្ស៊ីលួចដាក់ថ្នាំពុល ។

ទោះយ៉ាងណា មិនមែនមានត្រឹមតែបុគ្គលមានទស្សនៈផ្ទុយគ្នាផ្នែកនយោបាយប៉ុណ្ណោះទេ ដែលបានស្លាប់យ៉ាងអាថ៌កំបាំង ប៉ុន្តែនៅមានបុគ្គលផ្សេងទៀត ក៏បានស្លាប់ដោយគ្មានមូលហេតុផងដែរ ដូចជា ៖

*លោក ផាវ៉េស អេនថុស (១៩៥៧-២០២២) ៖ ជាអ្នកជំនួញបានបដិសេធថា លោកមិនមែនជាម្ចាស់អត្ថបទនៅក្នុងបណ្តាញសង្គម WhatsApp ដ៏សំខាន់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ ។ ប៉ុន្តែក្រោយពីលោកបដិសេធមិនយូរប៉ុន្មាន លោកក៏បានធ្លាក់ពីបង្អួចសណ្ឋាគារនៅប្រទេសឥណ្ឌា និងស្លាប់នាពេលបន្ទាប់ ។

*លោក វ៉ាវៀល ម៉ាកាណុស (១៩៥៤-២០២២) ៖ ជាមហាសេដ្ឋីម្នាក់ដែលបានរិះគន់ពីរុស្ស៊ីធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏បានធ្លាក់ពីលើបង្អួចមន្ទីរពេទ្យផងដែរនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។

ចំណែកមន្ត្រីរបស់រដ្ឋាភិបាលរុស្ស៊ីវិញបានបដិសេធថា ការស្លាប់របស់បុគ្គលទាំងអស់នេះ គឺគ្មានការពាក់ព័ន្ធគ្នាជាមួយលោក ពូទីន មេដឹកនាំប្រទេសរុស្ស៊ីទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ៕Experts discuss the view from Putin's world | Brookings

សុំរកផ្លូវវៀង! ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែមីនា រដ្ឋបាលរាជធានីភ្នំពេញ នឹងញ្ចៀសចរាចរនៅទីតាំងព្រះរាជពិធីបុណ្យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

0

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជ មហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព ប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយក៏នឹងមានការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធពីគណៈសង្ឃ ព្រះថេរានុត្ថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ ទៅតាមប្រពៃណី ពុទ្ធសាសនាខ្មែរ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរក្នុងព្រះរាជពិធីបុណ្យខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ តាមតម្រាយផ្លូវដូចខាងក្រោម៖

  • បង្វែរទិសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងតីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ
  • បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថីសម្តេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស
  • បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន
  • បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង់បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យខាងលើ ដោយក្ដីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕

 

រុស្ស៊ីហាមប្រាមការនាំចេញប្រេងសាំងរយៈពេល ៦ ខែ

0

បរទេស៖ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Mishustin បានអនុម័តលើការហាមឃាត់ការនាំចេញប្រេងសាំងទៅបរទេសរយៈពេល ៦ ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះតទៅ។
យោងតាម Reuters បានឱ្យដឹងថា ការហាមឃាត់នេះគឺដើម្បីការពារការផ្គត់ផ្គង់ក្នុងស្រុក រក្សាស្ថិរភាពតម្លៃ និងបង្កើតលក្ខខណ្ឌសម្រាប់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេសក្នុងការថែរក្សា។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Alexander Novak ដែលជាឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យនាយករដ្ឋមន្ត្រីហាមឃាត់ការនាំចេញប្រេងជាបណ្ដោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTxo7sl0YG7hcvI2DmBOQaJ0qhUrZT_KjvfKLQZOu2iWvdFzWFLI3Y3sCeLyfBJdqAOlIu68Ugmvqg52qY-rfSPuzE0Gzfi0hLLZEwF4g_OfDpD1SQZ46tqbuA_DhLoxJfkFu__qLU-AJ1YK5Hv9NA5JKQEo4gh7lS7JvCKy3TDKHeN1BNYl5gBYMSNgQ/s1574/LYNXMPEG0F1QZ.jpg

លោក Novak បានសរសេរកាលពីថ្ងៃទី ២១ ខែកុម្ភៈថា “ដើម្បីដោះស្រាយតម្រូវការផលិតផលប្រេងខ្ពស់បំផុត វិធានការចាំបាច់ត្រូវតែធ្វើឡើងដើម្បីជួយរក្សាស្ថិរភាពតម្លៃនៅក្នុងទីផ្សារផលិតផលប្រេងក្នុងស្រុក” ។ ផលិតផលប្រេង និងឧស្ម័នគឺមានសារៈសំខាន់ចំពោះអ្នកបើកបរ និងកសិករនៅក្នុងប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញស្រូវសាលីធំជាងគេលើពិភពលោក។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រោងចក្រចម្រាញ់ប្រេងមួយចំនួនរបស់ប្រទេសក៏រងផលប៉ះពាល់ដោយការវាយប្រហាររបស់អ៊ុយក្រែនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw3DbykvwmqBewTCD9Xp2cY52RlBpdy7CV_7iZrD1VZSbWlknUnaW9Widkvub4X18Cbylkszu0wN_dSB4c2R8Wnad6KZ26UNG9EIesfgyTRhUPIWQ0ZG_ljrDB39v-4UP-SyofxIEquj1HwUC5Ru0EXbI0xCgyQiEv5olpsyuOEqfwD9OBRPv8QMcSH7k/s800/GettyImages-1176208454.webp

លោក Novak បាននិយាយថា ក្នុងបរិបទបែបនេះ វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពគឺដើម្បីបង្កើនដែនកំណត់ពាណិជ្ជកម្មនៃផលិតផលប្រេងនៅលើការផ្លាស់ប្តូរ និងដាក់បម្រាមលើការនាំចេញប្រេងឥន្ធនៈ។ វិមានក្រឹមឡាំងក៏កំពុងធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក ដើម្បីរក្សាតម្លៃខ្ពស់។ នេះគឺជាគោលដៅរួមរបស់អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+)។ បច្ចុប្បន្នរុស្ស៊ីកំពុងកាត់បន្ថយការនាំចេញប្រេងដោយស្ម័គ្រចិត្តចំនួន ៥០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។

គួរបញ្ជាក់ដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ប្រទេសរុស្ស៊ីក៏បានដាក់បម្រាមលើការលក់ប្រេងសាំង នៅក្រៅប្រទេសផងដែរ ដោយសារតែការផ្គត់ផ្គង់ក្នុងស្រុកខ្វះខាត និងតម្លៃប្រេងឥន្ធនៈខ្ពស់។ ក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍ តម្លៃប្រេងម៉ាស៊ូតលក់ដុំនៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះ ២១% និងតម្លៃសាំងធ្លាក់ចុះ១០%។ ការហាមប្រាមរបស់ពួកគេក៏បានជំរុញឱ្យតម្លៃពិភពលោកកើនឡើងផងដែរ ដោយបង្ខំឱ្យអ្នកទិញមួយចំនួនស្វែងរកប្រភពជំនួសនៃការផ្គត់ផ្គង់ប្រេងសាំង និងម៉ាស៊ូត។Russia to increase oil exports to China — RT Business News

ដូច្នេះសរុបមកវិញ ក្នុងឆ្នាំ២០២៣ ប្រទេសនេះផលិតប្រេងសាំងបានចំនួន ៤៣.៩ លានតោន និងនាំចេញបាន ៥.៧៦ លានតោន ស្មើនឹង ១៣% នៃទិន្នផល។ អ្នកនាំចូលធំជាងគេនៃផលិតផលនេះគឺប្រទេសអារ៉ាប់រួម និងប្រទេសអាហ្វ្រិកដូចជា នីហ្សេរីយ៉ា លីប៊ី និងទុយនីស៊ីជាដើម៕

ចិននឹងក្លាយជាមហាអំណាចពិភពលោកផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យា

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានគ្រប់គ្រងអន្តរជាតិបានបង្ហាញពីសូចនាករនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុនផ្សេងៗនៅប្រទេសចិន ។ ក្រុមហ៊ុនទាំងនេះបានផ្តល់ភាពសំខាន់ទៅលើផ្នែកបច្ចេកវិទ្យា, ឱសថ និងសម្លៀកបំពាក់ ហើយវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិបញ្ជាក់ថា ចិននឹងក្លាយជាប្រទេសមហាអំណាចនៅលើពិភពលោក ផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSJ0QdudoqBqSXspFL9hGVa6nnRHfOS20L93RDg1rJ5W28Fr2aSxcPd7Fo0Y4FOLdWGZPFiN5rHDZGCFm23UiesiK4BzhJwq-MNtZnEHaHdwH5VWS-LJrpt2_6PMjjX7auAlfiMeP2NHE7FbCf22JbyXMAlDjZDLqG-jSZBNlf42XmqlEzNzqRlBPOwSA/s1199/1820161.jpeg

បើតាមរបាយការណ៍បង្ហាញថា បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធើរណេតនៅតែបន្តគ្រប់គ្រងទីផ្សារបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងនោះមានដូចជា ៖ ក្រុមហ៊ុន Baidu, Alibaba, Tencent, JDcom និងក្រុមហ៊ុន NetEase សុទ្ធតែស្ថិតនៅក្នុងក្រុមហ៊ុនកំពូលចំនួន៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgSJ6ppDmYZKLNzlx217QNtAzimzKE_b7cPSAAf5qKrKSYT3WUGRXqXshDuJgRhXVcFHaJsZ-DcCxCleYd_syj544U3i2-4g232g-QQyyRcLFsL7W3YgR6nIl05Qcfcv5l7y7NlNxD70-ax9br5gB2VYBosNPY2PdDC_P_TTTAmC1zhCmDv8OQpwgcxCE/s900/2024021839df42037bde43a2969ad37c96b84472_CbsbeeE007004_20240218_CBMFN0A001.jpg

លោក Mark Greeven ជានាយកប្រតិបត្តិនៃវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិប្រចាំប្រទេសចិនលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេចំនួន៣ រួមមាន ៖ ក្រុមហ៊ុន SMIC ផលិតបន្ទះឈីបដ៏ធំ, ក្រុមហ៊ុន Lenovo ផលិតកុំព្យូទ័រ និងក្រុមហ៊ុន Hikvision នាំមុខគេផ្នែកបច្ចេកវិទ្យាមានសុវត្ថិភាពនៅលើពិភពលោក គឺក្រុមហ៊ុនទាំងនេះនៅតែស្ថិតក្នុងក្រុមហ៊ុននាំមុខគេចំនួន១០ ។ រីឯបណ្តាក្រុមហ៊ុន Hidden Champions ផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន ក៏អាចក្លាយទៅជាគូប្រជែងលំដាប់ពិភពលោក នាថ្ងៃអនាគតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhELnSxy2rmG0bad8fIj_NRFxs5_7Alu5n66hfQfTxLFEorS2Jzmn1rVXN8sjnDF68gtCky-ek4DYrlEKIsI4ucF5govJZzb_RPZHe-WC_IsOiP6RmLV8b2pDUrZz0dyf78_mEHiZ1hMyl4Q2azVXy7NhPtjMnhBFt71-Z9WN3gZ3xXbyHYBboc6F_UX-E/s1480/230823005140-03-china-healthcare-corruption-crackdown.jpg

សូចនាករនេះបានសង្កត់ធ្ងន់ទៅលើការវាស់ស្ទង់រវាងបណ្តាក្រុមហ៊ុនអន្តរជាតិនៅក្រៅប្រទេស និងក្រុមហ៊ុនចិនផ្នែកឱសថ ហើយបច្ចុប្បន្ននេះ វាបាននាំមុខដោយបណ្តាក្រុមហ៊ុនល្បីៗ ដូចជា ៖ Pfizer, Roche, AstraZeneca និង Hengrui Pharmaceuticals ដែលជាក្រុមហ៊ុនបង្កើតថ្មីរបស់ប្រទេសចិន ។ ក្រៅពីនេះ ក្រុមហ៊ុនរថយន្ត BYD ព្រមទាំងក្រុមហ៊ុនថាមពលថ្មី និងថ្ម CATL នឹងឈរក្នុងលំដាប់ពិភពលោក ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj83-NurC0aE8C-KUZvOUyAz3m8EbdBTcsmVBlvrpipMDa4gCZ0UWECF5JNNkhhyphenhyphenS5Wp8p4ofyppd7Pkkx-rW53uym7fSFGsW91IOXtR6nKWvaqdcSopKLdzDBqUNG3Kr7yOlzhB1AqIw5ZEiekb9V9Id5s131eIvLvVcBtIxVgCGPziOmo7VpOU_mlSY4/s1440/kids-AI-robot-getty.jpg

លោក Mark Greeven នាយកប្រតិបត្តិនៃវិទ្យាស្ថានគ្រប់គ្រងអន្តរជាតិប្រចាំប្រទេសចិនបន្តទៀតថា ឆ្នាំ២០២៤ គឺជាឆ្នាំនៃកំណើនសេដ្ឋកិច្ចចិន ហើយបើមើលទៅលើការរីកចម្រើនក្នុងផ្នែកអចលនទ្រព្យ និងការនាំចេញរបស់ចិន ចាប់ពី៤% ទៅ៥% គឺវាបានក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចប្រទេសចិនរហូតមក ៕

រដ្ឋបាលជលផល ចេញលិខិតបកស្រាយជុំវិញរូបភាពនៃ “ការដាក់លបនៅបឹងទន្លេសាប”

0

ក្រោយពីការបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គម ជុំវិញការដាក់លបខុសច្បាប់នៅលើបឹងទន្លេសាប ខណៈនេះរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចេញលិខិតបកស្រាយ។May be a graphic of map, blueprint and text that says 'លបឡុក (Arrow shaped trap) របាំងព្រួលកណ្តាល (Middle fence) របាំងព្រួលចាប់ (Capture fence) លប (Trap) CHHUT CHHEANA USAID លបសម្លាប់ (Lock room) WONDERS OF THE MEKONG'

ជុំវិញករណីនេះរដ្ឋបាជលផល បានធ្វើការបំភ្លឺដូចខាងក្រោម៖

១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា “កន្លកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។May be an image of lumberyard២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះមានភាពធំទូលាយនិងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណៃ នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកត្រី បានគ្រប់គ្នា ដែលជាប្រភពអាហារនិងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណាទំហំក្រឡានិងប្រវែងរបាំងសាច់ អូនតែងតែត្រូវបានត្រួតពិនិត្យជារឿយៗ។

៣. ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះគឺជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡានិងប្រវែង របាំងសាច់អូនស្របតាមច្បាប់ស្តីពីផលផល។ រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធតែងតែធ្វើការត្រួតពិនិត្យទំហំក្រឡានៃ របាំងសាច់អូននិងកាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថតអាចឃើញបង្គោលដែល នៅសល់ ប៉ុន្តែរបាំងសាច់អួនផ្នែកខាងក្រោមត្រូវបានកាត់ផ្តាច់យកចេញរួចហើយ។May be an image of 5 people, people fishing and text

៤. មន្ត្រីជលផលធ្វើការយ៉ាងជិតស្និទ្ធជាមួយបងប្អូនសហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែងពីទិដ្ឋភាពច្បាប់និងរក្សា ភាពបត់បែនដើម្បីប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់នោះអាចមានលទ្ធភាព អាស្រ័យផលនិងទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យមានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែល ច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើអាជីវកម្មនេសាទទ្រង់ទ្រាយធំដោយខុសច្បាប់។ជាលទ្ធផលគណៈកម្មការអន្តរ ក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានបង្ក្រាបការប្រើឧបករណ៍របាំងសាច់អូននិង ស្បៃមុងប្រវែង១ ៦៥០ ៦១៧ម៉ែត្រ លបនិងលូ១៥ ២២៩គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់១ ៤៧៣គ្រឿង អូនអូស ទឹកសាប៥៣វង់ អូនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្លក់រួមផ្សំភ្លើង១២៧គ្រឿង និងឈិបយន្ត២៣គ្រឿង។

ការបំភ្លឺនេះមានគោលដៅជម្រាបឱ្យសាធារណៈជនបានដឹងពីជីវភាពជាក់ស្តែងនៅក្នុងតំបន់ កន្លកបាយក្អែក” ជៀស វាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹងទន្លេសាបទាំងមូល និងសកម្មភាពដែលរដ្ឋបាលជលផលបាន និងកំពុងអនុវត្តច្បាប់ ស្តីពីផលផល៕

May be an image of text

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ច្រានចោល ដែលថា “កោះអាចម៍សេះ” ក្លាយទៅជាកោះរបស់វៀតណាម

0

ថ្មីៗនេះ មានគណនីសង្គមហ្វេសប៊ុកមួយ (Facebook) ឈ្មោះ អ៊ុក សីលា/Seila បានសរសេរ និងបង្ហោះខ្លឹមសារថា៖” កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម” ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះប៉ុន្មានសន្លឹកថែមទៀត។May be an image of ‎map and ‎text that says '‎Koh Ach Seh ។ Restaurants Hotels ه Things do Transit Parking E Pharmacies MTR ATMs Koh KohAchSeh Ach Seh 4.1 ***** (41) កោះ Overview Reviews Directions Save Nearby Koh Ach Seh Sendto phone Share Vietnam senutoyouprone Your Maps activity Add label Updatesfrom customers Layers Google‎'‎‎

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើការនិងបញ្ជាក់ជូន សាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនឹងក្រៅប្រទេសឱ្យបានដឹងថា៖”កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក ប៉ុស្តិ៍កោះអាចម៍សេះ ឈរជើងយាមនៅទីនោះ និងមាន ភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ”។May be an image of textរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានសង្កត់ធ្ងន់ថែមទៀតថា៖” ផែនទី Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែ បន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ ហើយផែនទីនេះបង្កើតឡើងសម្រាប់តែគោលដៅពាណិជ្ជកម្មរបស់ខ្លួនតែប៉ុណ្ណោះ”។

ហេតុដូចនេះ ជនរួមជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន តាមការគួរ និងចែកបាយសេចក្តីបំភ្លឺនេះ ឱ្យបានទូលំទូលាយដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពីការពិត លើបញ្ហានេះ ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើកិច្ចការបន្តជាមួយក្រុមហ៊ុន Google ចំពោះបញ្ហាមួយនេះ នឹងកែតម្រូវឱ្យមកត្រូវដូចដើមវិញ៕May be an illustration of text