តើអ្នកធ្លាប់ជួបបញ្ហានៅពេលដែលចតរថយន្តនៅកន្លែងណាមួយ ហើយពេលបើកទ្វាររថយន្តម្តងៗគឺមានក្លិនស្អុ…យជះចេញពីរថយន្តតែម្តង តើនេះមកពីមូលហេតុអ្វីដែលបណ្តាលឱ្យរថយន្តរបស់អ្នកមានក្លិនស្អុ…យបែបនេះ? ចម្លើយនោះគឺដោយសារមូលហេតុដូចខាងក្រោម៖

១.សំលៀកបំពាក់ដែលសើមដោយញើស៖ ជាការពិតណាស់ នៅពេលដែលអ្នកធ្វើអ្វីមួយបែកញើសខ្លាំងដូចជា រត់ហាត់ប្រាណ ឬលេងកីឡាផ្សេងៗ អ្នកប្រាកដជាស្លៀកសម្លៀកបំពាក់សើម ហើយនៅពេលដែលអ្នកត្រឡប់ចូលក្នុងឡានវិញ នោះក្លិនញើសនឹងកកកុញនៅខាងក្នុងរថយន្ត ធ្វើឱ្យវាមានក្លិនស្អុយ ប្រសិនបើវាជាកៅអីក្រណាត់នោះក្លិនស្អុយនឹងជាប់ក្នុងរថយន្តយ៉ាងយូរ។

វីធីដោះស្រាយ៖ ផ្លាស់ប្តូរសម្លៀកបំពាក់ស្ងួតជានិច្ចមុនពេលចូលក្នុងរថយន្ត ដោយសម្លៀកបំពាក់ដែលសើមញើសគួររក្សាទុកក្នុងថង់ដាច់ដោយឡែកមួយ ហើយដាក់នៅលើកម្រាលកៅស៊ូ ដើម្បីការពារផ្នែកកំរាលព្រំពីការស្រូបយកសំណើម។ លើសពីនេះ អ្នកគួរប្រើក្រណាត់សើមភ្លាមដើម្បីជូតឱ្យស្ងួត នោះវានឹងជួយកាត់បន្ថយក្លិនស្អុយដែលកកកុញ។What's the Worst Car Smell? | The Drive

២.ប្រព័ន្ធម៉ាស៊ីនត្រជាក់៖ មូលហេតុពេញនិយមបំផុតនៃក្លិនស្អុយនៅខាងក្នុងរថយន្តនោះគឺជាប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្ត។ នេះគឺដោយសារតែម៉ាស៊ីនត្រជាក់មានជាតិសំណើមកកកុញនៅខាងក្នុង ជាពិសេសនៅរដូវវស្សាដែលមានសំណើមខ្ពស់ បើទុកយូរ វានឹងបណ្តាលឱ្យមានបាក់តេរី រហូតដល់វាក្លាយជាប្រភពនៃក្លិនស្អុយនៅខាងក្នុងរថយន្ត។

វិធីដោះស្រាយបញ្ហា៖ ក្លិនស្អុយដែលបណ្តាលមកពីប្រព័ន្ធម៉ាស៊ីនត្រជាក់នឹងធុំក្លិនយ៉ាងច្បាស់បន្ទាប់ពីម៉ាស៊ីនត្រជាក់ទើបតែបានបើក។ ដំណោះស្រាយជាមូលដ្ឋានគឺទុករថយន្តក្រោមពន្លឺថ្ងៃយ៉ាងហោចណាស់ ២-៣ ម៉ោង (បើអាចធ្វើទៅបាន សូមទុកទ្វារឱ្យចំផង) នេះនឹងជួយយកសំណើមពីម៉ាស៊ីនត្រជាក់ ហើយនឹងជួយកាត់បន្ថយក្លិនស្អុយយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Yrrb5HShaHaij6Ewwx4CZ9KIN-0Qonn5CY8cv9CGEiUOkh4-9fFzPnYchDdsUieIE81ebiR5gWYKl0cgufJLlsbiTOoBCv5Za7-7JxTxaUEGm21Z6mtXAT1pfh9n-f6GTE0nWHNdLQnJmzeB1u6ZQk0s279j_WbExKmzR4e2nhjNoZ9Mxi4pjksG0Qs/s1253/iStock-1300792141.jpg

៣.ក្លិនសត្វចិញ្ចឹម៖ ទោះបីជាអ្នកបានងូតទឹកឱ្យសត្វចិញ្ចឹមរបស់អ្នកបានទៀងទាត់ក៏ដោយ ក៏ក្លិនរបស់ពួកវាពេលចូលក្នុងឡានបណ្តាលឱ្យស្អុយផងដែរ ដោយសារមានស្នាមប្រឡាក់ទឹកមាត់ ឬភាពកខ្វក់ដែលអាចជាន់ឈ្លីពីកន្លែងផ្សេងៗ ទាំងនេះនឹងធ្វើឱ្យមានក្លិនមិនល្អនៅខាងក្នុងរថយន្តដោយមិនដឹងខ្លួន។

ដូច្នេះសម្រាប់ដំណោះស្រាយគឺ កន្លែងអង្គុយ ឬកន្លែងផ្សេងៗគួរតែត្រូវបានសម្អាត បន្ទាប់ពីដឹកសត្វចិញ្ចឹមរបស់អ្នកទៅដល់គោលដៅ វានឹងជួយកាត់បន្ថយឱកាសនៃក្លិនសត្វដែលជាប់ក្នុងរថយន្ត។How to Get Rid of Pet Smells from Your Car

៤.សំណល់អាហារ និងភេសជ្ជៈ៖ ប្រសិនបើអ្នកយកអាហារចូលក្នុងឡាន មិនថាជាអាហារអ្វីនោះទេគឺវាអាចបង្កឱ្យមានក្លិនស្អុយក្នុងឡាន។ ជាពិសេសប្រសិនបើវាជាឡានដែលមានកៅអីក្រណាត់ ឬកំពប់លើកំរាលព្រំ នោះក្លិននឹងជាប់យ៉ាងយូរ មិនថាអ្នកជូតវាដោយរបៀបណានោះទេ វានឹងមិនត្រលប់មកស្អាតវិញទេ។

ហេតុនេះសម្រាប់ដំណោះស្រាយ៖ ជៀសវាងការនាំយកអាហារដែលមានក្លិនខ្លាំងចូលក្នុងឡាន ហើយសម្រាប់អ្នកចូលចិត្តកាហ្វេ ឬភេសជ្ជៈផ្សេងៗ គួរតែយកវាចេញនៅពេលដែលអ្នកចាកចេញពីរថយន្ត នឹងមិនគួរទុកវានៅក្នុងឡានជាដាច់ខាត ព្រោះបើទុកចោលមួយយប់អាចនឹងមានក្លិនស្អុយរលួយពេញឡាន៕