Home ព័ត៌មានអន្តរជាតិ បង់ក្លាដែសហាមឆ្លុះអេកូផ្ទៃពោះពិនិត្យមើលភេ..ទទារកក្នុងផ្ទៃ

បង់ក្លាដែសហាមឆ្លុះអេកូផ្ទៃពោះពិនិត្យមើលភេ..ទទារកក្នុងផ្ទៃ

153
0

ប្រទេសបង់ក្លាដែស ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន Xinhua រាយការណ៍ថា តុលាការកំពូលនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស បានចេញបម្រាមមួយ គឺមិនឱ្យក្រុមគ្រួសារឆ្លុះអេកូផ្ទៃពោះ ដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកក្នុងផ្ទៃម្តាយ ។ ការចេញបម្រាមនេះ ដោយសារកន្លងមក មានក្រុមគ្រួសារមួយចំនួនបាន..ប..ង្ខំ.. ឱ្យស្ត្រីមានផ្ទៃពោះ ..រំ..លូ..ត.. កូនរបស់ខ្លួនចោល នៅពេលពួកគេបានដឹងពី ..ភេ..ទ.. របស់ទារក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZp1LJo-T-jt2VpHNxyZEZmil-J7Bg2zlY3NrYlMYqKUJX_OOfFJ5jB5mKiiWp7BR7Mp_JxBTV_u5WXyJ4TRrgh-8-3_ywZHhF7owE3LLlgJ0mXrUk1GMzseuG3T8k0oNUGMx1h8HfaX6_zf5QAJk7g8XqQNvV2-Q-HaAL9bNRIJ9PaMn4Cmo3gJUCZ4/s610/5e3a83394c30a_600.webp

កាលពីខែមករា ឆ្នាំ២០២០ មានអ្នកដាក់ពាក្យបណ្តឹងមួយមកកាន់តុលាការកំពូលបង់ក្លាដែស ហើយក្នុងពាក្យបណ្តឹងនោះបញ្ជាក់ថា ការឆ្លុះអេកូផ្ទៃពោះដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកនៅក្នុងផ្ទៃម្តាយ គឺជាទង្វើមួយដែលប្រឆាំងនឹងសិទ្ធិរស់រានមានជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។

ការលើកឡើងបែបនេះ ដោយសារនាពេលកន្លងមក មានក្រុមគ្រួសារមួយចំនួនបានបង្ខំឱ្យស្ត្រីមានផ្ទៃពោះរំលូតកូនរបស់ខ្លួនចោល នៅពេលពួកគេដឹងថា ទារកនៅក្នុងផ្ទៃនោះរបស់នាង ជាប្រុស ឬស្រី ។ ហេតុនេះ បម្រាមរបស់តុលាការនឹងអាចទប់ស្កាត់នូវទង្វើ ដែលប្រឆាំងនឹងសិទ្ធិរស់រានមានជីវិតរបស់ទារកនៅប្រទេសបង់ក្លាដែស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAdLD7DRWAsojEdXZ4ySAOYCr-zx0exGyQH2RlVmAD06EemHCtFfVbkLBjO4VcZWOWdxpiilHpMosOTDXqn0mo8h90b-fkMNKdwBR9S7yyWePuvJ2dozx6Dp3OlTtBG_6NfOaK4NbnEkb1WdEfq3cuAAFqSDXXLvDrThFoRggqtSQQb4KlBGm902g4kbE/s640/105a57f8e176368c212b47006f4434fb41102d0ebbd5e0845ddef3cb948999a8.webp

ក្រៅពីនេះ តុលាការជាន់ខ្ពស់នៅទីក្រុងដាកា ដែលមានចៅក្រមឈ្មោះ Naima Haider និងចៅក្រម Qazi Zeenat Hok បានចេញបទបញ្ជាឱ្យមជ្ឈមណ្ឌលរោគវិនិច្ឆ័យទាំងអស់នៅទូទាំងប្រទេសបង់ក្លាដែស អនុវត្តតាមបទបញ្ជានេះយ៉ាងតឹងរ៉ឹង ។ បើមជ្ឈមណ្ឌលរោគវិនិច្ឆ័យណាមួយមិនព្រមអនុវត្តតាមបទបញ្ជានេះទេនោះ ពួកគេនឹងប្រឈមមុខជាមួយច្បាប់ ។

គួរបញ្ជាក់ថា តុលាការកំពូលបង់ក្លាដែសបានចេញបទបញ្ជាហាមក្រុមគ្រួសារឆ្លុះអេកូផ្ទៃពោះ ដើម្បីពិនិត្យមើល ..ភេ..ទ.. របស់ទារកនៅក្នុងផ្ទៃម្តាយនេះ បានកើតឡើងក្នុងអំឡុងពេលតុលាការពិចារណាលើរឿងក្តី ដែលដាក់ដោយមេធាវីតុលាការកំពូល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAvBiRCnVR7OAi4G6RHG3TartD05lAoQ4pgPxGXXrlqjDl5Yij0jnT1H0RvpkhZai6-7XnIbBL_ZxhKb-sx7OUeI2BGEt2EwB3-HdKMU9SOFTot4tjX3XdpNWGOiDf-9PEK5zdKgWqp8ZyiBJl0cyk3UdbVrJwlIshwjw603vv3dmZHHE1YMNYKTm5ao/s800/pregnannt-1708945984.jpg