Home ព័ត៌មានអន្តរជាតិ អ្នក រិះគ..ន់មេដឹកនាំរុស្ស៊ី បាន ស្លា..ប់យ៉ាងអាថ៌កំបាំជាបន្តបន្ទាប់

អ្នក រិះគ..ន់មេដឹកនាំរុស្ស៊ី បាន ស្លា..ប់យ៉ាងអាថ៌កំបាំជាបន្តបន្ទាប់

114
0

ប្រទេសរុស្ស៊ី ៖ គេសង្កេតឃើញថា បណ្តាអ្នកហ៊ានចេញមុខ ..រិះ..គ..ន់.. មេដឹកនាំប្រទេសរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន តែងតែជួបជោគវាសនាដូចៗគ្នា គឺពួកគេបាន ..ស្លា..ប់.. យ៉ាងអាថ៌កំបាំងជាបន្តបន្ទាប់ ។ តើបុគ្គលណាខ្លះដែលបានបញ្ចេញ ..រិះ..គ..ន់.. មេដឹកនាំរុស្ស៊ី និង ..ស្លា..ប់.. ដោយគ្មានមូលហេតុ?How a baseless claim about Putin's health spread from an unreliable  Telegram account to TV news | AP News

ខាងក្រោមនេះ គឺជាអ្នក ..ស្លា..ប់.. បា..ត់..បង់.. ជីវិតដោយសារនិយាយរិះគន់មេដឹកនាំប្រទេសរុស្ស៊ី រួមមាន ៖

*លោក អាឡេកសេ ណាវ៉ានី (១៩៧៦-២០២៤) ៖ គឺជាបុគ្គលម្នាក់ដែលបានរិះគន់មេដឹកនាំរុស្ស៊ី លោក ពូទីន ហើយមានមហាជនស្គាល់លោកច្រើនបំផុត ។ វីដេអូរបស់លោកបង្ហាញពីការស៊ើបអង្កេតរឿងរ៉ាវពាក់ព័ន្ធនឹងលោក ពូទីន គឺមានអ្នកចូលទស្សនារាប់លាននាក់ ទើបធ្វើឱ្យលោកក្លាយជាបុគ្គលគំរាមកំហែងដល់រដ្ឋាភិបាលរុស្ស៊ី ។ ការបាត់បង់ជីវិតភ្លាមៗរបស់លោកនៅក្នុងពន្ធនាគារស៊ីបេរី បានក្លាយជាព័ត៌មានដ៏ល្បីល្បាញនៅលើពិភពលោក ។

*លោក យេសកេនី ហ្វ្រិកូស៊ីន (១៩៦១-២០២៣) ៖ ធ្លាប់ធ្វើជាមិត្តភក្តិរបស់លោក ពូទីន ប៉ុន្តែលោកបានក្លាយជាមេដឹកនាំក្រុមប្រឆាំងរដ្ឋាភិបាលរុស្ស៊ី កាលពីឆ្នាំ២០២៣ ។ លោកបានស្លាប់ដោយសារការធ្លាក់យន្តហោះដ៏គួរឱ្យសង្ស័យ ក្រោយពីលោកបានធ្វើសកម្មភាពប្រឆាំងលោក ពូទីន ។

*លោក ប័ររីស ណេមសស់ (១៩៥៩-២០១៥) ៖ ធ្លាប់ធ្វើជាមេដឹកនាំគណបក្សប្រឆាំងរបស់រុស្ស៊ី ហើយលោកបានស្លាប់ដោយសារជនមិនស្គាល់មុខលួចបាញ់ពីក្រោយខ្នង ចំនួន៤គ្រាប់ ។

*លោកស្រី អេនណា ប៉ូលិសកុបស្កាយយ៉ា (១៩៥៨-២០០៦) ៖ គឺជាអ្នកសារព័ត៌មានដែលហ៊ានបញ្ចេញរិះគន់សមត្ថកិច្ចរុស្ស៊ី ហើយលោកស្រីត្រូវបានគេធ្វើឃាតកម្មនៅឆ្នាំ២០០៦ ។

*លោក អេឡិកសាន់ឌ័រ លីតវីណេនហ្គោ (១៩៥៨-២០០៦) ៖ គឺជាអតីតមន្ត្រី KJB និងជាបុគ្គលម្នាក់ទៀតដែលបាននិយាយរិះគន់លោក ពូទីន ក៏បានស្លាប់ផងដែរ ។ លោកបានស្លាប់នៅទីក្រុងឡុងដ៍ ក្រោយពីលោកផឹកទឹកតែ ដែលភ្នាក់ងារសម្ងាត់រុស្ស៊ីលួចដាក់ថ្នាំពុល ។

ទោះយ៉ាងណា មិនមែនមានត្រឹមតែបុគ្គលមានទស្សនៈផ្ទុយគ្នាផ្នែកនយោបាយប៉ុណ្ណោះទេ ដែលបានស្លាប់យ៉ាងអាថ៌កំបាំង ប៉ុន្តែនៅមានបុគ្គលផ្សេងទៀត ក៏បានស្លាប់ដោយគ្មានមូលហេតុផងដែរ ដូចជា ៖

*លោក ផាវ៉េស អេនថុស (១៩៥៧-២០២២) ៖ ជាអ្នកជំនួញបានបដិសេធថា លោកមិនមែនជាម្ចាស់អត្ថបទនៅក្នុងបណ្តាញសង្គម WhatsApp ដ៏សំខាន់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ ។ ប៉ុន្តែក្រោយពីលោកបដិសេធមិនយូរប៉ុន្មាន លោកក៏បានធ្លាក់ពីបង្អួចសណ្ឋាគារនៅប្រទេសឥណ្ឌា និងស្លាប់នាពេលបន្ទាប់ ។

*លោក វ៉ាវៀល ម៉ាកាណុស (១៩៥៤-២០២២) ៖ ជាមហាសេដ្ឋីម្នាក់ដែលបានរិះគន់ពីរុស្ស៊ីធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏បានធ្លាក់ពីលើបង្អួចមន្ទីរពេទ្យផងដែរនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។

ចំណែកមន្ត្រីរបស់រដ្ឋាភិបាលរុស្ស៊ីវិញបានបដិសេធថា ការស្លាប់របស់បុគ្គលទាំងអស់នេះ គឺគ្មានការពាក់ព័ន្ធគ្នាជាមួយលោក ពូទីន មេដឹកនាំប្រទេសរុស្ស៊ីទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ៕Experts discuss the view from Putin's world | Brookings