Home ព័ត៌មានជាតិ សម្ដេចតេជោ ចេញសារដើម្បីបញ្ចប់ភាពចម្រូងចម្រាស់រវាងបងប្អូនខ្មែរ និងខ្មែរឥស្លាម

សម្ដេចតេជោ ចេញសារដើម្បីបញ្ចប់ភាពចម្រូងចម្រាស់រវាងបងប្អូនខ្មែរ និងខ្មែរឥស្លាម

14
0

ទីបំផុតរកឃើញចំណុចកណ្ដាលនៃបញ្ហាហើយ! សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារណែនាំដល់ទាំងបងប្អូនខ្មែរដែលជាអ្នកសិល្បៈ ឬអ្នកសម្ដែងកែតម្រូវទាំងពាក្យសំដីទាំងកាយវិការដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់បងប្អូនខ្មែរឥស្លាម និងសម្ដេចបានសំណូមពរទៅកាន់បងប្អូនខ្មែរឥស្លាម ឲ្យបើកចិត្តស្វែងយល់ពីទំនៀមទម្លាប់ប្រណីខ្មែរដូចគ្នា ជៀសវាងបែ.កបា.ក់សាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwViUJdIJQiKhWbOXXdcTR1Rlw7r6JP682-SEOTTny8NUAxO1qCor6xkqAwhEU81EiumOvrfM5YKmqpvx7LbEnUvlyRteNoDf0ox92AcWi4IO_HfHqTKBdSF-tc8iqtgwcfY5LicazwH1hn_TSegQ5bv5N0w1yBVlcIC9JKYhG9VA2d-paZZj7dmO6DwI3/s678/photo_2026-02-24_09-35-12.jpg
តាមរយៈសំណេរដែលបានបង្ហោះនៅលើទំព័រផេកហ្វេសប៊ុក នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ ឯក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារស៊ីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDxt_gi1voby5eg_H7_VhAOzNCghPEv5zBTxHRlRSFS5uS_YpfVzZzBOh8R5xsWZgcMycMIJs3-btnyxaStCCGbZOD8rNKwoNkrMR7N5UIgjsmgSrS-wHkQi4GFS_m80g-JOH1aVN0dlhUKP44B0MmxPNSfwO3oCamQPevrKvQkYO3QRI38KufNRwgkYQE/s1280/photo_2026-02-24_09-35-13.jpg

សម្រាប់សម្ដេច ចាប់តាំងពីធំដឹងក្តីមកលោកតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នា និងបន្តមកទៀតលោកក៏បានរៀបការកូនចំនួន៥នាក់ផងដែរ ដែលការរៀបមង្គលការរបស់កូនៗទាំង៥របស់លោក គឺសុទ្ធតែធ្វើពិធីបុកល័ក្ដ និងមានអ្នកដើរតួជាជនជាតិឥស្លាមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvvbNoRtYLBQCHMcpdyLzb-FeMEBjrfHbipljsGYT5dMajxVNqckKi10KkaTaLBjRTwY2EqZvyz4iRlONUwRhmP80WTRVREjmqRoqt1VGpT8d8-WqRjeLOBD78Xb3-rjRCAXbHIaIjq-6bhoeu-XxDLu33orx3DRONolzr1EmlGpnCO3-gglhUsS_il46g/s512/photo_2026-02-24_09-35-12%20(2).jpg

ទន្ទឹមគ្នានេះដែរ សម្ដេចក៏បានបង្ហាញនូវការយល់ចិត្តទៅកាន់បងប្អូនខ្មែរឥស្លាម ដោយសម្ដេចគូសបញ្ជាក់ថា «បងប្អូនមិនបានជំទាស់និងការសំដែងដែលមានតួរសំដែងជាខ្មែរឥស្លាមនោះទេ តែអ្វីដែលបងប្អូនមិនសប្បាយចិត្តគឺពាក្យពេចន៍និងឥរិយាបទសំដែងខ្លះខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5L1hniRGUDTcEfJgkwgQ4WgO0yEyXXwAn-PmPywPvH2lflBZKvdWtvqUEIfaFzYSfY1tdpiov11uk-veQOjxqPv7tSOeDMg-cSjDbyojruFCEVMNnWBoEaVwK1DEcCnwuGweTHD6C4qGZjllhwtYJbRL09TcuK5PWw2m6tSA74j_PGmXhzYX6VY8A40fb/s880/photo_2026-02-24_09-35-13%20(3).jpg

តាមន័យនេះ សូមឲ្យបងប្អូនគ្រប់ក្រុមសំដែងកែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសំដែង ជៀសវាងឲ្យខាងតែបាននូវពាក្យពេជចន៍ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម ព្រោះបងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាលឡោះឬព្រះអាលឡាដូចនេះមិនអាចសំដែងប៉ះពាល់បានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLSor17xf3flGp1pGoHlwdl634_JZxRJ72q2kazYjeo-mPYVrqxi22Ez6IlaaphDlQ0N06AQJ458NVc10DPEuWZbHCzBsumcDK-H4QEpjvtKuIj9u_ftryKu2NRWXtcVIzI2sbUN7SR2kHwtizuZcnpI60wS2QKIKbviZ7b82awwUApkcDM20PU0py_CpU/s1280/photo_2026-02-24_09-35-13%20(2).jpg

ជាចុងក្រោយ សម្ដេចសូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត ដ្បិតអ្វីដែលលោកឲ្យតម្លៃខ្ពស់គឺសាមគ្គីភាព ជាតិសាសន៍ និងសាសនា ដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ៕