Home តារាជាតិ ពិធីមង្គលការរបស់ ពេជ្រ ពិសី និង ឆាយ មានគ្រប់រសជាតិ

ពិធីមង្គលការរបស់ ពេជ្រ ពិសី និង ឆាយ មានគ្រប់រសជាតិ

22
0

អ្នកបង្កើតមាតិកានិងជាម្ចាស់ប្រ៊េន ពេជ្រ ពិសី និង ហេង ឡុងឆាយ បានដឹកដៃគ្នាចូលរោងការប្រកបដោយស្នាមញញឹមក្រោយពីជម្នះឧបសគ្គតស៊ូជាមួយគ្នារយៈពេល៩ឆ្នាំ។ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺមានគ្រប់រសជាតិទាំងស្នាមញញឹម អារម្មណ៍រំភើប សប្បាយចិត្តរីករាយនិងការខឹងសម្បារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizlMFWHpwcns26NQKr8A9JDb_awiba4eoIp_F3PhPNs09wQNIrPLwa7XcYihYgPtrY3kYhUefKIeyt50IM_wNAl-d1Kgk1DcYAYlGFDG_UPcYtcui7KgT4Rr9nMaeC8gF1R9A_V_KI9kHREearzT7Q5zioEDoDHqQWtetbUojyG9tEnqgLmscut6WS5_fu/s2048/image_2026-02-23_15-39-14.png

រយៈពេល២ថ្ងៃពេញ(២១, ២២) នៃកម្មវិធី ពេជ្រ ពិសី និង ហេង ឡុងឆាយ ជាស្វាមី បានបញ្ចប់ហើយដោយពិធីរបស់អ្នកទាំងពីរប្រមូលផ្តុំដោយតារាល្បីៗ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនចូលរួម។ ក្នុងរោងជ័យរបស់ម្ចាស់ប្រ៊េនរូបនេះគឺមានការតុបតែងយ៉ាងស្រស់ស្អាតអមជាមួយនឹងរូបភាពគូស្វាមីភរិយាថ្មីនិងមានការ Live ជូនឱ្យអ្នកគាំទ្រទស្សនាតាមគេហដ្ឋានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr5KbytwP8KTnhcoAp2yiXa5rxSRw4q_P3i2QzGapeJ-V9JH7jIp2lMqwIq6Ol3Tb0vzkQryEwh-3BqhZOOszA_D1PkD7_yFvQ55iPGwBfFl4CrpFYIgaX_rlI8N8s992tFk6fDBUhp7z3rKrCSpDsyuvnX3QV7p_sVeLaf2aabYKCaeG3QSSamGN5Pq10/s2048/image_2026-02-23_15-39-03.png
ខុសប្លែកពីរោងការដទៃដែលមានបណ្ណាការប្រាក់ដុល្លារទាំងដុំៗ បណ្ណាការរបស់ ពេជ្រ ពិសី ដែលទទួលបានពីកូនកំលោះគឺជាមាសចំនួន៥ដុំ ដែលមានទម្ងន់៥គីឡូបើគិតជាសាច់ប្រាក់រហូតដល់ជាងទៅ៨០ម៉ឺនដុល្លារ។ ជាមួយនឹងអារម្មណ៍រំភើបចិត្តបំណងប្រាថ្នាបានសម្រេចដឹកដៃគ្នាចូលរោងការតាមប្រពៃណី ពេជ្រ ពិសី និង ឆាយ ត្រូវបានអ្នកគាំទ្រមើលឃើញថាអ្នកទាំងពីរទឹកភ្នែកមិនដាច់តាំងពីថ្ងៃដំបូង។ ឆ្លើយតបនឹងសំណួរនេះអ្នកទាំងពីរបានបង្ហើបថាដោយសារតែមានអារម្មណ៍ជ្រាលជ្រៅពីព្រោះបានរៀបការជាមួយនឹងមនុស្សដែលខ្លួនឯងស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjyOQ-Wk4T_RMs3w5I3SeqNOqWBhK66m5p4bAyHKy5k9OM3Kb36N-JMBHL278lUmU4mOBugtzMEtsgUpD2MPInAA1Jhen8BLuSDzaQDC5Se7YWIbRDb3LCynReBQk25pxT5lwHhzLNkFaOD2e2LhC6gBZyMnySVifXG_Lx6O0bqLhIppSEBW74COuC4lqG/s2048/image_2026-02-23_15-39-08.png

មុននឹងអ្នកទាំងពីរជោគជ័យជាម្ចាស់ប្រ៊េននិងបានសំពះក្រាបផ្ទឹមជាមួយគ្នា ពេជ្រ ពិសី និង ឆាយ បានតស៊ូជាមួយគ្នារយៈពេល៩ឆ្នាំមកហើយ ហើយដំណាក់កាលស្នេហាដំបូងរបស់អ្នកទាំងពីរខាងគ្រួសារពុំពេញចិត្តដោយសារតែពួកគេនៅក្មេងៗពេក ណាមួយស្ថិតនៅក្នុងវ័យស្នេហា។ ភាពស្មោះត្រង់ តស៊ូ ឆ្លងកាត់ជាមួយគ្នារាប់រយឧបសគ្គខិតខំរកស៊ីផ្តើមពីដើមទុនតិចតួចរហូតអាចក្លាយជាម្ចាស់ប្រ៊េនគូស្នេហ៍មួយគូនេះធ្វើឱ្យមានមតិសាទរយ៉ាងខ្លាំង។

ជាមួយនឹងក្តីសប្បាយរំភើបរីករាយពេញរោងជ័យរបស់ ពេជ្រ ពិសី និងឆាយ ពិធីមង្គលការអ្នកទាំងពីរក៏ផ្ទុះនូវរឿងរ៉ាវចម្រូងចម្រាសក្នុងពិធីបុកល័ក្ខរហូតមានមតិមួយចំនួនវាយប្រហារពួកគេយ៉ាងចាស់ដៃ។ ទោះយ៉ាងណា បន្ទាប់ពីដកថយអ្នកមួយជំហ៊ានស្ថានភាពក៏ស្ងប់ស្ងាត់លែងក្តៅគគុកហើយ ខណៈពិធីមង្គលការរបស់ពួកគេក៏បានបញ្ចប់រួចរាល់៕