មិនប្រមាណកម្លាំង បុរសវ័យជាង ២០ឆ្នាំម្នាក់ត្រូវបានទីភ្នាក់ងារសេវាសម្ងាត់អាមេរិកបា.ញ់ស.ម្លា.ប់នៅនឹងកន្លែង បន្ទាប់ពីគេព្យាយាមជ្រៀតចូលទៅក្នុងភូមិគ្រឹះលម្ហែរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ នៅរដ្ឋផ្លរីដា ទាំងកណ្ដាលអាធ្រាតជាមួយកាំភ្លើងនៅក្នុងដៃ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ AP News។
.jpg)
យោងតាមសេចក្ដីជូនដំណឹងរបស់ទីភ្នាក់ងារសេវាសម្ងាត់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោងប្រហែល ១:៣០ យប់ បុរសម្នាក់ដែលមានអាយុជិត ២០ ឆ្នាំត្រូវបានបា.ញ់សម្លាប់ដោយភ្នាក់ងារសេវាសម្ងាត់សហរដ្ឋអាមេរិក បន្ទាប់ពីគេបានលួ.ចចូលដោយគ្មានការអនុញ្ញាតចូលទៅក្នុងបរិវេណសុវត្ថិភាពរបស់លោក ត្រាំ នៅ Mar-a-Lago។.jpg)
តាមប្រភពដដែល បុគ្គលរូបនេះត្រូវបានគេឃើញនៅច្រកទ្វារខាងជើងនៃភូមិគ្រឹះ ដោយកាន់អ្វីដែលមើលទៅដូចជាកាំភ្លើងខ្លីមួយដើម និងប្រេងឥន្ធនៈមួយធុងផងដែរ។
ភ្នាក់ងារសេវាសម្ងាត់សហរដ្ឋអាមេរិក និងអនុប្រធានការិយល័យនគរបាលខោនធើ (PBSO) ម្នាក់បានចេញទៅទប់ស្កាត់បុគ្គលនោះ ហើយការបា.ញ់ប្រហា.រក៏ត្រូវបានចាប់ផ្ដើមឡើង រហូតក្រុមអាជ្ញាធរឈានដល់ការសម្រេចអនុវត្តច្បាប់ការពារខ្លួនក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា។ ទោះជាយ៉ាងណា មិនមានបុគ្គលិកសេវាសម្ងាត់សហរដ្ឋអាមេរិក ឬ PBSO ណាម្នាក់រងរបួសឡើយ។ 
គួរជម្រាបថា ក្នុងអំឡុងពេលដែលហេតុការណ៍នេះបានកើតឡើង លោកត្រាំ មិនបានស្ថិតនៅក្នុងភូមិគ្រឹះនោះឡើយ ដែលនេះគឺជាសំណាងដ៏ធំមួយព្រោះលោកនិងភរិយាទើបតែបានចាកចេញពីទីនេះត្រឡប់ទៅសេតវិមានវិញកាលពីថ្ងៃសៅរ៍។.jpg)
នេះមិនមែនជាលើកទី១ឡើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បានប្រឈមនឹងការប៉ុនប៉ងធ្វើឃា.តពីសំណាក់បុគ្គលដែលមិនពេញចិត្តលោក។ ករណីដែលល្បីកក្រើកបំផុត គឺកាលពីអំឡុងពេលនៃការឃោសនាបោះឆ្នោតកាលពីឆ្នាំមុន លោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើង បា.ញ់សំដៅជាច្រើនគ្រាប់ក្នុងបំណងធ្វើឃា.តលោក ប៉ុន្តែគ្រាប់កាំភ្លើងបានត្រឹមតែហោះបញ្ឈិតក្បាលរបស់លោក និងមុតត្រចៀកហូរឈា.មតែបន្តិចប៉ុណ្ណោះ៕










