Home Blog Page 1189

ហាមយកអាហារ៣ប្រភេទនេះមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យ ស.ព

0

ការធ្វើពិធីបុណ្យ ស.ព គឺជាការបង្ហាញអំពីការលាគ្នា ឬការព្រាត់ប្រាសសាច់ញាតិដ៏សោកសៅ ហើយចាស់បុរាណបានប្រាប់ពីមុខម្ហូបមួយចំនួនដែលយើងពុំគួរយកមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យ ស.ព ទេ ដោយសារវាមានអត្ថន័យពុំសូវល្អ ។ តើមានអាហារអ្វីខ្លះដែលគេហាមឃាត់សម្រាប់ពិធីបុណ្យ ស.ព?

១-ម្ហូបអាហារ និងនំជាសរសៃ ៖
គេពុំអាចធ្វើអាហារ និងនំប្រភេទសរសៃក្នុងពិធីបុណ្យសពទេ ដូចជា ៖ នំបញ្ចុក, គុយទាវ និងមីឆា ជាដើម ដោយសារចាស់បុរាណនិយាយថា អាហារសរសៃទាំងនេះមានន័យថា វាជាសរសៃចងភ្ជាប់ដើម្បីធ្វើឱ្យសាច់ញាតិ បងប្អូន ដែលនៅរស់រានមានជីវិតត្រូវជាប់ជំពាក់ជាមួយអ្នកស្លាប់ទៅ រហូតមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ។ ហេតុនេះ ដួងព្រលឹងរបស់អ្នកស្លាប់អាចនៅវិលវល់ និងមិនព្រមទៅចាប់ជាតិ ដោយសារតែបារម្ភពីសាច់ញាតិនៅរស់ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

លើសពីនេះ ចាស់បុរាណមានជំនឿថា ការយកអាហារ និងនំប្រភេទសរសៃមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យសព វានឹងបណ្តាលឱ្យសាច់ញាតិសពស្លាប់ជាបន្តបន្ទាប់ផងដែរ ។ អាហារប្រភេទសរសៃទាំងនេះ គឺដូចគ្នានឹងការនាំផ្លូវឱ្យវិញ្ញាណឱ្យមកយកជីវិតមនុស្សក្នុងគ្រួសារទៅរស់នៅក្នុងភពខ្មោចជាមួយគ្នា ។

២-ម្ហូបអាហារខ្ចប់ដោយស្លឹកចេក ៖
កាលពីមុន ចាស់បុរាណតែងតែយកស្លឹកចេកមានទំហំធំៗមកដាក់នៅក្រោមសព ឬរុំសព ។ ហេតុនេះ ការយកធ្វើម្ហូបអាហារដែលខ្ចប់ដោយស្លឹកចេកមកឱ្យភ្ញៀវបរិភោគក្នុងពិធីបុណ្យសព គឺជារឿងមិនល្អ និងមិនសមរម្យឡើយ ។ វាជាហេតុផលដែលពិធីបុណ្យសពមួយចំនួនមិននិយមប្រើប្រាស់ស្លឹកចេកសម្រាប់ដាក់អាហារ ឬដាក់ស្លឹកចេកនៅលើតុអាហារទេ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

៣-ផ្លែខ្នុរ ៖
តាមជំនឿរបស់ចាស់បុរាណ ខ្នុរ គឺជាផ្លែឈើសម្រាប់បរិភោគក្នុងពិធីមង្គលផ្សេងៗតែប៉ុណ្ណោះ ។ បើយើងដាំដើមខ្នុរនៅមុខផ្ទះ គឺនឹងមានមនុស្សចាំជួយគ្រួសារយើងឱ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗ និងជួយនាំជីវិតយើងទៅរកផ្លូវល្អ ។ លើសពីនេះ ដើមខ្នុរនឹងនាំមកនូវសិរីសួស្តី, លាភសំណាង និងមាសប្រាក់ចូលក្នុងគ្រួសារទៀតផង ។ ហេតុនេះ ទើបគេហាមយកខ្នុរមកបរិភោគក្នុងពិធីបុណ្យសព ដោយសារផ្លែឈើប្រភេទនេះសម្រាប់ប្រើប្រាស់តែក្នុងពិធីមង្គលប៉ុណ្ណោះ ដូចជា ៖ ពិធីរៀបអាពាហ៍ពិពាហ៍ ។3 อาหารต้องห้ามในงานศพ โบราณว่าไว้ อย่าเอามาเสิร์ฟ

ទោះយ៉ាងណា វាគ្រាន់តែជាជំនឿរបស់ចាស់បុរាណប៉ុណ្ណោះ ហើយការជឿ ឬមិនជឿនោះ គឺស្ថិតនៅលើបុគ្គលម្នាក់ៗពិចារណាដោយខ្លួនឯង ។ ម្យ៉ាងទៀត ជំនឿនេះអាចផ្លាស់ប្តូរទៅតាមសម័យកាលផងដែរ ៕

កាន់តែឡូយ! មិនទាន់ចាក់បញ្ចាំងផងភាពយន្តខ្មែរមួយនេះត្រូវបានហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងមុនបាត់

0

នាពេលបច្ចុប្បន្នសន្ទុះនៃការគាំទ្រភាពយន្តក្នុងស្រុកកាន់តែកើនឡើងជាបន្តបន្ទាប់ គួបផ្សំធនធាននៃការដឹកនាំរឿងរួមទាំងមហិច្ឆតាកូនខ្មែរចង់ប្រកួតប្រជែងលើទីផ្សារចង់ឱ្យភាពយន្តខ្មែរមិនចាញ់ភាពយន្តប្រទេសទំនើបៗនោះទេ។ ជាក់ស្តែង ផលិតកម្មក្នុងស្រុកសាស្តា្រហ្វៀម ដែលកំពុងឆក់ប្រជាប្រិយភាពទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសកំពុងបោះពួយទៅមុខជាលំដាប់រហូតភាពយន្តមួយមិនទាន់ទាំងចាក់បញ្ចាំងក្នុងរោងកុនផងត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិយកទៅចាក់បញ្ចាំងមុនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMgk1tyz_TPf9TIjTDvRNNAXYmP25ni5GVjRSN7hBss8iGyRwmrDWh20kEkhPGnoKKP1famxW6te4d1ArSEWHKhNKYfX4xqZCMvxzMDjBptsdzvt_ozadobCwb7Gww-4U1THS6_ta9q0cJo7tkRZulcdFbY4dX6iunAXnG5LHhcElS_IDmKfyltPJv9rg/s2048/image_2024-03-12_09-11-20.png

តាមការបញ្ជាក់ពីអគ្គនាយិកាសាស្រ្តាហ្វៀមលោកស្រី ប៊ុន ចាន់និមល នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីកន្លងទៅនេះបានឱ្យដឹងថាលោកស្រីបានបញ្ចប់ការចចារជោគជ័យមួយថ្មី។ ភាពយន្តខ្មែរ «ឃើញក្បាលខ្ញុំទេ?» ដែលនឹងចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា នាខែមេសា ខាងមុខនេះត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងដំបូងគេ ក្នុងចំណោមប្រទេសផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqzagtVvvFZ_WeMGf8QRTH-TnKNhzheuQWBDgyOanoO0tDcyctwH3T7vmqDJBJYbQcmPjh7w4YZru680QEI2Yng_gMc8Om7nL7_lgQAhCwX2w9WAILtxG5zNcSOXXY1R3CtuNbOyIXI4xYerjLat1wxTUVmugf8ZkKcUId__2M8nI-x_D2H3NYtyRPSI/s2048/image_2024-03-12_09-11-15.png

ដំណឹងជោគជ័យលើភាពយន្តខ្មែរនេះទស្សនិកជនជាច្រើនក៏បានចូលរួមអបអរសាទរទៅកាន់លោកស្រី ប៊ុន ចាន់និមល ផងដែរ។ «ឃើញក្បាលខ្ញុំទេ?»( Where Is My Head?) នឹងបញ្ចាំងគ្រប់រោងកុនក្នុងប្រទេសកម្ពុជានាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ វណ្ណកម្មថ្មីរបស់ផលិតកម្មសាស្រ្តាហ្វៀមមួយនេះគឺជាស្នាដៃសម្តែងរបស់កញ្ញា វណ្ណៈបូរមី លំដាប់រងទី២ Miss universe Cambodia 2023 ដែលនាងគឺជាតារាសម្តែងម្នាក់លេចមុខទាំងរឿងភាគទូរទស្សន៍ និងភាពយន្តជាច្រើនគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim9dYGl4bBvlJS_kvpWd6Cu1e9PUPKTbHwEWa9QJEOOSVy_PwE2lUlWXtwKXPmSXIssfCeXW_Btro1yVld9Smn9IaT-KR8fQj_3VFUXb5brxx3bDSVxYiBkdGyv61g25lLoqANvNREoWgKeLAzWHNpeAu0ZCqBw9WCeKRW90HDEWrCAO7JtB-48MFUNhw/s2048/image_2024-03-12_09-11-21.png

ទន្ទឹមនឹងភាពជោគជ័យម្តងមួយជំហានៗរបស់លោកស្រី ប៊ុន ចាន់និមល កាន់តែធ្វើឱ្យភាពយន្តខ្មែរឆ្ពោះទៅមុខស្របតាមពាក្យស្លោករបស់លោកស្រី «ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក» ខណៈផលិតកម្មរបស់លោកស្រីក៏បានសម្រិតសម្រាំងជាពិសេសទៅលើភាពយន្តប្រភេទ Zombie ដែលមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលសម្តែងដោយកញ្ញា រឿន ណាត Miss universe Cambodia 2018 និងលោក លាវ វេងហួរ ម្ចាស់ជ័យលាភី Mister Friendship International 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8kRpibs7HrPbNpfX40ek9lcDNWXuO_yktIUITcZ16Y4Y5b23fkybOvqyKJctHZ7k_5loa1qmffCGQOKVCveax7WDK9cKrRMjWp9cdtjkw8t-TfYxzuuhVV09GNeqr3yQDopPheYgKr4IFvrZQ46jBjZEFUwAMrZq10FcUO1M9emM9Qf_WQ7Ke-hGQDac/s3161/image_2024-03-12_09-11-26.png

មហិច្ឆតាដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ លោកស្រី ប៊ុន ចាន់និមល ក៏បាននិយាយបេ្តជ្ញាចិត្តថា៥ឆ្នាំទៀតនឹងធ្វើឱ្យភាពយន្តខ្មែរទទួលស្គាល់ល្បីល្បាញដូចកុនកូរ៉េ និងហូលីវូដ។ ភាពយន្ត «ម៉ែក្រឡាភ្លើង» របស់លោកស្រី ដ្បិតមិនជោគជ័យចាក់បញ្ចាំងនៅប្រទេសថៃ ប៉ុន្តែភាពយន្តដ៏ល្បីល្បាញមួយនេះបានចាក់បញ្ចាំងបណ្តាប្រទេសឯទៀតដូចជាឡាវ ម៉ាឡេស៊ី រួមទាំងប្រទេសឥណ្ឌូនេស៊ី ទិញទាំងសិទ្ធិចាក់បញ្ចាំងនិងផលិតឡើងវិញផងដែលជាសញ្ញាល្អប្រសើរស្របពេលរឿងនេះរកបានចំណូលច្រើនជាងគេក្នុងចំណោមភាពយន្តខ្មែរដទៃទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaj4GscztQEEjS8mvKcdL64uIkGR1HedTQU90X61ZLgeluojmlHoV25kkv8Xogi8yfaP2FSB7eAIoucHLh7klAt8N7oDVsYcqw8Y5U9Ycm1UbyY2ZrSLhFWlCk0eYiBkMMsKWwvbXSLmd0KbRSsgEBRanaZz1pp5SiHRkwFetYykaZc-NPQoZQYDhxfmY/s3161/image_2024-03-12_09-11-30.png

 

ការវិលត្រលប់របស់ Ahyeon ក្នុងក្រុម BABYMONSTER ធ្វើឱ្យហ្វេនៗរំភើបចិត្តខ្លាំង

0

ម៉ោង១២យប់ឈានចូលថ្ងៃទី១១ ខែមីនា ក្រុមចម្រៀងស្រីថ្មីរបស់ YG Entertainment BABYMONSTER បានប្រកាសសម្រាប់ការត្រលប់មកវិញរបស់ពួកគេក្នុងខែមេសាខាងមុខនេះ។ គួរកត់សម្គាល់ថាការត្រលប់មកវិញរបស់ BABYMONSTER ក្នុងអាល់ប៊ុមខ្នាតតូច ក៏មានវត្តមានសមាជិក Ahyeon ផងដែរដែលធ្វើឱ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំង។https://onecms-res.cloudinary.com/image/upload/s--M5HbvSBx--/c_crop,h_809,w_1080,x_0,y_59/c_fill,g_auto,h_622,w_830/f_auto,q_auto/v1/mediacorp/cna/image/2024/01/29/babymonster_ahyeon.jpg?itok=6eS436wF

សមាជិក Ahyeon ខកខានចូលរួមជាមួយក្រុមសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម BABYMONSTER និងការចេញបទចម្រៀងទីពីររបស់ពួកគេជាបន្តបន្ទាប់ដោយសារតែសុខភាពរបស់នាង។ ទោះយ៉ាងណា អាល់ប៊ុមខ្នាតតូចដំបូងរបស់ BABYMONSTER “BABYMONS7ER” ដែលនឹងរួមបញ្ចូលកំណែថ្មីដែលមានសមាជិកប្រាំពីរនាក់នៃបទចម្រៀងពីរដំបូងរបស់ពួកគេ “BATTER UP” និង “Stuck In The Middle” (ដែលដើមដំបូងមិនរួមបញ្ចូល Ahyeon) នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី១ ខែមេសា នៅពាក់កណ្តាលអធ្រាត្រ ម៉ោងនៅប្រទេសកូរ៉េខាងត្បូង។https://kpopping.com/documents/72/3/20230530-BABYMONSTER-Instagram-Update-AHYEON-documents-1.jpeg?v=bc999

Ahyeon ជាសមាជិកលេចធ្លោម្នាក់នៅក្នុងក្រុម BABYMONSTER និងល្បីក្នុងចំណោមអ្នកគាំទ្រដែលថានាងមើលទៅដូចជា Jennie សមាជិកក្រុម BLACKPINK។ រូបនាងក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនតាមរយៈ Cover បទ «Dangerously»។ ដ្បិតទទួលបានការចាប់អារម្មណ៍សមាជិករូបនេះក៏រងនូវរឿងអាស្រូវពេញបណ្តាញបណ្តាញអ៊ឺនធឺណិតទាក់ទងនឹងការប្រមាថជាតិសាសន៍ស្បែកស ស្បែកខ្មៅ។
គួរបញ្ជាក់ថា BABY MONSTER បានបង្ហាញខ្លួនជាផ្លូវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសមាជិក៦នាក់គឺ Haram, Rora, Pharita Chiquita , Ruka និង Asa ជាមួយបទចម្រៀង “BATTER UP” ខណៈអវត្តមានសមាជិក Ahyeon ដោយសារតែមានបញ្ហាសុខភាព។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្ម YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពីក្រុម BLACKPINK ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH7woldbtTd4RtpiNczzxUT5oOuqKVEfpdWQEpD_8trjoqId6vK6fWa2T03kjOmaz-rluzwmbxFsLMnl-q-DFvq1y6JMmUqlTQMf2V0XKv__XWl2n181jJk1XagEp47Gzqf1uJ-oSbyZHQ9LxYBvRBed28Omyx9cE7qJvG_l042lq0MjZnWptrt-Kxbj8/s2048/image_2024-03-11_16-33-35.png

 

TikTok នឹងបង្កើតវេទិកាថ្មីសម្រាប់ចែករំលែករូបថត ដើម្បីប្រកួតប្រជែងជាមួយ Instagram

0

បរទេស៖ TikTok ដែលជាកម្មវិធីសម្រាប់វីដេអូខ្លីៗ ឥឡូវនេះនឹងបង្កើតវេទិកាថ្មីមួយទៀតគឺការចែករំលែករូបថត ដែលមានឈ្មោះថា “TikTok Photos” ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

TikTok បានគ្រប់គ្រងទីផ្សារវីដេអូខ្លីៗជាយូរមកហើយ ខណៈដែលវេទិកាផ្សេងទៀតដូចជា Instagram និង YouTube បានចម្លងគំនិតមាតិកាវីដេអូទម្រង់ខ្លីៗតាម TikTok ហើយបញ្ចូលមាតិកាប្រភេទនេះទៅក្នុងកម្មវិធីសំខាន់របស់ពួកគេដែលមានឈ្មោះថា Reels and Shorts ។ ប៉ុន្តែឥឡូវនេះ វាហាក់បីដូចជា TikTok កំពុងព្យាយាមចម្លង Instagram វិញ ហើយនឹងបើកដំណើរការវេទិកាចែករំលែករូបថតដាច់ដោយឡែកក្នុងកម្មវិធីរបស់ខ្លួន ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយ Instagram។https://sm.pcmag.com/pcmag_uk/news/t/tiktok-may/tiktok-may-be-developing-its-own-instagram-like-photos-app_x2ty.jpg

ជាក់ស្តែង ថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាដែលមានគណនី X ឈ្មោះ @AssembleDebug បានឌិកូដការអាប់ដេត TikTok ចុងក្រោយបង្អស់ ហើយបានរកឃើញកូដដែលលាក់ដោយណែនាំកម្មវិធីថ្មីមួយដែលមានឈ្មោះថា “TikTok Photos”។

យោងតាម @AssembleDebug “TikTok Photos” ណែនាំវេទិកាឯករាជ្យសម្រាប់ការចែករំលែករូបថត ដោយផ្តល់នូវបទពិសោធន៍ធម្មជាតិកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ដើម្បី “ទៅដល់មនុស្សដែលចូលចិត្តថតរូប និងចែករំលែករូបថត” ក៏ដូចជាមានសមត្ថភាពក្នុងការភ្ជាប់អ្នកប្រើប្រាស់ជាមួយសហគមន៍ចែករំលែករូបថត។https://9to5google.com/wp-content/uploads/sites/4/2024/03/tiktok-photos-icons-leak.jpg?quality=82&strip=all&w=1024

ដោយមើលឃើញ រូបតំណាងលេចធ្លាយបង្ហាញពីការរចនាឡូហ្គោកម្មវិធីថ្មីដែលត្រូវនឹងពណ៌ចម្រុះនៃកម្មវិធី TikTok ដើម ដែលបង្ហាញពីរូបរាង និងអារម្មណ៍ដែលធ្លាប់ស្គាល់សម្រាប់អ្នកប្រើប្រាស់ដែលមានស្រាប់។ ខណៈពេលដែលកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការពិតប្រាកដ និងភាពអាចរកបានក្នុងតំបន់នៃកម្មវិធីនៅមិនទាន់ដឹងនៅឡើយទេ ទោះជាយ៉ាងណា កូដលេចធ្លាយបង្ហាញថា “TikTok Photos” អាចនឹង “មកដល់ក្នុងពេលឆាប់ៗនេះ” សម្រាប់ឧបករណ៍ Android និង iOS ។https://cdn.computerhoy.com/sites/navi.axelspringer.es/public/media/image/2024/03/filtra-tiktok-photos-nueva-app-tiktok-competir-instagram-3286041.jpg?tf=3840x

គួរបញ្ជាក់ដែរថា សក្តានុពលក្នុងការចែករំលែករូបថតនេះ គឺជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបសម្រាប់ TikTok ។ ហើយ វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលពីរបៀបដែល “TikTok Photos” សមនឹងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយសង្គម និងថាតើវាអាចប្រកួតប្រជែងនឹងភាពលេចធ្លោរបស់ Instagram នៅក្នុងពិភពចែករំលែករូបថតបានដែរឬទេ៕

ផ្ទុះភាពចម្រូងចម្រាស់! ក្រោយលេចរូបសំណាកស្តេចកន ស្តេចជ្រែករាជ្យ នៅខេត្តត្បូងឃ្មុំ

0

ថ្មីៗនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានត្រៀមដាក់សម្ពោធជាផ្លូវការនូវរូបសំណាកស្តេចកន គង់នៅលើសេះ មានកម្ពស់ពីដីដល់ចុងកំពូល ១៣.៣៥ ម៉ែត្រ និងរូបសេះកម្ពស់រូប ១១ ម៉ែត្រ ធ្វើពីស្ពាន់គ្រឹះបេតុង នៅចំកណ្តាលរង្វង់មូលហ្លួងព្រះស្តេចកន មានអង្កត់ផ្ចិត ៣៦ ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ ម៉ែត្រការ៉េ។May be an image of 1 person, temple and monument

ក្រោយការប្រកាសនេះ ក៏មានមហាជនចំនួនចូលទៅបញ្ចេញមតិដោយមានទាំងមតិសាទរ និងរិះគន់។ នៅក្នុងពលរដ្ឋមួយចំនួនធំ ហាក់សម្តែងការមិនពេញចិត្តដោយអ្នកខ្លះលើកឡើងថា”ស្តេចច្រើនណាស់ មិចទៅធ្វើស្តេចក្បត់នេះវិញ”។ នឹងអ្នកខ្លះទៀតលើកឡើងថា”ស្តេចកន ជាស្តេចជ្រែករាជ្យ និងជាស្តេចដែលធ្វើអោយទឹកដីមានសង្គ្រាមសុីវិល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrc9jB2C-VI264r6Q0cEGj6MKBik7IqUGgDsqA3NpJkk-FB2ZmsILdz34yWdRVTefEM6zRx6y_yO6fU9lyifcYh7mq8vsZ4QqxJp-hYYozlhyurv7E4govCjwitkhZ-2MRm3MM2jkIFsuweLDH34ySFQoauSulm8H7gp8TFVv_t78im5eoX4tl1RlTS7s/s493/Screenshot%202024-03-12%20134139%20copy.png

មូលហេតុដែលពលរដ្ឋខ្មែរមួយចំនួននៅតែចាត់ទុក ស្តេចកន ជាស្តេចក្បត់ជាតិ និងជ្រែករាជ្យ ក៏ព្រោះតែទ្រង់មិនជាប់ពូជពង្សក្នុងត្រកូលរាជវង្សទេ ហើយការដែលទ្រង់បានឡើងសោយរាជ្យគឺបានធ្វើសង្គ្រាមជាមួយព្រះរាជា។May be an image of 1 person and monument

គ្រានោះព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជដេញខាំព្រះអង្គ ហើយទ្រង់បានបញ្ជាឱ្យពួកហោរាទាយ ស្រាប់តែពួកហោរា បានទាយពីសុបិននេះថា៖”អាចនឹងមានរឿងអាក្រក់កើតឡើង បង្កដោយព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង គឺឆ្នាំនាគ ហេតុនេះត្រូវតែកម្ចាត់ស្តេចកនចោល”។No photo description available.

ក្រោយមក ដោយខ្លាចក្រែងស្តេចកន ក្បត់ដណ្តើមរាជសម្បត្តិ សមដូចទំនាយរបស់ហោរានោះ ព្រះរាជាទ្រង់បានធ្វើការប្រជុំសម្ងាត់នឹងពួកមន្រ្តីជំនិត ដើម្បីរិះរកមធ្យោបាយកំចាត់ស្តេចកនឱ្យបាន តែផែនការនេះ ត្រូវបានបងស្រីរបស់ស្តេចកន លួចស្តាប់ឮ ហើយក៏ផ្ញើសំបុត្រទៅស្តេចកន។

លុះរៀបចំគម្រោងរួច ព្រះរាជាទ្រង់បានបញ្ជាឱ្យពួកមន្រ្តីរៀបចំដង្ហែព្រះអង្គ ទៅក្រសាលបឹងបង់សំណាញ់កំសាន្តដោយធ្វើកលថា សំណាញ់ជាប់សំរាស់លើកពុំរួច ហើយទ្រង់ក៏បញ្ជាឱ្យស្តេចកនមុជទឹកទៅដោះ តែដោយដឹងមុនស្តេចកនបានហែលទៅគេចខ្លួនបានសម្រេច។មកស្វែងយល់ពីព្រះរាជ​ជីវ​ប្រវត្តិ​សង្ខេប​ "ស្ដេច​កន"  មុន​​ទស្សនា​​ខ្សែ​​ភាពយន្ត​​ប្រវត្តិសាស្ត្រ​​ខ្នាត​​​ធំ​​​នេះ - Sabay News

បន្ទាប់មក ស្តេចកន បានភៀសខ្លួនទៅដល់ខេត្តបាភ្នំ ហើយប្រើឧបាយកលបញ្ឆោតពួកចៅហ្វាយខេត្តថា ខ្លួនបានទទួលបញ្ជាពីព្រះរាជាឱ្យមកកេណ្ឌទ័ពកម្ចាត់មហាឧបរាជ ចន្ទរា ជា ដែលមានចិត្តចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ។

ពាក្យឃោសនារបស់ស្តេចកន ក៏បានលេចឮដល់ព្រះចន្ទរាជា។ ព្រះអង្គនឹងស្មានថាមានហេតុមិនស្រួលក៏នាំព្រះរាជវង្សានុវង្សភៀសព្រះកាយទៅសុំជ្រកកោននឹងស្តេចសៀម។No photo description available.

លុះទទួលបានដំណឹងថា ព្រះចន្ទរាជា ដែលជាព្រះអនុជព្រះបាទស្រីសុគន្ធបទបានយាងចេញពីប្រទេសហើយ ស្តេចកន ក៏ចាប់ផ្តើមវាយលុកចូលរាជធានីទួលបាសាន។ ព្រះរាជាទ្រង់បានលើកទ័ពតបតដែរ តែក៏ត្រូវបរាជ័យនិងដកទ័ពថយទៅវិញ។

ក្រោយព្រះរាជាសោយទិវង្គត ស្តេចកន ក៏បានត្រឡប់មកទួលបាសានវិញ ប្រកាសឱ្យគេរកព្រះខាន់រាជ្យ លំពែង និងគ្រឿងព្រះបញ្ចក្សត្រ ដើម្បីឡើងសោយរាជ្យសម្បត្តិ។ កាលដែលឡើងសោយរាជ្យនោះស្តេចកនមានព្រះជន្មត្រឹមតែ ២៩វស្សាប៉ុណ្ណោះ និងមាននាមសម្រាប់រាជ្យថា ស្រីជេដ្ឋាធិរាជរាមាធិបតី៕

 

អ្នកវិទ្យាសាស្ត្ររកឃើញពូជសត្វសមុទ្រថ្មីចំនួន១០០ នៅដែនទឹកនូវែលសេឡង់

0

ប្រទេសនូវែលសេឡង់ ៖ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកវិទ្យាសាស្ត្រចំនួន២១នាក់ បានធ្វើដំណើរទៅកាន់ដែនទឹកដែលពួកគេពុំទាន់បានស្រាវជ្រាវក្នុងបាតសមុទ្រ Bounty នៅបរិវេណឆ្នេរសមុទ្រនៃកោះខាងត្បូងប្រទេសនូវែលសេឡង់ ។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា ពួកគេនឹងរកឃើញពូជសត្វសមុទ្រថ្មីៗនៅទីនេះ ។

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុង Wellington ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ថា លោក Alex Rogers អ្នកស្រាវជ្រាវផ្នែកសមុទ្រ និងជាប្រធានដឹកនាំក្រុមស្រាវជ្រាវនិយាយថា ការស្រាវជ្រាវលើកនេះពិតជាមានប្រយោជន៍ ដោយសារពួកគេបានរកឃើញពូជសត្វសមុទ្រថ្មីចំនួន១០០ ហើយតួលេខនេះនឹងកើនឡើងបន្ថែមទៀត ។https://www.telegraph.co.uk/content/dam/world-news/2024/03/11/TELEMMGLPICT000370202947_17101742192820_trans_NvBQzQNjv4BqW59J98bm5rsKMnvsEp3MCthzdq7Pin0bA3rc5usGNZA.jpeg?imwidth=480

លោក Alex Rogers និយាយថា ៖ «ខ្ញុំសង្ឃឹមថា ចំនួនពូជសត្វសមុទ្រនឹងកើនឡើង នៅពេលយើងសិក្សាពីគំរូបន្ថែមទៀត ។ ខ្ញុំគិតថា ពូជសត្វសមុទ្រ មិនមែនមានតែ១០០ពូជនោះទេ ប៉ុន្តែវាមានរហូតដល់រាប់រយពូជឯណោះ» ។

ក្នុងចំណោមពូជសត្វសមុទ្រថ្មីៗដែលគេស្រាវជ្រាវឃើញ គឺមានសត្វមួយប្រភេទដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវងឿងឆ្ងល់ ដោយសារវាមានរូបរាងដូចផ្កាយ និងមានអង្កត់ផ្ចិតប្រមាណ១សង់ទីម៉ែត្រ ។ ក្រុមអ្នកស្រាវជ្រាវមិនអាចបញ្ជាក់បានថា វាជាសត្វអ្វីទេ ប៉ុន្តែពួកគេជឿថា វាអាចជាផ្កាថ្ម ។https://media.cnn.com/api/v1/images/stellar/prod/1-ocean-census-mystery-find-credit-ocean-census-niwa.jpg?q=w_1110,c_fill

ការស្រាវជ្រាវនេះគាំទ្រដោយ Ocean Sensus ជាភ្នាក់ងារមិនស្វែងរកប្រាក់ចំណេញ និងមានតួនាទីស្វែងរកសត្វរស់នៅក្នុងមហាសមុទ្រលើពិភពលោក សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវទឹក និងបរិយាកាស ព្រមទាំងសារមន្ទីរ Te Papa Tongarewa របស់ប្រទេសនូវែលសេឡង់ផងដែរ ។https://images.sbs.com.au/dims4/default/e409ef1/2147483647/strip/true/crop/6720x3780+0+0/resize/1280x720!/quality/90/?url=http%3A%2F%2Fsbs-au-brightspot.s3.amazonaws.com%2F60%2Fc4%2F003833d14998a9fb93b2b069208f%2Fnew-box-jellyfish-species-discovered-in-china-24-april-2023-aap.jpg

លោក Alex Rogers បន្តថា គេប៉ាន់ស្មានថា មហាសមុទ្រនៅលើពិភពលោក មានសត្វសមុទ្ររស់នៅរហូតដល់ជាង២លានពូជឯណោះ ប៉ុន្តែយើងស្គាល់ពូជសត្វសមុទ្រត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ ការសិក្សាស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងសត្វរស់នៅក្នុងទឹកសមុទ្រ គឺជារឿងសំខាន់ ដោយសារប្រព័ន្ធអេកូឡូស៊ីសមុទ្របានគាំទ្រជីវិតនៅលើផែនដី ដូចជា ៖ ការបង្កើតអាហារសម្រាប់មនុស្សរាប់លាននាក់, ការផ្ទុកកាបូន និងការគ្រប់គ្រងអាកាសធាតុ ។https://www.telegraph.co.uk/content/dam/world-news/2024/03/11/TELEMMGLPICT000370222539_17101702403030_trans_NvBQzQNjv4BqwtUT54c80eKHJHMfvK9NIkR8YSybYNWDTYrGStsI8ko.jpeg?imwidth=680

ការស្រាវជ្រាវលើកនេះ ក្រុមអ្នកស្រាវជ្រាវបានចុះទៅក្នុងទឹកសមុទ្រមានជម្រៅ៤.៨០០ម៉ែត្រ ហើយពួកគេបានប្រមូលគំរូសត្វសមុទ្រ ចំនួន១.៧៩១ ។ លោក Alex Rogers បន្ថែមថា អ្នកធរណីវិទ្យាបានស្រាវជ្រាវនៅតំបន់នេះរួចហើយ ប៉ុន្តែក្រុម Biologist ពុំទាន់បានមកកាន់តំបន់នេះទេ ៕https://oceancensus.org/wp-content/uploads/2024/03/FKt240108-S0638-20240124T174434Z-Chaunacops-small.jpg

Elon Musk បានប្រកាសបង្កើតកម្មវិធីថ្មី AI Grok ដែលអាចចូលប្រើឥតគិតថ្លៃ

0

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ Elon Musk ដែលជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ SpaceX, Tesla និងបណ្តាញសង្គម X បានប្រកាសថា ក្រុមហ៊ុន xAI របស់ខ្លួន នឹងប្រែក្លាយ Grok chatbot ទៅជាបណ្តាញសង្គមថ្មីមួយ ដែលអ្នកគ្រប់គ្នាអាចចូលប្រើប្រាស់ដោយឥតគិតថ្លៃដើម្បីសាកល្បងបច្ចេកវិទ្យារបស់ក្រុមហ៊ុន នេះបើយោងតាម Business Insider ដែលបានរាយការណ៍នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

បណ្តាញសង្គមថ្មីរបស់ Elon Musk គឺ AI Grok មិនត្រឹមតែជួយឱ្យមនុស្សគ្រប់គ្នាចូលប្រើប្រាស់ និងសាកល្បងបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ xAI ដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យក្រុមហ៊ុនភ្ជាប់ជាមួយគំរូប្រភពបើកចំហផ្សេងទៀតដូចជា Meta ឬ Mistral ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះគ្រាន់តែជាគម្រោង មិនទាន់បង្កើតជាផ្លូវការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4x99ZOmMF5GdOyK8EsH9oXeKY7i0FwxIke-kHZLTvtxmHoUkDEo64OXYI7AlmEB5NNxfSvt-rdES2CcQoO_1VTsYSdumkIunU5OzEiTCjN7005gVeIfFGUxK1ICXUSywZ0o3DFOdmUeqW8-YwmRxvUu1dsWied6AVU3OXkIR0AfTpxiaBaR9Sw2qxpKM/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

បើយោងតាម WSJ ការផ្លាស់ប្តូរខាងលើអាចជួយឱ្យកម្មវិធី AI Grok ប្រើប្រាស់កាន់តែច្រើនដោយអ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ភាគីទីបី ហើយសហគមន៍អាចផ្តល់មតិកែលម្អដើម្បីជួយកែលម្អ chatbot ។ ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនបានព្រមានថា គំរូ AI ប្រភពបើកចំហអាចត្រូវបានប្រើប្រាស់ដោយមនុស្សអាក្រក់ដើម្បីបង្កើតអាវុធ ឬសូម្បីតែអភិវឌ្ឍភាពវៃឆ្លាតហួសពីការគ្រប់គ្រងរបស់មនុស្ស បន្ថែមពីលើការទទួលបានអត្ថប្រយោជន៍ អត្ថប្រយោជន៍បច្ចេកវិទ្យាប្រភពបើកចំហក៏អាចជួយបង្កើនល្បឿនការបង្កើតថ្មីបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ekQglrhNaUtGLy7PAIRRb32J_pmI2ESs1Fy5mZTAxNOdHTAUbmS58HUDy3SjeK19kr2c85jNg9v3PD72Ik4nYJOtUgalw2Lc7errEmZzj9S7ylQ5GB0PrDbGUQNIlgstGZbNuIpaK0E_lm7JtoAoor5sL8190MwfRZGh2hS6xakqjLu5uLe-_Nwjqvo/s1000/Grok.jpg

ពាក្យប្រភពបើកចំហបានបង្ហាញខ្លួនតាំងពីកំណើតនៃផ្នែកសូហ្វវែរ ដែលកូដប្រភពនៃប្រព័ន្ធត្រូវបានចេញផ្សាយជាសាធារណៈនៅលើវេទិកាចែករំលែក ដែលអាចចូលប្រើបានយ៉ាងទូលំទូលាយសម្រាប់នរណាម្នាក់ ហើយក៏អាចស្រាវជ្រាវ កែប្រែ និងអភិវឌ្ឍកម្មវិធីនៅលើវាបានផងដែរ។

គួរបញ្ជាក់ដែថា ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិ Tesla បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង OpenAI សម្រាប់ការបោះបង់ចោលគំរូដើមមិនរកប្រាក់ចំណេញ ហើយងាកទៅរកប្រាក់ចំណេញវិញ មានន័យថា ភាគីទាំងពីរកាលពីមុនបាននិយាយគ្នាថា នឹងបង្កើតកម្មវិធីរួមគ្នាដោយមិនរកប្រាក់ចំណេញ និងរក្សា AI ឱ្យមានសុវត្ថិភាពសម្រាប់មនុស្សជាតិ ប៉ុន្តែផ្ទុយទៅវិញ OpenAI ស្រាប់តែចង់បង្កើតកម្មវិធីដើម្បីរកប្រាក់ចំណេញទៅវិញ៕https://www.cmswire.com/-/media/ebd21366a8294826bc7704657361fef3.ashx

មិនធម្មតាមែន! ឪពុក-ម្តាយសិស្សតស៊ូឡើងលើជញ្ជាំងបោះព្រុយយ៉ុងឱ្យកូន

0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ពីហេតុការណ៍កំពុងល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសឥណ្ឌា ហើយវីដេអូបង្ហាញថា ឪពុក-ម្តាយជាច្រើននាក់នាំគ្នាឡើងលើជញ្ជាំងសាលា ដើម្បីបោះព្រុយយ៉ុងឱ្យកូនដែលកំពុងអង្គុយប្រឡងក្នុងបន្ទប់ ។ ចំណែកគ្រូអនុរក្ស និងអាជ្ញាធរលើកឡើងថា តើពួកគេទទួលបានវិញ្ញាសាប្រឡងមកពីណា ឬមានអ្នកខាងក្នុងផ្តល់ឱ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅសាលារៀនចាន់ដ្រាវ៉ាត ស្ថិតក្នុងទីក្រុងហានយ៉ាណាក់ រដ្ឋហ័រយ៉ាណា ប្រទេសឥណ្ឌា ។ ឪពុក-ម្តាយសិស្សជាច្រើននាក់បាននាំគ្នាឡើងលើជញ្ជាំងសាលាដើម្បីបោះព្រុយយ៉ុងឱ្យកូន ដោយសារពួកគេទទួលបានវិញ្ញាសាប្រឡងមុន ។ ចំណែកអ្នកខ្លះទៀតបានស្រែកប្រាប់ចម្លើយតាមចន្លោះប្រហោងខ្យល់បន្ទប់ ដើម្បីឱ្យកូនដែលកំពុងអង្គុយប្រឡងសរសេរតាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7vuFW2v27ilNmd-hymL_LCtsM9lsVWHE2xqkpr68EVbMCw_xyG-4viYqu0vc_eY2niGR0voXfGbAyjrp5IgK8lFJ-gJX7hvkBJ22O7frcyUo5bpmC4rrL1rO-DbDkGPQolRAp-1LgdK6EBpYahBtosAaKOWcqz58qE5BFTUGcqRFDlforTqUTeCxygu4/s696/scaling-walls-with-test-answers11325-696x479.jpg

សាលារៀនចាន់ដ្រាវ៉ាត បានតម្រូវឱ្យកូនសិស្សប្រឡងមុខវិជ្ជាភាសាឥណ្ឌា ដើម្បីឡើងថ្នាក់ទី១០ ។ មុននេះ មានកូនសិស្សម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ករណីធ្វើឱ្យបែកធ្លាយវិញ្ញាសាប្រឡងទៅក្នុងបណ្តាញសង្គម ។ ការបែកធ្លាយវិញ្ញាសានេះ មិនមែនកើតឡើងតែនៅសាលារៀនចាន់ដ្រាវ៉ាត មួយទេ វិញ្ញាសាប្រឡងរបស់សាលារៀនផ្សេងទៀត ក៏បានបែកធ្លាយដូចគ្នាដែរ ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃប្រឡង ពួកគេបានដើរត្រួតពិនិត្យតាមសាលារៀនជាច្រើនកន្លែង និងឃើញឪពុក-ម្តាយសិស្សជាច្រើននាក់មករង់ចាំកូននៅមណ្ឌលប្រឡងថ្នាក់ទី១២ សាលារៀន MSD ក្នុងទីក្រុងថារូ ។ ហេតុនេះ សមត្ថកិច្ចបានព្យាយាមបំបែកហ្វូងមនុស្សដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងមណ្ឌលប្រឡង ហើយមានក្រុមយុវវ័យអាយុប្រមាណ២០ឆ្នាំ រត់គេចពីសមត្ថកិច្ច ។ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់ស្ថានីយប៉ូលិស ព្រមទាំងរឹបអូសកង់ចំនួន៨គ្រឿង និងសម្ភារៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5jGWqX64ydI3weNxeti8sqMi7K8nKuJAVTY35x-Jx7hAe-5bLAf18Y7Abuk14osXXiLtpOmEoF9kTulsqJyd5LVHZAUqL9awrr7XymDCQzlbTMAwdhZl8xRTRgwWVp3awIhWag9POQVvIhm40ZPZv_DXYPvdKhjn8GuSqdttM203VicrfQmkoHKEZ-E/s696/scaling-walls-with-test-answers11326-696x479.jpg

មន្ត្រីក្រសួងអប់រំឥណ្ឌាលើកឡើងថា ខាងក្រសួងអប់រំបានជ្រាបពីហេតុការណ៍នេះហើយ ហើយក្រសួងនឹងសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកពាក់ព័ន្ធតាមច្បាប់ ។ ក្រៅពីនេះ ក្រសួងនឹងបង្កើនសុវត្ថិភាពនៅតាមសាលារៀនផងដែរ ក្នុងអំឡុងពេលកូនសិស្សប្រឡង ។

ចំណែកមន្ត្រីមន្ទីរអប់រំនៅតាមតំបន់និយាយថា មន្ទីរនឹងលុបចោលការប្រឡងលើកនេះ ព្រមទាំងចាប់ខ្លួនអ្នកធ្វើឱ្យបែកធ្លាយវិញ្ញាសាមកដាក់ទោសឱ្យបាន ពីព្រោះវាជាទង្វើដ៏ហួសចិត្ត និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិ ៕

ត្រៀមផ្លូវវាង! ស្អែកនឹងមានការបិទកំណាត់ផ្លូវជាតិលេខ២១

0

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នឹងចូលរួមកម្មវិធីដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យតេជោសែនកោះធំ ហេតុដូច្នេះនឹងមានការបិទផ្លូវពីម៉ោង១២យប់ រហូតដល់ម៉ោង១ថ្ងៃត្រង់ នៅថ្ងៃទី១៣។មន្ទីរពេទ្យតេជោកោះធំកំពុងខ្វះពេទ្យជាង ១០០នាក់ ខណៈគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅខែសីហាខាងមុខ

ការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនេះ នឹងចាប់បិទពីកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គ.ម៤៦+៧១០(ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

សម្រាប់រថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា៕

https://khmernote.com.kh/wp-content/uploads/2024/03/431399174_724986803145650_1978481539048261339_n.jpghttps://khmernote.com.kh/wp-content/uploads/2024/03/431928685_724986783145652_5402439226817514137_n.jpghttps://khmernote.com.kh/wp-content/uploads/2024/03/431883372_724986773145653_2150327019864560536_n.jpg

តើអ្នកដឹងទេថា ផ្លូវណាដែលវែងជាងគេបំផុតនៅលើពិភពលោក?

0

បើយោងតាមសៀវភៅកំណត់ត្រាហ្គីណេស ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោកនោះ គឺផ្លូវហាយវ៉េ Pan-American ដែលលាតសន្ធឹងប្រវែង ៣០,០០០ គីឡូម៉ែត្រពីអាឡាស្កា សហរដ្ឋអាមេរិក ទៅកាន់ចុងភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន នេះបើតាម IFL Science ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
https://cdn.britannica.com/46/160046-050-5E3F3537/portion-Pan-American-Highway-Chile.jpg
ផ្លូវហាយវ៉េ Pan-American ត្រូវបានសាងសង់ជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣៧ និងបញ្ចប់ក្នុងឆ្នាំ ១៩៧០ ហើយត្រូវបានគេចាត់ទុកថាជាគម្រោងដ៏ល្អមួយក្នុងការតភ្ជាប់ប្រទេសនានា ដោយអ្នកខ្លះនិយាយថានេះអាចជាមធ្យោបាយមួយដើម្បីបង្កើនការលក់រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក និងទំនិញជាច្រើនទៀតដែលត្រូវបាននាំចេញទៅកាន់អាមេរិកឡាទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1sOSm8dmhAZm6xTi69dAYzrXZGoM6GHshT_h9ablmSjWu2esjR6pB1ceCPR9cJod0QhszAoO08SYkgaiIMv0rmieDxwmVabDiQ2R7UptitOzsutzd3Yy76DeVmPzTXjtVTvcbBa-yqHfTnCDoVD8uQcbEPJu4jHV5Pmgrb9g3WZTmv7-34UETZs_UI9I/s1024/pan-american-highway-33-Peru-Road-to-Cusco-over-the-Andes.jpg

ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះហាក់ដូចជាមានផ្នែកជាច្រើនមិនទាន់បញ្ចប់ជាផ្លូវការនៅឡើយទេ។ បច្ចុប្បន្នផ្លូវហាយវេ Pan-American មិនត្រូវបានតភ្ជាប់ទាំងស្រុងទេ ហើយវាមិនអាចទៅរួចទេក្នុងការបើកបរប្រវែងទាំងមូលរបស់វា។ កន្លងទៅសហរដ្ឋអាមេរិកធ្លាប់បានសន្យាថានឹងផ្តល់មូលនិធិភាគច្រើនដើម្បីសាងសង់ផ្នែកនៃផ្លូវហាយវេ Pan-American បន្ថែមទៀត ប៉ុន្តែផែនការនេះបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសកម្មជនបរិស្ថាន ដោយសារតែមានការព្រួយបារម្ភថាវានឹងជាគ្រោះមហន្តរាយសម្រាប់អេកូឡូស៊ី ភាពចម្រុះ និងសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់។ លើសពីនោះ តំបន់នេះតែងតែមានកងជីវពលប្រដាប់អាវុធ ក្រុមក្មេងទំនើង និងអ្នកជួញដូរគ្រឿងញៀនជាញឹកញាប់ ដែលធ្វើឱ្យវាក្លាយជាកន្លែងគ្រោះថ្នាក់ខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAaj8kPx0TvRI-fQNJtfI5_C8_50xsRGjNQKf2xqSC8jlgmYhy9-843xo39k-VLiL832t_IQ9r2hHqfnAagaaZ3W2cEY2wXHO49cdRQ8l0FvcHVq6b0wmO5QUkwmpWHLKdlrNPyQQYd8WMDmzT7MGlNKsiIEthXh-W6rt5HvUwmw89_dt__sT1CTRHm2M/s1024/5536552088_35a869ba64_b.jpg

ទោះបីជាមានការរំខានបែបនេះក៏ដោយ ក៏ផ្លូវហាយវ៉េ Pan-American នៅតែរក្សាកំណត់ត្រាពិភពលោក Guinness សម្រាប់ “ផ្លូវដែលវែងជាងគេបំផុតនៅលើពិភពលោក”។ រីឯចំណាត់ថ្នាក់លេខ ២ វិញបានទៅលើផ្លូវហាយវេ Trans-Asia 1 (AH1) ដែលជាផ្លូវវែងបំផុត មានប្រវែង ២០,៥៥៧ គីឡូម៉ែត្រពីរដ្ឋធានីតូក្យូរបស់ជប៉ុនទៅកាន់ព្រំដែនទួរគី-ប៊ុលហ្គារី ឆ្លងកាត់កូរ៉េ ចិន ភាគអាគ្នេយ៍ និងអាស៊ី បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលីក៏ជាប់ចំណាត់ថ្នាក់លេខ ៣ ជាផ្លូវវែងជាងគេបំផុតលើលោកផងដែរ ជាមួយចម្ងាយ ១៤,៥០០ គីឡូម៉ែត្រ។ ផ្លូវហាយវេរបស់ប្រទេសអូស្ត្រាលី គឺជាផ្លូវដែលអាចបើកបរបានពេញលេញ ដោយរចនាសម្ព័ន្ធនេះទទួលបានកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់ “ផ្លូវបន្តវែងបំផុត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyDxPWMX1B7GaGU1dqMR8wLOjFlW1ZePd_cbmRXHL3vrmBrk2OUS2nHPpxHXoPfZ2vUPFmeRt1gXIQgdvXzwLI_S59PUy1YofzSAFruNexuRgr_KGTV_C-oIOjoGVDjXDejuPU17YG_mO2B4VcKe_Hf9P9zp-BciGElhirB-JON0_JKZBy-jDTRxuTjk4/s871/pan_american_hwy_part1.jpg