Home Blog Page 117

លោក ទៀ ស្យាម ពន្យល់ពីមូលហេតុដែលតម្លៃប្រេងនៅកម្ពុជាថ្លៃជាងនៅប្រទេសថៃ

0

លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកនៃក្រុមហ៊ុន ភីស ភេត្រូលៀម បានធ្វើការពន្យល់បកស្រាយពីមូលហេតុដែលប្រទេសថៃអាចលក់ប្រេងក្នុងតម្លៃទាបជាងនៅកម្ពុជាឲ្យប្រជាពលរដ្ឋថាបណ្ដាលមកពី«កត្តាគុណភាព»ព្រោះប្រភេទប្រេងនៅកម្ពុជា និងនៅប្រទេសថៃ មិនដូចគ្នានោះទេ។ ការបកស្រាយនេះ ធ្វើឡើងក្រោយមានមតិជាច្រើនបានចោ.ទសួរអំពីមូលហេតុដែលកម្ពុជាលក់ប្រេងក្នុងតម្លៃថៃ្លជាងនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieectYVY9pUV15IGGUXUDcs5cyqYN1ofhzRiRTNrpCx_TnLfPacxrpjqYmvhYYvUakna-g89W5SRknh699HhN-mQpynDczYAulnrVTJfFaAECOELaQxju_HDMODSU4XE9iIlcuvGPRGvoEM6pwoQFZMIJa8pDOfwCLsWCxbwnLK94A6mOUryj2bfUznmer/s1280/photo_2026-03-17_10-35-45.jpg

យោងតាមសំណេរដែលបានបង្ហោះនៅទំព័រហ្វេសប៊ុកនាយប់ថ្ងៃចន្ទ ទី១៦ ខែមីនា លោក ទៀ ស្យាម លើកឡើងយ៉ាងដូច្នេះថា ករណីប្រេងនៅថៃមានតម្លៃថោកជាងប្រេងនៅខ្មែរ គឺដោយសារលាយethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ លោកបានពន្យល់ថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន ប្រេងសាំង ៩២, ប្រេងសាំង 95 និងប្រេងម៉ាស៊ូត (Diesel) ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេងដូចជា៖ Gasohol 91, Gasohol 95, E20, E85 និងDiesel B7/B20ប្រេងប្រភេទទាំងនេះខុសពីប្រេងដែលយើងប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTAQzuQGDP9NHDBbv-2Q3DzwEOff5MlkwSDFM0PbpY_SUEM1RsIPV4a41zCyhHjHrnX0fT16PjB5wSaD3xTYt4-WG9KN093KehGY-8z_Qsa945mXeD9TxxO3iE18e-qhnk9bpHkpBcWg7ezR0aga6_tIsARCc04HmEr-Q5nTMKN0H_29s60rjUSh8_ogz0/s1024/photo_2026-03-17_10-35-45%20(2).jpg
ភាពខុសគ្នានៃតម្លៃនេះ គឺដោយសារតែប្រេងប្រភេទ Gasohol ឬ Diesel B7/B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា Ethanol (សម្រាប់ Gasohol) និងBiodiesel (សម្រាប់ Diesel) ដែលEthanol អាចផលិតពីដំណាំដូចជា អំពៅ ឬដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9feEoYTtPFiDD7Qronac3iTNjQi4vl1AQ3A0pJ1sUMV01kCy6WSMxq3OK-5YnhK6aDCYPGXDJI4749Zs0mEV8V99hySkpmjgJYN1-20j6-juxhpVRAxtDyu71pfNM38bmIXwwgX_fECZsVGiguvWAInhyCCS1eVBbMw6QlCZ3gEcHq7J9o1p0jz8hOzys/s1280/photo_2026-03-17_10-35-47.jpg
តាមការបញ្ជាក់របស់លោក តាមពិតមូលដ្ឋានប្រេងគឺនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូល អាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច ចំណែករថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង។ ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះបានរួចហើយ។ ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រេងបែបនេះ? លោកបន្ថែមថា ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា៖ រោងចក្រចម្រាញ់ប្រេង ការផលិត Ethanol ក្នុងប្រទេស ប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAeq2vT6XV0xyueAJZQnTx-A0FKCWMfMaEVFTkEr5hXqOE7kUw3PaGErann8r4cmnLp6K062bomFDP2mC9peIcp0dhZO1LOvLyvniPvDVbP0DJan61pWI3jf6Bj5Dd1pToGIujYfrTnW0JEBP-AW6nZuLj8QzVMiREoXCxDvddhQLOCHfkYRx-ZbS488L/s1280/photo_2026-03-17_10-35-46%20(2).jpg

ដូច្នេះ តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេ ប៉ុន្តែប្រទេសខ្លះប្រើវិធី លាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ ហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង។ នេះជាការបន្ថែមរបស់លោក ទៀ ស្យាម សហស្ថាបនិកក្រុមហ៊ុន Peace Petroleum៕

អុីរ៉ង់ ប្រើប្រាស់មីសុីលមានល្បឿនលឿនជាងសំឡេង១៣ដង វាយប្រហារអុីស្រាអែល

0

ក្រោយត្រូវបានអាមេរិក និងអុីស្រាអែល វាយប្រហារមិនដកដៃ ប្រទេសអុីរ៉ងបានចាប់ផ្តើមប្រើប្រាស់មីសុីលប៉ាលីស្ទិកអន្តរទ្វីប ឆ្លើយតបទៅវិញ ដែលធ្វើឱ្យពិភពលោកកំពុងសម្តែងការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMjSDvEJCzzu68Y8jyVJfJL_VOM9foV3g5MSCmNnsnF592mHHe4aTNS5LqVS6CjfPxCYT6hNo4r8CaCv9TgXRSr87-uXnzit6aBeRyTtu379F4_hF0q8i9XxIGw6ms8BBaNk-vZKT0ukosSUUVsjib-73QJ6-NUp6bDwHlirZUfudbgzNMrr6brlZSSt6/s800/image_2026-03-17_09-49-25%20(3).png
Sejjil គឺជាមីសុីលប៉ាលិស្ទិករយៈចម្ងាយមធ្យម ដែលបានអាចបាញ់បានចម្ងាយ២០០០គីឡូម៉ែត្រ ទៅ២៥០០គីឡូម៉ែត្រ ដោយអាចផ្ទុកក្បាលគ្រាប់បានទម្ងន់១៥០០គីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVD8bO-oN0eE1tvbYcLc6mw-ywlvLIOpE8NBYy3lN9gti8c-yk5qczpnGy_Tz7G32ROwDDV8QqqMEw3cM5EAl4beRbUBD2ESQQfQqaA8h0rdajhrKosopCMQUrfcQWpRL75lkP24Znk-nZxATFIRe3vALNriSp2qaMA8bVB8yH2CvkRoDnqmriR25ZHPFI/s1200/image_2026-03-17_09-49-25%20(2).png
មីសុីលនេះ មានល្បឿនលឿនជាងសំលេងដល់ទៅ១៣ដង ពោលអាចហោះបានចេញពីអុីរ៉ង់ សម្តៅទៅលើអុីស្រាអែល ចាយពេលត្រឹម៧នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipXPnWeqYKrRnkfhxnB49KUuoTNp9vNRdW9wP4crno7fnAlkOjeg55gNiQxmpzFLAPhgRV54P6THxVpWVGKE3VOp7MXHwN-8_TWFuvUvEr_mqePwZL61fY1C6QIPWrcLX0abYwBIZE6SLRe-AvVFANDk3FxKemU55ktvNyDsEzCHsdEjT0evkuSTiiQHPr/s1920/image_2026-03-17_09-49-24.png

ជាមួយល្បឿនដល់លឿន មីសុីល Sejjil ត្រូវបានគេអះអាងថាអាចទម្លុះខែលការពារដែនអាកាស Iron Dome របស់អុីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB8AKJPlUVPdoFU2zuqT2h44B7hD6NqL1LqOFU4Qqh2aS11-RR4g9hdFah4go-7rAvE8wyDUoLhMCSXxU2eqYBsAKvniATJro12OPKs7cowjA6Te2SRFp6JiCtd77vZjj9jGNadmVUWneKv5Hb-a1xNQPciLn3SuDm61ynBRzofW61CdMY8RmSxt98XGNa/s1138/image_2026-03-17_09-49-25.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា អុីរ៉ង់បានបាញ់មីសុីលនេះ ដោយសម្តៅលើទីក្រុង Tel Aviv និងមូលដ្ឋានទ័ពអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVt4msUQRTkMUQhOnyIPfxN30pr0FqlUTb30XTdKm0nb3eyQvYE80zL0wPLey9ZmXN2uhbQYUD6K59dQtFZwJziTN3u-CPSPK0G1wXGBj4GJf2B-5lFZpmdxpo1_wozedXRr-aky7B0dS-lUJ_ApVuPllNa_r-0yU2K9rYoXHzYx20F2ZaCr5md4MNPO6J/s1200/image_2026-03-17_09-49-25%20(4).png

សូមរំលឹកថា ចាប់តាំងពីអុីរ៉ង់ រងការវាយប្រហារពីអាមេរិក និងអុីស្រាអែលមក រដ្ឋអុីស្លាមមួយនេះបានប្រើប្រាស់មីសុីលអន្តរទ្វីបជាច្រើនប្រភេទរួមមានមីសុីល Emad, Ghadr-110, Kheibar Shekan, និង Shahab-3B៕

កូរ៉េខាងត្បូង និងជប៉ុន កំពុងសង្ក្រៀតធ្មេញដាក់គ្នា ជុំវិញការគ្រប់គ្រងកោះដុកដូ

0

ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញភាពតានតឹងដាក់គ្នាជាថ្មីម្តងទៀត ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊េ តាកាអ៊ីឈិ (Sanae Takaichi) ប្រកាសទាមទារប្រជុំកោះដុកដូ (Dokdo)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDTw3HjWnn9-ZxgcakMuneqdB3jBdm8iwwTRIBc2OJYkuSofd6DI_C022zEE8RmjWqimeBRRv4vxGG6UYSNAY-tTPkCuK2GecDbM1-aIG4bKFmTUMEz5yNTndAZtvvQ5blXs7uBdno_1hMy-O7ux5yYHbeh2kyR9AjdmO6u-44FlVgDXpQq-klilAl3Ufp/s3175/image_2025-04-09_16-16-54.png
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានថ្លែងថា៖”ប្រជុំកោះដុកដូ (Dokdo) ឬជប៉ុនហៅថាប្រជុំកោះ តាកេស៊ីម៉ា(Takeshima) គឺស្ថិតនៅក្រោមដែនអធិបេតេយ្យភាពរបស់ជប៉ុន ដែលបានទទួលស្គាល់ពីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPrg_fTHcshrFioyqcicborSWmzhoxxkep4nHj7gwHUmXPhBN10NX5B73wC1cc0BR8PTdUAsWkZ7HcwrMiyAR_sai0rm9uJoC-t9mBANtVhO3b5PVjgRf1K567kSmyK4dpAqzYjqhj3R3faHxExlfHBvgNvUqc1PrIsQRYDYVN4RwoNWw2FhmYsZz-UISC/s1280/image_2025-04-09_16-16-57%20(2).png
ជុំវិញបញ្ហានេះ កូរ៉េខាងត្បូង បានបញ្ជាក់ច្បាស់ៗថា៖”យោងតាមប្រវត្តិសាស្ត្រ កូរ៉េខាងត្បូង បានគ្រប់គ្រងទីប្រជុំនេះ ចាប់ពីឆ្នាំ១៩៤៥មក ពោលគឺនៅពេលអាណានិគមជប៉ុន នៅឧបទ្វីបកូរ៉េដួលរលំ “។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjxrQ0PVEj_Jlgjq1qo81mycCZxVQODUZZ3vTNVEk-QzLS_5Q6oThKXZ8wzOw95YFPOelcaiN9ejm7cdIM4o0GS5RCyU03qSstI9aXnWVmwVysViqCsps2kWk6oI2BuR4JsaFYCIydiMdJZLAb6zAz9rXRxNZAtFU9TM6z4caGkTSDMWZVU44Hc4Dt0Sc/s735/image_2025-04-09_16-16-57.pngជប៉ុន ធ្លាប់បានប្តឹងឡើងទៅតុលាការអន្តរជាតិចំនួន៤ដង ក៏ប៉ុន្តែកូរ៉េខាងត្បូងមិនព្រមចូលខ្លួន ហេតុដូច្នេះតុលាការអន្តរជាតិ មិនមានសិទ្ធសម្រេចសេចក្តីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghchTfiQi5SZ1ImlDwMkLOrvSSyMF4p94zvS64tkDI-xANGqClb2FMXqVB6c3gEZxgTTktoNA269uND5Mz1ZCLLLQFpQAVWjG5SmKbDO2UO0kTHUJMvxmIfJNMGDc9ffpo7h8n9IHXkP6YrzwpU6BXSh3TovUM33mXtkQxxYJoFR1zOo7AjaDD-SUTCgeD/s1000/image_2025-04-09_16-16-58.pngបើក្រឡេកមកមើលពីទីតាំងភូមិសាស្ត្រ កោះនេះ ស្ថិតនៅចម្ងាយប្រមាណជា២១១គីឡូម៉ែត្រពីដែនទឹកជប៉ុន ធៀបនឹងកូរ៉េខាងត្បូងមានចម្ងាយដល់ទៅ២១៦គីឡូម៉ែត្រ៕

 

នេះជាមូលហេតុដែលលោក ទេព រិនដារ៉ូ ចូលចិត្តថតរូបដោះអាវបង្ហោះនៅលើបណ្តាញសង្គម

0

ថ្មីៗនេះតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ បានធ្វើឱ្យវិស័យភាពយន្តរំជួលចិត្តនិងពេញចិត្តចំពោះខ្សែភាពយន្តខ្មែរមានចំណងជើងថា «ចាស់កំព្រា» ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។ ស្របពេលភាពយន្តនេះកំពុងទទួលបានការចាប់អារម្មណ៍លោក ទេព រិនដារ៉ូ ក៏បានលេចមុខក្នុងកិច្ចសម្ភាសន៍របស់ ខេ ខណៈលោកបានទម្លាយការពិតមួយដែលអ្នកមួយចំនួនអាចនឹងចង់ដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdiTmuEJ25LFDJtuaK_NjTds4o3csEG43enlZYlUZqLvuB9zlX7vhysyxXLCjr9gzOJatyVK57IQgwqb2W8msWE6q8ZurtvabdOyo5hazeyWwZz2DiN25t3QYnkiMpwMgY_Mm2qtuKup0kPTdvyFaa0o-Cr_eHYS8c_9d7s_CbtdKN0sgdm5We7ow5xOtd/s2048/image_2026-03-17_08-54-07%20(2).png
នៅក្នុងកិច្ចសម្ភាសន៍លោក ទេព រិនដារ៉ូ បានឆ្លើយតបនឹងសំណួររបស់ខេថា មូលហេតុដែលលោកឧស្សាហ៍ថតរូបដោះអាវបង្ហោះនៅលើបណ្តាញសង្គមដោយសារតែការបង្ហោះបែបនេះទាក់ទាញទស្សនិកជនឱ្យចុច Like បានច្រើន។ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបន្តទៀតថានៅពេលពាក់អាវត្រឹមត្រូវនៅពេលបង្ហោះទៅមិនសូវមានអ្នកមើលនោះទេ។ លោកក៏បានបន្ថែមដែរថា មិនមែនលោកចូលចិត្តមើលរូបខ្លួនឯងដោះអាវនោះទេប៉ុន្តែការធ្វើបែបនេះគឺដើម្បីផ្គាប់ចិត្តរបស់អ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivzVBK3Macws9og4-pxpqF5LmaJItYrREydXfA2DmWJ6jBMXxdcSxotIXtHes3cTtSEiK-nXX6Iv9XGnNjZ-Rd2QkrQF8Yj6znCJhcMIWkTmMSRw78HKwmSs5UDJYBct8Eph22lpbdc9N1EXrva6eC6qOMVnxg5UwMxkOg15FqtA7EUBcltwstLzqt2JT8/s1249/image_2026-03-17_08-54-07.png
ចំពោះការសម្តែងវិញលោក ទេព រិនដារ៉ូ បានបញ្ជាក់ថាលោកចូលចិត្តកុនតាំងពីវ័យក្មេងហើយចំពោះអាយដលនៅក្នុងដួងចិត្តវិញគឺមានដូចជាអ្នកស្រី ឌី សាវ៉េត លោក គង់ សំអឿន និងសិល្បករ សិល្បការិនី ជាច្រើនរូប។ ចំពោះតារាសម្តែងស្រករក្រោយដែលលោក ទេព រិនដារ៉ូ មានការពេញចិត្តចំពោះការសម្តែងនោះគឺ ប្រុសខួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkohdC5056j23ZmIAxcXF2qc4UI8CC2mKLliHyKzq7uR06Ra9_CAoHue7U_jYrbte3y8qCdVCru-ujspXNBGx6dkw4jweZt6ZegxxzTwVBFb4LkKm3XeW3dpvDM5Y4sWEk6Q9o3xptrrnFARA1NaNKhazYHWZddEudNg7UZteypaF1t7Aphyphenhyphenp50lzcLbfM/s2048/image_2026-03-17_08-54-06.png

លោក ទេព រិនដារ៉ូ បានបញ្ជាក់ថាការសម្តែងរបស់ ប្រុសខួច គឺមានភាពស៊ីសង្វាក់គ្នា ដាក់អារម្មណ៍ជាមួយគ្នាសម្តែងបានល្អ។ ក្រៅពីប្រុសខួច សិល្បករជំនាន់ក្រោយដែលលោកលើកយកមកនិយាយផ្សេងទៀតមានដូចជា ខាត់ វៃហាំង សេង មង្គល ជាដើម។ ចំពោះសិល្បការិនីវិញលោក ទេព រិនដារ៉ូ បានលើកយកឈ្មោះ ជេស៊ីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQxwlVZtkmPzUdCEdFQHoUJbsHs1HcbAROsSNjWOyapdAN7TLSsK-l-a_4bE56g-4hh4k0zqSUoeraBpiPUg9FkymCsG5FVAad1bEqK3ujIwNIOsdbAQSX5W0P-qZQdWQ8MkwKq7IXT4wAe2meKgQBeTF1REvfahtISML1rhakVGeJoTKbJ_b-TCKEWXa/s2048/image_2026-03-17_08-54-04.png

គួរបញ្ជាក់ផងដែរថា ក្រៅពីការងារសិល្បៈទាក់ទិននឹងជីវិតឯកជនពេលនេះលោក ទេព រិនដារ៉ូ ពុំមានភរិយានោះទេ ប៉ុន្តែលោកគឺមានគូស្នេហ៍នៅឯក្រៅប្រទេស៕

 

 

រឿង K-pop demon hunters ឈ្នះពានរង្វាន់អូស្ការឆ្នាំ២០២៦

0

ខ្សែភាពយន្តគំនូរជីវចល K-pop demon hunters បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯពានរង្វាន់ Academy Awards លើកទី៩៨ ដោយបានយកឈ្នះលើបេក្ខជនខ្លាំងៗជាច្រើនដើម្បីឈ្នះពានរង្វាន់ «Best original song» និង «Best Animated Feature Film»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyY5diF_J2WNVok2p2rb-JEwkecVjyR-i8ZGQOUFukMyFGIWeWn0De5MoIqMtwpDe7WtdiCwb48omrrwxHznpwPfuPdLwyVdpHL-68cS-MWKOrKMntKfEe-pHJq0Y_v7vMRshcWcZIwPcRSuAIYEy-R9kTvCDWMKPL1mqEBmJgSxXJIz2pPsTTc07UgK2A/s1899/FB_IMG_1773642941414.jpg

ខ្សែភាពយន្តនេះធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងរូបភាពដ៏រស់រវើក សាច់រឿងដ៏សម្បូរបែប និងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ។ វារៀបរាប់ពីរឿងរ៉ាវរបស់អ្នកចម្បាំងវ័យក្មេងដែលកំពុងប្រយុទ្ធប្រឆាំងនឹងកម្លាំងងងឹតដើម្បីការពារពិភពលោក ខណៈពេលដែលក៏ស្វែងយល់ពីអំណាចនៃមិត្តភាព និងភាពក្លាហានផងដែរ។ ចំណុចខ្លាំងរបស់ K-pop demon hunters ស្ថិតនៅលើរូបភាពដែលបង្កើតឡើងយ៉ាងល្អិតល្អន់ ជាមួយនឹងរចនាបថគំនូរជីវចលទំនើប ពណ៌រស់រវើក និងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ។ ក្រៅពីតម្លៃកម្សាន្តរបស់វា ខ្សែភាពយន្តនេះក៏បានទាក់ទាញទស្សនិកជនជាមួយនឹងរឿងរ៉ាវដ៏សម្បូរបែបផ្នែកអារម្មណ៍អំពីការធំឡើង ការលះបង់ និងជំនឿលើសេចក្តីល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtCisHjcdYs9acGkbEHO9p98r9O2j0rMd0KqZNSxHEg40lW0DR888f58f2dVUv5obUnspAkGgZfVBuVn0bJtlgrFCaRtdmtS0EVtvyzh03DnXsp-A7I7G3ypDSdsI4E2arlCbqjdKMZRkLQQ2l_59gIgat6DQ_w-itndlt-Zt8ILdtNZXxG1OZl2Zb4xak/s1916/image_2026-03-16_13-11-34.png

ជ័យជម្នះរបស់រឿង K-pop demon hunters បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃខ្សែភាពយន្តគំនូរជីវចលនៅក្នុងឧស្សាហកម្មភាពយន្ត។ មិនត្រឹមតែសម្រាប់កុមារប៉ុណ្ណោះទេ ខ្សែភាពយន្តគំនូរជីវចលជាច្រើននាពេលបច្ចុប្បន្ននេះក៏មានខ្លឹមសារស៊ីជម្រៅ និងសារមនុស្សធម៌ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyX7Ddfzyyf1d7jmRQxfh2Th33Id_C0xfQbAcxA1T5M70ZVLIQfVnbtm3ILCWoUpBXkrKXnMA_HzdO8I70so_VO9KuwPrtxtDbkJPFv1HZdKqZ3qb3PHBaYTOLmdgZNEJLK2TNbXS5Wni02qPjQBWLUoyUklqHvF5LbnuhRRPCETVG2DyXQNz4uSo83ny/s1080/image_2026-03-16_15-03-07.png
ជាមួយនឹងការឈ្នះពានរង្វាន់ Academy Awards ដ៏មានកិត្យានុភាពរបស់ខ្លួនខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាជាខ្សែភាពយន្តគំនូរជីវចលដ៏គួរឱ្យកត់សម្គាល់បំផុតមួយប្រចាំឆ្នាំ ដែលពង្រឹងជំហររបស់ប្រភេទនេះបន្ថែមទៀតនៅលើឆាកភាពយន្តពិភពលោក៕

របកគំហើញថ្មី! ប្រូតេអ៊ីនត្រីបាឡែនអាចជួយមនុស្សឱ្យរស់នៅបានរហូតដល់ ២០០ឆ្នាំ

0

អ្នកណាខ្លះមានក្ដីស្រមៃចង់រស់នៅឲ្យបានលើសពី 100ឆ្នាំ? ឥឡូវនេះវាអាចនឹងក្លាយមកជាការពិតបានហើយ ឲ្យតែអ្នកមានធនធានចំណាយគ្រប់គ្រាន់ ព្រោះបើតាមលទ្ធផលសិក្សារបស់អ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះបានបង្ហាញថា ប្រូតេអ៊ីនដែលមាននៅក្នុងខ្លួនរបស់ត្រីបាឡែនមួយប្រភេទអាចជួយទប់ស្កាត់ភាពចាស់របស់មនុស្សបាន ហើយគេជឿជាក់ថា ថ្ងៃណាមួយមនុស្សអាចរស់នៅបានរហូតដល់ 200 ឆ្នាំបានដោយប្រើប្រូតេអ៊ីនទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRjI5MmX7N9XNSKrgCxiGjrjX8308CCuI5EtgHIemqAGotcKDlubY-oKT5oRM-aWnOeoc16xrmKi3Lxc5knqw_UqMWIRWw0EoLX0TFQ8fRMzMIxM1YLC3dYKmoylXVkqysBEfCIWkE8zVEaUKbt6Dyn7OoWJSTY684EzGrdZsPiQTTzdozjWTud5aAHh-H/s1024/photo_2026-03-16_15-54-01%20(2).jpg
យោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានបច្ចេកវិទ្យា The MES Times និង NDTV បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Rochester នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសិក្សាអំពីត្រីបាឡែន Bowhead ជាប្រភេទសត្វដែលគេស្គាល់ថារស់នៅបានដល់ជាងពីរសតវត្ស មានផ្ទុកនូវសារធាតុជីវសាស្រ្តពិសេសដែលការពារពួកគេពីជំងឺកាចសាហាវដូចជាមហារីក, ជួសជុល DNA ដែលខូចខាត និងពន្យាភាពចាស់ច្រើនជាងថនិកសត្វដទៃប្រហែលជាង 100 ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilT_Kq8o8tlS1kOGTX0Ql1r2lpsFoxtPCNldAsVZeuQsHeadNEK-MxD622ONoxKc-M_D4tzsNu4FX02QoR4hJ10-rPv8oSFabe3CcKVtZSXDZs9lwxruSbTaR4NwlNtOy30YLKYo_V-YZvT-r6jxLtoOHQzh29VWuIX0PStzgZ0ysuJlRB-kgGZNaPcNtP/s768/photo_2026-03-16_15-54-01%20(3).jpg

ដើម្បីសាកល្បងលើរបកគំហើញថ្មីនេះឲ្យកាន់តែលម្អិតបន្ថែមទៀត អ្នកវិទ្យាសាស្ត្របានយកប្រូតេអ៊ីនរបស់ត្រីបាឡែនប្រភេទនេះទៅដាក់បញ្ចូលជាមួយកោសិកាមនុស្ស និងសត្វ ដែលក្រោយមកលទ្ធផលបានបង្ហាញពីការជួសជុល DNA កាន់តែប្រសើរឡើងចំពោះកោសិកាមនុស្ស ហើយចំពោះសត្វរុយថែមទាំងអាចរស់នៅបានយូរជាធម្មតាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2ga5pBjwpq4X97Vu4SIJ3mi2qlgeoXc_x_QvV20mMRsyxZhFtdMsd2DLfhTPmyvn9RGYowwbvBKTFmQK9OCK7hELzoHD3VaTHgy6NRZ8Wrf_g_wvvA8C1pp8Rkrm-svwnQgkp4nTgA3xu3rZHvjLkvzcdUinzfGygitxwboAREH358IcP1BqmSfJltGo/s1200/photo_2026-03-16_15-54-01%20(4).jpg

ទន្ទឹមនឹងការរកឃើញនេះ អ្នកវិទ្យាសា្រស្តចាត់ទុកថាវាជាលទ្ធផលដ៏ត្រចះត្រចង់មួយដែលអាចបើកលទ្ធភាពថ្មីសម្រាប់ការស្រាវជ្រាវនាពេលអនាគត ដែលមានគោលបំណងបន្ថយដំណើរការចាស់ និងអាចពន្យារអាយុកាលរបស់មនុស្សលោក។ តែទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រក៏បានសង្កត់ធ្ងន់ផងដែរថា ការស្រាវជ្រាវនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយការអនុវត្តជាក់ស្តែងសម្រាប់មនុស្សអាចចំណាយពេលច្រើនឆ្នាំសម្រាប់ការធ្វើតេស្ត និងការអភិវឌ្ឍបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ABrHn1gplIKQJ8RHWrBhyphenhyphenhcVB-HEqLBqNCHjusOBJGWScDbYEAAJH8CVM7YpAiWQAk8MFFMeWK2d39vtdPOwYshAdbtQrjDP32_7mXSLTcHStr1N8mHMK3i96Tk_wT_dttJj4njSV_iFa9UxCmOXONs_o63zjlY0DtALEhvSjeH0XM1Jw7XZt5pod9en/s1200/photo_2026-03-16_15-54-01.jpg

តទៅនៅថ្ងៃអនាគត ប្រសិនបើការសាកល្បងលើមនុស្សទទួលបានជោគជ័យ នោះពិភពលោកអាចទទួលបានអត្ថប្រយោជន៍ធំៗជាច្រើន ព្រោះអាយុកាលវែងអាចអនុញ្ញាតឱ្យមនុស្សមានពេលវេលាកាន់តែច្រើនសម្រាប់ការអប់រំ ការច្នៃប្រឌិត និងការកសាងបទពិសោធន៍ ដែលអាចនាំឱ្យមានវឌ្ឍនភាពវិទ្យាសាស្ត្រលឿនជាងមុន សេដ្ឋកិច្ចកាន់តែរឹងមាំ និងចំណេះដឹងកាន់តែស៊ីជម្រៅពីមួយជំនាន់ទៅមួយជំនាន់។ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏នឹងផ្ដល់មកនូវបញ្ហាធំៗសម្រាប់សង្គមជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijQHqC6DOoa_RsHo2hy5Qx2DlgufdWbDbBvafZo1zqhfPaCK_kniFUranpSzSGDtxuxT2fgySp-0X9W5Gq4B0fUSFMcQSKuzrQhmc4auEAvCGbhdIrMo8M8h6guVko9eiNrpPtEjpLXxasxB-ntkTFQdTpNxmfSXzaoFKRgBavVqFxWhXhuviPRqXsT2AJ/s1280/photo_2026-03-16_15-54-02.jpg

ដូច្នេះចុះសម្រាប់លោកអ្នកវិញតើយល់ឃើញយ៉ាងណាដែរ? តើចង់រស់នៅឲ្យបានរហូតដល់ 200 ឆ្នាំដូចត្រីបាឡែននេះដែរឬទេ? ហើយព្រោះហេតុអ្វី?

ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញាផ្សេងទៀតបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរ

0

បន្ទាប់ពីពួតដៃគ្នាបង្ហាញពីតំបន់ទេសចរណ៍និងវប្បធម៌ខ្មែរពេលនេះបវរកញ្ញា ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បានធ្វើឱ្យអ្នកគាំទ្រសម្តែងការកោតសរសើរនៅពេលពួកគេបានបំផុសគំនិតនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ ស្វាដណ្តើមស្លឹកឈើ ក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxC2DkC46UlAZvrGZtQzHSzHIP7gLtEBOIPvVFwPazcMv_Tno4Bou5yQenCC2QI2TSISuTTlJ-zZPyTsCaFx4Cl8kPryS51d36dXLJF6aj434PkpSIzKiKhjYyHhD4NZsbZOs-T6sIXfJKGGMW03wNnFS6hwj-J52UCXIN5EniRkhRfurFYbZEsTf5MiYj/s2048/image_2026-03-16_15-33-58.png
តាមប្រសាសន៍របស់ថ្នាក់ដឹកនាំពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមិនឱ្យលេងបាញ់ទឹកនិងប៉ាតម្សៅ ដូចឆ្នាំមុនៗឡើយ ប៉ុន្តែត្រូវធ្វើក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ តាមរយៈល្បែងរបាំប្រជាប្រិយ និងពិធីសាសនា ផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជនជួរមុខ និងការចុះសួរសុខទុក្ខជនភៀសសឹក ដោយថវិកាមួយផ្នែកនឹងត្រូវចែកជូនដល់ពួកគាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitXcq70yYXJLXU2JkP2b1PWbfsUzVeOXHi8rVjISvcMUUJkkUkEn3EVYOIMTCxWKqmWco4wWb8IYk-ObK-VMlXzTDI5KCpJMrSSUFTESLWgqBbFm27r4U5GXZ6TwksWB-EJtp11l6i_en6s3cNd6RM1rN42mecl6_cbdub16hz8svug4ScfY6YPKhIPlcD/s2048/image_2026-02-19_15-22-36.png
ស្របពេលក្នុងឆ្នាំនេះពុំមានការលេងបាញ់ទឹកនិងបាតម្សៅ គេបានឃើញបវរកញ្ញាខ្មែរ៥រូបបានបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរលើកស្ទួយពិធីបុណ្យចូលឆ្នាំខ្មែរនេះបានធ្វើឱ្យមានមតិកោតសរសើរជាច្រើន។ ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា ហុក សារិតុលា រួមទាំង សុខ ស្រីណា បាននាំគ្នាស្លៀកពាក់បែបប្រពៃណីខ្មែរយ៉ាងសមសួនបង្កបរិយាកាសសប្បាយរីករាយក្នុងការលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គញ់ និងស្វាដណ្តើមស្លឹកឈើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6O5b5egAlo8WInVS_vZRgfmJU0gc0Mg7hW5nfW0jVqK3Q2Q_tMKQJOCzKwH3bhJ4AZAIHq2-cCbRwEQTM-c5DbOt5dgKXTMtmzPGIe0LfU7d87XKYN7B2dmBpBsA-lOeKdX42-ZeIRsmlxOkrcx1JvRTN6chxgZFCuw660A4s0673BoznaJ7chBx2U6q/s1920/image_2026-03-16_15-34-00.png
វីដេអូនេះបានជំរុញឱ្យមានមតិសរសើរជាច្រើនមកកាន់ពួកគេហើយការបង្ហាញនេះនឹងជះឥទ្ធិពលបន្ថែមក្នុងការឱ្យយុវជន យុវនារី ខ្មែរងាកមកលេងល្បែងកម្សាន្តបែបនេះនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចចោលជាដាច់ខាតដូចជា ល្បែងព្រ័ត្រ លាក់កន្សែង លោតអន្ទាក់ បោះអង្គញ់ ពង្រត់កូនក្រមុំ វាយក្អម ស្តេចចង់ ចោលឈូង រុញអង្រែ ល្បែងគ្របមាន់ រាំដណ្តើមកៅអី ល្បែងរាវបង្កង ល្បែងបិតពួន ចាប់កូនខ្លែងប្រឡែងកូនមាន់ជាល្បែងប្រជាប្រិយខ្មែរផ្សេងទៀត៕

តារាចម្រៀង ពេជ្រ សោភា បង្ហាញទស្សនីយភាពដ៏ត្រជាក់ភ្នែក

0

តារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីសម្តែងបទចម្រៀង «មកុដស្រ្តី» អមមកជាមួយនឹងទស្សនីយភាពបង្ហាញពីវប្បធម៌ខ្មែរនៃរបាំអប្សរា និង ល្ខោនខោល ជាមួយនឹងសិល្បករ សិល្បការិនីបុរាណចំនួន៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3mSRaa5aCwLB1U_vgYhn-WrB5q_kXlrUMCxEPxqWR466PwUynSIzhpXVf30DEIIjXxqwlOCNIdUFSRX8piXuWSgMZQz6dDsXBhRkW8jpr6HKyVii0vKXNE9Ca0X48saR4rPx9eABzB66DfB0YW9EVXoIvC4-iC7E5xv0hFnEobuOJsgfvAgh3WeSIRoqT/s2048/image_2026-03-16_14-17-54%20(2).png

នៅយប់ថ្ងៃទី១៤ ខែមីនា កម្មវិធី The Amazing Star រដូវកាលទី១នាំមកជូនជាពិសេសដោយ ស្រាបៀរ GANZBERG-IDOL Strawberry Drink តែទឹកឃ្មុំ FRESHY បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដោយម្ចាស់ជ័យលាភី គឺបានទៅលើ នួន ស្រីនាង អតីតលំដាប់រងទី៣ Miss Cambodia 2024។ ជាមួយនឹងការបង្ហាញរបស់បេក្ខនារីដែលចូលរួមប្រកួតក្នុងកម្មវិធីនេះក៏មានតារាកិត្តិយសអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា និង កញ្ញា សុខ សីឡាលីន បានចូលរួមបង្កើនបរិយាកាសកាន់តែរំភើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE-bATwSVGqWfjS6FV-Intrh6Xs7igmLmSs15qN8gU2rSRv5q-z9nPQJ1xFZrRuZm7CLt8fAb1whiNloTcLhYZMDLzU8QFQa7ZZk-EFkVZZz7GkOmJM_v9JW1-D0xkkTfZ9wS6nuu8ZNA5MkaYiuMypnpTxjslnOCXATMQ6AEDQu1ucImRTj1wJjcbwBB0/s1440/image_2026-03-16_14-17-57.png

ការសម្តែងរបស់តារាចម្រៀង ពេជ្រ សោភា ដែលមានចំណងជើងថា «មកុដស្រ្តី» បូករួមជាមួយនឹងផ្ទាំងទស្សនិយភាពធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សិល្បករ សិល្បការិនីចំនួន៥០នាក់បានសម្តែងរបាំអប្សរា និងល្ខោនខោលដោយមានស្វាទាំង១៩ពណ៌និងម៉ូតសក់អប្សរាគ្រប់ម៉ូតនៅលើឆាក។ ទស្សនីយភាពដ៏ពិសេសនេះបានធ្វើឱ្យទស្សនិកជនបញ្ចេញមតិសរសើរជាច្រើនហើយអ្នកដែលស្រលាញ់វប្បធម៌ពិតជាយល់ច្បាស់នៃការសម្តែងដ៏ត្រជាក់ភ្នែកនេះឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNzD8cOpJIwZ-6dVedqw6OHWAAq2ibHdY2GrOflEZgrNSaNIPgDd-8L4OxG1eOEN1nqZwOK6of6azplBrtUXfctNyV8DbYIUKPX1Se1QebZNxHs4i3KHMvkbWwPspPVB9VZsTWLGSJTw6Y0ieoQ4PpH51JVAdb13wWtE3iMGr0TXhHmjzAmpGo-P5y9tm/s1440/image_2026-03-16_14-17-55.png

ក្រៅពីចំណេញខាងវប្បធម៌បង្ហាញទៅកាន់អ្នកជំនាន់ក្រោយ សិល្បករ សិល្បការិនីផ្នែកបុរាណក៏នឹងទទួលបានប្រាក់កម្រៃពីការសម្តែងដែលបច្ចុប្បន្នពុំសូវទូលំទូលាយដូចសិល្បៈសម័យផងដែរ៕

វីតូ ឆ្លើយតបនឹង ប្រូលីន ដែលចោ.ទប្រកាន់ថា JAYX Diss ក្រសួង

0

ការលើកយកប្រធានបទអំពីសារៈសំខាន់នៃអង្ករនិងតម្លៃស្រូវរបស់ JAYX បានក្លាយជាប្រធានបទពិភាក្សាយ៉ាងច្រើនសូម្បីតែឯកឧត្តម ហ៊ុន ម៉ានី ក៏ចាប់អារម្មណ៍និងកោតសរសើរយុវជននេះដូចគ្នា។ ទោះជាយ៉ាងណា ប្រូលីន ដែលគេស្គាល់ថាជាអ្នកធ្វើ Reaction មួយរូបបានចោទប្រកាន់ JAYX Diss Track ក្រសួងរហូតដល់ វីតូ ដែលជា Captain បានចេញឆ្លើយតបភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-WIV-8N3Bv8ETMhcQiAjdfz9JYG29_6mVBo32psvszulmVL7DSz3yVezJiMXaHfCEx9JZw6in66Na9ScWcazgAhgPKVrXdFdXtS76XqG-pH47Anps2sbBjfOGauXG2NNnQAPoR32daTKFWMLyk8CH-s-zVTABk2CIgPyxeJVRdlSC0bOyZUuIxYBKJMdk/s2048/image_2026-03-16_13-28-03.png
Vito ដែលជាសិល្បករនិងជាអផលិតករនៅពីក្រោយបទល្បីៗរបស់ វណ្ណដា និងសិល្បករជាច្រើនទៀតបានបង្ហោះឆ្លើយតបទៅកាន់ Bro Lin Reaction ថា «នេះជាអ្វីដែលខ្ញុំតបទៅគាត់ :បងនិយាយមានបានប្រើខួរក្បាល 10 20% ដែរឬអត់? មួយបទដែលខ្ញុំជាគ្រូបានដាក់ប្រធានបទទៅឱ្យ JAYX នេះគឺមានគោលបំណងចង់លើកស្ទួយអោយតម្លៃស្រែស្រូវនិងកសិករ ហើយនិងចង់ដាស់ស្មារតីប្រជាជនជុំវិញពិភពលោកឱ្យបានយល់ពីតម្លៃស្រែស្រូវនិងកសិករដូចគ្នា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmHdODiRHrr21GDQl9xpLfMYvACYL0ezwVLZpxOC1SI6R53NhKvGmQOMtencesQPT4NBDwbqMDwufnA7WDvSTR9fqpmIYsCX0mIBeY1El1LThAKphAT8hXjcd_pDR5hN4pYh_e_NmNUZsgnWEzIhKMFmtKPLyFeU6g2S1Sk0RmUoJIj5s3q68MRMB62mq2/s2048/image_2026-03-16_13-28-10.png

វីតូ ឆ្លើយតបទៅកាន់អ្នក Reaction រូបនេះទៀតថា «បងស្តាប់ទៅមួយបទនេះបើបងចេះស្តាប់ភាសាខ្មែរស្គាល់ឧបករណ៍តន្ត្រីខ្មែរប្រហែលបងមិនប្រើពាក្យ Diss to kasoung អញ្ចឹងទេ។ ហើយឈ្មោះ Bro Lin ហ្នឹងល្មមប្តូរចេញទៅចាស់ហើយកុំឱ្យក្មេងហៅ Bro ច្រើនពេកណាមួយពាក្យខ្មែរអត់មានពាក្យ Bro ហ្នឹងទេអរគុណ។ហើយអ្វីដែលខ្ញុំទទួលបានមកវិញគឺ : គេថាគេហើយណុងហ ហាហាមនុស្សចាស់អាចនិយាយពាក្យហ្នឹងមកបានដែរ ? បើបងនិយាយល្អបងមិនលុបខំមិនចោលទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfbmSsC61YNB1L6GupO_AybcWdNsgmnKF3j4NBeN9XID_UHd6mLvtLbI53C949XVN20O2nb1la8LDoANNZCVWuF7q1NZXvLGQW1Jk9QwyMj7Fr5imVTKYRhcJDjAsJQscPQ290VxXDEIse_0G5YmF0NqXJUNVgVY5jZCRFY2GibHM5qgX37F8QMXNC2GkV/s1284/image_2026-03-16_13-28-02.png

ក្រោយពី វីតូ បានចេញមកប្រតិកម្មចំពោះសំណេររបស់ ប្រូលីន ដែលចោទប្រកាន់ JAYX Diss Track ក្រសួងនេះហើយបានធ្វើឱ្យអ្នកបណ្តាញសង្គមពិភាក្សាយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixjn6rdq3v-TU3fv23Rp-vrbq0e4U0n8CKLbSxEF3Jzz5mbO4GeBKLAumCljM7aeEyNV2kyUMiE8k8sTNLRZJBE9VrjoGWX-DvJDJSSV5ko52HRU_ontkFDeDV5XLF6ywuccKujNqns8AlVw61y-iVMwlwLuGR-TopdIb1sYNi3kytmNehRQUTRLRGaIUz/s1908/image_2026-03-14_13-38-22.png

ងាកទៅកាន់ JAYX វិញបានបញ្ជាក់ទៅកាន់អ្នកធ្វើ Reaction រូបនេះថា «ខ្ញុំសរសេរចម្រៀងលើប្រធានបទស្រែស្រូវចង់លើកស្ទួយនិងឱ្យតម្លៃ កសិករ និង Story ខ្លះៗរបស់ខ្ញុំ ខ្ញុំអត់បាន Diss ក្រសួងទេបង បងស្ដាប់ហើយគិតពីអត្ថន័យបទនេះម្ដងទៀតណាបង»៕

Heeseung មិនត្រឡប់ចូលក្រុម ENHYPEN វិញនោះទេ

0

យោងទៅតាមការប្រកាសរបស់ផលិតកម្ម Belift Lab បានបញ្ជាក់ជាថ្មីថា Heeseung នឹងមិនវិលត្រឡប់មក ENHYPEN វិញទេ ទោះបីជាមានអ្នកគាំទ្រទូទាំងពិភពលោកបន្តតវ៉ាប្រឆាំងនឹងការសម្រេចចិត្តចាកចេញពីក្រុមនេះក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4eY3Y0xnRmeZd3LGkjuoeUBbe1wiqILNc10GsVdFwFFYHpiuBdPjmffyg7ItBJ2Go6UAjTUKMQsy8po1VMMimW6QWRi7W3evGuuQnfHyP6zosq3zWcEujPUWeqn8XIzfc8FSjhTmSGc5X4p4I_tACxrqvD_C_oTNb7bNquZ9-cisvYPZsVL9H4hLlwK-E/s1046/image_2026-03-16_10-46-32.png
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយ The Korea Herald ភ្នាក់ងារបានពន្យល់ថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីពិចារណាលើទិសដៅសិល្បៈរបស់តារាចម្រៀងរូបនេះ។ អ្នកតំណាងក្រុមហ៊ុនម្នាក់បាននិយាយថា Heeseung មានចក្ខុវិស័យច្បាស់លាស់សម្រាប់ផ្លូវដែលលោកចង់បន្តតាមវិស័យតន្ត្រី ហើយថាភ្នាក់ងារបានសម្រេចចិត្តគោរពជម្រើសរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uQRm2FmYH1dy7joKAR370d8l2iGcBf0ZRUHg6frGtF0dsK0vxW-kfCmQ0aCpPeJWsPKQZYLOfHn304CA4uVaFlj_rmIxbNQ3kqnlORjPqLSZspYjvFJ1lQYPu840JChrBGeBFjo4ZTIgcv3Sd3BTAsBfvPEbVg1Nbhk-69goopZJXRLXmHjPIMfC6jDL/s1222/image_2026-03-16_10-46-34%20(2).png
បន្ទាប់ពីប្រកាសថា Heeseung ចាកចេញពីក្រុម ENHYPEN អ្នកគាំទ្ររបស់ក្រុមនេះដែលត្រូវបានគេស្គាល់ថា Engene បានរៀបចំការតវ៉ា និងគំនិតផ្តួចផ្តើមតាមអ៊ីនធឺណិតជាបន្តបន្ទាប់។ អ្នកគាំទ្របានបង្កើតញត្តិតាមអ៊ីនធឺណិត ផ្តល់មូលនិធិដល់យុទ្ធនាការផ្ទាំងប៉ាណូឌីជីថល និងបានធ្វើបាតុកម្មដើម្បីទាមទារឱ្យ Heeseung នៅតែជាផ្នែកមួយនៃក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg2G9GRMOStsg6c8Ict2GmTE20rORoOUFl736Fo_Z_ptU2NamjSZ8xxXz248Si84A5hZhQKIckw785ZCmUw7ixT5z_6KZH18bm7Gp4oGQiP_mXCEtG32Kt2PQD8nSJXbWtkqXO29aoSGRY-_Owk9vnQ6-xpmtz66sI2vP080V4NVWaJrXWJZaKGwotZX4a/s1024/image_2026-03-16_10-46-33.png

ដោយចាប់ផ្តើមនៅថ្ងៃទី ១១ ខែមីនា ឡានដឹកទំនិញតវ៉ាដែលបង្ហាញសារដែលអំពាវនាវឱ្យ Heeseung ត្រឡប់មកវិញត្រូវបានគេឃើញនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ HYBE ក្នុងទីក្រុងសេអ៊ូល។ ពួកគេបានចង្អុលបង្ហាញថា សិល្បករ K-pop ជាច្រើនបានចេញអាល់ប៊ុមទោលដោយជោគជ័យ សហការលើគម្រោងឯករាជ្យ និងស្វែងរកអាជីពជាលក្ខណៈបុគ្គល ខណៈពេលដែលនៅតែរក្សាសកម្មភាពក្រុម។ទោះជាយ៉ាងណាក៏ដោយ Belift Lab បានពន្យល់ថា កាលវិភាគរបស់ ENHYPEN មមាញឹកខ្លាំងណាស់ពេញមួយឆ្នាំ ដែលធ្វើឱ្យសមាជិកពិបាកគ្រប់គ្រងគម្រោងផ្ទាល់ខ្លួនទ្រង់ទ្រាយធំ ខណៈពេលដែលបន្តការផ្សព្វផ្សាយជាក្រុមពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzMExORF66c2GikVx4THSOuk7rDL4bK2nuSoXW6YjLWuYsSGKWJMqsWMHF53Hd-D-iJXyNF6MjLj3dmIqg4D09O3vKljiLSHbAxMv2qNHsWEi2kSsVN0lvC8chVaLCkqRHVZ6G8MdQamHCwP_bEpUulbzKGpMsRU5RknoK0hcXdgN5KOnuF50fIUZFppUP/s1200/image_2026-03-16_10-46-34.png
យោងតាមភ្នាក់ងារ ការអនុញ្ញាតឱ្យ Heeseung បន្តអាជីពទោលឯករាជ្យគឺជាដំណោះស្រាយជាក់ស្តែងបំផុតសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។បើទោះបីជាមានការពន្យល់បែបនេះក៏ដោយ អ្នកគាំទ្រជាច្រើននៅតែមានការសង្ស័យអំពីរបៀបដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។ អ្នកគាំទ្រមួយចំនួនជឿថាក្រុមហ៊ុនអាចនឹងលាក់បាំងព័ត៌មានលម្អិតសំខាន់ៗជុំវិញការចាកចេញរបស់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFqDOwTtoZ_WLKWitLZt7LRR8sF8q4zP_ByGiuHVvkHEW0f9Awhs_wqXrFz6bOwz2oyI9ZS2v3bRK1MC5rsfMU8giOR78GyiMdkqpjlNusgkyWW00WFOFI6fEbnRVYcPp-nyEHItn8OfKqjnwiW4OhN1dEqvmPQiMEtFrBMVePXyzzb-lPw_EiZHH3e0ZQ/s700/image_2026-03-16_10-46-32%20(2).png
អ្នកគាំទ្រក៏បានចង្អុលបង្ហាញពីសញ្ញាជាច្រើនដែលបង្ហាញថាការសម្រេចចិត្តនេះអាចត្រូវបានធ្វើឡើងភ្លាមៗដែលនាំឱ្យអ្នកគាំទ្រមួយចំនួនសួរថាតើការសម្រេចចិត្តនេះជាការស្ម័គ្រចិត្តទាំងស្រុងឬអត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXhajzKuEH_9g4ZKnut3d2WJogjH8bIZMNXJfNLJcnPz7HttlszsQ9Nt9gGSutFjg7bCYgkVUzbHYrR__HP8nGuJeSuB1p1zZDMNIXyh3lYlVb-m237cK4ORXuV9fd71swF7cY4QN2Gc8bhETzlt8SXQ2Gj7Tw40ZbZ2UIsG5dp0Q6gzkTyHxS5lPFJtW9/s874/image_2026-03-16_10-46-32%20(4).png
ទន្ទឹមនឹងនេះ សមាជិកដែលនៅសេសសល់របស់ ENHYPEN មិនទាន់បានដោះស្រាយស្ថានភាពនេះជាសាធារណៈនៅឡើយទេ។ អ្នកគាំទ្រមួយចំនួនជឿថាភាពស្ងៀមស្ងាត់នេះអាចបណ្តាលមកពីការរឹតបន្តឹងការទំនាក់ទំនងដែលដាក់ដោយក្រុមហ៊ុនគ្រប់គ្រង។ការតវ៉ារបស់អ្នកគាំទ្រកំពុងកើតឡើងមិនត្រឹមតែនៅទីក្រុងសេអ៊ូលប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងត្រូវបានគ្រោងទុកនៅជិតការិយាល័យរបស់ HYBE ក្នុងទីក្រុងឡូសអាន់ជឺឡេសផងដែរ។ បាតុកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី ២១ខែមីនា៕