Home ព័ត៌មានអន្តរជាតិ លោក ទៀ ស្យាម ពន្យល់ពីមូលហេតុដែលតម្លៃប្រេងនៅកម្ពុជាថ្លៃជាងនៅប្រទេសថៃ

លោក ទៀ ស្យាម ពន្យល់ពីមូលហេតុដែលតម្លៃប្រេងនៅកម្ពុជាថ្លៃជាងនៅប្រទេសថៃ

64
0

លោក ទៀ ស្យាម ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកនៃក្រុមហ៊ុន ភីស ភេត្រូលៀម បានធ្វើការពន្យល់បកស្រាយពីមូលហេតុដែលប្រទេសថៃអាចលក់ប្រេងក្នុងតម្លៃទាបជាងនៅកម្ពុជាឲ្យប្រជាពលរដ្ឋថាបណ្ដាលមកពី«កត្តាគុណភាព»ព្រោះប្រភេទប្រេងនៅកម្ពុជា និងនៅប្រទេសថៃ មិនដូចគ្នានោះទេ។ ការបកស្រាយនេះ ធ្វើឡើងក្រោយមានមតិជាច្រើនបានចោ.ទសួរអំពីមូលហេតុដែលកម្ពុជាលក់ប្រេងក្នុងតម្លៃថៃ្លជាងនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieectYVY9pUV15IGGUXUDcs5cyqYN1ofhzRiRTNrpCx_TnLfPacxrpjqYmvhYYvUakna-g89W5SRknh699HhN-mQpynDczYAulnrVTJfFaAECOELaQxju_HDMODSU4XE9iIlcuvGPRGvoEM6pwoQFZMIJa8pDOfwCLsWCxbwnLK94A6mOUryj2bfUznmer/s1280/photo_2026-03-17_10-35-45.jpg

យោងតាមសំណេរដែលបានបង្ហោះនៅទំព័រហ្វេសប៊ុកនាយប់ថ្ងៃចន្ទ ទី១៦ ខែមីនា លោក ទៀ ស្យាម លើកឡើងយ៉ាងដូច្នេះថា ករណីប្រេងនៅថៃមានតម្លៃថោកជាងប្រេងនៅខ្មែរ គឺដោយសារលាយethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ លោកបានពន្យល់ថា នៅកម្ពុជា ប្រេងដែលយើងប្រើជាទូទៅមាន ប្រេងសាំង ៩២, ប្រេងសាំង 95 និងប្រេងម៉ាស៊ូត (Diesel) ប៉ុន្តែនៅប្រទេសថៃ ភាគច្រើនគេប្រើប្រេងប្រភេទផ្សេងដូចជា៖ Gasohol 91, Gasohol 95, E20, E85 និងDiesel B7/B20ប្រេងប្រភេទទាំងនេះខុសពីប្រេងដែលយើងប្រើនៅកម្ពុជា ហើយតម្លៃក៏ខុសគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTAQzuQGDP9NHDBbv-2Q3DzwEOff5MlkwSDFM0PbpY_SUEM1RsIPV4a41zCyhHjHrnX0fT16PjB5wSaD3xTYt4-WG9KN093KehGY-8z_Qsa945mXeD9TxxO3iE18e-qhnk9bpHkpBcWg7ezR0aga6_tIsARCc04HmEr-Q5nTMKN0H_29s60rjUSh8_ogz0/s1024/photo_2026-03-17_10-35-45%20(2).jpg
ភាពខុសគ្នានៃតម្លៃនេះ គឺដោយសារតែប្រេងប្រភេទ Gasohol ឬ Diesel B7/B20 មានការលាយជាមួយសារធាតុផ្សេងៗ ដូចជា Ethanol (សម្រាប់ Gasohol) និងBiodiesel (សម្រាប់ Diesel) ដែលEthanol អាចផលិតពីដំណាំដូចជា អំពៅ ឬដំឡូងមី ដូច្នេះវាមានថ្លៃដើមថោកជាងប្រេងសាំងធម្មតា ហើយអាចធ្វើឱ្យតម្លៃលក់ទាបជាងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9feEoYTtPFiDD7Qronac3iTNjQi4vl1AQ3A0pJ1sUMV01kCy6WSMxq3OK-5YnhK6aDCYPGXDJI4749Zs0mEV8V99hySkpmjgJYN1-20j6-juxhpVRAxtDyu71pfNM38bmIXwwgX_fECZsVGiguvWAInhyCCS1eVBbMw6QlCZ3gEcHq7J9o1p0jz8hOzys/s1280/photo_2026-03-17_10-35-47.jpg
តាមការបញ្ជាក់របស់លោក តាមពិតមូលដ្ឋានប្រេងគឺនៅតែដូចគ្នា ប៉ុន្តែព្រោះមានការលាយ ethanol ចូល អាចធ្វើឱ្យការប្រើប្រាស់ប្រេងច្រើនជាងបន្តិច ចំណែករថយន្តចាស់ៗខ្លះអាចត្រូវការកែប្រែប្រព័ន្ធប្រេង។ ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តសម័យថ្មីភាគច្រើនអាចប្រើប្រេងប្រភេទនេះបានរួចហើយ។ ហេតុអ្វីបានជាកម្ពុជាមិនប្រើប្រេងបែបនេះ? លោកបន្ថែមថា ការប្រើប្រេងប្រភេទនេះត្រូវការរចនាសម្ព័ន្ធជាច្រើន ដូចជា៖ រោងចក្រចម្រាញ់ប្រេង ការផលិត Ethanol ក្នុងប្រទេស ប្រព័ន្ធលាយប្រេងក្នុងបរិមាណធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAeq2vT6XV0xyueAJZQnTx-A0FKCWMfMaEVFTkEr5hXqOE7kUw3PaGErann8r4cmnLp6K062bomFDP2mC9peIcp0dhZO1LOvLyvniPvDVbP0DJan61pWI3jf6Bj5Dd1pToGIujYfrTnW0JEBP-AW6nZuLj8QzVMiREoXCxDvddhQLOCHfkYRx-ZbS488L/s1280/photo_2026-03-17_10-35-46%20(2).jpg

ដូច្នេះ តម្លៃប្រេងនៅកម្ពុជា មិនមែនថ្លៃជាងប្រទេសផ្សេងៗទេ ប៉ុន្តែប្រទេសខ្លះប្រើវិធី លាយ ethanol ឬ biodiesel ដើម្បីកាត់បន្ថយថ្លៃដើម។ ហើយនេះជាមូលហេតុដែលធ្វើឱ្យតម្លៃប្រេងរបស់ពួកគេមើលទៅថោកជាង។ នេះជាការបន្ថែមរបស់លោក ទៀ ស្យាម សហស្ថាបនិកក្រុមហ៊ុន Peace Petroleum៕