Home Blog Page 1165

ចំប៉ីខ្មៅ វា.យបកទៅ ព្រះកាយច័ន្ទ វិញថែមទាំងជូនពរយ៉ាងពីរោះប្រសិននាងចូលវិស័យបវរកញ្ញាម្តងទៀត

0

ដំណឹងដែល ព្រះកាយច័ន្ទ ថាប្រសិនបើនាងវិលចូលប្រកួតបវរកញ្ញាវិញទោះវាយនាងឱ្យស្លា.ប់ កាត់ក្បា.លចោលក៏នាងមិនលាលែងតំណែងនេះ ចំប៉ីខ្មៅ ដែលជាដៃគូមានរឿងចម្រូងចម្រាសជាមួយគ្នាបានវាយបកវិញថាទោះបី ព្រះកាយច័ន្ទ មកវិញក៏មិនប្រាកដបានមកុដដែរ។ ទន្ទឹមនឹងនេះ ចំប៉ីខ្មៅ បានជូនពរយ៉ាងពីរោះទៅកាន់អតីត Miss Grand ភ្នំពេញ សូមឱ្យទទួលជោគជ័យជា first runner up ទើបអត់លាលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwVytf3H1PiFmhe4PGptEeLBB-UkdfnTRDbodQIMAIJlAcCiTkQi1cqv6iAqeWy2jOqGPn3x_j4nI2_orw17WiVjGA-Y-nidbc1P2KewmrDyoQfdO6W4BMMqxTGCbY_vlCMe4xub_D2A4okq-FLPDL7mj6qINTZhqobwThAvQWBx1t_DA_U2GH5JOIJPg/s2048/image_2024-03-16_15-34-21.png

កាលពីកន្លងមកនេះ ព្រះកាយច័ន្ទ បាននិយាយប្រាប់ឱ្យអ្នកគាំទ្រ Record ការ live ទុកធ្វើជាសាក្សីនៅថ្ងៃណាមួយដែលនាងសម្រេចចិត្តត្រលប់មកចូលវិស័យបវរកញ្ញាវិញវៃនាងទាល់តែងាប់ កាត់ក្បាលចោល ក៏នាងមិនចោលមិនលាលែងតំណែងបោះបង់ការប្រកួតចោលដែរ នាងតស៊ូរហូតដល់ចប់ដើម្បីឱ្យអ្នកគាំទ្រដឹងពីសមត្ថភាព ការខិតខំប្រឹងប្រែងរបស់ខ្លួន។ ប៉ុន្តែពេលនេះនាងមិនអាចប្រាប់អ្នកគាំទ្រថាចូលដែរឬអត់នោះទេ។ ព្រះកាយច័ន្ទ ក៏បានបង្ហើបកម្មវិធីចំនួន២ មួយគឺឈានទៅប្រកួតនៅលើឆាកអន្តរជាតិតែម្តង ហើយកម្មវិធីប្រកួតមួយទៀតគឺត្រូវមានការប្រកួតថ្នាក់ជាតិជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU84chEJicdzNZlfkEX8XnLC2JZSRT9R2B7dPXYTkMlsW0zopcpqgOu94cPKT86aVxebt6cGRezJmL3sMBNfeyF4fuqrlPUIbUoqW6UTMO5wsV6SMuf2Ec5NNBhacvDC5GXS7TRQiNDYrDsof0Y5mdyiCyvHwHGmBGKawBlnqFH7YcjZUQoLHy7c5iIRQ/s2048/image_2024-03-19_16-41-08%20(2).png

បន្ទាប់ពីដំណឹងនេះបានសាយភាពពេញបណ្តាញសង្គម ចំប៉ីខ្មៅ ដែលជាដៃគូចាស់មានរឿងចម្រូងចម្រាសជាមួយ ព្រះកាយច័ន្ទ បានលើកឡើងនៅថ្ងៃទី១៧ មីនា ដែរថា «មកវិញ ក៏មិនប្រាកដថា បានមកុដដែរ queen I love you សូមឱ្យទទួលជោគជ័យជា first runner up ណាទើបអត់លាលែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8CWrcpv26rf005MWiHzy1ugenAl3DlAZTQtZTGd_UoSw3ZrzyTrl9L8UlF-hptKGYDNlo4kF-h8jDSAI6uopDf21yNp_EInvwyOJPVqahF1HTjYMGolSXTRgOnWJGTR7q4f7b2S2giago6DS08tbqq73wD_i-JyGa9djjOvwVUTq-KLZngzKfhsVLiKs/s1440/image_2024-03-16_15-34-22%20(2).png

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ ព្រះកាយច័ន្ទ និង ចំប៉ីខ្មៅ ផ្ទុះរឿងរ៉ាវចម្រូងចម្រាសជាមួយគ្នាយ៉ាងខ្លាំងរហូតឈានដល់ការប្រើសម្តីធ្ង.ន់ៗដាក់គ្នា។ រឿងនេះបានកើតចេញពីការមិនគាំទ្រ និងផ្លែ.ផ្កាពាក្យសម្តីមិនមែនជាជនជាតិខ្មែរ ខណៈចំប៉ីខ្មៅ បានទម្លាយសំឡេង ព្រះកាយច័ន្ទ និយាយដាក់ចំប៉ីខ្មៅ ថាជា «ក្មេងនរ.ក អបលក្ខណ៍» ខណៈ ចំប៉ីខ្មៅ បោះសម្តីថា «នេះមែនសំឡេងពិតៗរបស់ idol អ្នកណា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZngvhNp66bcl4Ah7nqs1L1xWMCO9r7NgCgDK4GLdtPAS_BsjD8YFVdW0nWJ8ZHuKtU1qQQb9Cg9C3zTpw_d2C8uc-_ZKntksGPsbky68gUVQF5YV6qBTYcRtjnwss2xx_OgW5daao2CYKZ4izNlKgh9gOXwAwKVHzGiyWa9N7FNTbGn9UyAPB1b-qRg8/s2048/image_2024-03-19_16-41-08.png

រឿន ណាត ហ៊ាននិយាយចំៗបែបនេះក្រោយអ្នកនាង ស្រីអូន និយាយថាមិនយកគ្រួសារជាធំ

0

ទន្ទឹមនឹងការលើកឡើងរបស់អ្នកនាង ស្រីអូន មិនយកគ្រួសារជាធំ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិភ្លូកទឹកភ្លូកដី។ ជាមួយគ្នានេះកញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ក៏បានលើកឡើងថាសម្រាប់រូបនាងគ្មានប្រយោជន៍នោះទេបើទទួលបានពិភពលោកទាំងមូលហើយបាត់បង់គ្រួសាររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdaeRFLJzNNCH78wA89Pp3WiKLm2AtdshTFMQGkECVQ5EWskLTqaPV8syDluWSUigBO7pGmjEPRweyth3-CLRun1ZjbfPmQcVE8xxa_fpC_yHIMTALuqHsUPVXtOD_k4QePDvhxdtJsGH-pSCctrkvO3zWh81LhBuINTYeGKfu1C6TKGQco8vgdEXMRo/s2048/image_2024-03-04_15-40-59.png

នៅលើបណ្តាញសង្គមរបស់ រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចែករំលែកការលើកឡើងរបស់អ្នកនាង ស្រីអូន ជុំវិញការនិយាយមិនជ្រើសយកគ្រួសារជាធំដោយភ្ជាប់ជាមួយខ្លឹមសារថា «ខ្ញុំសួរខ្លួនឯងតើវាមានប្រយោជន៍អ្វី បើខ្ញុំទទួលបានពិភពលោកទាំងមូលហើយបាត់បង់គ្រួសាររបស់ខ្ញុំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZQgh0E3QD33aKxHgFBa6lDczIfU0ShGOlbIWktre-4z2kQQSN93mtw56RuxiamSWzSo2DL1NJ25Ipz_BJZGSG8f5eZota5V7EYNbi6AFMnkzf2XkMyABGxAlNv1qRyPDkFYU52h40IQK65NDl_4YUc23zn0bSUuz0uLd9SYeo8iWCgmCM5fbsv1aFRU/s2048/image_2024-03-18_10-43-11%20(2).png

បវរកញ្ញារូបនេះបានលើកឡើងទៀតថា «បើអ្នកមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ គ្រប់ទំនាក់ទំនងរបស់អ្នកដទៃនិងសង្គមខាងក្រៅកាន់តែងាយស្រួល»។ រឿន ណាត បានបន្ថែមក្នុងខម្មិនថា «ក្រៅពីធ្វើជាមនុស្សល្អនៅក្នុងគ្រួសារនិងសង្គមគោលការណ៍ជីវិតដ៏សំខាន់បំផុតរបស់ខ្ញុំគឺធ្វើជាភរិយាដ៏ល្អរបស់មនុស្សម្នាក់នោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKiY8ZfqFwU1eblKe4FlMRSGLnWxmQC1wgrdCDdH4EruiEb0JJCe2pxcsq7BBcT-n_0f3umu7TJuG_x6ub9wNniAtE8rZw-7QX14mn6-c066B_3_VOQw4ECCHeLHq64WNr45ZaPrcHO12BD7FN6WIOHeMM1hSrkS9BI_jeibNwE8gGbOUxkGkgZtbzKY/s1800/image_2024-03-04_15-41-03.png

ងាកទៅកាន់ តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព វិញក៏បានលើកឡើងនៅលើបណ្តាញសង្គមដែរថា «ខ្ញុំតែងឱ្យតម្លៃនិងគិតដល់ក្រុមគ្រួសាររបស់ខ្ញុំមុនគេ វាជាផ្នែកមួយដ៏សំខាន់នៃជីវិតខ្ញុំ»។
គួរបញ្ជាក់ថា កញ្ញា រឿន ណាត ត្រៀមបង្ហាញស្នាដៃថ្មីជាមួយលោក លាវ វេងហួរ Mister Friendship International 2023 ក្នុងរឿងប្រភេទហ្សូមប៊ី របស់ផលិតកម្មសាស្រ្តាហ្វៀម។ គ្រាន់តែបញ្ចេញតែចំណងជើង និងរូបភាពក្រៅឆាកបន្តិចប៉ុណ្ណោះភាពយន្តខ្មែរមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន៕

ស្ងាត់ៗ! ខាត់ វៃហាំង ទទួលបានពានរង្វាន់ The Best Actor ពីកម្មវិធី Asia Top Award2024 នៅប្រទេសថៃ

0

តារាសម្តែងប្រុសដ៏ល្បីប្រចាំប្រទេសកម្ពុជាលោក ខាត់ វៃហាំង ទទួលបានពានរង្វាន់មួយទៀតហើយនៅប្រទេសថៃកាលពីថ្ងៃទី១៨ មីនា ពីកម្មវិធី Asia Top Award2024 ផ្នែក The Best Actor ។ ជោគជ័យនេះ ខាត់ វៃហាំង ក៏មិនភ្លេចអរគុណអ្នកគាំទ្រនិងក្រុមការងារទាំងអស់ ខណៈការរៀបចំរបស់តារាប្រុសរូបនេះមិនភ្លេចបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbAQ3iAckfhtBxtWc3-MrYb8HhcVHd3T-J369zzK-3-zO8l5mqJ8Lg232jlw_kS9-wYo1hDoLava1k9slIj3Es3guXj86eyaDxUzwVczJhtjib_2bltmz_5B41LuvSJVfO5U3memb2b3aBVdrc2WIlwRuoku9JUiPzgQzLSp31NZokLRsM1RT09HIxPm8/s2048/image_2024-03-19_13-17-47.png

នៅថ្ងៃទី១៩ មីនា នេះតារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបភាពប៉ុន្មានក្នុងការទទួលពានថ្មីសម្រាប់ខ្លួនដោយភ្ជាប់ជាមួយខ្លឹមសារថា «ពានរង្វាន់ The Best Actor ពីកម្មវិធី Asia Top Award2024 ដែលខ្ញុំបាទទទួលបានស្របពេលដែលតារាមកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ី។ នេះជាពានរបស់អ្នកគាំទ្រផ្តល់ឱ្យ និងសូមអរគុណដល់ស្ថានីយទូរទស្សន៍ភីអិនអិន ម្ចាស់ផលិតកម្ម និងក្រុមការងារថតទាំងអស់គ្នាដែលបានខិតខំយ៉ាងលំបាក នេះក៏ជាសមិទ្ធផលដែលបានពីគាត់ទាំងអស់គ្នា»។ កម្មវិធីនេះមានសិល្បករមកពីបណ្តាប្រទេសនានារួមមានកម្ពុជា ថៃ វៀតណាម ឡាវ កូរេ ចិន មីយ៉ាន់ម៉ា និងប្រទេសផ្សេងៗទៀត នៅSiam Paragon ទីក្រុងបាំងកក ប្រទេសថៃ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOwrY7SYaVo2RofbJSEWx75PP2Sq0Cfun5y4uxf1O14sEImXZTf9tlc9DEM6ItQ-vDGRpClnYsbvupNWEKjsjxm1YiZjc2HLjVSmvy1YNvHQk2oM4MIVjdwxKJipXiNM4uunGy8o9vyktvbNHGtjOEFW5wGgenQRJ4lBdL8iIcsJAWuMFd3ulm1Qv98Oo/s2048/image_2024-03-19_13-17-49.png
ការទទួលពាន The Best Actor តារាសម្តែងរូបសង្ហា ខាត់ វៃហាំង បានរៀបចំយ៉ាងសមសួន ជាមួយខោពណ៌ខ្មៅ និងអាវពណ៌ស អមជាមួយក្រវាត់កក្បូរក្បាច់យ៉ាងស្រស់ស្អាត រួមទាំងរំលេចទង់ជាតិខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4UFqafHR8cNM30Nq4CK3bDKVs7Uuk-hGaB3xXHGJCr3CYSMZOBaV_i8GEVHEx5IpN7iQyuavoL8KtKFq4NdJnNM61SQBekQOvqKzEBgJtX7L8nzNBDKFXu3m7T2EcVOWDRWfY8lPpLvMMKepCt2on2GRApkXAEYd92RsxyhOqRMTdeLBuN4vzAXgruAw/s2048/image_2024-03-19_13-17-51.png

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ តារាសម្តែងរូបនេះ ក៏ទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមាន ប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023 ផងដែរ។ ខាត់ វៃហាំង ជាតារាសម្តែងប្រុសម្នាក់ដែលទទួលបានពានរង្វាន់ទាំងជាតិនិងអន្តរជាតិ ខណៈលោកបានលេចមុខទាំងកម្មវិធីជាតិនិងអន្តរជាតិជាតិតំណាងឱ្យប្រទេសកម្ពុជាក្នុងនាមជាតារាសម្តែងប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjd4MU4Q3v5226fZ0_914dTnrKLvUgIHxnD-xktb_ESaRj5VvNqdN-ZynlQFtpN4_cOE847b1X8k-71bniTuYrwAWPAgq2A9FTydE5Uiau3-pEvirrmfOEXgrul_QpvXMBNiGIwAH4LjViAaG4lcRfYnmucnJ_0tD2dBZK_FgyHUhemr29Mklg1qOc7pE/s2048/image_2024-03-19_13-17-52.png

គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១៩ មីនា តារាសម្តែង ខាត់ វៃហាំង ក៏នឹងចូលរួមសម្ពោធភាពយន្ត ប្រុសលក់ខ្លួន នៅប្រទេសថៃដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនថៃផងដែរ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង បៃ តាកន(Paing Takhon) ក៏នឹងចូលរួមដូចគ្នា៕

ទិញថោក លក់ថ្លៃ! អ្នកបណ្តាក់ទុនដណ្តើមគ្នាកាន់កាប់កាក់ Bitcoin កំពុងឡើងថ្លៃដល់ ៧០ ០០០ដុល្លារ ខណៈពិភពលោកបារម្ភកាន់តែខ្លាំង

0

Bitcoin គឺជារូបិយប័ណ្ណឌីជីថលមួយប្រភេទ នៅក្នុងចំណោមរូបិយប័ណ្ណឌីជីថល ឬរូបិយប័ណ្ណគ្រីបតូជាច្រើនទៀត (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។

Bitcoin គឺជារូបិយប័ណ្ណឯករាជ្យ ដែលពុំមានស្ថាប័ន រដ្ឋណាមួយគ្រប់គ្រង ឬទទួលស្គាល់វាជាផ្លូវការនោះទេ។ អ្នកកាន់កាប់រូបិយប័ណ្ណអេឡិកត្រូនិក “Bitcoin” គឺអាចផ្ទេរពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF9xK-dRrlyBuyUi1J1laSYnRSKnN_1k95QpkN1MBMRzzfUksNsb9ZLd3lF07mVF2B5f0agHCnnjKHK1T3_ezOswwydYnFneV5wIbMUSvJ3AdQ4h8xEkQTxUt8ASvRW4yQ5r0P_4NdmLGbUFdGvORH8Jzt2hyDCj995s51oI1a8kX6SaCGyCwMrpPhMUc/s1280/015t2XCInYI4JmscpwIFyrH-1..v1634848953.jpg

ដោយឡែកថ្មីៗនេះ ពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទនេះ ព្រោះថាតម្លៃរបស់វាបានឡើងខ្ពស់ខ្លាំងរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់ (1Bitcoin) ។ សូមរំលឹកថា កាលពីឆ្នាំ២០២១ Bitcoin ធ្លាប់ឡើងដល់តម្លៃជាង ៦០,០០០ដុល្លារក្នុងមួយកាក់ ហើយក៏បានធ្លាក់ថ្លៃវិញនៅឆ្នាំ២០២២ នៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងមួយកាក់។

ទោះជាយ៉ាងណា បច្ចុប្បន្ន តម្លៃកាក់ Bitcoin នេះឡើងខ្ពស់ខ្លាំងពេក ដែលធ្វើឲ្យពិភពលោកមានការព្រួយបារម្ភចំពោះអ្នកដែលប្រើប្រាស់វានិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់។ ដោយសង្កេតឃើញថា វត្តមានរបស់មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយកាក់ “Bitcoin” នេះ រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយវា តាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដូចជា “Broker ឬ Exchange” ជាដើម នៅលើប្រព័ន្ធអ៊ីនធឺណែត។ https://www.europeanbusinessreview.com/wp-content/uploads/2021/04/pexels-photo-6771607.jpg

ចំណែកនៅប្រទេសកម្ពុជាយើងវិញ គឺពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នេះនៅឡើយទេ ដោយកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”ផងដែរ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖

១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រើប្រាស់មធ្យោបាយអូសទាញ ប្រើប្រាស់កម្មវិធី (App) ឬគេហទំព័រក្លែងបន្លំ
២. ប្រឈមនឹងការបាត់បង់ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល
៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា ” PONZI SCHEME ” ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន
៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម៕https://thumbor.forbes.com/thumbor/fit-in/900x510/https://www.forbes.com/uk/advisor/wp-content/uploads/2023/03/art-rachen-sM4r-swmcoY-unsplash-scaled-e1679555588854.jpg

ឱកាសពិសេសមកដល់ហើយ! សម្រាប់បងប្អូនចង់ទៅលេងឋានអវកាស ក្រុមហ៊ុនទេសចរណ៍មួយនឹងបើកក្នុងពេលឆាប់ៗនេះ

0

បរទេស៖ SpaceVIP ដែលជាក្រុមហ៊ុនទេសចរណ៍អវកាសដំបូងបង្អស់របស់ពិភពលោក រំពឹងថានឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណាដែលចូលចិត្តអវកាស សម្រាប់ការធ្វើដំណើរទៅកាន់លំហអាកាសរយៈពេល ៦ ម៉ោង ក៏ដូចជាមានអាហារដ៏ប្រណិតដើម្បីបម្រើអ្នកទស្សនានៅលើលំហផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghE1osRuTyKGV2prDLjB3xPSvQAnzB3V12UCl2FuiD2LGPSAgMgdZsoHAjmkgomt9CVQiO6zNSVIE1eNyp1P5jQwYxivb7Jh-zNOlVBRELKOsdgbkh68CQLyUOS6vnBhUxq6-BF7ub6Ts-rPeAsNo4Cap05qsfODs_lr8Krrl8AleRlw1r6ppH5IBK308/s1280/photo_2024-03-20_11-23-35.jpg

យោងតាមសារព័ត៌មាន South China Morning Post ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍អវកាសបានជួលមេចុងភៅជនជាតិដាណឺម៉ាកម្នាក់ឈ្មោះ Rasmus Munk ដែលធ្វើការនៅភោជនីយដ្ឋានលំដាប់ផ្កាយពីរ Alchemist ដើម្បីបង្កើតម៉ឺនុយ និងរៀបចំមុខម្ហូបសម្រាប់ភ្ញៀវចំនួន ៦ នាក់ដែលក្រុមហ៊ុនគ្រោងនឹងនាំទៅកាន់រយៈកម្ពស់ ៣០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ពួកគេនឹងញ៉ាំអាហារ ក៏ដូចជាមើលថ្ងៃរះ ខណៈពេលជិះប៉េងប៉ោងខ្យល់ដែលមានបច្ចេកវិទ្យាខ្ពស់ ជាមួយនឹង Wi-Fi ដែលអាចឱ្យភ្ញៀវផ្សាយផ្ទាល់អាហាររបស់ពួកគេទៅកាន់មិត្តភក្តិនៅលើដី។

ប៉េងប៉ោងខ្យល់ដែលបង្កើតឡើងដោយ Space Perspective មិនត្រូវការឧបករណ៍ពិសេសទេ។ យានដែលមានរាងដូចប៉េងប៉ោងនេះ នឹងត្រូវបាញ់បង្ហោះដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលបង្កើតឡើងដោយទីភ្នាក់ងារអវកាសអាមេរិក (NASA) មិនមែនជាគ្រាប់រ៉ុក្កែតនោះទេ ហើយសម្រាប់ការហោះហើរសាកល្បងនឹងចាប់ផ្តើមនៅក្នុងខែមេសាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYq6mt32sqZ-aGznTfFjIDUAYg-uUWeOoclSvMxN5hYoTZeRnL2Tf0L_Aw69swPe9crG981a7qYEZyEKEfg_xVS8yDtctJQp7HamtLgfXJ-TRywxriMYWNBVkHUWeYxOvmWlVTcimSvHB7GfZNAhVTNhozAZGWtfBZK2P3vIBgMsRSuTm8rZBDaqF2qvw/s1200/photo_2024-03-20_11-24-51.jpg

ទោះបីជាមុខម្ហូបមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ ក៏មេចុងភៅវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា គាត់ចង់ឱ្យមុខម្ហូបមានភាពច្នៃប្រឌិតជាមួយនឹងចានដែលបំផុសគំនិតដោយ airgel ដែលជាវត្ថុធាតុរឹងស្រាលបំផុតនៅលើផែនដី និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមានក្លិនក្រអូបជាប់ក្នុងម្ហូបនីមួយៗ។

បើយោងតាមស្ថាបនិក SpaceVIP លោក Roman Chiporukha បាននិយាយថា បច្ចុប្បន្នមានមនុស្សរាប់សិបនាក់បានកំពុងចុះឈ្មោះដើម្បីចូលរួមក្នុងអាហារដ៏ថ្លៃនេះភ្លាមៗនៅពេលដែលព័ត៌មានអំពីការធ្វើដំណើរត្រូវបានប្រកាស។ ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សក្នុងការធ្វើដំណើរត្រូវបានកំណត់ត្រឹមតែ ៦ នាក់ប៉ុណ្ណោះ ហើយអាហារដ្ឋាននីមួយៗត្រូវបង់ប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរក្នុងរយៈពេល ៦ ម៉ោង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUZ_0YvLz5I4Yp_PhFvSe1hZNvxnQMa41Qd9_KTBqlqTrUhTYIIxYBgj_ZwtrczawMsLw7U2LnJIZFkrFvqR5um7eICllIi6AqWdXl_UFHO-HNtBuCcXfia91XsJ0jpm1AuEh9M2TzSYn5qyAIDUwjeM4U24jxJEK3cSdTr1J4OplR0-rwQFY1HkZbLEY/s1024/photo_2024-03-20_11-27-13.jpg

ថៃប្រកាសចាត់វិធានការជនបរទេសធ្វើការខុសច្បាប់ និងដណ្តើមការងារពលរដ្ឋ

0

ប្រទេសថៃ ៖ លោក Somchai Morakotsriwan មន្ត្រីអគ្គនាយកដ្ឋានការងារប្រទេសថៃលើកឡើងថា ជនបរទេសមកពីប្រទេសជាច្រើន ដូចជា ៖ មីយ៉ាន់ម៉ា, កម្ពុជា, វៀតណាម, ចិន, រុស្ស៊ី និងឥណ្ឌា បានចូលមកដណ្តើមការងាររបស់ពលរដ្ឋថៃ ។ ជនបរទេសទាំងនេះបានធ្វើការនៅក្នុងផ្សារណាត់, ផ្សារធម្មតា, ហាងធ្វើក្រចក, យានដ្ឋានជួសជុលរថយន្ត, តូបលក់ដូរ, រទេះរុញ, ក្លិបរាត្រីនៅតាមតំបន់ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលជាកន្លែងពេញនិយមសម្រាប់ពលរដ្ឋថៃ និងភ្ញៀវទេសចរបរទេស រហូតដល់ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រកបអាជីវកម្មក្នុងស្រុក ។

លោក Somchai មន្ត្រីអគ្គនាយកដ្ឋានការងារបន្តថា លោកនឹងមិនព្រងើយកន្តើយទេ ហើយលោកបានបញ្ជាទៅកាន់មន្ត្រីនាយកដ្ឋានការងារឱ្យបោសសម្អាតពលករបរទេសដែលបានដណ្តើមការងារពលរដ្ឋថៃ រួមទាំងពលករបរទេសដែលធ្វើការខុសច្បាប់ គ្មានលិខិតអនុញ្ញាតធ្វើការ ។ លោកបានបញ្ជាឱ្យមន្ត្រីអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង មិនលើកលែង ព្រមទាំងអនុវត្តវិធានការចុះត្រួតពិនិត្យនៅតាមតំបន់គ្រប់ខេត្ត-ក្រុង ដោយពុំជូនដំណឹងជាមុន ដូចជា ៖ ទីក្រុងបាងកក និងតំបន់ជុំវិញ, ខេត្តភូកេត, សាមុយ, ប៉ាតាយ៉ា និងឈៀងម៉ៃ ដែលជាតំបន់ប្រកបអាជីវកម្មរបស់ពលរដ្ឋថៃ និងជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ហើយអាជ្ញាធររកឃើញថា មានពលករបរទេសជាច្រើននាក់ធ្វើការក្នុងតំបន់ទាំងនេះ ។https://www.matichon.co.th/wp-content/uploads/2018/01/59891B21-026B-4A9B-A6BC-EFD33542E0C2-1024x768.jpeg

លោក Somchai បន្ថែមថា នៅតំបន់យ៉ាវរ៉ាជ, ហួយខ្វាង, ប៉ាកខ្លងតាឡាត, អនុស្សាវរីយ៍ និងផ្សារណាត់ល្បីៗក្នុងតំបន់ផ្សេងៗ ដែលអាជ្ញាធរបានប្រតិបត្តិការនៅឆ្នាំ២០២៤ (ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤) ត្រួតពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មផ្សេងៗដែលបានជួលពលករបរទេស គឺសរុបស្មើនឹង២៥.៦២៨កន្លែង ហើយអាជ្ញាធរបានចាត់វិធានការតាមច្បាប់ ចំនួន៨២០កន្លែង ។

អាជ្ញាធរបានត្រួតពិនិត្យឃើញថា មានជនបរទេសសរុប ចំនួន៣០៦.៥៧៧នាក់ ចូលមកធ្វើការនៅប្រទេសថៃ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ២៣២.១០៦នាក់, ខ្មែរ ៤២.៦៩៨នាក់, ឡាវ ១៨.០០១នាក់, វៀតណាម ២៣៦នាក់ និងជាតិសាសន៍ផ្សេងៗ ចំនួន១៣.៥៣៦នាក់ ។ អាជ្ញាធរបានចាត់វិធានការតាមច្បាប់សម្រាប់ពលករបរទេសធ្វើការខុសច្បាប់ សរុបចំនួន១.៦៨៩នាក់ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ៨៧៥នាក់, ខ្មែរ ៣១៨នាក់, ឡាវ ២៣១នាក់, វៀតណាម ៨៧នាក់ និងជាតិសាសន៍ផ្សេងៗ ចំនួន១៧៨នាក់ ។https://www.matichonweekly.com/wp-content/uploads/2023/09/90294.jpg

អាជ្ញាធររកឃើញថា ជនបរទេសដែលបានដណ្តើមការងាររបស់ពលរដ្ឋថៃ សរុបស្មើចំនួន៧២១នាក់ រួមមាន ៖ ជនជាតិមីយ៉ាន់ម៉ា ៣១៦នាក់, ខ្មែរ ១៧៥នាក់, ឡាវ ១០៦នាក់, ឥណ្ឌា ៦៥នាក់, វៀតណាម ៤២នាក់, ចិន ៥នាក់ និងជាតិសាសន៍ផ្សេងៗ ១២នាក់ ។

ចំណែកការងារដែលជនបរទេសដណ្តើមធ្វើច្រើនបំផុត រួមមាន ៖ ការងារលក់ដូរ, កាត់សក់, បើកបរយានយន្ត និងម៉ាស្សា ។ រីឯការងារដែលជនបរទេសត្រូវបានអាជ្ញាធរថៃចាត់វិធានការតាមច្បាប់ ដោយសារពួកគេមិនអនុវត្តតាមលក្ខខណ្ឌ រួមមាន ៖ ការងារលក់ទំនិញនៅមុខហាង, ជាងសំណង់ និងកម្មករ ។https://opt-news.com/public/upload/news/newsc0c951a12ac19dde9b55393099d34864.jpg

ពលករបរទេសធ្វើការនៅប្រទេសថៃ ត្រូវតែគោរពតាមច្បាប់ថៃ ហើយវាដូចគ្នានឹងជនជាតិថៃ ដែលទៅធ្វើការនៅក្រៅប្រទេស ក៏ត្រូវគោរពច្បាប់របស់ប្រទេសនោះដែរ ។ ហេតុនេះ ពលករបរទេសត្រូវមានឯកសារសម្គាល់ខ្លួន និងលិខិតអនុញ្ញាតធ្វើការត្រឹមត្រូវ ហើយពួកគេត្រូវធ្វើការតាមសិទ្ធិដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារថៃ ពាក់ព័ន្ធនឹងការកំណត់ការងារចំនួន៤០ ហាមជនបរទេសធ្វើដាច់ខាត ។ ករណីជនបរទេសធ្វើការដោយគ្មានលិខិតអនុញ្ញាត ឬធ្វើការងារហួសពីសិទ្ធិរបស់ខ្លួន នឹងត្រូវពិន័យជាប្រាក់ ចាប់ពី៥ពាន់បាត ទៅ៥ម៉ឺនបាត ។

បន្ទាប់មក អាជ្ញាធរថៃនឹងបញ្ជូនពលករបរទេសធ្វើការខុសច្បាប់ទៅប្រទេសកំណើតវិញ ហើយពួកគេមិនអាចស្នើសុំលិខិតធ្វើការនៅប្រទេសថៃ រយៈពេល២ឆ្នាំ គឺគិតចាប់ពីថ្ងៃដែលពួកគេទទួលទោស ។ រីឯថៅកែ ឬកន្លែងអាជីវកម្មណាដែលទទួលយកពលករខុសច្បាប់មកធ្វើការ ឬឱ្យពលករបរទេសធ្វើការហួសពីសិទ្ធិរបស់ពួកគេ គឺថៅកែ ឬកន្លែងអាជីវកម្មនោះនឹងត្រូវបានពិន័យជាប្រាក់ ចាប់ពី១ម៉ឺនបាត ទៅ១សែនបាត សម្រាប់ពលករបរទេសម្នាក់ ។https://www.thailandplus.tv/wp-content/uploads/2024/03/S__142663695_0-e1710832258346.jpg

លើសពីនេះ បើអាជ្ញាធររកឃើញថា ថៅកែ ឬកន្លែងអាជីវកម្មនេះបានប្រព្រឹត្តខុសម្តងទៀត គឺពួកគេនឹងត្រូវជាប់ពន្ធនាគារមិនលើសពី១ឆ្នាំ ឬពិន័យជាប្រាក់ ចាប់ពី៥ម៉ឺនបាត ទៅ២សែនបាត សម្រាប់ពលករបរទេសម្នាក់ ព្រមទាំងមិនអនុញ្ញាតឱ្យថៅកែ ឬកន្លែងអាជីវកម្មនេះជួលពលករបរទេសមកធ្វើការ រយៈពេល៣ឆ្នាំ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីអគ្គនាយកដ្ឋានការងារប្រទេសថៃ ៕

សាលារៀនមួយក្នុងប្រទេសចិនបានបង្កភាពចម្រូងចម្រាសចំពោះការដំឡើងកាមេរ៉ារាប់ស៊ិបនៅក្នុងថ្នាក់

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ យោងតាម South China Morning Post បានចែករំលែកវីដេអូឃ្លីបមួយ ដោយបង្ហាញឱ្យឃើញថា សាកលវិទ្យាល័យ Baoding ខេត្ត Hebei ប្រទេសចិន បានដំឡើងកាមេរ៉ាជាច្រើនព្យួរពីពិដាន ដើម្បីត្រួតពិនិត្យការសិក្សារបស់សិស្សម្នាក់ៗ ដែលធ្វើឱ្យសិស្សមានអារម្មណ៍តានតឹងខ្លាំង។ ទោះបីជាសាលានេះនិយាយថាវាគ្រាន់តែជាជំនួយក្នុងការបង្រៀនក៏ដោយ ក៏កាមេរ៉ាពីលើក្បាលសិស្សម្នាក់ៗ បង្កឱ្យមានភាពចម្រូងចម្រាសពេញបណ្តាញសង្គម។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2024/03/07/750521cb-870a-47f2-82c3-12152a395bc4_e9069745.jpg

ចំនួនកាមេរ៉ាដែលបានដំឡើងនីមួយៗគឺធំល្មមនឹងត្រូវគ្នាទៅនឹងទីតាំងរបស់សិស្ស ដែលធ្វើឱ្យសិស្សសាលានិយាយថាពួកគេមានសម្ពាធ និងមានអារម្មណ៍តានតឹងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ កាមេរ៉ាទាំងនេះដំណើរការតែពេលប្រលងនោះទេ ដើម្បីការពារសិស្សកុំឱ្យលួចមើលគ្នា ហើយចំពោះថ្ងៃរៀនធម្មតាវិញកាមេរ៉ានេះមិនដំណើរការឡើយ។ លោក Sun Jianhua អនុប្រធាននាយកដ្ឋានទទួលបន្ទុកដំឡើងកាមេរ៉ារបស់សាលាបាននិយាយថា គោលបំណងរបស់ពួកគេគឺចង់ឱ្យគ្រូមើលការសរសេររបស់សិស្សក្នុងពេលវេលាជាក់ស្តែងតាមរយៈអេក្រង់នៅក្នុងកុំព្យូទ័រឌីជីថលនៃបន្ទប់បណ្តុះបណ្តាល។

វាក៏អនុញ្ញាតឱ្យសិស្សបញ្ចូលលំហាត់សរសេរអក្សរផ្ចង់របស់ពួកគេ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់គ្រូក្នុងការដាក់ពិន្ទុ។ ទោះយ៉ាងនេះក្ដី រឿងនេះនៅតែបង្កឱ្យមានការជជែកដេញដោលគ្នាលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។ តាមច្បាប់សាលា នាពេលបច្ចុប្បន្ននេះ នៅពេលប្រលង អ្នកណាក៏ដោយដែលលួចថត ឬលួចចម្លងគ្នា និងរំលោភលើភាពឯកជនជាមួយកាមេរ៉ាសុវត្ថិភាពដែលបានដំឡើង អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០០ យន់ (ប្រមាណ ៧០ ដុល្លារអាមេរិក) ឬត្រូវឃុំខ្លួនរហូតដល់ ១០ ថ្ងៃ។https://cdn.i-scmp.com/sites/default/files/styles/1200x800/public/d8/images/canvas/2024/03/07/750521cb-870a-47f2-82c3-12152a395bc4_e9069745.jpg?itok=QphCF66b

បច្ចុប្បន្ននេះនៅក្នុងប្រទេសចិន វាមិនមែនជារឿងចម្លែកទេដែលឃើញករណីចម្រូងចម្រាសនៃការតាមដានវឌ្ឍនភាពនៃការសិក្សា និងអាកប្បកិរិយាសិស្សទាំងនៅសាលា និងនៅផ្ទះ។ នៅក្នុងខែមករា ឆ្នាំ ២០២៤ ក្មេងស្រីម្នាក់នៅភាគខាងកើតប្រទេសចិនបាននិយាយថានាងមានអារម្មណ៍ថប់ដង្ហើមនៅពេលដែលម្តាយរបស់នាងបានដំឡើងកាមេរ៉ាឃ្លាំមើលនៅក្នុងបន្ទប់របស់នាងដើម្បីធ្វើឱ្យប្រាកដថាកូនស្រីរបស់គាត់បានសិក្សានិងធ្វើកិច្ចការសាលា។

នៅខែកុម្ភៈ ឆ្នាំ២០២៤ ម្តាយម្នាក់នៅក្នុងខេត្ត Sichuan បានចាប់ផ្តើមការផ្សាយផ្ទាល់វគ្គសិក្សាប្រចាំថ្ងៃរបស់កូនប្រុសអាយុ 9 ឆ្នាំរបស់គាត់នៅលើ Douyin (TikTok របស់ប្រទេសចិន) ដោយទាក់ទាញមនុស្សរាប់រយនាក់ឱ្យមើលគាត់ធ្វើលំហាត់នៅផ្ទះ។ ម្តាយម្នាក់នេះបាននិយាយថា ឥទ្ធិពលនេះគួរឱ្យភ្ញាក់ផ្អើល កូនរបស់គាត់លែងមានការរំខានទៀតហើយ ហើយធ្វើកិច្ចការផ្ទះលឿនជាងធម្មតា ២ ទៅ ៣ ដង៕

អូស្ត្រាលីនឹងបញ្ជូនឈ្មោះអ្នកបើករថយន្តតាក់ស៊ីក្នុង បញ្ជី.ខ្មៅ បើពុំព្រមចុច Meter

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអូស្ត្រាលីនឹងចាប់ខ្លួនអ្នកបើករថយន្តតាក់ស៊ីយកមកដាក់ទោសតាមច្បាប់ ករណីពួកគេពុំព្រមចុច Meter សម្រាប់គិតថ្លៃធ្វើដំណើរតាមចម្ងាយផ្លូវត្រឹមត្រូវ ព្រមទាំងបញ្ជូនឈ្មោះអ្នកបើកតាក់ស៊ីណាដែលនៅតែរឹងទទឹងចូលក្នុង បញ្ជី.ខ្មៅ ។ ហេតុនេះ អ្នកមានឈ្មោះក្នុងបញ្ជីខ្មៅពុំអាចបើកតាក់ស៊ីបានទៀតទេ ដើម្បីកុំឱ្យពួកគេដើរខ្សែលើអតិថិជន និងអ្នកផ្សេងទៀតយកគំរូតាម ។https://media.cnn.com/api/v1/images/stellar/prod/gettyimages-2084809307.jpg?c=16x9&q=h_833,w_1480,c_fill

បញ្ហាអ្នកបើកបររថយន្តតាក់ស៊ីទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអតិថិជន ដោយសារតែពុំព្រមចុច Meter គឺជាបញ្ហាមួយដែលតែងតែកើតឡើងនៅប្រទេសជាច្រើន សូម្បីតែនៅប្រទេសអូស្ត្រាលី ។ ហេតុនេះ អាជ្ញាធរអូស្ត្រាលីបានដោះស្រាយបញ្ហានេះ និងប្រកាសអំពីគោលការណ៍យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់រថយន្តតាក់ស៊ីទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអ្នកជិះ ខុសពីចម្ងាយផ្លូវត្រឹមត្រូវ ។

អាជ្ញាធររដ្ឋ New South Wales ប្រទេសអូស្ត្រាលី នឹងត្រៀមបញ្ជូនឈ្មោះអ្នកបើកបរតាក់ស៊ីណា ដែលបដិសេធមិនព្រមចុច Meter ឬចុច Meter ប៉ុន្តែគិតថ្លៃធ្វើដំណើរលើសពីតម្លៃជាក់ស្តែងចូលក្នុងបញ្ជីខ្មៅ ពីព្រោះនាពេលកន្លងមក មានករណីអ្នកបើកបររថយន្តតាក់ស៊ីមួយចំនួនទាមទារថ្លៃធ្វើដំណើរខ្ពស់ពីអតិថិជន ។https://greekreporter.com/wp-content/uploads/2014/03/Melbourne-Taxi.jpg

Anthony Wing គឺជាគណៈកម្មការផ្នែកដឹកជញ្ជូនប្រចាំរដ្ឋ New South Wales លើកឡើងថា នឹងមានមន្ត្រីជាង៧០នាក់ រង់ចាំត្រួតពិនិត្យអ្នកបើកបររថយន្តតាក់ស៊ីថា តើពួកគេព្រមអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរដែរឬអត់? បើរកឃើញថា អ្នកបើកតាក់ស៊ីណាម្នាក់ពុំព្រមចុច Meter តាមការស្នើសុំពីអតិថិជនទេនោះ អាជ្ញាធរនឹងចាត់វិធានការផ្តន្ទាទោសជនល្មើសតាមច្បាប់ និងមិនអនុញ្ញាតឱ្យជនល្មើសបើកតាក់ស៊ីបន្តទៀតទេ ។

គេសង្កេតឃើញថា អ្នកបើកបររថយន្តតាក់ស៊ីមួយចំនួននៅប្រទេសអូស្ត្រាលីពុំព្រមចុច Meter ទេ បើទោះជាមានការស្នើសុំពីអតិថិជនអតិថិជនក្តី ។ ហេតុនេះ អាជ្ញាធររដ្ឋ New South Wales ប្រកាសថា អាជ្ញាធរនឹងដាក់ទោសតាមច្បាប់ ព្រមទាំងបញ្ជូនឈ្មោះអ្នកបើករថយន្តតាក់ស៊ីចូលក្នុងបញ្ជីខ្មៅផងដែរ ដើម្បីកុំឱ្យអ្នកផ្សេងទៀតយកគំរូអាក្រក់តាម ៕https://s.yimg.com/ny/api/res/1.2/reyGPAIfvrEAotW2yoCsQg--/YXBwaWQ9aGlnaGxhbmRlcjt3PTY0MDtoPTM5Mw--/https://s.yimg.com/os/creatr-uploaded-images/2023-05/2fb24510-e8aa-11ed-bff7-fcbbf9151c3d

អាកាសធាតុប្រែប្រួលមិនទៀង! ខែមេសានេះ នឹងឡើងកម្តៅដល់៣៨អង្សាសេ តែក៏អាចមានភ្លៀងលាយឡំផ្គររន្ទះ

0

បន្ទាប់ពីបានធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក បានចេញសេចក្តីប្រកាស ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពអាកាសធាតុរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។

យោងទៅលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័រ
បង្ហាញឱ្យឃើញថា៖

-ចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ (El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។
-ដោយឡែកបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងកើនឡើងដល់កម្រិត៧០ភាគរយនៅ ក្នុងខែឧសភា។

ដោយឡែកស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា មានសីតុណ្ហភាពនៅខ្ពស់ជាងមធ្យម ដែលសីតុណ្ហភាពមធ្យមអប្បបរមា ២៦ និងសីតុណ្ហភាពមធ្យម អតិបរមា៣៨°C ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅខ្លាំង។ អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

May be an image of text

អ្នកជំនាញលើកឡើងពីមូលហេតុបណ្តាលឱ្យខេត្តឈៀងម៉ៃមានបរិយាកាសកខ្វក់

0

ប្រទេសថៃ ៖ ខេត្តឈៀងម៉ៃ ប្រទេសថៃ នៅតែប្រឈមនឹងបញ្ហាបរិយាកាសកខ្វក់ជាបន្តបន្ទាប់ ហើយអ្នកជំនាញនានាលើកឡើងថា ខេត្តនេះមានបរិយាកាសកខ្វក់ ដោយសារតែខេត្តនៅជិតគ្នា និងប្រទេសជិតខាងដុតព្រៃមិនឈប់ឈរ ទើបបណ្តាលឱ្យមានផ្សែងពាសពេញបរិយាកាស ។ រីឯមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងបានពន្លឿនការដោះស្រាយបញ្ហាធូលីខ្លាំង ដោយការបញ្ជូនយន្តហោះធំៗមកកាន់តំបន់ប្រឈម ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ខេត្តឈៀងម៉ៃ នៅតែមានធូលីតូចៗយ៉ាងក្រាស់ និងធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរដោយសារមើលផ្លូវពុំឃើញ ។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងហេតុការណ៍ខេត្តឈៀងម៉ៃដែលរាយការណ៍ពីកំដៅ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បង្ហាញថា ខេត្តឈៀងម៉ៃ មានតំបន់ក្តៅ ចំនួន៨៩តំបន់ ហើយមានតំបន់ក្តៅច្រើនបំផុតនៅស្រុកឈៀងដាវ ស្មើ៣២តំបន់ ។https://static.bangkokpost.com/media/content/20210304/c1_2077759_210304055332.jpg

ចំណែកការវាស់គុណភាពខ្យល់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ របស់ការិយាល័យត្រួតពិនិត្យបរិស្ថាន និងការបំពុលប្រចាំខេត្តឈៀងម៉ៃ, ឈៀងរ៉ាយ, ឡាំផូន និងម៉េហុងសន បង្ហាញថា តំបន់ជាច្រើនមានធូលីពុល PM 2.5 កម្រិតខ្លាំង ហើយគុណភាពអាកាសធាតុស្ថិតក្នុងកម្រិតប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្នុងតំបន់ ដូចជា ៖ ឃុំឆាងភឿក, ឃុំស្រ៊ីភូមិ និងឃុំសុថេប ស្រុកមឿង ខេត្តឈៀងម៉ៃ ព្រមទាំងឃុំមឿងណាក់ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។

លោក Panich Inta អ្នកជំនាញផ្នែកវាស់ស្ទង់ធូលី PM 2.5 មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាប្រទេសថៃនិយាយថា ស្ថានការណ៍ផ្សែងអ័ព្ទ និងធូលី PM 2.5 នៅខេត្តឈៀងម៉ៃ ដែលកំពុងជួបបញ្ហានាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីមូលហេតុចម្បងចំនួន២ គឺ ៖ ការដុតព្រៃក្នុងតំបន់ភាគខាងជើងខេត្តឈៀងម៉ៃ និងការដុតព្រៃក្នុងប្រទេសជិតខាង ។ ហេតុនេះ ការដុតព្រៃនៅតាមតំបន់នានាបានកើនឡើងជាបន្តបន្ទាប់ រួមផ្សំនឹងបរិយាកាសមិនផ្លាស់ប្តូរ ទើបធ្វើឱ្យផ្សែងទាំងនេះនៅវិលវល់ និងប្រមូលផ្តុំកាន់តែច្រើនលើបរិយាកាស ។https://media.nationthailand.com/images/news/2018/03/18/30341186/800_815b4481deef879c9ace6b7d09cf7f4a.jpeg

ផ្សែង និងធូលីពុលបានប្រមូលផ្តុំគ្នានៅលើបរិយាកាស ហើយបើទោះជាពេលរសៀលមានខ្យល់បក់មកជួយធ្វើឱ្យបរិយាកាសល្អប្រសើរឡើងក្តី ប៉ុន្តែវាគ្រាន់តែផ្លាស់ប្តូរទិសដៅខ្យល់ឡើង-ចុះប៉ុណ្ណោះ ហើយវាមិនបានធ្វើឱ្យផ្សែង និងធូលីលើបរិយាកាសរសាត់ទេ ។ ជំហានដំបូង គេវាយតម្លៃថា ប្រសិនបើរយៈពេល២ថ្ងៃ ទៅ៣ថ្ងៃនេះ នៅតែគ្មានខ្យល់ព្យុះទេនោះ ខេត្តឈៀងម៉ៃនៅតែប្រឈមនឹងបរិយាកាសកខ្វក់បែបនេះបន្តទៀត ពីព្រោះនៅតំបន់ផ្សេងៗនៅតែបន្តដុតព្រៃជាបន្តបន្ទាប់ ជាពិសេស ការដុតព្រៃជាច្រើនកន្លែងនៅប្រទេសជិតខាង ។

លោក Panich Inta អ្នកជំនាញផ្នែកវាស់ស្ទង់ធូលីបន្តថា ៖ «បើបរិយាកាសស្ងប់ខ្យល់ ផ្សែង និងធូលីនៅប្រទេសជិតខាងនឹងបក់ចូលមកតំបន់ភាគខាងជើងប្រទេសថៃ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ជាពិសេស ខេត្តម៉េហុងសន, ខេត្តឈៀងរ៉ាយ និងខេត្តឈៀងម៉ៃ ។ វាជាបញ្ហាដែលយើងនៅតែពុំអាចដោះស្រាយបាន ហើយពលរដ្ឋរស់នៅក្នុងតំបន់ទាំងនេះត្រូវថែទាំសុខភាពខ្លួនឯង ជាពិសេស គួរពាក់ម៉ាស់ប្រភេទ N 95 ដែលអាចការពារខ្យល់ពុលបាន» ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2023/04/07/THAILAND-ENVIRONMENT-POLLUTION-103553_2.jpg?VersionId=oFxozUz1qrzhAsza2GZZoN9LzhZJdBGK

ចំណែកលោក Rangsan Busmuang ប្រធានមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងនិយាយថា លោកបានបញ្ជូនយន្តហោះធំៗជាច្រើនគ្រឿងមកកាន់ខេត្តឈៀងម៉ៃ ដើម្បីដោះស្រាយបញ្ហាធូលីពុល ហើយយន្តហោះទាំងនេះបានផ្លាស់ប្តូរវេនគ្នាបំពេញភារកិច្ចតាមលក្ខណៈអាកាសធាតុ ។ រីឯនាយកដ្ឋានឧតុនិយមរាយការណ៍ថា នឹងមានខ្យល់ព្យុះរដូវក្តៅ ទើបមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងត្រៀមបំពេញភារកិច្ចនៅស្រុកអមកយ, ស្រុកហត និងស្រុកម៉េជែម ខេត្តឈៀងម៉ៃ ព្រមទាំងស្រុកវាំងនឿ, ស្រុកង៉ាវ ខេត្តឡាំប៉ាង រួមទាំងស្រុកលី ខេត្តឡាំភូន ។

នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លោក Srettha Thavisin បានថ្លែងក្រោយពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ភ្លៀងធ្លាក់ក្នុងតំបន់នឹងជួយធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើង ហើយរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះបន្តទៀត ។ លោកនាយករដ្ឋមន្ត្រីថៃព្រួយបារម្ភពីភ្ញៀវទេសចរ និងពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ ព្រោះបរិយាកាសកខ្វក់នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ហើយលោកនាយករដ្ឋមន្ត្រីជឿថា ការដោះស្រាយរបស់រដ្ឋាភិបាលនាពេលកន្លងមក បានធ្វើឱ្យស្ថានការណ៍ខ្យល់ពុលធ្លាក់ចុះច្រើនជាងឆ្នាំ២០២៣ ៕https://img.jakpost.net/c/2019/03/30/2019_03_30_68847_1553952951._large.jpg