អ្នកឧកញ៉ា គួច ម៉េងលី ខាតជិត៣០មុឺនដុល្លារ និងស្នើឱ្យបើកការស៊ើបអង្កេតលើក្រុមហ៊ុន CIC
អ្នកឧកញ៉ា គួច ម៉េងលី បានចេញមុខទាមទារឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន CIC Plc ដែលរងការចោទប្រកាន់ថា ក្លែងបន្លំប្រាក់វិនិយោគរួមគ្នារាប់សិបលានដុល្លារនៅពេលកន្លងមកនេះ។
អ្នកឧកញ៉ា បានចំណាយទុនជិត៣០ម៉ឺនដុល្លារ វិនិយោគក្នុងក្រុមហ៊ុន ស៊ីអាយស៊ី ភីអិលស៊ី (CIC Plc) ដោយលើកឡើងថា អ្នករងគ្រោះគ្រប់គ្នា ត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។
អ្នកឧកញ៉ាថា បានសង្កត់ធ្ងន់ថា៖”ករណីនេះ មិនគួរមើលរំលងដាច់ខាត ហើយត្រូវតែធ្វើអ្វីមួយ ព្រោះសំណុំរឿងនេះ ជារឿងព្រហ្មទណ្ឌ ដែលគួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត និងដោយបើកចំហរ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមកកាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ”។
ជុំវិញករណីនេះ អ្នកឧកញ៉ា គួច ម៉េងលី បានស្នើឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន CIC ដោយលោកលើកឡើងថា៖”ប្រសិនបើរឿងនេះ នៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅ ក្នុងសង្គម ដែលនាំទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពល ផ្នែកមីក្រូនិង ប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល”៕

















.png)





លោកស្រី ទ្រី ដាណា ថាខ្លួនក៏អាណិតប្ដី ដែលស្រលាញ់លោកស្រី តែប្តីខ្លួននៅជាប់ចំណងជាមួយគ្រួសារខ្លាំងពេក។ លោកស្រីមិនដឹងថាហេតុអ្វីប្តីរបស់ខ្លួនត្រូវគិតគ្រប់ពេល ទាំងដែលបានបែកផ្ទះទៅហើយ។ ជីវិតគ្រួសារពិបាកបំផុត នៅពេលបងប្អូនមើលឃើញយើង ដូចជាធនាគារមួយ ទាំងយើងខំប្រឹងញើសស្រក់ហូររាល់ថ្ងៃ។ ពេលខ្លះ ខ្លួនឆ្ងល់ថា តើត្រូវធ្វើអ្វីខ្លះទៀត តើខ្លួនជំពាក់ពួកគាត់មែនទេ។ សំពាធបែបនេះ លោកស្រីមិនអាចទទួលបានទៀតទេ ហើយខ្ញុំនឹងគិតឡើងវិញ»។












.png)









