Home Blog Page 1155

Samsung Galaxy Ring គ្រោងនឹងបន្ថែមមុខងារកំណត់របបអាហារជាលើកដំបូង

0

បរទេស៖ ចិញ្ចៀនឆ្លាតវៃ Samsung Galaxy Ring ត្រូវបានគេនិយាយថា គ្រោងនឹងបន្ថែមមុខងារកំណត់របបអាហារ ដោយផ្អែកលើការប្រើប្រាស់កាឡូរី និងសន្ទស្សន៍ម៉ាសរាងកាយ BMI ក្នុងគោលបំណងអនុញ្ញាតឱ្យឧបករណ៍តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ ដើម្បីផ្តល់ការណែនាំអំពីអាហារ និងរបបអាហារត្រឹមត្រូវសម្រាប់អ្នកប្រើប្រាស់។

បើយោងតាម NewsBytes ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ថាក្រុមហ៊ុន Samsung បច្ចុប្បន្នបានកំពុងសហការជាមួយ Mobile experience (MX) ដើម្បីនាំយកមុខងារ Samsung Food ទៅកាន់ Galaxy Ring ដោយចិញ្ចៀនឆ្លាតវៃនេះ នឹងតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ពេញមួយថ្ងៃ។ បន្ទាប់មក Samsung Food រួមជាមួយនឹងទូរទឹកកក Samsung ដ៏ឆ្លាតវៃដែលបំពាក់ដោយសមត្ថភាព AI នឹងផ្តល់ការណែនាំអំពីរបបអាហារដែលត្រឹមត្រូវ។https://i.cdn.newsbytesapp.com/images/l59320240320153323.png

អនុសាសន៍ទាំងនេះនឹងត្រូវបានកែសម្រួលដោយផ្អែកលើកត្តាដូចជាការទទួលទានកាឡូរី និងសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ នៅក្នុងបរិយាកាសក្នុងផ្ទះដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា Samsung oven ក៏ត្រូវបានភ្ជាប់ផងដែរ វាអាចកែតម្រូវសីតុណ្ហភាព និងរយៈពេលចម្អិនអាហារដោយស្វ័យប្រវត្តិ។ សម្រាប់កាលបរិច្ឆេទចេញផ្សាយ និងព័ត៌មានលម្អិតនៃការចេញលក់ចិញ្ចៀនឆ្លាតវៃត្រូវបានគ្រោងធ្វើឡើងនៅខែកក្កដាខាងមុខនេះ ជាមួយនឹងការចេញលក់ Samsung Galaxy Z Fold 6 និង Z Flip 6 ជំនាន់ថ្មី។https://www.cnet.com/a/img/resize/0f8a39665cc2f44949c38f0f7c7806698d213a32/hub/2024/02/26/13307227-39d9-4dd3-ab72-e9fef1c10421/samsung-galaxy-ring-mwc-2024-09.jpg?auto=webp&fit=crop&height=900&width=1200

បើតាមរបាយការណ៍ក៏បានបង្ហាញដែរថា Samsung មានបំណងផលិតចិញ្ចៀនឆ្លាតវៃចំនួន ៤០០,០០០ គ្រឿង ជាមួយនឹងសក្តានុពលសម្រាប់ការបង្កើនផលិតកម្មអាស្រ័យលើតម្រូវការទីផ្សារ។ ចិញ្ចៀនឆ្លាតវៃរបស់ក្រុមហ៊ុនកូរ៉េគឺសាមញ្ញណាស់ ដោយគ្មានប៊ូតុង អេក្រង់ ឬអំពូល LED ទេ។ ឧបករណ៍នេះមានមុខងារចំនួនបួនដែលនាឡិកាឆ្លាតវៃមិនមានដូចជា តាមដានអត្រាបេះដូងនៃការគេង អត្រាដកដង្ហើម ចលនាពេលយប់ និងគុណភាពនៃការគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi65zKviSNgqutMdytEqL3zwfkZOhcRlgGmYiiX1toG5X-GZ-yW6g-MyFJR-Bbt8FYSbfHsFsizIzafVVJMR216U6sd1AZIPcoQj0-5Yhj642v5rx8l93sPiGel9s_HRE2SEtU5SCi4vWXBBfoGJ3bipjxjws3wGsK3lIEFehqLgera-_hBM3LLyYAact8/s1200/gsmarena_001.jpg

ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងពឹងផ្អែកលើសូចនាករ Galaxy Ring ដែលវាស់វែងពីអ្នកប្រើប្រាស់ ដោយរួមបញ្ចូលគ្នានូវឃ្លាំងទិន្នន័យធំ និង AI ដើម្បីវិភាគយ៉ាងស៊ីជម្រៅនៃការគេង ដោយហេតុនេះផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងខួរក្បាល។ ទោះជាយ៉ាងណា មនុស្សភាគច្រើនដែលធ្លាប់ប្រើប្រាស់ផលិតផលនេះបាននិយាយដោយផ្ទាល់ថា បើប្រៀបធៀបទៅនឹងការពាក់នាឡិកាឆ្លាតវៃ Galaxy Ring មានអារម្មណ៍ស្រួលជាង៕

ក្រសួងការងារ ស្នើឱ្យកម្មករនិយោជិត Y&W បញ្ឈប់បាតុកម្ម ដោយត្រៀមខ្លួនទៅបើកប្រាក់ឈ្នួលវិញ

0

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រក្សាភាពស្ងប់ស្ងាត់ និងអញ្ជើញទៅបើក ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់ស្តីពីការងារ នៅសាលាខណ្ឌដង្កោ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រសួង បានសង្កត់ធ្ថន់ថា៖” ជុំវិញបញ្ហានេះ ក្រសួងមានថវិកាគ្រប់គ្រាន់ពីនីតិវិធីលក់ឡៃឡុង សម្រាប់បើកផ្តល់ជូនបងប្អូនកម្មករនិយោជិតទាំងអស់។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញារក្សាការពារផលប្រយោជន៍ស្រប ច្បាប់របស់បងប្អូនកម្មករនិយោជិតទាំងអស់ មិនឱ្យបាត់បង់ឡើយ”។

ក្រសួង ក៏បានបន្ថែមថា៖”សូមបងប្អូនកម្មករនិយោជិតទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងត្រៀមឯកសារ ដើម្បី ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃខាងមុននេះ និងសូមកុំចូលរួមសកម្មភាពណាមួយដែល នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬផលប្រយោជន៍សាធារណៈ និងឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ”៕

 

 

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានជំនន់ទឹកភ្លៀងនៅខេត្តឈុនបុរី និងទីក្រុងបាងកក

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា កាលពីល្ងាចថ្ងៃទី១៩ ខែមីនា រហូតដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តឈុនបុរី និងទីក្រុងបាងកក ប្រទេសថៃ ហើយបណ្តាលឱ្យទឹកលិចផ្លូវជាច្រើនកន្លែង ខណៈប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ បានធ្វើឱ្យការធ្វើដំណើរនៅតាមដងផ្លូវនានាកកស្ទះខ្លាំង និងមានគ្រោះថ្នាក់កើតឡើងទៀតផង ។https://image.bangkokbiznews.com/uploads/images/contents/w1024/2023/07/S46KV11cD29BDjdVuopZ.webp?x-image-process=style/lg-webp

សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឥទ្ធិពលខ្យល់ព្យុះរដូវក្តៅបានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅស្រុកស្រ៊ីរ៉ាឆា ខេត្តឈុនបុរី ។ ក្រោយពីភ្លៀងធ្លាក់រួចមក ស្រុកស្រ៊ីរ៉ាឆា ក៏កើតជំនន់ទឹកភ្លៀងភ្លាមៗ ដែលបង្កការខូចខាតអស់ទ្រព្យសម្បត្តិជាច្រើន ។ រីឯរថយន្ត និងម៉ូតូជាច្រើនគ្រឿងបានខូចខាតដោយសារការលិចទឹក ។https://resource.nationtv.tv/uploads/images/contents/w1024/2022/07/aOVlfZMUrxtO6PlqmS4d.webp?x-image-process=style/lg-webp

ដោយឡែក កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អ្នកបើកបរយានជំនិះផ្សេងៗនៅតាមដងផ្លូវក្នុងទីក្រុងបាងកក បានចំណាយពេលវេលាបើកបរយូរជាងពេលធម្មតា ក្រោយពីមានភ្លៀងធ្លាក់នៅតំបន់ជាច្រើនក្នុងទីក្រុង និងបរិវេណជុំវិញទីក្រុង ។ ទំព័រហ្វេសប៊ុកឈ្មោះ FM91 Trafficpro បានរាយការណ៍អំពីស្ថានភាពចរាចរណ៍ជាច្រើនកន្លែងក្នុងទីក្រុងថា គេបានប្រទះឃើញទឹកលិចផ្លូវខ្លាំង និងមានគ្រោះថ្នាក់ផ្សេងៗផងដែរ ។

ខាងក្រោមនេះ គឺជាការដកស្រង់នូវតំបន់មួយចំនួនក្នុងទីក្រុងបាងកក ដែលរងផលប៉ះពាល់ក្រោយពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២០ ខែមីនា ៖

-ម៉ោង៨និង៩នាទី ៖ ទឹកលិចនៅផ្លូវរ៉ាមខាំផែង បានបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស នៅមុខមន្ទីរពេទ្យរ៉ាមខាំផែង
-ម៉ោង៨និង២១នាទី ៖ ទឹកលិចនៅផ្លូវស៊ុនថនកូសា បានបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេស នៅមុខនាយកដ្ឋានគយ
-ម៉ោង៨និង២៦នាទី ៖ នៅផ្លូវសុខុមវីត ៣ មានមែកឈើជាច្រើនបាក់ធ្លាក់នៅលើផ្លូវ ដែលបណ្តាលឱ្យការធ្វើចរាចរត្រូវផ្អាកមួយរយៈ
-ម៉ោង៨និង៣២នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស មានលិចទឹកខ្លាំងក្រោយពីភ្លៀងធ្លាក់ ដែលធ្វើឱ្យរថយន្តតូចៗពុំអាចបើកបរឆ្លងកាត់ផ្លូវនេះបានទេ ទើបបណ្តាលឱ្យ
ស្ទះចរាចរណ៍ខ្លាំងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZoA3fXN2rCt2FAiPJqbO77YLl4ECyoccfT3KYsZAA4xFEbJC3t2NFoHptpidIf9p0yvHh_oGIesjbq-fUqCP0w0G_pMeAuUfXeaO2azy6ojsoW3Gc9KXq-r8cJf7Utr6CEG-Zb3EG-olTVMwEy62VImd-0KubKf1ADuim8_Yrk7G_huFJtUpi2opxgM/s1200/5EA7407F-E182-42BC-9188-4E1D2C9E50BB.jpeg
-ម៉ោង៨និង៣២នាទី ៖ ទឹកលិចខ្លាំងនៅផ្លូវខាងក្រោយសាកលវិទ្យាល័យរ៉ាមខាំផែង
-ម៉ោង៨និង៥៩នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា ចំនួន៥គ្រឿង និងបណ្តាលឱ្យស្ទះចរាចរណ៍ខ្លាំង
-ម៉ោង៩និង៧នាទី ៖ នៅផ្លូវរ៉ាជ្ជព្រឹក្ស នៅចំណុចស្ពានឆ្លងផ្លូវពេជ្រក្សេម មានទឹកលិចខ្លាំងបណ្តាលឱ្យស្ទះចរាចរណ៍
-ម៉ោង៩និង២១នាទី ៖ ស្ទះចរាចរណ៍ខ្លាំង ហើយយានជំនិះផ្សេងៗមិនអាចបើកបរទៅមុខរួចទេ នៅចំណុចផ្លូវក្រោមដីឈ្មោះ ណាខនអ៊ីន ទៅកាន់ស្ពានឆ្លងប្រឡាយមហាសាវ៉ាត់ ។ ការស្ទះចរាចរណ៍នេះ រហូតដល់ចំណុចឡើងស្ពានឆ្លងផ្លូវវរថភ្លើងតាលីងឆាន់ និងគល់ស្ពានឆ្លងផ្លូវរតនាធិបេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUd8112sjccQmeHjou4pFu6TZGS-6gUnSW0dUd_UYNWCr2Juw_d4GyK2stg4sT9yJDbZ3JPTzowJ3pRkySGdYwZr_k2X0ypNb-jjflLHtjGqPrGw9fX_clgiueD70TtRrQvmc9gDJ7WfjVFXy1rKVU5vQ415OhdtHFzU6IsmL7c0wAyeHzaepmnANRNZ8/s1600/news-a2e0e5f.jpg

គួរបញ្ជាក់ថា ក្រោយពីការិយាល័យឧតុនិយមប្រទេសថៃបានប្រកាសនាពេលកន្លងមកថា នឹងមានខ្យល់ព្យុះរដូវក្តៅបោកបក់មកកាន់ប្រទេសថៃ ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឃើញថា ភ្លៀងបានធ្លាក់ខ្លាំងនៅខេត្តឈុនបុរី និងទីក្រុងបាងកក ដូចគ្នានឹងការព្យាកររបស់ការិយាល័យឧតុនិយម ៕

Elon Musk ថា AI នឹងឆ្លាតជាងមនុស្សក្នុងពេល ៥ ឆ្នាំខាងមុខទៀត

0

បរទេស៖ Elon Musk បាននិយាយថា Al ទំនងឆ្លាតជាងមនុស្សជាតិទាំងអស់នៅលើផែនដីក្នុងរយៈពេល ៥ ឆ្នាំក្រោយ ប៉ុន្តែប្រធានវិស្វករ AI របស់ Meta មិនយល់ស្របនឹងគំនិតនេះទេ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បើយោងតាម Business Insider បានឱ្យដឹងថា ស្ថាបនិក Elon Musk បានអធិប្បាយលើវេទិកា X ថា នៅឆ្នាំ២០២៩ ប្រព័ន្ធបច្ចេកវិទ្យា AI នឹងឆ្លាតជាងមនុស្សជាតិទាំងអស់នៅលើផែនដី។ គាត់បាននិយាយថា សាកលវិទ្យាល័យ Stanford បានរៀបចំសន្និសីទមួយ ដោយអញ្ជើញមនុស្សរាប់រយនាក់ជុំវិញពិភពលោកមកទស្សន៍ទាយអនាគត AI ។https://media.wired.com/photos/5955a8adcbd9b77a41915801/master/w_2560%2Cc_limit/elon-musk-ai-LW3A1386-s.jpg

ទន្ទឹមនឹងនេះ លោក Yann LeCun ដែលជាប្រធានវិស្វករ AI របស់ Meta បានបញ្ចេញមតិថា សេណារីយ៉ូនៃ AI ដែលឆ្លាតជាងមនុស្សនឹងមិនលេចឡើងភ្លាមៗដូចដែល Musk បានព្យាករណ៍នោះទេ។ គាត់បានលើកឧទាហរណ៍អំពីការប្រើវេទិការថយន្តបើកបរដោយខ្លួនឯង ដោយពន្យល់ថា ប្រសិនបើនោះជាការពិត យើងនឹងមានប្រព័ន្ធ AI ដែលនឹងបង្រៀនខ្លួនឯងឱ្យបើកបររថយន្តជាមួយនឹងការអនុវត្ត ២០ ម៉ោងហើយ ប៉ុន្តែតាមពិតទៅយើងនៅតែមិនមានប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិពេញលេញនោះទេ និងអាចជឿទុកចិត្តបាន ទោះបីជាប្រព័ន្ធរបស់ Musk មានទិន្នន័យបណ្តុះបណ្តាលរាប់លានម៉ោងក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKOLYyQJ_P68-Ben80lSUFk3kuRIeT962eiGQMxqT9ozsaMtSTjx6_TYQ7n1rsdjjfwXjviXNsZ4uUWhe3GflpnDzaJIYtZ4es_lEJlTsOFbpcZtBbvPDZqc_Iq9pJYzCIxq0zkmcl_-VYwXplC5zTl-NRn1lE2JkdfCstpmntsnchycV4VpG30TKkKqU/s1456/elon_musk_robot.png

ទោះជាយ៉ាងណា Musk មិនបានឆ្លើយតបទៅនឹងខំមិននេះទេ។ កាលពីមុនគាត់បានសន្យាម្តងហើយម្តងទៀតថានឹងនាំយកមុខងារបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញដល់រថយន្ត Tesla ប៉ុន្តែរហូតមកដល់ពេលនេះមិនមានម៉ូដែលណាមួយដែលសម្រេចបាននូវសមត្ថភាពនោះទេ។ នៅខែឧសភាឆ្នាំ ២០២៣ Musk ធ្លាប់បាននិយាយថា AI នឹងបង្កគ្រោះថ្នាក់ខ្លាំងនាពេលអនាគត ដោយពួកគេអាចអភិវឌ្ឍទៅជាប្រភេទនៃភាពវៃឆ្លាតទំនើប និងមានសមត្ថភាពលើសប្រព័ន្ធមនុស្ស។ ទន្ទឹមនឹងនេះអ្នកវិទ្យាសាស្ត្រ LeCun ចាត់ទុក AI មិនមែនជាការគំរាមកំហែងពិតប្រាកដឡើយ ព្រោះកម្រិតស៊ើបការណ៍របស់ AI គឺទាបជាងបញ្ញារបស់មនុស្សឆ្ងាយណាស់។https://cdn.britannica.com/47/246247-050-F1021DE9/AI-text-to-image-photo-robot-with-computer.jpg

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទ VivaTech ក្នុងទីក្រុងប៉ារីស កាលពីខែមិថុនាកន្លងទៅ អ្នកវិទ្យាសាស្ត្រ LeCun ក៏បាននិយាយផងដែរថា AI មិនអាចមានសមត្ថភាពគ្រប់គ្រងមនុស្សពិតប្រាកដទេ។ ជាឧទាហរណ៍ គាត់បាននិយាយថា chatbots ដូចជា ChatGPT នៅតែមានដែនកំណត់សំខាន់មួយ៖ ពួកគេត្រូវបានបណ្តុះបណ្តាលតែលើអត្ថបទប៉ុណ្ណោះ ហើយមិនអាចចាប់យកបទពិសោធន៍របស់មនុស្សបានពេញលេញនោះទេ។ ដូច្នេះហើយគាត់ជឿថា អ្នកជំនាញជាច្រើនគ្រាន់តែព្យាយាមបង្កើតការភ័យខ្លាចជុំវិញការគំរាមកំហែងរបស់ AI ប៉ុណ្ណោះ៕

កុយ អេនណា វិលមកវិញមានបំណងចង់ប្រកួតបវរកញ្ញាម្តងទៀត តែរង់ចាំការអនុញ្ញាតពីស្ថាប័ន Miss Grand Cambodia

0

ក្នុងអំឡុងពេលចូលរួមកម្មវិធីមួយនាពេលថ្មីៗនេះ កុយ អេនណា បានបង្ហើបថាការវិលមកកម្ពុជានេះនាងមានបំណងចង់ចូលរួមប្រកួត Miss Grand Cambodia 2024 ពិតៗ ប៉ុន្តែស្ថិតក្នុងដំណាក់កាលរង់ចាំអនុញ្ញាតពីស្ថាប័នជាមុនសិន ខណៈនាងបានស្នើសុំប្រកួតថ្មីជាច្រើនដង។ ជាមួយគ្នានេះ អេនណា ក៏បានលើកដៃស្នើសុំលោកស្រី អ៊ឹម សុគន្ធា ជួយបើកឱកាសឱ្យនាងផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXimXBvPTrjyFyRiffPEfdLY-Yw0SRSLIKaFBmZ_HzfrT096hIPYBFh3lyfyyMoUL55WiAnifK3MLuiqBrAUlRW19sIU_WpTGzRUJAj5UC_1IzdPOm3BmbXb4TLTHDvArjtZeXJ9SK3OSf-gl5VqPzSQ6chUx55i9cmVSJKwrWoYaKkDhS-ha5sjyY8N8/s2048/image_2024-03-20_15-45-04.png

កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia2023 បានវិលត្រលប់មកកម្ពុជាវិញហើយបន្ទាប់ពីទៅដល់ទឹកដី នូវែលសេឡង់ (New Zealand) បានមួយរយៈពេលខ្លី។ គ្រាន់តែឈានជើងមកដល់មិនទាន់បានប៉ុន្មានផង បវរកញ្ញារូបនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រវិស័យបវរកញ្ញាដោយសារតែបានឃើញនាងបង្ហោះរូបស្ទាយថ្មីជាច្រើននិងដំរួយចង់ប្រលូកលើវិស័យនេះម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9t1vFI4wHOMYsjvYNdWOrcDXdE9x2X4rD6FobEsAfRnPhbFLAxJZG4okiDKHhHfBbPYfnjqAOtCnj0kpSOx6gNVMR-GhA65I0lev2GkgqYgc8WjFg9pO0Xn2gYak9Q3Dt5mKxPKNtMoiZLUa9zcVKIgmiponBSk4svhvqJaBu-H-VQNFcJwMcDSM3yi8/s2048/image_2024-03-20_15-45-08.png

នាយប់ថ្ងៃទី១៩ ខែមីនា ស្រីស្អាត កុយ អេនណា បានចូលរួមកម្មវិធីមួយដោយបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌ក្នុងស្រុកក្នុងឱកាសនាងវិលមកកម្ពុជាម្តងទៀតបន្ទាប់ពីចាកចេញទៅក្រៅប្រទេស។ ក្នុងវីដេអូមួយ កុយ អេនណា បាននិយាយថា « និយាយឱ្យស្មោះត្រង់ចេញពីចិត្តទៅនាងនឹងវិលត្រលប់មកវិញនេះដោយមានចិត្តចង់ចូលរួមប្រកួត Miss Grand Cambodia 2024 ពិតៗតែនាងកំពុងតែមានការស្នើសុំទៅដល់ខាងស្ថាប័ន Miss Grand Cambodia ដោយបានលើកទៅជាច្រើនដងហើយ ប៉ុន្តែពេលនេះកំពុងតែស្ថិតនៅក្នុងការរង់ចាំពីស្ថាប័នផ្ទាល់ផងដែរក្នុងការបើកឱកាសឱ្យនាងអាចចូលរួមប្រកួតនៅក្នុងកម្មវិធីឆ្នាំនេះ។ ឆ្លៀតក្នុងឱកាសនេះ កុយ អេនណា បានលើកម្រាមដៃ១០សំណូមពរទៅកាន់លោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ជួយបើកឱកាសឱ្យនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEwJxEVJ3FV868_Z1oB_65SugjXsfpAbRPfY7rzVECtGKIDY_dgXFEG9mSJ4Hcux0sg2O1iuDR3QiEVfayN-Ge3_wYHDrVcY33llr206090XtMHQYcoi8TKx9MZ_Qe_qfHB8JgIqB_ELtOhKA4vCvc3mpNyvLtTRKGfztF2z7W9quzOISbBM_k4StkkE/s2048/image_2024-03-20_15-45-13.png

គួរបញ្ជាក់ផងដែរថា ការប្រកួតឆ្នាំមុន កុយ អេនណា ឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជនទោះបីជាជាប់លំដាប់រងទី១ក្តី។ លើសពីនេះ កុយ អេនណា ក៏ទទួលបានការចាប់អារម្មណ៍ពីលោក ណាវ៉ាត់ ដូចគ្នានិងបាននិយាយឱ្យ កុយ អេនណា វិលត្រលប់មកប្រកួតម្តងទៀត។ ប្រសិនជានាងអាចចូលរួមប្រកួតឆ្នាំនេះបានពិតមែនច្បាស់ណាស់ឆាក Miss Grand Cambodia 2024 នឹងកក្រើកជាក់ជាមិនខានព្រោះប្រមូលផ្តុំដោយជើងខ្លាំងជាច្រើនរូបចូលរួមប្រកួត៕

វណ្ណដា និង Ruthko លេចមុខក្នុងទស្សនាវដ្តី Lifted Asia ក្នុងឱកាសគម្រប់ខួប៣ឆ្នាំ

0

តារារ៉េបកម្ពុជាពីររូបរួមមាន ម៉ាន់ វណ្ណដា និង Ruthko គ្រូបង្វឹកក្នុងកម្មវិធី The rapper Cambodia បានលេចមុខក្នុងទស្សនាវដ្តី Lifted Asia រួមជាមួយតារារ៉េបជាច្រើនរូបទៀតនៅក្នុងតំបន់អាស៊ីក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃការបង្កើតទស្សនាវដ្តីឌីជីថលនេះ។ ទន្ទឹមនឹងនេះទស្សនាវដ្តីបានដកស្រង់សម្តីដ៏ល្អរបស់អ្នកទាំងពីរដោយ វណ្ណដា បានលើកឡើងថានឹងបង្កើតអ្វីដែលថ្មីតែមិនបោះបង់អ្វីដែលជាអត្តសញ្ញាណនិងវប្បធម៌សិល្បៈខ្មែរ។ ចំណែក ឯ Ruthko បានប្រៀបធៀបជីវិតខ្លួនឯងទៅនឹងផ្កាឈូកដុះចេញពីភក់ទៅជាផ្កាស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjDo28l-54OPZRW6zAxD3aiAsw6frIN6BJLd451nE7yxRbvmHMmN4vUPhA4CTeNTJBMBPWtfhHcQpKF3QKk48PiqpvudxSVH835XCW4Wq3NYwVjoYHAhkawTi50N9pm_l6cMaLrH94lAJCmFKMwtdYVZO5UobZjHmVmXgCm0ZbgncloDXCsXF3Zv0mYo/s1440/image_2024-03-20_13-44-33.png

Lifted Asia បានបង្ហោះរូបមួយសន្លឹករបស់តារារ៉េប វណ្ណដា ដែលស្រង់សម្តីរបស់តារាចម្រៀងរូបនេះដែលសរសេរជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំនឹងនៅតែងនិពន្ធ ឬច្រៀងក្នុងទម្រង់ខ្មែរ ជាភាសាខ្មែរ ហើយមានលាយជាភាសារអង់គ្លេសខ្លះដូចរាល់ដង។ ប្រហែលជាថ្ងៃណាមួយខ្ញុំនឹងព្យាយាមបន្ថែមភាសាផ្សេងទៀតនៅក្នុងបទចម្រៀងរបស់ខ្ញុំ ជាមួយនឹង flow ថ្មី រសជាតិថ្មី អ្វីដែលថ្មី តែខ្ញុំមិនបោះបង់អ្វីដែលជាអត្តសញ្ញាណ និង វប្បធម៌សិល្បៈរបស់ខ្ញុំឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj336KZOC7tjPK7ca5rCvxWld8ypU6lQArI-Ajg7JYSxMZMH0FmYD8QP98iKjfpadzmrhvePSXg23LMQrCC6CWfb-UFvW55s3LbOO9G6e4YXPYqNn7DAKHEMZJ1JfOsQQmW9vhUKaOErNzLmsCHGpExO9x36k1moWJkknAPhCgIQgsY2oXI18dCOZ9EVrY/s2048/image_2024-03-20_14-22-42.png

ចំណែកឯតារារ៉េប Ruthko វិញ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាមួយបទថ្មីមានចំណងជើងថា «បងមកពីស្រុកលិច»សហការជាមួយ វុទ្ធា ក៏បានលេចមុខក្នុងទស្សនាវដ្តីនេះដូចគ្នា។ សម្តីរបស់ Ruthko ដែលត្រូវ Lifted Asia ចុះផ្សាយមានអត្ថន័យថា «ខ្ញុំចូលចិត្តប្រៀបធៀបជីវិតរបស់ខ្ញុំទៅនឹងផ្កាឈូកកើតចេញពីភក់ ទៅជាផ្កាដ៏ស្រស់ស្អាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVwrtmhSspBPA-FoC9NRsaTwSJLuu9t366Z4TfdYwEiTCntgEFMy4UJpjGXWYM71qGahFQiQuznZeOtKIWphITJMFgjp9Tqx3KrRyC5pLsXMiP393hV8u2Bb2P5Ky0lbfCGIwaDMTRJudhLHE5Oo6Q54nYEMgxoXv3-z2Do5u9LYY8zxRYbpRSjvl8VXk/s1350/image_2024-03-20_13-37-31.png

តារារ៉េបកម្ពុជាពីររូបនេះដែលបានលេចមុខក្នុងទស្សនាវដ្តី Lifted Asia ជាមួយតារារ៉េបជាច្រើនទៀតនៅក្នុងតំបន់អាស៊ី គឺក្នុងឱកាសនៃការកកើត Lifted Asia ដែលមានរយៈពេល៣ឆ្នាំ។ ទន្ទឹមនឹងចម្រាញ់ យកតារាផ្សេងៗអមមកជាមួយនូវការលើកឡើងពីទស្សនៈផ្សេងៗ របស់តារារ៉េបល្បីៗទស្សនាវដ្តីឌីជីថលនេះបានរៀបរាប់ពីការបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយតន្ត្រីឌីជីថលថ្មីស្របពេលមានជំងឺរាតត្បាតកើតឡើងដើម្បីស្វែងយល់ពីវិស័យតន្រ្តីហ៊ីហបនៅតំបន់អាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKMc8fwqOf3yJhIOfgsL0v60quesktFLga2JpZomsm_1ma_x4wkmzVBKk6mzU43HLlgkUagfGpFQQqXeeq8_0zAQHxmM-Xfq2K2W8rnY28yriK6tMOot_eqoh6Wa6pS3DOOUSLZ0BaE3mwANSowNPys-nWX8kb48ry7y_za2OKGLDeUutebEW2dpbhHE/s1350/image_2024-03-20_13-37-30.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលអ្នកទាំងពីរមានឈ្មោះនៅក្នុង Lifted Asia ខណៈកាលពីខែមិថុនា ឆ្នាំ២០២៣ វណ្ណដា និង Ruthko ក៏ជាប់ឈ្មោះក្នុងបញ្ជី LiFTED ៥០ ដូចគ្នាដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ ក្នុងនោះ វណ្ណដា បានឈរនៅលេខរៀងទី៦ ខណៈដែរ Ruthko ម្ចាស់បទ «សុរា» ឈរនៅលេខរៀងទី៤៦នៅក្នុងបញ្ជីនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-8LxwE52Y-aY5Yezp0JmJZfpdZtGhIdjNCt3FkOuEJGpzvHiZxSJ22GWZhlbXOxvAJlAD6dWJqLaudX6m3bWZFYIipmyCFqaNd_mHoE5W0q6QZnJP9ZMT7vfu1rbT7bbl6QP__NyxajSNoLQZkBlm7geJH1a-Ae1mNmEuadGjxOyLvMflVaYnmfBwWc/s1350/image_2024-03-20_13-37-29.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបថាភាពយន្ត«ប្រុសលក់ខ្លួន» ដំណើរការយ៉ាងរលូននៅប្រទេសថៃខណៈសាច់រឿងថ្មីមិនចម្លងអ្នកណា

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបប្រាប់អ្នកគាំទ្រថាបន្ទាប់ពីសម្ពោធភាពយន្ត «ប្រុសលក់ខ្លួន» នៅប្រទេសថៃរឿងនេះកំពុងដំណើរការយ៉ាងរលូនដោយដំបូងគ្រោងចាក់បញ្ចាំង២០កន្លែងប៉ុណ្ណោះប៉ុន្តែពេលនេះមានការចាក់បញ្ចាំងរហូត៨៦រោងកុននៅប្រទេសថៃ។ បវរកញ្ញារូបនេះបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនឹកស្មានមិនដល់នោះទេ ខណៈរូបនាងថាសាច់រឿងនេះថ្មីមិនចម្លងអ្នកណាមានច្រើនរសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9r-UoVBPBkvJ6OxOBVmVlQApShG9_96xToRNceLXnjXEH4Qpuq2LINXtdzrjpY1sIkVQkOruNW4z7XolFX325FtABJ0pQaQpPTO3SlEAPPr0bSwJWR7pC65UvpXYR-g-FnFy5WCWX9aYId6B1aH7f-y27K967wk3Ct86sCITKZj9RrJHPsZkXXe6K184/s2048/image_2024-03-20_11-41-17%20(2).png

នៅល្ងាចថ្ងៃទី១៩ ខែមីនា ភាពយន្តខ្មែរមានចំណងជើងថា «ប្រុសលក់ខ្លួន» ឬ Rent Boy ដែលមានតួល្បីៗជាច្រើនដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី តារាប្រុសមីយ៉ាន់ម៉ា បៃ តាកន តារាសម្តែង ខាត់ វៃហាំង រួមទាំងតារាថៃ តារាវៀតណាម បានសម្ពោធជាផ្លូវការនៅប្រទេសថៃ ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុនថៃនាថ្ងៃទី២១ ខែមីនា នេះ។ ក្រោយពីសម្ពោធរឿងនេះរួច ពេជ្រ វត្តី សារ៉ាវឌ្ឍី បានLive ជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួនដោយសារតែមានដំណឹងល្អ។

មុននឹងបង្ហើបដំណឹងល្អ Miss Grand Cambodia 2022 រូបនេះក៏មិនភ្លេចអរគុណដល់អ្នកគាំទ្រព្រោះបើមិនមានអ្នកគាំទ្រនោះទេនាងគ្មានថ្ងៃនេះឡើយ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា នាងទើបទទួលបានដំណឹងភាពយន្ត ប្រុសលក់ខ្លួន នឹងមានការចាក់បញ្ចាំង៨៦រោងកុននៅប្រទេសថៃ វាជាតួលេខដ៏ច្រើនសឹងតែ៥០ភាគរយទៅហើយនៅក្នុងរោងកុន ខណៈរឿងនេះនឹងមានការចាក់បញ្ចាំងចំនួន៥ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvtkCb_gNXzRMhRmndgWtqpE8f5d_T1-wzs7RJ13KVM1QQgiw2r-rf2dPdCsgCQCQxOHOst9taCA591jxeKnHHQz-4u-Bp0BIYQlfZDTOhmGbQyWONL-XQu86CxCLTsxeZmmVs93j4KcpYWWJFyOydp5iihWQaC8Qq2AhOiW8n4HriY4nb6auA1-cTsb0/s1440/image_2024-03-20_11-41-19.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងទៀតថា មានការចាប់អារម្មណ៍ច្រើនដោយសារតែរឿងនេះថ្មី មិនCopy ពីសាច់រឿងណាមួយទេដែលជាការគិតថ្មីរបស់អ្នកនិពន្ធមានទាំងកំប្លែង និងស្នេហាផ្អែមល្អែមហើយណាមួយគឺគេចង់មានការគាំទ្រនៅក្នុងតំបន់អាស៊ី ដែលមានលក្ខណៈជាសមាគម។

លំដាប់រងទី៥លើឆាកអន្តរជាតិរូបនេះ បាននិយាយទៀតថា «នាងមិននឹកស្មាននោះទេដោយសារតែដំបូងគ្រោងចាក់បញ្ចាំងតែ២០រោងប៉ុណ្ណោះ ប៉ុន្តែនៅពេលគេបានមើលនៅថ្ងៃសម្ពោធ មើលសាច់រឿងទាំងអស់ទទួលបានការគាំទ្រពីផេក Miss Grand Internatonal ផុសបានចំនួន១M ធ្វើឱ្យគ្រប់បែបយ៉ាងដំណើរការទៅយ៉ាងរលូន ហើយការគាំទ្រពីប្រទេសយើងទៅច្រើនទើបធ្វើឱ្យរឿងនេះកើតឡើងបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitpVGhikIqtoJtjY_6witMXJhZMvZxz4G48vUv_nSnB1-19CYu3EKw0U0JnFo8s2aNbmM-14zhBydVbDv3ax8AgUmr_kegWZHLr726NerHUuQJhBdZaW65nj82X1djG_wVzuRxRVvi0nOgTisRPJFwQeu9h_wZRn3xNFxbKRJp2ip2oUrU_9ndx7tHmag/s1440/image_2024-03-20_11-41-20.png

គួរបញ្ជាក់ថា ភាពយន្ត ប្រុសលក់ខ្លួន បានចាក់បញ្ចាំងក្នុងរោងកុនប្រទេសកម្ពុជាកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣។ ភាពយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនព្រមទាំងរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់៕

នារីៗដែលនិយមតរោមភ្នែក ត្រូវតែដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ទាំងនេះ

0

បច្ចុប្បន្នការតរោមភ្នែកគឺបានផ្ដល់ភាពងាយស្រួលដល់នារីសម័យថ្មី មិនឱ្យពិបាកប្រើម៉ាស្ការ៉ា ថែមទាំងអាចកុម្ម៉ង់ម៉ូដយ៉ាងណាឱ្យសក្ដិសម នឹងអ្វីដែលយើងចង់បានទៀតផង។ ជាងនេះទៅទៀត សរសៃរោមភ្នែកសប្បនិម្មិតទាំងនោះ ធ្វើឡើងពីវត្ថុធាតុដើមធម្មជាតិដូចជា អំពីសូត្រនិងរោមសត្វ ឬសរសៃប្លាស្ទិកជាដើម។ ពិតណាស់ ទោះបីជាវិធីនេះធ្វើឱ្យស្ត្រីមានសម្រស់ស្រស់ស្អាតក៏ដោយ ក៏វាបង្កឱ្យមានហានិភ័យចំពោះស្បែកផងដែរ។ ដូច្នេះយើងត្រូវចាំបាច់រកអ្នកជំនាញដែលមានស្តង់ដារត្រឹមត្រូវ ដើម្បីជៀសវៀងហានិភ័យទាំងនេះ។https://www.insigniahairanddayspa.com.au/wp-content/uploads/2019/12/lash-extensions.jpg

ទោះជាយ៉ាងណាក៏ដោយ ការតរោមភ្នែកគឺត្រូវប្រើប្រាស់សារធាតុគីមី និងសារធាតុផ្សំមួយចំនួនដែលអាចនឹងរលាក ឬបង្កគ្រោះថ្នាក់ដល់ស្បែករបស់យើងបាន។ ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងសារធាតុគីមី ដែលប្រើក្នុងអំឡុងពេលតនោះអ្នកអាចជួបប្រទះផលប៉ះពាល់ក្នុងរយៈពេលពីរទៅបីថ្ងៃដូចជា៖ ក្រហមភ្នែកដូចចង់ចេញឈាម, រលាកភ្នែក, រមាស់ភ្នែក, មានការឈឺចាប់, មានដំបៅឬកន្ទួលរមាស់នៅតំបន់ភ្នែក, ក្រហមនិងរលាកភ្នែកឬត្របកភ្នែក, និងហើមភ្នែកជាដើម។https://img.grouponcdn.com/bynder/32mq4grUvRwC8VcdKf17BCg1nEdr/32-2048x1229/v1/t600x362.jpg

គ្រឿងផ្សំមួយចំនួន ដែលមានជាទូទៅក្នុងការតរោមភ្នែករួមមាន៖ ជ័រ, ម្សៅសែលុយឡូស, cyanoacrylates, អាស៊ីត benzoic, និងformaldehyde។ ទន្ទឹមនឹងនោះក៏មានគ្រឿងផ្សំមួយចំនួននៅក្នុងថ្នាំដករោមភ្នែកសប្បនិម្មិតចេញរួមមាន៖ formaldehyde, propylene glycol, និងgeraniolជាដើម។ សូមបញ្ជាក់ដែរថា ការរតរោមភ្នែកនឹងធ្វើឱ្យរោមភ្នែកពិតស្រួយឬស្ដើងតាមជាក់ស្ដែង ហើយបើអ្នកមានការប្រតិកម្មឈឺភ្នែកនៅផ្ទះអ្នកអាចសាកធ្វើតាមវិធីខ្លះៗដូចជា៖ ស្អំទឹកកក, បន្តក់ថ្នាំអាឡ័កស៊ីភ្នែក, លាបគ្រីម Hydrocortisone, និងប្រើផលិតផលប្រឆាំងនឹងអ៊ីស្តាមីនតាមមាត់។https://lashesanmore.com/wp-content/uploads/2021/09/Screen-Shot-2021-09-15-at-12.56.06-PM.png

ប៉ុន្តែបើនៅតែមានបញ្ហាក្នុងរយៈពេលលើសពីមួយថ្ងៃអ្នកគួរតែទៅរកពេទ្យជាបន្ទាន់ ជាមួយគ្នានេះដែរកុំភ្លេចទៅដកវាចេញផង។ គួររំលឹកដែរថា អ្នកមិនគួរទទួលសេវាកម្មតរោមភ្នែកឡើយប្រសិនជាអ្នកមានបញ្ហាដូចជា៖ រលាត់ស្បែកឬខូចស្បែកនៅតំបន់ត្របកភ្នែក, មានប្រវត្តិប្រតិកម្មភ្នែកទៅនឹងគ្រឿងសម្អាង ឬថ្នាំបន្តក់ភ្នែក, អាឡ័កស៊ីទៅនឹងជ័រឬគ្រឿងផ្សំនៅក្នុងកាវ, មានជំងឺជ្រុះសក់មួយដុំៗ, កំពុងទទួលការព្យាបាលដោយគីមី ឬវិទ្យុសកម្ម, និងមានជំងឺបោចរោមលើដងខ្លួន គឺដាច់ខាតមិនត្រូវតរោមភ្នែកនោះទេ៕

ស្រះទឹកដែលជីកចេញជា រូបផែនទីប្រទេសកម្ពុជា ស្ថិតនៅរមណីយដ្ឋានមួយកន្លែង ស្ទើរតែមិនមានអ្នកស្គាល់!

0

យោងតាមរូបភាពដែលបានដាក់បង្ហោះនៅលើគេហទំព័រ Chiva Page ថតបានដោយដ្រូន គឺបានបង្ហាញឲ្យឃើញពីរូបរាងដ៏ស្រស់ស្អាតនៃស្រះទឹកមួយកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជីកចេញបានជារូបផែនទីនៃប្រទេសកម្ពុជាយ៉ាងស្រដៀងបំផុត និងបានធ្វើមហាជនខ្មែរសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។

ស្រះជីកស្អាតប្លែកមួយកន្លែងនេះ គឺជាកម្មសិទ្ធរបស់រមណីយដ្ឋានភូមិសុខារាវី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រទី៨៩ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMPBCU6i06Xih30Oahvz34X5vtiH1KVRB0J111-EOaO5dikcc5hA0B4_2yuZEkwckEJhA-caSHppFwpxWzeKhtVYc4aG9eBYFYMSE__bYisThX1Z8qKk4RXB1FfJHlM39_EAUIwVq3CWIRcjCPXZoGBe3jXCDMGnnkZ8iCHtoLmR_ZnZlCc_rkN5LR_G0/s960/photo_2024-03-20_16-50-39.jpg

រមណីយដ្ឋានភូមិសុខារាវី គឺជាកន្លែងលំហែរកាយបែបធម្មជាតិមួយដែល ហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំគ្រប់ប្រភេទនិងវាលស្រែយ៉ាងខៀវស្រងាត់ អមជាមួយនឹងព្រែកខ្វាត់ខ្វែងនៅនោះ ដែលអនុញ្ញាតិឲ្យអ្នកទេសចរជិះទូកកម្សាន្តនៅជុំវិញនោះបាន។ មិនត្រឹមតែប៉ុណ្ណោះក៏មានផ្ទះលំហែកាយបែបបុរាណជាច្រើនខ្នងសម្រាប់ស្នាក់នៅ ម្ហូបឆ្ងាញ់ៗប្រចាំតំបន់ សេវាកម្មផ្សេងៗ ក៏ដូចជាមានសកម្មភាពជាច្រើនទៀតដែលអ្នកនឹងទទួលបានអារម្មណ៍បែបជនបទពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik5kAJ5p_PDPOW4K_dAY7NKt6Vzz2HutGFD6X3eWjHerwNEfaFydbzT_KuHKUpOp-Ecx0vxI3BF2bytqaiqGlP1P5D3_Kj825S2jRA1NMDGK6jXBnSQ1PfehOv2dRQCdzsJF0PpI4Z4od8vqqzviOIf0uyBRNq7dRD5P9K-MpLahvjX8UVuALMhJVVYx4/s1280/photo_2024-03-20_16-50-44.jpg

រីឯបរិយាកាសនៅទីនោះទៀតសោត គឺមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ដែលវាពិតជាសាកសមណាស់សម្រាប់អ្នកស្រលាញ់ធម្មជាតិ អាចធ្វើដំណើរជាលក្ខណៈឯកជន ក្រុមគ្រួសារ ដៃគូរស្នេហា មិត្តភក្តិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfUQ3NfUVRt1BzI91vMX1knb-6VwODu0FShVdX5m0RPGPMQbTBn31lqY1rRMVolRCMPd7F4QV4WgoxfiRQPMbwZzRPS88GxM683-aadG3yiW12uvJFu7ldoDaAcHq6TiL5IjVnNOYCwNbY1KhvrmZHBr7p1t6eRDRuBeLKXYGvWIlPCc6MI1bitsA7wqI/s1280/photo_2024-03-20_16-50-42.jpg

គួរបញ្ជាក់ថា ភូមិសុខារាវី ដែលជារមណីយដ្ឋានធម្មជាតិគំរូដ៏ធំមួយ ដែលបង្កើតឡើងដោយសហស្ថាបនិក មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ក្នុងគោលបំណងដើម្បីធ្វើជាប្រភពមិនចេះរីងស្ងួតនៃកតញ្ញូកតវេទីចំពោះមនុស្ស សត្វ និងធម្មជាតិនៃមាតុភូមិយើង និងជាចំណែកធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ទទួលបាននូវសុខ សប្បាយ ជា ដែលជាធាតុ៣ដ៏សំខាន់សម្រាប់ធ្វើឱ្យកើតមានឡើងនូវសុភមង្គលបុគ្គល សង្គម និងធម្មជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWIpbgbiEY_-zIZnEoXUsIfWROo_byZdJ5H4lOQFTT5pAHDRmbf3VNGeUAfj411S_uRSnaqT4j5T6rnmDj8MSZXu1KjL2s15lzj7vEuse-hVPcUHJS7ont2bGwfbrIZ7mBsIelOJrXjgtfDMQrogE7-9I51PCPckuat7NBdNy3N5H5JRkx6_MsTV3N6oE/s1280/photo_2024-03-20_16-50-47.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpJfdAM9ELVUsT_duWYasztXtn2doyvb_OVo62xscKso1s2vC-g4VAVXOYV2t4YdgZu4rqRKeODMg_tcCsfzQNzopfG_171MKPki-6U3CVluFn7uV8P5giM9BO1DxANklhRb_O4dN3AWyzeqw2LqaHBI3ivfmWA-uYZhAQ6AGw7ELZ2r_5CuBieVbRLjY/s1280/photo_2024-03-20_16-50-50.jpg

២ឆ្នាំទៀត ពលរដ្ឋអង់គ្លេសនៅតាមទីក្រុងនឹងអាចជិះតាក់ស៊ីហោះ

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសអង់គ្លេសត្រៀមប្រកាសអនុញ្ញាតឱ្យផ្តល់សេវាកម្មរថយន្តតាក់ស៊ីហោះនៅទូទាំងប្រទេស ក្នុងរយៈពេល២ឆ្នាំទៀត ។ ការត្រៀមផ្តល់សេវាកម្មតាក់ស៊ីហោះសម្រាប់អ្នកដំណើរ នឹងក្លាយជាដំណោះស្រាយមួយសម្រាប់បញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅអង់គ្លេស ។

ក្រសួងគមនាគមន៍អង់គ្លេសមានគម្រោងផ្តល់សេវាកម្មរថយន្តតាក់ស៊ីហោះជាលើកដំបូង ដែលវានឹងហោះហើរនៅតាមទីក្រុងនានារបស់អង់គ្លេស ក្នុងឆ្នាំ២០២៦ ហើយគេរំពឹងថា វានឹងក្លាយជាផ្លូវគមនាគមន៍ដែលទទួលបានការពេញនិយមពីអ្នកដំណើរ ។ ដូច្នេះ រយៈពេល២ឆ្នាំទៀត វានឹងក្លាយជារឿងធម្មតា ដែលគេអាចមើលឃើញរថយន្តតាក់ស៊ីហោះជាច្រើនគ្រឿងនៅពាសពេញទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg89jD1C_I6MzhyphenhyphenM1YESmkU5H6vmRT_PAPvgcAnlRB2V8aqW0YbR48F99wUajpVsKTPNMrcu0wvUIvKXR5JU9rVYhto2EeJDrNJEFmzJRWq3gqtwMLn1Uk71o_kF505lqpZMgO1BCOswV34CcwhZ2aQ28dLZ12s9zqf22BmjAp8B8BKhoFSsn-IhiGD_tY/s976/_132954546_gettyimages-1393960783.jpg

គេចាត់ទុកថា រថយន្តតាក់ស៊ីហោះ គឺជាយានជំនិះប្រភេទ «eVTOLs» ឬយានជំនិះអគ្គិសនី ដែលអាចហោះហើរ និងចុះចតជាលក្ខណៈខ្សែត្រង់ ។ បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានផលិតតាក់ស៊ីហោះជាច្រើនម៉ាក ហើយតាក់ស៊ីហោះភាគច្រើនមានរូបរាងស្រដៀងគ្នានឹងឧទ្ធម្ភាគចក្រទំហំតូច ដែលអាចដឹកអ្នកដំណើរ ចាប់ពី៣នាក់ ទៅ៥នាក់ ។ ហេតុនេះ តាក់ស៊ីហោះសមស្របនឹងការផ្តល់សេវាកម្មដឹកអ្នកដំណើរនៅតាមទីក្រុង ។

គេរំពឹងថា ការលេចរូបរាងរបស់តាក់ស៊ីហោះ នឹងក្លាយជាដំណោះស្រាយថ្មីមួយសម្រាប់បញ្ហាកកស្ទះចរាចរណ៍ ដែលប្រទេសជាច្រើននៅលើពិភពលោកបានប្រឈម ពីព្រោះវាមិនបាច់ធ្វើដំណើរប្រជ្រៀតគ្នាជាមួយរថយន្តនៅតាមដងផ្លូវទេ ។ ហេតុនេះ គេនឹងអាចធ្វើដំណើរតាមតាក់ស៊ីហោះបានឆាប់រហ័ស និងងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEippOvLfz5KW7b1dw0FpMGH0wukPgPQ60MD-N4MUz_ewnIKVGks0fuQAc4Ek88KNGeBzHfnZC6D_X0AfgwRsi4Mxs8C7VPSahlW_M_-SwB8k7pqAxSDKQAbOhtBxxc7xazA_XVy6Zzt1CPb2nRU0xQUqh5Uf26xKeGD5OiYlFt_8yUPDmPwmF2g_p189AQ/s1280/download-69-576.jpg

បើតាមការសាកល្បងដំណាក់កាលដំបូងបង្ហាញថា ការធ្វើដំណើរពីទីក្រុង Liverpool ទៅកាន់ទីក្រុង Leeds ក្នុងចម្ងាយផ្លូវប្រវែង១០០គីឡូម៉ែត្រ គឺចំណាយពេលវេលាត្រឹមតែ២៦នាទីប៉ុណ្ណោះ បើធៀបនឹងការធ្វើដំណើរតាមរថយន្ត ដែលត្រូវចំណាយពេលយ៉ាងហោចណាស់ ចំនួន២ម៉ោងឯណោះ ។

ចំណែកអ្នកជំនាញយល់ឃើញថា នាពេលបច្ចុប្បន្ន មានឧបសគ្គមួយចំនួនដែលរដ្ឋាភិបាលអង់គ្លេសត្រូវតែយកឈ្នះឱ្យបាន គឺសេចក្តីព្រាងច្បាប់ចរាចរណ៍, បទប្បញ្ញត្តិស្របនឹងបច្ចេកវិទ្យា និងធ្វើឱ្យសាធារណជនយល់ព្រមទទួលស្គាល់ការផ្លាស់ប្តូរដែលនឹងកើតឡើង ។ ហេតុនេះ វានឹងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ និងការស្វែងរកទីតាំងចុះចតឱ្យសមរម្យ ព្រមទាំងមិនរំខានដល់ការហោះហើរ ឬចុះចតរបស់យន្តហោះនៅបរិវេណអាកាសយានដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioTRWqRs48gIwA43AkuLI4CFZwjpaSZ_qoCaG8Pi18Vvh3C71wROyNu4MKyHZ6JPe3D7ei_rqWDauSKY9n9Xp-RaTNbczmP3ex7YgaNHpvwUZQ7BRhKwb6BJhLM63qoSInvfNuscZoppYoztcx6rZu3lcbLntBRHC5Iwz0ewO06wQS-kPXSVdRQ3zCdqA/s1600/web_8K-Side_251121_Credit_Vertical-Aerospace_1600x900.jpg
ទោះយ៉ាងណា តាក់ស៊ីហោះមិនអាចជំនួសឱ្យការធ្វើដំណើរទាំងអស់ទេ ប៉ុន្តែតាក់ស៊ីហោះនឹងក្លាយជាជម្រើសបន្ថែម ឬជាដំណោះស្រាយដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវនានា ។ នៅដំណាក់កាលដំបូង វាអាចសមស្របសម្រាប់អ្នកជំនួញ ដែលតាមធម្មតា ពួកគេប្រើប្រាស់ឧទ្ធម្ភាគចក្រ ឬយន្តហោះផ្ទាល់ខ្លួន ដើម្បីឱ្យពួកគេងាកមកធ្វើដំណើរតាមយានជំនិះមិនប៉ះពាល់បរិស្ថាន ។

នៅដំណាក់កាលបន្ទាប់ រថយន្តតាក់ស៊ីហោះអាចក្លាយជាជម្រើសសម្រាប់ការដឹកជញ្ជូនសម្ភារៈ ឬទំនិញផ្សេងៗ ហើយបន្ទាប់ពីនេះ វានឹងអាចផ្តល់សេវាកម្មដឹកអ្នកដំណើរទូទៅនៅតាមទីក្រុងនានា ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអង់គ្លេស ៕