Home Blog Page 1146

តារាខ្មែរនិងតារាថៃលេងស្ទាយ៍ខុសគ្នាដាច់ស្រឡះនៅកម្រាលព្រំក្រហមទីក្រុងកាន

0

កំពូលតារាជួរមុខប្រចាំប្រទេសថៃ Chompoo Araya បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមមហោស្រពភាពយន្តលើកទី៧៧នៅទីក្រុងកានជាមួយសំលៀកបំពាក់ស្ទាយ៍ពេញនិយមឃើញ«ខោក្នុង» ពណ៌ខ្មៅបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ងាកមកកាន់តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាវិញកញ្ញា ស៊ីន យូប៊ីន លេងស្ទាយ៍ខុសគ្នាដាច់ស្រឡះពីតារាថៃដោយតារាស្រីរូបនេះត្រៀមបង្ហាញឈុតមួយឌិនដោយដៃ នៃទម្រង់របាំបុរាណខ្មែរនៅក្នុងមហាស្រពពិភពលោកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRuS6-8iWbW-HaGRLb0s8WzZLD45BKylW4qq-ZkV7a9_PPTPAfNVqb-mRCkIVaT_LdVKSFDCNXPXstFm4vZtuBxT70TbpmYbxEpW6WWX3L5NUsoXCwgWsYNF8C_LnKpNYNP2bE71_z8jCzp7-jSBZwxryb5oNRQuC6q2thGPfiYLBYaVTM6vhjpKAYOoo/s960/image_2024-05-17_14-09-53.png

សម្រាប់អ្នកតាមដានតារាក្រៅស្រុកជ្រាបមកហើយថាតារាជួរមុខអ្នកនាង Chompoo Araya តែងលេចវត្តមានញឹកញាប់សម្រាប់មហោស្រពភាពយន្តទីក្រុងកានជាមួយសំលៀកបំពាក់យ៉ាងស្រស់ស្អាតពីមួយឆ្នាំទៅមួយឆ្នាំនិងទៅតាមសម័យកាលនៃ Fashion ។ មិនខុសពីឆ្នាំរាល់ដងសម្រាប់លើកទី៧៧ នេះតារាសម្តែងជួរមុខរូបនេះក៏បង្ហាញខ្លួននៅលើទឹកដីប្រទេសបារាំងសាជាថ្មី ដោយសំលៀកបំពាក់ទី១មានពណ៌ខ្មៅ លាយស បន្តិច អមដោយគ្រឿងអលង្ការយ៉ាងស្រស់ស្អាតដូចនារីអភិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_9NHgRkkYG_l40oCa-hdJwUEkuhRmbdrXrMD3Gbn3Q-ULPVaHLbBGZKm5_DaY7jLMumLSrgN95pWRGUmBZWXBYPUJCD3Ggg8KgKJxLvMh-WIfBdntCsyj0DS25Xv-W9kQl3Mhysssdy10_9lZN_G-hu9PWmxUacSQ5VAOrT-23QDsgIaOhx7sZEsxS6g/s1284/image_2024-05-17_14-50-04%20(2).png

យ៉ាងណាមិញឆ្នាំនេះ Chompoo Araya កាន់តែលេងខ្លួនខ្លាំងជាងមុនដោយសំលៀកបំពាក់ទី២ តារាជួរមុខរូបនេះលេងស្ទាយ៍ឆ្លុះឱ្យឃើញខោក្នុងពណ៌ខ្មៅតែម្តង ជាមួយរ៉ូបវែងពណ៌ខ្មៅដោយសាច់ក្រដាត់ប៉ាក់។ មួយឈុតនេះរបស់តារាស្រីអភិជនបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieBuR-dNYq244UIJ1poETJz9sXOxvnvKgZIpvlZjk8wbjJbwrdmJdMDFrX4Wa9b33CJ4AYGeHQYDeL1lLuP3AxMhdY85_r8Y6-QRyQaTxINalmfFG3Yo5sQNn6tlc0E6zi-WtWQP5STYFXZ3mhyphenhyphenjVwJJ-u7LC45ojp7PtWhhWzFpuK0l-7-MPeDmtMILQ/s1148/image_2024-05-17_14-09-54.png

ស្ទាយ៍របស់តារាថៃហាក់មានគម្លាតខុសគ្នាពីតារាខ្មែរដាច់ស្រឡះតែម្តងដោយតារាជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ក៏នឹងមានវត្តមានជាលើកទី២នៃមហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៧ឆ្នាំ២០២៤ ផងដែរ។ កាលពីពេលថ្មីៗនេះ យូប៊ីន បានបង្ហាញផ្នែកមួយនៃឈុតដែលត្រៀមសម្រាប់កម្រាលព្រំឆ្នាំនេះដោយមានការឌិនដោយដៃ នៃទម្រង់របាំបុរាណខ្មែរ នោះគឺការដាំ ការដុះ ស្លឹកខ្ចី ស្លឹក ចេញផ្កា ផ្លែ ផ្លែទុំ ផ្លែជ្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimbJMuCuksUYTcfAPZ2K0sqSJotCHHD0sX1ye6JTWS8bZ3gW0_2Ou3Z0NSwquCFPURrZTfE0BlBZq9HOMi6rxgD7K28lurTOhbJkBG1SJhAYt-jGf1DtDwv509fRFpspwgdM73tT7YwRmZn96xSTTGX4cXlttiCcknNHDoCsvu3lbqLPp-SBfhOhe-y6s/s2048/image_2024-05-17_14-50-04.png

តារាសម្តែងរូបនេះ តែងតែបង្ហាញអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរនៅពេលមានឱកាសចូលរួមកម្មវិធីអន្តរជាតិធំៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាក់ស្តែងកាលពីឆ្នាំមុន ស៊ីន យូប៊ីន បានចូលរួមមហោស្រពនេះទាំងកាន់ឈើច្រត់ ខណៈនាងបានបង្ហាញខ្លួនចំនួន៣ថ្ងៃ ហើយថ្ងៃទី២ យូប៊ីន បាននាំយកអត្តសញ្ញាណជាតិបង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ។

ស្ទាយ៍ខុសគ្នាដាច់ស្រឡះរវាងតារាខ្មែរនិងតារាថៃសុទ្ធតែម្នាក់មួយបែបទៅតាមរសនិយមរបស់ខ្លួន យ៉ាងណាអ្នកទាំងពីរសុទ្ធតែមានភាពទាក់ទាញរៀងៗខ្លួនទាំងស្ទាយ៍បែប Queen និងបែបហិរៗចូលរួមក្នុងកម្មវិធី៕

អ្នកគាំទ្រព្រួយបារម្ភ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយឃើញនាងបែបនេះ ខណៈអ្នកខ្លះថាអាចជួបហេតុការណ៍ពីក្មេង

0

វីដេអូខ្លីមួយត្រូវបានចែកចាយពេញបណ្តាញសង្គមដោយសភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងក្រាបមុខចុះក្រោមដោយសារតែសំឡេងផ្គរលាន់ រន្ទះ ខ្លាំងនៅខេត្តព្រះសីហនុ។ អ្នកគាំទ្ររបស់នាងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខណៈអ្នកខ្លះបានលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងបែបនេះប្រហែលជួបហេតុការណ៍ណាមួយកាលពីក្មេងហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTk-u3AQc716-BNmfqW29Lc_Q1CPeQ9jsLH6WV6qhR2u_QypGBSuogoAOyFyDyeVo4lIG5rM4ncPKt9Uh1SyCntvIfO6mH8l02sOmKDG-UWgpI-Vejv2JTJTJOAj4RNZMCziXN4DhJnIeU_xaY_oUaVu-C8yE18qATKEwRBCBWPAblt4hLImKOkagQ4o/s2048/313441860_189670090310426_6682234654305836721_n.jpg

ធ្លាប់តែឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានភាពរឹងមាំ ញញឹមរីករាយគ្រប់កាលៈទេសៈឱ្យហ្វេនៗបានឃើញមិនថាជួបរឿងរ៉ាវបែបណាពេលនេះ Miss Grand Cambodia 2022 បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីសុខទុក្ខរបស់នាងដោយសារតែឃើញនាងខ្លាចសំឡេងផ្គរលាន់ខ្លាំង ស្រែកយកៗពេលមានផ្គររន្ទះម្តងៗ ដែលគេមិនដែលឃើញនាងមានសភាពបែបនេះឡើយកាលពីមុនមកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnIMA3rrwzdNZipImloKktZJXc_sWTC9qIktJprLhnvPojmw7fuciXCaTFGAIhZ4zG2gVfXsipsrV-NdiWLQ_tK2zrUM5g2yRXAD04zapL2CDAobMrSlY-iteE6IvUwTuxz4zWlZwIUC2kevrbZHU_xXnDzf0eWgQ_UpNmybbglzB1QUqsaA56NLTtkKo/s2048/image_2024-05-17_10-42-34.png

នៅយប់ថ្ងៃទី១៦ ឧសភា ផេកមួយឈ្មោះថា «Beauty Pageant Reviewer » បានបង្ហោះពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចសំឡេងផ្គរលាន់ រន្ទះខ្លាំង មានអ្នកនៅជិតនាងគឺជាកញ្ញា តុលា ហើយ វត្តី ខ្លាចខ្លាំងដល់ថ្នាក់គេងលើតុលា និងនៅលើកៅអីតែម្តង។ ឃើញវីដេអូខ្លី នេះដែរអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភនាងយ៉ាងខ្លាំង។ អ្នកខ្លះបានបញ្ចេញមតិថាទាល់តែអ្នកខ្លាចដូចនេះបានយល់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ អ្នកផ្សេងទៀតបានគិតថា មិនមែននៅសុខៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងដូចនេះទេប្រហែលជានាងបានជួបហេតុការណ៍ណាមួយនៅពីក្មេងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTKmibw5EwQhxE1-rz97AkLeihb3uL3nYp_1BOSh3X7q97zvE95N7SdWLocz-opCGAsXhnbvYhrVedOeDSrQPA8t7NPeT1vjhZTvpGL4sB-BaAz3lSkQUKnQ59Iy8stLhs7-ako7IODLLiE7O-No8kE-Yz8DB1JNSK_Pc6co4v6pdCSyesc-QodyxRYcI/s512/unnamed.jpg

លំដាប់រងទី៥ នៅលើឆាក Miss Grand International រូបនេះធ្លាប់បានទម្លាយថានាងជាមនុស្សដែលខ្វះភាពកក់ក្តៅ និងធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាច្រើនឆ្នាំ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងស្ថិតនៅខេត្តព្រះសីហនុ ក្នុងនាមជាអនុប្រធានប្រតិបត្តិនៃកម្មវិធី Miss Grand Cambodia 2024 ខណៈបេក្ខភាពទាំង២៨រូប ត្រូវប្រកួតឈុតហែលទឹកនៅខេត្តនេះនាល្ងាចថ្ងៃទី១៧ ឧសភា នេះផ្ទាល់៕

ល្អហួស ត្រៀមចា.ត់វិធា.នការតាមផ្លូវច្បា.ប់បុរសម្នាក់ក្រោយបោះសម្តីថា «កាលបែកធ្លា.យវីដេអូ»

0

យុវតី ល្អហួស Miss Preteen Junior Idol World 2024 ត្រៀមចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់គណនីហ្វេកប៊ុកមួយមានរូបជាបុរសម្នាក់ដែលបានប្រើសម្តីមិនសមរម្យមកកាន់នាងថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ ពាក្យសម្តីនេះ ល្អហួស ថាធ្ងន់ធ្ងរណាស់នាងមិនអាចទទួលយកបានទេ។ ក្រោយពីប្រកាសស្វែករកបុគ្គលនេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ស្រាប់តែគណនីនេះចេញមកបង្ហោះថាហ្វេកប៊ុករបស់ខ្លួនត្រូវគេហែកទៅវិញ ធ្វើឱ្យមហាជនហួសចិត្តសឹងគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2S4LsY5bd8ApTmieqLeUCKHKmwK7Rq8zc2UQnxCrakfIukArlhSWKHVSW6lfhbvst_nVdCnuq3ZQsnif3pBy7Qw7mqbWhwFOBWo0Od3_rE3SEzwiuLCz0-UWtqtxnbQFmqlh5OYBL-VDcvQ6_O7tBRRjw0FfRcl3eXhyDyTMBfFEPsfj1cgrSA6CL9E/s2048/image_2024-05-17_09-25-14.png

នៅយប់ថ្ងៃទី១៦ ឧសភា ល្អហួស បានបង្ហោះរូបគណនីហ្វេកប៊ុកមួយឈ្មោះថា «Chea Dom» ភ្ជាប់មកជាមួយឃ្លាថា«តើការសរសេររបស់ពូ ចង់មានន័យដូចម្តេច ? ក្មួយទើបតែអាយុ១៥ឆ្នាំទេ នៅក្នុងអនីតិជន»។ គណនីនេះបានចូលខម្មិនលើការបង្ហោះរបស់ ល្អហួស ថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtXlvGrn9X3y6MdJQ5_V0wIKe0NL9yEKGQ7bA0oabLsxlTwgVEbRZ7hPgE7uw5jiuCmpmXSV88xHTSr3f5TFqydVhK_cg5XyokrpdKVpRV1LQNYRtp3BCflgDNN0fetw3l0AyG0rBjYVwFngti8Zpj-6vNKfTQiFGH0b4ZJXQyJ9Cw29GJ8JQ1u_CNcs/s2048/image_2024-05-17_09-25-14%20(2).png

ក្រោយមក យុវតី ល្អហួស បានបង្ហោះស្វែករកបុគ្គលនេះនៅទីណាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ «ពុកម៉ែបងប្អូនដែលស្គាល់ពូម្នាក់នេះ បើដឹងថាគាត់នៅទីណា សូមមេត្តាជូនដំណឹងមកខាងនាងខ្ញុំផង នាងខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ ពីព្រោះពាក្យសម្តីរបស់គាត់ដែលមើលងាយមកលើរូបនាងខ្ញុំ ជាក្មេងមិនទាន់គ្រប់អាយុ ពិតជាធ្ងន់ធ្ងរណាស់ដែលធ្វើឱ្យរូបនាងខ្ញុំទទួលយកមិនបានហើយ នាងខ្ញុំជឿលើផ្លូវច្បាប់»។ នេះជាការបញ្ជាក់របស់ Miss Preteen Junior Idol World 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZJ-Di4QjstVzwnD_h2zWK8SwPo5zZrSK0kbCvrMoK1L8oTgkC1S54PzevJnNBp6NnYOf4EuwVl3hNyQIteLg8nD1PYvT88f2_8nHqrKl5GhTUzHHFgMpHaCexaYThPCmRdVoSH0w_I36-kPu63a0Z7QJ2jSlNDoIKxgG6vfsFyisc5rAt_LKANYSkjc/s2048/image_2024-05-17_09-25-12.png

ក្រោយពីរឿងនេះបានសាយភាយនៅលើបណ្តាញសង្គមមិនឱ្យបុគ្គលនេះខម្មិនផ្តេសផ្តាសនិងត្រៀមចាត់វិធានការតាមផ្លូវច្បាប់នោះស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គណនីហ្វេកប៊ុកខាងលើនេះបានបង្ហោះថាហ្វេកប៊ុករបស់គេត្រូវបានជនមិនស្គាល់មុខហែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0uWGdib4oae8GVZrDb3Mp8Zdirl6QNDVKx8gw4wsCxGF-3g5dGBvm_OB0fMKNi6fXzGwB7oBKXYAwNfWxInly-6_eu3juKUHKVDE-TO9g_TLSA24EFKkDaNrPVRTB83rzSiaH75xpnzEak0_wnxve1f9q1uDoz3m7KRqAaHqflWqXCtC-nBuWAgXe2u8/s1280/photo_2023-04-21_06-41-46.jpg

«សូមជំរាប ដល់បងប្អូនថា acc Facebook របស់ខ្ញុំនេះ គឺត្រូវបានជនមិនស្គាល់មុខហែក យកទៅប្រើប្រាស់ និងធ្វើទង្វើមិនសមរម្យដែលប៉ះពាល់ដល់ប្អូន ល្អហួស និងអ្នកផ្សេងទៀត សូមជម្រាបថា ខ្ញុំគឺមិនបានដឹងអំពីការប្រព្រឹត្តទាំងនោះទេ ហើយក៏សូមអភ័យទោស ពិតមែនចំពោះរឿងហេតុដែលកើតឡើង»។ នេះជាការបង្ហោះរបស់គណនី «Chea Dom»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiDk8BKYGB-3eU674n0L8geY03pSTr8rXrgUy52_mZ4TfggRUH5F6C2Sujfpt0qkIB5y6bU3v6tPbYas2eed5gp3DDtfd5PY5tJ6_Fkw4Vt3xtwa0kthtMUi-dqYIeiuYygOVwX71VprwlBOFTvJMx1BEeGHb1k-oSarRdXGqmdCOqOFJY9t5iKZhWQck/s2048/fa271549-0ad6-4c96-9c6b-4c9a016ded2e.jpg

យ៉ាងណាមិញការបង្ហោះរបស់បុរសខាងលើចូលខម្មិនដាក់គេផ្តេសផ្តាស ដល់ពេលគេលេងមែនទែនទំនងជាភ័យខ្លួនរួចហើយបង្ហោះថាហ្វេកប៊ុកត្រូវគេហែកនេះធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំង៕

វ័យ៥០ឆ្នាំតែតារាសម្ដែង Shu Qi នៅតែខ្ញង់មិនចាញ់ក្រមុំៗ

0

តារាសម្ដែងតៃវ៉ាន់ Shu Qi បានបង្អួតរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនពេលចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុងប៉េកាំងកាលពីកន្លងទៅនេះក្នុងនាមជាទូតសុឆន្ទៈសកលរបស់ម៉ាកយីហោជាមួយនឹងរ៉ូបពណ៌ខ្មៅ។ អ្នកប្រើប្រាស់ Weibo ជាច្រើនបានសរសើរនាងចំពោះសម្រស់ដ៏ទាក់ទាញរបស់នាងនៅអាយុ៥០ឆ្នាំ ហើយបានសរសើរការប្រាស្រ័យទាក់ទងប្រកបដោយមន្តស្នេហ៍ និងគួរសមរបស់នាងជាមួយអ្នកសារព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4OEvzbOJ7vpmN6mB8zz0w-Q4SiNo90zb5Eio_MkZxYrXj3gRyPau8DqmEDJ0yFrGP7u-hDx8RiCChQ3arrpnxnayamSXhbr0yiWuTAEI9NjsSD52Jl_nl92vuCTEiP6ttuBxrsqZYpTI_XqVfVhb9QXaGUI3WTTNu22mAtaFu-tHBXRJbfjC3S_Fh-qA/s938/image_2024-05-16_16-47-36.png

អ្នកលេងបណ្តាញសង្គមចិន បាននិយាយថា ពេលវេលាមិនប៉ះពាល់ដល់រូបរាងរបស់នាងទេពោលតារាសម្តែងរូបនេះនៅតែរក្សាសម្រស់របស់ខ្លួនមិនឱ្យចាញ់ក្រមុំៗឡើយ។ បច្ចុប្បន្ន Shu Qi រស់នៅតៃវ៉ាន់ជាមួយស្វាមីជាអ្នកដឹកនាំរឿងលោក Stephen Fung ប៉ុន្តែតែងតែធ្វើដំណើររវាងប្រទេសចិន ហុងកុង និងតៃវ៉ាន់ ដើម្បីការងាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt5KIa2QChWVeDYpOuyV5iBkeo2bj7DAxp0L5dkdV2GFwG4ZHPzSqaepcWZyGNrP1e7XtU4qngmwE4nKhAezW0u-VVPV1gvcWezQV0Be4iOOeBUPlAsqiBrXecC9iDTxTP_2L-uFbc9aCulteO9z3QLFUGPBtYksq61OzLFpIgAaCw9A0OBWoZBQNa76s/s1350/image_2024-05-16_16-47-36%20(2).png

តារាសម្តែងរូបនេះបានចាប់ផ្តើមអាជីពនៅក្នុងឧស្សាហកម្មកម្សាន្តតាំងពីក្មេង ដោយដំបូងឡើយនាងសម្តែងក្នុងខ្សែភាពយន្តអាសអាភាស។ ក្រោយមកត្រូវបានរកឃើញដោយអ្នកដឹកនាំរឿងល្បីៗនៅហុងកុង និងតៃវ៉ាន់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ នាងបានលេចធ្លោជាមួយនឹងតួឯកក្នុងខ្សែភាពយន្តមួយចំនួន រួមទាំងតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តអន្តរជាតិដូចជា «The Transporter» «So Close» «Three Times» និងរឿងមួយចំនួនទៀត បានបង្កើនប្រជាប្រិយភាពទូទាំងពិភពលោករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigROFb8-tTpDS9Z5OjC48SNHkF0aWKNw2mbD-MLyWtwYgnoi_xvkw2lT1kT7RJ3Cxsrm54JTuyHyf2glJqZBO88CG171oFBLuXDYDyqjxPQC-UfsTb9UIFEncPLWShN6hs9awSetuscujFnW088SAgCQfsO7nLWCWyC6P7qaSitMu1A4mRHL2sHrWCq_U/s1741/image_2024-05-16_16-47-35.png

នៅឆ្នាំ២០២៣ Shu Qi បានបម្រើការជាគណៈវិនិច្ឆ័យសំខាន់នៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុង Venice ។ តួនាទីរបស់គណៈវិនិច្ឆ័យពីមុនរបស់នាងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំងក្នុងឆ្នាំ ២០០៨ និងមហោស្រពភាពយន្តទីក្រុង Cannes ក្នុងឆ្នាំ ២០០៩បានតែងតាំងនាងជាសិល្បការិនីទី ៣ នៃជនជាតិចិន ដើម្បីបម្រើគណៈវិនិច្ឆ័យនៅមហោស្រពភាពយន្តអឺរ៉ុបធំៗចំនួនបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOKti0awrv5334IMiVolYj5203sfqinLwWmhoE-4uOFct7stJkeoNMTBKGZZbRvPgjokylW8a35GFrgrcTy8NGjj07ZRbiaTGZpZksvNNsmXitPqAre5K6qMDLFct0l72bHQCX_HFVdmSe5sda9i0pDQICe5sa0M_bNOhvjihjEJHi2vursqnNPFRKxlY/s1500/image_2024-05-16_16-47-33.png

តារាសម្តែងរូបនេះនិងស្វាមីបានរៀបការដោយសម្ងាត់ក្នុងឆ្នាំ២០១៦ ខណៈបច្ចុប្បន្នអ្នកទាំងពីរពុំទាន់មានកូនទេ។ ទោះបីជាពួកគេរៀបការជាច្រើនឆ្នាំហើយនៅមិនទាន់មានតំណក់ឈាមរួមគ្នាក្តី ប៉ុន្តែរឿងនេះមិនប៉ះពាល់ទំនាក់ទំនងប្តីប្រពន្ធពួកគេឡើយ៕

ស្ត្រីម្នាក់ឃើញប្រជ្រុយនៅបាតជើងស្មានថាមិនអី ប៉ុន្តែស្លុតចិត្តខ្លាំងក្រោយគ្រូពេទ្យពិនិត្យរួច

0

តៃវ៉ាន់ ៖ ស្ត្រីតៃវ៉ាន់ម្នាក់រៀបរាប់ថា នៅសុខៗ ស្រាប់តែមានប្រជ្រុយដុះនៅបាតជើង ហើយខ្លួនស្មានថាមិនអី ក៏យកក្រមួនមកលាបបាតជើង និងពុំបានទៅមន្ទីរពេទ្យទេ ។ ក្រោយការលាបក្រមួនរួចហើយពុំទទួលផល ដោយសារប្រជ្រុយនេះរីកកាន់តែធំខ្លាំងឡើង ស្ត្រីរូបនេះក៏សម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យប្រជ្រុយ ប៉ុន្តែគាត់ស្លុតចិត្តយ៉ាងខ្លាំងក្រោយគ្រូពេទ្យពិនិត្យរួច ។

គេហទំព័រ ETtoday រាយការណ៍ថា ស្ត្រីចំណាស់រូបនេះបានឃើញប្រជ្រុយនៅលើបាតជើងរបស់ខ្លួនដោយពុំជ្រាបពីមូលហេតុ ប៉ុន្តែគាត់ពុំបានទៅមន្ទីរពេទ្យភ្លាមៗទេ ពីព្រោះគិតថា វាមិនធ្ងន់ធ្ងរ ហើយចង់សន្សំសំចៃប្រាក់ផងដែរ ។ លើសពីនេះ គាត់គិតថា ប្រជុយនៅបាតជើងពុំបានធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់គាត់ រហូតដល់ប្រជ្រុយនេះរីកកាន់តែធំ ទើបគាត់យកក្រមួនមកលាបបាតជើង ។

បើទោះជាគាត់ព្យាយាមលាបក្រមួនលើបាតជើងយ៉ាងណា ប៉ុន្តែប្រជ្រុយនៅតែពុំជាសះស្បើយ ហើយបាតជើងរបស់គាត់ចាប់ផ្តើមមានដំបៅស្អុយរលួយ ។ ហេតុនេះ ក្រុមគ្រួសារក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីឱ្យវេជ្ជបណ្ឌិតព្យាបាល ។ លោកវេជ្ជបណ្ឌិត Huang Bohan មានជំនាញផ្នែកជំងឺស្បែក ប្រាប់ថា គ្រាន់តែឃើញភ្លាម លោកដឹងថា វាមិនមែនជាប្រជ្រុយធម្មតាទេ ប៉ុន្តែវាជាដុំសាច់របស់មហារីកស្បែក ហើយជំងឺនេះរាលដាលលឿនណាស់ ។

លោកវេជ្ជបណ្ឌិត Huang Bohan បាននិយាយក្នុងកម្មវិធីមួយរបស់តៃវ៉ាន់ថា ដុំសាច់មហារីកដែលគេប្រទះឃើញច្រើនបំផុត គឺវាមានលក្ខណៈស្រដៀងនឹងប្រជ្រុយដែរ ។ រីឯមូលហេតុសំខាន់ដែលបណ្តាលឱ្យកើតជំងឺមហារីកស្បែក គឺបណ្តាលមកពីកត្តាខាងក្រៅ ដូចជា ៖ ការត្រូវពន្លឺថ្ងៃ ឬការត្រូវពន្លឺអ៊ុលត្រាវីយូឡេត (UV) រយៈពេលយូរ ។

ខាងក្រោមនេះ គឺជារបៀបសង្កេតពីដុំសាច់មហារីកស្បែកតាមវិធី ABCDE រួមមាន ៖
A: Asymmetry ផ្ទៃប្រជ្រុយមិនរាបស្មើ គឺផ្នែកខាងឆ្វេង និងខាងស្តាំពុំស្មើគ្មា
B: Border បរិវេណព័ទ្ធជុំវិញប្រជ្រុយមិនរាបស្មើ
C: Color ពណ៌ប្រជ្រុយមិនដូចគ្នា ដូចជា មានពណ៌ខ្មៅដិត ខណៈនៅជុំវិញប្រជ្រុយមានពណ៌សខ្លាំង ឬកើតដំបៅនៅបរិវេណនេះញឹកញាប់
D: Diameter បើប្រជ្រុយរីកកាន់តែធំក្នុងរយៈពេលខ្លី ឬមានទំហំធំជាង០.៦សង់ទីម៉ែត្រឡើងទៅបញ្ជាក់ថា វាជាដុំសាច់មហារីកស្បែក
E: Evolving វាប្រែប្រួលខ្លាំង ដូចជា ៖ ដុំប្រជ្រុយមានសភាពខុសធម្មតា និងដំបៅនៅលើស្បែក ជាដើម ។

ចុងក្រោយ លោកវេជ្ជបណ្ឌិតដាស់តឿនថា បើមានប្រជ្រុយនៅលើស្បែកជាច្រើនឆ្នាំ ពុំចាំបាច់ភ័យស្លន់ស្លោទេ ។ ផ្ទុយទៅវិញ បើប្រជ្រុយនេះទើបតែដុះឡើងថ្មីៗ និងរីកកាន់តែធំក្នុងរយៈពេលខ្លី គួរតែប្រុងប្រយ័ត្នឱ្យខ្លាំង និងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRnFvlWSv4rPsGHElvuB9GgVhgrkpaXa0_GUKApjv-w0pQAvxkqaj6Lo9GIQVuh7VuytUQL0Wg4W8dthhq0bTOUXLVBBHtkwIwbBjR7oouIARnrNQiYTx-IVD017UDN6zh4cSkIem0SmFG8nVF9Nfp7rKqAIiDJfTXFaLj1erEiTph7P3w2aOiwtZnfPE/s1200/KBN%20Feature%20q.png

ចង់ដឹងអត់! តើប្រទេសណាខ្លះដែលជំពាក់បំណុលចិនច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤ នេះ?

0

ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក។ យោងតាមទិន្នន័យ Ceoworld Magazine បានបង្ហាញថា ប្រទេសចិនគឺជាម្ចាស់បំណុលដល់ប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនចំនួនជាង ៩០ ប្រទេស ជាមួយនឹងប្រាក់កម្ចីសរុបឈានដល់ ១៨០ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណានៅក្នុងអត្ថបទនេះនឹងប្រាប់អ្នកត្រឹមតែ ២០ ប្រទេសប៉ុណ្ណោះ ដោយសារបញ្ជីទាំង ២០ នេះជាប់ជាប្រទេសដែលជំពាក់បំណុលចិនច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP_bP2DAUvJXNlkfOysCf7SJKHxLYVgstc3ILwF6lDBHSkBlt98xu2OEVx2OXvra0s8t1cY-_VAYozvaLqKt37LB849-3f___7JKILe8M1hdmfUWGf7C8VsN_Yh4CAGUJApa7_nU3ocLXCjBQGm-iyhEUuhjHLaVqyYua5Ibc82xIpGnRMEYXd2igGv9k/s1280/photo_2024-05-17_16-18-12.jpg

១.ប្រទេសប៉ាគីស្ថាន (២៦.៦ ពាន់លានដុល្លារអាមេរិក)
២.ប្រទេសអង់ហ្គោឡា (២១ ពាន់លានដុល្លារអាមេរិក)
៣.ប្រទេសស្រីលង្កា (៨.៩ ពាន់លានដុល្លារអាមេរិក)
៤.ប្រទេសអេត្យូពី (៦.៨ ពាន់លានដុល្លារអាមេរិក)
៥.ប្រទេសកេនយ៉ា (៦.៧ ពាន់លានដុល្លារអាមេរិក)
៦.ប្រទេសហ្សំប៊ី (៦.១ ពាន់លានដុល្លារអាមេរិក)
៧.ប្រទេសបង់ក្លាដែស (៦.១ ពាន់លានដុល្លារអាមេរិក)
៨.ប្រទេសឡាវ (៥.៣ ពាន់លានដុល្លារអាមេរិក)
៩.ប្រទេសអេហ្ស៊ីប (៥.២ ពាន់លានដុល្លារអាមេរិក)
១០.ប្រទេសនីហ្សេរីយ៉ា (៤.៣ ពាន់លានដុល្លារអាមេរិក)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlOOLBv5K61ZVOnmRbEcW7l07n8rd9z8IMVoA4RbEz1J1R-YxPEvZGP6LxoLwR40e3QOmjiza9GkWfOxVYVQ7jv6PonHil-qYEUYVG_jnGb8jchJiBv9j8IOO8THRSICNtkxH3l-BL-3h0GLVmkK85BWOo_lIKElWbcit20gFq6Kp9fVk1rbnZFZwnoU/s1280/photo_2024-05-17_16-18-36.jpg
១១.ប្រទេសអេក្វាឌ័រ (៤.១ ពាន់លានដុល្លារអាមេរិក)
១២.ប្រទេសកម្ពុជា (៤ ពាន់លានដុល្លារអាមេរិក)
១៣.ប្រទេសបេឡារុស្ស (៣.៩ ពាន់លានដុល្លារអាមេរិក)
១៤.ប្រទេសកូតឌីវ័រ (៣.៩ ពាន់លានដុល្លារអាមេរិក)
១៥.ប្រទេសកាមេរូន (៣.៨ ពាន់លានដុល្លារអាមេរិក)
១៦.ប្រទេសអាហ្វ្រិកខាងត្បូង (៣.៤ ពាន់លានដុល្លារអាមេរិក)
១៧.ប្រទេសកុងហ្គោ (៣.៤ ពាន់លានដុល្លារអាមេរិក)
១៨.ប្រទេសប្រេស៊ីល (៣.៤ ពាន់លានដុល្លារអាមេរិក)
១៩.ប្រទេសម៉ុងហ្គោលី (៣ ពាន់លានដុល្លារអាមេរិក)
២០.ប្រទេសអាហ្សង់ទីន (២.៩ ពាន់លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwN2wLpQ1QPEOf9gsSVi8U1t-zJqjBzuI8CsMOcGjkY10ZdvoLA33bFxxMc3Hu2RblZ13hmvQ-JJtuiyWbCL_E6CvoqrbiiKghLXNG6FeczsHdmDO7gB38swe9ykdGwsBgzs5NzPikD9N2wYQ9SnYc17q5Y5R9p6jMh3tbw3-AQhkf5zx0fgt3RKwQZdU/s946/202302ejr_china_debt_oped.webp

គួរបញ្ជាក់ដែថា សម្រាប់មូលហេតុភាគច្រើននៃបំណុលនេះត្រូវបានបែងចែកទៅឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនិស្សារណកម្ម ការកសាងនិងអភិវឌ្ឍន៍ប្រទេស រួមទាំងការអភិវឌ្ឍផ្លូវថ្នល់ អាកាសយានដ្ឋាន ផ្លូវរថភ្លើង និងរោងចក្រថាមពលជាច្រើន ហើយកំពុងតស៊ូជាមួយបន្ទុកបំណុលផ្សេងទៀត៕

មហាជនផ្ទុះ.ប្រតិកម្មចំពោះទង្វើមិនគប្បីរបស់ក្មេងស្រីសិស្សសាលាឡាវ ជាមួយនឹងបុរសវ័យចំណាស់ តាមទីសាធារណៈ!

0

ថ្មីៗនេះ មហាជនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំងទៅលើវីដេអូចែកចាយពីបណ្តាញសង្គមទំនងជាមានប្រភពមកពីប្រទេសឡាវ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារីសិស្សសាលាវ័យមិនទាន់គ្រប់កាល និងបុរសវ័យចំណាស់ បានប្រព្រឹត្តិនូវកាយវិ.ការមិ.នសមរម្យនៅតាមទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxDGeEx0_CVSE3IgPTcuUtMIvPUacRj2IgDd9Xr2s-tGtTZq1t4DDtsrU3yGhBhetDqwi7Xh2GqCkyi6mQs8I5TaI17dBF_ieqmAyrfGc7dhd2dI-NP3lsC-6WarvsP2EAKs7y0o-WJBK2xJZmzlkzk1ELLVKFe2AyQBTUo2_ax0uXwRdAGKjcJt2wOvU/s903/Screenshot%202024-05-17%20154754.png

តាមរយៈវីដេអូ គេបានសង្កេតឃើញអំពីទង្វើអសីលធម៌របស់ជនមួយក្រុមមានទាំងកុមារីនិងមនុស្សប្រុសចាស់ៗប៉ុន្មាននាក់បាននឹងកំពុងស្ថិតនៅហាងផឹកស៊ីមួយកន្លែង។ កុមារីនៅក្នុងឈុតសម្លៀកបំពាក់សិស្សសាលា (អាវសរ សំពត់បត់តាមប្រពៃណីឡាវ) ដែលមើលទៅមានអាយុប្រហែលមិនដល់១៥ឆ្នាំផង កំពុងតែឈរអោប ថើបក្នុងកាមឥណ្ហាជាមួយបុរសមា្នក់វ័យចំណាស់នឹងឪពុកខ្លួន ថែមដៃនាងកាន់កែវស្រាម្ខាងយ៉ាងសប្បាយរីករាយ។ រីឯអាកប្បកិរិយាក្មេងស្រីទាំងនោះទៀតសោត ហាក់មិនមានការខ្មាស់អៀន និងមិនមែនជាការចាប់បង្ខំរបស់មនុស្សចាស់ទៅលើខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiig9lItlb2rLO9VC3wM9qjCl8aAuMZh9MunQUbqGE3G9JCGz5f-sihajOg8tuj7RsesfieAXTaNEpA-CdndeE3vsDnJhivSy7hWNRRVKjRUNGQDsWvqcS__R_UjvGsyTn-Yo6AUAghBi4OOTbNuQYyPa2cPweD2VAfPYUX-d6Ee7rZQTnaDgEdLuu-GWo/s891/Screenshot%202024-05-17%20154807.png

ក្រឡែកទៅលើបុរសម្នាក់ដែលគៀកនឹងក្មេងស្រីម្នាក់នេះវិញ ហាក់មិនកោតក្រែង ហ៊ានប្រព្រឹត្តិទង្វើដែលប្រាស់ចាកពីក្រមសីលធម៌របស់មនុស្សធំទៅលើក្មេងស្រីមិនទាន់គ្រប់អាយុបែបនេះទៅរួចដែរ ដែលនេះគឺសបញ្ជាក់ពីកម្រិតភាពយល់ដឹងទាបរបស់បុរសចំណាស់ទាំងនោះ។ ទោះជាយ៉ាងណា តាមរយៈការលួចថតបាននៅទីតាំងតែមួយនោះ គឺមានប្រមាណ ២-៣គូរទៀតរវាងក្មេងនឹងមនុស្សចាស់សុទ្ធតែប្រព្រឹត្តិទង្វើបែបនេះទាំងអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-e9wJAz_hTw_hZmQ8du1De6VZz9a0btGzM5Z_OrWxjm8ytZBwycUOrO6AgXlAER2UFqsfIeOfKMCHxFi1oM26_FpjyNm85K2FHwteIQlyGhg96rQjXOx2KonqOQVBJpb4vlHV3Bd4hNQP-cf3RTGxfR82ZVGri5ZZTjpvSm4rxGPUdAzWx3O41PaDeA/s900/Screenshot%202024-05-17%20154824.png

តាមរយៈការបង្ហោះចែកចាយនៅលើបណ្តាញសង្គមនេះ មហាជនទាំងឡាវនិងខ្មែរគឺបានចូលទៅបញ្ចេញមតិព្រាតបែបខឹងសម្បារ ថាក្មេងទៅវាមិនដឹងអ្វី ប៉ុន្តែនេះ មនុស្សចាស់ហើយបែរជាមិនដឹងដូចជាក្មេងដែរ។ ជាមួយគ្នានោះ អ្នកខ្លះគឺបានលើកឡើងថា«នេះហើយគឺជាសង្គមមួយដែលគ្មានវប្បធម៌ប្រពៃណី»។ ជនជាតិឡាវខ្លះថា «នេះហើយគឺជាការពិតជាក់ស្តែងនៅក្នុងសង្គមឡាវ ព្រោះថាប្រជាជនឡាវជាច្រើនគឺគ្មានការងារធ្វើ ក្រីក្រ អតិផរណា(ទំនិញឡើងថ្លៃ ប្រាក់ឈ្មួលធ្លាក់ចុះ) និងមានការគាបសង្កត់ពីអ្នកមានអំណាចជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YgFGE1q5yMQSubju97PbrJ2Qjfx3GS2XPg4zZ1hLtCa3bXhlDTFR1OZYs7fRqiY1YfhwIdJCBo7WPE2RPaPORH2RjnOevqsroSyN_N7Mv0T7nYucy16ZsqexbhYIuJ4J2zJlnCTpWo0hciPhwsD_tq_olrMHXNNVkelGDqNgP7Gq4_8GH5XeO09DLNo/s898/Screenshot%202024-05-17%20154841.png

ចំណែកជនជាតិឡាវម្នាក់ទៀតបានលើកឡើងថា «បើមើលទៅលើការបញ្ចេញមតិគឺមានការវាយប្រហារយ៉ាងខ្លាំងទៅលើក្មេងស្រីទៅវិញ? ក្មេងគឺជាក្មេង មិនស្គាល់អ្វីជាក្រមសីលធម៌ មិនដឹងខុសមិនដឹងត្រូវទេ! បើសង្គមបែបនោះ វានឹងដឹកនាំពួកគេឆ្ពោះទៅរកផ្លូវនោះ ក្មេងឈាមរាវ ចង់ចេះ ចង់ដឹងចង់សាក ឆាប់ធ្វើតាមគេយ៉ាងងាយ។ រវាងមនុស្សធំគិនិងកូនក្មេងគិតមិនដូចគ្នាទេ គឺខ្ញុំយល់ឃើញបែបនេះ ខ្ញុំមិនចាប់កំហុសទេ»៕

ប្រកួតអង្គុយស្ងៀមស្ងាត់បានយូរជាងគេ ជាការប្រកួតប្រជែងដ៏ចម្លែកបំផុត និងទាក់ទាញខ្លាំងនៅកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋកូរ៉េខាងត្បូងប្រមាណជាង១០០នាក់ បានអង្គុយស្ងៀមស្ងាត់ និងមិនធ្វើអ្វីសោះ នៅក្រោមផ្លូវល្បឿនលឿនមួយកន្លែងក្នុងទីក្រុងសេអ៊ូល ។ ពួកគេបានអង្គុយយ៉ាងស្ងៀមស្ងាត់ដោយគ្មានសំឡេងជជែកគ្នា ដើម្បីស្វែងរកបេក្ខជនមានភាពអត់ធ្មត់ខ្ពស់ និងទទួលរង្វាន់ពីគណៈកម្មការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIcD2Mb0uCa3udgjca59DCm2LJmgW832xDZxKeHwKuvLxer8uZgWCsuRENmsgMhj-C2zGGCt-JetuVHTHlElKKTAaL9Q0bF0JQN_E871vuy-2AoZTuXILW2BzabyV8TCnJPDAFI3BhQS68rRtBrURyWrLfDM3jgIY_w2dHhdgl3J1iPuXQqGdD-UoeNuQ/s800/d06dbadb-6d3e-4e55-bc29-12c67afa9b12.jpeg

ការប្រកួតនេះមានឈ្មោះថា «Space-Out Competition» បានរៀបចំឡើងកាលពី១២ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងរកអ្នកអាចអង្គុយនៅស្ងៀមយូរបំផុត មិនធ្វើអ្វីសោះ ។ ប៉ុន្តែសម្រាប់លក្ខខណ្ឌការប្រកួត គឺបេក្ខជនទាំងអស់ពុំអាចដេកលក់, ពុំលេងទូរស័ព្ទដៃ និងពុំជជែកគ្នារយៈពេល៩០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT_W29I83OwTJokQwpPW-_VaPiNjEmckQ9iO69bXlkQh8C55Lndgm1gWWPtKQ6RypBCBJ6Qow8S_-nB_aDniGhZV29xDOGCcPmXUFPPKHs-3eSVa5Dd0NiquZSyRKjslxTTIryHX8CZvnMIDz1-4Ci9Sc5df745G6sqUB25UPdSFnj4RKXEsMdk9NiqpQ/s2000/images-2.webp

ក្នុងអំឡុងពេលប្រកួតនេះ បេក្ខជនម្នាក់ៗនឹងត្រូវបានគណៈកម្មការវាស់កម្រិតជីពចរ ខណៈមហាជនមកចូលរួមទស្សនាការប្រកួតអាចដាក់ពិន្ទុដល់បេក្ខជនណាម្នាក់ដែលពួកគេពេញចិត្ត ។ រីឯបេក្ខជនឈ្នះការប្រកួតនឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្រោយពេលគណៈកម្មការត្រួតពិនិត្យចង្វាក់បេះដូងឃើញថា មានសភាពធម្មតា ។

ការប្រកួតនេះ មានបេក្ខជនដាក់ពាក្យចូលរួមរហូតដល់ជាង៤.០០០នាក់ឯណោះ ប៉ុន្តែគណៈកម្មការជ្រើសរើសឱ្យចូលរួមប្រកួតត្រឹមតែ១១៧នាក់ប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនចូលរួមប្រកួតនៅស្ងៀម គឺមានតាំងពីកូនសិស្សរៀនថ្នាក់បឋមសិក្សា រហូតដល់មនុស្សចាស់មានអាយុជាង៦០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMvQ-pJlQHlU76zcGGy88MY33ttnn1H0KiInOiKMQeclmEbrheMEXMK22F_yb26yc2iQ0oLYz0BvgP9t8t2QfpnvVTFYHiZHzZMxqePT8x3panXR86nWWgX-xDDfsPcah_8R2E06GhiW1ka5w8nDLPfWN0ypnvV8oOcZjvs5LRzbicm5ytgBfGxnRC5FQ/s900/photo_2024-05-17_15-22-26.jpg

បេក្ខជនជាច្រើននាក់ប្រាប់ថា ការប្រកួតនេះអាចធ្វើឱ្យពួកគេកាត់បន្ថយភាពតានតឹងផ្លូវចិត្តបានល្អ និងមានថាមពលធ្វើការងារជាងមុន ខណៈបុគ្គលិកធ្វើការនៅប្រទេសកូរ៉េខាងត្បូងភាគច្រើនមានអារម្មណ៍បាក់ទឹកចិត្តនៅកន្លែងធ្វើការ ព្រោះតែប្រកួតគ្នាធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUTglox47JWtr7GQ91uvBV6INre1RVuy11oKNz4ZWVhw-VVRkTKuki0QecjpKVXLy4Kcsb3q1a8yGVxpBodbFxHtrYp-1H_p_T9kCqbrepK6Q7jLhVhIea3aHBSTmp9ZCGV8OjYj7yQfGPjPNjYQZ7xTbBuriJjZf9zjrfhYG56JkqxmGndn0PF5H1y0E/s750/restmb_idxmake.jpg

ចំណែកអ្នកទទួលបានជ័យជម្នះក្នុងការប្រកួត «Space-Out Competition» គឺអ្នកស្រី Kwon So-ah អាយុ៣៥ឆ្នាំ ជាបុគ្គលិកធ្វើការក្រៅម៉ោងនៅទីក្រុងសេអ៊ូល ។ អ្នកស្រីនិយាយថា ៖ «ការមិនធ្វើអ្វីសោះក៏ល្អដែរសម្រាប់សុខភាពផ្លូវចិត្តរបស់យើង និងសុខភាពរាងកាយ ពីព្រោះរាងកាយនឹងបានសម្រាក ។ ប៉ុន្តែរាងកាយអាចសម្រាកបាន លុះត្រាតែខួរក្បាលសម្រាកជាមុន» ៕

កុំអូសរំលងអី! សុភាពនារីទាំងឡាយត្រូវដឹងពេលចូលបន្ទប់ទឹកសារធារណៈហាមអង្គុយបែបនេះ

0

ជឿថាមិត្តនារីៗមួយចំនួនតែងមានទម្លាប់ចូលបន្ទប់ទឹកសារធារណៈអង្គុយលើកគូទ ដោយមិនអង្គុយផ្អិបទៅនឹងចានបង្គន់ទេព្រោះពួកគេច្រើនគិតថា បង្គន់សាធារណៈមានមេរោគ អាចបណ្តាលឱ្យឆ្លងយ៉ាងឆាប់រហ័ស។ ជាការពិតណាស់បង្គន់សាធារណៈគឺជាកន្លែងដែលងាយប្រមូលផ្ដុំមេរោគបំផុត ដោយសារមានមនុស្សចេញចូលច្រើន ហើយយើងក៏មិនដឹងថានរណាម្នាក់មានផ្ទុកមេរោគអ្វីខ្លះទេ ប្រសិនបើអ្នកប្រើប្រាស់មិនបានប្រុងប្រយ័ត្ន នោះវានឹងឆ្លងជាក់ជាមិនខាន។ ទោះជាយ៉ាងណាការបត់ជើងតូចក្នុងទីតាំងអង្គុយបែបនេះ គឺអាចមានហានិភ័យខ្ពស់នៃការឆ្លងមេរោគច្រើនជាងអង្គុយធម្មតាទៅទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiM249unjN6Kq_Mw_BJ-32WQVN7z8-03MR7ls-nhOQd-Rf8Tltd6Mzti1AJGgw-20KXdNyob72em05pdBUx-vf6W1fcXodkkyUJKs3DvX94nKhE-ECpnklW7JtEK_n-EFrOVcrxoRtSDRXv_K-nEq3JIPmkhkPDnuKjV95yjKgRKvlJqLJeGkPhGVy8JE/s1000/photo_2024-05-17_15-03-44.jpg

យោងតាមលោកវេជ្ជបណ្ឌិត Kui Jiahao អ្នកឯកទេសខាងរោគទឹកនោម បានឱ្យដឹងថា មានអ្នកជំងឺស្រីម្នាក់ ទម្លាប់ចូលបន្ទប់ទឹកដោយលើកគូទមិនឱ្យប៉ះទៅនឹងចានបង្គន់ ការធ្វើបែបនេះជាញឹកញាប់អាចបណ្តាលឱ្យមានជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម ដែលវាមានរោគសញ្ញាដូចជាចេញឈាមពេលនោម និងមានអារម្មណ៍ទាស់នោម ឬមិនអាចនោមចេញបាន ដែលជាហេតុធ្វើឱ្យពិបាកក្នុងខ្លួន។ វេជ្ជបណ្ឌិតពន្យល់ដូច្នេះថា រាងកាយស្ត្រីគឺមានបង្ហួរនោមខ្លី ដែលនេះធ្វើឱ្យវាងាយនឹងនាំបាក់តេរីចូលទៅក្នុងប្លោកនោម ហើយវានឹងលូតលាស់បានល្អ ប្រសិនបើទឹកនោមនៅតែមាននៅក្នុងបង្ហួរនោម ឬផ្លូវទឹកនោម ដោយបាក់តេរីនឹងកើនឡើងរៀងរាល់កន្លះម៉ោងម្តង រហូតដល់វាងាយបង្កទៅជាជំងឺរលាកផ្លូវប្រព័ន្ធទឹកនោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qEOKdER_NVwF1Kt84xAI1h3eROxtvmtDRvTvkROJjuUqDFnQqJ1LET_XaCkBg9iYUuNgvqC7ll8GAjuJjPtvknSjISbINdvgnqZH9SmiU9aXYYK8lWleruiF0EdjwiaTcVJKsrG5-cmtR8ta0nQdVGVlXLQvAbP_hdQAn1kKd0yg9EMlG2zsFP6KRog/s800/photo_2024-05-17_15-34-41.jpg

វេជ្ជបណ្ឌិតផ្តល់ដំបូន្មានដល់មិត្តនារីៗថាទីតាំងអង្គុយស្តង់ដារសុវត្ថិភាពគឺ ដាក់គូទរបស់អ្នកផ្អិបទៅនឹងចានបង្គន់តែម្តង។ វាដូចជាការអង្គុយលើកៅអីដោយជើងរបស់អ្នកប៉ះនឹងឥដ្ឋ និងផ្នែកខាងមុខនៃជើងរបស់អ្នកនៅមុំ ៩០ ដឺក្រេ វាជាទីតាំងអង្គុយធម្មតាដូចពេលយើងអង្គុយលើកៅអី។ ការអង្គុយលើបង្គន់ធម្មតាបែបនេះជួយបន្ធូរសាច់ដុំគូទ និងភ្លៅខាងក្នុង ធ្វើឱ្យការបញ្ចេញទឹកនោមមានភាពងាយស្រួល និងបត់ជើងតូចបានយ៉ាងល្អ ហើយវាមិនអាចឆ្លងមេរោគបានទេ។ ទោះជាយ៉ាងណាដើម្បីការពារឱ្យមានសុវត្ថិភាពជាងនេះទៀត អ្នកគួរជ្រើសរើសបន្ទប់ទឹកដែលមានមនុស្សតិច វាអាចជាតំបន់ដែលកម្រមានមនុស្សប្រើប្រាស់ ឬបន្ទប់ចុងក្រោយ នៅគែមខាងក្នុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxtscU6DG0cEJ74d-McROTpm73_-wxZZAciTgkLGDn6RvIRzQEIa6h8VNl5P5mWv_KDVFl5Rt-_5eEaxEPZ6REMB9QpI1GY8RwGlvP7OfB65YG-mPk1RLW5DSXxwvwFPLzgCYlRdoukUAhchwqGW-0H63Ou8UP-l6exdCC4xLlsJ2QuYU1uSgonthYCX4/s760/photo_2024-05-17_15-34-44.jpg

កុំប៉ះជាមួយវត្ថុក្នុងបន្ទប់ទឹកដោយផ្ទាល់ ឧទាហរណ៍ទ្វា ឬអ្វីៗផ្សេងទៀត បើប៉ះត្រូវបាញ់អាកុលជាមុនសិន។ លើសពីនេះពេលអ្នកចូលបង្គន់សារធារណៈ ត្រូវតែប្រើក្រដាសទ្រាប់លើចានបង្គន់ កុំអង្គុយពេលចានបង្គន់កំពុងសើម ព្រោះអាចមានហានិភ័យនៃការឆ្លងមេរោគ។ ហើយពេលចេញពីបន្ទប់ទឹកត្រូវតែលាងដៃរបស់អ្នករាល់ពេលអ្នកបញ្ចប់កិច្ចការ គួរលាងដៃជាមួយសាប៊ូឱ្យបានស្អាត ហើយជូតឱ្យស្ងួតជាមួយក្រដាស បើគ្មានសាប៊ូនៅក្នុងបន្ទប់ទឹក អ្នកអាចលាងដៃច្រើនដងជាមួយទឹកធម្មតាឬអ្នកអាចប្រើជែល ហើយបាញ់អាល់កុលដែលយកតាមខ្លួនក៏បាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_wzWt1H2dqhNY-iNc7H9w9TU2V3RNVGeIBS7mFtiK9NZPWr3c3cGTvIa3lSIFIU_lIUYGN1s-HFa1cRTjrbPyh95Jy2LRx0f-WrKbWMdwNHp1gsiWd7Fe3gC2XH6gNUZvDmOBRAiM_rJd9tLnOv_rzSGvYWKWPSeFgWTpE8qolskjyKWSraPezJG94vo/s760/photo_2024-05-17_15-34-48.jpg

កន្លែងគ្មានអនាម័យ និងកខ្វ.ក់ ក្លាយជាកន្លែងដ៏ទាក់ទាញបំផុតនៅក្នុងពិភពលោក

0

សហរដ្ឋអាមេរិក ៖ ជញ្ជាំងឥដ្ឋមួយកន្លែងពោរពេញទៅដោយស្ករកៅស៊ូជាង១លានដុំ បានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅអាមេរិក និងមានភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកម្សាន្តនៅទីនេះជាហូរហែ ។ ទន្ទឹមនឹងនេះ ជញ្ជាំងស្ករកៅស៊ូក៏ត្រូវបានគេចាត់ទុកថា គឺជាទីកន្លែងកខ្វ.ក់ បំផុតនៅលើពិភពលោកផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBuOCYE9OhiZNruUm59s82KYX_SpVwbU2rH7OiVBC7iA5EvrWeeyQHyCVF53mncBYc_B2ajF3ayeOIgd8zqcT51pQTaaAGBOnPV816dkRcubVB9JbU03itscm9rrwEX4UYCIasvYJYWINC08YXVFHKH69e9Ws3B9AQ5cyypSmFh9gRugyYuz077azCD88/s1080/0322-Gumwall_Mary_John_Brandon-Hill_4198_zxr9fe.webp

កាលពីមុន ជញ្ជាំងមួយកន្លែងនេះគ្រាន់តែជាជញ្ជាំងឥដ្ឋធម្មតារបស់រោងភាពយន្តមួយឈ្មោះ «Seattle Theatresports» មានទីតាំងស្ថិតក្នុងផ្សារ Pike Place Market ក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ រីឯអ្នកចង់ទស្សនាភាពយន្តក្នុងរោង ពួកគេត្រូវមកតម្រង់ជួរនៅក្បែរជញ្ជាំងនេះដើម្បីទិញសំបុត្រកុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsZo-9zTHqGtIZ8Hn7VxsELSJyzoMh_cWt-ohmO4av3qKjbJbolfI9ZwLpAKMC1TaPKWtotku-H4FAkkn82qyh7S38Pw7NooshmJY5L1HkcXGwPBFJJBdrmgzXdvYsvPhqERXnZWk1WfNRkH9AoFija_t6Unuw9As0IKIS1opUhzQeVmzZiEf_Fx0xAg/s700/gumwall-1.jpg

ប៉ុន្តែទម្លាប់ចម្លែកមួយចាប់ផ្តើមកើតឡើងកាលពីឆ្នាំ១៩៩០ គឺអ្នករង់ចាំទិញសំបុត្រកុនមួយចំនួនបានយកស្ករកៅស៊ូមកបិទនៅលើជញ្ជាំងឥដ្ឋជាមួយកាក់ជាបន្តបន្ទាប់ ។ ចំនួនស្ករកៅស៊ូនៅលើជញ្ជាំងក៏ចេះតែកើនឡើងច្រើនទៅៗពាសពេញ ដោយសារកាក់ត្រូវបានគេលួចអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYt2wYfQ1vo7PJIiE04L7T7yp9ERelaG9ZMWY0SlkBWQS8u4hWAgIKHLVf5nBqf0y7MGRh4EhDauWHPWT5AJyiKE7NXyLfnbzfoWwGex-yBcgaajwimyK40WLofiszO7vNTZd6HdLWAg-iJV-lbWUmzppx91ooB6tZIIYRhRynth5RQyW7NqGNjzlFYRs/s900/the-market-theater-gum-wall-at-pike-place-market-seattle-washington-r1307-wingsdomain-art-and-photography.jpg
បុគ្គលិករោងភាពយន្តនេះធ្លាប់បានយកស្ករកៅស៊ូចេញពីជញ្ជាំងឥដ្ឋចំនួន២ដងហើយ ប៉ុន្តែបែរជាមានស្ករកៅស៊ូថ្មីៗកើនឡើងកាន់តែច្រើន រហូតដល់បុគ្គលិករោងភាពយន្តគិតថា ពុំអាចសម្អាតស្ករកៅស៊ូចេញពីជញ្ជាំងអស់ទេ ។ ដូច្នេះ កាលពីឆ្នាំ១៩៩៩ បុគ្គលិករោងភាពយន្តក៏បានប្រកាសថា ជញ្ជាំងស្ករកៅស៊ូ គឺជាតំបន់ទេសចរណ៍តែម្តង ។

តាមរយៈការស្ទង់មតិនៅឆ្នាំ២០២៤ ជញ្ជាំងស្ករកៅស៊ូបានជាប់ចំណាត់ថ្នាក់ទី២ នៅលើពិភពលោក គឺជាកន្លែងគ្មានអនាម័យ ឬកខ្វក់បំផុត ។ ជញ្ជាំងនេះពោរពេញទៅដោយស្ករកៅស៊ូប្រវែងជាង១៥ម៉ែត្រ និងមានកម្ពស់ខ្ពស់ផុតពីដៃ ហើយគេសន្និដ្ឋានថា មានស្ករកៅស៊ូបិទនៅលើជញ្ជាំងរហូតដល់ជាង១លានដុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAljiQLJwRxW-sjj_zPDl7NPxR4m931tccDgHoTcmyGlYQPG8HR9HW0BtH3xCIE3GivWVw_47ROvegoH7_l-VuK9ehB3ggPxfi-Q3tul8xn-3S1oDWFFyPOoqzEVUUc44ETw4E5-NdztlC9cs2lIe3FzoH4tfV0A2G2VnrzQYZSZ35lV-mKUvaLiqtXg/s900/the-market-theater-gum-wall-at-pike-place-market-seattle-washington-r1326-wingsdomain-art-and-photography.jpg

ក្រោយពីជញ្ជាំងស្ករកៅស៊ូក្លាយជាតំបន់ទេសចរណ៍ គេក៏បានប្រើប្រាស់ជញ្ជាំងនេះធ្វើជាផ្ទាំងសម្រាប់ថតភាពយន្ត Hollywood រឿង «Love Happens» ដែលសម្តែងដោយអ្នកស្រី Jennifer Aniston និងលោក Aaron Eckhart ។ លើសពីនេះ វាក៏បានក្លាយជាកន្លែងថតរូបភាពអាពាហ៍ពិពាហ៍របស់គូស្នេហ៍អាមេរិក ឬបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ ៕