Home ព័ត៌មានអន្តរជាតិ ប្រកួតអង្គុយស្ងៀមស្ងាត់បានយូរជាងគេ ជាការប្រកួតប្រជែងដ៏ចម្លែកបំផុត និងទាក់ទាញខ្លាំងនៅកូរ៉េខាងត្បូង

ប្រកួតអង្គុយស្ងៀមស្ងាត់បានយូរជាងគេ ជាការប្រកួតប្រជែងដ៏ចម្លែកបំផុត និងទាក់ទាញខ្លាំងនៅកូរ៉េខាងត្បូង

37
0

ប្រទេសកូរ៉េខាងត្បូង ៖ នៅខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋកូរ៉េខាងត្បូងប្រមាណជាង១០០នាក់ បានអង្គុយស្ងៀមស្ងាត់ និងមិនធ្វើអ្វីសោះ នៅក្រោមផ្លូវល្បឿនលឿនមួយកន្លែងក្នុងទីក្រុងសេអ៊ូល ។ ពួកគេបានអង្គុយយ៉ាងស្ងៀមស្ងាត់ដោយគ្មានសំឡេងជជែកគ្នា ដើម្បីស្វែងរកបេក្ខជនមានភាពអត់ធ្មត់ខ្ពស់ និងទទួលរង្វាន់ពីគណៈកម្មការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIcD2Mb0uCa3udgjca59DCm2LJmgW832xDZxKeHwKuvLxer8uZgWCsuRENmsgMhj-C2zGGCt-JetuVHTHlElKKTAaL9Q0bF0JQN_E871vuy-2AoZTuXILW2BzabyV8TCnJPDAFI3BhQS68rRtBrURyWrLfDM3jgIY_w2dHhdgl3J1iPuXQqGdD-UoeNuQ/s800/d06dbadb-6d3e-4e55-bc29-12c67afa9b12.jpeg

ការប្រកួតនេះមានឈ្មោះថា «Space-Out Competition» បានរៀបចំឡើងកាលពី១២ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងរកអ្នកអាចអង្គុយនៅស្ងៀមយូរបំផុត មិនធ្វើអ្វីសោះ ។ ប៉ុន្តែសម្រាប់លក្ខខណ្ឌការប្រកួត គឺបេក្ខជនទាំងអស់ពុំអាចដេកលក់, ពុំលេងទូរស័ព្ទដៃ និងពុំជជែកគ្នារយៈពេល៩០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT_W29I83OwTJokQwpPW-_VaPiNjEmckQ9iO69bXlkQh8C55Lndgm1gWWPtKQ6RypBCBJ6Qow8S_-nB_aDniGhZV29xDOGCcPmXUFPPKHs-3eSVa5Dd0NiquZSyRKjslxTTIryHX8CZvnMIDz1-4Ci9Sc5df745G6sqUB25UPdSFnj4RKXEsMdk9NiqpQ/s2000/images-2.webp

ក្នុងអំឡុងពេលប្រកួតនេះ បេក្ខជនម្នាក់ៗនឹងត្រូវបានគណៈកម្មការវាស់កម្រិតជីពចរ ខណៈមហាជនមកចូលរួមទស្សនាការប្រកួតអាចដាក់ពិន្ទុដល់បេក្ខជនណាម្នាក់ដែលពួកគេពេញចិត្ត ។ រីឯបេក្ខជនឈ្នះការប្រកួតនឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្រោយពេលគណៈកម្មការត្រួតពិនិត្យចង្វាក់បេះដូងឃើញថា មានសភាពធម្មតា ។

ការប្រកួតនេះ មានបេក្ខជនដាក់ពាក្យចូលរួមរហូតដល់ជាង៤.០០០នាក់ឯណោះ ប៉ុន្តែគណៈកម្មការជ្រើសរើសឱ្យចូលរួមប្រកួតត្រឹមតែ១១៧នាក់ប៉ុណ្ណោះ ។ ក្នុងចំណោមបេក្ខជនចូលរួមប្រកួតនៅស្ងៀម គឺមានតាំងពីកូនសិស្សរៀនថ្នាក់បឋមសិក្សា រហូតដល់មនុស្សចាស់មានអាយុជាង៦០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMvQ-pJlQHlU76zcGGy88MY33ttnn1H0KiInOiKMQeclmEbrheMEXMK22F_yb26yc2iQ0oLYz0BvgP9t8t2QfpnvVTFYHiZHzZMxqePT8x3panXR86nWWgX-xDDfsPcah_8R2E06GhiW1ka5w8nDLPfWN0ypnvV8oOcZjvs5LRzbicm5ytgBfGxnRC5FQ/s900/photo_2024-05-17_15-22-26.jpg

បេក្ខជនជាច្រើននាក់ប្រាប់ថា ការប្រកួតនេះអាចធ្វើឱ្យពួកគេកាត់បន្ថយភាពតានតឹងផ្លូវចិត្តបានល្អ និងមានថាមពលធ្វើការងារជាងមុន ខណៈបុគ្គលិកធ្វើការនៅប្រទេសកូរ៉េខាងត្បូងភាគច្រើនមានអារម្មណ៍បាក់ទឹកចិត្តនៅកន្លែងធ្វើការ ព្រោះតែប្រកួតគ្នាធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUTglox47JWtr7GQ91uvBV6INre1RVuy11oKNz4ZWVhw-VVRkTKuki0QecjpKVXLy4Kcsb3q1a8yGVxpBodbFxHtrYp-1H_p_T9kCqbrepK6Q7jLhVhIea3aHBSTmp9ZCGV8OjYj7yQfGPjPNjYQZ7xTbBuriJjZf9zjrfhYG56JkqxmGndn0PF5H1y0E/s750/restmb_idxmake.jpg

ចំណែកអ្នកទទួលបានជ័យជម្នះក្នុងការប្រកួត «Space-Out Competition» គឺអ្នកស្រី Kwon So-ah អាយុ៣៥ឆ្នាំ ជាបុគ្គលិកធ្វើការក្រៅម៉ោងនៅទីក្រុងសេអ៊ូល ។ អ្នកស្រីនិយាយថា ៖ «ការមិនធ្វើអ្វីសោះក៏ល្អដែរសម្រាប់សុខភាពផ្លូវចិត្តរបស់យើង និងសុខភាពរាងកាយ ពីព្រោះរាងកាយនឹងបានសម្រាក ។ ប៉ុន្តែរាងកាយអាចសម្រាកបាន លុះត្រាតែខួរក្បាលសម្រាកជាមុន» ៕