Home Blog Page 1147

នៅសុខៗ! ស្រីផាចត្រូវបានគេរិះ.គន់អំពីមុខម្ហូបសម្លរម្ជូរហ៊ីង

0

Content Creator ល្បីឈ្មោះ Chom Srey Pach ជាមេចុងភៅចំណាប់ចំណួនក្នុងការធ្វើម្ហូបខ្មែរគ្រប់មុខ និងទទួលបានការកោតសរសើរពីមហាជនស្ទើរតែគ្រប់ៗរូបតាមរយៈវីដេអូមុខម្ហូបរបស់នាងនីមួយៗ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗ បន្ទាប់ពីនាងបានធ្វើការបង្ហោះមុខម្ហូបសម្លរហ៊ីងក៏បានទទួលរងនូវមតិរិះ.គន់ភ្លាមៗ ខណៈក៏មានអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSdDOhY3X-nkHoDslQ0oKEgJvvvxN5MaX7v9252e34phHeKXgYxMBebn2RFJwnKeLkqp1RpausLGHwC65SIOMj5N-UMbnSlwilSL7ccDZxmOc0zhKte38R_sXjp9XxnObHSTUHxwimoe1vpS1vx_GQD30KENGMPCeiApsoNMa3Qe5rjFJOq3hpClfGr0g/s911/Screenshot%202024-05-17%20144920.png

ស្របពេលរដូវរស្សាបានឈានចូលមកដល់និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជារដូវហ៊ីងកំពុងមានការកើនឡើងផងដែរ។ កាលពីពេលថ្ងៃទី១៥ ខែឧសភានេះ ការចែកចាយវីដេអូពីរបៀបនៃការធ្វើសម្លរម្ជូរហ៊ីងរបស់ស្រីផាច កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងជាធម្មតានៅលើបណ្តាញសង្គម។ តាមរយៈវីដេអូ នាងគឺបានរៀបរាប់ពីដំណើរការនៃការធ្វើម្ហូប រាប់ចាប់ពីដើរបេះបន្លែ លៀងសម្អាតសត្វហ៊ីង ការផ្សំគ្រឿងសម្លររបស់នាង រហូតដល់ការញ៉ាំមើលទៅទំនងខ្លាំងមែនទែន សឹងតែស្រក់ទឹកមាត់ភ្លាមៗបន្ទាប់ពីទស្សនាវីដេអូរបស់នាងក្នុងចំណោមអ្នកដែលចូលចិត្តសត្វមួយប្រភេទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEispaxxl8llnzWvq8v3F-nSEg1a5AIS04FPVsB9dludiSU3BYvFNpQGrj17gWyYWOLk2o1T_odJWqbnuR08TLohRGNxdqhCXU_Ypd2-QD521b-SD7lecZmcgp9BHD8qS8hTb1Xbr6an2re_Eef2IkvJOO9r496jVDZBkvx-Wg6QfY4WSt7u8EVm5PJ2aiI/s912/Screenshot%202024-05-17%20144935.png

ទោះជាយ៉ាងណា បន្ទាប់ពីវីដេអូខាងលើបានចែកចាយរួចមកក៏មានទាំងអ្នកពេញចិត្តនិងមិនពេញចិត្តចំពោះម្ហូបមួយមុខនេះ ព្រោះថានៅតំបន់ខ្លះគឺមិនដែលមានការបរិភោគសត្វហ៊ីងនោះទេ ទើបបណ្តាលឲ្យពួកគេមួយចំនួនមានការខ្លាចរអារ។

គណនីដែលមានឈ្មោះថា Kong NaRah គឺបានបញ្ចេញមតិថា «សូមជំនាញពាក់ព័ន្ធដើម្បីអភិរក្ស សូមមានវិធានការផង សត្វកំពុងពងបែបនេះ រលាយរលត់អស់ហើយ (សូមអ្នកកំពុងបរិភោគនឹងមានខួរក្បាលផង ដឹងថាកំពុងបំផ្លាញទំហំប៉ុនណាទេ) សោកស្តាយណាស់»។ អ្នកខ្លះថា «ខ្ញុំអ្នកជនបទដែរ មិនដែលញាំទេ ឃើញញញើតណាស់»។ អ្នកខ្លះថា«ខ្ញុំធ្លាប់គាំទ្រវីដេអូរអូនក្នុងការធ្វើម្ហូបផ្សេងៗ តែសំរាប់មុខម្ហូបមួយនេះ ខ្ញុំមិនគាំទ្រទេ មើលទៅបែបគួរអោយ អាសូរនឹងសង្វេគណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUmp5qeysFDK5IBRTITYCVH2eX85LeIwGJvzb6GBo6aG1e0Y_uqi0TNmpoKX2BGfUtxoImbAQ9uTWIfdL4z7IUjrTT7xEuBuQcW13g7gFOKrC4ZRaTZ6M7B5D0QPLscrUq9nF5jgp8k_ZHx3dl6b6Y4zJIGdXIhVsN_Y_JrMaWHqo-WHnu0rgBUycHEkA/s908/Screenshot%202024-05-17%20144851.png

អ្នកខ្លះថា«ខ្ញុំក៏ចេះហូបដែរបងតែសត្វបែបហ្នឹងបរទេសគេខ្លាចគេខ្ពើមណាស់។ អញ្ចឹងវីដេអូបងមិនមែនមើលតែក្នុងស្រុកទេ។ វីដេអូបងបរទេសក៏មើលដែរអញ្ចឹងគេប្រាកដជាគិត មិនល្អមកលើយើងហើយ។បើវីដេអូផ្សេងៗខ្ញុំគាំទ្រ បង្ហោះ។តែវីដេអូម្ហូបបែបនេះខ្ញុំមិនគាំទ្រឱ្យបងបង្ហោះទេ។ នេះខ្ញុំគ្រាន់តែជូនជាយោបល់ទៅកាន់បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCJwTi_V9AywXe_uHhIY8MtH2JtOJwMbUzJt2qS9lp3Mj5gyiik0gPdTgh6PHC2NRFBXsBROgAUBKNUwfCsxqa4QjrFJ_5RxJ0i-JeqSVTTiI77m1bgH4Z79flvrWAkYUi231eNHut8Km7d6eks75OTMg8JFXfl4svHe4Fv3krsPTsDJvtuDG18bB-Tm4/s1280/photo_2024-05-17_14-09-20.jpg

ជាមួយនឹងការបញ្ចេញមតិបែបវិជ្ជមានទៅលើវីដេអូស្រីផាច ម្នាក់ក្នុងចំណោមនោះ លោក វ៉ាត វ៉ាន់ ក៏បានលើកឡើងថា «ធ្វើដូចមិនដែលហូបពងត្រី បើចឹង ពងមាន់ ពងទាកុំហូប។ កុំរើសអើងសត្វផ្សេង បើអភិរក្ស មិនបាច់ហូបទាំងអស់»។ អ្នកខ្លះថា«ហេតុអីត្រូវអភិរក្ស ព្រោះសត្វហ៊ីង មិនមែនជាប្រភេទ សត្វកំរឯណា ? ខែភ្លៀងសំបូរសឹងអីហើយ ហើយសត្វ វាពងជារឿងធម្មតា តាមស្រុកឃុំ ភូមិស្រុក គេហូប គ្រប់តែគ្នា បើល្អពូកែចឹង ជួយអភិរក្សសត្វឆ្កែផង កុំ អោយលក់ជាសាធារណៈ ពិបាកភ្នែកណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj36woHzeZ6-dzxY8gCWRqSmKJGR1cY3hsj4EDYqM9BCTS75Ai_9tz0UpIoJAqsNc26TMPIFWWc7D_D8P56W0fn8cxo6ubEvAPvBYUUrSLaGE5lhCfNGTYBQH4RGNP0EPJTGz3zV0mnCKYKhvvwkcBsMOH-n46_-OKMnqKnL2t59yjaZ0AAovThjCScJB0/s1280/photo_2024-05-17_14-09-03.jpg

អ្នកខ្លះទៀតថា «នៅក្នុងវីដេអូខាងលើនេះគឺបានឃើញថាគាត់បាន សុំទោសទុកជាមុនរួចហើយ។ពីព្រោះសត្វហ៊ីងនេះមាន អ្នកខ្លះក៏គេហូបហើយអ្នកខ្លះក៏មិនហ៊ានហូប ដោយសារតែវាជាម្ហូបនៅតាមតំបន់ផ្សេងៗគ្នា។ ដូច្នេះហើយក៏សូមចិត្តបងប្អូនមួយចំនួនដែលមិនចូលចិត្ត ឬក៏មិនហ៊ានហូបសូមខមិនដោយមានទំនួលខុសត្រូវ បញ្ញាក់ (ខ្ញុំក៏មិនចេះហូបដែរ)៕

រូបភាពចម្លែកៗទាំង ៥ ដែលត្រូវបានរកឃើញដោយ Google Earth បង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក

0

នៅលើភពផែនដីយើងគឺមានរឿងចម្លែកៗជាច្រើនដែលមិននឹកស្មានដល់ ដោយយោងតាមរូបភាពមួយចំនួនដែលថតជាប់ដោយ Google Earth បង្ហាញឱ្យឃើញថានៅក្នុងពិភពលោកយើងនេះគឺមានវត្ថុអាថ៌កំបាំងជាច្រើនលាក់ខ្លួនក្នុងផែនដី ដោយអ្នកវិទ្យាសាស្ត្រសព្វថ្ងៃនៅមិនទាន់រកឃើញមូលហេតុច្បាស់លាស់នោះទេ។ ទោះជាយ៉ាងណារូបភាពខាងក្រោមនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកពេញបណ្តាញសង្គម ខណៈអ្នកខ្លះមានការងឿយឆ្ងល់ថាតើរូបភាពទាំងនេះជាអ្វីពិតប្រាកដ ហើយវាកើតឡើងដោយរបៀបមិច? ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកដឹងពីអត្ថន័យរូបភាពចម្លែកៗទាំង ៥ ដែលថតជាប់ដោយ Google Earth៖

១.ប្រហោងខ្មៅនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក៖ នៅឆ្នាំ២០២១ អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម Reddit បានចែករំលែករូបថតមួយសន្លឹកដែលបានរកឃើញដោយប្រើ Google Earth នៃ “ប្រហោងខ្មៅ” លេចឡើងនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកដែលបណ្តាលឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក។ មនុស្សមួយចំនួនបានបញ្ចេញមតិថា វាជាច្រកសម្ងាត់នៃផែនដីដែលអាចឱ្យមនុស្សឆ្លងពេលវេលាបាន។ អ្នកខ្លះទៀតថា វាអាចជាមូលដ្ឋានសម្ងាត់ដែលត្រូវបានគេបិទបាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgH-hdKneBp38t3C199sqBMtq3Un7a4zEfzf29kz1RqeRHXxSsQFM5W2vqnd6TffUm03R5EE7GPu-FOx63lXVnrUfqmass_t0t1XQ36cJeQUolm1XvinQb7YQdD425xGLXD6exPFbFW8co9OTm-WZyj-TJhY6dIjpB1IV1eENFaFjEHJX41-20OuKsoOM/s680/google-earth-1-1715680741112180777545-1715760293144-17157602938131146038190.webp

ទោះជាយ៉ាងណាអ្នកជំនាញបានចុះមកស្រាវជ្រាវដោយផ្ទាល់ ហើយបានបង្ហាញការពិតថា វាមិនមែនអ្វីចម្លែកដូចមនុស្សគិតនោះទេ ប្រហោងខ្មៅនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកតាមពិតគ្រាន់តែជាកោះមួយដែលគ្មានមនុស្សរស់នៅ។ វាមានទំហំប្រហែល ២៤ ហិកតា ដែលជាកម្មសិទ្ធិរបស់អធិបតេយ្យភាពនៃសាធារណរដ្ឋគីរីបាទី និងស្ថិតនៅចម្ងាយប្រហែល ២,២៨០ គីឡូម៉ែត្រពីភាគខាងកើតនៃឆ្នេរសមុទ្រស៊ីដនីរបស់ប្រទេសអូស្ត្រាលី។ ហេតុផលដែលវាមើលទៅដូចជា “ប្រហោងខ្មៅ” គឺដោយសារតែដើមឈើពណ៌បៃតងក្រាស់ពេកនៅពេលដែលយើងថតពីចម្ងាយគឺឃើញពណ៌ខ្មៅងងឹតបែបនេះដូច្នេះកុំយល់ច្រឡំអី។

២.ត្រីបាឡែនហែលទឹកនៅក្នុងស្រះ៖ ថ្មីៗនេះរូបថត «ត្រីបាឡែន» ហែលក្នុងស្រះមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ វាត្រូវបានគេដឹងថារូបថតនេះត្រូវបានថតនៅកសិដ្ឋានមួយនៃភាគនិរតីរដ្ឋផ្លរីដាសហរដ្ឋអាមេរិក។ យ៉ាងណាមិញ អ្នកប្រើអ៊ីនធឺណិតមួយចំនួនបានចង្អុលបង្ហាញថា នេះគ្រាន់តែជាប្រភពទឹកប៉ុណ្ណោះ មិនមានត្រីបាឡែនអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDIq6V1uQL_Q4nPMg4IsxmoBEQc-01wVZKZ087W43XCGQ02SDZkrALdF_QhpAi1HLuFUaKsVoISULgyJmAXbfrSjTQmXJPHTEoaeioavSQzOSiichjp7AZN0_mNoeSH8jEwV9oq7mN9BK30f0fsC2pAhgj28VOzSfqFXeqaLBPCGSGFhSnts1nWoCSMQY/s727/google-earth-6-17156807413531603586743-1715760298566-17157602987091001920428.webp

៣.រណ្តៅជ្រៅដ៏អាថ៌កំបាំងនៅក្នុងព្រៃ៖ រណ្តៅជ្រៅដ៏អាថ៌កំបាំងមួយត្រូវបានគេរកឃើញនៅក្នុងព្រៃនៃស្រុក Abyysky ក្នុងសាធារណរដ្ឋ Sakha ប្រទេសរុស្ស៊ី។ នៅជុំវិញរន្ធ ខ្សាច់ និងដីត្រូវបានបញ្ចេញដោយស្វ័យប្រវត្តិ ហើយគែមងងឹតនៅខាងក្នុងរន្ធជ្រៅ គឺជាសញ្ញានៃការឆេះខ្លាំងពីមុន។ យោងតាមអ្នកវិទ្យាសាស្ត្រ រន្ធដ៏ជ្រៅនេះអាចបណ្តាលមកពីការឡើងកំដៅផែនដី បណ្តាលឱ្យឧស្ម័នលេចធ្លាយ ឈានទៅដល់ការផ្ទុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83JBBYfUtrKP2eSyKftSols93prCzcnTD7bAHXQTuWOtx-RclAZ-K7PUTLDKbOtOjjjHzV5Bt4Z0i34u7q5ZhUDmgwX3cO5vjJVEZoh__sr9ndcxggfJpAVtnNrXtclnU3lui7AXMyHcaTi14g4Ljknfcs8NWl-PIbUOSFQ1ajz8Gsh5EAx_t8ynWjxM/s610/google-earth-3-1715680741250212814395-1715760296460-1715760296601255160442.webp

៤.ផ្កាយដុះកន្ទុយលើថ្មប៉ប្រះទឹកផ្កាថ្ម៖ នៅតំបន់មាត់សមុទ្រនៃ Great Barrier Reef ប្រទេសអូស្ត្រាលី មនុស្សមួយចំនួនបានប្រើប្រាស់ Google Earth ហើយបានរកឃើញរូបថតចម្លែកនៃកន្លែងនេះ។ នោះគឺជារូបភាពនៃពន្លឺពណ៌ក្រហមដ៏វែងដែលរត់កាត់តំបន់នេះ ដែលមកទល់នឹងពេលនេះ គ្មាននរណាម្នាក់អាចកំណត់បានថា តើនេះជារូបថតនៃចលនារបស់កប៉ាល់ ឬពន្លឺពីផ្កាយដុះកន្ទុយដែលហោះកាត់ថ្មប៉ប្រះទឹកនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0hOQqIP2A3b7o3QM6DYY1apb5kwykzgLZOa3ZZFadOjAvdzTiWkKwDIZ3A6E-RgVKfAnf_tnEGNmlDXhRnJrICw-tZbqlDXDWSofP2mh9rBTO2ZWX5H7U1eYbjJNiDGNdUiELDd6vMh95s8Ltu22VKz4HpBuIfgI3nKThbaoZ1RkoIkLt2Rf02qJy0zw/s897/google-earth-8-1715680741420879896577-1715760300099-17157603002671774916186.webp

៥.គំនូរចម្លែកនៅវាលខ្សាច់៖ គំនូរចម្លែកមួយនៅវាលខ្សាច់ Gobi ក្នុងប្រទេសម៉ុងហ្គោលី ត្រូវបានរកឃើញដោយ Google Earth ។ យោងតាមអ្នកជំនាញ នេះអាចជាមូលដ្ឋានយោធាដែលមានប្លុកដែលប្រើសម្រាប់មុខងារផ្សេងៗគ្នាជាច្រើន ដូចជាតំបន់សាកល្បងអាវុធ រ៉ាដា ឬសូម្បីតែកន្លែងសាកល្បងសម្រាប់ផ្កាយរណបចារកម្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwQfOg3hcjkcAx1CWOlnIwKl-Iq7Rum0gQ5ZpoRAdLP4uuTuvhf1yni8SAiqykKghAsRzxpOhlsb0RuBFR16vjQ1r4AnwT5VIZVdI2fW-frM-G2vXYRDsIv8Hq7P_vYNpQvptsb0qlqOjj-ID9xjOHV4UG-m-daz1eAjlFXC6BenjGgREQNVydbWSKJBI/s600/google-earth-10-1715680741439762195700-1715760301495-1715760301588893084012.webp

ក្រុមហ៊ុន WorldBrige Group ចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំរបស់កូរ៉េ Daewoo E&C ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅកម្ពុជា

0

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ៖ ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មរបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី១៧ ខែឧសភា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo Engineering & Construction Co., Ltd. (Daewoo E&C) ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏លេចធ្លោរបស់កូរ៉េខាងត្បូង ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគលើគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZyiKa8P0vDTZhwgXzbI4rAn8gckwPNAtlk1Mzz-Lx10WJ6dnjJCpcDfgEASXL-EijU7NssahscnunKkWyBCirVJINInQQUk7Hx3VwWiZci0E-o5OTU5PZLuxerEJRFd6ieTKoc4t3LOKYT2OjSJq9psF06knz1J8FAmFBUPwbwO4rmBjvbFKT3XThAw/s1280/photo_2024-05-17_11-22-50%20(2).jpg
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងពិធីជួបជុំអាហារពេលព្រឹករបស់មេដឹកនាំធុរកិច្ចកម្ពុជា-កូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា មានការអញ្ជើញចូលរួមដោយឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាលេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយនឹងការផ្លាស់ប្តូរលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាសាក្សី ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។
នៅក្នុងឱកាសនោះ លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group ក៏បានអញ្ចើញចូលជួបជាមួយសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរ និងផលប្រយោជន៍របស់ក្រុមហ៊ុន Daewoo E&C សម្រាប់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib7eWTd35EcRVJMQFI7YQ8g8nFPqNLSPEgiV9gY_rU4sqEJyqw-aV4wUlmSpO3BjebMibOC6RX2-QZVf5GpqDXsLutMO-b5BtLiAlAB3EKxL-1O53UYFRiqyXL3-aJjs-JWsr2JCH90wFpxoRcaCJczSsYnBpLGKCogqmnvQpsoxdsOYMdR97JcjGXrPc/s1280/photo_2024-05-17_11-22-50.jpg
ទំនាក់ទំនងជាយុទ្ធសាស្ត្រនេះបានបង្កើនភាពរឹងមាំ និងជំនាញរបស់ក្រុមហ៊ុនទាំងពីរ ដើម្បីស្វែងរកកិច្ចសហការដ៏មានសក្តានុពលនៅក្នុងគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅប្រទេសកម្ពុជា។ បទពិសោធន៍យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Daewoo E&C ក្នុងការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ រួមផ្សំជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group អំពីទីផ្សារក្នុងស្រុក និងការទំនាក់ទំនង បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមបញ្ចូលគ្នាដ៏គួរឱ្យទាក់ទាញមួយ សម្រាប់ការឈានទៅសម្រេចបាននូវការបណ្តាក់ទុនដ៍សំខាន់នាពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQd6Z8M2aCseHYfaNuMQ-CFgKD4nd_v4RTGMvwk6ohnkdJignvczfVjTjrbhSIyXsUc4lQfdlVXPcxjZgizrsEWZF2iSnKjE_MwM4y1-sul1qFpdaM5y3MxyGixdZnz7zkcyCpJAJa5QCU0njMPMdqL3-ECFwiBAkBDVWYcVi4iNBA7LONcAMiJKgYvW0/s1280/photo_2024-05-17_11-22-51%20(2).jpg
បន្ថែមពីនេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានមានប្រសាសន៍ថា ” យើងពិតជាមានក្ដីសោមន្សរីករាយណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន Daewoo E&C ។ ហើយយើងមានទំនុកចិត្តថា សមត្ថភាពរួមរបស់ក្រុមហ៊ុនទាំងពីរ នឹងបើកគម្រោងថ្មី ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍបន្តរបស់ប្រទេសជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLPSkqjeIsWg_eWfyNAFqZmVv7EBGUJbSVhcN3PGQP36Yv8fZOpGZcriXC-Y5HdSsuru5pWWkML9Iu0Hr8DcVuvM3j1mynfm8c-AlElE79YeYpEa-joJ4WfBGQNYZDJ9M9gIhYLAcfY3syfT8-us6oK5rqCH9hniZZmfTLFLAmOWks60zflyjUsyTr6s/s1280/photo_2024-05-17_11-22-51%20(3).jpg
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាបន្តបន្ទាប់រវាងអ្នកអ្នកឧកញ៉ា សៀ ឫទ្ធី និងលោកប្រធាន Jung Won-ju នៃក្រុមហ៊ុន Daewoo E&C ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែធ្នូឆ្នាំ ២០២៣ ។ កិច្ចពិភាក្សាទាំងនេះបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកការរួមសហការ និងកំណត់តំបន់សក្តានុពលនៃការសហការផងដែរ។
ផលប័ត្រចម្រុះរបស់ក្រុមហ៊ុន WorldBridge Group និងកំណត់ត្រាជោគជ័យក្នុងការអភិវឌ្ឍអចលនទ្រព្យ រួមទាំងគម្រោងដូចជា The Peak និង The Bridge ធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាដៃគូដ៏ល្អសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Daewoo E&C មកកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់នូវឱកាសដែលមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងការអភិវឌ្ឍទីក្រុងថ្មី អចលនទ្រព្យ ឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWmoDaFSvCOKXJP4Sr1NEIZw4fpbOcGBi2VgxJ2m-RsoMA3QiJ0cM3LCBuVcEaMfx8g9uxCXQvGm4sFG7hYZL_CfstjMjNg7or4XQvJP4fgGcpe_nYvva5GTLSxVXqDr8s5FVSpbGzMwm57ImASr1l0DSyeXVeyPH_0SS9Gi9VlXkNYxf_gghgR45OJe0/s1280/photo_2024-05-17_11-22-51.jpg
ក្រុមហ៊ុនទាំងពីរទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផ្លែផ្កា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និងជះផលជាវិជ្ជមានយូរអង្វែងសម្រាប់ប្រជាជនកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1992។ ជាមួយនឹងផលប្រយោជន៍ចម្រុះក្នុងវិស័យភស្តុភារ អចលនទ្រព្យ ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច និងជាច្រើនទៀត ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា។ ក្រុមហ៊ុន WorldBridge Group ប្តេជ្ញាក្នុងការផ្តល់នូវឧត្តមភាព ការច្នៃប្រឌិត និងតម្លៃប្រកបដោយនិរន្តរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍របស់ខ្លួន។
Daewoo Engineering & Construction Co., Ltd. គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង ដែលមានវត្តមានទូទាំងពិភពលោក។ ក្រុមហ៊ុនមានកំណត់ត្រាផ្លូវមួយដែលបង្ហាញឱ្យឃើញពីការចែកចាយគម្រោងខ្នាតធំនៅទូទាំងវិស័យផ្សេងៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ វិស្វកម្មសំណង់ស៊ីវិល និងការសាងសង់អគារ។ Daewoo E&C ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និរន្តរភាព និងការបង្កើតតម្លៃសម្រាប់អតិថិជន និងដៃគូរបស់ខ្លួន។

កូនខ្មែរត្រូវដឹង! មកស្គាល់ស្ពានបុរាណដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា

0

នៅពេលនិយាយពីស្ពានដែលវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើងប្រិយមិត្តប្រាកដជាគិតថា ជាស្ពាននាក់លឿង ស្ពានកោះកុង ឬស្ពានមេគង្គហើយ។ ជាការពិតណាស់ស្ពានទាំងនេះគឺជាស្ពានដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ទោះជាយ៉ាងណាប្រិយមិត្តមួយចំនួនប្រហែលជាមិនសូវស្គាល់ស្ពានបុរាណដែលធ្លាប់ជាប់ឈ្មោះជាស្ពានវែងជាងគេ ចំណាស់ជាងគេ និងធំជាងគេក្នុងប្រទេសយើងកាលពីសម័យមុននោះទេ។ ដូច្នេះក្នុងអត្ថបទនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ស្ពានបុរាណដែលវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQU3b3AR731czaEo07EZ0Cqaun_AEJOXg-YIu-grAPdDBAHg_B2GW36iuCpwsJP6ASCSyaJSjQVghfdA8fQkOAAhElsckbQkjUcoCKUJU033tThb9xsHQamJvvNLE3muTJTD6fZxFcX-nyIp2dMB9HtYUdKveSFHOZp1teH7gjkqGIRtu1Vq1H5hktXI/s690/63c34e16b8db4.jpeg

១.ស្ពានកំពង់ក្តី ឬស្ពានព្រះទិស៖ គឺជាស្ពានបុរាណដ៏វែងបំផុតមួយក្នុងប្រទេសកម្ពុជាក្នុងសម័យអង្គរ។ ស្ពាននេះមានប្រវែង ៨៦ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ និងកម្ពស់ ១១ ម៉ែត្រ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី ១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧។ វាធ្វើអំពីថ្មបាយក្រៀម និងថ្មភក់ ហើយមាន ២១ វិសាលភាព។ ស្ពានកំពង់ក្តី មានទីតាំងនៅជិតផ្សារកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។https://scontent.fpnh20-1.fna.fbcdn.net/v/t1.6435-9/101172812_137393107920456_7439098315490197504_n.jpg?_nc_cat=110&ccb=1-7&_nc_sid=5f2048&_nc_ohc=I6cdf25_omQQ7kNvgHKxsV_&_nc_ht=scontent.fpnh20-1.fna&oh=00_AYBNrADpaR9GuX7W2QdrtKhYhMF5PG8O8X3sJ1DyC_BVRg&oe=666E7176

២.ស្ពានទ័ព ឬស្ពានអូរជីក៖ ស្ពាននេះក៏ជាប់ឈ្មោះជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរផងដែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ នេះបើយោងតាមមរតកកម្ពុជា។ ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3KaQbVMxRPZn5ubFglF5PBgYSKixDV9ML6HYwZTuwi_xll_00zqmHEuYkJXk2P2iNpBuXtI9jhpcxdb9gThbEGH_t-gDeb11FkpffIbnS5DZD5U0_0FF87E2EeHx2-uEa1j5zjZQJx6tKZozJ4vSUU12A74VS02arduuo4Y8mt_q-Y42WlMbaP75wOtc/s720/136372043_238827404357392_6871512473246126290_n.jpg

ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា ១៤៩ ម៉ែត្រ ទទឹងប្រមាណជា ១៥,៥០ ម៉ែត្រ កម្ពស់ប្រហែល ១០ ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន ៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី ៧ ក្នុងចន្លោះសតវត្សទី ១២ និងទី ១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង ១០០ ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO-MhQuSgxkqUD4g1jhaLfHJe2STE0WePfllzazP-eYQHsBZB9p09wr8ziK_udvAVam-IjUCsaPKsH7RNUmaQ3qoaov10jH7z8n-D7pNusXh3CQGb7_SGmPzoBoyBWHYsdOxz6Ia8frU5plC_Xl_G0FdiPnugs0xzLNhv_mrRUbknqAUkidtd8iqOjbo4/s960/temple__4_.jpg

ផ្ទុះការវែកញែក! ក្រោយមតិមួយលើកឡើងថា «ការដាំដើមត្នោតគឺជាការបំផ្លាញបរិស្ថាន នាំឲ្យខូចគុណភាពដី»

0

មហាជនហាក់ងើយឆ្ងល់ និងភាគច្រើនបានសម្តែងនូវការមិនពេញចិត្តទាក់ទងនឹងការលើកឡើងរបស់បុរសម្នាក់នៅលើបណ្តាញសង្គម ដែលនិយាយអំពីគុណវិបត្តិនៃការដាំដំណាំរបស់ដូនតាខ្មែរមួយប្រភេទ គឺដំណាំត្នោត។

យោងតាមការបង្ហោះដោយគណនីមួយដែលមានឈ្មោះថា Sakoun Sok កាលពីពេលថ្មីៗនេះគឺបានបង្កឲ្យមានការវែកញែកជាខ្លាំង ទៅលើប្រធានបទដែលលោកបានលើកឡើងថា «ដាំអីមិនដាំ ទៅខំដាំត្នោត ដែលឫសវែង ហើយបំផ្លាញជីវជាតិដីឲ្យខាតសម្រាប់ដំណាំ ពេលខ្លីនានា»។ បន្ថែមពីលើការបញ្ចេញមតិ គណនីខាងលើក៏បានភ្ជាប់មកជាមួយនឹងរូបថតមួយសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់មនុស្សមួយក្រុមកំពុងតែបណ្តុះគ្រាប់ត្នោតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizZiHs41trIdQUCF9Cmnu_LOy7uGhY_U6pG3bfrhvdgDnLc3hPETpl8hYC844gq2gJphRIfrkF1NTcGb5eV-TBY_mogXhEXJ032fbGwnt8atFJ82bMl30m2dhxIWHq5lGw-4ebj9xefER9BxtFBxlb7W2lGUqHYbrPOfTBC_Ul7KSSeMnmhqE8cVAdc4Q/s960/75450122_2999461233479133_3683636069988837934_n.jpg

តាមរយៈការបង្ហោះខាងលើ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រាតដោយអ្នកខ្លះបានលើកឡើងថា «ដើមត្នោតជាដំណាំអត្តសញ្ញាណជាតិខ្មែរ និងផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ជីវភាពប្រជាពលរដ្ឋ ព្រំដីដែលទំនេរ យើងត្រូវតែដាំដើមត្នោតឬសត្នោតចាក់ជ្រៅទៅក្នុងដី មិនប៉ះពាល់ដល់គុណភាពដីទេ សូម្បីតែស្មៅឬរុក្ខជាតិផ្សេងៗអាចរស់នៅក្រោមដើមត្នោតបានទាំងអស់។ ពេលត្នោតឲ្យផល នឹងផ្តល់ផលយូរអង្វែងណាស់ ហូបរាប់តំណរតកូនតចៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzsZkQdpgN4ap-P-PbBX4TL9wqVkCc7Ns9KMqFXfJFbxuugA9Ydqd_ITbwcAlmD9jj3NMoqmhhfK1lZHFpNwaDw_hhaUTcnILZ1C0qcswQmsv4RPzxnxjrcfQT7P2_JTTFaHXCJtK5yqRtMUlEYOLI701zgqCd_pZflXPU1F0-u3Ga5AbQX5YBmAjCzk/s1280/photo_2024-05-17_09-18-09.jpg

អ្នកខ្លះថា «គេដាំលើដីដែលជាកន្លែងដែលមិនត្រូវធ្វើស្រែឬចំការ ដូចជាតាមផ្លូវលំនៅតាមជនបទ តាមទំនប់ប្រឡាយ ហើយគេក៏មិនដាំជាចំការ ដូចដាំពោត ដំឡូង ដូង ក្រូច។ល។ នោះទេ»។

អ្នកខ្លះថា «ពិតជាមិនដឹងពីអត្ថប្រយោជន៍ដើមត្នោត? ស្ករត្នោត ស្ករផែនត្នោត បង្អែមផ្លែត្នោត កំពីងត្នោត ចានត្នោត ស្លាបព្រាត្នោត សមត្នោត ទូកត្នោត ឆ្លាក់ក្បាច់ត្នោត គ្រឿងសង្ហារឹមត្នោត ស្លឹកប្រក់ផ្ទះត្នោត ទឹកខ្មេះត្នោត ទឹកត្នោតផ្អែម ស្រាត្នោត លំអម្លប់ដើមត្នោត ខ្សែវេញ ត្នោត កន្ទេលត្នោត។ល។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Bn5Qe15IBUgxh1Y85CJVCq_0R9VVx0uOaR6oTexKhXNumRl6n8JAxGdsVum6k8d-CvipCUccy9YgLaJz1psUvqe0OiVAV8TjpW9AAudBIJTPQdIaxlOxXjV5jLl5_bspeeiHaRd1NAqFek2YizZpiBfKyBmiJpckaUfVSPFO2Byr3uoL-3XKVk59oQg/s960/photo_2024-05-17_09-18-18.jpg

ទោះជាយ៉ាងណា បើយោងតាមការសិក្សាស្រាវជ្រាវធំៗនានាទាក់ទងគុណវិបត្តិនៃរុក្ខជាតិត្នោតមួយប្រភេទនេះនូវមិនទាន់មានការលើកឡើងនៅឡើយនោះទេ។ ផ្ទុយទៅវិញ គឺមានតែការលើកឡើងពីអត្ថប្រយោជន៍នៃដើមត្នោត ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទាំងបរិស្ថាននិងសុខភាពមនុស្ស ខណៈដែលវិទ្យាសាស្ត្រជាច្រើនបាននឹងកំពុងសិក្សាស្រាវជ្រាវលើរុក្ខជាតិប្រភេទនេះជាហូរហែរ។ សក្ដានុពលរបស់ត្នោតគឺជាប្រភពជីវឥន្ធនៈ ត្នោតជួយពង្រឹងគុណភាពដី និងមានសារៈប្រយោជន៍ជាច្រើនទៀតដែលមិនអាចកាន់ថ្លៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGFsKTWFAiQbhJ7bbI0rih5AHtrxNV186EPZCe0OOZRrWyU3A1VG5E_wSLo6IdUaRzZDH9UscGLiOAwG-LrEiTQ12bkiGy00RmVG8LOKVSAgKtg0rvnrrM_Jr5Cvr-T1dpddEkuju423d_cjOxExLRcmwTomaMaB3U4ASctU_boz8mRobF7YUkQ6AZAJk/s960/photo_2024-05-17_09-18-24.jpg

ជាមួយគ្នានេះ ដើមត្នោតក៏បានលេចវត្តមាននៅឯប្រទេសអាស៊ីជាច្រើនទៀត ហើយសម្រាប់ក្នុងប្រទេសកម្ពុជាទាំងមូល ប្រជាជនខ្មែរក៏បានចាត់ទុកថាត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប រហូតដល់មានមតិខ្លះលើកឡើងថា ដើមត្នោត គឺជា និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនខ្មែរគ្រប់ៗរូបតែងចងចងពាក្យមួយឃ្លាដែលគេនិយាយយ៉ាងសាមញ្ញថា ៖« ទីណាមានដើមត្នោត ទីនោះគឺជាដែនដីខ្មែរ » ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4R7myNbe_u1-0_iq7uF53p9ONhf4JTPNR1SrffvF4Kf6lPfyFVTYhD74tuqMoDbvy5KVUe8p9DVJQQylPncKrpZrLt5Mcj6J5PEDj6jMDkga5cqGkZiB9CA17_-f4-mb-kJYRHvoc6cbjuWPtv3gA8xjiegBa8e3c4SvdMr-3qCQgGoCRH8v2iHTG-8/s757/photo_2024-05-17_09-18-26.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3DQd-HqBTmWQK0Uu6iHeewNOKbTd6jWj_o_QoZa2gWux9qslTfELKmNCpfNbxT8zoFidheTXuOuZjTwAZiLRoYPpYRJnJlzB-_HTPsKDSlz3RKCWSzxmKvUkKOu2kKo8SwsK_66am7b09s_RuH32IWdkEu_5MJrQVb-TuXy4YK89t8VZT9-kTrBQYr_A/s1280/photo_2024-05-17_09-18-08.jpg

ធ្លាប់ល្បីលំដាប់ប្រទេសតែតារាសម្ដែងចិនរូបនេះធ្លាយរឿងអាស្រូវជំពាក់ប្រាក់ខែបុគ្គលិក១០ខែ

0

អតីតបុគ្គលិករបស់តារាសម្ដែងចិន Li Yapeng បានចោទតារាសម្តែងរូបនេះជាសាធារណៈថាបានជំពាក់ប្រាក់ខែរូបគេចំនួន១០ខែ។ អតីតបុគ្គលិកនោះឈ្មោះថា Sinchew ហើយលោកបានបង្ហោះនៅលើ Weibo ទៀតថាក្រៅពីប្រាក់ខែតារាសម្តែងរូបនេះ ក៏បានខកខានក្នុងការបង់ប្រាក់ធានារ៉ាប់រងសង្គមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJO1V6Nj4Wx5rq_FzJpQNlhYUUoxpnHYWwAH0CHYYLLsTKIoSFQZxl5mRYCC7COhYCunjl6w1EyT733BnnBXFX8m5UM3OYMFaFwduuCcj5eUzc2MDYM0mxCvKq7kXyyzJr36SJcxXnPto4D1_8TWgURvY7BlmPnmCQGRZXlIWp3v2sT7zcI44b6JmSynE/s1152/image_2024-05-16_12-09-31%20(2).png

តាមប្រភពបានឱ្យដឹងថាអតីតបុគ្គលនិងថៅកែ បានជួបគ្នាជាលើកដំបូងនៅពេលដែលរូបគេធ្វើការជាអ្នកកែសម្រួលទស្សនាវដ្តីក្នុងឆ្នាំ២០០០ ហើយអ្នកទាំងពីរបានក្លាយជាមិត្តនឹងគ្នាតាមពេលវេលា។ ក្រោយមក តារាសម្ដែងចិន Li Yapeng បានអញ្ជើញខ្លួនឱ្យចូលរួមជាមួយក្រុមហ៊ុនរបស់លោក ដែលគ្រោងនឹងផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គម Douyin ។

ជាលទ្ធផល ពួកគេបានចាប់ផ្តើមជួយ តារាសម្ដែងចិន Li Yapeng ដោយស្វែងរកមិត្តភក្តិថត និងកាត់តវីដេអូដោយឥតគិតថ្លៃ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេចាប់ផ្តើមរកលុយតាមរយៈការផ្សាយផ្ទាល់ លោក Li បានជំនួសក្រុម ចាប់ផ្តើមជំពាក់ប្រាក់ខែ និងឈប់បង់ប្រាក់ធានារ៉ាប់រងសង្គមសម្រាប់បុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguUsNOzihWRiKzGQWIOOLUAO8q-DDwxl9fnJS4C9UcXVDOgMP6226Jr2aXBLwzKLPb8Pq_ETdJInNsAdgxUhtzlrQZfCksmfmKl_w81ifGHfNiZzGHgPyxE4yDkHnm3cQ4pqka_qrV0hY6-Ga4UKIpzMy90RhatIwwyFXJ4EV64Hr-wYMx3Ib4IcF3H2I/s600/image_2024-05-16_12-09-32%20(2).png

អតីតបុគ្គលិកតារាសម្តែងរូបនេះបានបញ្ជាក់បន្ថែមថា ខ្លួនបានជួយផ្នែកហិរញ្ញវត្ថុជាច្រើនដងដល់លោក Li សូម្បីតែខ្ចីលុយរាប់លានយន់។ ទោះជាយ៉ាងណាក៏ដោយតារាសម្តែងរូបនេះធ្វើមិនដឹងធ្វើមិនឮមិនខ្ចីខ្វល់នៅពេលរំលឹកអំពីប្រាក់។នៅពេលខ្លួនសួរពីប្រាក់ខែរបស់លោក Li បានបាត់ខ្លួន ដែលនាំឱ្យមានការខកចិត្ត និងការលាតត្រដាងជាសាធារណៈអំពីបញ្ហានេះ។

លោក Li បានដោះស្រាយការចោទប្រកាន់នេះកាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលផ្សាយផ្ទាល់។ លោកបានបញ្ជាក់ថា សហការីរបស់លោកម្នាក់បានលាលែងពីតំណែងនៅដើមឆ្នាំ ២០២៤ ហើយបានសន្យាថានឹងដោះស្រាយប្រាក់ខែដែលមិនបានបើកឱ្យរបស់បុគ្គលនោះក្នុងពេលឆាប់ៗ។ លោកក៏បានសូមទោសអ្នកដែលត្រូវចាកចេញពីក្រុមហ៊ុនដោយអរគុណចំពោះការអត់ឱន និងយោគយល់របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMWKAOmyi8G60QQb6z5t7yZa1JJSKOcykmjTRtQHQgTe3ZrrVzd5yohFUWs41cfCUVzJn_h_T1yGyDNlAJhvgB71a0QDq0grKvCHs-jmrJFhBNgz1nAb6VWgFCgX4cgFxEtgfkpJXcsbgnT4kjpzCoAg1I87YCVFdPNYI0MwzywWpkDsOx9a-Y_YqhVMU/s830/image_2024-05-16_12-09-33.png

លោកបានបន្តថា៖ «ដំណឹងល្អគឺបន្ទាប់ពីការខិតខំអស់រយៈពេលជាងមួយឆ្នាំមកនោះ យើងបានផ្តល់សំណងជាមូលដ្ឋានដល់ទៅ ៩០ ភាគរយហើយលោកនឹងបន្តខិតខំបន្ថែមទៀត»។

កាលពីឆ្នាំមុន លោក Li បានទទួលស្គាល់ថាមានការតស៊ូផ្នែកហិរញ្ញវត្ថុដោយសារបំណុលចំនួន ៤០ លានយន់ពីការវិនិយោគអចលនទ្រព្យ។ លោកបានខកខានក្នុងការសងបំណុលទាន់ពេលវេលាកាលពីចុងឆ្នាំមុន ហើយត្រូវបានចេញដីការបស់តុលាការដែលរឹតបន្តឹងការប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVeK0IOzJ_Y3q_ehOH4crfbI9NV7ZpexEnReCP6hh7NBDlCtwU44Pm0ZV23eSE2ZfSYv3cathE_7U0ctrGbFkdVthouaisjQQ533laiLBA5ixNe3d5q7nEhTZdr7Zt0oXpKqLBXqFWGmQDnfdBR_H9ZF1smKsDKFMctTQH6VojfUBBLvXiMwMOIoKgtM/s1201/li-yapeng.webp

តារាសម្ដែង និងភរិយាបច្ចុប្បន្នរបស់លោកមានឈ្មោះថា Haiha Jinxi បានខិតខំប្រឹងប្រែងរកប្រាក់ ជាពិសេសតាមរយៈការផ្សាយផ្ទាល់របស់ពួកគេ ដើម្បីសងបំណុលរបស់ខ្លួន។ Haiha បានបញ្ជាក់កាលពីខែមេសា ថាប្តីរបស់នាងកំពុងសងពួកគេ ប៉ុន្តែមិនទាន់ចប់នៅឡើយទេ។

ធ្លាប់ជាតារាសម្តែងកំពូលនៅក្នុងប្រទេសចិន លោក Li ទទួលបានភាពល្បីល្បាញដោយសារតួនាទីរបស់ខ្លួននៅក្នុងរឿងភាគទូរទស្សន៍ និងភាពយន្តជាច្រើន។ បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពជាតារាសម្ដែង លោកបានប្តូរមករកស៊ីនៅឆ្នាំ ២០១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGV3uxeq2aa1aejLfOaz7zbHlMPDgcYr3O1WWiVUNmvWtGK_tK9z90_11xWr6vVGQ-LcMWy7jT6mI0EYtGoeenrI5vBEZ3wpeM1gzhcwCCHofqV5By0_Orqm7RrRtQ-q7gSTXYjqVprHXw_WHSPYX3pyqYtcbt8UwWYxBUQl6ssBcqNdy6CV3m7SnmN6g/s512/unnamed.jpg

មុនពេលរៀបការជាមួយ Haiha Li តារាសម្តែងរូបនេះបានរៀបការជាមួយតារាស្រីហុងកុង Faye Wong ។ បន្ទាប់ពីកំណើតកូនស្រីរបស់ពួកគេជាមួយនឹងបបូរមាត់ឆែបក្នុងឆ្នាំ ២០០៦ ប្តីប្រពន្ធមួយគូនេះបានបង្កើតមូលនិធិ Smile Angel ដើម្បីគាំទ្រកុមារដែលមានលក្ខខណ្ឌស្រដៀងគ្នានេះបើយោងតាមវិទ្យុអន្តរជាតិចិន។ ពួកគេបានលែងលះគ្នានៅឆ្នាំ ២០១៣ ។

ក្រោយជីវិតលែងលះ លោក Li បានរៀបការជាមួយ Haiha ក្នុងឆ្នាំ ២០២២។ ប្តីប្រពន្ធនេះមានកូនស្រីអាយុ ២ ឆ្នាំ។ Haiha វ័យ ៣៤ ឆ្នាំ កាន់តែមានភាពលេចធ្លោ បន្ទាប់ពីបានចូលរួមក្នុងការប្រលងបវរកញ្ញាពិភពលោកនៅប្រទេសចិនក្នុងឆ្នាំ ២០១១ និងបានបន្តអាជីពជាតារាម៉ូដែល។ នាងក៏បានទទួលតួនាទីសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ និងភាពយន្តដូចមួយចំនួនផងដែរ៕

Jennie បរិច្ចាគរាប់ម៉ឺនដុល្លារ តែដាក់ឈ្មោះ «BLINK» សម្រាប់ការសាងសង់សាលារៀនមួយ

0

នៅថ្ងៃទី១៦ ខែឧសភា អង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ «Habitat for Humanity Korea» បានប្រកាសថា Jennie សមាជិកក្រុម BLACKPINK បានបរិច្ចាគ ១០០ លានវ៉ុន ប្រមាណជាង៧៤,០០០ដុល្លារក្នុងនាមក្លឹបអ្នកគាំទ្រ BLINK ។ ការបរិច្ចាគនេះមានគោលបំណងជួយដល់ការសាងសង់សាលារៀនមួយដើម្បីជួយដល់យុវជន Koryo-saram (ជនជាតិកូរ៉េនៅក្នុងរដ្ឋក្រោយសូវៀតដែលបន្តពូជសាសន៍កូរ៉េដែលរស់នៅក្នុងចុងបូព៌ារុស្ស៊ី) យុវជនសម្របខ្លួនទៅនឹងវប្បធម៌ និងសង្គមកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMjUFp-fvBPb4JmoWu0uw73z9e7hEbg4UtNytIiYAcwdyr1hnCJj8NZsXyVISSWOdUPRWmma0PeXKS-p6Wdzj9h-AvAVmyU3P7DTywfagO9tUaxTRbZCXu1UwD_7UNMwISGxEJTAZ5SCJBQgsRb5ToUIEzLjfCYfihecmfmKndLiADA3bCW9NFgxi0ASY/s990/333894882_1261785001216532_5992493402469789638_n.jpg

ទឹកប្រាក់នេះនឹងត្រូវប្រើសម្រាប់គម្រោងសាងសង់សាលារៀនក្នុងទីក្រុង Anseong ខេត្ត Gyeonggi ដែលដឹកនាំដោយអង្គការខាងលើនេះ។ សាលារៀន បម្រើជាមូលដ្ឋានគ្រឹះសម្រាប់យុវជន Koryo-saram ដែលបានតាំងទីលំនៅក្នុងប្រទេសកូរ៉េ ដែលអនុញ្ញាតឱ្យពួកគេធ្វើតុល្យភាពការរស់នៅ និងការខិតខំប្រឹងប្រែងសិក្សារបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ដោយសារស្ថានភាពរស់នៅមិនសមរម្យសម្រាប់ការរស់នៅជាក្រុម និងកង្វះការទទួលស្គាល់សាលាជាផ្លូវការ ការកសាងរចនាសម្ព័ន្ធសាលាត្រឹមត្រូវគឺត្រូវការជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0va0FVO2yRfHGQ2nmyqoXZuY1mvaYUmV_2N7BKhTwHe7Ta39IZ4IbDVnHtbSPrDLCijJQd59bJKDj1tJdlpz81Y9TuCIQwskcpQSBvNUdmXDCVYa1gl0iDMLEyrZatRyNVDNqnJVhCSfuVY3jlKh1l8WkqqH5zKacsqMiinwCt42F9lRHYIcc-PabCG4/s736/339138864_915707282974193_2036915169719152506_n.jpg
អង្គការនេះដែរបានសម្តែងការដឹងគុណថា «យើងសូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកដ៏ស្មោះស្ម័គ្ររបស់ Jennie ក្នុងនាមក្លិបអ្នកគាំទ្រ BLINK ដែលបានជួយសាងសង់សាលារៀនមួយដែលកុមារអាចចិញ្ចឹមក្តីសុបិនរបស់ពួកគេ។ យើងនឹងខិតខំសម្រាប់ការចាប់ផ្តើមគម្រោងសាងសង់យ៉ាងឆាប់រហ័ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0nKnbMpdMo930q8jCcd4VnAGVc8rx_Jg1NHhH1O6y-PkoTOyQ7l-m22aN3wpusYFqhsiWgFlJAZTlg4UXAOTeh63NE2gh8d4Z5M_3ZhID352K_S87BgdO1UVfSJhIZOHIBT0TzXN6WE2Us29bXi8EVnRzjaI7mczFRwqgQd3fGwICrKn0-U1uixIUS3A/s1200/GettyImages-2151789023.webp

គួរបញ្ជាក់ផងដែរថាក្រៅពីកិច្ចការសម្បុរសធម៌ ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បង្កើតប្រវត្តិសាស្ត្រ Billboard Hot 100 ក្នុងនាមជាតារាចម្រៀងស្រីកូរ៉េទី១ដែលជាប់ចំណាត់ថ្នាក់បទចម្រៀងរយៈពេល ២០ សប្តាហ៍។ តាមការប្រកាសរបស់ Billboard បានបង្ហាញថា «One of the Girls» ដែលជាការសហការរបស់ Jennie ជាមួយ The Weeknd និង Lily-Rose Depp ពីរឿង HBO របស់ពួកគេមានចំណងជើងថា «The Idol» ឥឡូវនេះកំពុងចំណាយពេលសប្តាហ៍ទី ២០ របស់ខ្លួននៅលើ តារាង Hot 100 នៅលេខ ៩៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwv91JKyXxbQ2uCNMI5zAlLyJ4cTVLndMwtLHJ-421LEXj9EkPMUHUa5-qLgsKP63W02iSqaUXvTGmiLeK_7gUuIViyurGEYnzSQjb67JQNoy42ewPJb8N1CW4iVXkjiW5pXE8Qb4gjDrm2gTWE4gpZJ2ZluKyUw5Svjj9HYldQk-y04IpaziSjKDVafE/s2876/pfrow_0310_GettyImages-1714671884.webp

ជាមួយនឹងសមិទ្ធិផលនេះ Jennie បានក្លាយជាតារាចម្រៀងនារីកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានបទចម្រៀងជាប់បានច្រើនសប្តាហ៍ដូចនេះនៅលើ Hot 100 ហើយមានតែទីពីរប៉ុណ្ណោះបន្ទាប់ពី PSY គឺជាបទល្បី «Gangnam Style» ដែលបានជាប់រយៈពេល ៣១ សប្តាហ៍បន្ទាប់ពីផ្ទុះកក្រើកក្នុងឆ្នាំ២០១២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiycUp42ZNH56JKEUUFu4Sb-3FklqjZ-zusNDIgnUJCtKWbEjA57iH1tyT2CNl1OaWlC_YDc252iwejEzFMS707SZhxB6z0G8wztRT4cga8ZHhpaVNqxDmQQmq4FbcU19eTO3kFgpfhK4QhjW_PqALsVL03tPE1PyHAH3D6a8Ebet3y_9UBt0zMgmwYUZI/s939/image_2024-05-16_14-49-50%20(2).png

ពេជ្រ សោភា ទម្លាយមូលហេតុ ឆន សុវណ្ណារាជ មានមុខមិនស្អាតកំលុងពេលថតរឿង

0

តារាមានមុខមិនស្អាត មុខចាស់ រួមទាំងមតិយោបល់ជាច្រើនទៀតបានកើតឡើងទៅលើតារាចម្រៀង ឆន សុវណ្ណារាជ បន្ទាប់ពីខ្សែភាពយន្តខ្មែរមួយបានចាក់បញ្ចាំង។ យ៉ាងណាមិញ តារាចម្រៀង ពេជ្រ សោភា បានចេញមកទម្លាយមូលហេតុផ្ទៃមុខរបស់តារាប្រុសរូបនេះមិនស្អាតថាលោកជួបប្រទះបញ្ហាសុខភាព ម្តាយខូច ស្ត្រេសខ្លាំង រួមទាំងថារឿងមេឆាបានថតជាយូរមកហើយតែទើបតែចាក់បញ្ចាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfoDlDJWirdQQIhRcEV-59i4gvpquutQzTrsrUYOeEaufAlpvR5RKTt9I3zyx24lsRRPjKj94ycklwp94dtxMRUpB_cgShm0XlMpCzBCTZiDueWyFXGrjOAa5sE6WzNsnG1nwEylDfs03_S_xVpSbARh3xlDuU9VdF4zHfW-YgYr6aJTtwiOkQugYeJek/s1800/image_2024-05-16_14-44-55.png

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ស្ពឹកទៅលើសម្រស់ផ្ទៃមុខរបស់លោកថាមិនស្អាត មិនរលោង ឃើញរន្ធញើសធំៗ និងបានលើកឡើងទៀតថាម្តេចមិនរកតួណាមានមុខស្អាតជាងនេះ។ ការបញ្ចេញមតិរបស់ទស្សនិកជនធ្វើឡើងក្រោយពីទស្សនាខ្សែភាពយន្តខ្មែរមានចំណងជើងថា «មេឆា» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានតួធំកញ្ញា មាន សូនីតា តារាចម្រៀងហ្សូណូ រួមទាំងលោក ឆន សុវណ្ណារាជ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW8aixx-b0VGIqZbfYv8WUxhOvOhdzhM0_U3PBoc_E0U4Inp49asCxJjFi3GJjj5OC8n6Qc56ZbjcGdq_loWSCLtHCoXMv4ecPlHOwiLD3BlV9IFhPpE9REG4aW6cZQ9-pjU2xxOsjX1YwbXfLjsM0KPzoFKVT4nY_GQQ-bn8pHc-Ta4zsLitqmWISrfo/s1440/image_2024-05-16_14-45-02.png

យ៉ាងណាមិញមតិរិះគន់រឿងសម្រស់របស់ ឆន សុវណ្ណារាជ សាមីខ្លួនផ្ទាល់មិនបង្ហាញអារម្មណ៍ឆ្លើយតបអ្វីទៅកាន់អ្នករិះគន់លោកឡើយ ប៉ុន្តែគេឃើញមានអ្នកសិល្បៈផ្សេងទៀតបានលើកឡើងថាតារាក៏ចេះចាស់ដែរមិនអាចមានសម្រស់អមតៈបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhONpyQiDDX1Qg6WWLGpvOmB6Bq5fMI7HST1E2RoFLXfKvfRiw6y6jb7u8uVLA1sav50pEcbLRi0kiePWtMhirIhu8rgcUXNJZ4RtA2jfj0wMvurqY5P1h0mrRONjaFJ5zIIeQ-SvtRGPCx9dj6KgbkOQ7lTky31wPt9RRcSzbuHq6OHblxl8RVlmrS3Io/s1799/image_2024-05-16_14-45-02%20(2).png

ទន្ទឹមនឹងនេះដែរ កាលពីកន្លងទៅនេះតារាចម្រៀង ពេជ្រ សោភា ដៃគូយ៉ាងស្និទ្ធស្នាលរបស់ ឆន សុវណ្ណារាជ ចេញមកបញ្ជាក់ពីមូលហេតុដែលនាំឱ្យតារាចម្រៀងប្រុសរូបនេះមិនមានមុខរលោងស្រស់ស្អាត។ នៅក្នុង Story អ្នកនាង ពេជ្រ សោភា បាននិយាយថា «កំលុងពេល ឆន សុវណ្ណារាជ ថតរឿងហ្នឹងគឺតំណាលគ្នានឹងខ្លួននាងថតបទចម្រៀង «ទ្វារបេះដូង» ដែលពេលហ្នឹង ឆន សុវណ្ណារាជ អត់មានសុខភាពល្អនោះទេ។ ពេលកំពុងថតរឿង លោកត្រូវទៅពេទ្យនៅក្រៅប្រទេសដែលតារាចម្រៀងរូបនេះមានជំងឺប្រចាំខ្លួនត្រូវឡើងទៅពេទ្យញឹកញាប់ មានបញ្ហាស្រ្តេសច្រើនហើយលោកក៏មានបញ្ហាបាត់បង់សមាជិកក្នុងគ្រួសារ បាត់បង់ម្តាយ។ អ្នកនាង ពេជ្រ សោភា ថាសាកគិតមើលទៅអារម្មណ៍ពេលហ្នឹងបែបមិច ហើយរឿងហ្នឹងថតយូរហើយ មិនមែនទើបតែថតនោះទេហើយយកពីមុននិងឥឡូវមកប្រៀបធៀបគ្នាវាមិនស្មើគ្នានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Vkeujx3GG3FDNGk4CqHUH03Qrp_gE7PFxQLqLfozuwojung5QGUnA2lqSKl0bjzo10FVlbhmx4hICQhBprRaQKXgjOF1e4xt-4TTmPcNaSKZEuPcCYjAyR6ojP3NhqYFA4bzlODHCZHnyTC7MegCAcVINP2zagJE_OZTm3ru5jyNxFdpujdTST9wB9E/s2048/image_2024-05-16_14-44-53.png

លោក ឆន សុវណ្ណារាជ ជាតារាចម្រៀងមួយដួងក្នុងទ្រនំហង្សមាសដែលក្តោបឱកាសធ្វើជាគណៈកម្មការ គ្រូបង្វឹក ក្នុងកម្មវិធីប្រកួតគ្រប់កម្មវិធីធំៗ ជាក់ស្តែងពេលនេះលោកបានធ្វើជាគណៈកម្មការក្នុងកម្មវិធី Beat The Best ខណៈកម្មវិធី Cambodian Idol រដូវកាលទី៥ ក៏លោកធ្វើជាគណៈកម្មការផងដែរ។ ក្រៅពីទីផ្សារចម្រៀង គណៈកម្មការក្នុងការប្រកួត ឆន សុវណ្ណារាជ ក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តហង្សមាសមួយចំនួនដូចជា«ខ្ញុំមានញាណលើស» «ចំណតថ្មីនៃសុភមង្គល» និង រឿង«មេឆា »ដែលចាក់បញ្ចាំងក្នុងឆ្នាំ២០២៤នេះ៕

ពិតជាមិនធម្មតាទេ! ចិនអាចផលិតកញ្ចក់ធន់ជាមួយភ្លើងនិងទឹកពីដើមឫស្សី

0

ប្រទេសចិន ៖ អ្នកស្រាវជ្រាវនៅប្រទេសចិនបានសាកល្បងផលិតវត្ថុភ្លឺថ្លាពីដើមឫស្សី ដោយពួកគេបានប្រមូលដើមឫស្សីចាស់ៗមកផលិតជាវត្ថុភ្លឺថ្លាអាចធន់ជាមួយភ្លើង, ទឹក និងផ្សែងបានយ៉ាងល្អ ។ តើវត្ថុភ្លឺថ្លាដែលផលិតឡើងពីដើមឫស្សីចាស់ៗនេះ គឺជាអ្វី?

អ្នកស្រាវជ្រាវចិនបានប្រើប្រាស់សារធាតុសូដ្យូមស៊ីលីកេតរាវបញ្ចូលក្នុងដើមឫស្សី (សារធាតុសូដ្យូមស៊ីលីកេត គឺជាសមាសធាតុមួយដែលគេប្រើប្រាស់ទូទៅក្នុងផ្នែកឧស្សាហកម្មផ្សេងៗ ហើយគេអាចបង្កើតវត្ថុរឹង និងកែវ នៅពេលផ្សំបញ្ចូលវាក្នុងសារធាតុមួយចំនួន) ។ អ្នកស្រាវជ្រាវឱ្យដឹងថា វាអាចធន់នឹងទឹក និងសំណើមបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO8l6NPSXcopc1Vu7_VVrwJBrI2tAOENQnMLWAwHl2fkGZ1GONt8fI89ndaMScdRguMT3sTesV5N2QuGhO0VhrGBYLlFdVpN223T0tpkGQ5aezdrlrqHgFngulHqYrB6U1hWy-9Kk60y6wP2o4YNJ4T88G8zIuPCJ6KzFfYm8Lf2mdX5I0P6otrnWCwGY/s640/photo_2024-05-16_16-47-41.jpg

ការសាកល្បងសមត្ថភាពរបស់វត្ថុផលិតឡើងពីដើមឫស្សីនេះបង្ហាញថា ពួកគេបានចំណាយពេលដុតភ្លើងចំនួន១១៦វិនាទី និងបញ្ចេញកំដៅបន្តិចបន្តួច ។ ហេតុនេះ វាមានប្រសិទ្ធភាពខ្ពស់អាចធន់ជាមួយភ្លើងក្តៅ, កាត់បន្ថយភ្លើងឆេះ ឬគ្រោះថ្នាក់ផ្សេងៗដោយសារកំដៅ និងផ្សែង ខណៈដើមឫស្សីងាយនឹងធ្វើឱ្យមានភ្លើងឆេះ ។

លើសពីនេះ ពេលអ្នកស្រាវជ្រាវយកវត្ថុនេះទៅបង្កើតបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ប្រភេទ Perovskite Solar Cells បង្ហាញថា វាបានបញ្ជូនពន្លឺរហូតដល់៧១,៦% ឯណោះ ហើយវាមានប្រសិទ្ធភាពបំលែងថាមពលរហូតដល់១៥,២៩% ។ ដូច្នេះ នៅថ្ងៃអនាគត ក្រុមអ្នកស្រាវជ្រាវនឹងផ្តោតលើការផលិតកញ្ចក់ធំៗពីដើមឫស្សី និងអាចប្រើប្រាស់កញ្ចក់នេះបានច្រើនផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjU9w8YlIK6fWk5YJJgujSpfZZiovr5DyN7EF7YBMeFKs5aXds7X5114CsMAGZz10bGTIuNpE6CrL2X3VYwj4iHlA04cnpI3t7OdcEJLLleS8ZccyXlsXU6OrnVY40V7HybS3-sYLhe9SPqAM5fxRRuBldAzH97H09Z7u0kGWS4iQ710-2jx3Rjo4804Y/s1280/photo_2024-05-16_16-47-44.jpg

អ្នកស្រាវជ្រាវម្នាក់និយាយថា ៖ «យើងមានអារម្មណ៍រំភើបជាមួយការរកឃើញលើកនេះ ហើយវាជាការឈានទៅរកការប្រើប្រាស់កញ្ចក់ និងឧបករណ៍អុបទិកធន់ជាមួយភ្លើង ។ សម្រាប់ការស្រាវជ្រាវនៅថ្ងៃអនាគត យើងនឹងផ្តោតលើការផលិតកញ្ចក់មានទំហំធំៗ និងអាចប្រើប្រាស់បានច្រើនផ្នែក» ។

បច្ចុប្បន្ន កញ្ចក់ភាគច្រើនបានផលិតពី Silica និងមានតម្រូវខ្លាំងនៅតាមទីផ្សារពិភពលោក ជាពិសេស នៅឆ្នាំ២០២០ តម្រូវការកញ្ចក់បានកើនឡើងដល់ជាង១៣០លានតោន ។ បើទោះជាការផលិតកញ្ចក់បែបនេះងាយស្រួល និងមានតម្លៃថោក ប៉ុន្តែផ្ទៃកញ្ចក់មិនសូវក្រាស់ទេ ខណៈកញ្ចក់ខ្លះស្តើងខ្លាំង ។ ម្យ៉ាងទៀត ការផលិតកញ្ចក់ពី Silica បានបញ្ចេញឧស្ម័នធ្វើឱ្យពិភពលោកក្តៅ ដូច្នេះ ការផលិតកញ្ចក់ពីដើមឫស្សីនឹងអាចជួយដោះស្រាយបញ្ហានេះបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgghKe-nP9T6fwMAzTechAgRBDnzXn7Gf14WfZF3rrorirKDSPAOC5GvghQuFWhCJtww296hGgN7sm6-PCUKqj7xCHVVZbMLVecK5sS-OhqbB8Ny0ei6I8VJnIHZR_e-Cfh-2okARxZdhtjnR_LQ-jHZLHQ_zcvYR2R6UqCqROzsXav61zpvF5w7u6mCwQ/s2351/iStock-589566952.jpg

ទោះយ៉ាងណា វាគ្រាន់តែជាការស្រាវជ្រាវមួយនៅប្រទេសចិនប៉ុណ្ណោះ ហើយយើងត្រូវតាមដានបន្តថា នៅថ្ងៃអនាគត បើគេអាចផលិតកញ្ចក់ពីដើមឫស្សី និងលក់នៅលើទីផ្សារ តើវានឹងអាចជួយកាត់បន្ថយកំដៅលើពិភពលោកបានដែរឬទេ?

មុនពេលសម្រេចចិត្តទិញឬលក់មាស មកដឹងពីក្បួនទាំង៤នេះ ធានាថានឹងចំណេញកប់ក្តោងតែម្តង!

0

មាសគឺជាលោហៈធាតុម៉្យាងដែលមានតម្លៃ និងទាក់ទាញចំណាប់អារម្មណ៍បំផុតទៅកាន់មនុស្សទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជាយើងតាំងពីបុរាណកាលបន្តរហូតមកដល់បច្ចុប្បន្ន មាសបាននឹងកំពុងស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរស្ទើរគ្រប់ៗគ្នា ដោយអ្នកខ្លះបានទិញមាសដើម្បីធ្វើជាគ្រឿងអលង្ការពាក់លម្អកាយ ខ្លះទិញមាសទុកដើម្បីបម្រុងទុកក្នុងគ្រាមានអាសន្ន និងទិញមាសទុកសម្រាប់វិនិយោគបង្កើននូវប្រាក់ចំណេញជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLc4BRenxeaDlzOJr9YfL0KHV4kZot2dthG40dq5tkFhwi5dGBU7Yr7EHSnw1LtIago_A-YhjTTaakIlf1nzPukX6MehuV_ahqUNf8RBsH3JJlTxUqM1zft2yk3vCGBg11t-P6-0qo4_Lw6wxjfIW_F3-Ji32ZmfkSxx4jnwYSOZcOKfh34xG7LC4SHZA/s1920/107370056-1707285383185-gettyimages-1868371082-THAILAND_GOLD.jpeg

បើទោះជាបីជាមាសគឺជាវត្ថុមានតម្លៃស្រាប់ក៏ពិតមែន យ៉ាងណាមិញប្រសិនបើបងប្អូនមិនដឹងក្បួនក្នុងការទិញឬក៏លក់មាសឲ្យបានត្រឹមត្រូវតាមកាលទេសៈនោះទេ ប្រាកដណាស់ថាអាចនឹងឡុងចុងជាក់ជាមិនខាន មិនថាតិចក្តីឬច្រើនក្តី។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធីសាស្រ្ត ៤យ៉ាង ក្នុងការទិញ-លក់មាសឲ្យចំណេញ បើយោងតាមការបញ្ជាក់ពីអ្នកជំនាញ៖

១ តាមដានហាងឆេងមាសជាប្រចាំ៖ ជារៀងរាល់ថ្ងៃ តម្លៃមាសគឺតែងតែមានការប្រែប្រួល ពិសេសគឺតម្លៃហាងឆេងមាសនៅក្នុងស្រុក ដូច្នេះអ្នកត្រូវតែកត់សម្គាល់ពីតម្លៃមាស បើថ្ងៃខ្លះហាងឆេងមាសឡើងថ្លៃខ្លាំងពេក គឺអ្នកមិនត្រូវទិញមាសចូលនោះទេ។ ដោយឡែកសម្រាប់ថ្ងៃខ្លះ មាសចុះថោកខ្លាំង នេះហើយជាឱកាសល្អដែលអ្នកត្រូវតែទិញមាសចូល ដើម្បីទុកលក់វិញ បង្កើនប្រាក់ចំណេញទ្វេដង។ បន្ថែមពីនេះ អ្នកត្រូវតែទិញនៅហាងណាដែលគួរឲ្យទុកចិត្តបានផងដែរ ដើម្បីជៀសវាងពីការកេងប្រវ័ញ្ចផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdoSeaCdbhTrw9FkkR48wT0ii8nC_G2S3OvbDC3hIiasbT6f21XWlcN565XZc444kjUKq9OreIQLIu1ptmYfAShYFmwu3gPCR8I6X2bezB6D1ChWjX24qL4O3YkWhdV46Zo5KwNhvYH8HeYhv5M18Mw_RW6jJIFGFnuoYDqIzsa9FvSB6cUjaNboEFC4/s680/AQUYN7292-1714794524-2600-1714794530.jpg

២ តាមដានពីវិបត្តិសកលលោក៖ អ្នកត្រូវតែតាមដានស្ថានការណ៍ពិភពលោកជាប្រចាំ ជាពិសេសគឺទៅលើផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ គ្រោះធម្មជាតិ សង្គ្រាម អតិផរណា និងយល់ដឹងពីចរារចរណ៍រូបីយប័ណ្ឌដុល្លារនៅលើទីផ្សារជាដើម ព្រោះថាទាំងនេះវានឹងជះឥទ្ធិពលទៅលើតម្លៃមាសសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifjG0wLQP7xFPabeqb0dxIsNy8rdk4M7GLHoNWAz0aKXGD4i3Bm522WQ5I0Y89RrifKaE9DhPZZaOQj8y93BwFJBGILJ72f76tX4ktAmuJLIRmvGmwdQaQnDDY-D5S34kA9bhS9-smmq1ULJ3RgE3XYWb6S3piCuibFA1fxW2I2DvDTQkS6N4GczNU2XA/s1249/f0k02vfb1k80thfpn.jpg

៣ ត្រូវប្រាកដថាលុយដែលយកទៅទិញមាសនោះ គឺជាលុយដែលមិនចាំបាច់ក្នុងការចាយវាយភ្លាមៗ៖ ជាការពិតណាស់ តម្លៃមាសគឺតែងមានការឡើងចុះ ប្រែប្រួលទៅវេលា ដូច្នេះហើយមិនប្រាកដថាមាសដែលទិញភ្លាម លក់វិញភ្លាមនឹងចំណេញភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ពេលខ្លះ ដើម្បីឲ្យតម្លៃមាសកើនឡើង អ្នកគឺត្រូវតែរងចាំក្នុងរយៈពេលយូរឬឆាប់មិនទៀត។ អ៊ីចឹងហើយ ការដែលយកលុយចាំបាច់ប្រើប្រាស់ទៅទិញមាសទុកនោះ វាមិនមែនជាការបង្កើនប្រាក់ចំណេញទេ តែគឺជាការខាតទៅវិញផងក៏ថាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL9SamhxJfyCo2kd4bOo6yk5MIHMlOZbp4nQKm8BwAGPi5ACCVIsdJZUFRR8nnWL9R3iRcbdg_Kca1-IVNtBopI-BFVh2ADmDd1bO0uTzX4PAFSYIad5-nILHzevrzZu-P5pHLkDQypxZt2WWiX09Zq4esfEOpsIk4p8jh-rJdlVxzyPChv2bopvBleHQ/s1200/gold_4_0-sixteen_nine.webp

៤ ទិញមាសដែលមិនមានថ្លៃឈ្នួល៖ បើចង់ចំណេញខ្លាំងក្នុងការទិញមាសទុក អ្នកគឺត្រូវតែទិញមាសដុំនិងមាសសន្លឹក ដោយមិនគួរទិញមាសជាគ្រឿងអលង្ការទេ ព្រោះអាចនឹងអស់ថ្លៃឈ្នួលច្រើន ហើយឱកាសនូវក្នុងការចំណេញក៏មានកាន់តែតិច។ ប៉ុន្តែបើអ្នកទិញមាសដុំនិងមាសសន្លឹក វានឹងមិនគិតថ្លៃឈ្នួលទេ ដូច្នេះនៅពេលដែលអ្នកលក់វិញក្នុងកាលៈទេសៈមួយសមស្រប តម្លៃមាសអ្នកនឹងកើនឡើងទ្វេដង ឱកាសនៃការចំណេញក៏កប់ក្តោងផងដែរ៕