សូរ្យគ្រាសថ្ងៃនេះ នៅកម្ពុជាមិនអាចមើលឃើញទេ! តើស្រ្តីមានផ្ទៃពោះត្រូវបានហាមឃាត់មិនឲ្យចេញក្រៅមែនឬអត់?
តាមជំនឿរបស់ចាស់ៗបុរាណ នៅពេលថ្ងៃដែលកើត«សូរ្យគ្រាសឬចន្ទគ្រាស» គឺគេហាមមិនស្រ្តីដែលមានផ្ទៃពោះចេញទៅមើលទេ ព្រោះថាអាចបណ្តាលឲ្យកូនកើត«គ្រាសកន្លង»។
បើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាត «មនុស្សគ្រាសកន្លង»មានន័យថា ជាមនុស្សដែលល្មេញល្មើពីកំណើត តាំងពីនៅក្នុងផ្ទៃម្តាយ ជួនពេលដែលសូរ្យគ្រាសឬចន្ទគ្រាសកើតឡើង។ 
ទាក់ទងទៅនឹងជំនឿ ដែលហាមមិនឲ្យស្រ្តីមានផ្ទៃពោះចេញទៅមើលសូរ្យគ្រាសដោយផ្ទាល់នេះដែរ បើយោងតាមផេក «Hello គ្រូពេទ្យ» បានពន្យល់ថា ទាំងនេះគ្រាន់តែជាការជឿតៗគ្នា និងជាការបោកបញ្ឆោតរបស់ចាស់ៗកាលពីជំនាន់មុនប៉ុណ្ណោះ ព្រោះមិនចង់ឲ្យស្រ្តីមានផ្ទៃពោះនៅទ្រាំចាំមើលបាតុភូតទាំងនោះ រយៈពេលយូរម៉ោង ឬដល់យប់ជ្រៅពេកជាដើម។
ប្រភពដដែលក៏បានបន្ថែមទៀតថា ស្ត្រីមានផ្ទៃពោះរមែងមានសុខភាពខ្សោយស្រាប់ កាលណាដែលអត់ងងុយ ឬប្រឹងមើលសូរ្យគ្រាសដោយភ្នែកទទេ ពុំមានពាក់អ្វីការពារ អាចធ្វើឲ្យធេងធោង វិលមុខ ទៅជាឈឺឬដួល នេះហើយជាអ្វីដែលចាស់ៗបារម្ភ។ ចំណែកឯ«គ្រាសកន្លង»នេះវិញ ចាស់ពីដើមប្រហែលចង់សំដៅលើជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើឲ្យឡើងឈាម ទៅជាប្រកាច់។
តែតាមក្បូនពេទ្យ ជំងឺបម្រុងក្រឡាភ្លើង បណ្តាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទាំងម៉ាក់ៗ និងគភ៌។
ទោះជាយ៉ាងណា ទាក់ទងនឹងស្ត្រីមានផ្ទៃពោះនិងបាតុភូត«គ្រាស»នេះ គ្រាន់តែជាជំនឿដែលនិយមជឿតៗគ្នាមក ហើយសូម្បីតែនៅប្រទេសឥណ្ឌាក៏គេជឿបែបនេះតាំងពីយូរណាស់មកហើយ។ ដូច្នេះហើយនៅកម្ពុជាយើង កាលពីអតីតកាលក៏បានទទួលយកវប្បធម៌អរិយធម៌ពីឥណ្ឌា ទើបជំនឿមួយនេះបានចងចាំនៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរស្ទើរគ្រប់ៗរូប។ 
ជាមួយគ្នានេះ សម្រាប់សូរ្យគ្រាសឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃទី ៨ ខែមេសានេះ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាស៊ីផ្សេងទៀត មិនអាចមើលឃើញបាតុភូតសូរ្យគ្រាសនេះទេ។ ដូច្នេះហើយកាលដែលបារម្ភថា ស្រ្តីមានផ្ទៃពោះមិនអាចចេញក្រៅនៅក្នុងថ្ងៃនេះ ឬត្រូវតែសង្ងំនៅតែក្នុងផ្ទះរហូតដល់ផុតថ្ងៃសូរ្យគ្រាស គឺគ្រាន់តែជារឿងយល់ច្រឡំប៉ុណ្ណោះ៕













នៅជុំវិញ រូបសំណាកសេះសមុទ្របាញ់ទឹកនេះ ក៏នឹងមានកន្លែងដើរហាត់ប្រាណ កន្លែងមើលថ្ងៃលិច និជាកន្លែងសម្រាប់កម្សាន្តនាពេលល្ងាច ស្រូបយកខ្យល់អាកាស។














ថ្ងៃនេះការប្រគុំតន្ត្រីដ៏ធំមួយនៅកោះពេជ្រដែលបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈកូកាកូឡា គឺពិតជាសប្បាយប្លែកជាងកាលណាៗទាំងអស់ ជាពិសេសលោកអ្នកពិតជាសប្បាយរីករាយដោយបានជួបតារាចម្រៀងល្បីៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា លោក វ៉ាន់ដា វ៉ាន់ថាន និងតារាល្បីជាច្រើនរូបទៀត នាល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ចាប់ពីម៉ោង៥រសៀលដល់ម៉ោង១១យប់នេះនៅកោះពេជ្រ។
ជួបគ្នាល្ងាចនេះណា នៅមុខសាលមហោស្រពកោះពេជ្រ ចូលរួមមើលការប្រគុំតន្រ្តី Coca-Cola Epic Weekend ថតរូបសប្បាយៗ ញាំអាហារឆ្ងាញ់ៗ ជាមួយភេសជ្ជៈកូកាកូឡា កំដរអារម្មណ៍នាពេលរាត្រីជាមួយមនុស្សយល់ចិត្តទាំងអស់គ្នាណា ជាពិសេសទទួលយកបទពិសោធន៍ថ្មីៗ សំខាន់បានជួបអាយដលទៀតផង





