Home ព័ត៌មានអន្តរជាតិ បរិយាកាសកខ្វ.ក់ ចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តឈៀងម៉ៃ

បរិយាកាសកខ្វ.ក់ ចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តឈៀងម៉ៃ

109
0

ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា បរិយាកាសកខ្វ.ក់ និងធូលីពុលចាប់ផ្តើមប៉ះពាល់ដល់វិស័យទេសចរណ៍នៅខេត្តឈៀងម៉ៃ ហើយភ្ញៀវទេសចរបរទេស ក៏ចាប់ផ្តើមចាកចេញពីខេត្តឈៀងម៉ៃបណ្តើរៗដែរ ដើម្បីគេចពីធូលីពុល ។ រីឯចំនួនការកក់បន្ទប់សណ្ឋាគារនានានៅខេត្តនេះ ក្នុងអំឡុងពេលចូលឆ្នាំថ្មីឃើញថា ធ្លាក់ចុះទាបជាងគោលដៅ ។

ស្ថានការណ៍ធូលីពុលនៅខេត្តឈៀងម៉ៃ នៅតែមានសភាពធ្ងន់ធ្ងរជាបន្តបន្ទាប់ ហើយផ្សែងចេញពីភ្លើងឆេះព្រៃ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ។ នៅដើមខែមេសា ឆ្នាំ២០២៤ នៅអគារអ្នកដំណើរចាកចេញពីប្រទេសថៃ របស់អាកាសយានដ្ឋានឈៀងម៉ៃ គេសង្កេតឃើញថា មានភ្ញៀវទេសចរបរទេសជាច្រើននាក់ឈរតម្រង់ជួរ Check in ដើម្បីធ្វើដំណើរចាកចេញពីខេត្តឈៀងម៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim3ZXOVQK7uhYH2_nZTTaPhIXU1MTltH4X6MtwjCJJ6YftxCKA4TAyn-BimF9K-phtePj_W-N5b9EdVDnVFAy3QyXExYRJxI7-MuIfb0BOi-RmBVLb8wCFOJOKceT9Tv4AbarPhQzgP7NlMhyI27av7nmh_FZftb584K8Yfvw8jIioBsezkgeaWUtQX0s/s960/TheMO-PM25again_thumbnail.jpg

បើទោះជាការធ្វើដំណើរចាកចេញពីខេត្តឈៀងម៉ៃតាមកម្មវិធីទេសចរណ៍ក្តី ប៉ុន្តែភ្ញៀវទេសចរខ្លះបានធ្វើដំណើរចាកចេញមុនពេលកំណត់ ។ ពួកគេនិយាយថា ចង់គេចពីបរិយាកាសកខ្វក់ ហើយទៅកន្លែងណាដែលមានបរិយាកាសល្អជាងនេះ ដូចជា ៖ ទីក្រុងបាងកក និងខេត្តនៅភាគខាងត្បូង ជាពិសេស ខេត្តភូកេត ។

លោក Paisan Sukcharoen នាយកសមាគមសណ្ឋាគារថៃប្រចាំភាគខាងជើង ទទួលស្គាល់ថា បរិយាកាសកខ្វក់ពិតជាប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយភ្ញៀវទេសចរបរទេសមួយចំនួនបានធ្វើដំណើរចាកចេញពីខេត្តឈៀងម៉ៃ ដើម្បីគេចពីធូលីពុល ។ ប៉ុន្តែវាជាចំនួនតិចតួច ពីព្រោះភ្ញៀវទេសចរភាគច្រើនយល់ពីស្ថានការណ៍ គឺពួកគេមិនលុបចោលការធ្វើដំណើរទេ ហើយពួកគេនៅតែធ្វើដំណើរ និងស្នាក់នៅតាមសណ្ឋាគារដែលបានកក់ទុកជាមុន ។https://cdn.chiangmainews.co.th/wp-content/uploads/2024/04/05114453/1712292293_458542-chiangmainews.jpg

ហេតុនេះ លោកយល់ឃើញថា ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស គឺជារឿងធម្មតា ។ ប៉ុន្តែស្ថានការណ៍ធូលីនៅតែពុំទាន់ធូរស្រាល បានធ្វើឱ្យចំនួនការកក់បន្ទប់ស្នាក់នៅក្នុងអំឡុងពេលចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានកើនឡើងតិចតួច ។ ជាក់ស្តែង សណ្ឋាគារផ្កាយ៣ ទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេ គឺការកក់បន្ទប់ស្មើនឹង៦០% ដែលធ្លាក់ចុះពីគោលដៅ ស្មើនឹង៨០% ។ រីឯសណ្ឋាគារផ្កាយ៤ និងផ្កាយ៥ ដែលមានអតិជនជាជនបរទេស គឺមិនគួរឱ្យបារម្ភទេ ដោយចំនួនការកក់បន្ទប់ ស្មើនឹង៧០% ។

លោកបន្ថែមថា យើងត្រូវរង់ចាំតាមដានស្ថានការណ៍បរិយាកាសកខ្វក់បន្តទៀត ហើយប្រសិនបើវាពុំធូរស្រាលមុនពេលចូលឆ្នាំថ្មីទេនោះ នឹងធ្វើឱ្យភ្ញៀវទេសចរថៃធ្លាក់ចុះក្នុងអំឡុងពេលចូលឆ្នាំថ្មីមិនខាន ។

ចំណែកអភិបាលខេត្តឈៀងម៉ៃ លោក Nirat Phongsitthaworn បានលើកឡើងពីការចាត់ចំណាត់ថ្នាក់ទីក្រុងមានបរិយាកាសកខ្វក់របស់គេហទំព័រ IQair.com ថា ខេត្តឈៀងម៉ៃ បានជាប់ចំណាត់ថ្នាក់ទី១ នៅលើពិភពលោក ជាបន្តបន្ទាប់ ។ វាជាការវាស់វែងសម្រាប់តែទីក្រុងធំៗប៉ុណ្ណោះ ប៉ុន្តែបើត្រួតពិនិត្យគ្រប់ខេត្តរបស់ប្រទេសថៃ គឺខេត្តឈៀងម៉ៃ មានកម្រិតខ្យល់ PM 2.5 ទាបជាងខេត្តមួយចំនួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI-qYXgLDMmGtdSs_L5CUfoET2S0u-BEhpeGYe4TJVCX6msXeI46-2cAeVLjoYZzk4-ziUZNvT-lux4R7MVDigl7pBP3S465xTHj5PpHjlIyjOseLpkfQG52ptHpFRJarswKY0Ks4abFyO-5DH7oemYrcdjzrxUJhTXLLDuZD5UlmArF-kQxtF2k91lcU/s728/%E0%B8%AB%E0%B8%A1%E0%B8%AD%E0%B8%81%E0%B8%84%E0%B8%A7%E0%B8%B1%E0%B8%99%E0%B8%9E%E0%B8%B4%E0%B8%A9%E0%B8%A0%E0%B8%B2%E0%B8%84%E0%B9%80%E0%B8%AB%E0%B8%99%E0%B8%B7%E0%B8%AD-1-728x410-728x410.jpg