នាឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ រដ្ឋបាលខេត្តកំពតនឹងដាក់បង្ហាញរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។
នៅជុំវិញ រូបសំណាកសេះសមុទ្របាញ់ទឹកនេះ ក៏នឹងមានកន្លែងដើរហាត់ប្រាណ កន្លែងមើលថ្ងៃលិច និជាកន្លែងសម្រាប់កម្សាន្តនាពេលល្ងាច ស្រូបយកខ្យល់អាកាស។
ក្រៅពីរូបសំណាកសេះសមុទ្របាញ់ទឹក រដ្ឋបាលខេត្តកំពតក៏នឹង ដាក់ឱ្យចូលលេងកម្សាន្តឆ្នេរខ្សាច់ប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) ថែមទៀតផងដែរ៕










