Home ព័ត៌មានអន្តរជាតិ វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី២ ផ្នែកនាំចេញស្បែកជើងច្រើនជាងគេលើពិភពលោក

វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី២ ផ្នែកនាំចេញស្បែកជើងច្រើនជាងគេលើពិភពលោក

69
0

ប្រទេសវៀតណាម ៖ យោងតាមទិន្នន័យរបស់នាយកដ្ឋានគយបង្ហាញថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី២ គឺជាប្រទេសនាំចេញស្បែកជើងច្រើនជាងគេលើពិភពលោក បន្ទាប់ពីប្រទេសចិន ដោយតម្លៃការជួញដូរស្មើនឹង១.១៧០លានដុល្លារអាមេរិក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសឈ្មោះ AEC Connect កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcO5YEtBO5U81YrMShzMEPhJSp-sLeGgg-ToSkLedjYEk-ecsB1rR6Fu7crTF8mQKVdhFN6HkipEXrVsaCB592sAuJXgod5NFdxs8dnWM0cYhYg3jMEfZmz_ewGDQEwog5ImfvUnUt-VsPmfZvJPsb1vZoZfvp47i_9G-FNN4xdt2OG38TJ7boFdL56MQ/s640/288682_giay.jpeg

ផលិតផលស្បែកជើងរបស់ប្រទេសវៀតណាមបាននាំចេញទៅកាន់ប្រទេសស្មើជាង១៥០ នៅទូទាំងពិភពលោក ក្នុងនោះការនាំចេញស្បែកជើងវៀតណាម ស្មើនឹង១០% នៃផលិតផលស្បែកជើងនៅលើទីផ្សារពិភពលោក ។ ប៉ុន្តែការនាំចេញស្បែកជើងរបស់វៀតណាមនៅខែកុម្ភៈ បានធ្លាក់ចុះ៤០,៣% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ។ ហេតុនេះ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ការនាំចេញស្បែកជើងរបស់វៀតណាម មានតម្លៃសរុបស្មើនឹង៣.១០០លានដុល្លារអាមេរិក ។

ចំណែកទីផ្សារសំខាន់ៗ រួមទាំងសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងប្រទេសអង់គ្លេស ដែលការនាំចេញស្បែកជើង មានអត្រាកំណើនខ្លាំងស្មើរហូតដល់ជាង១០% ជាពិសេស សហរដ្ឋអាមេរិក ដែលមានតម្លៃជួញដូរស្មើរហូតដល់១.១០០លានដុល្លារអាមេរិក កើនឡើង២៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ឬស្មើនឹង១ ក្នុងចំណោម៣ នៃការនាំចេញស្បែកជើងសរុបរបស់ប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPNpc6cfvJUovd3Sb7x7tKdq8Jrp7IRaOFu_F37meznkLTqBTLZwnO2TzGvPUBNw9uLsyDhUFgWdJsLC-ue6lSfZhtHBHT0DOMosPbsX2GKBOTv7mI3wfWSxtg20cT3oiZajQnZco8yUQ4z4z0VZN-2TFDRTXUKVExUIwgk6JlwxZJr8Z9Paiyu0S3Bh0/s1600/bafccafc-vietnam_footwear.png

រីឯចិន គឺជាប្រទេសនាំចូលស្បែកជើងពីវៀតណាម ស្ថិតក្នុងលំដាប់ទី២ ស្មើទឹកប្រាក់ជាង៣១៨លានដុល្លារអាមេរិក កើនឡើង១១,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ បន្ទាប់មក គឺប្រទេសបែលហ្ស៊ិក បាននាំចូលស្បែកជើងវៀតណាម ស្មើទឹកប្រាក់១៩១លានដុល្លារអាមេរិក កើនឡើង១០% បើប្រៀបធៀបប្រចាំឆ្នាំ ។

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវាយនភ័ណ្ឌ, ស្បែក និងស្បែកជើងរបស់វៀតណាម នៅឆ្នាំ២០៣០ ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣៥ បញ្ជាក់ថា ប្រទេសវៀតណាមបានប្តេជ្ញាចិត្តថា នឹងនាំចេញស្បែកជើងទៅក្រៅប្រទេស ឱ្យស្មើទឹកប្រាក់ចាប់ពី២ម៉ឺន៧ពាន់លានដុល្លារអាមេរិក រហូតដល់២ម៉ឺន៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfFqpiya9ND5Td7nmvuf1nbtuQaPvGrVbcpfwdd8_ZwdDXnP_JbiI1ypmpDm7Fhcd9qNnFWDm2Z9NkCrBux-hMAw6LkWYSuMrE-zavzEYSkwZfyzlvZOJz0wzziOIiMY5FTxtHoXXLGrfIaQeyBbiBrMhdDqxq69jV55wpCSKhyphenhyphenhZ6JbTxNe__M6joaWw/s900/shoeleather2022.jpeg

លើសពីនេះ នៅឆ្នាំ២០៣០ ប្រទេសវៀតណាមនឹងនាំចេញស្បែកជើងទៅក្រៅប្រទេស ស្មើទឹកប្រាក់ចាប់ពី៣ម៉ឺន៨ពាន់លានដុល្លារអាមេរិក រហូតដល់៣ម៉ឺន៩ពាន់លានដុល្លារអាមេរិក ។ វៀតណាមសង្ឃឹមថា ក្នុងអំឡុងចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ឧស្សាហកម្មស្បែកជើងវៀតណាម បានកើនឡើងចាប់ពី១០% ទៅ១២% ក្នុង១ឆ្នាំ ៕