រដ្ឋាភិបាលថៃបញ្ជាឱ្យបិទគេហទំព័រ ល្បែ.ងស៊ីស.ង មានខ្លឹមសារមិនសមរម្យ
ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបង្ហាញលទ្ធផលការងារក្នុងអាណត្តិរបស់ខ្លួន ដោយបានបញ្ជាឱ្យបិទគេហទំព័រ ល្បែ.ងស៊ីស.ង មានខ្លឹមសារមិនសមរម្យ ស្មើជាង៦ម៉ឺនគេហទំព័រ ។ មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តចាត់វិធានការឧក្រិដ្ឋកម្មតាមអនឡាញជាបន្តបន្ទាប់ ។
លោកស្រី Kanika Ounjit មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងគោលនយោបាយបង្ក្រាបគេហទំព័រល្បែងស៊ីសងអនឡាញ ដែលដឹកនាំដោយលោក Prasert Chandraruangthong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ធ្លាប់លើកឡើងថា គេហទំព័រល្បែងនាពេលបច្ចុប្បន្ន គឺស្ថិតក្នុងឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងខុសច្បាប់ ពីព្រោះគេហទំព័រទាំងនេះបានបោកប្រាស់ពលរដ្ឋ និងបន្លំយកទិន្នន័យផ្ទាល់ខ្លួនទៅលក់ ហើយមានយុវជនជាច្រើននាក់ជឿតាមការបោកប្រាស់ទាំងនេះ ។
យុវជនភាគច្រើនបានឈ្លក់នឹងការល្បែងស៊ីសងតាមអនឡាញ ដែលបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ។ ហេតុនេះ រដ្ឋាភិបាលនឹងបង្ក្រាបគេហទំព័រល្បែងស៊ីសងជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ករណីឧក្រិដ្ឋកម្មតាមអនឡាញមិនឱ្យប៉ះពាល់ដល់ពលរដ្ឋបន្តទៀត ។
យោងតាមទិន្នន័យបង្ហាញថា ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានត្រួតពិនិត្យ និងបិទគេហទំព័រល្បែងស៊ីសងមានខ្លឹមសារមិនសមរម្យគ្រប់ប្រភេទជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្មើនឹង៦០.៦៨១គេហទំព័រ ក្នុងនោះក្រសួងបានបិទគេហទំព័រពាក់ព័ន្ធនឹងល្បែងភ្នាល់តាមអនឡាញ ចំនួន២៥.៥៧១គេហទំព័រ ។ វាកើនឡើង១៣ដង ពីចំនួន២.០៥៩គេហទំព័រ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ហើយជនល្មើសនឹងជាប់ពន្ធនាគារមិនលើស២ឆ្នាំ និងពិន័យជាប្រាក់មិនលើស២.០០០បាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។
រដ្ឋាភិបាលព្រួយបារម្ភពីពលរដ្ឋទាំងអស់ និងសូមឱ្យពលរដ្ឋកុំជឿតាមការឃោសនាដើម្បីវិនិយោគ ឬរកប្រាក់ពីគេហទំព័រល្បែងអនឡាញ ពីព្រោះពលរដ្ឋនឹងក្លាយជាជនរងគ្រោះរបស់ពួកឧក្រិដ្ឋជន ។ លើសពីនេះ ជនខិលខូចអាចបោកប្រាស់ឱ្យជនរងគ្រោះដោនឡូត App ដាក់ក្នុងទូរស័ព្ទ ដើម្បីលួចប្រាក់ពីបញ្ជីធនាគារ ឬលួងលោមលួចយកទិន្នន័យសំខាន់ពីជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ដោយខុសច្បាប់ ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ជនស្លូតត្រង់ និងក្រុមគ្រួសារផងដែរ ៕




សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖”សូមចូលរួមសប្បាយដោយទទួលខុសត្រូវ សុំកុំលេង ឬបង្កសកម្មភាពអ្វីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ពិសេសកុំបើកបរ ហើយផឹកគ្រឿងស្រវឹង។ បើសិនសង្ក្រាន្តឆ្នាំនេះ អត់មានគ្រោះថ្នាក់ចរាចរណ៍ជាការល្អបំផុត។ ខេត្តមួយៗ បើយក សូចនាករគ្រោះថ្នាក់ចរាចរណ៍តិចបំផុតមកប្រកួតប្រជែងគ្នា ក៏ជាការល្អដែរ។ ហើយបើខេត្តណា អត់មានគ្រោះថ្នាក់ចរាចរណ៍ សូន្យ កត់ឱ្យសុក្រឹត គឺចាំមកទទួល… មានរង្វាន់ពីនាយករដ្ឋមន្ត្រីទៀត”។


នៅក្នុងរូបភាពដែល ហេង វិសាល បានបង្ហាញគឺបានបរិច្ចាគទឹកប្រាក់៥០០០ដុល្លារដល់មន្ទីរពេទ្យគន្ធបុផ្ផា និងទឹកប្រាក់ចំនួន៥០០០ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ។ ទឹកចិត្តដ៏សប្បុរសនេះទស្សនិកជនពោលសរសើរមិនដាច់ពីមាត់ចំពោះគូស្វាមីភរិយាថ្មីថ្មោងនេះពិតជាបុគ្គលគំរូពិតៗនៅក្នុងសង្គមបង្ហាញរឿងល្អជាគំរូដល់បណ្តាអ្នកគាំទ្រ។



ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផលពីក្រុមស្រាវជ្រាវហ្វូស៊ីល បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញផូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកផូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។
តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)៕















:max_bytes(150000):strip_icc()/ScreenShot2020-06-24at1.40.18PM-1b8c86ba075049e8bf153f60b47327bd.png)











