ថ្លែងក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នេះ សម្ដេចធិបតីហ៊ុន ម៉ាណែត បានប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖”សូមចូលរួមសប្បាយដោយទទួលខុសត្រូវ សុំកុំលេង ឬបង្កសកម្មភាពអ្វីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ពិសេសកុំបើកបរ ហើយផឹកគ្រឿងស្រវឹង។ បើសិនសង្ក្រាន្តឆ្នាំនេះ អត់មានគ្រោះថ្នាក់ចរាចរណ៍ជាការល្អបំផុត។ ខេត្តមួយៗ បើយក សូចនាករគ្រោះថ្នាក់ចរាចរណ៍តិចបំផុតមកប្រកួតប្រជែងគ្នា ក៏ជាការល្អដែរ។ ហើយបើខេត្តណា អត់មានគ្រោះថ្នាក់ចរាចរណ៍ សូន្យ កត់ឱ្យសុក្រឹត គឺចាំមកទទួល… មានរង្វាន់ពីនាយករដ្ឋមន្ត្រីទៀត”។
សម្តេចសង្កត់ធ្ងន់ថា៖”ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ សូមកុំលេង និងឆ្លៀតឱកាស ធ្វើសកម្មភាពណាដែល ប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេស សេចក្ដីថ្លៃថ្នូររបស់ស្ដ្រី ត្រូវគោរពគ្នាទៅវិញទៅមក”៕
Home ព័ត៌មានជាតិ ឆ្នាំនេះ! ខេត្តណាមិនមានគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យចូលឆ្នាំ នឹងទទួលរង្វាន់ពីសម្តេចធិបតី









