Home ព័ត៌មានអន្តរជាតិ តោះមកស្គាល់ទីក្រុងចំណាស់ជាងគេបំផុតលើលោក ដែលមានអាយុកាល ១១,០០០ឆ្នាំ

តោះមកស្គាល់ទីក្រុងចំណាស់ជាងគេបំផុតលើលោក ដែលមានអាយុកាល ១១,០០០ឆ្នាំ

104
0

នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ទីក្រុងរដ្ឋបាលនីមួយៗ គឺពិតជាមានភាពសំខាន់ខ្លាំងណាស់សម្រាប់ព្រះរាជាណាចក្រ និងប្រទេសទាំងឡាយ ដែលវាបានដើរតួនាទីជាបេះដូងនៃអាណាចក្រ ក៏ដូចជាសសៃឈាមសង្គម និងជាដង្ហើមសេដ្ឋកិច្ច រួមទាំងជាមជ្ឈមណ្ឌលគ្រប់គ្រងរាជការ ជាទីតាំងព្រះបរមរាជវាំង ហើយក៏ជាគោលដៅលុកលុយរបស់សត្រូវផងដែរ។
វាមិនមែនជារឿងធម្មតានោះឡើយ ដែលទីក្រុងបុរាណមួយអាចត្រដរស្ថិតនៅជាមួយយើងតាំងពីរាប់ពាន់ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន គឺវាពិតជាមានភាពអស្ចារ្យខ្លាំងណាស់ សម្រាប់ប្រវត្តិសាស្ត្រពិភពលោកជំនាន់ថ្មីនេះ។ ប៉ុន្តែតើអ្នកដឹងទេថា ទីក្រុងរដ្ឋបាលនៅក្នុងប្រទេសណា ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrN6pMRMzzUkeeeoURT2jv_jxNpgvLCelDkxlLF1XUtLmBskeJrXsB6nvfqcIHQs2GBcq3CY_VBBk_pl-_MojvRRY8PrxX5B8viebHLDGjeW0zjLJlEPqI60QLdedNotOYWQXtj8UB9eo0cwWR8fEfEGs9uvmkOInAvdbTNvS1FeA48jX-EDDTKph-OE/s1280/photo_2024-04-05_16-35-11.jpg

ចម្លើយនោះគឺទីក្រុងដាម៉ាស (Damascus) ប្រទេសស៊ីរី ដែលទីក្រុងនេះត្រូវបានគេចាត់ទុកថាជាទីក្រុងរដ្ឋបាល ដែលមានអាយុកាលយូរជាងគេបំផុតនៅលើពិភពលោក ខណៈបច្ចុប្បន្ន ទីក្រុងចំណាស់មួយនេះកំពុងនៅជារដ្ឋធានីរបស់ប្រទេសស៊ីរី ដែលជាអតីតអាណាចក្រមានវប្បធម៌ចំណាស់ជាងគេបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjohVYM2WQ6dXqrphcSFJO850sYGa6xMPwduaaHy3k38lbnczvpZ9uYjMhaFEfihWDJvZsX1p621yyv86vqKvOwWM1aV5WF3tsduaovVzrvNSaoCmfaJF3m2w2DKznL_rV_w3mSfSJ06E2EmDUkC7N9gbSUvS4K01EdsE4N7eB0nNtm2CTPURKsfJyAGko/s1210/Damascus-Umayyad-Mosque.jpgនៅឆ្នាំ ១៩៥០ គេបានរកឃើញវត្ថុបុរាណជាច្រើនដែលបង្ហាញភស្តុតាងថា ទីក្រុងមួយនេះមានអាយុកាលជាង ១១,០០០ ឆ្នាំមកហើយ ពោលគឺមានអាយុចំណាស់ជាងរដ្ឋធានីអាតែនរបស់ប្រទេសក្រិកនៅក្នុងទ្វីបអឺរ៉ុបទៅទៀត។https://static.toiimg.com/thumb/msid-38006579,width=1200,height=900/38006579.jpg

ទីក្រុងដាម៉ាស ត្រូវបានកសាងឡើងដំបូងដោយព្រះចៅឧហ្ស (King Uz) ដែលជាព្រះរាជបុត្រស្នងរាជ្យបន្តពីព្រះចៅអារ៉ាម (King Aram) ហើយទីក្រុងដាម៉ាសនៅតែមានមនុស្សរស់នៅជាប់រហូតមកដល់ពេលបច្ចុប្បន្ន ដោយមិនធ្លាប់មានការបោះបង់ចោលដូចទីក្រុងបុរាណដទៃទៀតឡើយ។
គួរបញ្ជាក់ដែរថា រដ្ឋធានីដាម៉ាសដែលស្ថិតនៅក្នុងប្រទេសស៊ីរីមានផ្ទៃដី ១០៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ២,៩ លាននាក់ គិតត្រឹមឆ្នាំ២០១៩ ខណៈវាត្រូវបានគេប្រសិទ្ធិនាមថាជារដ្ឋធានីនៃវប្បធម៌អារ៉ាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN_D__bRvWvIibU4a7J2yxftCdf0xR6SkBnU1z6VaTtbmscGqJOtzRCRLvyHMQCO2K5ULjdpysMc3Gi59p1s8aAi6P_q5a19cUX4lsplVP6iQ1eerril6X3zDLJRDNEfhFndsNofHj2Hy7qTYxXDnRFsNOCse0NdjOpOVGti4DEwZYTl8FkfL2g8d2QCk/s800/Damascus,_Syria,_Panoramic_view_of_Damascus.jpg