ប្រទេសចិន ៖ ទន្លេលឿង គឺជាទន្លេវែងបំផុតស្ថិតក្នុងលំដាប់ទី២ របស់ប្រទេសចិនបន្ទាប់ពីទន្លេយ៉ែងស៊ី ហើយវាជាទន្លេវែងស្ថិតក្នុងលំដាប់ទី៦ នៅលើពិភពលោកផងដែរ ។ ទន្លេលឿងមានប្រវែងសរុបស្មើនឹង៥.៤៦៤គីឡូម៉ែត្រ និងមានកម្ពស់ទឹកខ្ពស់ជាងកម្រិតទឹកសមុទ្ររហូតដល់៥.៤០០ម៉ែត្រ ហើយទន្លេនេះវែងជាងទន្លេចៅព្រះយ៉ានៅប្រទេសថៃ រហូតដល់១៥ដងឯណោះ ។ ប៉ុន្តែទន្លេលឿងត្រូវបានគេដាក់ឈ្មោះថា «ទន្លេសោកនាដកម្ម» ដោយសារមូលហេតុមួយ ។.jpg)
ទឹកទន្លេលឿងបានហូរពីតំបន់ភាគខាងលិចមកកាន់ភាគខាងកើត ដោយឆ្លងកាត់តាមខេត្តជាច្រើន ដូចជា ៖ ខេត្ត Qinghai, Sichuan, Gansu, Ningxia Hui, Inner Mongolia, Shaanxi, Shanxi និងខេត្ត Henan ឆ្ពោះទៅសមុទ្រ Bohai ក្នុងខេត្ត Shandong ដែលជាសមុទ្រស្ថិតនៅឈូងសមុទ្រភាគឦសានប្រទេសចិន ។
ចំណែកមូលហេតុធ្វើឱ្យទឹកទន្លេលឿងមានពណ៌លឿង ដោយសារតែមានដីខ្សាច់ហូរមកពីតំបន់ភាគខាងលិច ដែលអំណោយផលដល់ការដាំដុះដំណាំផ្សេងៗនៅតំបន់សងខាងទន្លេ ។ ប៉ុន្តែកម្រិតទឹកទន្លេលឿងបានហក់ឡើងខ្ពស់ហួសច្រាំងទន្លេជាញឹកញាប់ ហើយនៅពេលទឹកទន្លេលឿងឡើងខ្ពស់ម្តងៗបានបណ្តាលឱ្យមនុស្សស្លាប់, ខូចខាតផលដំណាំ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋរស់នៅសងខាងទន្លេអស់យ៉ាងច្រើនមហាសាល ។ ហេតុនេះ ទើបគេដាក់ឈ្មោះទន្លេលឿងថា «ទន្លេសោកនាដកម្ម» ។.jpg)
គួរបញ្ជាក់ថា អាងទន្លេលឿង គឺជាប្រភពអរិយធម៌ចិនតាំងពីយូរយាណាស់មកហើយ គឺតាំងពីសម័យបុរេប្រវត្តិ ។ គេបានប្រទះឃើញហ្វូស៊ីលរបស់មនុស្សមានរូបរាងដូចសត្វស្វា ដែលមានអាយុចាប់ពី៥សែន ទៅ៦សែនឆ្នាំ គឺហៅថា «មនុស្សឡានធាន» ។ គេជឿជាក់ថា មនុស្សឡានធាន គឺជាបុព្វបុរសរបស់ជនជាតិចិន ដែលបានតាំងទីលំនៅក្នុងស្រុកឡានធាន ខេត្តសានស៊ី ។ ក្រៅពីនេះ គេក៏បានប្រទះឃើញសំណង់បុរាណជាច្រើនកន្លែងទៀត ៕










