កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ មានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងប្រហែល១០គីឡូម៉ែត្រ។

កោះនេះត្រូវបានគេទទួលស្គាល់ថា ជាកោះដែលមានឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រថ្លាឈ្វង់ជាងគេបំផុតមួយនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjVkSO86hR-0ybvTYxi7f_xTYWEKW7Qg6MzHEswxHMYdTqD7ZS1ELyojPry-yaEF4A98-BX8GnolYGl7eh9h1YBBYzGBgf5IOaqr1JvdPTbAggcSAHB1tG9TROb_4OUm6_RSVk2_A7vBuwA8uZHfDoFH2JUlDXn1D_DhcbtNf-CZ6oo81_GzBhO68Mp1I/s750/mnbvfcd.jpg

ពេលទៅដល់កោះនេះ ភ្ញៀវទេសចរភាគច្រើន តែងតែទៅកម្សាន្តនៅឆ្នេរ សម្រាកលំហែនៅរីសតប្រណីតៗ ដោយបានមើលរំលងទឹកធ្លាក់មួយកន្លែងនៅលើកោះនោះ។

នៅលើកោះរ៉ុង មានទឹកធ្លាក់មួយ ដែលហាក់មិននទាន់មានឈ្មោះជាក់លាក់ណាមួយនៅឡើយនោះទេ ដោយភូមិរស់នៅនោះទីនោះច្រើនហៅថា “ទឹកជ្រោះព្រៃព្រែកស្វាយ” ដោយសារតែវាស្ថិតនៅតំបន់ព្រៃព្រែកស្វាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPHXrkBSOPPYYQue7CHoYnKVtT8nDglZsbVnURCACYkyj5YPT_-yJq6LC4Uwx6_sj6jYYmcbiTSclKJKRelNOeQaw5YsJVIzxvcBPrwAwtJUKyiCT6Q31a9xXCqSkwQs-kbSsPIeuJAwb3qGGC8PBatKSxAzXmbqqqx3Mw_hD8diGVJMpyD26jIvRw-NA/s1280/272129299_318967393485357_3461990326993867443_n.jpg

ដើម្បីទៅដល់ទឹកជ្រោះនោះ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរដោយថ្មើរជើងប្រមាណ៤៥នាទី ដើរកាន់ព្រៃ។ នៅក្នុងការដើរចូលព្រៃនេះ ភ្ញៀវទេសចរគួរណាស់តែសុំឱ្យអ្នកភូមិនៅទីនោះជូនទៅចៀសវាងការវង្វែងផ្លូវណាមួយកើតឡើង។

ពេលទៅដល់ទីនោះ ភ្ញៀវទេសចរនឹងឃើញមាន​ទឹក​ធ្លាក់​សក្បុស និង​មាន​សភាព​ថ្លា​ដូច​កញ្ចក់ ដែលបង្កើតឱ្យមានអារម្មណ៍ស្រស់ថ្លា បាត់អស់ទុក្ខកង្វល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLfkoOeSLwiHHeewQTItMjiDNPKaUl5aPJxtNppu437RtWEtLI39AAL6RCAoQ7dbu0wc1DlapyYwWgSvJujDG29lhyphenhyphenRqzFcuZDeNcXCfdc4gd0n97rxB1e7kJR9KsOVUpQiv3LzW2CgUN9Mm6HIlaeZ2kdjAzd8-wpnt7FjgK0lb3jRGB6XKZDOsGWtg/s960/101340082_1381917012008272_5306236226519433216_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifCPDqEzzurKJI5t9M-3rm_eqPoys7-UrmD-DrtH0gH7XGUmVY6X8_8QXR5IouewF47pWET3QjMm1STvV6DamKktz2bbSOrr3s_jnmOo-3Lf5kQHr2iO6icGAOZyBlO42TUCtOdCk3aNGUFyfUJEKbXJmzjeAelgXSipPgPwx1FBtTkkL-HhhVzgyIVdc/s960/115822364_3057914697590061_3548889841582878596_n.jpg