ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចធិបតីហ៊ុន ម៉ាណែត ចេញបញ្ជា ឱ្យអភិបាលគណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើងឱ្យបានម៉ឺងម៉ាត់បំផុត។

សម្តេចធិបតី បានគូសបញ្ជាក់ថា៖”ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ច ពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធាន ការណ៍ឱ្យម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកា.ប់គ្នាប៉ុន្មានថ្ងៃនេះនៅភ្នំពេញ ។ ម្សិលម្ង៉ៃបានកាប់ដាច់ដៃ និងទ្រព្យសម្បត្តិថា ភាគីក៏ដោយតែធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ”។

សម្តេចធិបតី សង្កត់ធ្ងន់ថា៖”ត្រូវធ្វើឱ្យម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែង ដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម ។ ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមានរបស់យើង”៕