Home Blog Page 1129

ក្នុងត្រីមាសទីមួយនេះសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងខ្លាំងលើសពីការព្យាករណ៍

0

ប្រទេសចិន៖ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងច្រើនជាង ៥% នៅក្នុងត្រីមាសទីមួយ ដោយពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការឈានដល់គោលដៅ GDP នៅឆ្នាំនេះ។
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS) បានប្រកាសថា GDP ត្រីមាសទីមួយរបស់ប្រទេសបានកើនឡើងចំនួន ៥.៣% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលល្បឿននេះគឺខ្ពស់ជាងការព្យាករណ៍ និងប្រសើរជាងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ បន្តិច។ ដូច្នេះទិន្នន័យ GDP ក្នុងត្រីមាសទីមួយនេះបានបន្ធូរបន្ថយសម្ពាធលើមន្ត្រីចិន ដោយកាលពីមុនពួកគេមានបំណងចង់បានកំណើន ប្រហែល ៥% នៅឆ្នាំនេះ ដែលកម្រិតនេះគឺស្មើនឹងឆ្នាំមុន ប៉ុន្តែត្រូវបានគេព្យាករណ៍ថានឹងពិបាកទៅដល់ ដោយសារតែមូលដ្ឋានប្រៀបធៀបគឺខ្ពស់ជាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinwavsqFpjeVrhTGfMAHwE9qr2QGaJKvLejQL8443DVGjBUYUdsctsOnmeg_V-9O0cCo-GNVyAzcL1adqNzmsr4KG8JT47OTnrTiqDa-VUCpHtP6qugo0PVX4p7yiJQYde3WJpWwJlzlbmOZpfpeaSuuxwN2NvIvA7GuSyETtCqYIigGkuY8Lea9P7T8Y/s1000/large_lujiazui-shanghai-china-shutterstock_425475433_bdae63efd5.jpeg

ទោះជាយ៉ាងណា នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះសេដ្ឋកិច្ចរបស់ប្រទេសចិនក៏បានកើនឡើងខ្លាំងលើសពីការព្យាករណ៍ ដោយសរបញ្ជាក់ឱ្យឃើញថា ប្រទេសចិនបានពង្រឹងសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវគោលដៅខាងលើ។ លោក Jeff Ng នាយកយុទ្ធសាស្រ្តម៉ាក្រូអាស៊ីនៅ SMBC Singapore បាននិយាយថា លទ្ធផលនេះគឺវិជ្ជមាន អាចជួយឱ្យប្រទេសចិនសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួន។ សន្ទុះកើនឡើងហាក់ដូចជាមានស្ថេរភាព បើធៀបទៅនឹងត្រីមាសមុន GDP ត្រីមាសទីមួយរបស់ប្រទេសចិនបានកើនឡើង ១.៦% ដែលល្បឿននេះក៏ខ្ពស់ជាងការព្យាករណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpkulK-pcSl4qWktEvaYhoQJFP8hqcjJNc_bhAbDyRTuSB5gf9HRfXscLYvyuAaZX-enHMHRoefoGbNhQpyXEzArKkH5HwCljDSEco3fFDWh6SfgZr4_eDyXsOiQJ9D_rrXYwB7C-Nwhb6b-SdKgcu6yHeGucAe5rYhPeQDqe_5bNTOpauPEtYfLjVKNA/s929/107382224-1709613584375-gettyimages-523738180-corbis-8-21.jpeg

នៅក្នុងខែមីនា ផលិតកម្មឧស្សាហកម្មបានកើនឡើង ៤.៥% បើធៀបទៅនឹងឆ្នាំមុន ហើយការលក់រាយក៏បានបន្ថែម ៣.១% ផងដែរ។ ទន្ទឹមនឹងនេះ អត្រាគ្មានការងារធ្វើនៅក្នុងទីក្រុងធំៗក៏បានថយចុះមកត្រឹម ៥.២% ដែលបញ្ចប់ការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ខែជាប់ៗគ្នា។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើង ៤.៥% បើធៀបនឹងឆ្នាំមុន។ លោក Alvin Tan នាយកយុទ្ធសាស្រ្តប្តូរប្រាក់អាស៊ីនៅ RBC Capital Markets បាននិយាយថា “តួលេខមើលទៅល្អនៅ glance ដំបូង ប៉ុន្តែខ្លាចថាសន្ទុះកើនឡើងតែដំបូង ហើយនៅពេលចុងឆ្នាំនឹងចុះខ្សោយ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia-8NQYv_FCiTmQskKkgssTrd8yj_BNdaU_G_ZkKsQGm6BKHbZXCDRA_RsAfxsfzdztdHkqEcJ86eMpe2gv6LzR-Q2c2RtFyFrfeYFbootUQkTbZX2DPOgo6oRV-scxfd2Tk5qfagfYeZGog6x_KoMjiyuhDn_xMDNjPiWdQTF2TEFMU1X8vT1b5NDBJQ/s2048/2023-09-28T010155Z_1482952485_RC26G3AQ08D8_RTRMADP_3_CHINA-ECONOMY-TOURISM-scaled.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្នសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមិនទាន់ងើបឡើងវិញពេញលេញនៅឡើយទេ ដោយសារផលប៉ះពាល់នៃ Covid-19 វិបត្តិអចលនទ្រព្យ ការកើនឡើងបំណុលរដ្ឋាភិបាលក្នុងស្រុក និងការវិនិយោគឯកជនខ្សោយ។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch បានទម្លាក់ទស្សនវិស័យឥណទានរបស់ប្រទេសចិន ពី “ស្ថិរភាព” ទៅ “អវិជ្ជមាន” ។ Fitch មានការព្រួយបារម្ភអំពីហានិភ័យចំពោះហិរញ្ញវត្ថុសាធារណៈ ដោយសារទីក្រុងប៉េកាំងប្តូរការវិនិយោគទៅរកហេដ្ឋារចនាសម្ព័ន្ធ និងការផលិតបច្ចេកវិទ្យាខ្ពស់ ជំនួសឱ្យអចលនទ្រព្យ។ អ្នកវិភាគព្យាករណ៍ថា ធនាគារកណ្តាលចិននឹងបន្តកាត់បន្ថយអត្រាការប្រាក់ និងសមាមាត្រទុនបម្រុងដែលជំរុញការប្រើប្រាស់នៅឆ្នាំនេះដើម្បីគាំទ្រដល់កំណើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjI8K9RVihn2r5q4nAsbUilyQ7Hj50QBNpoalLAvPK9m5O4bA2KHhJMHwNyBwWio1bGnZI5jy2zEsc4-plzxp8aLrBVZ0tH3QI-lGCKjFxQygXF9nFK3HFoZWydd6GdyWquQbKRhoGM9uXEQpzUlRX56g8RmgklT0kIkgIYX0n9Ul96_fCi2HDEzFmflQ/s1200/46d182c1-0c96-4ff7-a76d-9807af13fc23.jpeg

គង់ ចាន់ស្រីមុំ សប្បាយចូលឆ្នាំថ្មីតែក៏រងនូវមតិរិះគន់ទក់សាច់ ខណៈក៏មានការលើកឡើងបែបនេះ

0

អ្នកនាង គង់ ចាន់ស្រីមុំ បន្ទាប់ពីវះកាត់ដើមទ្រូងយកហុងស៊ុយរួចក្នុងថ្ងៃចូលឆ្នាំខ្មែរត្រូវរងនូវមតិរិះគន់ចាស់ដៃរហូតត្រូវលុបរូបភាពមួយចំនួនដែលបង្ហោះក្នុងដំណើរទេសចរណ៍នៅប្រទេសថៃ។ ទោះជាយ៉ាងណា ទន្ទឹមនឹងមតិរិះគន់ភ្លូកទឹកភ្លូកដីគេសង្កេតឃើញថាតារាចម្រៀង ពេជ្រ សូលីកា បង្ហាញការឈឺឆ្អាលរបស់ខ្លួនទៅលើរឿងនេះ។ ចំណែកឯផេកគាំទ្រវិស័យបវរកញ្ញាមួយក៏លើកឡើងពីគុណសម្បតិ្តរបស់ គង់ ចាន់ស្រីមុំ ដូចគ្នាព្រោះនាងក៏បានជួយផ្សព្វផ្សាយពីតំបន់ទេសរណ៍ខ្មែរដូចគ្នារួមទាំងអំពើសប្បុរសនានាជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFjj9MO35ftap2mDJ59t136bR2t6sj0m0nLZW8XL_mGRGYaggl2HY-E9H9ytZ3iFsAWcb767RIcZ0ziFlx3c3K_4gj-TC7Ap2-XFYbds1PX45bTgk6qgixhM7i0h48LyffSzI8fyjrMOv8Z3IDmEh4QIvkwj736wwgrbvcq3mD-QgZmXRcYrB8Qyq_sgI/s2048/image_2024-04-17_10-23-17.png

ពិធីការិនីកម្មវិធី 3fun អ្នកនាងគង់ ចាន់ស្រីមុំ ត្រូវរងនូវមតិរិះគន់ខ្លាំងក្លាសាជាថ្មីក្នុងថ្ងៃចូលឆ្នាំខ្មែរ បន្ទាប់ពីបង្ហោះរូបភាពនៅលើបណ្តាញសង្គមបង្ហាញពីទីតាំងនៅប្រទេសថៃក្នុងថ្ងៃសង្ក្រាន្ត ចំកាលៈទេសៈមិនអំណោយផលព្រោះដោយហេតុផលថាប្រទេសទាំងពីរមានកម្មវិធីចូលឆ្នាំចំថ្ងៃតែមួយស្របពេលសង្ក្រាន្តថៃបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលទង្វើរបស់ គង់ ចាន់ស្រីមុំ ត្រូវសាធារណជនចាត់ទុកថាដូចជាអបអរសាទរឱ្យប្រទេសគេ។ ផ្ទុះការរិះគន់ពេញបណ្តាញសង្គម គង់ ចាន់ស្រីមុំ បានសម្រេសចិត្តលុបរូបភាពមួយចំនួនរបស់ខ្លួនក្នុងដំណើរកម្សាន្តរបស់ខ្លួនដែលបង្ហាញទីតាំងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4HtvJoURZZHgleya9OSkzeAXbKFFnf0vUIOB8GK5XSpdDDh17P2zP90zid2ZHTe8v1pVROCUPn_Jtn69c0_ASKHjaI2_Lt8bhwuzz0iOYNgJ0xocYzb2TRZnZe5Im90AfJQLN5axcCS1OE2nsXf5DF1AUArKbaz3w3t_8N9S9pRc098W67WDfa7A73yI/s2048/image_2024-04-17_10-23-21.png

អ្វីដែលកាន់តែធ្វើឱ្យសាធារណជនមានការខឹងសម្បារកាន់តែខ្លាំង អ្នកខ្លះក៏ប្លុក អ្នកខ្លះទៀតស្នើឱ្យកម្មវិធី 3Fun ដករូបនាងចេញពីកម្មវិធីដោយសារតែមានជនជាតិថៃបង្ហោះសើចចំអកមកឱ្យកម្ពុជា។ ទោះយ៉ាងណា បន្ទាប់ពីវិលត្រលប់មកដល់ខ្មែរភ្លាមមិនបង្អង់យូរ តារាស្រីរូបនេះបានបង្ហាញសកម្មភាពចូលរួមកម្មវិធីសប្បាយៗនៅឯរមណីយដ្ឋានវត្តភ្នំវិញម្តងដោយមិនបានតបតជាមួយការិះគន់នោះរបស់មហាជននោះទេ។
ការរិះគន់ភ្លូកទឹកភ្លូកដីទៅកាន់ គង់ ចាន់ស្រីមុំ ងាកទៅកាន់តារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញការយល់ឃើញរបស់ខ្លួនថាកុំឱ្យមានការជេរ ដោយនិយាយថាមានរឿងអីគួរនិយាយស្រួលបួលរហូតនាងក៏ត្រូវអ្នកលេងបណ្តាញសង្គមស៊ែរថានាងភ្លាវ ខណៈការលើកឡើងរបស់ ពេជ្រ សូលីកា ក៏ត្រូវបានបាត់ចេញពីបណ្តាញសង្គមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0p3RFKu6qJI8p2tC_9BJDK41LwzrBf2HP03nCaTwxrep82-sYRFWPYmZBLgd8upVVXd_qc8SGULXUaAsY4ZhClC4Cn9pLNiE7RLQMePupxOi42ksj7HMA0IDiF85quOkE_gpi7eKp1Gq9uQ4hW3e5JGnUL4teDndWDIMFZ8cnDAiidrLyrqu7Cj4R9wQ/s2048/432615946_966923124790122_1822829373380827202_n.jpg

ចំណែកឯផេកគាំទ្របវរកញ្ញាមួយឈ្មោះថា «Beauty Pageant Reviewer» បានលើកឡើងពីគុណសម្បត្តិរបស់ គង់ ចាន់ ស្រីមុំ មិនមែនតារាស្រីរូបនេះថតផ្សព្វផ្សាយតែប្រទេសថៃនោះទេ ប៉ុន្តែរូបនាងក៏បានផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនរបស់កម្ពុជាដូចគ្នា គ្រាន់តែការផ្សព្វផ្សាយរបស់តំបន់ទេសចរណ៍ក្នុងស្រុកមិនសូវមានអ្នកចែករំលែក។ ផេកដដែលក៏បានលើកឡើងពីគុណសម្បត្តិ គង់ ចាន់ស្រីមុំ ក៏ធ្លាប់ចូលរួមធ្វើមាតិកា ដែលទាក់ទងទៅនឹងសង្គម ក៏ដូចជាចូលរួមផ្សព្វផ្សាយវប្បធម៌ ជួយអ្នកក្រខ្សត់ លក់សំលៀកបំពាក់ផ្ទាល់ខ្លួនដើម្បីយកលុយធ្វើសប្បុរសធម៌ជារៀងរាល់ឆ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEfJpxsmWtjZ4y7CBEdcag3jSIzIVl_8eNOxtkCcXeQS8HjIX7ulNP37yAFb-rN_9nqMK6rzpbSKTX1RkiQgvTMibbr3h7HcnxO_zGw7x6240wJInVhJ6BXCK2OlXRchdZvcQPLYsFQO7UFDi7L9uY1SV65KE74-8xsZlLWueOwuySW2odgn_JxNYynjc/s1347/image_2024-04-17_10-23-14%20(2).png

គេចាំបានថា កាលពីឆ្នាំ២០២២ គង់ ស្រីមុំ ក៏ធ្លាប់ត្រូវបានមហាជនរិះគន់ផ្អើលប្រទេស រួមដៃគ្នាបានប្រើពាក្យអសុរោះ ទៅលើព្រះអង្គម្ចាស់ព្រុយណេ អាប់ឌុល ម៉ាទីន បន្ទាប់ពីចេញសំណេរសូមទោសរួចរឿងរ៉ាវមិនទាំងស្ងប់ស្ងាត់ផង គង់ ចាន់ស្រីមុំ បង្ហោះរូបភាពស្អាតៗយ៉ាងសប្បាយរីករាយទៅវិញរហូតមានមតិរិះគន់បន្ថែមទៀតហើយនាងបានលុបរូបភាពនោះវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbhhN_AnLDPDbByUqbDyV48eY2ywTm7nZX28njApua07VR4bXo0MYuntSBoYVVR8pwF4cgMJ-IC01DdT39yDa7xfN2fuWn1A4zdgszxHHlwrA6_LQfcslWy6V5ge_D59ZVxSfoOUjiVOv0rCAE5nj1R59-v6dqHiDj7u2W5j_cemwvGzTQiPyXhEMQws/s1306/image_2024-04-17_10-23-15.png

សុខោទ័យ នគរថៃដំបូងគេ កកើតឡើងក្នុងទឹកដីខ្មែរ

0

ក្នុងអំឡុងពេលចក្រភពខ្មែរកំពុងថមថយឥទ្ធិពលរបស់ខ្លួន ពិសេសគឺក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១២១៨ ក៏កើតមានការបះបោរផ្តាច់ទឹកដីចេញពីមហានគរនេះ។ ក្នុងនោះមានការបង្កើតនូវនគរតូចមួយ ក្នុងទឹកដីចក្រភពខ្មែរ គឺ «សុខោទ័យ» ដែលជានគរដំបូងរបស់ប្រទេសថៃ (ស្ថិតនៅប៉ែកពាយព្យ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge9VISg0AmNfVZiX1B76XfVT_wjDiMVXCedilygaHKUaU7SguDDcOK72ds9fkCTEKU1HZS5d7l_GpCahMseOdxUIh6EMoq7odYW3D8KTuXueKo0UCjFscGOpirPMbk1vf17savxn5jWJOf2tncxggBttQBGwZhqImfhEsq2hB0GLRAmvC-i4cUa-UF4kQ/s730/sukhothai-old-city-thalinad.jpg

ក្រុមបះបោរដែលបង្កើតនគរសុខោទ័យនេះ គឺជាជនជាតិតៃ ក្នុងឆ្នាំ១២៣៨ ដោយស្តេចសោយរាជ្យដំបូង មានព្រះនាមថា Si Inthrathit ឬ Pho Khun Bang Klang Hao ដល់ឆ្នាំ១២៧០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglwQlCNlm490Oh7LX78caNyBN9IIWtSl7UCjQ9ieAZYPbjgK6kyA2A7c15enUgWZYpNrXOaCpyQJg-Luuh2e_yTMOKQ76oZ6d9asEEJZHdW46y5uW_OS-Gxq7HmdRoCnqKsWivb5tlilNkLv_JshJMRl9pwEsH8P071HSCkyoLAJ25nheXERkT_yqqHZU/s1147/Southeast_Asian_history_-_13th_century.png

ទឹកដីនគរសុខោទ័យ កាន់តែរីកធំ ក្រោមការគ្រងរាជ្យរបស់ស្តេចជំនាន់ទី៣ ព្រះនាម Ram Khamhaen (សោយរាជ្យពីឆ្នាំ ១២៧៩ ដល់ ១២៩៨) ពោលគឺទឹកដីបានលាតសន្ធឹងដល់ភាគខាងត្បូង (ជិតព្រំដែនម៉ាឡេស៊ីបច្ចុប្បន្ន) ភាគខាងលិច (បច្ចុប្បន្នជាទឹកដីមីយ៉ាន់ម៉ា) និងដល់ភាគឦសាន (បច្ចុប្បន្នជាក្រុងលួងប្រាបាង ប្រទេសឡាវ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4kkxXf_rt3dL9E52l3HyablMNcdNtc8zdcopP0pdQJuetHKA3ETh4rhDivgkF5CibPO-_1v8SohB2s4XlZ70p6QvbrYYoRSelmumYwVvSimpBcQ5J4s_yIuzboDviwioyE-UGgFqxkV2kw_Zd2xM8r2GKZ2DQbnI5fTExRWg0tGTRZnhO9KjHYxJ235c/s1600/Ayutthaya-kingdom.jpg

ទឹកដីដែលកាន់តែរីកធំនេះ ពុំមែនទាំងអស់សុទ្ធតែការធ្វើសង្គ្រាមឈ្លានពាននោះទេ ពោលគឺមានកុលសម្ព័ន្ធ និងនគរខ្លះ ស្ម័គ្រចិត្តស្ថិតក្រោមចំណុះនគរសុខោទ័យ តាមរយៈចំណងមិត្តភាពផ្សេងៗ ក្នុងនោះរួមមានទាំងនគរ Lan Na ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgU8VFB6IvivqMLTaT6UyruOWQyAJdGhzhVtsrueQiSFHJw2KmQ9FzDba2JYLYbd9FvNJX8-B77PpVU2i8GMd-b67ThvvB0tOKA1xw7uibZkShFwEBmMhPoMQRvHARLWglscEfxIyxqUpQL5seRpDIJ5jToAF3FNyMfcxX7DnIP78XErSJbHQtQfGIgnQ/s1400/web-diariesof-DJI_0015.jpg

យ៉ាងណាមិញ ទោះជានគរសុខោទ័យ មានភាពរុងរឿងយ៉ាងណាក៏ដោយ ក៏មានអាយុកាលត្រឹម ២០០ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១៤៣៨ នគរនេះត្រូវរលាយបាត់សូន្យវិញ ក្រោមការវាយលុកពីនគរមួយទៀតរបស់ថៃ គឺ “អយុធ្យា”៕

ប្រភព៖ Britannica

អ្នកសិល្បៈនិងមហាជនផ្ទុះប្រតិកម្ម Miss Grand Buriram ថតរូបនៅប្រាសាទអង្គរវត្តតែដាក់ខ្លឹមសារ «សង្ក្រាន្តថៃ»

0

បវរកញ្ញា Amy Viranya Berry ដែលជា Miss Grand Buriram 2024 ទំនងជាបានទៅលេងប្រាសាទអង្គរវត្ត ដើម្បីថតរូបផ្សព្វផ្សាយ ឬហេតុផលផ្ទាល់ខ្លួនណាមួយ។ ទោះយ៉ាងណាក៏ដោយខ្លឹមសារនៃការបង្ហោះរបស់បវកញ្ញាថៃរូបនេះបានធ្វើឱ្យបវរកញ្ញាខ្មែរ អ្នកសិល្បៈ និងមហាជនកំពុងតែមានមតិប្រតិកម្ម ខណៈ Peypey Dy ថាសូមឱ្យវត្ថុស័ក្តិសិទ្ធិកាច់បវរកញ្ញាថៃរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQYt-XT1bx4yXEoG3NU92vT1gn_WKMIqCbf2050F8eNaWbpqpK4SYeDHKYh49Fh2BDPqAMCJAPM7K1DUpssidV7H9HRc7Ikooqh8YPZvaRRGURWf1hAHAmw2icJoZO6xNhGh4St8Xxv8WCdn_VV3Y_-oI4k8DKNx-o4AmIHNPcEkyEsXEyJ011ooHTwSw/s1440/image_2024-04-17_09-00-45.png

កាលពីល្ងាចថ្ងៃទី១៦ មេសា គណនីហ្វេកប៊ុកឈ្មោះថា Amy Viranya Berry ដែលគេដឹងថាជា Miss Grand Buriram 2024 បានបង្ហោះរូបភាព៣សន្លឹកនៅមុខប្រាសាទអង្គរវត្តដោយបានដាក់ចំណងជើងថា «Happy Songkran បន្ថែមជាមួយទង់ជាតិថៃ និងបន្តឃ្លាថា Happy Thai new year everyone» ដែលមានអត្ថន័យជាភាសាខ្មែរថា «រីករាយសង្ក្រាន្តថៃ រីករាយចូលឆ្នាំថៃអ្នកទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZv6VDgpDC3LYE1y-BVIowRoP7CR2WEURilq5PqVtROgiQNfS7ZbYA8OqGcqrFlHbp8LUJetTD3q8bIcRt8IH6RM8cBsp2b_FstTaUJdwcSm46hoxYRUqb_POXlGK51uHA_up7Hn2JFdq5xAAZlWUh0XzcDH6egP4xnkFtEwSZrrxTO1bEUmCtpOjMCY/s2048/image_2024-04-17_09-00-46%20(2).png

ការបង្ហោះរូបភាពនៅប្រាសាទអង្គរវត្ត ប៉ុន្តែខ្លឹមសារបែរលើកយកសង្ក្រាន្តថៃភ្ជាប់ទៅជាមួយប្រាសាទអង្គរវត្តដែលជាកន្លែងប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការបង្ហោះទៅវិញ ហើយទង្វើអាចឱ្យអ្នកផ្សេងគេមើលឃើញថាជាការបំភាន់ ឬបំភាន់អត្តសញ្ញាណវប្បធម៌ទាំងប្រទេសថៃ និងកម្ពុជា។ មិនដឹងថាបវរកញ្ញាថៃម្នាក់នេះមានចេតនាអ្វីឱ្យប្រាកដនោះទេបានជាហ៊ានដាក់បែបនេះមិនមានចំណេះដឹងមានឈ្មោះជាបវរកញ្ញាសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhai94exNZO6vyQhw4RVEQm0lvyYrfWEdZCaDZ7UorjMZgP9UHCINxuv3DafZy_whkRoyXHMXn2NoS2aO8lTUWRErQgyrtV8fMxktTVsexcZrmJgP6vW8PrBVRHpnm_qkUkkawPEcLs79RpHamran-QAhmNkGORqYhVNqhYio0byJYza_68YN4Sblt7o1I/s1440/image_2024-04-17_09-00-46.png

រូបភាពនិងខ្លឹមសាររបស់ Miss Grand Buriram 2024 នេះបានជំរុញឱ្យបវរកញ្ញាកម្ពុជា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 បានលើកឡើងជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ផ្ទៃខាងក្រោយនេះគឺជាប្រាសាទអង្គរវត្តពីប្រទេសកម្ពុជាអរគុណប្រទេសថៃដែលបានលើកស្ទួយប្រាសាទអង្គរវត្តពីព្រះរាជាណាចក្រអច្ឆរិយៈរបស់ខ្ញុំ»។
ចំណែកឯ សំណាង អេលីណា បវរកញ្ញាចក្រវាលកម្ពុជា២០១៩ និងជា Miss Cambodia បានលើកឡើងដោយខ្លីថា «ហេតុអ្វី»? ខណៈកញ្ញា អ៊ិន ម៉ូលីកា ធីតាឯកសង្ក្រាន្ត២០២៣ បានលើកឡើងថា «អ្នកឯងអត់ចេះខ្មាសគេទេអី ចង់បានរបស់គេទាំងដែលវាមិនមែនជារបស់ខ្លួន»។ ងាកទៅកាន់ Peypey Dy វិញបានដាក់ផាំងៗថា «សូមវត្ថុស័ក្តិសិទ្ធិជួយកាច់វាផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyrDP2DfzZbC7y7Kq0ziZ4J0AErF3VnMPgBJsgoK0Atx8lYAp7SyH9fBTuuBTf73WVWloiCmCgMDiPJb5iE_0aAifUOJRwIrHEaA2EGFN5gEg9wnCTSV6NOFuMOs3BzWAYfVPzcCfuaTA7SfiiN-zX3fmY9najAsxPgywwjT_u81Jx7WzdQOOBit3kW44/s1800/image_2024-04-17_09-00-47.png

ចំណែកមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតបានបញ្ចេញមតិប្រតិកម្មយ៉ាងច្រើនទៅកាន់បវរកញ្ញាថៃម្នាក់នេះ និងមិនដឹងថាគោលបំណងដែលនាងធ្វើបែបនេះចង់ល្បីដោយសារគេជេរឬយ៉ាងណានោះទេ៕

 

 

 

ទីក្រុងឌូបៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខណៈដែលមានភ្លៀងធ្លាក់ឥតឈប់ឈរ

0

បរទេស៖ ភ្លៀងធ្លាក់ពេញមួយថ្ងៃកាលពីថ្ងៃទី១៦ ខែមេសា បានបណ្តាលឱ្យផ្ទះសម្បែង និងរថយន្តទំនើបៗជាច្រើនក្នុងទីក្រុងឌូបៃត្រូវបានជន់លិច។
យោងតាម CNN ដែលបានរាយការណ៍នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ទីក្រុងឌូបៃក្នុងប្រទេសអារ៉ាប់រួម (UAE) បានទទួលទឹកភ្លៀងចំនួន ១៦០ មីលីម៉ែត្រ ដែលជាចំនួនពីរដងនៃទឹកភ្លៀងប្រចាំឆ្នាំជាមធ្យមនៅក្នុងប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យអ្នកបើកបរជាច្រើនត្រូវបង្ខំចិត្តបោះបង់រថយន្តចោល ខណៈទឹកឡើងខ្ពស់រហូតប្រែក្លាយផ្លូវទៅជាទន្លេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSKaAw5SwEYGNR2w9bfKyd5oJ_bbtvKLx_0qXo7oFwr8YdLPR9_JyW3qnewjbdmYskpDnzUa7XwHEMIHVCGUIplCjvQmjx_M0oGh-Detzm_qvMAp0L8X4YJvAiVS2BcWOWW8VwGsGaKuvuL1YKs_398vAfoUQB3ZpcOoiTvz1M1el9RRXA8buLzuYl3xE/s976/_133166485_gettyimages-2147852617.jpg

បើយោងតាមវីដេអូដ៏គួរឱ្យតក់ស្លុតមួយបានបង្ហាញពីអាកាសយានដ្ឋានអន្តរជាតិឌូបៃដែលជាអាកាសយានដ្ឋានមមាញឹកបំផុតទី ២ នៅលើពិភពលោក បានកំពុងលិចទឹកយ៉ាងខ្លាំង ធ្វើឱ្យជើងហោះហើរជាច្រើនត្រូវបានពន្យារពេល ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតរួមទាំងក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានរាយការណ៍ពីការពន្យារពេលជើងហោះហើរផងដែរ។ ពពកខ្មៅគ្របដណ្តប់លើមេឃនៃទីក្រុងឌូបៃ ខណៈដែលភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យផ្លូវមជ្ឈមណ្ឌលពាណិជ្ជកម្ម រថយន្តទំនើបៗ និងផ្ទះត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizXUfOWutb-vFxL2BmJKNXSwTXeaNDHqZLmkKS6cZZl6BWeZYklRQ2RJjaz1UIXne9tQ5gsS5zYxKeOYubSmbHfEbLT6eaDrkVH_tAlWHfjed5diMEtut0rwZN9cuuaxwhz7lPWOpGg4_R2UnZ0KBQEI9ZaUWJsYN6NLihJvu7-otGNdi2ZqRv0AsWnVg/s800/17115905017f122.jpg

លើសពីនេះកប៉ាល់ធំៗ ដែលឆ្លងកាត់រលកក៏ត្រូវបានជន់លិច ហើយផ្លូវរត់របស់អាកាសយានដ្ឋានអន្តរជាតិឌូបៃ ក៏ត្រូវលិចក្នុងទឹកផងដែរ ដោយទទួលបានទឹកភ្លៀងជិត ១០០ មីលីម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោង។ ទោះជាយ៉ាងណា បច្ចុប្បន្នប៉ូលិស និងក្រុមសង្គ្រោះបានបើកកាត់ផ្លូវលិចទឹក ហើយបានចល័តរថយន្តដឹកប្រេងដើម្បីបូមទឹកជួយសង្គ្រោះ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះអាកាសធាតុនៅឌូបៃ និងប្រទេសអារ៉ាប់រួមគឺក្តៅ និងស្ងួត ដោយមានភ្លៀងធ្លាក់ជាញឹកញាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-tiHB3aSWvuVJrnHhBZJnxouX_gmoBTG-i0AUbHNCqhN3SHvbx3CgSP_4WsMgwhyx08e3HsSeUSbQXB2TD6jKRR6HhY5xCxRUfiGBs652NqMNJWaphJ3vDXnBwAwweWTrYS_d4OWZSDrTpJ55EcdDvQempqgHwWpiBNUJZK0xFNjLWLjcb8X_XEpfcs/s640/b02f18d4830b4ac1ac8f2885b65415c8.jpg

ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះគឺស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍អាកាសធាតុខ្លាំងផងដែរ ដោយសារតែទឹកភ្លៀងមិនងាយជ្រាបចូលដីនៅក្នុងតំបន់ទីក្រុង។ ភ្លៀងធ្លាក់ក្នុង ទីក្រុងឌូបៃ គឺបណ្តាលមកពីឥទ្ធិពលនៃព្យុះដ៏ធំមួយដែលធ្វើដំណើរកាត់ឧបទ្វីបអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។ ប្រទេសដូចជាបារ៉ែន កាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ក៏បានទទួលភ្លៀងធ្លាក់ខ្លាំងផងដែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់នៅក្នុងប្រទេសអូម៉ង់។ ភ្លៀងធ្លាក់ខ្លាំងអាចបន្តនៅក្នុងតំបន់នេះនៅថ្ងៃនេះ ហើយនឹងមានហានិភ័យនៃការរីករាលដាលទៅកាន់ភាគនិរតីនៃប្រទេសប៉ាគីស្ថាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYsbf8-5Tl9SqIinsDoIHF3oDL_4sv_kWQ-yg8O8x5-e-NhVmAK7PUwNjf9BcSI9H1aAtuQ3zExm_B3h0wDbw786OgzjjdHQef518wGqqt4Ees6iYdMOVIzJLv6jKhbnqbTFrcD0ypzEC7w4ryOwRaQsm-6GRCUEJybPc4veNV4Tl0KI6_SqcB5dFnf0/s980/ec6f5c2b6023e42b6920cb92bca39418afedb5c7.jpg

ខេត្តធំជាងគេនៅកម្ពុជា ទទួលបានភ្ញៀវទេសចរតិចជាងគេ នៅក្នុងឱកាសបុណ្យចូលឆ្នាំ

0

យោងតាមប្រភពស្ថិតិទេសចរណ៍មកពីរាជធានី និងខេត្តនានាបានអោយដឹងថា ខេត្តចំនួន៥ ដែលទទួលទេសចរណ៍តិចជាងគេបំផុត គឺមានខេត្តមណ្ឌលគីរីជាង១,៥ម៉ឺននាក់ ខេត្តកោះកុង ចំនួនជាង១,៧ម៉ឺននាក់ ខេត្តស្ទឹងត្រែង ជាង២ម៉ឺននាក់ ខេត្តរតនគីរីចំនួនជាង៣ម៉ឺននាក់ និងខេត្តឧត្តរមានជ័យជាង៤ ម៉ឺននាក់ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs85V0ew4RzcXhj96YCRxPJ9oVhOBc1Lih5bqL9KfXcpsJV0spe8-svoLbz9SSkWfyv1Yn1nCyC0hvB3ETizmg3Tn1nKQ28CbqqSWDlsY54bFKQ6PBW-9bkKI_7WEROz84PekplpS3Lb9L4hxq07_T2gB2HBjMS-R4mVKah3lkcxEnb3aMwzFFKs7ljI8/s960/5caec682c2db5_1554957900.jpg

មណ្ឌលគីរី ជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានកន្លែងទេសចរណ៍មួយចំនួន ដែលមានភាពល្បីរន្ទឺខ្លាំង ក៏ប៉ុន្តែដោយសារតែស្ថានភាពផ្លូវឆ្ងាយ និងមិនសូវមានកន្លែងដើរកម្សាន្តនៅពេលយប់ ហេតុដូច្នេះធ្វើឱ្យភ្ញៀវទេសចរ ហាក់មិនសម្រុកទៅលេងខេត្តមួយនេះ។មកស្គាល់ភ្នំថ្មដ៏ធំមហិមា នៅមណ្ឌលគីរី ប្រៀបដូចឋានសួគ៌កណ្ដាលមេឃ ស្អាតខ្លាំងបំផុត - ជីវិតនិងសង្គម

គួរបញ្ជាក់ថា ខេត្តនេះមានផ្ទៃដីធំជាងគេ មានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ ហើយ ៨០% នៃប្រជានជនខេត្តនេះ ជាជនជាតិភាគតិច១០ជនជាតិ៕Mondulkiri Travel Information Portal By Nature Lodge Ecotourism

 

ចូលឆ្នាំរួចហើយ! នៅឡើយកូនប្រុសស្រីបានរៀបចំបច្ច័យ៤ ជូនអ្នកមានគុណហើយឬនៅ?

0

ជាការពិតណាស់ មនុស្សមួយចំនួននៅតែយល់ឃើញថា ក្នុងឱកាសបុណ្យឆ្លងចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរ អ្វីដែលត្រូវតែធ្វើជាចម្បងនោះគឺរៀបចំសែនទទួលទេវតា និងទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ ការពិតទៅរឿងដែលត្រូវតែធ្វើដំបូងគេបំផុតក្នុងឆ្នាំថ្មីនោះ គឺជាការជូនបច្ច័យ៤ដល់អ្នកមានគុណ ពោលគឺជីដូនជីតា ឪពុកម្តាយ។

ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបតែបានកន្លងទៅដោយរលូនកាលពីពេលថ្មីៗនេះ ដោយគេសង្កេតឃើញថា ដើម្បីជាការប្រារព្ធនូវកិច្ចពិធី គឺត្រូវតែមានការរៀបចំសែនពេ្រនទទួលទេវតាឆ្នាំថ្មី ទៅវត្តតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីជាការអបអរដល់ការផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី បណ្តេញនូវឧបទ្រពចង្រៃផ្សេងៗ។ អ្វីដែលសំខាន់កូនប្រុសស្រីមិនត្រូវភ្លេចក្រុមគ្រួសារ ជាពិសេសអ្នកមានគុណជាដាច់ខាត គឺគួរតែផ្តល់ឱកាសជួបជុំពួកគាត់ក្នុងថ្ងៃដ៏ពិសេស។ តើក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កូនចៅគួរតែបានប្រតិបត្តិអ្វីខ្លះជូនអ្នកមានគុណ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3tUn3v0ya4wazIxyhFoaesB_awlVCOv2SgkQ6VANCAP5F5eIhtKBUbp-sU9GbHyDQEE5gk6Rfxz7cZXh_R1Bz0fX5M0U2HOzuItNCB3_csOiY-FqujbgyG7p5ywkZO77ktjEk-YIr2OtIAV-q845vftFr1yYt67i3Vxq8fu0MDQMTSUPr1eRP-5TsKXk/s1079/photo_2024-04-17_14-14-28%20(2).jpg

ការជូនបច្ច័យ៤គឺមានន័យថា ជាការផ្តល់ឲ្យនូវសម្លៀកបំពាក់រៀបចំម្ហូបអាហារ បាយទឹក នំចំណី បង្អែម ថ្នាំសង្កូវ លុយកាក់ជាដើមទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបង្ហាញអំពីភាពកត្តញូ។ ក្រៅពីបច្ច័យ៤ កូនប្រុសស្រីក៏ត្រូវតែបានស្រង់ទឹកឲ្យអ្នកគុណផងដែរ ដើម្បីជាការសងគុណដល់ពួកគាត់ ដែលធ្លាប់បានបីបាច់ថែរក្សាយើងតាំងពីតូចក្រូចឆ្មារមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZBu4AmgR_PeNy8-aMz9iOB_fo4hEW6WSV6qAHK2VjXQhaHj2rEnrt74A6pWpcSykUZJBDwn5tVqTqJQpTBx_XVlJyPP-_i_nEKbOTI4-wKUog1RusHhBHv2ve3WYCJFa5qY_TnWt85WXAr1KjJG_jjs7oNJ5h1Azd8kl7Cw4SbTU131DgytEWBEHxNUQ/s700/photo_2024-04-17_14-14-28.jpg

យ៉ាងណាមិញ កាតព្វកិច្ចទាំងនេះ មិនមែនត្រូវតែធ្វើឲ្យចំនៅក្នុងថ្ងៃចូលឆ្នាំខ្មែរនោះទេ ព្រោះកូនចៅគ្រប់ៗរូបត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ ដែលជាការបង្ហាញចេញនូវទង្វើល្អ សេចក្តីស្រលាញ់ ការមើលថែរក្សា និងទំនុកបម្រុកអ្នកមានគុណឲ្យបានល្អបំផុត ដូចដែលគាត់បានធ្វើឲ្យយើងកាលពីពេលកន្លងមកផងដែរ៕

ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ! ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨ ម៉ឺននាក់

0

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៨១.៧៤៥ នាក់ ក្នុងរយៈពេល ៤ ថ្ងៃនេះ ខណៈដែលភ្ញៀវទេសចរជាតិមានចំនួនរហូតដល់ ១៣.២៨ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9p0XJEo5KNzt_xfsTNLIE9OU-fo4aXVMkH9ozmnTA2Gjq4KcTICg2ojQA2gfpHr4OKlInJmTK3t-4hAoxlfMoOm6BbyZdB_37A15cumGv3NQzDAWsrREa2wMJNJ6o0pNa50QNucUfxhxyrcwMPnGc9hKT1fbE6uzuxxz1wXuTGHIzhQgj568z_1Bt2k/s1280/photo_2024-04-17_11-25-52.jpg

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ជាទូទៅមានរយៈពេល ៣ថ្ងៃ ប៉ុន្តែដោយឡែកនៅឆ្នាំនេះគឺមានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដោយប្រជាជនខ្មែរតែងតែនាំគ្នាទៅវត្តធ្វើបុណ្យ និងជួបជុំបងប្អូននៅតាមបណ្តាខេត្តនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPVQmyfGeFjwfMeWna-I_RozwWxSuiLxOXuEi0-3v84GoOBdp4bcRB9LMvTS_WMRJ1Mjy58WR-pfKjubUR9Aswi-8SSX9C2kmiPo1pP7tM3qRpKc9hgVJs0UtcgoRKeYm6ZuKs7PvASddulHuvQVkuwILftogCWdXeXPp245NTVAPeKStEwj2YY-a6MJw/s1280/photo_2024-04-17_11-26-24.jpg

ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏មានប្រារព្ធកម្មវិធីសប្បាយៗជាច្រើនដូចជា ការប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងពិព័ណ៌ផលិតផលផ្សេងៗ និងលេងល្បែងប្រជាប្រិយជាដើម។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង ១៣ លាននាក់។ ហើយទីតាំងដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តច្រើនជាងគេគឺខេត្តកំពង់ចាមមានចំនួនភ្ញៀវទេសចរជាតិ និងបរទេសជាង ៣.៤ លាននាក់ តាមពីក្រោយដោយខេត្តកំពង់ស្ពឺជាង ១.២ លាននាក់ និងខេត្តបាត់ដំបងជិត ១.១ លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVw-0p0Pv9tlSSvwf99kdOkyheXwdNQadlOb1h_S_i7rr_w42M_fBE4G1Ge8P3rzOCUJLMMSG4NmnQXCQr3g-S3MVbrZfFxvAtZO0uN1KnpFAgfdxSHCZlDapjLIgjCbTbToU0I6hNIOkkUK2_VOKSJnTEEn440co3ehWOVwDEFU1nYE3nACFq1s1IaJM/s1280/photo_2024-04-17_11-27-01.jpg

រីឯខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេចំនួន ១៤.៧៦៩ នាក់ ខណៈខេត្តប៉ៃលិនភាគពាយ័ព្យ និងខេត្តសៀមរាប ទទួលបាន ១៤.៣៨៧ និង ១២.៩៩១ រៀងគ្នា។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ថ្ងៃនេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយផងដែរ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ៕

ឃើញមានមតិប្រតិកម្មស៊ែរបវរកញ្ញាសៀម អូលីវ៉ា គង់ ថាខ្មែរយើងឆោតដូចជំនាន់បាចប្រាក់ដួង

0

ថ្មីៗនេះមហាជន អ្នកក្នុងចង្កោមសិល្បៈបានបញ្ចេញមតិប្រតិកម្មទៅលើបវរកញ្ញាថៃជា Miss Grand Buriram 2024 ប្រើប្រាស់រូបភាពផ្ទុយពីខ្លឹមសារដោយអ្នកខ្លះក៏បានចែករំលែក អ្នកខ្លះក៏ Screenshot បង្ហោះជាដើម។ ឃើញមានមតិប្រតិកម្មច្រើនលោក អូលីវ៉ា គង់ គ្រូបង្រៀនដើរម៉ូត និងជាអ្នកច្នៃម៉ូត បានលើកឡើងថា ខ្មែរយើងឆោតដូចជំនាន់បាចប្រាក់ដួងចឹង អត់កែទំលាប់សោះស៊ែរជួយប្រម៉ូតស្រីសៀមឱ្យល្បី តិចទៀតបវរកញ្ញានោះក្លាយជាជនស្នេហាជាតិប្រទេសថៃនឹងលើកឱ្យក្លាយជា BA អីមួយហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiStqo3pFFocm17jHhcfA5N9_y3niuuEm8JTTCpobhiikdS9XJmEt9x86RTuCZBe4byspgkcpG-BMgDjG9vm1QLprB9XBF8DkZsNRa3oE8PZshU5417vUD7PX1LVtwwEKWO2xTkIy57YFQ0k6zNAy65Ux_6UcWt4vR12pFrrNM_JnJYTfC1vEEKEH9Dyj8/s2048/image_2024-04-17_12-03-41.png

នៅព្រឹកថ្ងៃទី១៧ មេសា លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានបង្ហោះរូបភាពនៅលើទឹកដីអង្គរវត្តដោយភ្ជាប់មកជាមួយខ្លឹមសារថា «អ្វីដែលជារបស់ខ្លួនពិត ទាំងធនធាន ទាំងប្រាសាទ ទាំងវប្បធម៌ អត់ប្រឹងស៊ែរចែករំលែក ទៅស៊ែរជួយប្រម៉ូតស្រីសៀមឱ្យវាល្បី តិចទៀតវាក្លាយជាជនស្នេហាជាតិ ប្រទេសវាលើកវាឱ្យក្លាយជា BA អីមួយហើយ ។ ពិភពលោកគេមិនស្គាល់ចោរស្រីសៀមឡើយ ប៉ុន្តែកូនខ្មែរម្នាក់ៗខំប្រឹងប្រម៉ូតឱ្យពួកវាល្បីពេញពិភពលោក។ ខ្មែរយើងឆោតដូចជំនាន់បាចប្រាក់ដួងចឹង អត់កែទំលាប់សោះ»។
អ្នកច្នៃម៉ូតដែលទទួលពានរង្វាន់អន្តរជាតិរូបនេះបានសង្កត់ធ្ងន់ទៀតថា «អ្វីដែលលោកហួសចិត្ត ស្រែកថាខ្លួនឆ្លាត ស្រឡាញ់វប្បធម៌ណាស់ តែធាតុពិតបានតែស្រែក ការអនុវត្តន៍ស្មើនឹង សូន្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFumuaR7wcxiyPhqbQvmQrl4pLP0mQzP25fPXu6_EBKnuvDWQbqE15csNSFirPQO-A1KhKiGA12jGiuK4aVd9AR58q8LabOPV8esitsNeYpwZ8leQ2dj1KZEYjQ7uawiSSmbOwzA8H2uhfP6k85S4HR43gMFDZcPjT5V-3L-xd5DEGmVLh3g-OpSYoIHo/s2048/image_2024-04-17_12-03-34.png

ការលើកឡើងរបស់អ្នកច្នៃម៉ូតរូបនេះធ្វើឡើងបន្ទាប់ពីមហាជន រួមទាំងអ្នកសិល្បៈផងបានចែករំលែកការបង្ហោះរបស់ Amy Viranya Berry ដែលគេដឹងថាជា Miss Grand Buriram 2024 បានបង្ហោះរូបភាព៣សន្លឹកនៅមុខប្រាសាទអង្គរវត្តដោយបានដាក់ចំណងជើងថា«រីករាយសង្ក្រាន្តថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoQ0wDe4WPlQoqpXG8wRP1T17okma3xiVTRA90L6UrkWTsBHr1VjNdNxPtPseXCjI-YtQqXfzJv4ebYvTgPOqAQ9826RckU7zl-VRCtaKDcpIE3icBMiqHSaIgVRKso_-SfqgwOSm7Q1LdKHCltK8Mr-lEeLKtv9uzw32gWLRa0kweVQ3FDquCTf6lGNs/s960/image_2024-04-17_11-01-05.png

ការលើកឡើងរបស់ អូលីវ៉ា គង់ ថាខ្មែរឆោតដូចជំនាន់ប្រាក់ដួងនេះដោយសារតែកម្ពុជាមានប្រវត្តិសាស្រ្តនាសម័យលង្វែកបែកបាក់រាជធានីហ៊ុមព័ទ្ធទៅដោយព្រៃឫស្សីយ៉ាងក្រាស់ ដោយសារតែប្រាក់ដួង។ នាសម័យនោះ សៀមរៀបគម្រោងវាយលុកចូលក្រុងលង្វែក ដោយបាចប្រាក់ដួងចូលក្នុងព្រៃឫស្សី។ ដោយសារតែភាពក្រីក្រ លោភលន់ និងអវិជ្ជាប្រជាជនខ្មែរប្រុសស្រី បាននាំគ្នាកាប់ឆ្ការសីមាការពារទឹកដីទម្រាំដឹងខ្លួនបន្ទាយលង្វែកត្រូវបានសៀមវាយបែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiILzYCRnTOJmMNU2okUOAEAe0_CX2HW1SjQcWeMz9lSZw9p-v8yHvBZavi1-zhIDAx4mnvuVyB5uWRs4Afd99Bj4Lkma0CY-YgjGMOVL2k_xxNm41YGvUs1aBDHH2KEFUIo7oua-F2Pzam0Qi7jGMybaas3PTIUM64Y1ykwzrbTlPdM90ATtc-gXJarmY/s832/photo_2024-04-17_08-18-10.jpg

អគារចំណាស់ដែលមានអាយុកាលជិត ៤០០ ឆ្នាំត្រូវបានឆាបឆេះខ្ទេចគ្មានសល់ក្នុងប្រទេសដាណឺម៉ាក

0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ផ្សារហ៊ុនដែលជាអគារល្បីល្បាញមួយនៅក្នុងរដ្ឋធានីដាណឺម៉ាក មានអាយុកាលជិត ៤០០ ឆ្នាំ ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈពេលដែលកំពុងជួសជុល ហើយប៉មដ៏ល្បីល្បាញរបស់វាបានដួលរលំនៅក្នុងភ្លើង ដោយបានបំផ្លាញរចនាសម្ព័ន្ធពាក់កណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0bEXfJ101igYYQJHyWMq4s2Mbd0jCNd0nHwC0DgVtS4LQZCebguJ2CEt2J3oHQVij3dlIMQVrteZOzk-flB19ys_RxktQnsknA4zOgP6VLtPFqT_V3y-2u-one3Mdd44otvUUfZj2vcF6bHQSGF6f8tge3XER83byK3PROLB8ooJDp1M38_522dhZ-eM/s2560/Borsen-scaled.jpg
អ្នកនាំពាក្យអគ្គិភ័យលោក Jakob Vedsted Andersen បាននិយាយថា អគ្គិភ័យនេះបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ក្រោមដីនៃអគារ Borsen ក្នុងទីក្រុង Copenhagen ជាកន្លែងដែលផ្សារហ៊ុនទីក្រុងធ្លាប់ស្ថិតនៅ។ លោក Vedsted បានបន្តទៀតថា “មកដល់ពេលនេះយើងមិនទាន់អាចគ្រប់គ្រងភ្លើងបាននៅឡើយទេ ហើយពាក់កណ្តាលនៃអគារ Borsen ត្រូវបានបំផ្លាញ និងដួលរលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_0ZgiJGUOwghhWuwrYh1VehS03IZyXch5b04k5jXi8fgJ2Y8BRPYdzE6FVB1va_teEjPM7vz1ca9vexmVzSlvIrMHX1k6q41CSnh30MkYu7oSSJM3IxxBm23Q8n0-thza172dhVxeTd2p1WxqXK4kcy_OnRFfO3pB7EaAy33qDZTNWMw_bCJrnhJTvJQ/s4752/YJ3TC2RAXZNZLGGQHRTD6ITDNQ.jpg

ទោះជាយ៉ាងណា វាមិនមានហានិភ័យនៃអគ្គីភ័យរាលដាលដល់អគារផ្សេងទៀតទេ។ Tommy Laursen តំណាងប៉ូលីសរដ្ឋធានី Copenhagen បាននិយាយថា វាមិនច្បាស់ពីមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យនោះទេ។ យោងតាមវីដេអូបង្ហាញពីប៉មពីលើអាគារកំពុងឆេះយ៉ាងសន្ធោសន្ធៅ ហើយផ្សែងដ៏ធំដែលហុយចេញពីភ្លើងត្រូវបានគេមើលឃើញពីទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសស៊ុយអែត។ ទោះបីជាក្រុមពន្លត់អគ្គីភ័យព្យាយាមគ្រប់គ្រងភ្លើងក៏ដោយ ក៏ប៉មនៃអគារនេះនៅតែដួលរលំ ដែលធ្វើឱ្យមនុស្សជាច្រើនគិតអំពីភ្លើងឆេះវិហារ Notre Dame ឆ្នាំ ២០១៩ នៅទីក្រុងប៉ារីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBphwpok2qoWTOMxOhPbbOo34gHa-dsqa31ZCghslGr_WMZCsnhaJajG7I8KURyK5XhA8TQL0YjR5Hikv9z-dGdwJUgRNvjkyJ4B6mKi5m8MW-EgaA1e1uFrFOX6nGxkCM1pl71Wt_azRh0N9ySYRyAB2bCLZKYY0aCQfJgBbdmGZJlTUX5cIcUaxslQ/s923/0_DENMARK-FIRE.jpg

បើយោងតាម Reuters បច្ចុប្បន្ននេះប៉ូលីសទីក្រុង Copenhagen មិនទាន់បានចេញរបាយការណ៍ស្តីពីអ្នកស្លាប់ និងរបួសក្នុងអគ្គីភ័យខាងលើនៅឡើយទេ។ ផ្សារហ៊ុន Copenhagen ដែលត្រូវបានគេស្គាល់ថា Børsen ធ្លាប់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសដាណឺម៉ាក។ អគារនេះត្រូវបានសាងសង់ឡើងក្នុងរចនាប័ទ្មក្រុមហ៊ុន Renaissance របស់ហូឡង់ ហើយបានបើកដំណើរការនៅឆ្នាំ ១៦២៥។ Børsen មានភាពល្បីល្បាញដោយសារប៉ម Twisted Tower ‘Dragespir’ (Dragon Spire) ដែលមានមកុដបីនៅលើកំពូល ដែលតំណាងឱ្យនគរទាំងបីនៃប្រទេសដាណឺម៉ាក ន័រវេស និងស៊ុយអែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl3bYwhE3SvDp2uPk4xEaIUjCw7pE-_yC0Razmvj3PCbKTkfriPOQMGolGZ64BkPTEy7DmRDTZUqhhRn_P83aMVlBqNaTK2_9NNfmUmrPB0vughcvitM2GC1vuEUltEJiSMh-_bovhfIVQmyaaJzLEUQaGmRzfrQVnrIcbgVCMW6GJoo2K1aWnScmmM8k/s1024/p0hr5c3w.jpg

អគារនេះកំពុងត្រូវបានជួសជុលឡើងវិញ ដើម្បីជួសជុលផ្នែកខាងមុខ និងកែកំហុសដែលបានធ្វើឡើងក្នុងអំឡុងការជួសជុលសតវត្សទី ១៩។ ក្នុងកំឡុងឆ្នាំ ១៨០០ អគារនេះត្រូវបានដំបូលដោយទង់ដែង ខណៈដែលស្រទាប់នាំមុខភាគច្រើនត្រូវបានដកចេញដើម្បីផលិតគ្រាប់កាំភ្លើងកំឡុងការកាន់កាប់របស់ស៊ុយអែត ១៦៥៨-១៦៥៩។ អគារនេះសាងសង់ដំបូងដោយស្តេច Christian IV ដើម្បីបង្កើនការជួញដូរនៅទ្វីបអឺរ៉ុប និងបានក្លាយជាទីស្នាក់ការកណ្តាលនៃផ្សារហ៊ុនដាណឺម៉ាកក្នុងឆ្នាំ ១៩៧៤៕