នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៨១.៧៤៥ នាក់ ក្នុងរយៈពេល ៤ ថ្ងៃនេះ ខណៈដែលភ្ញៀវទេសចរជាតិមានចំនួនរហូតដល់ ១៣.២៨ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9p0XJEo5KNzt_xfsTNLIE9OU-fo4aXVMkH9ozmnTA2Gjq4KcTICg2ojQA2gfpHr4OKlInJmTK3t-4hAoxlfMoOm6BbyZdB_37A15cumGv3NQzDAWsrREa2wMJNJ6o0pNa50QNucUfxhxyrcwMPnGc9hKT1fbE6uzuxxz1wXuTGHIzhQgj568z_1Bt2k/s1280/photo_2024-04-17_11-25-52.jpg

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ជាទូទៅមានរយៈពេល ៣ថ្ងៃ ប៉ុន្តែដោយឡែកនៅឆ្នាំនេះគឺមានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដោយប្រជាជនខ្មែរតែងតែនាំគ្នាទៅវត្តធ្វើបុណ្យ និងជួបជុំបងប្អូននៅតាមបណ្តាខេត្តនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPVQmyfGeFjwfMeWna-I_RozwWxSuiLxOXuEi0-3v84GoOBdp4bcRB9LMvTS_WMRJ1Mjy58WR-pfKjubUR9Aswi-8SSX9C2kmiPo1pP7tM3qRpKc9hgVJs0UtcgoRKeYm6ZuKs7PvASddulHuvQVkuwILftogCWdXeXPp245NTVAPeKStEwj2YY-a6MJw/s1280/photo_2024-04-17_11-26-24.jpg

ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏មានប្រារព្ធកម្មវិធីសប្បាយៗជាច្រើនដូចជា ការប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងពិព័ណ៌ផលិតផលផ្សេងៗ និងលេងល្បែងប្រជាប្រិយជាដើម។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង ១៣ លាននាក់។ ហើយទីតាំងដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តច្រើនជាងគេគឺខេត្តកំពង់ចាមមានចំនួនភ្ញៀវទេសចរជាតិ និងបរទេសជាង ៣.៤ លាននាក់ តាមពីក្រោយដោយខេត្តកំពង់ស្ពឺជាង ១.២ លាននាក់ និងខេត្តបាត់ដំបងជិត ១.១ លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVw-0p0Pv9tlSSvwf99kdOkyheXwdNQadlOb1h_S_i7rr_w42M_fBE4G1Ge8P3rzOCUJLMMSG4NmnQXCQr3g-S3MVbrZfFxvAtZO0uN1KnpFAgfdxSHCZlDapjLIgjCbTbToU0I6hNIOkkUK2_VOKSJnTEEn440co3ehWOVwDEFU1nYE3nACFq1s1IaJM/s1280/photo_2024-04-17_11-27-01.jpg

រីឯខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេចំនួន ១៤.៧៦៩ នាក់ ខណៈខេត្តប៉ៃលិនភាគពាយ័ព្យ និងខេត្តសៀមរាប ទទួលបាន ១៤.៣៨៧ និង ១២.៩៩១ រៀងគ្នា។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ថ្ងៃនេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយផងដែរ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ៕