បវរកញ្ញា Amy Viranya Berry ដែលជា Miss Grand Buriram 2024 ទំនងជាបានទៅលេងប្រាសាទអង្គរវត្ត ដើម្បីថតរូបផ្សព្វផ្សាយ ឬហេតុផលផ្ទាល់ខ្លួនណាមួយ។ ទោះយ៉ាងណាក៏ដោយខ្លឹមសារនៃការបង្ហោះរបស់បវកញ្ញាថៃរូបនេះបានធ្វើឱ្យបវរកញ្ញាខ្មែរ អ្នកសិល្បៈ និងមហាជនកំពុងតែមានមតិប្រតិកម្ម ខណៈ Peypey Dy ថាសូមឱ្យវត្ថុស័ក្តិសិទ្ធិកាច់បវរកញ្ញាថៃរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQYt-XT1bx4yXEoG3NU92vT1gn_WKMIqCbf2050F8eNaWbpqpK4SYeDHKYh49Fh2BDPqAMCJAPM7K1DUpssidV7H9HRc7Ikooqh8YPZvaRRGURWf1hAHAmw2icJoZO6xNhGh4St8Xxv8WCdn_VV3Y_-oI4k8DKNx-o4AmIHNPcEkyEsXEyJ011ooHTwSw/s1440/image_2024-04-17_09-00-45.png

កាលពីល្ងាចថ្ងៃទី១៦ មេសា គណនីហ្វេកប៊ុកឈ្មោះថា Amy Viranya Berry ដែលគេដឹងថាជា Miss Grand Buriram 2024 បានបង្ហោះរូបភាព៣សន្លឹកនៅមុខប្រាសាទអង្គរវត្តដោយបានដាក់ចំណងជើងថា «Happy Songkran បន្ថែមជាមួយទង់ជាតិថៃ និងបន្តឃ្លាថា Happy Thai new year everyone» ដែលមានអត្ថន័យជាភាសាខ្មែរថា «រីករាយសង្ក្រាន្តថៃ រីករាយចូលឆ្នាំថៃអ្នកទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZv6VDgpDC3LYE1y-BVIowRoP7CR2WEURilq5PqVtROgiQNfS7ZbYA8OqGcqrFlHbp8LUJetTD3q8bIcRt8IH6RM8cBsp2b_FstTaUJdwcSm46hoxYRUqb_POXlGK51uHA_up7Hn2JFdq5xAAZlWUh0XzcDH6egP4xnkFtEwSZrrxTO1bEUmCtpOjMCY/s2048/image_2024-04-17_09-00-46%20(2).png

ការបង្ហោះរូបភាពនៅប្រាសាទអង្គរវត្ត ប៉ុន្តែខ្លឹមសារបែរលើកយកសង្ក្រាន្តថៃភ្ជាប់ទៅជាមួយប្រាសាទអង្គរវត្តដែលជាកន្លែងប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការបង្ហោះទៅវិញ ហើយទង្វើអាចឱ្យអ្នកផ្សេងគេមើលឃើញថាជាការបំភាន់ ឬបំភាន់អត្តសញ្ញាណវប្បធម៌ទាំងប្រទេសថៃ និងកម្ពុជា។ មិនដឹងថាបវរកញ្ញាថៃម្នាក់នេះមានចេតនាអ្វីឱ្យប្រាកដនោះទេបានជាហ៊ានដាក់បែបនេះមិនមានចំណេះដឹងមានឈ្មោះជាបវរកញ្ញាសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhai94exNZO6vyQhw4RVEQm0lvyYrfWEdZCaDZ7UorjMZgP9UHCINxuv3DafZy_whkRoyXHMXn2NoS2aO8lTUWRErQgyrtV8fMxktTVsexcZrmJgP6vW8PrBVRHpnm_qkUkkawPEcLs79RpHamran-QAhmNkGORqYhVNqhYio0byJYza_68YN4Sblt7o1I/s1440/image_2024-04-17_09-00-46.png

រូបភាពនិងខ្លឹមសាររបស់ Miss Grand Buriram 2024 នេះបានជំរុញឱ្យបវរកញ្ញាកម្ពុជា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 បានលើកឡើងជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ផ្ទៃខាងក្រោយនេះគឺជាប្រាសាទអង្គរវត្តពីប្រទេសកម្ពុជាអរគុណប្រទេសថៃដែលបានលើកស្ទួយប្រាសាទអង្គរវត្តពីព្រះរាជាណាចក្រអច្ឆរិយៈរបស់ខ្ញុំ»។
ចំណែកឯ សំណាង អេលីណា បវរកញ្ញាចក្រវាលកម្ពុជា២០១៩ និងជា Miss Cambodia បានលើកឡើងដោយខ្លីថា «ហេតុអ្វី»? ខណៈកញ្ញា អ៊ិន ម៉ូលីកា ធីតាឯកសង្ក្រាន្ត២០២៣ បានលើកឡើងថា «អ្នកឯងអត់ចេះខ្មាសគេទេអី ចង់បានរបស់គេទាំងដែលវាមិនមែនជារបស់ខ្លួន»។ ងាកទៅកាន់ Peypey Dy វិញបានដាក់ផាំងៗថា «សូមវត្ថុស័ក្តិសិទ្ធិជួយកាច់វាផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyrDP2DfzZbC7y7Kq0ziZ4J0AErF3VnMPgBJsgoK0Atx8lYAp7SyH9fBTuuBTf73WVWloiCmCgMDiPJb5iE_0aAifUOJRwIrHEaA2EGFN5gEg9wnCTSV6NOFuMOs3BzWAYfVPzcCfuaTA7SfiiN-zX3fmY9najAsxPgywwjT_u81Jx7WzdQOOBit3kW44/s1800/image_2024-04-17_09-00-47.png

ចំណែកមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតបានបញ្ចេញមតិប្រតិកម្មយ៉ាងច្រើនទៅកាន់បវរកញ្ញាថៃម្នាក់នេះ និងមិនដឹងថាគោលបំណងដែលនាងធ្វើបែបនេះចង់ល្បីដោយសារគេជេរឬយ៉ាងណានោះទេ៕