MVបទ «ទេវរាជ» របស់តារាចម្រៀងទេព បូព្រឹក្ស ជាស្នាដៃដ៏អស្ចារ្យមួយរបស់កូនខ្មែរដែលធ្វើឱ្យមហាជនពេញចិត្តពេញថ្លើមនិងមានមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃមួយនេះដែលបង្ហាញពីវប្បធម៌ទៅកាន់ពិភពលោកតាមរយៈវិស័យតន្រ្តី។ ទម្រាំអាចចេញជាសមិទ្ធផលធំនេះ MV «ទេវរាជ» ចំណាយថវិកាផលិតរហូតដល់៣០ម៉ឺនដុល្លារ និងចាយពេលរយៈពេល២ឆ្នាំ៦ខែនៃដំណើរការផលិត MV មួយនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBEJrRrj10bCoiktpQcqrrdYAZbIkAz_JW8kczb4LCjRPP2YFZBA-yI61QhfK_r7PukFTOSdjksbK4OaocnNDkr65j2EgvaUyldkztvS2mfoUU-6qM2-fBSQK2bG4XS2qGyPgWIkVpNW1N4aKJIcAYRnc8MuBd8WA9jr94ZD9TaC1VV30aJ7SOSDZctU/s2048/image_2024-05-29_16-03-10.png

បទ «ទេវរាជ» បានលើកពី៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ និងបង្កប់អត្ថន័យស៊ីជម្រៅយ៉ាងខ្លាំងបង្ហាញពីខ្មែរមានឥទ្ធិពលដ៏អស្ចារ្យនាសម័យកាលដ៏រុងរឿងហើយកូនខ្មែរត្រូវតែខ្លាំងគ្រប់ជំនាន់។ ជាពិសេស អត្ថន័យមួយចំនួនអាចធ្វើឱ្យអតីតខ្មាំងសត្រូវរបស់យើងក្អួតឈាមទាំងធ្លុកបានព្រោះខ្មាំងបានខ្ចីអក្សររបស់យើងយកទៅប្រើប្រាស់។ Official Audio នៃបទនេះបានទម្លាក់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ និងបានទម្លាក់ Official MV នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ក្រោយពីទស្សនិកជនបានទស្សនា MV នេះរួចបានធ្វើឱ្យមហាជនស្ងើចសរសើរយ៉ាងខ្លាំងពីទឹកដៃក្រុមការងារផលិតបង្ហាញថាទឹកដៃកូនខ្មែរមិនអន់នោះទេ។ សមិទ្ធផល MV ចេញអស្ចារ្យមើលហើយត្រជាក់ភ្នែកនេះត្រូវបានគេដឹងថាចំណាយរហូតដល់៣០ម៉ឺនដុល្លារ។ តាមការឱ្យដឹងពីតារាចម្រៀង ជី ដេវីត ថាការចំណាយនេះលើសការចំណាយមុនដល់ទៅ៣ដង ហើយទាំងក្រុមការងារ សំលៀកបំពាក់ សុទ្ធតែលើសពីការថតមុនៗ។ ការចំណាយដ៏ច្រើនលើសលុបនេះលោកថាមិនដែលទទួលបានផលចំណេញទេ ប៉ុន្តែអ្វីដែលចំណេញគឺខាងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcqiuXC5yktwEECUmj_C-JoDbsNPllS-lQ6xJAkuV5pFKvy5ut-YfeL8436MRx6U-laqAu9T-gMFmYEBOB3q__UFFpL-l6DoEeWmsYyKi6Ab4ycNDX5Uxya24T7TjvR2Em6o1uAneWxmfUUjuFoBlGKr2GsHeG6WV16sn_pIstWImFYeIgMYQpDEMEWN0/s2048/image_2024-05-29_16-03-08.png

ងាកទៅកាន់សំលៀកបំពាក់នៃការថតវិញ ឈុតបុរាណមួយៗសុទ្ធតែប្រណីតៗដែលមានដូចជា ឈុត «មហារាជនីនាគចេនឡា» គឺជាឈុតសាកល្បងបង្កើតថ្មីបែបបុរាណលាយបញ្ចូលជាមួយសហសម័យខ្មែរទំនើប។ ឈុតនេះចង់បង្ហាញឱ្យឃើញអំពី ព្រះនាងនាគដែលជាដើមកំណើតនៃពូជពង្សខ្មែរ។ ឈុត «ព្រឹក្សព្រៃអង្គរ» ជាឈុតមួយចង់បង្ហាញ ឱ្យឃើញអំពីធម្មជាតិដ៏ស្រស់បំព្រងជាមួយប្រាង្គប្រាសាទអង្គរវត្តខ្មែរតែមួយគ្មានពីរលើលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs-1BL043tSS49pwEwhWyPFwT5wUWslua2eO1J1GzaiEkhqqAGx1Gz5gzhkzI1wS6AChPu2YZboi8tpGG6eViHRr70fqpclGh0wDcybeCbvQHL0Dz469auf3c0C00fE2GDgwCs4D0-AGxWDvf7dKTzZZWwZK87gzMwKtrEIzhwZkuPFCVoUU6HffEGlC0/s2048/image_2024-05-29_16-03-11.png

ចំណែកឯឈុត «ធីតានាគឯករាជ្យ »គឺជាឈុតសាកល្បងបង្កើតថ្មីដែលឈរលើមូលដ្ធានសិល្បៈបុរាណខ្មែរនឹងលាយបញ្ជូលសហសម័យ។ឈុតនេះគឺចង់បង្ហាញឱ្យឃើញអំពីបុត្រីនាគគឺព្រះនាងនាគដែរជាអ្នកគ្រប់គ្រងការពារទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយពោពេញដោយឯករាជ្យនិងសុភមង្គលដោយព្រះនាងតំណាងឱ្យស្រ្តីខ្មែរទាំងអស់ នឹងបង្ហាញឱ្យបានដឹងថាស្រ្តីគឺជាអតីតកាល បច្ចប្បន្ន និងអនាគត នៃការតតាំងដើម្បីរកសុខសន្តិភាព។ មិនត្រឹមតែ៣ឈុតនេះនោះទេ ប៉ុន្តែការប្រើប្រាស់សំលៀកបំពាក់នៅក្នុង MV នៅមានឈុតផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5H8avkqSbRG7xPUmc1Zk6zdDgb9UW6Tnt4hWkQyJW4Y9Qm5x-G1Xupw7TXL8Re3jn5OQZS6Z9_wuX-pbhlFCMPWCAmlEuKbzEFjMLLUoOC4EM3RAKTG3LhUQ-43EaMR-kq2n_DgG_Uo-qOyuWtb8BYJFADNYY8Om29nxG_rRxU_59vffo2xWsKNDZUc/s2048/image_2024-05-29_16-03-19.png

លោក ស៊ឹម ទេពនិមិត្ត ប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស និងជាអ្នកដឹកនាំវីដេអូចម្រៀង ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់សម្រាប់ការងារMVមួយនេះចំណាយពេលរហូតដល់២ឆ្នាំ ៦ខែ និងសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងដូចគ្នា។ រីឯបញ្ជីរាយនាមក្រុមការងារវិញពិតជាមានគ្នាច្រើនណាស់ទម្រាំចេញសមិទ្ធ MV មួយនេះដែលទស្សនិកជនទស្សនាត្រឹមតែ៥នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhwHAFrzqCddf9A6gD-_mmp91zTf-Af7OF-g9AgyA1wrLmfDfxxiDEDBLs0u_oo9c2zTiGPjxGZurTiTaKTLwecye9ZaEANLPplLsdMrZ8QvYHbqf4OBEijYnb9gU8XnvjZFPrP85jns4T40x1na7OOkQ0al8GxBJagn69i8niVbeIAsN_-st48w5duic/s2048/image_2024-05-29_16-03-22.png

នៅក្នុងMV បទ ទេវរាជ មាន subtitles ១២ភាសាទាំងភាសាជាតិរួមមាន ខ្មែរ ភូមា(មីយ៉ាន់ម៉ា) ចិន អង់គ្លេស ហ្វីលីពីន ឥណ្ឌួនេស៊ី ជប៉ុន កូរ៉េ ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម។ ចំណែកឯប្រាសាទដែលយើងឃើញនៅក្នុងបទចម្រៀងនេះមានដូចជា ប្រាសាទសំបូរព្រៃគុក ប្រាសាទអង្គរវត្ត ប្រាសាទបក្សីចាំក្រុង ប្រាសាទកោះកេរ សារមន្ទីរជាតិ រួមទាំងថតនៅក្នុង ស្ទូឌីយ៉ូ៕