សុបិនថា«បាក់ធ្មេញ» អាចជាប្រផ្នូរថាមានអ្នកស្លា.ប់ឬឈឺថ្កាត់មែនឬអត់?
តាមជំនឿរបស់ចាស់ៗបុរាណ ការយល់សុបិនឃើញថា «បាក់ធ្មេញ» អាចជាដំណឹងនៃការកើតរឿងអាក្រក់ចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួន ជាពិសេសគឺសាច់ញាតិនិងមនុស្សជាទីស្រលាញ់ ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។ ទោះជាយ៉ាងណា តាមតម្រាសុបិន ការដែលយល់សប្តិថាបាក់ធ្មេញនេះមិនមែនជាការអាក្រក់ទាំងអស់នោះទេ វាអាចជាសញ្ញាប្រាប់ថានឹងរឿងល្អៗក្នុងឆាកជីវិតទៅវិញក៏ថាបាន។
១ សុបិនថាដកធ្មេញខ្លួនឯង៖ វាជាសញ្ញាបញ្ជាក់ថា សាច់ញាតិដែលនៅឆ្ងាយរបស់អ្នកអាចនឹងឈឺថ្កាត់ ឬជួបគ្រោះដែលអាចបណ្តាលលឲ្យបាត់បង់ជីវិត។ ហើយចំពោះខ្លួនឯងវិញ ប្រសិនបើកំពុងជំពាក់បំណុលគេ គឺត្រូវតែប្រយ័ត្នចំពោះការចាយវាយផងដែរ។
២ សុបិន្តឃើញបាក់ធ្មេញមុខ ៖ អ្នកអាចនឹងបាត់បង់របស់ដែលជាទីស្រលាញ់ និងសូម្បីតែមនុស្សជាទីស្រលាញ់។
៣.សុបិនបាក់ធ្មេញខាងលើ៖ ជាសញ្ញានៃការប្រុងប្រយ័ត្ន ជាពិសេសពាក្យពេចន៍ដែលនិយាយចេញមក ព្រោះថានឹងអាចមានទំនាស់ពាក្យសម្តី សូម្បីតែមនុស្សស្គាល់ចិត្តអ្នកបំផុត។
៤ សុបិនបាក់ធ្មេញក្រោម៖ ជារឿងល្អ ព្រោះអ្នកអាចនឹងបានលាភសំណាង និងកេរ្តិ៍ឈ្មោះល្អពីការងារ។ បន្ថែមពីនេះ អ្នកក៏អាចត្រូវរ៉ូវគ្នាវិញជាមួយគូរស្នេហ៍ ឬគូរជម្លោះពីមុនមក។
៥.សុបិនឃើញបាក់ធ្មេញថ្គាម៖ ជាសញ្ញាដ៏ល្អ ព្រោះអ្នកអាចនឹងទទួលបានលាភសំណាង ឬអ្នកអាចជួបអ្នកស្គាល់គ្នា ដែលបែកគ្នា ខានឃើញគ្នាយូរមកហើយ។
៦ សុបិនថាបាក់ធ្មេញ១៖ អ្នកនឹងជួបតែរឿងល្អៗ ទាំងស្នេហា ការងារនិងរឿងលុយកាក់។ ចំពោះអ្នកនៅលីវនឹងដល់គូរ អ្នកធ្វើការនឹងឡើងតំណែង អ្នករកស៊ីទទួលបានប្រាក់ចំណេញដ៏កាក់កប។ 
៧.សុបិនថាបាក់ធ្មេញជាច្រើន៖ ជាការឲ្យហេតុដែលអ្នកគួរតែប្រុងប្រយ័ត្នខ្ពស់ប្រសិនបើអ្នកកំពុងធ្វើដំណើរផ្លូវឆ្ងាយឬមានដំណើរកម្សាន្ត។ ម៉្យាងវិញទៀត អ្នកក៏អាចត្រូវបាននរណាម្នាក់និយាយបង្កាច់បង្ខូច។
៨.សុបិនឃើញធ្មេញរង្គើ៖ ក្នុងអំឡុងពេលនេះ អ្នកអាចនឹងមានសំណាង។ យ៉ាងណាមិញ គឺគួររស់នៅដោយប្រុងប្រយ័ត្ន ព្រោះអាចមានរបួសដោយយថាហេតុឬមានជំងឺផងដែរ៕














.jpg)
















.jpg)
.jpg)






ឧកញ៉ា គិត ស៊ូឡា ទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីត នៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន កំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ក្នុងប្រទេសសិង្ហបុរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា៖” ទោះក្នុងវ័យ១៩ឆ្នាំ តែឧកញ៉ា គិត ស៊ូឡា យល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ”។ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស៕


