មកស្គាល់ព្រំដែនដែលខ្លីបំផុតលើលោក មានប្រវែងត្រឹមតែ ៨៥ ម៉ែត្រប៉ុណ្ណោះ
ព្រំដែនរបស់ប្រទេសនីមួយៗជុំវិញពិភពលោកសុទ្ធតែមានប្រវែងឆ្ងាយៗជាឧទាហរណ៍បើយើងគិតពីព្រំដែនរវាងកម្ពុជា-ថៃមានប្រវែងរហូតដល់ ៨១៧ គីឡូម៉ែត្រឯណោះ ដោយឡែកព្រំដែនរវាងប្រទេសអេស្ប៉ាញ និងប្រទេសម៉ារ៉ុកវិញមានប្រវែងត្រឹមតែ ៨៥ ម៉ែត្រប៉ុណ្ណោះ ត្រូវបានចាត់ទុកថាជាប្រទេសដែលមានព្រំដែនខ្លីបំផុតនៅលើពិភពលោក។
Peñón de Vélez គឺឧបទ្វីបដែលមានទីតាំងនៅភាគខាងជើងនៃទ្វីបអាហ្រ្វិក ជាកម្មសិទ្ធិរបស់ប្រទេសអេស្ប៉ាញ។ ឧបទ្វីបនេះក៏ត្រូវបានភ្ជាប់ទៅនឹងដីគោកនៃប្រទេសម៉ារ៉ុកដោយបន្ទះខ្សាច់តូចមួយដែលមានប្រវែង ៨៥ ម៉ែត្រ។ នេះគឺជាព្រំប្រទល់ដីតូចបំផុតនៅលើភពផែនដីដែលត្រូវបានសម្គាល់ដោយបំណែកតូចមួយនៃខ្សែពណ៌ខៀវលាតសន្ធឹង។
Peñón de Vélez គឺជាទឹកដីរបស់អេស្ប៉ាញតាំងពីឆ្នាំ ១៥៦៤ បន្ទាប់ពីត្រូវបានសញ្ជ័យដោយឧត្តមនាវីឯក Pedro de Estopiñán។ ទោះបីជាប្រទេសម៉ារ៉ុកបានស្នើសុំម្តងហើយម្តងទៀតដើម្បីទាមទារយកទឹកដីនេះមកវិញក៏ដោយ អេស្ប៉ាញមិនដែលយល់ព្រមប្រគល់វាមកវិញទេ ហើយបានបញ្ជូនកងទ័ពទៅឈរជើងដើម្បីអនុវត្តការគ្រប់គ្រងរបស់ខ្លួន។ មុនឆ្នាំ ១៩៣០ តំបន់នេះគឺជាកោះថ្ម ប៉ុន្តែការរញ្ជួយដីបានបង្កើតកោះតូចមួយដែលប្រែ Peñón de Vélez ទៅជាឧបទ្វីប។ 
ឧបទ្វីបនេះស្ថិតនៅលើឆ្នេរសមុទ្ររវាង Ceuta និង Melilla ដែលជាទឹកដីអេស្ប៉ាញពីរផ្សេងទៀតនៅអាហ្វ្រិក។ បច្ចុប្បន្ននេះមានតែយោធាប៉ុណ្ណោះដែលរស់នៅលើឧបទ្វីប Peñón de Vélez ។ គ្រឿងបរិក្ខារនៅទីនេះមានលក្ខណៈសាមញ្ញ ដោយគ្មានទឹក ឬអគ្គិសនី ហើយត្រូវតែពឹងផ្អែកលើនាវាកងទ័ពជើងទឹកអេស្ប៉ាញ ដើម្បីផ្តល់ការផ្គត់ផ្គង់ចាំបាច់។ នៅលើកោះនេះមិនមានដើមឈើទេ លើកលែងតែដើមឧទុម្ពរពីរបីដើមប៉ុណ្ណោះ។ Peñón de Vélez ក៏ជាតំបន់ដែលនៅជិតបំផុតរបស់អេស្ប៉ាញដែលមិនធ្លាប់ត្រូវបានឈ្លានពានឡើយ។ 
សព្វថ្ងៃនេះ តំបន់នេះគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយសារកេរ្តិ៍ឈ្មោះរបស់វាថាមានព្រំដែនខ្លីបំផុតរបស់ពិភពលោក និងប្រវត្តិសាស្រ្តគួរឱ្យចាប់អារម្មណ៍។ នៅលើបន្ទះខ្សាច់តូចមួយដែលតភ្ជាប់ប្រទេសទាំងពីរ អ្នកទេសចរតែងតែប្រមូលផ្តុំគ្នាទៅកាយ៉ាក ហាលថ្ងៃ និងហែលទឹក។ បើយោងតាម Tripadvisor អ្នកទស្សនាផ្តល់នូវបទពិសោធន៍នៃការទស្សនាកោះ ៤.៥ ក្នុងចំណោមផ្កាយ ៥។ អ្នកទេសចរម្នាក់ដែលបានទៅលេងបានបន្សល់ទុកការអត្ថាធិប្បាយថា៖ «ទឹកដីដ៏តូចមួយដ៏ស្រស់ស្អាតរបស់អេស្ប៉ាញ»៕






:max_bytes(150000):strip_icc()/the-dirtiest-places-in-your-home-4140401-01-52cad49acc4047f68ffb600d10087b46.jpg)




:max_bytes(150000):strip_icc()/reasons-why-toilets-clog-4145061-02-eab11774b8784a0c85309fa5a9ee5737.jpg)
:max_bytes(150000):strip_icc()/ultimate-toilet-buying-guide-3997603-hero-8d19572bd152440aa4046e0eb9f2057e.jpg)






























.jpg)
.jpg)




