Home ព័ត៌មានអន្តរជាតិ រថយន្តបើកបរដោយស្វ័យប្រវត្តិ Cruise ផ្តល់សេវាកម្មឡើងវិញក្រោយកើត គ្រោះថ្នា.ក់

រថយន្តបើកបរដោយស្វ័យប្រវត្តិ Cruise ផ្តល់សេវាកម្មឡើងវិញក្រោយកើត គ្រោះថ្នា.ក់

41
0

Cruise គឺជាក្រុមហ៊ុនរថយន្តបើកបរដោយស្វ័យប្រវត្តិ បានប្រកាសសាកល្បងផ្តល់សេវាកម្មដល់អតិថិជនម្តងទៀត ក្រោយពីអាជ្ញាធរបញ្ជាឱ្យក្រុមហ៊ុននេះផ្អាកការផ្តល់សេវាកម្មទាំងអស់ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដោយសាររថយន្តរបស់ក្រុមហ៊ុនបានបើកបុកមនុស្ស និងអូសតាមផ្លូវ ស្មើជាង៦ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យ CEO របស់ក្រុមហ៊ុន Cruise សម្រេចចិត្តលាឈប់ពីតំណែង ព្រមទាំងបញ្ឈប់បុគ្គលិករាប់រយនាក់ពីការងារក្នុងពេលតែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2cYtAAfsDzxr1kJvFHB0froJzJGt3D5qwUvbx9m1Tg-PZxsHqq7_WSDIjkv5XSgsWRvBrHujCH0cDfXhPMI1Bm0Kw1Gkhgmds_TAO3_7tnMsLc1mN9LjE-XFDWHMEHTQb6dXPZBiZV7xMU1A3dEvF5J0jM4L2DgkkvIPNvVxI5ys3cic_6yyHKSg7AGE/s1200/89ee1fc0-e370-11ed-bbf6-ad84a4eeee84.jpg

អ្នកតំណាងក្រុមហ៊ុន Cruise និយាយថា ក្រុមហ៊ុននេះនៅតែមានគោលដៅដូចមុន គឺការផ្តល់សេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនត្រូវតែព្យាយាមធ្វើឱ្យអតិថិជនមានទំនុកចិត្តឡើងវិញ ។ ក្រុមហ៊ុននឹងសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិនៅតាមទីក្រុងមួយចំនួន ហើយរថយន្តទាំងនេះនឹងបើកបរតាមផែនទី និងទិន្នន័យផ្លូវដែលបង្កើតឡើងដោយប្រព័ន្ធ ។

ក្រុមហ៊ុន Cruise បញ្ជាក់ថា នៅដំណាក់កាលដំបូង គឺរថយន្តរបស់ក្រុមហ៊ុននឹងបើកបរដោយស្វ័យប្រវត្តិផ្អែកតាមផែនទី និងទិន្នន័យផ្លូវធ្វើដំណើរ មុនពេលឈានទៅដល់ការបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ។ ហេតុនេះ ក្រុមហ៊ុននឹងដំណើរការសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិ នៅទីក្រុង Phoenix រដ្ឋ Arizona មុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-k8Xc3eVV49e-cnPosi0NeTxs6peENGnVh9riVjKs2aoTu6jLpTWkUwlagORPJhWGuTbTbvfaaVtG-5X47qNvLcvdbP3U-nzFAQKOkqC2CoY5MDr9gW1WuBdhFCAiL7rRUfCYrUQ6r8-O1sZ-0XLNtsxwElW5wOiA2tb2xV6HpCTMZ63dyCqppulHRjg/s840/download.jpg

ក្នុងអំឡុងពេលផ្អាកសេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិនាពេលកន្លងមក ក្រុមហ៊ុន Cruise ប្រាប់ថា ក្រុមហ៊ុនបានសាកល្បងបើកបររថយន្តនៅទីកន្លែងស្មុគស្មាញ និងកែលម្អប្រព័ន្ធបើកបរបន្ថែមទៀត ហើយក្រុមហ៊ុនបានបង្កើតផែនទី និងទិន្នន័យផ្លូវធ្វើដំណើរយ៉ាងលម្អិត ដើម្បីឱ្យការផ្តល់សេវាកម្មដល់អតិថិជនកាន់តែមានសុវត្ថិភាពខ្លាំងឡើង ។

បច្ចុប្បន្ន ក្រុមហ៊ុនបានសាកល្បងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិមួយជំហានម្តងៗ ព្រមទាំងសាកល្បងនៅទីក្រុងមួយសិន រួចហើយ ទើបសាកល្បងនៅទីក្រុងមួយទៀត ដោយសារនៅទីក្រុងនីមួយៗមានស្ថានភាព និងបរិស្ថានខុសៗគ្នា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgARlSOpKdcnp4-uVwJGQ_YAWtEFHDuspZZm-JbDpQznnMUWLBjhfyOn3K08JP0UZSo9Zv67rIAl26H7KAO8DKhhJFpaR-zw4x8OeTzacr93A44ZBtuEtm96R42OZ_KGNBBoxrikxcpXDR7DIbhVvzFnLH_G6RwR_9ovMbOCjpb4uGup0TzSN_xucGhl70/s2048/rawImage.jpg